Saturday, October 10, 2015

Khmer Poems ទុរគតជនកំសត់(បទពំនោល)

  ទុរគតជនកំសត់(បទពំនោល)    
          ១.រៀងរាល់ថ្ងៃដើរត្រាច់ទៅ            គ្មានទីលំនៅ            រស់ដូចសត្វតិរិច្ឆាន។
          ២.គេខ្ពើមរអើមគ្រប់ប្រាណ   ព្រោះរូបសាមាន្យ      គ្មានបានអ្នកណាចូលចិត្ត។
          ៣.ខោអាវដែលស្លៀកបាំងបិទ មើលគួរអាណិត     មិនជិតដាច់យ៉ៃគ្មានសល់។
          ៤.ដើររកសុំទានតាមថ្នល់     ដើរស្ទើដាច់ខ្យល់      ពុំដល់អ្នកណាអាសូរ។
          ៥.មកពួនសំងំដេកថ្ងូរ          ពោះចេះតែកូរ          រមូរចង់ឆីអាហារ។
          ៦.អង្គុយហូរទឹកនេត្រា         ទ្រូងអួលក្តៅផ្សា       នេះណាជីវិតអភ័ព្វ។
          ៧.រស់នៅកំដរថ្ងៃស្លាប់        ជីវិតសែនអ័ព្វ           ចុកចាប់លុះថ្ងៃមរណា។
          ៨.ទួញយំរងំថ្លែងថា            ជីវិតអាត្មា                ទុក្ខធ្ងន់គ្មានពេលល្ហែល្ហើយ។
          ៩.លោកអើយបើមានជីពហើយ គួរកុំកន្តើយ         កុំឡើយទំនេរឥតការ។
          ១០.ព្យាយាមសង្វាតឧស្សាហ៍  ខិតខំធ្វើការ          អនាគតបានប្រពៃ។
          ១១.កុំដូចរូបខ្ញុំនេះនៃ           ខ្ជិលកាប់គាស់ដី       មិនខ្មីឃា្មតនឹងកិច្ចការ។
          ១២.លក់កេរដំនែលដូនតា    ដែលចែកនោះណា   គិតថាស៊ីចាយវិញស្រួល។
          ១៣.ឥឡូវកម្មតាមផ្តួល        ព្រោះខ្ជិលរមួល        អោយដួលដេកឃ្លានចំណី។
          ១៤.ដូចនេះជនាប្រុសស្រី     ត្រូវខំឃ្មាតខ្មី            កុំបីប្រហែសឡើយណា។

          ១៥.ឥឡូវខ្ញុំសូមស្មាលា        មច្ចុផ្តន្ទា                  វេរាតាមទាន់ហើយនៃ។

Related Posts:

0 comments:

Post a Comment