Monday, October 12, 2015

Study Of Khmer Story សិក្សាអត្ថបទរឿង “ចន្ទកុមារជាតក” "ត"​​​ ជំពូក២៖ កិច្ចតែងការបង្រៀន សិក្សារឿង “ចន្ទកុមារជាតក


ជំពូក២៖ កិច្ចតែងការបង្រៀន
សិក្សារឿង “ចន្ទកុមារជាតក”
១. វត្ថុបំណង
Ø  ចំណេះដឹងៈ ស្គាល់លក្ខណៈសម្បត្តិរបស់តួអង្គនៅក្នុងរឿង។
                                      - ស្គាល់តម្លៃនៃអំពើយុត្តិធម៌
                       - ឲ្យនិយមន័យនៃការបំពេញបារមី(ខន្តីបារមី) របស់ព្រះពោធិសត្វ
Ø  បំណិនៈ ចេះវាយតម្លៃតួអង្គតាមរយៈសកម្មភាពនៅក្នុងដំណើររឿង។
 - ចេះវិភាគ និងដោះស្រាយបញ្ហាតាមរយៈបទពិសោធន៍បានពីការសិក្សារឿង។
Ø  ឥរិយាបថៈ មានស្មារតី និងទឹកចិត្តឈឺឆ្អាលដល់ជនដែលត្រូវគេធ្វើបាបដោយអយុត្តិធម៌។
​​​​​​                                     - ស្រឡាញ់អំពើជាកុសល អំពើយុត្តិធម៌ និងភាពស្មោះត្រង់
២. សម្ភារៈឧបទេស
Ø  សៀវភៅសង្ខេបទសជាតក របស់លោកបណ្ឌិតមហា ឈឹម សុមន៍ បោះពុម្ពឆ្នាំ ១៩៧៣
Ø  សិក្សារឿង ចន្ទកុមារជាតក
Ø  រូបភាពទាក់ទងនឹងដំណើររឿងចន្ទកុមារ។
៣. ដំណឹកនាំមេរៀន

សកម្មភាពគ្រូ
ខ្លឹមសារមេរៀន
សកម្មភាពសិស្ស



-ពិនិត្យអនាម័យ និង​សណ្ដាប់ធ្នាប់​ថ្នាក់រៀន
-ពិនិត្យអវត្តមានសិស្ស
-ពង្រឹងវិន័យ
ជំហានទី ១
(រដ្ឋបាលថ្នាក់)
-       វត្តមាន អវត្តមាន
-       សណ្ដាប់ធ្នាប់ អនាម័យ
-       ពង្រឹងវិន័យ



-ប្រធានថ្នាក់ឡើងរាយ​ការណ៍ពី​បញ្ហាផ្សេងៗ ទាក់ទងនឹងថ្នាក់រៀន​ និង​អវត្តមានសិស្ស។


§ គ្រូសួរសំណួរបំផុស៖

-តើប្អូនធ្លាប់អានរឿង​ទសជាតកដែរ​ឬទេ?
-តើរឿងទសជាតក មាន​ប៉ុន្មានរឿង​? រឿងអ្វី​ខ្លះ?
ជំហានទី ២
(រំលឹកមេរៀនចាស់)


§ ស្ដាប់សំណួររួចត្រៀម​ឆ្លើយ៖
-ចម្លើយអាស្រ័យលើ​សិស្ស។
-មាន១០រឿង......។



§ គ្រូសួរសំណួរបំផុសទាក់ទងនឹងមេរៀនថ្មី

-តើប្អូនធ្លាប់លឺរឿង​ចន្ទកុមារ ឬទេ?
-តើប្អូនធ្លាប់អានរឿង​ចន្ទកុមារដែរ ឬទេ? ហើយរឿងនេះជា​ប្រភេទរឿងអ្វី?
§ ឲ្យសិស្សសិក្សាលើរូប​ភាព
§ ឲ្យសិស្សសិក្សាលើ​ចំណងជើង
§ ឲ្យសិស្សសិក្សាពីរូប-ភាព និងចំណងជើង
§ គ្រូសួរសំណួរលើ​ប្រភពរឿង៖
១. ចូរប្អូនបង្ហាញពី​ទីតាំងស្នាដៃរបស់រឿងព្រះ​ចន្ទកុមារ?



២. ចូរប្អូនបង្ហាញពី​ប្រភព​នៃរឿងព្រះចន្ទ​-កុមារ?



៣. ចូរប្អូនបង្ហាញពី​កាល​បរិច្ឆេទនៃរឿង?







៤. ចូរប្អូនរៀបរាប់ពី​ជីវប្រវ​ត្តិ និងស្នាដៃ​របស់​​​អ្នក​និពន្ធ​នៃ​រឿង?








- ចូរប្អូនធ្វើការសង្ខេប​រឿង?






-ចូរប្អូនធ្វើការវិភាគ​តួអង្គ​សំខាន់ៗក្នុង​រឿង?






























































-តើប្រធានរឿង​ចន្ទកុមារ​និយាយពីអ្វី?





- ចូរបង្ហាញពីមូលបញ្ហា​នៃរឿង?

-តើរឿងបានបង្ហាញពី​ឧត្តមគតិដូចម្ដេច?









-ចូរបង្ហាញពីទំនាស់ និងដំណោះស្រាយក្នុង
រឿង?



























































-តើរឿងត្រូវបានផ្ដើម​ដូចម្ដេច?







-តើតួរឿងបានបក​-ស្រាយពីបញ្ហាអ្វី?




-តើរឿងត្រូវបញ្ចប់​ដូចម្ដេច​?






-ចូរបង្ហាញពីសិល្ប៍វិធី​ផ្សេងៗនៅក្នុងរឿង?






















































































-តើអត្ថរសនៅក្នុងរឿង សិ្ថតនៅត្រង់ណា?


-ចូរបង្ហាញពីអត្ថរស​នៅ​ក្នុងរឿង?










































































-ចូរធ្វើសេចក្ដីសន្និដ្ឋាន​អំពីរឿងចន្ទកុមារ?
















ជំហានទី ៣
(មេរៀនថ្មី)
សិក្សារឿង ចន្ទកុមារ









—      សិក្សាលើរូបភាព

—      សិក្សាចំណងជើង

—      ទំនាក់ទំនងរវាងរូបភាព និងចំណងជើង

I.  សិក្សាប្រភពរឿង
  ១. ទីតំាងស្នាដៃ
- រឿងចន្ទកុមា​រ​​ដក​ស្រង់យក​តាម​ស្នាដៃ​របស់បណ្ឌិត​មហា ឈឹម សុមន៍ ក្នុង​សៀវភៅដែលមានចំណងជើងថា​​ "សង្ខេបទសជាតក៍” ចាប់ពីទំព័រ ២០៣​ដល់ ២១៦​ ​បោះពុម្ព​លើកទី៦ នាពុទ្ធសករាជ ២៥១៤ត្រូវនឹង​គ្រិស្ដ​សក​រាជ ១៩៧១​​ ដោយ​រោង​ពុម្ពតារារស្មី។
២. ប្រភព
-រឿងចន្ទកុមារមានប្រភពដើម​មកពី​គម្ពីរត្រៃបិដក ក្នុង​សុត្តនបិដក ខុទ្ទកនិ​កា​យ មហានិបាត និងមាន សម្រាយ​ក្នុង​គម្ពីរ​​អដ្ឋកថា។ សាច់រឿងមានលក្ខណៈ​បែប​សាសនា​បរិយាយ​ពីការបំពេញបារមី​ដើម្បីបានត្រាស់ជា​ព្រះពុទ្ធ​របស់​ព្រះពោ​ធិសត្វ។
៣. កាលបរិចេ្ឆទ
រឿងចន្ទកុមារមានក្នុងគម្ពីរត្រៃបិដក នៅ​ប្រមា​ណ​​​ជា​សតវត្ស៍ទី ៦មុនគ.ស និងក្នុង​គម្ពីរ​អដ្ឋ​កថា​ជា​ភាសា​បាលី​ដែលមានអាយុកាលមកជាងពីរ​ពាន់​ឆ្នាំដូច​គ្នា​។
ដោយឡែករឿងចន្ទកុមារដែលជាស្នាដៃនៃការ​ចង-​ក្រងរៀបរៀង និងប្រែសម្រួលជាភាសាខ្មែរដោយ​បណ្ឌិត​មហា ឈឹម សុមន៍ ​ក្នុងសៀវភៅ “សង្ខេប​ទសជាតក” តាក់តែងឡើងក្នុងគ.ស ១៩៦០ និងបាន​បោះពុម្ព​លើកទី១​នៅ​ឆ្នាំ ១៩៦៣។
៤. អំពីអ្នកនិពន្ធ
·        ជីប្រវត្តិៈ លោកសាស្រ្តាចារ្យឈឹម សុមន៍ កើត​ក្នុង​ឆ្នាំ ១៩០៥ នៅឃុំ​បរសែត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោកបានបួសរៀនតាំងពីអាយុ១២ឆ្នាំ​រហូតដល់ អាយុ​២១​ឆ្នាំ បានជាគ្រូឧទ្ទេស​​បង្រៀនបាលីនៅវត្តលង្កា។ ក្រោយ​មក​លោកបានលាចាកសិក្ខាបទ និងមានភរិ​យា ឈ្មោះនុត​ សៀក។ លោកក៏ជាសមា​ជិកក្រុមជំនុំ​ប្រែ​ព្រះ-​ត្រៃ​បិដក ជា​សាស្រ្តា​ចារ្យនៅពុទ្ធិវិទ្យាល័យ​ព្រះសុរាម្រិត និង​ជាសមាជិ​ក​ក្រុមប្រឹក្សាអភិបាលនៃសមា​គមអ្នកនិពន្ធ​ខ្មែរផងដែរ។
·        ស្នាដៃៈ មានច្រើនដែលសុទ្ធសឹង​ជាស្នាដៃទាក់ទង​នឹង​ព្រះពុទ្ធសាសនា​ ជា​រួមមានចំនួន ៣៣ស្នាដៃ។
II.  សង្ខេបរឿង
កាលព្រះពុទ្ធគង់នៅលើភ្នំគិដ្ឈកូដ ទេវទត្តបញ្ជាឲ្យ​ខ្មាន់ធ្នូ ៣១នាក់ទៅលបធ្វើគុតព្រះពុទ្ធ តែមិនសម្រេច​​ហើយខ្មាន់ធ្នូទាំងអស់ត្រូវព្រះអង្គសម្ដែងអរិយសច្ចៈ ក៏បានសម្រេច សោតាបត្តិផលគ្រប់គ្នា។..........................​......................................................................................​ព្រះចន្ទកុមារសោយរាជ្យប្រកបដោយធម៌ក្នុងការបរិច្ចាគ​ទានដរាបដល់អវសាន្តនៃជីវិតទៅកើតក្នុងស្ថានសួគ៌។
III.  វិភាគតួអង្គសំខាន់ៗ
v  ព្រះបាទឯករាជៈ បិតាព្រះចន្ទកុមារ
·         គុណសម្បត្តិ
- ជាមហាក្សត្រនៃនគរបុប្ផវតី
- បិតាដែលមានទឹកចិត្តអាណិត​អាសូរ និងស្រឡាញ់​បុត្រ មហេសី
·         គុណវិបត្តិ
- សេពគប់ជាមួយបុគ្គលពាលវិះតែនាំសោកនាដកម្ម​ដល់គ្រួសារ និងជាតិ
- ល្ងង់អាប់បញ្ញា មិនដឹងអ្វីត្រូវ អ្វីខុស បានត្រូវគេប្រើ​ប្រាស់ជាឧបករណ៍សម្រាប់គេសងសឹក
- ជាស្ដេចមិនប្រកបដោយទសពិធរាជធម៌ អាត្មានិយម សុខចិត្តធ្វើ​អំពើឲ្យអ្នកដទៃព្រាត់ប្រាស ឈឺចាប់​ដើម្បី​​តែប្រយោជ​ន៍ខ្លួនម្នាក់
v  កណ្ឌហាលព្រាហ្មណ៍ៈ មនុស្សជំនិតព្រះរាជា
·         គុណសម្បត្តិ
- ជាអ្នកប្រៀនប្រដៅអត្ថ និងធម៌ក្នុងនគរ
- ស្រឡាញ់ខ្លួន និងក្រុមគ្រួសារខ្លួន
·         គុណវិបត្តិ
- ជាមន្ត្រីពុករលួយ លោភលន់ទ្រព្យសម្បត្តិ
- ជាមនុស្សវង្វេងមិនដឹងខុសត្រូវ ក្នុងនាមជាអ្នក​-បង្រៀន​អត្ថ និងធម៌ ប្រដៅគេឲ្យប្រព្រឹត្តតែបាបកម្ម
- ជាមនុស្សរមិលគុណ មិនដឹងគុណូបការៈរបស់​ចៅហ្វាយនាយ
- មានចិត្តចងអាឃាតជាប់ជានិច្ច និងហ៊ានបង្ក​វិនាសកម្មដល់ជីវិតរាប់សិប ដើម្បីការសងសឹក​តែមួយមុខ
v  ព្រះចន្ទកុមារៈ រាជបុត្រច្បងព្រះរាជា
·         គុណសម្បត្តិ
- ជាមហាឧបរាជនៃនគរបុប្ផវតី
- មានគំនិតវែងឆ្ងាយ យល់ច្បាស់អ្វីខុស អ្វីត្រូវ​ និង​មានគតិយុត្តិធម៌ក្នុងសណ្ដានចិត្ត
- តម្កល់ចិត្តខន្តីក្នុងការដោះស្រាយបញ្ហាជាប់ជានិច្ច
- មានចិត្តសប្បុរស ស្រឡាញ់ការធ្វើទាន
- អង់អាចក្លាហាន ក្នុងបុព្វហេតុជាតិមាតុភូមិ
- មានបញ្ញាញាណដ៏ខ្ពង់ខ្ពស់ ចេះលើកហេតុផល សម​រម្យមកពន្យល់ដល់បិតា
- ជាព្រះរាជាដ៏ល្អ ដឹកនាំប្រទេសឲ្យជួបតែសុខ ក្សេមក្សាន្ដ
·         គុណវិបត្តិ
-​ ទន់ជ្រាយចំពោះហេតុការណ៍ដែលកើតឡើង
- មិនមានលទ្ធភាពបំភ្លឺបិតាដែលកំពុងគ្របសង្កត់​ដោយ​អំពើអកុសល
v  ព្រះនាងចន្ទាទេវីៈ មហេសីព្រះចន្ទកុមារ
·         គុណសម្បត្តិ
- មានភក្ដីភាពយ៉ាងលើសលប់ចំពោះស្វាមី ហ៊ាន លះបង់សូម្បីជីវិតព្រោះស្វាមី
- ជានារីមានទឹកចិត្តក្លាហាន ហ៊ានស្រែកដៀល គូបដិបក្ខដែលជាមនុស្សអាក្រក់ដោយគ្មានញញើត
- មានទឹកចិត្តបរិសុទ្ធក្នុងការបួងសួង រហូតធ្វើឲ្យ ព្រះឥន្ទ្រចុះមកជួយអន្តរាគមន៍
·         គុណវិបត្តិ
- មិនចេះគិតគូរឲ្យវែងឆ្ងាយ ឆាប់ចុះចាញ់​ស្ថាន​ការ-​ណ៍ ប្រហារខ្លួនឯងដោយទន់ជ្រាយ
- មិនមានមធ្យោបាយអ្វីដើម្បីជួយស្វាមីដែលត្រូវ​គេចាប់ បម្រុងនឹងសម្លាប់
- មានជំនឿអរូបីជ្រុល
v  ព្រះឥន្ទ្រាធិរាជ
·         គុណសម្បត្តិ
- ជាស្ដេចទេវតាដែលមានយុត្តិធម៌ជួយគាំពារ មនុស្សដែលសាងអំពើល្អ
-  ចេះជួយឈឺឆ្អាលចំពោះមនុស្សលោកដែល​​កំពុងមាន​វិបត្តិ
- ជាតួអង្គតែមួយគត់ដែលអាចដោះស្រាយបញ្ហា​ក្នុងរឿងទាំងមូលបាន
IV. វិភាគអត្ថន័យ
១. ប្រធានរឿង
ប្រធានរឿងក្នុងរឿងចន្ទកុមារនេះ គឺ​ “ការបំពេញ​បារមី​(ខន្តីបារមី)របស់ព្រះពោធិសត្វ”។
រឿង “ចន្ទកុមារជាតក”ជារឿងនៃជាតិទី៧ក្នុងជាតិចុងក្រោយទាំង១០របស់ព្រះពុទ្ធសមណ​គោ​តមដែល​បាន​រៀបរាប់ពីដំណើរជីវិតរបស់ព្រះពោធិសត្វក្នុងការកសាង និងសន្សំបារមីដើម្បីការត្រាស់​ដឹង។​
២. មូលបញ្ហារឿង
មូលបញ្ហាក្នុងរឿងនេះគឺនិយាយពីទំនាស់ដែល​កើតចេញពីការបូជាយញ្ញ។
៣. ឧត្តមគតិរឿង
 - ចេះប្រើធម៌ខន្តីក្នុងការដោះស្រាយបញ្ហាដើម្បីសម្រេច​បាន​ជោគជ័យ
- បង្ហាញទស្សនៈកម្មពៀរដែលជាទ្រឹស្ដីសំខាន់របស់ ព្រះពុទ្ធសាស​នា
- បណ្ដុះស្មារតីស្រឡាញ់យុត្តិធម៌ និងកុសលកម្ម
- មុននឹងធ្វើអ្វីមួយត្រូវចេះគិតពិចារណាឲ្យបានល្អិតល្អន់​ និងត្រឹមត្រូវ​ជាមុនសិន ជាពិសេសគឺកុំសេពគប់​នឹងបុគ្គល​ពាល
- ជាចុងក្រោយរឿងអប់រំយើងឲ្យចេះអត់ធ្មត់ ទប់​ទល់​ចំពោះកំហឹង ប្រើធម៌អហិង្សាក្នុងការ​ដោះស្រាយ​បញ្ហា
៤. បញ្ហាទំនាស់ - ដំណោះស្រាយបញ្ហា
​ ទំនាស់ទំាងអស់បានផ្ដួចឡើងជារឿងតាមដំណាក់ៗ​ដូចតទៅ៖
—                     ­ទី១៖ ការចងគំនុំរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះ​​ព្រះចន្ទកុមារ
ទំនាស់ផ្ដើមដោយសារតែកណ្ឌហាលព្រាហ្មណ៍ជាបុគ្គលមានចិត្តលោភ ​ប្រព្រឹត្ត​ទុច្ចរិត ស៊ីសំណូក​រួច​វិនិច្ឆ័យដោយអយុត្តិធម៌។ អ្នកចាញ់ក្ដីមានសេច​ក្ដី​ក្ដៅ​​-ក្រហាយ បានទូលរឿងរ៉ាវដល់ព្រះចន្ទកុមារទ្រង់ក៏​វិនិ​ច្ឆ័យ​​រឿងក្ដីសារជាថ្មី។ កណ្ឌហាលត្រូវបាត់បង់មុខតំណែង និង លាភសក្ការៈ ក៏មានចិត្តគុំគួន​នឹង​ព្រះចន្ទកុមារ​​ជា​និច្ច។​
ឧទាហរណ៍៖ “កណ្ឌហាលព្រាហ្មណ៍នោះកាន់​តំណែងខាងការវិនិច្ឆ័យផង​ គាត់តែងស៊ីសំណូក​ធ្វើជា​ម្ចាស់​​ឲ្យមិនមែនជាម្ចាស់វិញ..........ផល​អាក្រក់របស់​កណ្ឌ​ហាលព្រាហ្មណ៍ក៏ដាច់រលត់ទៅ បានជា​ព្រាហ្មណ៍​កើត​​ក្ដីមួម៉ៅគិតផ្ដន្ទាព្រះចន្ទកុមារ​”។ ​
—                     ទី២៖ បញ្ហាការសុបិនរបស់ព្រះបាទឯករាជ
ព្រះបាទឯករាជសុបិននិមិត្តឃើញឋានត្រៃត្រឹង្ស ក៏មានព្រះទ័យចង់ទៅកើតសោ​យសុខនាស្ថាន​​​នោះហើយ​ត្រាស់សួរទៅ​កណ្ឌហាលព្រាហ្មណ៍ថា តើត្រូវធ្វើ​យ៉ាងណា​​ដើម្បី​បានទៅកើតនៅ​ស្ថាន​សួ​គ៌​។ ជាឳកាសល្អ​សម្រាប់​សង​សឹក កណ្ឌហាលព្រាហ្មណ៍ក៏​ទូល​​ឲ្យព្រះរាជា​បូជា​​ជីវិត​មនុស្ស និងសត្វជាច្រើន ពិសេសព្រះចន្ទកុមារ​។
ឧទាហរណ៍៖ “ថ្ងៃមួយទ្រង់សុបិននិមិត្តថាៈ បាន​ទៅ​​​ឃើញឋានត្រៃត្រឹង្ស........ទើបសួរកណ្ឌ​ហាល​ព្រាហ្ម​-ណ៍​ថា ខ្ញុំត្រូវធ្វើបុណ្យដូចម្តេចដើម្បីនឹង​បានទៅកើត​​ឯស្ថាន​ត្រៃត្រឹង្ស?”
 “ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ សូមទ្រង់ព្រះ​មេត្តា​ប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែង សម្លាប់​បុគ្គល​ដែល​មិន​គួរសម្លាប់ទើបបានទៅកើតនៅឋានសួគ៌”។
—                     ទី៣៖ បញ្ហាការបូជាយញ្ញរបស់ព្រះបាទឯករាជ
ដោយសារជាមនុស្សល្ងង់អាប់ប្រាជ្ញា ទ្រង់ក៏បាន បញ្ជាឲ្យគេសម្លាប់​ បុត្រ មហេសី សេដ្ឋី គោឧសភរាជ ​សេះ​​​​ជា​អាជា​នេយ្យ ដំរីរាជ គឺចំនួន៤ៗក្នុងមួយមុខ។ ក្នុង​ដំណាក់កាល​នេះ​ព្រះចន្ទ​កុមារកំពុងជួប​បញ្ហាព្រោះ​នឹង​ត្រូវ​​​​គេយក​ទៅ​បូជាយញ្ញជាមួយមនុស្ស និងសត្វជា​ច្រើន​ទៀត។ ​ព្រះ​ចន្ទកុមារព្យាយាមដោះ​ស្រា​យ​បញ្ហាកើត​ឡើង​ចំពោះ​មុខដោយខន្តី។ ទ្រង់បានទូល​អង្វរព្រះ​រាជា​ជា​បិតា​ជាច្រើន ប៉ុន្តែមិនបានសម្រេចដោយមានការរារាំងពី​កណ្ឌហាលព្រាហ្មណ៍។ ទំនាស់កាន់តែតានតឹង​ដោយ​​ព្រះនាង​ចន្ទាទេវីសម្រេច​ចិត្ត​សម្លាប់ខ្លួនតាម​ព្រះចន្ទកុមារ​​ជាស្វាមី និងបួង​សួង​សូម​ឲ្យពួកអមនុស្ស ទេវតាជួយ​ថែរក្សា​​ព្រះនាង និងស្វាមី​ផង។
ឧទាហរណ៍៖ “ព្រះចន្ទកុមារអង្វរ​ថាៈ បពិត្រ​ព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំឡើយ សូម​ព្រះ​អង្គរាជទាន​ទូលបង្គំជាខ្ញុំទាំងឡាយឲ្យជាទាសៈ​នៃ​កណ្ឌហាលព្រាហ្មណ៍ចុះ .......... ទូលបង្គំជាខ្ញុំ​ទាំង​ឡាយ​សុខចិត្តដើរសុំទានគេចិញ្ចឹមជីវិតដែរ”។
—                      ដំណោះស្រាយបញ្ហាដោយអន្តរាគមន៍ពីព្រះឥន្ទ្រ
 ក្រោយពីទ្រង់ព្រះសណ្ដាប់ពាក្យ​របស់ព្រះនាងចន្ទា​​-ទេវី​​​​រួច សក្កទេវរាជទ្រង់គ្រវីដំបងដែកស្រែកគម្រាម ព្រះបាទ​ឯករាជ ធ្វើឲ្យព្រះរាជា និងកណ្ឌហាល​មាន​​ការភិត​ភ័យ​ ហើយប្រញ៉ាប់ឲ្យគេដោះលែងព្រះចន្ទកុមារ ជនទាំង​ឡាយ និងសត្វ​ទាំងឡាយ​។​ កណ្ឌហាល​ព្រាហ្ម​ណ៍​ត្រូវ​មនុស្សទាំងឡាយគប់នឹងដុំដី ដល់នូវមរណាទៅ​សោយ​​ទុក្ខនៅនរក។ ព្រះចន្ទកុមារត្រូវបានអភិសេក​សោយរាជ្យ​សម្បត្តិ​ប្រកបដោយធម៌ ត្រេកអរ ក្នុងការ- បរិច្ចាគទាន លុះអវសាន្តជីវិតបានទៅ​កើតនៅស្ថាន​សួគ៌។​
ឧទាហរណ៍៖ ព្រះឥន្ទ្រាធិរាជ ទ្រង់ព្រះសណ្ដាប់​ពាក្យ​នោះហើយក៏គ្រវីដែក​ស្រែកគម្រាមព្រះបាទ​ឯករាជ​.......ក៏ស្ទុះទៅស្រាយចំណងពីជនទាំងឡាយមួយរំពេច។
V. វិភាគអត្ថរូប
១. ភេទរូប
·         ផ្ដើមរឿង
អ្នកនិពន្ធបានចាប់ផ្ដើមរឿងដោយធ្វើការរំលឹក​ដល់ពុទ្ធប្រវត្តិរបស់ព្រះពុទ្ធបរមសាស្ដាកាលដែល​ទេវទត្ត​តាមព្យាបាទព្រះអង្គ។
ឧទាហរណ៍៖ កាលព្រះពុទ្ធជាបរមសាស្ដាគង់នៅ​លើ​ភ្នំគិជ្ឈកូដ ទេវទត្ត​បានសុំនាយខ្មាន់ធ្នូចំនួន៣១​នាក់​ ពី​ព្រះបា​ទ​​អជា​តិ​សត្រូវ ហើយហៅខ្មាន់ធ្នូម្នាក់មក​និយាយ​ដោយ​សម្ងា​ត់​ថាៈ​ ឯងត្រូវទៅបាញ់​សម្លាប់សមណ​គោ​តម​.......។
·         តួរឿង
នៅក្នុងតួរឿងនេះ បានបង្ហាញពីទំនាស់​កើត​ដោយ​ការគុំគួនរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះព្រះចន្ទកុមារ​ ហើយអ្នកនិពន្ធបានបង្ហាញនូវសកម្មភាពដ៏អស្ចារ្យនៃតួ​អង្គព្រះពោធិសត្វគឺបង្ហាញពីខន្ដី​បារមី ការអត់​ធ្មត់ អំណត់​ក្នុងការសាងបារមីដើម្បីបានត្រាស់ជាព្រះពុទ្ធ។
·         បញ្ចប់រឿង
រឿងត្រូវបញ្ចប់ដោយតួអង្គឯក និងក្រុម​គ្រួសារ​បាន​ជួបជុំគ្នាវិញ ហើយ​ក្សត្រ​ទាំងអស់ក្រោ​យសោយ​ទីវង្គត​​បាន​​ទៅកើតនៅស្ថានសួគ៌តុសិត។ ចំណែក​តួអង្គ​អាក្រក់​ដូចជាកណ្ឌហាលព្រាហ្មណ៍​ត្រូវស្លាប់ ហើយទៅ​សោយ​ទុក្ខ​នៅនរក។ ព្រមជាមួយនេះក៏បានបង្ហាញ​ពីការ​ស​ជាតិ​របស់តួអង្គនីមួយៗផងដែរ។
            ​
២. វចនវិធី
វចនវិធីជាការប្រើប្រាស់ពាក្យពេចន៍នៅក្នុងអត្ថបទ។
អត្ថបទរឿងជាស្នាដៃរៀបរៀងដោយបណ្ឌិតមហា-ឈឹម សុមន៍គឺសរសេរជា ភាសាខ្មែរ ដោយមានលាយ​ឡំ​នឹងឃ្លាភាសាបាលីខ្លះៗ។ ​
            ឧទាហរណ៍៖ “អតីតេ ភិក្ខវេ” ម្នាលភិក្ខុទាំងឡាយ កាលកន្លងទៅហើយព្រះរាជាជាបុត្រព្រះបា​ទវសវតី ​គឺ​ព្រះបាទឯករាជសោយរាជ្យក្នុងនគរបុប្ផវតី........។
៣. រចនាវិធី
            ជាវិធីដែលអ្នកនិពន្ធប្រើប្រាស់ភាសា របៀប​នៃ​ការ​តែងរឿងដើម្បីឲ្យស្នាដៃ ឬអត្ថបទនោះមាន​សម្រស់​បង្កើត​ជាអណ្ដែតអណ្ដូងសប្បាយរីករាយ ឬទុក្ខព្រួយ។
            រឿងចន្ទកុមារអ្នកនិពន្ធសរសេរដោយប្រើពាក្យខ្មែរលាយឡំនឹងពាក្យបាលី សំស្រ្កឹត ហើយតែង​ជាពាក្យ-​រាយ​សម្រាយងាយអាន ងាយស្ដាប់ និងងាយយល់ តាំងពី​ដើម​ដល់ចប់។
            ជួនកាលអ្នកនិពន្ធប្រើជាពាក្យចួនរណ្ដំណែង-​ណង​​​ផងដែរ។
ឧទាហរណ៍៖ “ព្រះឥន្ទ្រាធិរាជទ្រង់ព្រះ​សណ្ដាប់​ពាក្យនោះហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯករាជ​ថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក”។
·      ឯកវាទវិធី
ឯកវាទវិធីជាវិធីដែលអ្នកនិពន្ធប្រឌិតឲ្យតួអង្គ​និយាយឬគិតអ្វីមួយតែម្នាក់ឯង ឬនិយាយរំលឹកពី​ហេតុភេទ ឬរឿង​ទុក្ខសោក ការឈឺចាប់របស់ខ្លួន​តែម្នាក់ឯង។
            ឧទាហរណ៍៖ ព្រះនាងបញ្ចាលរាជធីតា​រៀបរាប់​ទួញ​សោក សូមសច្ចាដល់អស់ទេវតាពេលដែ​លគេចាប់​យកស្វាមី (ចន្ទកុមារ)ទៅសម្លាប់.....”។
·         សំវាទវិធី
សំវាទវិធីគឺជាវិធីដែលអ្នកនិពន្ធ ឬកវីលើកឡើង​ដោយ​ឲ្យតួអង្គចាប់ពី២នាក់ឡើងទៅមានសក​ម្មភាពឆ្លើយ​ឆ្លង​គ្នា​ពីបញ្ហាអ្វីមួយ។
            ឧទាហរណ៍៖ “ព្រះបាទឯករាជទ្រង់ដណ្ដឹងសួរទៅ​កណ្ឌហាលព្រាហ្មណ៍ដើម្បីធ្វើយ៉ាងបានទៅ​សោយ​សុខ​​នាឋានត្រៃត្រឹង្សថាៈ ខ្ញុំត្រូវធ្វើបុណ្យដូចម្ដេចដើម្បីឲ្យបាន​ទៅកើតឯស្ថានត្រៃត្រឹង្ស?......​ព្រាហ្មណ៍​ក្រាប​បង្គំ​ទូលថាៈ សូមទ្រង់ព្រះមេត្តាប្រោសជនទាំងឡាយគប្បីឲ្យទានដ៏​ក្រៃលែង សម្លាប់​បុគ្គល​ដែល​មិនគួរសម្លាប់ទើប​បានទៅ​កើតឯ​ស្ថានសួគ៌”។
·         សន្ទេហវិធី
សន្ទេហវិធីជាវិធីដែលកវី អ្នកនិពន្ធធ្វើឲ្យអ្នកអាន អ្នកទស្សនាចង់ដឹងពីរឿងអ្វីមួយដែលនឹងកើត​មានតទៅ​ទៀត​ក្នុងដំណើររឿង។
            ឧទាហរណ៍៖ នៅពេលចន្ទកុមារ និងសុរិយ​កុមារ​ត្រូវគេចាប់យកទៅបូជាយញ្ញមុនគេ ក្រោ​យពី​ពួកគេ​តស៊ូ​ខាងពាក្យសម្ដីអស់ចិត្តអស់ចង់ហើយ យើងមានចម្ងល់​ខ្លាំង​ណាស់ថា តើរា​ជកុមារទំាងពីរ​អង្គ​នេះអាច​នឹងស្លាប់​ដែរ​ឬទេ?
·         ពិព័ណ៌នាវិធី
          ពណ៌នាវិធីជាវិធីដែលអ្នកនិពន្ធធ្វើការរៀបរាប់ពី​តួអង្គ ធម្មជាតិ ទេសភាព ឬទៅកន្លែងផ្សេងៗ។
            ឧទាហរណ៍៖ “ម្នាលភិក្ខុទាំងឡាយក្នុង​កាលកន្លង​ទៅហើយព្រះរាជបុត្រព្រះបាទវសវតីព្រះនាម​ព្រះបាទ​-ឯករាជសោយរាជ្យក្នុងនគរបុប្ផវតីមានព្រះរាជបុត្រមួយ-ព្រះអង្គព្រនាមចន្ទកុមារជាមហាឧបរា​ជ”។
ការរៀបរាប់ពីទិដ្ឋភាពនាឋានត្រៃត្រឹង្សដែលបង្ហាញ​ដូចតទៅ៖ “រីក្នុងវិមាននោះដ៏ពេញនីទៅនូវ​ពួក​ស្រីទេព​-អប្សរ​បវរពិចិត្ត រីវិមាននោះសោត គឺដ៏អ្នកប្រដាប់រចនានី​ទៅ​នូវ​ត្រីសូលកំពូលគាងឃ្វាយមុខ​ដាច់ស្លឹក​ខ្នុរ​រ័ត្នន​ព័ទ្ធ​ជុំ​វិញ​ប្រពៃ......រីកម្ពស់ត្រីសូលមហាប្រាសាទនោះសោត ៦០​យោជន៍។ រីអស់ស្រីទេពអប្សរ​បវរកញ្ញា​នោះ​មាន​ស្រីខ្លះផ្លុំ ខ្លះចេះប្រគុំ ខ្លះចេះរាំបម្រើជាប្រក្រតី”។
·         វណ្ណនាវិធី
វណ្ណនាវិធីជាការរៀបរាប់របស់អ្នកនិពន្ធលើទេសភាព ឬ​សកម្មភាពជីវភាពតួអង្គ។
            ឧទាហរណ៍៖ ប្រាសាទនេះជាវិការៈ​នៃមាសដេរ​- ដា​ស​ដោយផ្កាកម្រង ឥឡូវនេះព្រះរាជបុត្រទាំ​ង ៤ព្រះអង្គ​ត្រូវគេនាំទៅសម្លាប់។ ឧទ្យាននេះមាន​ផ្ការីកសព្វកាល ជា​ទីរីករាយ ឥឡូវព្រះរាជបុត្រទាំង​៤ត្រូវគេនាំទៅ​សម្លាប់​។​
·         ឧបមានវិធី
ឧបមានវិធីជាវិធីដែលអ្នកនិពន្ធប្រើការប្រៀបធៀបតួអង្គ ឬសកម្មភាពនៅក្នុងដំណើររឿងដើម្បីរំលេច​ចេញ​នូវជីវរូបារម្មណ៍ ឬមនោរម្មណ៍​។
            ឧទាហរណ៍៖ ឯងកុំសម្លាប់បុត្រច្បងដែលជាអ្នក​- អង់អាចដូចរាជសីហ៍......។
·         វឌ្ឍមានវិធី
          វឌ្ឍមានវិធីជាវិធីដែលអ្នកនិពន្ធបានប្រើដើម្បីធើ្វ​ឲ្យ​ដំណើររឿងកាន់តែតានតឹងឡើងៗ តាំងពីកម្រិតទាប​រហូត​ដល់កម្រិតខ្ពស់បំផុត។ នៅក្នុងរឿងនេះ អ្នកនិពន្ធ​បានប្រើ​វឌ្ឍមានវិធីដោយធ្វើស្ថានភាពរឿងឲ្យកាន់តែ​តឹង​តែង​ឡើង​​​ៗចាប់តាំងពីព្រះរាជាបញ្ជាឲ្យគេទៅចាប់បុត្រ ចាប់​មហេសី និងអ្នកឯទៀតទៅធ្វើពិធីបូជាយញ្ញ រហូត​​ដល់​ពេល​ដែលមានមនុស្សជាច្រើនត្រូវឈឺចាប់ ស្រែក​ទួញ​សោ​ក បោកខ្លួន ខ្លះចង់សម្លាប់ខ្លួន ហើយ​ស្ថានភាព​កាន់​តែតានតឹងមែនទែនពេលគេចាប់ចងចន្ទកុមារ និងសុរិយ​កុមា​របម្រុងនឹងសម្លាប់។
VI. វិភាគអត្ថរស
អត្ថរសជាតម្លៃអប់រំរបស់រឿង។ នៅក្នុងរឿងចន្ទ​- កុមារ​ដែល​ជារឿងបែបពុទ្ធនិយម តម្លៃជាមូល​ដ្ឋានគឺ​​សកម្មភាពដ៏ពិសិដ្ឋ ភាពអស្ចារ្យ សេចក្ដីខន្ដី សេចក្ដី​- ព្យាយាម​របស់តួអង្គចន្ទកុមារដែលជាអង្គ​ព្រះពោធិសត្វ។
តាមរយៈរឿងនេះអ្នកនិពន្ធបានស្ដែង​ឡើង​នូវ​តម្លៃ​​អត្ថរសដូចខាងក្រោម៖
១. វិសិដ្ឋរស
វិសិដ្ឋរសជាតម្លៃដែលលេចចេញតាមរយៈការឆ្លុះបញ្ចាំងរបស់អ្នកនិពន្ធជាសកម្មភាពដ៏អស្ចារ្យរបស់តួអង្គ ដែលកម្រមានតួអង្គមនុស្សណាមួយអាចធ្វើបាន។ សម្រាប់​​រឿងនេះជារឿងបែបសាសនា គឺអក្សរសិល្ប៍​​- ពុទ្ធនិយ​មដែលទូន្មានមនុស្សឲ្យប្រព្រឹត្តតែអំពើជាកុសល ហេតុនេះរឿងនេះប្រាកដណាស់គឺមានវិសិដ្ឋរសនេះជា​ចម្បង។ វិសិដ្ឋរសក្នុងរឿងនេះគឺចិត្ត​ខន្ដីដ៏អស្ចារ្យ​របស់​តួ​អង្គចន្ទកុមារជាព្រះពោធិសត្វដែលបានប្រកាន់យ៉ាង​- ខ្ជាប់ខ្ជួនតាំងពីដើមរហូតដល់ចប់ ពោលគឺព្រះអង្គអត់ធ្មត់ មិន​ក្រោធខឹង ប្រើពាក្យសម្ដីទ្រគោះបោះបោក បើទោះ​បី​ជាមួយ​អ្នក​ដែលចង់សម្លាប់ខ្លួនក៏ដោយ។
ឧទាហរណ៍៖ ព្រះចន្ទកុមារអង្វរថាៈ “បពិត្រ​​​ព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំង​ឡាយ​​​ឡើយ សូមព្រះអង្គ​ព្រះរាជទានទូលព្រះបង្គំ​ជាខ្ញុំ​ទាំង​ឡាយ​ឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ។ ចំណែក​ទូលព្រះ​បង្គំជាខ្ញុំទាំងឡាយជាអ្នកជាប់ចំណង​ហើយនឹង​ឃ្វាលដំរី នឹងចាក់ចោលនូវមូលដំរី នឹង​ចាក់មូល​​សេះ​​(អាចម៍សេះ​)​របស់កណ្ឌហាលព្រាហ្មណ៍ ឬមួយ​បំបរ​បង់ទូលព្រះបង្គំ​ទាំងឡាយចាកផែនដី​គឺទូលព្រះបង្គំ​​​​ទាំង​ឡាយ​សុខចិត្តដើរ​សុំទានចិញ្ចឹមជីវិតដែរ”។
២. ទារុណរស
ជាតម្លៃដែលលេចចេញពីទារុណកម្មនៅក្នុងដំណើរ​រឿង​ ការប្រយុទ្ធព្យាបាទ សងសឹក និងធ្វើទុក្ខ​ទោស​ដាក់​ទណ្ឌកម្មយ៉ាងកាចសាហាវរហូតដល់បាត់បង់ជីវិតតួអង្គដែលទន់ខ្សោយដោយអយុត្តិធម៌។
ទារុណរសនៅក្នុងរឿងគឺតាមរយៈតួអង្គចន្ទកុមារ សុរិយកុមារ ព្រះនាងគោត្តមី ព្រះនាងចន្ទាទេវី វសុលរាជ- ​កុមារ សេលារាជកុមារី....ដែលសុទ្ធតែរងទុក្ខទោស ដោយ​ការដាក់ទោសទណ្ឌទាំងអយុត្តិធម៌ធ្វើឲ្យពួកគេមាន​​ការលំបាកយ៉ាងខ្លាំងទាំងផ្លូវកាយ ពិសេសផ្លូវចិត្ត ហើយ​សុខចិត្តស្លាប់ទៅតាមគ្នា។
៣. អច្ឆរិយរស
គឺជាតម្លៃ​ ដែលលេចចេញមកអំពីការបង្ហាញ​អច្ឆរិយភាពដែលមានលក្ខណៈអស្ចារ្យ ហួសពីលក្ខណៈ​ដែល​មនុស្សលោកយើងអាចធ្វើបានដូចជាការហោះហើរ ដើរលើ​អាកាស ជ្រែកទឹក ជ្រែកដី......។
អច្ឆរិយរសនៅក្នុងរឿងស្ថិតនៅត្រង់ចុងបញ្ចប់នៃរឿងដែលអ្នកនិពន្ធធ្វើឲ្យមានអច្ឆរិយភាព គឺការធ្វើ​ឲ្យ​មាន ព្រះឥន្រ្ទាធិរាជចុះមកដោះស្រាយបញ្ហាតាម​ការបួងសួង​របស់ព្រះនាងចន្ទាទេវី។
៤. កុសលរស
កុសលរស ឬតម្លៃឧបទេសគឺជាតម្លៃ​ទាក់ទង​ដល់​ការអប់រំ។
កុសលរសនៅក្នុងរឿងគឺកាអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អ មានទឹកចិត្តមេត្តាករុណា ចេះឲ្យទាន មាន​ចិត្ត​ខន្ដី  យុត្តិធម៌ ពោលគឺចៀសវាងឲ្យបាននូវ​អំពើអាក្រក់​គ្រប់​បែបយ៉ាង។
៥. តថរស
            ជាតម្លៃដែលលេចចេញមកអំពីការឆ្លុះ​បញ្ចាំ​ង​តថភាព​នៅក្នុងស្នាដៃអក្សរសិល្ប៍ និងសិល្បៈ។
            រឿងបានឆ្លុះបង្ហាញពីសង្គមឥណ្ឌាសម័យបុរាណដែលមានជំនឿលើពិធីយញ្ញគឺការបូជាមនុស្ស​ និងសត្វ​ទំាង​រស់ ដោយគេជឿថានឹងបានទៅកើតនៅសុគតិភព របស់​ពួកព្រាហ្មណ៍ និងព្រះរាជា។  ហើយរឿងនេះបាន​រិះគន់វាយ​ប្រហារចំៗរបស់ព្រះពុទ្ធសាសនា ចំពោះជំនឿ​បែប​ល្ងង់ខ្លៅមួយនេះ។
            តថភាពមួយទៀតដែលតែងត្រូវគ្រប់សង្គម និង​គ្រប់សម័យកាលនោះ គឺការវិនិច្ឆ័យក្ដីនៅតុលាការ ដែល​មានទាំងការកាត់ក្ដីដោយអយុត្តិធម៌ព្រោះការសូក​ប៉ាន់ និងការកាត់ក្ដីដោយគតិយុត្ដិធម៌។
៦. វីររស
វីររសជាតម្លៃដែលចេញពីវីរសកម្មភាពរបស់តួអង្គ​វីរជនណាម្នាក់។
ក្នុងរឿងបានរៀបរាប់ពី​​វីរ​ភាព​របស់ព្រះ​ចន្ទ​កុមារ​ថា ​តាំងពីកុមាររហូតដល់ពេញកម្លោះ ទ្រង់ឥត​ដែល​មាន​ទោស​កំហុ​ស​សោះ និងជាមនុស្ស​ពាក់​គ្រឿង​ក្រោះ​ជិះសេះ ជិះដំរី ទៅច្បាំងជាមួយបច្ចាមិត្រ​ដោយមិន​មាន​ភាព​រួញរា​បន្តិចឡើយ។
សរុបមក យើងឃើញថារឿ​ងចន្ទកុមារនេះ​​សក្ដិសម​​ជាពុទ្ធវចនៈ ជារឿងមួយដែលមានតម្លៃ​ខាងអប់រំ​​មនុស្ស​​ឲ្យមានទឹកចិត្តស្រ​ឡាញ់នូវអំពើជាកុសល និង​វៀរចាកអំពើជាអកុសលទាំងពួង។
VII.​ សន្និដ្ឋាន
រឿងចន្ទកុមារនេះជារឿងបែបសាសនា ប៉ុន្តែរឿង​​ មានអត្ថ​ន័យ​យ៉ាងជ្រាលជ្រៅ និងមានអត្ថប្រយោជន៍​​យ៉ាង​ច្រើន សម្រាប់សង្គមជាតិគ្រប់សម័យកាលទាំងអស់​។  រឿងបាន​ឆ្លុះបញ្ចាំងស្ទើរគ្រប់ទិដ្ឋភាពនៃសង្គម មាន​ទាំង​​របប​គ្រប់​គ្រង ជំនឿសាសនា ការកាត់សេចក្ដីក្នុង​តុលា-​ការ សេចក្ដី​លោភលន់ ការស៊ីសំណូក ការចងគំនុំតាម​ផ្ដន្ទា មនោ​សញ្ចេ​តនាក្នុងគ្រួសារ -ល- ដែលទាំងនេះ​សុទ្ធតែជា​បញ្ហា​ដែលមនុស្សនៅជួបប្រទះរហូតមកដល់​សព្វ​ថ្ងៃនេះ។
ជារួមមក រឿងនេះធ្វើឲ្យយើងខ្ញុំបានយល់កាន់​តែ​ច្រើន​ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃស្នាដៃ ចំពោះ​វិស័យអក្សរសាស្រ្តជាតិនៅគ្រប់សម័យកាល។ មិនតែ- ​ប៉ុណ្ណោះ យើងខ្ញុំបានជ្រួតជ្រាប​ទទួលបាននូវ​បទពិសោធ គោលគំនិតល្អៗ សម្រាប់ជាទុនជីវិតក្នុងការរស់​នៅ​សំដៅ​​សម្រេចបានជោគជ័យនៅក្នុងជីវិតប្រចំាថ្ងៃ។



§ ស្ដាប់សំណួរដោយយក​ចិត្តទុកដាក់រួចត្រៀម​ឆ្លើយ
-ចម្លើយអាស្រ័យលើ​សិស្ស។
-ចម្លើយអាស្រ័យលើ​សិស្ស។


-ចម្លើយអាស្រ័យលើ​សិស្ស។
-ចម្លើយអាស្រ័យលើ​សិស្ស។
-ចម្លើយអាស្រ័យលើ​សិស្ស។
§ ត្រៀមឆ្លើយ៖

-សិស្សបង្ហាញៈ
រឿងសិក្សាតាមសៀវភៅ​សង្ខេបទសជាតករបស់​បណ្ឌិតមហាឈឹម សុមន៍​


-សិស្សធ្វើការបង្ហាញពី​ប្រភពនៃរឿងៈ រឿងមាន​​ប្រ​ភពមកពីគម្ពីរ​ត្រៃ​-បិដក និងគម្ពីរអដ្ឋកថា។


-សិស្សបង្ហាញពី​កាលបរិច្ឆេទនៃរឿង។







-សិស្សរៀបរាប់ពី​ជីវប្រវត្តិ និងស្នាដៃរបស់​អ្នកនិពន្ធ









-សិស្សធ្វើការសង្ខេបរឿង






-សិស្សធ្វើការវិភាគតួអង្គ​សំខាន់ៗ។






























































-សិស្សស្ដាប់សំណួរ រួច ឆ្លើ​យ។





 -សិស្សស្ដាប់សំណួរ រួច ឆ្លើ​យ។

-សិស្សស្ដាប់សំណួរ រួច ឆ្លើ​យ។









-សិស្សស្ដាប់សំណួរ និង​ឆ្លើយ។





























































-សិស្សស្ដាប់ និងឆ្លើយ​។








-សិស្សស្ដាប់ រួចឆ្លើយ។





-សិស្សស្ដាប់ រួចឆ្លើយ។







-សិស្សស្ដាប់រួចឆ្លើយ។























































































-សិស្សស្ដាប់ ហើយឆ្លើយ​នឹងសំណួរ។


-សិស្សស្ដាប់ រួចឆ្លើយ។











































































-សិស្សស្ដាប់ រួចធ្វើការ​សន្និដ្ឋានអំពីរឿង។





- ចែកសិស្សជា បីក្រុមៈ
ក្រុមទី១ ឲ្យសង្ខេបរឿង ក្រុមទី២ វិភាគតួអង្គ
ក្រុមទី៣ គូររូបភាពក្នុង​ឈុតណាមួយនៃរឿង
ជំហានទី ៤
(ពង្រឹងពុទ្ធិ)
- សង្ខេបរឿងឡើងវិញ
- វិភាគតួអង្គសំខាន់ៗឡើងវិញ
- គូររូបភាពត្រង់ឈុត (ព្រះរាជាបញ្ជាឲ្យចាប់​ព្រះចន្ទកុមារ​យកទៅបូជា)




-​ សិស្សស្ដាប់តាមការ​ចាត់តាំង
-​ អនុវត្តកិច្ចការតាមក្រុម

0 comments:

Post a Comment