Monday, October 12, 2015

Study Of Khmer Story សិក្សាអត្ថបទរឿង “ចន្ទកុមារជាតក” "ត"​​​ ជំពូក២៖ កិច្ចតែងការបង្រៀន សិក្សារឿង “ចន្ទកុមារជាតក



- ចែកសិស្សជា បីក្រុមៈ
ក្រុមទី១ ឲ្យសង្ខេបរឿង ក្រុមទី២ វិភាគតួអង្គ
ក្រុមទី៣ គូររូបភាពក្នុង​ឈុតណាមួយនៃរឿង
ជំហានទី ៤
(ពង្រឹងពុទ្ធិ)
- សង្ខេបរឿងឡើងវិញ
- វិភាគតួអង្គសំខាន់ៗឡើងវិញ
- គូររូបភាពត្រង់ឈុត (ព្រះរាជាបញ្ជាឲ្យចាប់​ព្រះចន្ទកុមារ​យកទៅបូជា)




-​ សិស្សស្ដាប់តាមការ​ចាត់តាំង
-​ អនុវត្តកិច្ចការតាមក្រុម


- ចូរអ្នកខិតខំសិក្សា​បន្ថែម ពិសេសខំអាន​សៀវភៅទសជាតក​បន្ថែមទៀតដើម្បី​បង្កើនពុទ្ធិ។
ជំហានទី ៥
(បណ្ដាំផ្ញើ និងកិច្ចការផ្ទះ)


- សិស្សត្រងត្រាប់ និង​យកទៅ​អនុវត្ត។






ជំពូក៣៖ សម្ភារៈឧបទេស











កណ្ឌហាលព្រាហ្មណ៍កាត់ក្ដីដោយអយុត្តិធម៌ព្រោះទទួលសំណូកសូកប៉ាន់



ព្រះចន្ទកុមារបានសើរើក្ដី ហើយវិនិច្ឆ័យដោយគតិយុត្ដិធម៌ នាំឲ្យមានការគុំគួនពី
កណ្ឌហាលព្រាហ្មណ៍



សុបិននិមិត្តឃើញឋានត្រៃត្រឹង្ស របស់ព្រះបាទឯករាជ

ព្រះបាទឯករាជបានសុបិនឃើញស្ថានត្រៃត្រឹង្ស ហើយចង់ទៅកើតសោយសុខ​នៅស្ថាននោះ ក៏បានសាកសួរកណ្ឌហាលព្រាហ្មណ៍
ជាឳកាសល្អសម្រាប់ការសងសឹក កណ្ឌហាលព្រាហ្មណ៍បានទូល
ឲ្យសម្លាប់ព្រះចន្ទកុមារ និងមនុស្ស សត្វជាច្រើនទៀត



ទិដ្ឋភាពនៃការចាប់ព្រះចន្ទកុមារ មនុស្ស និងសត្វជាច្រើនបម្រុងនឹងបូជាយញ្ញ
ក្រោមការបង្គាប់បញ្ជារបស់កណ្ឌហាលព្រាហ្មណ៍



អន្ដរាគមន៍របស់ព្រះឥន្ទ្រាធិរាជធ្វើឲ្យជនទាំងឡាយរួចពីសេចក្ដីស្លាប់
ចំណែក កណ្ឌហាលព្រាហ្មណ៍មនុស្សអាក្រក់ត្រូវគេគប់ស្លាប់



ព្រះចន្ទកុមារបានអភិសេកសោយរាជ្យសម្បត្តិប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត
ឧបសម្ព័ន្ធ
ចន្ទកុមារជាតកទី ៧
       កាលព្រះពុទ្ធជាបរមសាស្ដាគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបានសុំនាយខ្មាន់ធ្នូចំនួន ៣១នាក់ អំពី​សំណាក់​​ព្រះបាទអជាតសត្រូវ ហៅនាយខ្មាន់ធ្នូម្នាក់មកនិយាយដោយការសម្ងាត់ថា “អ្នកឯងត្រូវទៅ​បាញ់​សម្លាប់​សមណ​គោតមលើកំពូលភ្នំគិជ្ឈកូដ ហើយចុះមកតាមផ្លូវខាងណោះ” បញ្ចេះហើយបញ្ជូនទៅ។ ហៅ​នាយខ្មាន់ធ្នូ ២នាក់​មកទៀត ឲ្យស្ទាក់ផ្លូវចាំបាញ់ខ្មាន់ធ្នូទី ១ ថា “អ្នកទាំងឡាយ ចូរនៅចាំផ្លូវត្រង់ណោះ ចូរ​បាញ់មនុស្សម្នាក់ដែល​កាន់ធ្នូចុះមកតាមផ្លូវនោះ ហើយជៀសចេញទៅតាមផ្លូវឯណោះវិញ” បញ្ចេះហើយ​បញ្ជូន​ទៅ។ ទេវទត្តឲ្យខ្មាន់ធ្នូ ៤នាក់ ចាំស្ទាក់សម្លាប់ខ្មាន់ធ្នូ ២នាក់ ឲ្យខ្មាន់ធ្នូ ៨នាក់ចាំស្ទាក់សម្លាប់ខ្មាន់ធ្នូ ៤​នាក់ ឲ្យខ្មាន់ធ្នូ ១៦នាក់ ចាំស្ទាក់​សម្លាប់ខ្មាន់ធ្នូ ៨នាក់ ហើយបញ្ចេះឲ្យបែកគ្នាដោយការប្រយ័ត្ន ដើម្បីកុំឲ្យ​បែកការ។
            នាយខ្មាន់ធ្នូទី​ ១ ឡើងទៅជួបនឹងព្រះសាស្ដា ក៏ជ្រែងជើងផ្ទាប់ព្រួញយឹតបន្លោះ តម្រង់ឆ្ពោះទៅរក​សម្ដេចព្រះអរហំ ក៏គាំងរឹងស្ដូកនៅទីនោះ ដូចជាគេគាបដោយយន្ដ។ ព្រះមានបុណ្យមានព្រះពុទ្ធដីកាថាៈ បុរសពាល អ្នកឯងកុំភ័យអី ចូរមកអាយ។ ខ្មាន់ធ្នូក៏ដូចជាគេស្រាយ ចូលថ្វាយបង្គំស្ដាប់អរិយសច្ចកថា បាន​សម្រេចសោតា​​បត្ដិផល។ ព្រះទសពលហាមថាៈ អ្នកឯងកុំចុះតាមផ្លូវដែលទេវទត្តឲ្យចុះ។ ខ្មាន់ធ្នូនោះ ចុះទៅ​តាម​ផ្លូវ​ឯទៀត​បាន​រួចចាកក្ដីមរណា។
            ពួកខ្មាន់ធ្នូ ៤ សង្កាត់ខាងក្រោយទៀតចាំស្ទាក់ផ្លូវមិនឃើញមនុស្សកាន់ធ្នូ​ចុះមកក៏ឡើងទៅដល់​បន្ដៗ​គ្នា បានជួប បានស្ដាប់ធម៌ព្រះសាស្ដា បានសម្រេចសោតាបត្តិផលគ្រប់គ្នាមួយសង្កាត់ម្ដងៗ ហើយរស់រួចចាក​ក្ដី​មរ​ណាគ្រប់គ្នាទាំងអស់។
            ភិក្ខុសង្ឃច្រើនអង្គ បានជ្រាបរឿងនេះក៏ប្រជុំគ្នាសរសើរតេជះបារមីនៃព្រះសាស្ដាថាៈ ទេវទត្តព្យាយាម​សម្លាប់បានច្រើនដោយចិត្តចងពៀរចំពោះព្រះសាស្ដាតែមួយព្រះអង្គ ឯជនទាំងអស់នោះបានរស់ជីវិត ព្រោះ​អាស្រ័យតែព្រះសាស្ដាមួយព្រះអង្គដែរ។
            ព្រះពុទ្ធជាបរមសាស្ដាត្រាស់ថា “មិនតែឥឡូវនេះទេ ពីដើមមកក៏ធ្លាប់យ៉ាងនេះដែរ” ហើយទ្រង់នាំ​អតីតនិទានមកសម្ដែងថាៈ
            អតីតេ ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយកាលកន្លងទៅហើយ ព្រះរាជបុត្រព្រះបាទវសវតី ព្រះនាមព្រះបាទ-​ឯករាជសោយរាជ្យក្នុងនគរបុប្ផវតី មានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមចន្ទកុមារជាមហាឧបរាជ។ ព្រាហ្ម-​ណ៍​​ឈ្មោះ​កណ្ឌហាលព្រាហ្មណ៍ជាអ្នកបង្រៀនប្រដៅនូវអត្ថ និងធម៌។ កណ្ឌហាលព្រាហ្មណ៍កាន់តំណែង​ខាងការវិនិច្ឆ័យ​ផង គាត់តែងស៊ីសំណូកធ្វើជនជាម្ចាស់ឲ្យមិនមែនជាម្ចាស់វិញ។ ថ្ងៃមួយ អ្នកចាញ់ក្ដីម្នាក់​បាន​ក្រាបបង្គំទូលនូវ​រឿងក្ដីរបស់ខ្លួន ចំពោះព្រះចន្ទកុមារ មហាឧបរាជ។ ព្រះអង្គយកសំណុំរឿងមកពិនិត្យ ឈ្វេងយល់​ពិតជាក្ដីកោង ទើបទ្រង់វិនិច្ឆ័យម្ដងទៀត តាមគតិយុត្តិធម៌។ ប្រជាជនមានសេចក្ដីត្រេកអរ ក៏ស្រែក​ថ្វាយ​ជ័យថ្វាយពរកងរំពង​ឡើង។ ព្រះមហាក្សត្រ ទ្រង់ជ្រាបរឿងនេះទើបដក​ការវិនិច្ឆ័យ​អំពី​កណ្ឌហាល​ព្រាហ្មណ៍ ព្រះរាជទានដល់ចន្ទកុមារវិញ។ ផលអាកររបស់កណ្ឌហាលព្រាហ្មណ៍ ក៏ដាច់ផុត​រលត់ទៅ​ បានជាព្រាហ្មណ៍កើតក្ដីមួម៉ៅ គិតផ្ដន្ទាព្រះចន្ទកុមារ។
            ថ្ងៃមួយព្រះរាជាទ្រង់ព្រះសុបិននិមិត្តថា បានទៅឃើញឋានត្រៃត្រឹង្ស ក៏ជាប់ព្រះរាជហឫទ័យ​កន្ទក់-​កន្ទេញ​​ចង់ទៅកើតឯឋានសួគ៌នោះ ទើបសួរកណ្ឌហាលព្រាហ្មណ៍ថាៈ ខ្ញុំត្រូវធ្វើបុណ្យដូចម្ដេចនឹងបាន​ទៅ​កើតឯស្ថាន​ត្រៃត្រឹង្ស? អ្នកចូរប្រាប់ខ្ញុំឲ្យធ្វើឲ្យខាងតែបានទៅកើតដូចប្រាថ្នា។ បញ្ហានេះគួរតែសួរព្រះពុទ្ធ ឬ​សាវ័កនៃព្រះពុទ្ធ ប៉ុន្តែមិនដូច្នោះ ព្រះរាជាទ្រង់ព្រះបុច្ឆាចំពោះកណ្ឌហាលព្រាហ្មណ៍ ជាមនុស្សអន្ធពាល ឥតដឹងអ្វីសោះ ដូចជា​មនុស្សវង្វេងផ្លូវអស់មួយសប្ដាហ៍ ហើយសួរផ្លូវចំពោះមនុស្សម្នាក់​ទៀតដែល​វង្វេង​អស់​កន្លះខែហើយដូច្នោះឯង។
            ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែងសម្លាប់បុគ្គល​ដែលមិនគួរសម្លាប់ទើបបានទៅកើតឯឋានសួគ៌។
            -ទានដ៏ក្រៃលែងដូចម្ដេច? បុគ្គលទាំងឡាយដូចម្ដេចដែលមិនគួរសម្លាប់? ចូរអ្នកប្រាប់ យើងនឹងធ្វើ​ឲ្យខាង​តែកើត។
            -ព្រះអង្គគប្បីបូជាយញ្ញដោយព្រះរាជបុត្រទាំងឡាយ៤ផង ដោយព្រះអគ្គមហេសីទាំងឡាយ ៤ផង​ដោយ​​សេដ្ឋីទាំងឡាយ ៤ផង ដោយគោឧសភរាជទាំងឡាយ ៤ផង ដោយសេះជាអាជានេយ្យទាំងឡាយ ៤ផង ហើយ​និងសត្វទាំងឡាយឯទៀតៗ មានដំរី ជាដើម សុទ្ធតែបួនៗ គ្រប់មុខយ៉ាងនេះទើបឈ្មោះថា ឲ្យនូវទាន​ដ៏ក្រៃលែង ឈ្មោះថាសម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់ទើបបានទៅកើតឯស្ថានសួគ៌។
            ព្រះរាជាទ្រង់ត្រាស់ព្រះរាជបញ្ជាថាៈ អ្នកទាំងឡាយចូរទៅចាប់កុមារទាំងឡាយគឺ ចន្ទកុមារ១ សុរិយ-​កុមារ​១ ភទ្ទសេនកុមារ១ សុរកុមារ១ រាមគោត្តកុមារ១ ចូរចាប់កុមារីទាំងឡាយគឺ នាងឧបសេនា១ កោកិលា១ មិទិតា១ នន្ទា១ ចូរចាប់មហេសីទាំងឡាយគឺនាងវិជយា១ នាងឯរាវតី១ នាងកេសិនី១ នាងសុនន្ទា១ ចូរចាប់​គហបតីទាំង​​ឡាយគឺ បុណ្ណមុខ១ ភទ្ទិយ១ លិង្គាល១ វឌ្ឍ១ យកមកប្រជុំគ្នាដើម្បីការបូជាយញ្ញ។ ពួកជន​ទាំង-​នោះ មកជួបជុំគ្នា​ដេរដាសដោយកូន និងប្រពន្ធ អង្វរករដោយប្រការផ្សេងៗ ក៏ពុំរួច។
            ព្រះរាជាឲ្យយកសត្វទាំងឡាយមានដំរីជាដើម សុទ្ធតែសត្វដែលមានឈ្មោះគេស្គាល់​សាយសុះ​មក​ប្រជុំគ្នា ដើម្បីបូជាយញ្ញក្នុងវេលាព្រឹកស្អែក។ សូរសព្ទសម្រែកនៃមនុស្សប្រុសស្រីជាសំឡេងគួរខ្លាច លាន់ឮ​ឡើង​​ពេញទាំងរាជបុរី។
            ព្រះរាជមាតានៃព្រះបាទឯករាជ និងព្រះបាទវសវតីជាព្រះបិតាទ្រង់ឃាត់ថាៈ ម្នាលកូន អ្នកកុំជឿកណ្ឌ-​ហាលព្រាហ្មណ៍ថាសុគតិមានដោយការបូជាបុត្រជាដើមយ៉ាងនេះឡើយ ផ្លូវហ្នឹងជាផ្លូវទៅកាន់នរកទេកូន អ្នកចូរ​ឲ្យទានទាំងឡាយដល់សមណៈ ជីព្រាហ្មណ៍វិញ កុំបៀតបៀនសត្វទាំងឡាយដែលកើតហើយ នឹងត្រូវ​កើតតទៅ នេះទើបជាផ្លូវនៃសុគតិ។ ទោះបីព្រះរាជបិតាមាតាអង្វរប្រាប់ផ្លូវត្រូវដូច្នេះ ក៏ព្រះបាទឯករាជពុំព្រម។
            ព្រះចន្ទកុមារអង្វរថាៈ បពិត្រព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយឡើយ សូម​ព្រះ​អង្គព្រះរាជទានទូលព្រះបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ ចំណែកទូលព្រះបង្គំជាខ្ញុំ​ទាំងឡាយជាអ្នកជាប់ចំណងហើយ នឹងឃ្វាលដំរី នឹងចាក់ចោលនូវមូលដំរី(អាចម៍ដំរី) នឹងចាក់ចោលនូវ​មូលសេះ​របស់កណ្ឌហាលព្រាហ្មណ៍ ឬមួយព្រះអង្គបំបរបង់ទូលព្រះបង្គំទាំងឡាយចាកដែន ក៏ទូលព្រះបង្គំ​ជាខ្ញុំទាំងឡាយ​សុខចិត្តដើរសុំទានគេចិញ្ចឹមជីវិតដែរ។
            ព្រះបាទឯករាជថាៈ អ្នកទាំងឡាយបង្កើតក្ដីទុក្ខដល់យើងខ្លាំងណាស់ យំស្រែកព្រោះតែចង់បានជីវិត ឥឡូវនេះចូរអ្នកទាំងឡាយលែងកុមារទំាងឡាយទៅ ការបូជាយញ្ញដោយកូនរបស់អញល្មមលើកលែងចុះ។
            កណ្ឌហាលព្រាហ្មណ៍ថាៈ ទូលព្រះបង្គំជាខ្ញុំបានក្រាបបង្គំទូលតាំងពីដើមមកថា “ការបូជាយញ្ញ​ជាអំពើ​ធ្វើ​បានដោយកម្រ” ចុះកាលបើគ្រឿងយញ្ញ ដែលទូលព្រះបង្គំប្រុងប្រៀបស្រេច តាមព្រះរាជបំណងហើយ ម្ដេចក៏​ព្រះអង្គ​ធ្វើឲ្យអាក់ខានទៅវិញ! ជនទាំងឡាយណាបូជាយញ្ញដោយខ្លួនឯងក្ដី ឲ្យគេបូជាយញ្ញក្ដី ឬគ្រាន់​តែ​អនុមោទនាមហាយញ្ញក្ដី ជនទំាងឡាយនោះរមែងទៅកាន់សុគតិ។
            ព្រះចន្ទកុមារថាៈ ព្រះអង្គឲ្យព្រាហ្មណ៍សម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ ដោយឥតហេតុសោះ ពីដើម កាលដែលទូលព្រះបង្គំជាខ្ញុំនៅក្មេងម្ដេចក៏មិនឲ្យស្លាប់ឲ្យហើយទៅ! ទើបតែឥឡូវទូលព្រះបង្គំជាខ្ញុំទាំងឡាយ ពេញកម្លោះ ឥតប្រទូស្ដសោះស្រាប់តែត្រូវឲ្យគេសម្លាប់ទៅវិញ! សូមព្រះអង្គទតនូវទូលព្រះបង្គំជាខ្ញុំទាំងឡាយ​ដែលពាក់គ្រឿងក្រោះជិះសេះ ជិះដំរីទៅតតាំងច្បាំងតទល់នឹងបច្ចាមិត្រ ដែលកន្លងហួសមកហើយក្ដី ទើបនឹង​​ហើយថ្មីៗនេះក្ដី ឲ្យជាក់លាក់ផង មនុស្សទាំងឡាយបែបនេះពុំមែនសម្រាប់ដុតបូជាយញ្ញទេ! សម្លាប់មនុស្ស​បែប​នេះ​ពុំសមហេតុទេ ! សូម្បីមេសត្វបក្សីដែលធ្វើសម្បុកដោយស្មៅហើយនៅក៏វាចេះស្រឡាញ់កូនដែរ សូមព្រះអង្គ​កុំជឿពាក្យកណ្ឌហាលព្រាហ្មណ៍ បើគាត់សម្លាប់ទូលព្រះបង្គំជាខ្ញុំបានហើយ មុខជានឹងសម្លាប់​ព្រះអង្គទៀតជា​លំដាប់គ្នា។
            ព្រះរាជាទ្រង់ឲ្យលើកលែងការបូជាយញ្ញទៀត។
            កណ្ឌហាលព្រាហ្មណ៍តវ៉ាដដែលៗដូចមុនទៀត។
            ព្រះចន្ទកុមារថាៈ បើប្រាកដជាបុគ្គលទាំងឡាយបូជាយញ្ញហើយបានទៅកើតនៅទេវលោក កណ្ឌ-​ហាល​ព្រាហ្មណ៍ហ្នឹងឯង គប្បីបូជាកូនគាត់មុនចុះ សឹមបូជាខ្ញុំជាខាងក្រោយ។ ព្រាហ្មណ៍ក៏ទើរ​ត្រឹមណោះ​មួយស្របក់។
            លំដាប់នោះ វសុលរាជកុមារ និងសេលារាជកុមារីបម្រះននៀលក្នុងទីចំពោះព្រះភក្ត្រព្រះរាជា ទ្រង់ព្រះ-កន្សែងអង្វរថាៈ សូមព្រះអង្គកុំសម្លាប់ព្រះបិតាខ្ញុំព្រះអង្គឡើយ ព្រោះខ្ញុំព្រះអង្គនៅក្មេងណាស់។ ព្រះរាជាឲ្យ​លើក​​លែង​នូវការបូជាយញ្ញទៀត។
            កណ្ឌហាលព្រាហ្មណ៍ថា “សូមព្រះអង្គយាងចេញទៅ! ចាំទៅរីករាយក្នុងឋានសួគ៌ឯណោះចុះ ការ-​បូជាយញ្ញស្រេចលើទូលព្រះបង្គំជាខ្ញុំ” ថាហើយក៏ឲ្យគេនាំព្រះចន្ទកុមារ និងសុរិយកុមារទៅកាន់កន្លែង​បូជា-​យញ្ញ​មុន​គេបង្អស់។ ព្រះនាងគោត្តមីទេវីជាព្រះមាតានៃពោធិសត្វ បម្រះននៀលទៀបព្រះបាទ​នៃព្រះមហា-​ក្សត្រ​ទ្រង់ព្រះ​កន្សែងថាៈ ខ្ញុំម្ចាស់នឹងជាស្រីឆ្កួតសាបសូន្យចាកសេចក្ដីចម្រើន ប្រឡាក់ប្រឡួកដោយធូលីដី ឬ​បែកធ្លាយនូវជីវិតិ​ន្រ្ទិយ បើគេសម្លាប់ចន្ទកុមារ និងសុរិយកុមារ.....​។ ព្រះនាងសោករាប់រៀបច្រើន​ប្រការ​ត្រាតែ​ដួលសន្លប់លើផែនដី​។ ព្រះចន្ទកុមារងាកមកស្ទុះឳបព្រះមាតាសោយសោកថាៈ បពិត្រព្រះមាតា ព្រះអង្គ​បានបង្កើតបុត្រ គឺចន្ទកុមារ​មក មានទុក្ខព្រួយច្រើនណាស់គឺព្រោះតែការចិញ្ចឹម ខ្ញុំជាកូន​សូមលា​ព្រះមាតា ទៅកាន់ការស្លាប់ សុំព្រះរាជបិតា​បានទៅបរលោកដែលសម្បូណ៍ដោយសម្បត្តិចុះ ណ្ហើយចុះសូម​ព្រះមាតាកៀកខ្ញុំអនុញ្ញាតិឲ្យថ្វាយបង្គំព្រះបាទ ព្រះមាតា ត្បិតឥឡូវនេះខ្ញុំនឹងទៅកាន់ទីព្រាត់ប្រាស។
            ព្រះនាងចន្ទាទេវី មហេសីពោធិសត្វប្រហារខ្លួនឯងដោយបាតដៃទាំងពីរ ទ្រង់ពិលាបថាៈ ការរស់​នៅ​ក្នុង​លោកនេះល្មមប៉ុណ្ណឹងហើយ អញនឹងផឹកថ្នាំពិសឲ្យស្លាប់.....។ កាលគ្រឿងប្រដាប់បូជាយញ្ញគ្រប់យ៉ាង ដែល​គេ​ចាត់ចែងហើយ កាលព្រះចន្ទកុមារ និងសុរិយកុមារ គេឲ្យអង្គុយដើម្បីប្រហារបូជាយញ្ញហើយ ព្រះនាង​ចន្ទាបញ្ចាលរាជធីតា លើកកំបង់អញ្ជលីស្ទុះចូលទៅតាមចន្លោះពួកបរិស័ទ ស្រែកប្រកាស​យ៉ាងខ្លាំង​ថាៈ កណ្ឌហាលព្រា​ហ្មណ៍ជាមនុស្សយល់ខុស ធ្វើបាបកម្ម! ខ្ញុំសូមព្រមព្រៀងស្លាប់ជាមួយនឹងព្រះស្វាមី! ដោយ​សច្ចវាចានេះ សូមពួក អមនុស្ស សូមពួកទេវតា សូមពួកសត្វដែលកើតហើយ សូមពួកសត្វដែល​ត្រូវ​កើត ជួយធ្វើសេចក្ដីខ្វល់ខ្វាយ ចំពោះខ្ញុំ! សូមជួយថែរក្សាខ្ញុំជាមនុស្សអនាថាកំពុងស្វែងរកទីពឹង! ខ្ញុំសូមឲ្យតែ​ព្រះស្វាមី ដែលពួកបច្ចាមិត្រផ្ចាញ់​មិនបានតែប៉ុណ្ណោះ។ ប្រកាសហើយក៏ចូលទៅក្នុងចន្លោះ​នៃព្រះរាជកុមារ​ទំាងពីរ ព្រះនាងកៀកព្រះសុរងជាប់​ដើម្បីឲ្យស្លាប់ជាមួយគ្នា។
            គ្រានោះព្រះឥន្ទ្រាធិរាជទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយ ក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯករាជថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក ឯងចូរដឹងចុះកុំចាំឲ្យអញសំពងក្បាលទាន់! ឯងកុំសម្លាប់បុត្រច្បង ដែល​ជា​​អ្នកអង់អាចដូចរាជសីហ៍ ឥតសេចក្ដីប្រទូស្ដ! ម្នាលស្ដេចកាឡកណ្ណី ឯងធ្លាប់ឃើញពីអង្កាល់ នូវអ្នកសម្លាប់​បុត្រ ភរិយា សេដ្ឋី គហបតី ព្រោះប្រាថ្នាឋានសួគ៌។ កណ្ឌហាលព្រាហ្មណ៍ព្រមទាំងព្រះរាជា​បានឮបានឃើញ​នូវសក្ក​ទេវរាជដែលមិនធ្លាប់ឃើញសោះក៏ស្ទុះទៅស្រាយចំណងពីជនទាំងពួងមួយរំពេច។ កាលបើជន​ទាំងអស់​​រួចពី​ចំណងហើយ ពួកជនដែលមកក្នុងកន្លែងនោះក៏នាំគ្នាគប់ដោយដុំដីមួយដុំម្នាក់ៗ ត្រាតែ​កណ្ឌ-​ហាល​​​​ព្រាហ្មណ៍​ស្លាប់ទៅកើតឯឋាននរកទៅ។
            តមក ពួករាជបុរស រាជសេនាបតី នាម៉ឺនសព្វមុខមន្ត្រីស្រីស្នំស្រឹង្គាររាជកញ្ញា បានចាត់ការធ្វើ​រាជា-​ភិសេក លើកស្វេតឆ័ត្រថ្វាយចំពោះព្រះចន្ទកុមារ។ ទាំងសក្កទេវរាជ ព្រមទាំងទេវបរិស័ទ ទេពកញ្ញា ក៏ដោតទង់​ចងបដា​សំពត់មានពណ៌ផ្សេងៗសម្ដែងសេចក្ដីអបអរឈូឆរពាសពេញទាំងអាកាស។
            ព្រះចន្ទកុមារទ្រង់សោយរាជ្យប្រកបដោយធម៌ ទ្រង់ត្រេកអរតែក្នុងការបរិច្ចាគទាន មួយថ្ងៃៗបើ​ព្រះអង្គ​​ពុំទាន់បានព្រះរាជទាននូវទេយ្យធម៌ ចំពោះទក្ខិណេយ្យបុគ្គលទេនោះ ទ្រង់ពុំសោយព្រះស្ងោយ​មុន​ឡើយ ដរាប​ដល់រាជជីវិតាវសាន្ដបានទៅកើតនៅស្ថានសួគ៌ទេវលោកនាយហោង។
            ព្រះពុទ្ធជាបរមសាស្ដាចារ្យ ទ្រង់នាំព្រះធម៌ទេសនានេះមកសម្ដែងហើយ ទ្រង់បន្ថែមព្រះពុទ្ធដីកាទៀត​ថា​ “ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើម ទេវទត្តព្យាយាមសម្លាប់មនុស្សដ៏ច្រើនព្រោះអាស្រ័យនូវ​តថាគត​ម្នាក់​យ៉ាង​នេះ”  ហើយទ្រង់ប្រជុំជាតកថាៈ កណ្ឌហាលព្រាហ្មណ៍ក្នុងកាលណោះគឺជាទេវទត្តនេះ ព្រះនាង-​គោត្ត​មីទេវី គឺជា​ព្រះនាងមហាមាយា ព្រះនាងចន្ទាទេវី (បញ្ចាលរាជធីតា) គឺជាមាតានៃរាហុល វសុលរាជ-​កុមារ គឺជារាហុល សេលារាជកុមារី គឺជានាងឧប្បលវណ្ណា សុរកុមារ គឺជាអានន្ទ រាមគោត្តកុមារ គឺជាកស្សប ភទ្ទសេនកុមារ គឺជា​មោគ្គល្លាន សុរិយកុមារ គឺជាសារីបុត្រ ព្រះឥន្ទ្រ គឺជាអនុរុទ្ធ បរិស័ទទាំងឡាយ​ក្នុងគ្រា​នោះ គឺជាពុទ្ធបរិស័ទក្នុង​កាលឥឡូវនេះ ឯព្រះចន្ទកុមារ គឺជាអង្គអញតថាគត អរហន្ដសម្មាសម្ពុទ្ធ​ហ្នឹងឯង​ហោង។
(ឈឹម សុមន៍ សង្ខេបទ

0 comments:

Post a Comment