Tuesday, October 13, 2015

The Education in Cambodia Study Of Story Khmer សិក្សាស្នាដៃអក្សរសិល្ប៍រឿង "" កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី "”

សិក្សាស្នាដៃអក្សរសិល្ប៍រឿង  "" កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី  "”
I.       ការបង្ហាញអត្ថបទ និង អ្នកនិពន្ធ  
១.  សិក្សាពីប្រភពរឿង
   ១.១ខ្លឹមសាររឿង
          អ្នកនិពន្ធបានលើកយកបញ្ហាទំនាស់វិបត្តិជាតិសាសន៍គ្នាឯងក្នុងប្រទេសកម្ពុជាមក    ចោទ ជា បញ្ហា ។  សម្តេច ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ព្រមទាំងប្រជារាស្រ្តមក បង្ហាញតាំងពីទំនាស់ផ្ទៃក្នុងរហូតដល់ពួកបរទេសមួយចំនួន        រួមទាំងឆាកជីវិតដ៏កំសត់
របស់    សម្តេច   ហ៊ុន សែន    ក្នុងការទាមទាររកឯករាជ្យជូន     ប្រជារាស្រ្តខ្មែរឲ្យរួចផុតពី
សង្រ្គាមក្នុងស្រុក និង ភាពសាហាវឃោរឃៅរបស់ អង្គការ បដិវត្តន៍ គឺប៉ុល ពតដែលបាន កាប់សម្លាប់ប្រជារាស្រ្តស្លូតត្រង់អស់រាប់លាននាក់  ហើយម្យ៉ាងទៀតសន្តិភាពឯករាជ្យ ពិតៗជាមូលដ្ឋានអភិវឌ្ឍន៍ប្រទេសដូចសព្វថ្ងៃ ។
          អាស្រ័យដូចនេះហើយ បានជាក្រុមយើងខ្ញុំលើកយក     អត្ថបទអក្សរសិល្ប៍នេះមក
ធ្វើការ សិក្សាដើម្បីទុកជាបទពិសោធន៍មួយ សម្រាប់ការចងចាំនូវទុក្ខលំបាកវេទនា របស់ សង្គមខ្មែរនា សម័យកាលនោះ ។ ឯគោលគំនិតរបស់អ្នកនិពន្ធចង់បង្ហាញ ប្រាប់យើង ឲ្យចេះដឹងគុណ និង មិន អាចបំភ្លេចបានពី វីរជនម្នាក់ដ៏ឆ្នើមបំផុតសម្រាប់ ប្រទេសកម្ពុជា
គឺ សម្តេច ហ៊ុន សែនព្រមទាំងចង់ បង្ហាញពីព្រឹតិ្តការណ៍ ឬ ហេតុការណ៍ដែលកើតមាន ឡើងក្នុងសម័យកាលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ ដែលកូនខ្មែរម្នាក់ៗមិនអាចបមេ្លចបានឡើយ ព្រមទាំងយកគំរូឲ្យបានប្រហាក់ប្រហែល   និង សម្តេចក្នុងការរួមចំណែកជួយអភិវឌ្ឍដល់
ប្រទេស ជាតិឲ្យមានការរីកចំរើនជាចីរភាព ។
        ១.២  ទិដ្ឋភាពប្រវត្តិ
                ក.  ប្រភពអត្ថបទ
        រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាស្នាដៃដំបូងបំផុតរបស់អ្នកនិពន្ធ កែវ ចន្ថា ដែលលោកបានចងក្រងឡើង ហើយស្នាដៃនេះត្រូវបាន បោះពុម្ពដោយរោងពុម្ព ពន្លឺ សុវណ្ណ ត្រូវ បានបោះពុម្ពនៅឆ្នាំ ២០០៧ នៅពុទ្ធសករាជ ២៥៥១ បោះពុម្ពបីលើក ។ លើកទីមួយាមានចំនួន ២០០០ ច្បាប់ ដែលមានការ ចូលរួមឧបត្តម្ភពីអភិបាល រាជធានីភ្នំពេញ កែប ជុតិមា និង លោក ស៊្រុន ស្រ៊ន់ អភិបាលខ័ណ្ឌ ៧ មករា  ។
        លើកទីពីរ មានចំនួន ៣០០០ ច្បាប់ ដោយមានការចូលរួមឧបត្តម្ភ ពីសម្តេច ហ៊ុន សែន ។
        លើកទីបី មានចំនួន ១០០០ ច្បាប់ ដែលមានការចូលរួមឧបត្តម្ភ        ពី ឯកឧត្តម
អ៊ុំ ឈឿន ព្រះតេជគុណ ថឹង ចាន់ត្រា ព្រមទាំងលោក ថូ ម៉ាក់ ។
          រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី មាន ចំនួនទំព័រទាំងអស់ ១០៦ ទំព័រ ។
          ខ.  ឯកសារ
          ដកស្រង់ចេញពីសៀវភៅ រឿង កម្រងកំណាព្យ “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៌មី ”    ជាស្នាដៃ   របស់អ្នកនិពន្ធ  កែវ ចន្ថា   បោះពុម្ពដោយរោង ពុម្ព ពន្លឺ សុវណ្ណ ក្រោមការរៀបរៀងនិង ពិនិត្យដោយ ឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន ។ រៀបរៀងនិង វាយកុំព្យូទ័រដោយលោក ជិន ប៊ុនធឿន ព្រមទាំងយុវសិស្ស ខណ្ឌ ច័ន្ទរស្មី ។ រឿងនេះមានពីរភាគ ។ ភាគទីមួយមានដូចជា ៖
  ភាគទី១
១. អារម្ភកថារបស់ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភំ្នពេញ
២. វាចារអ្នកនិពន្ធ
៣. សម្តេច ហ៊ុន សែន ពីក្មេងវត្តមកជានាយករដ្ឋមន្ត្រី
៤. អាជីពនយោបាយ
៥. សមិទ្ធិផលការសិក្សា គោរម្យងារ ពាន់រង្វាន់ និង មេដាយ
៦.អារម្ហបទ
៧.ការប្រសូតិនៃសម្តេច
៨.បឋមវ័យ
៩.ជីវិតក្មេងវត្ត
១០.ចូលព្រៃម៉ាគីស
១១.គូព្រេងមិនព្រាត់
១២.ក្រោយពេលរៀបការ
.ភាគទីពីរ
១៣.មហាពលិកម្ម
១៤.ទុក្ខសោកនៃប្រជាជនក្នុងរបបវាលពិឃាដ
១៥.ដំណើរភៀសខ្លួន
១៦.ជាអ្នកទោសនៅវៀតណាម
១៧.លោកជំទាវប៊ុន រ៉ានីត្រូវបាន
១៨.សុំសិទ្ធិជ្រកកោន
១៩.ការផ្តួលរលំរបបប៉ុល ពត
២០.បីសបា្តហ៍ក្រោយរំដោះទីក្រុងភ្នំពេញ
២១.ភ្នំពេញទីក្រុងខ្មោច
២២.ការវិលត្រឡប់មកកម្ពុជា
២៣. ការជួបជុំគ្នានៃសម្តេចនិង លោកជំទាវ
២៤.គុណកថា
                   គ.   ប្រភេទ
        ស្នាដៃនៅក្នុងអក្សរសិល្ប៍នេះជាស្នាដៃបែបស្វ័យប្រវត្តិកថា ។     ព្រោះស្វ័យកថាជា
អត្ថបទដែលអ្នកនិពន្ធសរសេររៀបរាប់ ពីជីវប្រវត្តិ ឬ ព្រឹត្តិការណ៍ដែលទាក់ទងនិងជីវ ប្រវត្តិពិតៗរបស់បុគ្គលណាម្នាក់ ដែលខ្លាំងពូកែ ។
          ឧទាហរណ៍  ស្វ័យកថាមានដូចជា ៖ សរសេរពីសម្តេច ជួន ណាត សម្តេច សីហនុ ព្រះបាទជ័យវរ័្មនទី ៧ រួមទាំងមានស្វ័យកថាបរទេស ក៏មានទៀតផង ។
          - ស្វ័យប្រវត្តិកថាៈ ជាអត្ថបទកម្រង ជីវិតរបស់មនុស្សណាម្នាក់ហើយដែលត្រូវបាន សរសេរឡើងដោយមនុស្សផ្សេងទៀត ។ ភាគច្រើនបកស្រាយនូវ ព្រឹត្តិការណ៍ទាំងឡាយ។ គេមិនត្រឹមតែបង្ហាញនូវព្រឹតិ្តការណ៍ពិតជាក់ស្តែងប៉ុណ្ណោះ ទេតែគេថែមទាំងបញ្ចូលនូវអ្វី ដែលគេចង់និយាយផងដែរ ។  ( ១ )
ស្នាដៃនេះអ្នកនិពន្ធ បានសរសេរឡើងជាពាក្យកាព្យ  ដែលរួមមានបទជាច្រើនចំរុះគ្នា ដូចជាបទ  ៖ ពាក្យ៧ ព្រហ្មគីតិ  កាកគិត ។
                        ឃ.  ឥទ្ធិពល
          ស្នាដៃអក្សរសិល្ប៍មួយនេះពុំបានទទួលឥទ្ធិពលពីស្នាដៃរបស់សាសនា ណាមួយទេ គឺ  ជាស្នាដៃដែលមានលក្ខណៈជាខ្មែរ សុទ្ធសាធដែលវាបានឆ្លុះបញ្ចាំង    ពីជីវិតតស៊ូរបស់
ខ្មែរ ក្នុងសម័យកាល នោះ ។
          ១.៣  សង្គមបរិយាកាស
                  ក.  កាលប្រវត្តិ
        ដំណើររឿងប្រព្រឹត្តិទៅនៅក្រោមរបបសាធារណរដ្ឋខ្មែរ និង របប ផ្តាច់ការរបស់ ខ្មែរក្រហម ( កម្ពុជាប្រជាធិបតេយ្យ ) ។ សម័យសាធារណរដ្ឋខ្មែរដែលដឹកនាំ ដោយលោក លន់ នល់ ចាប់ពី ១៨ មីនា ១៩៧០ ដល់ ១៨ មេសា ១៩៧៥ ។
                   ខ.  ព្រឹត្តិការណ៍សំខាន់ៗ
        ក្រោយពីសម័យសង្គមរាស្រ្តនិយម ប្រទេសកម្ពុជាមានវិបត្តិចំពោះជាតិសាសន៍ខ្លួន ឯង ដោយការធ្វើរដ្ឋប្រហារ របស់ លន់ នល់ ទំលាក់សម្តេចព្រះករុណា នរោត្តម សីហនុ ចេញពីរាជ្យ បល្ល័ង្ក នៅថ្ងៃ ទី ១៨ មិនា ១៩៧០ និងការក្បត់ជាតិ របស់ ប៉ុល ពត នៅថ្ងៃទី ១៧ មេសា ១៩៧៥ ធ្វើ     ឲ្យខ្មែរទទួលរងនូវទុក្ខ វេទនា ព្រាត់ប្រាស់គ្នា ជាទុក្ខសោក ដ៏សែនឈឺចាប់ បំផុតនៅក្នុងមួយឆាក ជីវិតរបស់ ប្រជាជនខ្មែររហូតដល់សព្វថ្ងៃ ។
  ១៩៧០ : ចូលរួមចលនាប្រឆាំងរដ្ឋាភិបាលសាធារណរដ្ឋដែលគេហៅថា ព្រៃម៉ាគីស៍     ដែលដឹកនាំដោយពួកខ្មែរក្រហម ក្រោមការឧបត្តម្ភ របស់ សម្តេចសីហនុ  ។  សម្តេច ហ៊ុន សែន មានរបួស ៥ ដង ។
  ១៩៧៥តែងតាំងជាប្រធានសេនាធិការរងវរសេនាធំពិសេសរបស់ខ្មែរក្រហម
នៅតំបន់បូព៌ា។ ពិការភ្នែកខាងឆ្វេងនៅពេលវាយលុកចុងក្រោយចូលទីក្រុងភ្នំពេញ និង រៀបអាពាហ៍ពិពាហ៍ ជាមួយលោកជំទាវ ប៊ុន រ៉ានី មានបុត្រា ៣នាក់ បុត្រី ៣នាក់ តែមានកូនចិញ្ចឹមស្រី១នាក់ ។ ទី១កូនប្រុសឈ្មោះ ហ៊ុន ម៉ាណែត កើត ១០ តុលា ១៩៧៧ ទី២ ស្រី ហ៊ុន ម៉ាណា កើតថ្ងៃទី ២០ កញ្ញា ១៩៨០ ទី ៣ ប្រុស ហ៊ុន ម៉ានិត កើតថ្ងៃទី ១៧ តុលា ១៩៨១ ទី ៤ ប្រុស ហ៊ុន ម៉ានី កើតថ្ងៃទី ២៧ វិច្ឆិកា ១៩៨២ ទី៥ ហ៊ុន ម៉ាលី កើតថ្ងៃទី ៣០ ធ្នូ  ១៩៨៣ និងកូនទី ៦ ជា​​កូនចិញ្ចឹម ឈ្មោះ ហ៊ុន ម៉ាលីស ។
  ១៩៧៧   :  សម្តេច ហ៊ុន សែន ត្រូវបានតែងតាំងជាអនុបញ្ជាការ កងវរសេនា ធំពិសេស ខ្មែរក្រហមនៅតំបន់បូព៌ា ។ ភៀសខ្លួន ទៅខេត្ត សុង ប៊ែរ នៅ វៀតណាម ខាងត្បូង ដើម្បី ទៅសុំរកជំនួយពីវៀតណាម ព្រមទាំង បង្កើត កងទ័ពរណសិរ្ស មានចំនួន ២៨ កងវរសេនាតូច សំរាប់ផ្តួលរបបខ្មែរក្រហម        
  ខែឧសភា ១៩៧៧ : សម្តេច ហ៊ុន សែន បែកពីលោកជំទាវ ប៊ុន រ៉ានី ។
  ២៥ ធ្នូ ១៩៧៨   :  បើកការផ្តើមវាយប្រឆាំងយ៉ាង ខ្លាំងតាមមុខសញ្ញា ទ្រង់ទ្រាយ ធំរបស់ កងទ័ពរណសិរ្ស ។
  ខែវិចិ្ឆកា ចុង ឆ្នាំ ១៩៧៨  :  រៀបចំការបើកមហាសន្និបាត  ។
  ០២ ធ្នូ  :  កំណើតរណសិរ្សត្រូវអនុវត្តតាមកម្មវិធី  ។
  ១ មករា ១៩៧៩ :  វាយលុកពីមុខបូព៌ារហូតដល់កំពង់ចាម តាមខេត្តនានា ឥសាន រតនៈគីរី ផ្លូវជាតិលេខ១ ស្វាយរៀង ឈាងទក្សិណ ច្រកភ្នំដិន ផ្លូវជាតិ លេខ ២ និង លេខ ៣ រហូតដល់ភ្នំពេញ  ។
  ០៧  មករា ១៩៧៩ :  ភ្នំពេញត្រូវបានរំដោះ  ។
  ០៧  មករា ១៩៧៩  : ភ្នំពេញត្រូវរំដោះតែលោកជំទាវ ត្រូវបានពួកខ្មែរក្រហម ជន្លៀសចូល ព្រៃជាថ្មី  ។
  ១៩៧៩  :  ត្រឡប់មកភ្នំពេញមានឋានៈជារដ្ឋមន្រ្តីការបរទេស ក្នុងរដ្ឋាភិបាល សាធារណ រដ្ឋប្រជាមាណិតកម្ពុជា  ។
  ១៩៨១  :  សម្តេច ហ៊ុន សែន ជាឧបនាយករដ្ឋមន្រ្តី ។
  ១៩៨៥ :  សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។ ទទួលបានសន្លឹកឆ្នោត ១០០% នៅ ក្នុងការបោះឆ្នោតសង្ងាត់ក្នុងសភាជាតិ  ។
  ១៩៨៦  :    លះបង់ឋានៈជារដ្ឋមន្រ្តីការបរទេស  ។
  ១៩៨៧ : យកឋានៈជាមន្ត្រីការបរទេសត្រឡប់មកវិញដើម្បី ចរចារជាមួយ ព្រះករុណា នៅឯទីក្រុងប៉ារីស  ។
  ១៩៨៩  :   ដកកងទ័ពវៀតណាមចេញពីកម្ពុជា  ។
  ១៩៩១  :  ចុះហត្ថលេខា លើកិច្ចការព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ដើម្បី បញ្ចប់ សង្រ្គាមស៊ីវិល  ។
  ១៩៩៩  : សម្តេច ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាក្លាយជាសមាជិកទី ១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍  ។
          ១.៤  អ្នកនិពន្ធ និង ស្នាដៃ  
                ក.  ជីវប្រវត្តិអ្នកនិពន្ធ
        លោក  កែវ ចន្ថា  ប្រសូតិនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ១៩៦០ ។ លោកកើតនៅ ភូមិតាមាស ឃុំ គរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ឪពុកនាម សេក ខណ្ឌ ជាមន្រ្តី រាជការ តែ បច្ចុប្បន្ន លោក អនិច្ចកម្មទៅហើយ ចំណែកម្តាយ នាម កែវ ជា បច្ចុប្បន្ន ជា កសិករ មានព្រះជន្មយុ ៦៩ឆ្នាំ  ។
          លោក កែវ ចន្ថា បានរៀបអាពាហ៍ពិពាហ៍ជាមួយនិង លោកស្រី សុខ នាង នៅខែ មិនា ឆ្នាំ ១៩៨៣ ។ លោកស្រី សុខ នាង បច្ចុប្បន្នជាមេផ្ទះ  ។ លោក កែវ ចន្ថា និង លោកស្រី សុខ នាង មានបុត្រ ៤នាក់ គឺ ប្រុស៣នាក់ ស្រី ១នាក់ ។
          បុត្រទី១ : ខណ្ឌ ច័ន្ទសុផល ប្រុស កើតនៅថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ ១៩៨៥ ជានិសិ្សតផ្នែក ព័ត៌មានវិទ្យាឆ្នាំទី ៤ ។
          បុត្រទី២ : ខណ្ឌ ច័ន្ទរស្មី  ប្រុស កើតនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ១៩៩០ ជានិស្សិត  ។
          បុត្រទី៣ : ខណ្ឌ ច័ន្ទទេវី ស្រី កើតនៅថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៩៩២ ជានិសិ្សតផ្នែក  គណនេយ្យ  ។
          បុត្រទី ៤ : ខណ្ឌច័ន្ទបូណ ប្រុស  កើតនៅថ្ងៃទី  ១១  ខែ ធ្នូ  ឆ្នាំ ១៩៩៣  ជាសិស្ស  ។
          លោក  កែវ  ចន្ថា  ជាអ្នកនិពន្ធមួយរូបដែលប្រកបទៅដោយទេពកោសល្យខ្ពស់      ខាង ផ្នែក   កំណាព្យកាព្យឃ្លោង ​     ហើយលោកស្រឡាញ់ និង ចង់ថែរក្សា​   ពីស្នាដៃ អក្សរសិល្ប៍ ខ្មែរយើងកុំឲ្យបាត់បង់ និង និពន្ធកម្រងកំនាព្យនេះឡើង សំរាប់ឆ្លុះបញ្ចំង​នូវជីវិត តស៊ូ របស់សម្តេច ហ៊ុន សែន និង លោកជំទាវ ក្នុងការដណ្តើមយក​សន្តិភាព​ជូនប្រជាជន ដែលសិ្ថតនៅក្នុងរបបផ្តាច់ការ របស់ លន់ លន់ និង ប៉ុល ពត គឺ​ ជាមហា​ទុក្ខដ៏សែន វេទនាជាទីបំផុត ដែលយើងត្រូវតែចងចំាពីថ្ងៃ កំណើត ៧ មករា ១៩៧៩ នេះគឺ ជាស្នាដៃតស៊ូដ៏ឆន្ទៈ មោះមុតរបស់ សម្តេច និង ទុកជាស្នាដៃគំរូ សម្រាប់ឲ្យកូនខ្មែរ យើង​រៀនសូត្រ តាមលោក ។
          នៅក្នុងសម័យកាលនោះ លោកពុំបានរៀនសូត្រឲ្យជ្រៅជ្រះទេ គឺ បញ្ហាមកពីវិបត្តិ ផ្ទៃក្នុង របស់ប្រទេសកម្ពុជា និងការផ្លាស់ប្តូររបបគ្រប់គ្រងពីមួយទៅមួយ ​។ លោកជា មនុស្ស ឧស្សាហ៍ព្យាយាមក្នុងការធ្វើកិច្ចការផ្សេងៗរួមទាំងការងារសង្គមផងដែរ ។ លោក​ជា​​កូន​ទោលនៅក្នុង គ្រួសារសាមញ្ញមួយ។​    បច្ចុប្បន្នលោកបំរើការងារ   នៅអង្គភាព​កង​យុទ្ធ​ពលខេមរភូមិន្ទដោយមាន ការជួយជំរុញនិងលើកទឹកចិត្តពីក្រុមគ្រួសារ  និង    បណ្តា
មិត្តភកិ្ត មួយចំនួនធ្វើឲ្យលោកនិពន្ធបានជា      ស្នាដៃមួយនេះឡើងសម្រាប់ទុកជាឯកសារ
មួយផ្នែកឲ្យអ្នកជំនាន់ក្រោយសិក្សាគឺកម្រងកំណាព្យរឿង   "កូនប្រុសក្រោមពន្លឺព្រះចន្ទ
ពេញបូណ៌មី ”   រួមទាំងស្នាដៃជាច្រើនទៀតដែលមិនទាន់បោះពុម្ព ផ្សាយដែលសុទ្ធសឹងជា
ស្នាដៃល្អៗ សម្រាប់ទូន្មានដល់អ្នកជំនាន់ក្រោយៗ ប៉ុន្តែលោកមិនទាន់បោះ ពុម្ពផ្សាយទេ ដោយសារតែកង្វះខាតផ្នែកថវិកា តែទោះបីជាយ៉ាងនេះក៏ដោយក៏លោកនៅតែខិតខំ ស្វះស្វែងរកជំនួយដើម្បីជួយប្រសូត្រស្នាដៃនេះឲ្យកើតចេញជារូបរាងមិនខាន សម្រាប់អ្នក
សិក្សា ស្រាវ ជ្រាវ  និង អ្នកអាន ។
          លោក កែវ ចន្ថា ជាមួយភរិយា សុខ នាង រួមជាមួយបុត្រា និង បុត្រី ស្នាក់នៅ ផ្ទះលេខ ១៦ សង្កាត់ទួលគោក ខ័ណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ។
                   ខ.  ស្នាដៃ  
  ស្នាដៃ ដែលបានបោះពុម្ពរួចមាន ៖
        កម្រងកំណាព្យ " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” បោះពុម្ពនៅឆ្នាំ ២០០៧ បោះ ពុម្ព បី លើក គឺ លើកទី ១  មានចំនួន ២០០០ច្បាប់ ឧបត្តម្ភដោយឯកឧត្តម កែប ជុតិមា អភិបាល ក្រុងភ្នំពេញ ។ លើកទី២ មានចំនួន ៣០០០ច្បាប់ ឧបត្តម្ភដោយ សម្តេច ហ៊ុន សែន លើកទី ៣ មានចំនួន ១០០០ច្បាប់ ឧបត្តម្ភ ដោយឯកឧត្តម អ៊ុំ ឈឿន ឯកឧត្តម ថូ ម៉ាក់ ព្រះតេជគុណ ចឹង ចាន់ត្រា និង លោក អ៊ុង សាម៉ី ។
  ស្នាដៃមិនទាន់បោះពុម្ភមាន ៖
        កំណាព្យ " អប់រំការជក់បារី ” បទព្រហ្មគីតិ និពន្ធនៅថ្ងៃចន្ទ ទី ៣០ ខែ សីហា ឆ្នាំ ២០០៤
        ការពោល " ពីអ្នកលេងឆ្នោត ” កាកគតិ ដើមឆ្នាំ ២០០០ ចុងឆ្នាំ ១៩៩៩
        ក្មេងស្ទាវ ” កាកគីតិ និពន្ធនៅថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ ២០០៤
        កំណាព្យ " ការបើកបរ ” បទកាកគតិ ថ្ងៃ ទី ១១ ខែ ធ្នូ ឆ្នាំ ១៩៩៩
        កំណាព្យ " ការពោលពីជំងឺអេដស៍ ” បទកាកគតិ ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០០៣
        កំណាព្យ " ពោលពីកីឡា ”  បទព្រហ្មគីតិ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០០៦
        កំណាព្យ " ពោលពីប្រែត ”  បទពាក្យ ៧ នៅខែ កញ្ញា ឆ្នាំ ២០០៤
        កំណាព្យ " ការថ្លែងអំណរគុណលោកគ្រូអ្នកគ្រូពេទ្យគន្ធាបុប្ជា ” បទពាក្យ ៧ នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០០៣
        កំណាព្យ " កម្មករកម្មការីរោងចក្រ ” ពាក្យ ៧ នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០០៣
        កំណាព្យ " បីឆ្នាំគុកកម្ម ” បទព្រហ្មគីតិ នៅថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០០៣
        កំណាព្យ " ខ្មែររងទុក្ខមានមុខទេវតា ”  បទកាកគតិ នៅថ្ងៃទី ០៩ មិនា ឆ្នាំ ២០០៤
          គុណកថា សម្តេច ហ៊ុន សែន ”  បទពាក្យ ៧ នៅថ្ងៃទី ១៨ សីហា ឆ្នាំ ១៩៩៩
        សកម្មភាពមនុស្សធម៌របស់លោកជំទាវ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ”  បទពាក្យ ៧
        សាសនារស់ឡើងវិញ ”  បទព្រហ្មគីតិ នៅថ្ងៃទី ២០ សីហា ឆ្នាំ ២០០១
        ទិដ្ឋភាពស្រុកព្រៃឈរ ”  បទពាក្យ ៨ នៅថ្ងៃទី ៣០ ឧសភា ឆ្នាំ ២០០៤
         “ បឋមសិក្សា និង អនុវិទ្យាល័យភូមិគរ ចំណងដៃ សម្តេច ហ៊ុន សែន និង លោកជំទាវ ” បទកាកគតិ ឆ្នំា២០០៤
        អ្នកប្រជាធិបតេយ្យ ” បទពាក្យ ៧ ឆ្នាំ ២០០៤
        ប្រភពអ្នកសង្រ្គោះមិនចេះនឿយហត់ គឺ សម្តេច ហ៊ុន សែន ”  ពាក្យ ៧ ឆ្នាំ ២០០៤
        គួរជ្រើសរើសអ្នកណា  ”  បទកាកគតិ នៅថ្ងៃ ច័ន្ទ ខែ ឧសភា ឆ្នាំ ២០០៣
        អ្នកសន្យា ”  បទពាក្យ ៧ នៅថ្ងៃទី ១៦ ឧសភា ២០០៣
        ស្នាដៃ ធំៗ  ៨ យ៉ាងរបស់គណបក្សប្រជាជនកម្ពុជា ”  បទពាក្យ ៧ ឆ្នាំ ២០០៣
        “  កុំជេក្មេងវត្ត ”  បទកាកគតិ
        ភ្នំពេញឥឡូវ ”  បទពាក្យ ៧ នៅ ខែ មិថុនា  ឆ្នាំ ២០០៤
        ប្រែតរស់ព្រោះថ្ងៃ ៧ មករា ”  បទព្រហ្មគីតិ នៅថ្ងៃ ទី ៩ ខែ កញ្ញា ឆ្នាំ ២០០៦
        ភ្ជុំបិណ្ឌឆ្នាំនេះ ” បទពាក្យ៧ នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០០៩
        រំលឹកអំពីបុព្វជិត ” បទពាក្យ ៧
        អំពីខេត្តក្រចេះ ” បទពាក្យ ៨ នៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០០៦
        " រមណីយដ្ឋានទឹកឆា " បទពាក្យ ៨ នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០០៧
        រដូវសន្យា ”  បទពាក្យ ៧ នៅថ្ងៃទី ១៩ ខែ កុម្ភៈ  ឆ្នាំ ២០០៧
        ថៅកែ និង កម្មករ ” បទកាតគតិ ឆ្នាំ ២០០៧
        អនុសាសន៍ពេចន៍ សំរេចជោគជ័យ ”  បទកាកគតិនៅថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០០៧
        សមិទិ្ធផលគួរសិក្សា ” បទពាក្យ ៧ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០៧
        បណ្តាំកវី ” បទពាក្យ ៧ នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០០៦
        " លឺផ្គរកុំចាក់ទឹកចោល "  បទពាក្យ ៧ នៅថ្ងៃទី ៩ ខែ ឧសភា   ឆ្នាំ ២០០៤
        ក្រុមគ្រូពេទ្យរបស់សម្តេច " បទពាក្យ ៧ នៅថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០០៧
        ភ្នំពេញអភិវឌ្ឍន៍ "  បទពាក្យ ៧
        បោះឆ្នោតជូនទេវតា "  បទពាក្យ ៧ នៅថ្ងៃទី ២៧  ខែ  មិថុនា ឆ្នាំ ២០០៨
        “  ក្រើនរំលឹកដល់អ្នកផឹក  "  ឆ្នាំ ២០០៨
        “  ទឹកចិត្តយោធាការពារព្រំដែន  " បទពាក្យ ៨ ខែ មេសា ឆ្នាំ ២០០៩
        កំពង់លែងអស់ចំបែងហើយ " បទពាក្យ ៨ នៅថ្ងៃទី ១៦  ខែ ឧសភា ឆ្នាំ ២០០៩

“  កវីកង្វល់ " បទពាក្យ ៧ នៅថ្ងៃទី ១៥ ខែ កញ្ញា  ឆ្នាំ ២០០៩  ។   

0 comments:

Post a Comment