Tuesday, October 13, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿងេះ "ជនកំណាញ់"( ត)តួអង្គ និងតួនាទី

២.២ តួអង្គ និងតួនាទី

-       អាប៉ាកុង                : ជាឪពុករបស់ក្លេអង់ និងអេលីស
-       ក្លេអង់                    : កូនប្រុស អាប៉ាកុង គូសង្សានាងម៉ារីយ៉ាន
-       អេលីស                  : ជាកូនស្រី អាប៉ាកុង គូសង្សាអេលីស
-       វ៉ាលីស                    : ជាកូនស្រីអង់ស៊ែល និងជាគូសង្សានាង អេលីស
-       ម៉ាយ៉ាន                  : ជាកូនស្រី អង់ស៊ែលនិងជាគូសង្សារបស់ក្លេអង់
-       អង់ស៊ែល               : ជាឪពុករបស់វ៉ាលែ និងនាងម៉ារីយ៉ាន
-       ផ្រូស៊ីន                    : ជាស្រីមេអណ្តើក
-       ស៊ីម៉ុង                     : អ្នកជើងសា
-       លាក់                      : អ្នកចុងភៅ និងជាអ្នកបរទេសរបស់អាប៉ាកុង
-       ឡាផ្លែស                 : បាវព្រាវរបស់អាប៉ាកុង
-       នាងក្លូត                  : អ្នកបំរើស្រីរបស់អាប៉ាកុង
-       ប្រាំងដាវ៉ាន់ ឡាមែកលុស     :  ជាអ្នកបំរើអាប៉ាកុង
២.៣ វិភាគតួអង្គ
+ វ៉ាលែ
គុណសម្បត្តិ
-       ជាកូនប្រុសប្រកបដោយគុណធម៌ មានចរិកស្លូតបូតសុភាពរាបសារ
-       ស្មោះត្រង់ និងស្នេហា
-       ចេះជួយយកអាសាអ្នកដទៃ
-       ហ៊ានប្រឈមមុខចំពោះបញ្ហាដែលកើតឡើង
-       ស្គាល់ខុសត្រូវមិនបំពាន ឲ្យខុសគន្លប្រពៃណី
-       មានប្រាជ្ញាឈ្លាសវៃ និងមានការតស៊ូព្យាយាម។
គុណវិបត្តិ
-       ព្រោះតែស្នេហា ធ្វើឲ្យភ្លេចការតាមរកបងប្អូនឪពុកម្តាយ
-       ញុះញុងអ្នកដទៃ
-       បន្លំខ្លួនធ្វើជាអ្នកបំរើគេ ដើម្បីស្នេហា។
+ អេលីស
គុណសម្បត្តិ
-       រូបសម្រស់ស្រស់ស្អាត ទន់ភ្លន់សុភាពរាបសារ
-       មានភក្តីភាពចំពោះស្នេហា
-       ស្តាប់ដំបូន្មានរបស់ឪពុក។
គុណវិបត្តិ
-       ព្រោះតែស្នេហាសុខចិត្តឈ្លោះជាមួយឪពុក
-       មានគំនិតចង់រត់ចេញពីផ្ទះដើម្បីតាមសង្សា
-       ផ្សំគំនិតគ្នាដើម្បី លាក់កំបាំងស្នេហារបស់ខ្លួន។
+​ ក្លេអង់
គុណសម្បត្តិ
-       កូនប្រុសប្រកបដោយគន្លងធម៌ គោរពស្តាប់ដំបូន្មានឪពុក
-       ស្មោះត្រង់និងស្នេហា មិនប្រកាន់វណ្ណៈ
-       មានចរិកស្លូតបូត។

គុណវិបត្តិ
-       ឈ្លក់ និងល្បែង
-       ខ្ចីប្រាក់គេចាយវាយ
-       កុហក់បោកប្រាស់ឪពុកឯង
-       លួចប្រាក់របស់ឪពុករបស់ខ្លួន
+ ម៉ារីយ៉ាន
គុណសម្បតិ្ត
-       មានរូបសម្រស់ស្រស់ស្អាត ទន់ភ្លន់
-       កូនស្រីប្រកបដោយមាយាទល្អ
-       គោរពស្រលាញ់តាមបំរើម្តាយ ពុំដែលត្អួញត្អែរឡើយ
-       ស្មោះត្រង់និងស្នេហា
គុណវិបត្តិ
-       ឆាប់ជឿជាក់គេពេក (តាមការល្បួងរបស់ផ្រូស៊ីន)
-       មិនចេះបទបែនតាមកាលៈទេសៈ
+ អាប៉ាកុង
គុណសម្បតិ្ត
-       ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
គុណវិបត្តិ
-       ជាជនកំណាញ់ផុតលេខ
-       ប្រើអំណាចជិះជាន់កេងប្រវ័ញ្ចអ្នកដទៃ
-       គិតតែប្រយោជន៍ផ្ទាល់ខ្លួន ភ័យខ្លាច និងការលួចប្រាក់
-       គ្មានទំនុកចិត្តចំពោះខ្លួនឯង និងអ្នកដទៃសូម្បីកូនបង្កើតក៏មិនទុកចិត្តដែរ
-       ខ្លួនចាស់ចង់បានប្រពន្ធក្មេង
-       ឆាប់ជឿតាមការញុះញង់របស់អ្នកដទៃ។
-       មានសេចក្តីលោភលន់ គ្មានការគិតពិចារណារកហេតុផល

៣. អត្ថន័យ
៣.១. ប្រធានរឿង
-      និយាយពីភាពកំណាញ់ក្រៅតម្រារបស់អាប៉ាកុង និងការរើបំរាស់ចេញពីការគាបសង្កត់ (ការ ទាមទារសិទ្ធិសេរីភាព)។
៣.២. មូលបញ្ហារឿង
-        បញ្ហាទី១ : បញ្ហាស្នេហារបស់វ៉ាលែ និងអេលីស ដែលព្រួយបារម្ភ ចំពោះទ្រព្យសម្បត្តិ របស់ខ្លួន។
-        បញ្ហាទី២ : បញ្ហាទ្រព្យសម្បតិត្តរបស់អាប៉ាកុង ដែលព្រួបារម្ភចំពោះទ្រព្យសម្បតិ្តរបស់ ខ្លួន។
-        បញ្ហាទី៣ : បញ្ហាស្នេហាររបស់ក្លេអង់ និងម៉ារីយ៉ាន។
-        បញ្ហាទី៤ : ការប្រើអំណាចជិះជាន់របស់អាប៉ាកុង ទៅលើកូនទាំងពីររបស់ខ្លួន។
-        បញ្ហាទី៥ : បញ្ហាជីវភាពរបស់ម៉ារីយ៉ាន និងម្តាយ។
-        បញ្ហាទី៦ : ការបាត់ប្រាក់របស់ប៉ាកុង ដែលកប់ក្នុងសួនច្បារ។
-        បញ្ហាទី៧ : ការបែកបាក់ព្រាត់ប្រាស់របស់គ្រួសារដុង តូម៉ាស់ ដាល់ប៊ូកស៊ី។
៣.​៣ ឧត្តមគតិរឿង
-        តាមរយៈសាច់រឿងទាំងមូលបានបង្ហាញអោយយើងបានឃើញ អំពីជីវភាពប្រជាជនក្នុង សង្គមបារាំងនាស.វ​ទី១៧។ រឿងនេះចង់បង្ហាញឲ្យយើងបានយល់អំពីសិទ្ធិសេរីភាព និង ការជិះជាន់ការទាមទារសិទ្ធិសេរីភាព ព្រមទាំងបណ្តុះគំនិតអប់រំដល់អ្នកសិក្សា និងមនុស្ស ទូទៅដូចជាៈ
·         គោរពស្រលាញ់គ្នាមិនរើសអើង និងប្រកាន់វណ្ណៈ
·         ត្រូវមានសេចក្តីព្យាយាម តស៊ូអំណត់អត់ធ្មត់ចំពោះការងារ
·         គោរពស្រលាញ់នូវប្រពៃណីវប្បធម៌របស់ជាតិខ្លួន
·         ចេះចាយវាយទ្រព្យសម្បត្តិដែលរកបានតាមតំរូវការរបស់ខ្លួន
·         មិនកេងប្រវ័ញ្ច បោកបញ្ឆោតយកទ្រព្យសម្បតិ្តអ្នកដទៃ
·         មានសេចក្តីស្មោះត្រង់ និងមានទំនួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន
·         មានគំនិតជឿនលឿន មិនប្រើអំនាច ជិះជាន់អ្នកតូចទាបជាងខ្លួន។
·         ចេះរស់នៅតាមការបទបែនរបស់សង្គម។


៣.៤.បញ្ហាទំនាស់
បញ្ហាទំនាស់ចែកចេញជា២ គឺទំនាស់ក្រៅខ្លួន និងទំនាស់ក្នុងខ្លួន។
+ ទំនាស់ក្រៅខ្លួន
-        អាប៉ាកុង និងឡាផ្លែស
-        អាប៉ាកុង និងក្លេអង់
-        អាប៉ាកុង និងវ៉ាលែ
-        ម៉ែកសាក់ និងវ៉ាលែ
+ ទំនាស់ក្នុងខ្លួន
-        អាប៉ាកុង និងទ្រព្យសម្បត្តិ
-        អេលីស និងស្នេហា
-        ក្លេអង់ និងស្នហា
៣.៥.ដំណោះស្រាយ
+ បញ្ហាទី១
-        ចំពោះបញ្ហស្នេហាររបស់អេលីស និងវ៉ាលែ អ្នកនិពន្ធបានធ្វើឲ្យតួអង្គរកនូវវិធីផ្សេងៗ ដើម្បីលាក់បាំង ដោយធ្វើយ៉ាងណា មិនឲ្យស្នេហាររបស់ពួកគេបែកការឡើយ។

+ បញ្ហាទី២
-        ចំពោះបញ្ហាទ្រព្យសម្បតិ្តរបស់អាប៉ាកុង អ្នកនិពន្ធបានធ្វើឲ្យតួអង្គអាប៉ាកុង ព្រួយបារម្ភ និងខ្វាយខ្វល់ចំពោះទ្រព្យសម្បត្តិរបស់ខ្លួន រហូតដល់ថ្ងៃស្លាប់។
+ បញ្ហាទី៣
-        បញ្ហានេះទោះបីជាស្នេហាររបស់ពួកគេជួបនូវឧបសគ្គយ៉ាងណាក៏ដោយ នៅទីបំផុត ស្នេហារបស់ពួកគេ ក៏បានសំរេចដូចបំណង។
+ បញ្ហាទី៤
-        អ្នកនិពន្ធបានកាត់តែងឲ្យតួអង្គ អាប៉ាកុងជាតួងអង្គមួយកំណាញ់ផុតលេខ ប្រើអំណាច ជិះជាន់គេងប្រវ័ញ្ញលោភលន់ មិនចេះស្កប់ស្កល់ គឺលៃយ៉ាងណាធ្វើយ៉ាងណាត្រូវតែបាន ប្រាក់ចំណេញ។
+ បញ្ហាទី៥
-        ក្រោយពីបានបែកបាក់ឪពុកនិងបងប្រុសធ្វើឲ្យម៉ារីយ៉ាន និងម្តាយជួបនូវការកង្វះខាត យ៉ាងខ្លាំងដោយត្រូវពួកចោរសមុទ្រ ប្លន់យកទ្រពសម្បត្តិ អស់ហើយបងប្អូនក៏កេងប្រវ័ញ្ញ ថែមទៀត  ធ្វើឲ្យពួកគេជួបនូវភាពលំបាក តោកយាកក្រៃលែង តែទីបំផុតពួកគេក៏បាន ជួបគ្នវិញ ហើយរស់នៅដោយសេចក្តីសុខ។
+ បញ្ហាទី៦
-        ដោយសារតែការជិះជាន់របស់ឪពុក និងពង្រាត់ស្នេហាររបស់ខ្លួន បានបង្ខំចិត្តឲ្យក្លេអង់ លួចលុយរបស់ឪពុក ខ្លួនដើម្បីប្តូរយកសេចក្តីស្នេហារបស់ខ្លួនមកវិញ ទីបំផុតសំរេចដូច បំណង នៅពេលដែលវ៉ាលែសបានជួបឪពុកម្តាយ និងប្អូនស្រីហើយ ឪពុករបស់វ៉ាលែ (អង់សែល) សុខចិត្តចេញថ្លៃបណ្តាការឲ្យអាប៉ាកុង។
+ បញ្ហាទី៧
-        ការបែកបាក់របស់គ្រួសារ ដុងតូម៉ាស់ដាល់ប៊ួកស៊ី ដោយសារពួកគេធ្វើដំណើរតាមសំពៅ ហើយត្រូវព្យុះបក់បោកសំពៅឲ្យលិច ហើយត្រូវចោសមុទ្រជួយសង្រ្គោះហើយពួកគេក៏ បានជួបគ្នាវិញ ដោយវ៉ាលែ បាននិយាយពីប្រវត្តិខ្លួនប្រាប់អង់សែល និងអាប៉ាកុងនៅ សាលាស្រុក។
៣.៦.គំនិតទូទៅនៃរឿង
រឿងជនកំណាញ់ បានបង្ហាញឲ្យឃើញពីតថភាព សង្គមបារាំង នាស.វទី១៧ ដែលបានឆ្លុះ បញ្ចាំង ឲ្យឃើញពីបញ្ហាសង្គម បញ្ហាជីវភាពរស់នៅរបស់ប្រជាជន បារាំងសម័យនោះ។ លើសពីនេះ ទៅទៀតសាច់រឿងបានបង្ហាញពីគ្រួសារអភិជនម្នាក់ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ តែឪពុកជាជន កំណាញ់ម៉ៅស្វិតប្រើអំណាចគាបសង្កត់កូនៗ និងអ្នកបំរើ មានសេចក្តីលោភលន់ ចង់បានឥត ឈប់ឈរ។  ទំនៀមទំលាប់ប្រពៃណីវប្បធម៌ (ស្រីយកជំនូនជូនឲ្យបុរស) ដូចនេះគំនិតទូទៅ នៃរឿងចង់ឲ្យអ្នកអាន អញនស្តាប់ បានស្គាល់អំពីតថភាព នៃសង្គមបារាំង ព្រមទាំងអប់រំ ឲ្យមនុស្សយល់ដឹងពីសិទ្ធិ សេរីភាព និងការចេះតស៊ូ ការរើបំរាស់ចេញពីការគាបសង្កត់។


៣.៧ គំនិតរបស់អ្នកនិពន្ធ
-       តាមរយៈស្នាដៃរបស់អ្នកនិពន្ធម៉ូលីយ៉ែ លោកចង់បង្ហាញអោយយើងបានដឹងអំពីតថភាព នៃប្រទេសបារាំងនាស. ទី១៧
-       ចង់បង្ហាញពីផ្នត់គំនិតរបស់មនុស្សនៅសម័យមុន
-       ង់រិះគន់ដល់អ្នកមានអំនាចទ្រព្យសម្បត្តិ ដែលមានគំនិលោភលន់ កេងប្រវ័ញ្ច ពីអ្នក ក្រីក្រ
-       បង្ហាញពីចរិតរបស់អ្នកមានទ្រព្យ ហើយមានភាពកំណាញ់ស្វិត ភាគច្រើនគិតតែពី ប្រយោជន៍ផ្ទាល់ខ្លួន
-       ចង់រិះគន់ដល់អ្នកមាន ដែលមានចិត្តកំណាញ់ស្វិត សូម្បីតែចំពោះសត្វ


៤. ទិដ្ឋភាពវិភាគសង្គម
៤.១ វិស័យវប្បធម៌
វប្ប+ធម៌
វប្ប : គឺជាការសាបព្រោះ
ធម៌ :​គឺជាសភាវនៃការទ្រទ្រង់
វប្បធម៌ គឺជាវិស័យមួយដែលមានការទាក់ទងយ៉ាងច្រើនណាស់នៅក្នុងសង្គមជាតិនីមួយៗ  ដែលបានបង្ហាញតាមរយៈការរស់នៅទំនៀមទំលាប់ប្រពៃណី ការស្លៀកពាក់ និងការគោរពផ្សេងៗ ជាច្រើនរបស់ប្រជាពលរដ្ឋនៅក្នុងការរស់នៅរបស់ពួកគេ។ ជាក់ស្តែងតាមរយៈការសិក្សាស្នាដៃអក្សរ សិល្ប៍ បរទេសរបស់ លោក ម៉ូលីយ៉ែ ដែលអត្តបទ រឿងនោះមានចំណងជើងថា ជនកំណាញ់ តាមរយៈការសិក្សារឿងនេះយើងឃើញថា មានឆាកមួយចំនួនឆ្លុះបញ្ចាំងអំពីការរើសគូរស្រកង ដែល បង្ហាញតាមរយៈតួអង្គវ៉ាលែ និងអេលីស ដែលអ្នកទាំងពី បានបង្ហាញពីមនោសញ្ចេតនា រវាងគ្នានិង គ្នា ហើយក៏បានឆ្លុះបញ្ចាំងពីការគោរពចំពោះឪពុកម្តាយមុនពេល ដែលយកគ្នាជាប្តីប្រពន្ធ ដូចជា ចំណុចមួយដែលបាននិយាយតាមរយៈសំដី របស់តួអង្គ អេលីស “ម្ចាស់ថ្លៃអើយ! ខ្លាចមួយរយៈជំពូក ណាបងខ្លាចកំហឹងលោកពុក សេចក្តីបន្ទោស នៃវង្សត្រកូល សេចក្តីនិន្ទាពីអ្នកផង តែខ្លាចជាងគេ នោះគឺបងវ៉ាលែ  គឺខ្លាចការប្រែប្រួលចិត្តរបស់បង ចិត្តប្រែប្រួលដែលភេទប្រុសតែងតែឆ្លើយតបចំពោះ សេចក្តីស្នេហាដ៏ខ្លាំងក្លា និងឈ្នោះគ្រប់របស់ភេទស្រី”។ ហើយមួយចំណុចទៀតគឺបាននិយាយដែរថា *ឆាកទី២ សំដីរបស់ ក្លេបង់ “នឹងហើយស្នេហា។ តែមុននឹងនិយាអោយវែងទៅទៀត បងដឹងថានៅ ក្រោមអាណាព្យាបាលរបស់ឪពុកខ្ញុំ ហើយក្នុងឋានៈជាកូនបងត្រូវគោរពឆន្ទៈរបស់គាត់ ហើយយើង មិនអាចសម្រេចសេចក្តីស្នេហាបាន ដោយអ្នកមានគុណមិនព្រមនោះទេ។”
សរុបសេចក្តីមក នៅក្នុងវិស័យវប្បធម៌ យើងឃើញថាមានការឆ្លុះបញ្ចាំងច្រើន នៅជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ។

៤.២ បញ្ហាសេដ្ឋកិច្ច
បញ្ហានេះក៏ជាបញ្ហាសំខាន់ណាស់ នៅក្នុងសង្គមការស់នៅនិងការដឹកនាំប្រទេស ដូចជា ប្រទេសមួយមានការរីកចំរើន គឺអាស្រ័យសេដ្ឋកិច្ច។ កាលណាប្រទេសមួយមានការីកចំរើនទៅមុខ ក៏ត្រូវការវិស័យសេដ្ឋកិច្ច ព្រោះវាជាបញ្ហាចំបង ដែលមានការទាក់ទងទៅនឹងការជួញដូរ។
យោងទៅតាមសំដីរបស់ អាប៉ាកុង“អើ! និយាយបែបបនឹង សុំចាយធមបែបបហ្អែងអស់នេះ មុខតែនាំអោយមនុស្សមកអារកអញថ្ងៃណាមួយមិនខាន ព្រោះគេស្មានតែអញជាអ្នកមានស្តុកស្តម្ភ” ។ និងសំដីរបស់លោកដ៏ដែលបាននិយាយថា “ធ្វើរបៀបនេះ ក៏ខុស ។ បើងឯងមានសំណាងបានឈ្នះ ល្បែង ឯងត្រូវយកលុយនេះទៅចងការដើម្បីថ្ងៃណាមួយយើង  ណ្ហើយកុំនិយាយវែង តែអញចង់ដឹង ថាតើកន្សែងដែលឯងរុំតាំងពីជើង រហូតដល់ក្បាលនេះ មានប្រយោជន៍អី ប្រើម្ជុលខ្ទាស់ 4-10 ទៅបាន ហើយ? ចាំបាច់ទៅទិញសក់ ក្លែងក្លាយ និងកន្សែងបូរ យ៉ាងតិចក៏អស់២០ណែន ដែរ។ ហើយ២០ណែននេះ បើយកទៅចងការ នឹងបានចំណេញ១ឆ្នាំ ១៨រៀលប្រាក់សុទ្ធ ៣កាក់ ៨សេន នឹងអញគិតថា ១សេនយកត្រឹម១២ សេនផង។” ជាពិសេសនៅក្នុង ឈុតទី២ ឆាកទី១ ក្លេអង់ឡាផ្លែស យើងសង្កេតឃើញថា មានទំនាក់ទំនងជាច្រើន ដែលទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ច ដែលបានបង្ហាញ តាមរយៈ ការទិញដូរ របស់ដែលត្រូវចំណាយប្រាក់ យ៉ាងច្រើន រហូតដល់ទៅ ៤៥០០.១០០០ និង​៣០០០ លីវ ទាំងនេះសុទ្ធបណ្តាលមកអំពីបញ្ហាសេដ្ឋកិច្ច។ ហើយនៅក្នុងរឿងនេះដែរ យើងឃើញថា មានឈុតឆាកជាច្រើនទៀតក៏បានបង្ហាញអំពីបញ្ហានេះដែរ តែខ្ញុំគ្រាន់លើក យកចំណុចខ្លះៗមក បង្ហាញតែប៉ុណ្ណោះ។ ដើម្បីឆ្លុះបញ្ចាំអោយយើងឃើញថា រាល់ស្នាដៃ អក្សរសិល្ប៍ សុទ្ធតែមានពាក់ ព័ន្ធទៅនិងបញ្ហាសង្គម។ សរុបមកតាមការលើកយកចំណុចខ្លះៗមក បកស្រាយខាងលើនេះ គឺមាន សារៈសំខាន់ណាស់ សំរាប់អោយប្រទេសមួយមានការីកចំរើន ។

៤.៣ នយោបាយ
នៅប្រទេសនីមួយៗ សុទ្ធតែមានការពាក់ព័ន្ធទៅនឹងបណ្តានយោបាយ សំរាប់ដឹកនាំប្រទេស ។ នយោបាយនេះមានច្រើនណាស់​ដែលបង្ហាញតាមរូបភាពផ្សេងៗ កាលណាល្អ វាធ្វើអោយដើរ តាម គេចូលចិត្តគោរព កោតខ្លាច ផ្តល់ភាពទុកចិត្តអោយទៅអ្នកដឹកនាំនោះ រីឯបញ្ហានយោបាយមួយទៀត  គឺការប្រើល្បិចកល មិនថាល្អ ឬអាក្រកទេ គឺធ្វើដូចម្តេចក៏ចងបានតែប្រយោជន៍ តែប៉ុណ្ណោះ ដោយ មិនគិតដល់អ្នកដ៏ទៃ និងរឿងរ៉ាវទៅអនាគតឡើយ។ ជាការពិតមើលយើងធ្វើការសង្ខេតទៅលើ បញ្ហា សង្គម និងរឿងអក្សរសិល្បតាំងពីមុនហ្វេតមកដល់ឥឡូវនេះ សុទ្ធតែបានបង្កប់នូវបញ្ហទាំងនោះ មកឆ្លុះ បញ្ចាំងតាមរយៈអក្សរសិល្ប៍ ដើម្បីបង្ហាញពីនយោបាយនៃការដឹកនាំប្រទេសពីសម័យ មួយ ទោសម័យ  ដែលបានបង្ហាញពីភាពប្រែប្រួលទៅតាមសម័យកាល។ ជាក់ស្តែងបើយើងធ្វើការសិក្សា ទៅលើរឿង ជនកំនាញ់ដែលជាស្នាដៃល្អ របស់លោកម៉ូលីយ៉ែនោះ តាមរយៈស្នាដៃរបស់លោកក៏បាន បង្ហាញ អំពីបញ្ហានយោបាយមួយចំនួនដែរដូចជា៖
ទាក់ទងទៅនឹងចោរប្លន់ នឹងការផ្សំគំនិតផ្សេងៗរហូតបណ្តាលអោយកើតមានជាបទឧក្រិដ្ឋ ធ្វើអោយមានបញ្ហាមួយចំនួនប្តឹងផ្តល់ប៉ូលីស និងក្រសួងយុត្តិធម៌ ដោយសាការលួចយកលុយ ១០ពាន់ អេគុយ។ ហើយ “អាប៉ាកុង” បាននិយាយថា “គ្មានទណ្ឌកម្មណាអោយធ្ងន់សមល្មន នឹងឧក្រិដ្ឋកម្មនេះ ទេបើគេអាចោរនោះមិនឃើញទេ អស់ទុកចិត្តលើអីហើយខ្ញុំ”។
សរុបមកស្របតាមការបកស្រាយមួយចំនួន​ ដែលទាក់ទងទៅនឹងបញ្ហាទាំងបីខាងលើនេះ យើងឃើញថា គ្រប់ចំនុចសុទ្ធតែបានឆ្លុះបញ្ចាំពីបញ្ហាសង្គម ដែលបងបង្ហាញតាមរយៈស្នដៃអក្សរ សិល្ប៍ដែលសង្គមតាមរយៈសេដ្ឋកិច្ច នយោបាយ និងទំនៀមទំលាប់ប្រពៃណី នៃការរស់នៅរបស់ ប្រជាពលរដ្ឋតាមសម័យនីមួយៗ។

៥. សិក្សាអត្ថរូប ឬ សិល្ប៍វិធីរបស់អ្នកនិពន្ធ
៥.១ វចនារូប
ចំពោះការប្រើប្រាស់ពាក្យសំដីក្នុងរឿងល្ខោន “ជនកំណាញ់” របស់លោក ម៉ូលីយ៉ែ គឺលោក បានសរសេរជាភាសាបារាំង ព្រោះលោកជាជនជាតិបារាំង។ ប៉ុន្តែរឿងល្ខោនរបស់លោក ត្រូវបា សាស្ត្រចារ្យខ្មែរឈ្មោះ ត្រឹង ងា បានបកប្រែដើម្បីងាយស្រួលសិក្សាស្រាជ្រាវ ចំពោះ កុលបុត្រកុលធីតា ខ្មែរគ្រប់ៗជំនាន់។ រឿងនេះត្រូវបានកើតឡើងស.វ ទី១៧ ហើយលោក ម៉ូលីយ៉ែ បាននិពន្ធរឿងល្ខោន មួយ មានឈ្មោះថា “ជនកំណាញ់”។
៥.២ សម្ព័ន្ធរូប
រឿងល្ខោន “ជនកំណាញ់” ត្រូវបាននិពន្ធឡើងចែកចេញជា៥ឈុត ហើយ ក្នុងមួយឈុត ចែកចេញជា ៥ឆាក។ ប៉ុន្តែករណីពិសេសរឿងនេះ គឺលោកម៉ូលីយ៉ែ សរសេរជាពាក្យរាយ សុទ្ធសាធ ដោយបទបញ្ចេញបញ្ចូល នូវសកម្មភាពតួអង្គ ចងជាបញ្ហាហើយ បង្កើតបានជារឿងល្ខោនមួយ គួអោយចាប់ចិត្ត ចាប់អារម្មណ៍ និងទស្សនាដល់ទីបញ្ចប់នៃសាច់រឿង “ល្ខោនជនកំណាញ់”។
៥.៣ សិល្ប៍វិធីតែងនិពន្ធ
ក. វណ្ណនាវិធី
គឺការរៀបរាប់បង្ហាញពីតួអង្គ ទីកន្លែងទេសភាព ដែលមាននៅក្នុងដំណើររបស់សាច់រឿង អោយកាន់តែឃើញច្បាស់ហាក់ដូចជា នៅចំពោះមុខយើងផ្ទាល់តែម្តង។ អ្នកនិពន្ធចេះបង្កើតនូវ រូបបារម្ភណ៍ល្អៗធ្វើយ៉ាងណា ដើម្បីអោយអ្នកអានអ្នកទស្សនា កានតែជក់ចិត្ត ដិតអារម្មណ៍ធ្វេឡើង។ ឧទាហរណ៍ : វ៉ាលែ ម៉េចអូន? ស្រស់អេលីស... អូននឹកស្តាយក្រោយឬ?
ខ. ឧបមាណវិធី
អ្នកនិពន្ធបានប្រៀបធៀបតួអង្គ ទៅនិងធម្មជាតិ​ដើម្បីសម្តែងចេញនូវមនោសញ្ចេតនា តាមរយៈសកម្មភាពហៅតួអង្គ។
ឧទាហរណ៍ : ក្លេអង់ ហ៊ឺ! អូនអើយ គេអោយយើងរស់ទាំងត្រដរ ក្នុងជីវភាពក្រៀមក្រោះ។
គ. កាយរូបារម្មណ៍
អ្នកនិពន្ធបានបង្ហាញ នូវសកម្មភាពរបស់តួអង្គតាមរយៈ ការថើបការបោសអង្អែល ប្រឡែង.. ជាដើម។
ឧទាហរណ៍: វ៉ាលែ , អ្វីៗ ដែលបងបានធ្វើមកទាំងប៉ុន្មានគឺដោយសារតែ សេចក្តីស្នេហាដ៏ បរិសុទ្ធរបស់បងចំពោះអូនតែប៉ុណ្ណោះ។

ឃ. សំវាទវិធី
អ្នកនិពន្ធបានបង្ហាញនូវសកម្មភាពរបស់តួអង្គ​ចាប់ពីពីរនាក់ឡើងទៅ ដើម្បីធ្វើការសន្ទនា ឆ្លើយឆ្លងគ្នា រវាងតួអង្គ និងតួអង្គ លើបញ្ហាអ្វីមួយ។
ឧទាហរណ៍ : អាបាកុង , ពួកឯងមកដល់ទីនេះយូរ ហើយឬ? អេលីស , ចាសទេ ទើបនិងមកដល់។
ង. ឯកវាទវិធី
អ្នកនិពន្ធបានបង្ហាញនូវសកម្មភាពតួអង្គមានការរងទុក្ខទោសការឈឺចាប់ផ្ទាល់ខ្លួន ឬ វិប្បដិ សារីអំពីបញ្ហាអី្វមួយ ដោយការនិយាយរំឮអំពីរឿងរបស់ខ្លួន តែម្នាក់ឯង។
ឧទាហរណ៍ អាប៉ាកុង យី អាកូនប្រុសឯង វាថើបម៉ែចុងវាហើយ ម៉ែចុងវានោះក៏បណ្តោយ អោយវាធ្វើស្រេចចិត្ត ។ តើវាមាន រឿងលកា់លៀមអី ម៉េចអ៊ីចេះ?
ច.បដិវិធី
អ្នកនិពន្ធបានប្រើវិធីផ្ទុយគ្នា បញ្ជក់ពីលក្ខណៈរបស់តួអង្គជួនកាលមានរូបរាងកាយល្អ តែចិត្ត អាក្រក់ ជួនកាលរូបរាងអាក្រក់តែចិត្តល្អ។
ឧទាហរណ៍ : អាប៉ាកុង ស្ទាបខោ អាខោធំៗ របៀបនេះ សុទ្ធតែសំរាប់លាក់របស់ ដែលលួច បាន អញចង់តែបញ្ជូនអាមនុស្សស្លៀកខោធំ ទៅអោយគេព្យួរករ អោយអស់ទេ។
ឆ.ឧបទេសវិធី
អ្នកនិពន្ធបានបញ្ចេញនូវទស្សនៈអប់រំ ចំពោះយើងដែលជាអ្នកសិក្សាអ្នកអាន អ្នកស្តាប់.... អោយកាន់តែច្បាស់លាស់ពីពេលមុនៗទៅទៀត។​

ឧទាហរណ៍ : រឿងល្ខោន “ជនកំណាញ់” របស់លោក ម៉ូលីយ៉ែគឺចង់បញ្ជាក់ថា អាប៉ាកុងជាជន កំណាញ់ ជាងគេនៅទីក្រុងបារីសនាស.វទី១៧។​ ប៉ុន្តែលោក ក៏បានបញ្ជាក់អំពីមនុស្សដែលមាន សណ្តាចិត្តល្អ, មានទ្រព្យសម្បត្តិ... គឺលោកអង់សែល ។


0 comments:

Post a Comment