កិច្ចតែងការបង្រៀន
១. វត្ថុបំណង
- ចំណេះដឹង : ស្គាល់បច្ចេកទេសនៃការតែងនិពន្ធស្នាដៃអក្សរសិល្ប៍សម័យបុរាណ
។
-
បំណិន : ចេះស្គាល់បុណ្យបាប ល្អ អាក្រក់ ។
- ឥរិយាបថ : មានចិត្តចេះខ្លាចបាបកម្ម ខ្លាចនរក ប្រព្រឹត្តអំពើល្អដើម្បីជួបឋានសុខ
។
២. ដំណឹកនាំមេរៀន
សកម្មភាពគ្រូ
|
ខ្លឹមសារមេរៀន
|
សកម្មភាពសិស្ស
|
- ពិនិត្យសណ្តាប់ធ្នាប់ និង អនាម័យថ្នាក់រៀន
- ពិនិត្យវត្តមាន
និងអវត្ត មានសិស្ស
|
ជំហានទី១
រដ្ឋបាលថ្នាក់
|
- ប្រធានថ្នាក់ ឬតំណាងសិស្សឡើងរាយការណ៍ ពី វត្តមាន និងអវត្តមានសិស្ស
|
- តើអ្នកចូលចិត្តអានរឿង ដែរឬទេ? តើរឿងប្រភេទ ណាដែលអ្នកចូលចិត្តអាន?
- តើអ្នកធ្លាប់អានរឿង នេមិ រាជដែរឬទេ ?
|
ជំហានទី២
សំណួរបំផុសទាក់ទងនឹងមេរៀន
|
-អាស្រ័យលើចម្លើយសិស្ស
|
- ចូរអ្នកធ្វើការបង្ហាញពីប្រ ភពនៃរឿងនេមិរាជ ?
- ធ្វើការកែលំអលើចម្លើយ សិស្ស
- តើរឿងនេមិរាជជាតក ជា ប្រភេទរឿងអ្វី ?
- ក្រោយពីដឹងប្រភព ប្រភេទ របស់អក្សរសិល្ប៍មួយនេះ តើអ្នកដឹងទេថា
វាស្ថិតក្នុង ចលនាអក្សរសិល្ប៍អ្វី ?
- ចូរអ្នកធ្វើការបង្ហាញអំពី ប្រភពដើមនៃអក្សរសិល្ប៍ ?
- តើរឿងនេមិរាជ ជាជាតិទី ប៉ុន្មាននៃព្រះពុទ្ធ ?
- ចូរអ្នកធ្វើការរៀបរាប់ពីជីវ ប្រវតិ្តអ្នកនិពន្ធ ?
- បំពេញបន្ថែមលើចំណុច ខ្វះខាតរបស់សិស្ស
- តើអ្នកអាចរកពីតំណែង និពន្ធបានដែរឬទេ ?
- ឲ្យសិស្សឡើងសង្ខេបរឿង និងរាយតួអង្គ ។
- ចូរសរសេរតួអង្គ ដាក់លើ ក្តារខៀន ?
- តើប្រធានរឿងនេមិរាជ ចង់ បង្ហាញពីបញ្ហាអី្វ ?
- ចូរអ្នកស្វែងរកគំនិតទូទៅ របស់រឿងនិងឧត្តមគតិរឿង?
|
ជំហានទី៣
សិក្សារឿង “នេមិរាជជាតក៍”
អត្ថបទ និងអ្នកនិពន្ធ
១. អត្ថបទ
ក. ប្រភព
រឿងនេមិរាជ ជារឿងបែបសាសនា ព្រោះនេះជាស្នាដៃរបស់អ្នកប្រាជ្ញ ដ៏ធំមួយ រូបនៅប្រទេសឥណ្ឌាបុរាណ
ដែលនិពន្ធ ឡើងតាមពុទ្ធដីកា មានក្នុងគម្ពីរព្រះត្រៃ បិតក ។ ប៉ុន្តែអត្ថបទ ដែលយើងលើកយក
មកសិក្សាសព្វថ្ងៃនេះ ជាស្នាដៃរបស់អ្នក និពន្ធខ្មែរ ដែលប្រែជាភាសាជាតិយើង ជា ពាក្យកម្រង
ហើយបញ្ចូលទ្រឹស្តី គំនិត ជំនឿរបស់ពុទ្ធសាសនិកខ្មែរ ។ ដូចនេះ ទោះបីបែបសាសនា ក៏ពុំដាច់ស្រឡះពី
បញ្ហាខ្មែរដែរ ។
ខ. ប្រភេទ
រឿងនេមិរាជជាតក ស្ថិតនៅក្នុងប្រភេទ អក្សរសិល្ប៍បុរាណ ។ និយាយពីការអធិ ដ្ឋានបារមី(ការជឿស៊ប់)
ទៅលើបុណ្យ និង បាប ។ ជាភាសាខ្មែរ ដែលបានបកប្រែ ចេញពីភាសាបាលី ដកស្រង់ចេញពីគម្ពីរ
ព្រះត្រៃបិដក ។
គ. ចលនា
រឿងនេះស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ ពុទ្ធនិយម ព្រោះការផ្តើមរឿងដោយធ្វើបទនមសក្កាព្រះរតនត្រ័យ
ហើយតួអង្គ បុរសជាពោធិសត្វ ជាគូព្រេងគ្រប់ជាតិនឹង នារីកន្សៃសារពេជ្ញ មិនតែប៉ុណ្ណោះនៅ
ផ្នែកតួរឿង និយាយពីការកសាងបារមី កុសល្យ បរិច្ចាគទានដើម្បីឲ្យតួអង្គទទួល បានបារមី
ត្រាស់ដឹងជាព្រះពុទ្ធ ពេលខ្លះក៏ បានបញ្ចូលនូវភាពអច្ឆរិយក្នុងតួអង្គ ដើម្បីឲ្យតួអង្គមានភាពអស្ចារ្យ
ដូចជាការ ហោះហើរដើរលើអាកាស អភិនិហាផ្សេង ៗ ម្យ៉ាងទៀតមានបង្ហាញពីការសជាតិ នៃ តួអង្គទាំងឡាយក្នុងរឿង
។
ឃ. ប្រភពដើម
គម្ពីរនេះ មានប្រភពដើមនៅកោះសិរី លង្កា ដែលសរសេរជាសីឡហៈភាសា ។ លុះមកដល់កំឡុងពេលប្រហែល
៥០០ ឆ្នាំ ក្រោយពីព្រះពុទ្ធចូលបរិនិព្វាន ទើបមាន ពុទ្ធឃោសនាចារ្យមួយអង្គ ជាមហាថេរ
នៅមគ្គធៈឥណ្ឌា បាននិមន្តទៅកោះលង្កា ហើយប្រែព្រះត្រៃបិតក ពីសីឡហភាសា មកជាមគ្គធភាសា ទាល់តែចប់ ។ ក្រោយ មកគម្ពីរនេះ
បានចូលមកប្រទេសខ្មែរតាម រយៈការផ្សព្វផ្សាយលទ្ធិសាសនា ។ រឿង នេះ ប្រភពដើមជាភាសាបាលី
មាននៅ ក្នុងគម្ពីរព្រះត្រៃបិដកមហានិបាត ដែល គេប្រកាន់ជឿថា ព្រះពុទ្ធវចនៈ ហើយនឹង ក្នុងគម្ពីរជាតកដ្ឋកថា
ដែលមានជាងពីរ ពាន់ឆ្នាំមកហើយ ។
- រឿងនេមិរាជ ជាជាតិទី៤ នៃព្រះពុទ្ធ ក្នុង ចំណោមជាតិទាំង ១០ ។
២. អ្នកនិពន្ធ
- លោកសាស្រ្តាចារ្យ ឈឹម សុមន៍ កើតក្នុងឆ្នាំ១៩០៥ នៅឃុំបរសែត
ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ លោកបានសាងផ្នួសបួស ជាសាមណេរ ក្នុងអាយុ១២ ឆ្នាំ (ព.ស
២៤៥២) បានសិក្សាក្នុងសំណាក់លោក គ្រូអាចារ្យកន នៅឃុំវាល ស្រុកគងពិសី (កំពង់ស្ពឺ) ជាអ្នកប្រាជ្ញដ៏ឆ្នើម
ក្នុងសម័យ នោះ ។ ដល់លោកមានអាយុ២០ ឆ្នាំ (ព.ស២៤៧០) បានរៀនមូលកច្ចាយនៈ វេយ្យាករណ៍
និងសម្ព័ន្ធ ក្នុងសំណាក់ព្រះ តេជគុណព្រះវិភទ្ទញ្ញាណ សោមឡុច (មហា៤ប្រយោគ)វត្តលង្កា ។ លោកបាន រៀនអំពីសម្ព័ន្ធភួងយ៉ាងកណ្តាល
តាម សម្ព័ន្ធរបស់លោកឧកញ្ញ៉ាសុតន្តប្រីជាឥន្ទ ។ អាយុ២១ឆ្នាំ (ព.ស២៤៧១) ទើបឧប សម្បទាជាភិក្ខុភាវា
ជាសិស្សសាលាបាលី ជាន់ខ្ពស់ ។ បានរៀនផ្ទាល់ពីសម្តេចព្រះ
មហាសុមេធាធិបតី (ជោតញាណោ ជួន ណាត) ។ លោកបានរៀនមេសូត្រមួយចប់ រៀនតាំងតួប្រែសម្ព័ន្ធមូលកញ្ចាយនៈ១ចប់
៩ខ្សែ ប្រែគម្ពីរធម្មបទដ្ឋកថា (ស្លឹករិត)ខាង បុព្វភាគ២០ខ្សែ មច្ចឹមភាគ២០ខ្សែ ចប់
ក្នុងរយៈពេល៤ឆ្នាំ ។ ក្រោយមកសម្តេស សង្ឃជួន ណាត បានបង្រៀនមូលកច្ចាយ នៈ ហើយបានតែងសៀវភៅកច្ចាយរូប
មត្ថម្ហកៈ និងសម្ព័ន្ធច្រើនបែប ។ លោក បានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ និង ក្លាយជាគ្រូឧទ្ទេសាចារ្យ
បង្រៀនបាលីនៅ វត្តលង្កាកុសុមារាម អស់រយៈពេល៥ឆ្នាំ ។ ជន្មាយុ២៤ឆ្នាំ ព.ស២៤៧៤ លោក បង្រៀនវិជ្ជាខ្មែរដល់សិស្សមកពីយៀក
ណាមខាងត្បូង (វៀតណាម) និងសិស្ស មកពីប្រទេសលាវ និងកូនចៅពួកទា ហាន ។
- យោងតាមប្រសាសន៍របស់បណ្ឌិតមហា ឈឹម សុមន៍ ដែលបានថ្លែងក្នុងអារម្ភកថា
ថា
. ព្រះគ្រូបរិត្ថិវាសី
អ៊ូ ចេវ បានរៀបរៀង ទសជាតកនៅព.ស ២៤៨៩ ត្រូវនឹងគ.ស ១៩៤៦ ។
. បណ្ឌិតមហា ឈឹម
សុមន៍ ជាសាស្ត្រា ចារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ភ្នំពេញ បានរៀបរៀង និងបកប្រែជាភាសាបាលី
មកជាភាសាខ្មែរ នៅសៀវភៅទសជាតក សង្ខេបនេះ នៅព.ស២៥០២ ត្រូវនឹងគ.ស ១៩០២ ។
៣. សង្ខេបរឿង និងរាយតួអង្គ
ក. សង្ខេបរឿង
ក្នុងកាលកន្លងមកហើយ មានព្រះរាជា មួយអង្គ ព្រះនាមមឃទេព
សោយរាជ្យ នៅនគរមិថិលា ព្រះអង្គជាក្សត្រដែលតែង តែប្រកាន់ខ្ជាប់នូវព្រហ្មចរិយាធម៌ ។
នៅ ពេលដែលព្រះអង្គ ដាក់រាជ្យសម្បតិ្តមក បួសជាឥសី គង់នៅព្រៃព្រឹក្សា រហូតដល់ សោយទីវង្គត
កើតក្នុងឋានព្រហ្មលោក ។ ដោយប្រមើលមើលរាជ្យវង្សរបស់ព្រះអង្គ បួសគ្មានសល់ ដោយខ្លាចរាជបវេណីក្សត្រ
ផុតពូជ ព្រះអង្គក៏ចុះមកចាប់បដិសន្ធិក្នុង ឧទ្ធរព្រះអគ្គមហេសី នៃព្រះចៅក្រុងមិថិ លា
មានព្រះនាមថា នេមិរាជកុមារ ។ ព្រះ បាទនេមិរាជកុមារ បានបរិច្ចាគព្រះរាជ ទ្រព្យជាច្រើនដល់ទុរគតជន
ទ្រង់រក្សាសីល ប្រាំ សីលប្រាំបី នាំប្រជានុរាស្រ្តឲ្យធ្វើ បុណ្យ បំពេញកុសល និងសម្តែងធម៌ពី
ផ្លូវទៅឋានសួគ៌ ព្រមទាំងញុំាងមហាជន ឲ្យខា្លចនរក ។ [....]
ខ. រាយតួអង្គ និងវិភាគតួអង្គ
- ព្រះបាទមឃទេពៈ ជាស្តេចដំបូងគេ ដែលគ្រប់គ្រងក្នុងនគរមិថិលា
ដែនវិទេហ រាស្រ្ត ។
- ព្រះបាទនេមិរាជៈ ជាក្សត្រមួយអង្គដែល ព្រះបាទមឃទេព យោគយោងកំណើត
ទ្រង់ជាជាតិទី៤ នៃព្រះពុទ្ធ ទ្រង់ប្រកាន់ ខ្ជាប់នូវសីលឧបោសថ ។
- ព្រះឥន្រ្ទៈ ជាស្តេចទេវតា គ្រប់គ្រងអស់ ពពួកទេវតា កាន់កាប់ឋានទាំង៣
មាន រិទ្ធានុភាព ។
- មាតិលីៈ ជាអ្នកនាំសារ ត្រូវបានព្រះឥន្រ្ទ ប្រើឲ្យអញ្ជើញព្រះបាទនេមិរាជ។
- ពួកទេវបុត្រទេវធីតាៈ ជាអ្នកទទួលស្តាប់ នូវឱវាទព្រះបាទនេមិរាជ
។
- ពួកនិរយបាលៈ ជាអ្នកដាក់ទណ្ឌកម្ម ដល់សត្វនរក ។
- ពួកសត្វនរកៈ ជាអ្នកដែលទទួលទណ្ឌ កម្មរាល់ទង្វើ ដែលខ្លួនបានសាង
។
គ. វិភាគតួអង្គ
-
ព្រះបាទមឃទេព
+ គុណសម្បតិ្ត
ជាព្រះរាជា ដែលប្រកបដោយទសពិធ រាជធម៌ ព្រះអង្គតែងរក្សាខ្ជាប់នូវឧបោសថ សីល ។
សុខចិត្តលះបង់ទ្រព្យសម្បតិ្ត ទៅ សាងផ្នួស ដើម្បីស្វែងរកបរមសុខ ពេល ដែលព្រះអង្គអស់ជីពជន្មពីលោកនេះ
។ ព្រះអង្គមានរាជតម្រិះ ស្រឡាញ់រាជវង្សានុ វង្ស និងប្រទេសជាតិដូចព្រះជន្ម របស់ព្រះ
អង្គដែរ ។ ការទៅបួសក្នុងព្រៃរបស់ព្រះ អង្គ គឺជាការប្រសើរ ព្រោះនៅទីនោះធ្វើ ឲ្យឥន្ទ្រីយ៍របស់មនុស្ស
មិនមានការប៉ះ ទង្គិចនូវអារម្មណ៍ផ្លូវចិត្ត ធ្វើឲ្យជ្រះស្រឡះ នូវកិលេស មិនខ្វល់ខ្វាយជំពាក់វាក់វិន
នឹង រឿងមនុស្សលោក ។
+ គុណវិបតិ្ត
ទ្រង់ជាស្តេចដំបូងគេ ដែលគ្រប់គ្រងក្នុង នគរ ដែលបង្ហាញពីការចេញទៅបួសនៅ ក្នុងព្រៃ
ដល់ក្សត្រជំនាន់ក្រោយ ។ ការ ចេញទៅបួសនៅក្នុងព្រៃ ធ្វើឲ្យខ្លួនដាច់ ចេញស្រឡះពីសង្គមមនុស្ស
ធ្វើឲ្យសង្គម គ្មានភាពរីកចម្រើន ដោយសារទ្រង់គ្មាន ការអភិវឌ្ឍ មិនចេះបង្កើតវត្តអារាម
សម្រាប់ជាទីស្នាក់អាស្រ័យ របស់សាម ណេរទាំងឡាយ ។ ចាំបាច់អីតែនៅក្នុង ព្រៃ បើចិត្តជ្រះថ្លានឹងសាសនា
ទោះទីណា ក៏អាចបួសរៀនបានដែរ ។
-
ព្រះបាទនេមិរាជ
+ គុណសម្បតិ្ត
ជាព្រះរាជា ដែលប្រកបដោយបុគ្គលិក លក្ខណៈដ៏ប្រសើរ ក្នុងការដឹកនាំប្រទេស ជាតិ
ប្រជានុរាស្រ្ត ឲ្យបានសុខចម្រើន សប្បាយ ។ ទ្រង់បានអប់រំប្រជានុរាស្រ្តឲ្យ ចេះបែងចែកខុសត្រូវ
អាក្រក់ល្អ សខ្មៅ បានដាច់ស្រឡះពីគ្នា ។ ព្រះអង្គជាអ្នកដឹក នាំផង ជាព្រះរាជគ្រូរបស់ពពួកទេវតាផង
ទ្រង់យល់បានច្បាស់ពីនរកសួគ៌ ហើយ ណែនាំទូន្មានប្រៀនប្រដៅមនុស្ស និង ទេវតា ឲ្យប្រកាន់ខ្ជាប់នូវសីល
។ ព្រះអង្គ គឺ ជាមនុស្សដែលដឹងគុណ ចំពោះអ្នកដែល ធ្វើគុណចំពោះទ្រង់ ហើយសរសើរអ្នក នោះមិនដាច់ពីមាត់
ពីទង្វើរបស់គេលើ ទ្រង់ ។ ព្រះអង្គបានចង្អុលបង្ហាញដល់ មនុស្សសត្វថា បើចង់ទៅកើតនៅឋានទេវ
លោក ទាល់តែមនុស្សសត្វខិតខំធ្វើបុណ្យ ទាន រក្សាសីលឲ្យបានខ្ជាប់ខ្ជួន នោះ បំណងខ្លួននឹងបានសម្រេចហើយ
។
+ គុណវិបតិ្ត
ការធ្វើកុសលរបស់ទ្រង់ បានធ្វើឲ្យមនុស្ស ជឿស៊ប់ទៅលើសាសនាហួសហេតុ
នាំឲ្យ មនុស្សបាត់បង់ជំនឿជាក់លើខ្លួនឯង ដែល បង្កឲ្យមានភាពអសកម្មក្នុងសង្គម ។
- មាតលី
+ គុណសម្បតិ្ត
គឺជាអ្នកដែលមានចំណេះដឹងខ្ពស់ ប្រកប ដោយវិចារណញ្ញាណ ហើយគាត់ជាអ្នក ណែនាំ ប្រៀបបានមគ្គុទេសដ៏ល្អម្នាក់
។ មានភាពស្មោះត្រង់ គោរពតួនាទី ។
+ គុណវិបតិ្ត
មិនគោរពពេលវេលា ធ្វើហួសតួនាទី បង្ក ឲ្យមានភាពយឺតយ៉ាវក្នុងការយាងព្រះបាទ
នេមិរាជទៅទត និងផ្តល់ឱវាទដល់ពួកទេវ តា នៅឋានលើ ។
៥. សិក្សាអត្ថន័យរបស់រឿង
ក. ប្រធានរឿង
រឿងនេមិរាជ បានបង្ហាញពីការអធិដ្ឋាន បារមី គឺការជឿស៊ប់ទៅលើកុសលកម្ម
។
ខ. មូលបញ្ហារឿង
ការចេញទៅសាងផ្នួសរបស់ព្រះអង្គ ការ រក្សាសីលឧបោសថ
និងធ្វើកុសលបរិច្ចាគ ទាន ៖
ដើម្បីសម្រេចបានសម្មាសម្ពោធិញ្ញាណ ត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គត្រូវយាងទៅ
សាងផ្នួស ស្វែងរកធម៌នៅក្នុងព្រៃព្រឹក្សា ។ ព្រះអង្គយល់ថា ការយាងចេញទៅសាង ផ្នួស អាចជួយឲ្យព្រះអង្គផ្ទាល់
និងប្រជា រាស្ត្របានជ្រះស្រឡះពីកាមកិលេស និង អាចជំរះអស់នូវបាបកម្មទាំងឡាយ ។ ក្នុង
ពុទ្ធសាសនា គេច្រើននិយាយពីការចេញ ទៅសាងផ្នួស បំពេញបារមី ដែលអាចរក ឃើញនូវផ្លូវត្រឹមត្រូវ
រៀរចាកអំពើអកុ សល ។ ដូច្នេះ ការចេញសាងផ្នួសមាន សារៈសំខាន់ណាស់ ចំពោះព្រះពុទ្ធសាស
នា ។ ក្នុងការសាងផ្នួសរបស់ព្រះអង្គ ព្រះ អង្គបានរក្សាឧបោសថសីល និងការធ្វើ កុសលបរិច្ចាគទាន
។ ព្រះអង្គបានឲ្យទាន ដល់ជនទុរគត គ្រប់ពេលវេលា ហើយបាន យកចិត្តទុកដាក់ទេសនា អប់រំណែនាំ
ប្រ ជានុរាស្ត្រ ឲ្យសាងនូវអំពើសុចរិត កុំលោភ លន់ កុំគេងប្រវ័ញ្ចគ្នា កុំកាប់សម្លាប់គ្នា
កុំ បង្កវិនាសកម្មដល់សង្គម ។ ព្រះអង្គបាន រក្សានូវព្រហ្មវិហារធម៌ ទាំង៤ ក្នុងការដឹក
នាំចាត់ចែងនគរ ហើយបានរក្សានូវសីល ប្រាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីតម្រង់ផ្លូវចិត្តឲ្យ
តាំងនូវក្នុងផ្លូវល្អ ។ ព្រះអង្គមិនប្រព្រឹត្តអំ ពើប្រទូស្តនឹងផលប្រយោជន៍អ្នកដទៃ
ដោយព្រះអង្គតែងតែ ណែនាំឲ្យពលរដ្ឋ គ្រប់ៗគ្នា សាងនូវប្រយោជន៍ ជៀសវាងកុំ ឲ្យមានការក្តៅក្រហាយដល់ខ្លួន
ទៅថ្ងៃ ក្រោយ ។
ដូចនេះ ការចេញទៅសាងផ្នួស រក្សា សីល និងការធ្វើនូវកុសល អាចធ្វើឲ្យព្រះ អង្គត្រាស់ដឹងជាព្រះពុទ្ធ
។
- បញ្ហាទី២ ការដាក់ទណ្ឌកម្មចំពោះសត្វ នរក
មនុស្សម្នាក់ៗ ដែលកសាងអំពើអា ក្រក់ តែងតែទទួលបានូវផលអាក្រក់ពុំ
ខាន ហើយក៏មិនអាចទូទាត់ ដោយអំពើ ល្អបានឡើយ ។ តួយ៉ាងព្រះអង្គបានយាង ទៅទតនៅឋាននរក នៅទីនោះមាតលី
បានបង្ហាញពីគ្រប់សត្វនរក ដែលទទួល ទណ្ឌកម្មសព្វសារពើ ដែលបានធ្វើបាប កាលពីនៅរស់រានមានជីវិត
ជាមនុស្ស បានសាងកុសលទេ ដល់ពេលស្លាប់ទៅ ធ្លាក់ទៅក្នុងនរក ហើយទទួលទណ្ឌកម្ម ដែលខ្លួនបានធ្វើ។
អ្នកដែលមានកម្មច្រើន ដូចជាពីដើមជាស្រីលេងល្បែងផ្សេងៗ ដើរ លេងមិនឆ្អែត លះបង់ស្វាមី អ្នកសម្លាប់ សត្វ កេងប្រវ័ញ្ចស្រូវអង្ករ
..... ។
- បញ្ហាទី៣ ការសោយសុខលើទិព្វសម្បតិ្តដែលកសាងមកអំពីបុណ្យ
ដើម្បីរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល មនុស្សត្រូវសាងអំពើដែលជា
កុសល លះបង់នូវកិលេសទាំងឡាយ ប្រ កាន់ខ្ជាប់នូវសីល ខិតខំធ្វើបុណ្យទាន ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន
។ ព្រះអង្គបានទៅទតនៅឋានសួគ៌ ដែលជា ឋានល្អវិចិត្រ ប្រណិតទៅដោយវិមានរុង រឿង សំបូរទៅដោយកែវពិទូរ្យសូកាន្ត
នេះ ដោយសារការធ្វើអំពើរបស់ទេវបុត្រ ទេវ ធីតា ដែលបានធ្វើបុណ្យ នៅពេលដែល ព្រះអង្គរស់នៅជាមនុស្ស
ពួកគេខំប្រព្រឹត្ត និងប្រតិបតិ្តនៅអំពើល្អ កសាងនូវអំពើជា កុសល ចែកទាន កសាងសួនច្បារ
ស្រះ ទឹក អណ្តូងទឹក ផ្លូវថ្នល់ និងស្ពាន ហើយ រក្សានូវសីលឧបោសថ ម្ល៉ោះហើយនៅ ពេលពួកគេស្លាប់ទៅ
ក៏កើតនៅឋានសួគ៌ ដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅ ពី ព្រោះនៅទីនោះ ជាឋានដែលសប្បាយរីក
រាយ មានគ្រប់អម្ពរ គ្រប់បែបយ៉ាង និង សូរតន្ត្រីទិព្វ
ជាសំឡេងដ៏ពិរោះរងំ គួឲ្យចង់ ស្តាប់ ។
គំនិតទូទៅរបស់រឿង
- កុសលកណ្ឌ ជាការបរិយាយរៀបរាប់ពីការធ្វើបុណ្យ បរិច្ចាគទាន ដោយការ
កសាងសាលាទាន៥ខ្នង នឹងប្រាក់ផ្ទាល់ ព្រះអង្គ សម្រាប់ពួកកំសត់ទុរគត និងរក្សា សីលឧបោសថ
។ ការធ្វើអំណោយទាន របស់ទ្រង់ បានផ្តល់ជំនឿ និងសទ្ធាជ្រះថ្លា របស់ប្រជាជន រិតតែឲ្យគេមានជំនឿលើ
ពុទ្ធសាសនាកាន់តែច្រើន និងមានការ កោតខ្លាច គោរពប្រតិបតិ្តយ៉ាងខ្ជាប់ខ្ជួន ។ កុសលរបស់ទ្រង់បានធ្វើឲ្យ
មានសំណាង បានជួបព្រះឥន្ទ្រ ដែលជាស្តេចទេវតា មិន តែប៉ុណ្ណោះ ព្រះឥន្ទ្របានបំភ្លឺឲ្យឃើញពី
ព្រហ្មចរិយធម៌ ថ្លៃថ្លាជាងផលនៃទានធម្ម តា ។ កិត្តិនាមរបស់ទ្រង់បានល្បីរន្ទឺដល់ ឋានលើ
ធ្វើឲ្យទេវតាទាំងឡាយ ចង់ស្តាប់ នូវពុទ្ធឱវាទរបស់ទ្រង់ ធ្វើឲ្យទ្រង់មានភព្វ សំណាងបានចុះទតឋាននរក
និងឋាន សួគ៌ ឃើញពីភាពខុសប្លែកគ្នារវាងឋាន ទាំងពីរ ។
- និរយកណ្ឌ ការចុះទតឋាននរករបស់ព្រះ បាទនេមិរាជ លោកបានឃើញនូវសត្វ
នរកទាំងឡាយ ទទួលទោសទណ្ឌដែលខ្លួន បានសាង ។ អ្នកណាធ្វើបែបណា នឹង ទទួលបានផលនោះមកវិញ
។ មាតលី បានរៀបរាប់សព្វគ្រប់នូវសត្វនរក ដែល ទទួលរងនូវអំពើបែបនេះ មកពីជាតិមុន បានសាងអ្វីខ្លះ
ដល់ព្រះបាទនេមិរាជ ។ ការរៀបរាប់របស់មាតលី ធ្វើឲ្យយើងមាន អារម្មណ៍ព្រឺព្រួចគួរឲ្យខ្លាច
ហើយអំពើ ទាំងនោះ ស្ថិតនៅក្នុងសង្គមមនុស្សជាក់ ស្តែង វាធ្វើឲ្យមនុស្សកាន់តែខ្លាចបាប
កាន់តែខ្លាំង ដូចនៅក្នុងឃ្លាដែលរៀបរាប់ ពីសត្វនរក
ដែលត្រូវពួកនិរយបាល ដេញ វាយសំពងធ្លាក់ចុះក្នុងស្ទឹងវេតរណី ស្ទឹង នោះដេរដាសដោយព្រៃផ្តៅ
មានបន្លា ប៉ុនៗចំពុះទុង សត្វនរកទាំងនោះស្ទុះ ទម្លាក់ធ្លាក់ទៅលើព្រៃផ្តៅ .... ធ្លាក់ក្នុងស្ទឹង
នោះទៅទៀត ។ ពួកនេះពីមុន ជាមនុស្ស មានកម្លាំង មានអានុភាព មានចិត្តអា ក្រក់ បៀតបៀនរំលោភលើអ្នកទន់
ខ្សោយ។ សត្វនរកដែលធ្វើបាបកម្មអ្វី ទទួលផលគួរឲ្យតក់ស្លុត
។ មនុស្សដែល មានកាន់ជំនឿឧបោសថ នៅពេលស្តាប់
និងទទួលពុទ្ធឱវាទ ពួកគេមានសទ្ធាជ្រះថ្លា និងទទួលបានផលល្អ ពីអំពើរបស់គេ ។
- សគ្គកណ្ឌ បន្ទាប់ពីទតឋាននរក ការរង ទារុណរបស់សត្វនរក ដែលប្រព្រឹត្តអំពើ
បាប ព្រះបាទនេមិរាជ បានទតនូវឋាន សួគ៌ ដែលជាឋានរបស់ទេវតា ឃើញភាព ល្អល្អះនៃឋានសួគ៌
និងពពួកទេវតា សោយ សុខនៅលើទិព្វសម្បតិ្ត ។ ព្រះបាទនេមិរាជ មិនភ្លើតភ្លើននឹងភាពឡូយឆាយទាំងនោះ
ឡើយ ទ្រង់នៅតែប្រកាន់ខ្ជាប់នូវការធ្វើ កុសល ដោយការឲ្យទាន ទ្រង់មិនព្រម ទទួលនូវអ្វីដែលគេឲ្យឡើយ
។ នៅត្រង់ ឃ្លាមួយដែលទ្រង់តបនឹងព្រះឥន្ទ្រថា “ខ្ញុំ ព្រះអង្គអរគុណណាស់ហើយ ប៉ុន្តែវត្ថុ
ណាបានព្រោះគេឲ្យ វត្ថុនោះមិនខុសពី ទ្រព្យខ្ចីគេឡើយ” នេះជាទស្សនៈអប់រំដ៏ល្អ ការឲ្យទានរបស់ទ្រង់ដោយកុសលជ្រះថា្ល
តែក៏បង្កប់ទៅដោយខ្លឹមសារអប់រំមួយ ចំនួន ដូចជាពាក្យដែលទ្រង់និយាយជា មួយព្រះឥន្ទ្រ
អប់រំមនុស្សទូទៅត្រូវចេះពឹង លើខ្លួនឯង ពុំគប្បីពឹងទៅលើការឲ្យទាន របស់អ្នកដទៃឡើយ ។
ត្រូវសង្វាតស្វា ធ្យាយរករបរចិញ្ចឹមជីវិតដោយផ្លូវធម៌ មិន គេងប្រវ័ញ្ច ឈ្នានីសរបស់ទ្រព្យអ្នកដទៃ
ត្រូវស្ថិតនៅក្នុងភាពស្មើភាព នោះទើប ជីវិតស្លាប់ទៅជួបសុខ ជួបឋានសួគ៌ ។
ឧត្តមគតិរឿង
រឿងនេមិរាជជាតក ដែលលើកយក ទស្សនៈនៃការអប់រំ មកពន្យល់បង្ហាញ
អ្នកអាន ឲ្យយល់ច្បាស់ពីចលនាពុទ្ធ និយមដូចជា ៖
- អប់រំមនុស្សឲ្យកសាងអំពើល្អ ដែលជា កុសល ដើម្បីឲ្យខ្លួន វៀរចាកផុតពីទុក្ខលំ
បាកវេទនា ដែលយើងមើលមិនឃើញទៅ ថ្ងៃអនាគត ។ ជាពិសេសការកសាងអំពើ ល្អ អាចធ្វើឲ្យមនុស្សជ្រះស្រឡះពីអំពើ
បាបផ្សេងៗ និងមានសេចក្តីសុខ ហើយក៏ ជាគម្រូដ៏ល្អមួយ សម្រាប់អ្នកកាន់ពុទ្ធ សាសនា ។
- អប់រំមនុស្ស ឲ្យប្រកាន់ខ្ជាប់នូវសីលប្រាំ ដែលជាផ្នែកនៃពុទ្ធសាសនា
ដែលអប់រំ មនុស្សឲ្យវៀរចាកឆ្ងាយ អំពីអបាយមុខ ផ្សេងៗ ដូចជាសម្លាប់សត្វ ផឹកស្រា លួច
ឆក់ទ្រព្យសម្បតិ្ត និយាយកុហក និងលួច បី្តប្រពន្ធគេ លួចអ្វីដែលមិនមែនជារបស់ ខ្លួនឯង
។
- អប់រំមនុស្សឲ្យប្រកាន់ខ្ជាប់នូវសីលឧបោ សថ (សីលប្រាំបី ) ដែលវាបន្ថែមទៅលើ
សីលប្រាំ ហើយត្រូវតែប្រកាន់ឲ្យបានខ្ជាប់ ខ្ជួន និងប្រតិបតិ្តតាម ជាពិសេសត្រូវវៀរ
ចាកនូវការស្លៀកពាក់ឆើតឆាយ ពាក់ គ្រឿងអលង្កា គ្រែដេកមិនឲ្យលើសពីកន្លះ ម៉ែត្រ និង
មិនត្រូវលេងល្បែងស៊ីសង។
- អប់រំមនុស្សឲ្យចេះបែងចែកខុសត្រូវ អាក្រក់ ល្អ ស ខ្មៅឲ្យដាច់ស្រឡះពីគ្នា។
សិក្សាអត្ថរូប
យើងដឹងរួចមកហើយថា
រាល់ស្នាដៃអក្សរសិល្ប៍ ដែលមានចលនាពុទ្ធនិយមនៅខាងដើមរឿង ច្រើនធ្វើបទនមស្សការរំឭក
គុណព្រះរតនត្រៃ លើកសរសើរពីបុណ្យ បារមីរបស់ព្រះពោធិសត្វ ព្រះបរមគ្រូនៃ យើងជាភាសាខ្មែរ
និងភាសាបាលី .... ។ ការលើកសរសើរនេះ ដើម្បីឲ្យអ្នកគោរព ជឿស៊ប់ គោរពបូជាកាន់តែខ្លាំង
ទទួល ស្គាល់តួអង្គពិតជាអ្នកមានបុណ្យ ចាប់ កំណើត ដើម្បីរំដោះទុក្ខសោកមនុស្ស លោក ។
រឿងនេមិរាជ ជាជាតិទី៤ របស់ ព្រះពុទ្ធ អ្នកនិពន្ធផ្តើមពីដំណើរទេសនា របស់ព្រះពុទ្ធ
ពីកំណើតកើតជានៃដំណ រាជវង្សរបស់ព្រះបាទនេមិរាជ ។
- អតីតេ ភិក្ខវេ វិទេហរដ្ឋ មិថិលាគល មឃ
ទេវោ នាមរាជា អហោសិ
- នៅតួរឿង និយាយពីការកសាងបារមី កុសលផ្សេងៗ និងការបរិច្ចាគទាន ដើម្បី យោងកំណើតថ្មី
បានត្រាស់ជាព្រះពុទ្ធ ។ ព្រះបាទនេមិរាជ កសាងបារមី ដោយការ ធ្វើកុសល ដាក់ទានបរិច្ចាគទានផ្ទាល់ខ្លួន
ផ្តល់ឱវាទកាន់ឧបោសថ ជាមាគ៌ានាំដល់ សេចក្តីសុខ ស្គាល់ឋានសួគ៌ ។ រៀបរាប់ពី ឋាននរក និងឋានសួគ៌
ផលនៃអំពើដែល ខ្លួនបានសាង អប់រំទូន្មានផ្តល់ពុទ្ធឱវាទ ឲ្យ គេគោរព និងមានជំនឿលើសាសនាកាន់
តែខ្លាំង ផ្តល់តម្លៃខ្ពស់លើការធ្វើបុណ្យ ស្គាល់បុណ្យបាប ។
អ្នកនិពន្ធបានប្រើនូវវិធីមួយចំនួន ដើម្បី ឲ្យស្នាដៃអក្សរសិល្ប៍មានលក្ខណៈពេញ
លេញ មានអត្ថន័យ និងខ្លឹមសារ ព្រឹត្តិ ការណ៍ប្រទាក់ក្រឡាគ្នាមិនដាច់ ។
- វចនវិធីៈ គឺជាវិធីប្រើប្រាស់ពាក្យពេចន៍ នៅក្នុងស្នាដៃ ។ ពាក្យពេចន៍ទាំងនោះ
អាស្រ័យលើប្រភពដើមរបស់អក្សរ សិល្ប៍។ អក្សរសិល្ប៍ ដែលមានចលនា ព្រាហ្មណ៍និយម អ្នកនិពន្ធច្រើនប្រើភាសា
សំស្ក្រឹតក្លាយ លាយឡំនឹងភាសាខ្មែរ ។ ចំពោះអក្សរសិល្ប៍បែបពុទ្ធនិយម ច្រើន មានភាសាបាលី
និងភាសាខ្មែរ រីឯអក្សរ សិល្ប៍ខេមរនិយម ប្រើពាក្យពេចន៍ខ្មែរ សុទ្ធ អាចលាយឡំនឹងពាក្យកម្ចីពីបរទេស
និងភាសាខ្មែរទំនើប ។
ចំពោះស្នាដៃអក្សរសិល្ប៍ ដែលលើក យកមកសិក្សា គឺមានចលនាពុទ្ធនិយម
តែក៏មានលាយឡំនឹងភាសាសំស្រ្កឹតមួយ ចំនួនដែរ ។
- ពិពណ៌នាវិធីៈ អ្នកនិពន្ធបានធ្វើការពិ ពណ៌នាអី្វមួយ ដោយបញ្ចូលនូវរូបា
រម្មណ៍ខ្ពស់ ធ្វើឲ្យអ្នកអានមានអារម្មណ៍ ហាក់ដូចជា រូបភាពទាំងនោះស្ថិតនៅនឹង មុខ មានភាពរសរវើក
។ ជាក់ស្តែងរឿង នេមិរាជ អ្នកនិពន្ធ បានពណ៌នាទិដ្ឋភាព គួរឲ្យខ្លាចនៃឋាននរក ដែលមានពួកយម
បាលជាអ្នកគ្រប់គ្រង ជាកន្លែងសម្រាប់ ដាក់ទណ្ឌកម្មដល់សត្វនរក ដែលធ្វើបាប កម្ម ។ អ្នកដែលមានជំនឿលើសាសនា
គោរព និងជឿកាន់តែខ្លាំង កាន់ខ្ជាប់ កុសល ព្រោះខ្លាចចុះឋាននរក ។ នៅត្រង់ ឃ្លាមួយ រៀបរាប់ពីការដាក់ទណ្ឌកម្ម
និង រូបភាពខ្លះ នៃទីនរក “ស្ទឹងនោះដេរដាស ដោយព្រៃផ្តៅ មានបន្លាប៉ុនៗចំពុះទុង ...”
តែអ្នកអានបែរជារំភើប និងរីករាយនូវ ទស្សនីយភាព ដែលអ្នកនិពន្ធបង្ហាញពី ទិដ្ឋភាពដ៏ល្អល្អះនៃឋានសួគ៌
ជាការជំរុញ ទឹកចិត្តនៃពុទ្ធសាសនិក ជឿលើបុណ្យ បាប ប្រឹងធ្វើបុណ្យកុសល វៀរចាកអំពើ បាប
“ព្រះបាទនេមិរាជ ស្តេចទៅដល់ ទ្រង់ រីករាយ ដោយទស្សនីយភាពដ៏ល្អហួស ប្រមាណ ទ្រង់ទតឃើញទិព្វវិមានរបស់
ទេវនិកា ឈ្មោះវរុណី មានកំពូលប្រាំ ស្រួចៗ ខ្ពស់លលៃ ល្អអស្ចារ្យប្រដាប់ដោយ គ្រឿងអលង្កា
សមលំនាំឥតខ្ចោះ .... ។
- បដិវិធីៈ គឺជាវិធីមួយ ដែលអ្នកនិពន្ធប្រើ វិធីផ្ទុយគ្នា សម្រាប់បញ្ជាក់ពីលក្ខណៈ
របស់តួអង្គ ជួនកាលមានរូបរាងកាយល្អ តែចិត្តអាក្រក់ ជួនកាលមានរូបរាងកាយ អាក្រក់ តែចិត្តល្អ
។ អាចជាទំនាស់ដែល កើតឡើងដោយតួអង្គខ្លួនឯង ។ អ្នកនិពន្ធ បានបង្ហាញតាមរយៈតួអង្គនេមិរាជៈ
ក្នុង ថ្ងៃឧបោសថ ព្រះបាទនេមិរាជ ទ្រង់ព្រះ វិតក្ក ពុំដាច់ស្រេចថា “ផលនៃទាន និង សីលធម្មតា
ថ្លៃថ្លាជាងផលនៃទានព្រហ្ម ចរិយធម៌ ឬផលនៃព្រហ្មចរិយធម៌ ថ្លៃថ្លា ជាងផលនៃទានសីលធម្មតា”
។
- ឧបមាណវិធីៈ គឺជាស្នាដៃ ដែលអ្នកនិពន្ធ បង្កើតឲ្យមានឧបមាណរូបារម្មណ៍
ជា រូបារម្មណ៍មួយប្រភេទ ដែលកើតឡើង តាមរយៈការផ្គូរផ្គងវត្ថុមួយ ទៅនឹងវត្ថុមួយ ទៀត
ដើម្បីបង្ហាញនូវភាពស្របគ្នា ដូចគ្នា និងខុសប្លែកគ្នា ។ ការផ្គូរផ្គងនេះប្រើប្រាស់
នូវពាក្យបច្ច័យធ្នាក់ សម្រាប់ភ្ជាប់ពាក្យ មួយទៅពាក្យមួយទៀត ។ “ថ្ងៃដែលទ្រង់ ប្រសូត្រ
ពួកហោរាទាយថា ព្រះរាជកុមារ ជាអ្នករក្សាព្រះរាជបវេណីតទៅ ។ ព្រះរាជ បិតាទ្រង់ព្រះចិន្តាថា
កូននេះជាអ្នកធ្វើនូវ បវេណីនៃវង្សត្រកូល ឲ្យប្រព្រឹត្តទៅដូចជា ដុំនៃកង់រទេះ ។
- ជាទិព្វរូបារម្មណ៍ ដូចជាអន្ទាក់ធម្មជាតិ ទាក់ទាញព្រះនេត្រ
ព្រះសម្តេចភវុនាថ ឲ្យ ងាកបែរទៅទតមិនចេះឆ្អែត ។
- សន្ទេហវិធីៈ គឺជាវិធីមួយ ដែលអ្នកនិពន្ធ ធ្វើឲ្យអ្នកអានចង់តាមដាន
ហើយចង់ តាមដានទៀត អំពីបញ្ហាអ្វីមួយ ដែលកំ ពុងចោទនៅក្នុងដំណើររឿង។ ចំណុចនេះ អ្នកនិពន្ធបានបង្កើតសន្ទេហវិធី
ត្រង់ការ ទទួលទោសទណ្ឌរបស់ពួកសត្វនរក ដែល ធ្វើបាបកម្ម ធ្លាក់ក្នុងនរកអវចី ។ អ្នកនិពន្ធ
បានធ្វើឲ្យអ្នកអានកាន់តែចាប់អារម្មណ៍ ចង់ដឹង
ចង់តាមដាន តាមរយៈការរៀប រាប់យ៉ាងក្បោះក្បាយ និងបង្ហាញប្រាប់ សព្វគ្រប់របស់មាតលី ដល់ព្រះបាទ
នេមិរាជ ។
- សំវាទវិធីៈ គឺជាវិធី ដែលអ្នកនិពន្ធ កវីធ្វើ ឲ្យតួអង្គចាប់ពីពីរនាក់ឡើងទៅ
សន្ទនា ឆ្លើយឆ្លងគ្នា អំពីអ្វីមួយ ។
៦. អត្ថរស
- កុសលរស
គឺជាតម្លៃកុសល ទាក់ទងដល់ការអប់រំ
។ រឿងនេះបង្ហាញពីការអប់រំ ឲ្យចេះធ្វើ បុណ្យកុសល កាន់ឧបោសថ វៀរចាក អំពើបាប ធ្វើតែអំពើល្អ
ខ្លាចនរក។ កុសលដែលព្រះបាទនេមិរាជបានបរិច្ចាគ ទាន សង់សាលាសំណាក់ និងផ្តល់ពុទ្ធោ វាទ
ឲ្យមនុស្សកាន់ឧបោសថរាល់ថ្ងៃសីល ណែនាំឲ្យធ្វើតែអំពើល្អ ។
- ទារុណរស
ជាតម្លៃដែលលេចចេញ ពីទារុណកម្ម នៅក្នុងដំណើររឿង
ដែលកើតពីការប្រ យុទ្ធព្យាបាទ សងសឹក និងធ្វើទុក្ខទោស ដាក់ទណ្ឌកម្មយ៉ាងកាចសាហាវ រហូត
ដល់បាត់បង់ជីវិត នៃតួអង្គ ។ នៅក្នុងសាច់ រឿង ទារុណរសកើតឡើងនៅពេលនិរយ បាលធ្វើទោសទណ្ឌដល់សត្វនរក
ដែលធ្វើ បាបកម្ម ។
- មហិទ្ធរស
គឺជាតម្លៃដែលលេចចេញ អំពីការ បង្ហាញអច្ឆរិយភាព
ដែលមានលក្ខណៈ អស្ចារ្យ ហួសពីលក្ខណៈដែលមនុស្សពុំ អាចធ្វើបាន ដូចជាការហោះហើរ ដើរលើ
អាកាស ជ្រែកទឹកជ្រែកដី ... ។ មាតលីជិះ រាជរថពីលើឋានសួគ៌ មកទទួលព្រះបាទ នេមិរាជ ការយាងមកទតឋាននរក
និង ឋានសួគ៌ របស់ព្រះបាទនេមិរាជ ។
- កំសត់រស
លេចចេញពីទុក្ខវេទនារបស់សត្វនរក ដែលស្រែកទ្រហោយំ នៅពេលដែល ទទួលទោស និងបាបកម្មផ្សេងៗ ពិបាក និងវេទនាហួសថ្លែង
។
- ទស្សនីយរស
គឺជាតម្លៃ ដែលលេចចេញមកពីការ បង្ហាញទស្សនីយភាព
ដែលធ្វើឲ្យសាច់ រឿងកាន់តែពិរោះក្បោះក្បាយ តាមរយៈ ការរៀបរាប់ទេសភាពធម្មជាតិ ព្រៃព្រឹក្សា
មច្ឆាបក្សាបក្សី ។ នៅក្នុងសាច់រឿងអ្នក និពន្ធបាននិយាយរៀបរាប់ ពីទស្សនីយ ភាពឋាននរក
និងភាពដ៏ល្អប្រណិត វិសេសវិសាល ដ៏ល្អក្រៃលែងនៃឋានសួគ៌ ។
- សង្គមរស
គឺជាតម្លៃ ដែលលេចចេញមកអំពីដំ ណើរឿង ដែលបានលាតត្រដាងអំពី
សង្គមមនុស្ស នៅក្នុងស្នាដៃអក្សរសិល្ប៍ ដែលមានលក្ខណៈជាសង្គមមនុស្សពិតៗ។ ជាក់ស្តែងសង្គមរស
មាននៅត្រង់ការកាន់ និងគោរពទៅលើពុទ្ធសាសនា ការប្រតិ បតិ្តឧបោសថសីល និងការឲ្យទាន ។
|
-សិស្សត្រូវសិក្សាស្រាវជ្រាវ លើកយកអត្ថបទអាន
រួច ធ្វើការវិភាគ ៖
-អាស្រ័យលើការយល់ ឃើញ
- ស្ថិតក្នុងអក្សរសិល្ប៍ បុរាណ បែបពុទ្ធសាសនា។
- ធ្វើការបកស្រាយ ដោយ ផ្អែកលើឯកសារ ។
- ធ្វើការរៀបរាប់តាមឯក សារបើមាន ។
- សិស្សធ្វើការរាយតួអង្គ ដែលពាក់ព័ន្ធ ក្នុងរឿង
និង ឡើងសរសេរលើក្តារខៀន
-ស្តាប់ការសង្ខេបរឿង ដោយយកចិត្តទុកដាក់
ត្រៀមឡើងវាយតម្លៃតួអង្គ
- ប្រធានរឿងចង់និយាយ ពីការធ្វើអធិដ្ឋានបារមី
ការ ជឿស៊ប់លើសាសនា ។
- ឡើងសរសេរគំនិតទូទៅ និងឧត្តមគតិរឿង លើក្តារ ខៀន
- អ្នកនៅកន្លែងកត់ចូល សៀវភៅ
|
-ចែកសិស្សជាក្រុម ធ្វើសេច ក្តីសន្និដ្ឋាន
ឬបំពេញបន្ថែម លើចំណុចមួយចំនួនខាងលើ និងធ្វើការសង្ខេបរឿងឡើង វិញ
|
ជំហានទី៤
ពង្រឹងពុទ្ធិ “សង្ខេបរឿង”
|
- ចាត់តំណាងក្រុមឡើង សង្ខេបរឿង ។
|
- ជំរុញការអានអក្សរសិល្ប៍ ដល់សិស្ស
|
ជំហានទី៥
បណ្តាំផ្ញើ
|
- ស្តាប់ និងអនុវត្តតាម
|
0 comments:
Post a Comment