ការសិក្សាសម័យថ្មី
នៅក្នុងអត្ថបទខាងដើម
យើងខ្ញុំបានជម្រាបជូនអំពីកាសិក្សាសម័យបុរាណ ។ថ្ងៃនេះសូមលើក
យកការសិក្សាសម័យថ្មីមកពិពណ៌នាជូនជាបន្តេទៀត
។
ក្រោយឆ្នាំ
១៨៨៤ រាជការអាណានិគមបារាំង មិនគ្រាន់តែធ្វើការកែទម្រង់រចនាសម្ពន្ធគ្រប់
គ្រងប្រទេស
តែផ្នែកនយោបាយ និងសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេសូម្បីតែខាងវិស័យសិក្សាធិការ ក៏មាន
ការប្រែប្រួលយ៉ាងជ្រាលជ្រៅផងដែរ
។ តាំងពីដើមរៀងមក កូនចៅរបស់ប្រជារាស្រ្តទូទៅ បានទទួល
ការសិក្សា
តែពីសំណាក់វត្តអារាមតែប៉ុណ្ណោះ ។ សូម្បីមកដល់ពេលនេះហើយក៏ដោយក៏ការសិក្សា
ថ្នាក់បឋមរបស់រដ្ឋ
នៅពុំទាន់បានរីកសាយ ទៅដល់ភូមិ ឃុំ ទូទាំងនៅឡើយដែរ ។ ដូច្នេះ កូនចៅអ្នក
ស្រុក
នៅតែបន្តការសិក្សានៅវត្តដូចមុនដដែល ។ ប៉ុន្តែការសិក្សាបែបគុរុកោសល្យថ្មីនេះ មានការ
ខុសប្លែកពីរបៀបរបបរៀនសូត្រពីជំនាន់មុនឆ្ងាយណាស់
។ សិស្សមានថ្នាក់រៀន មានតុ ជើងម៉ា សម្រាប់អង្គុយ មានក្តារឈ្នួន មានក្តារខៀន
ដីសសៀវភៅអាន សៀវភៅសរសេរ ស្លាបប៉ាក្កា ទឹកខ្មៅ ខ្មៅដៃ ។ល ។
គ្រូបង្រៀនជាព្រះសង្ឃសុទ្ធតែត្រូវបានបញ្ជូនទៅសិក្សាកិច្ចកាគរុកោសល្យ ចិត្តសាស្រ្ត
វិធីសាស្រ្តថ្មី នៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូ ដែលបានបង្កើតឡើងនៅស្ទើរតែគ្រប់ខេត្តទាំង
អស់ ។
ព្រះសង្ឃជាគ្រូបង្រៀន ស្ទើរតែទាំងអស់បានទទួលប្រាក់និច្ចភត្ត (
បៀវត្យ ) ខ្លះៗពីរដ្ឋ ។
ក្នុងការគ្រប់គ្រង
គេមានចាត់តាំងជាខ្សែរយៈ ទាំងពីលើរហូតដល់ក្រោមគឺ ៖
១
. អគ្គាធិការដ្ឋានទូទាំងប្រទេស
តាំងពីរាជធានី
២
. អធិការដ្ឋានប្រចាំខេត្តនិមួយៗ
៣
. អធិការដ្ឋានប្រចំាស្រុក
ស្ថាប័នទាំងនេះ
មានភារៈមើលការខុសត្រូវទៅតាមមុខការរៀងខ្លួនៗ ។ កម្មវិធីសិក្សាទូទៅ
ត្រូវបានក្រសួងធិការ ចាត់ឲ្យផ្នែកគរុកោសល្យរៀបរៀងជាសៀវភៅផ្ញើទៅគ្រប់វត្ត ។
លោកគ្រូបង្រៀន
ត្រូវមានភារកិច្ចត្រូវបែងចែកពង្រាយកម្មវិធីរួមនេះ
ជាឆមាស ត្រីមាស និងប្រចាំខែ ដោយខ្លួនឯងផ្ទាល់ ។ ខុសពីសាលាសិក្សារដ្ឋ
សាលាវត្តនវសិក្សា រៀនក្នុងមួយថ្ងៃ តែមួយពេលប៉ុណ្ណោះ គឺចាប់ពីម៉ោង
មួយរសៀល
រហូតដល់ម៉ោងប្រាំល្ងាច ។ សិស្សតូច ៗ ត្រូវបានអនុញ្ញាតឲ្យវិលទៅដេកនៅផ្ទះ ជាមួយ
គ្រួសាររៀងៗខ្លួន
។ ចំណែកឯសិស្សធំៗលោកគ្រូឃាត់ឲ្យនៅបរិភោគបាយ ហើយដេកនៅវត្ត ដើម្បីរៀនធម៌អាថ៌ នៅពេលយប់ព្រមទាំងរៀនលេខនព្វន្តផ្សេងៗទៀត
។ ម្យ៉ាងទៀត សិស្សថ្នាក់
បដិញាណដ្ឋាននិងត្រូវប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ដំបូងដូច្នេះគ្រូត្រូវខំប្រឹងប្រែងបង្រៀន
សិស្សបន្ថែមនៅពេលយប់
ដើម្បីឲ្យសិស្សប្រឡងជាប់ច្រើន ។
សាលាបឋមសិក្សា
( សាលាវត្ត ) ចែកជាបីថ្នាក់សិក្សាគឺ
៖
ថ្នាក់កុមារដ្ឋាន
( Cours enfantin )
ថ្នាក់បរិច្ឆនដ្ឋាន
( Cours prepratoire )
ថ្នាក់បដិញ្ញាណដ្ឋាន
( Cours elementaire )
លោកគ្រូបង្រៀនសាលាវត្ត
អនុញ្ញាតឲ្យសិស្សចូលរៀនចាប់ពីអាយុ ៧ ឆ្នាំ ឡើងទៅដល់អាយុ ១៥ ឆ្នាំ ។
វត្តមួយចំនួនតូច មានគ្រូបង្រៀនគ្រប់ទាំងបីថ្នាក់ ។ វត្តខ្លះទៀត
មានគ្រូបង្រៀនតែមួយអង្គ ។
ក្នុងករណីនេះ
គេត្រូវប្រមូលសិស្សទាំងបីថ្នាក់ មកអង្គុយរៀនរួមគ្នា ក្នុងថ្នាក់តែមួយ ដែលគេហៅថា
ថ្នាក់បង្រួម ( Classes reunies
) ថ្នាក់បង្រួមរបែបនេះ ធ្វើឲ្យលោកគ្រូមានការលំបាកនិងនឿយហត់
ច្រើន
ព្រោះត្រូវបង្រៀនដូរវិលជាប់ ពីថ្នាក់មួយទៅថ្នាក់មួយពុំមានពេលសំរាក់ឡើយ ។ ជួនកាលលោក
គ្រូ បានចាត់សិស្សពូកែណាម្នាក់
នៅថ្នាក់បដិញាណដ្ឋាន ជាជំនួយការក្នុងការបង្រៀន និងគ្រប់គ្រង
ថ្នាក់កុមារដ្ឋាន
។
សម្រាប់កុមារដ្ឋាន
លោកគ្រូចាប់ផ្តើមបង្រៀនព្យញ្ជនៈរៀងតាមលំដាប់មុនក្រោយតាំងពី ក .
ខ . គ . ឃ . ង រហូតដល់ ស . ហ . ឡ .
អ . ។ បន្ទាប់មក
ត្រូវរៀនស្រះនិស្ស័យទាំង២១តួគឺ ា ិ ី
រហូតដល់ ាំ ះ េះ ោះ ។ បន្ទាប់ពីស្រះនិស្ស័យ លោកគ្រូបង្រៀនស្រះពេញតួគឺស្រះ អ អា ឥ......រហូតដល់ ឯ ឰ ឱ ឳ អុំ អំ អាំ អះ ។ ទាល់តែរៀនចប់ចាំអស់ព្យញ្ជនៈ៣៣តួ
ស្រះនិស្ស័យ ស្រះពេញតួ ទើបលោកគ្រូបង្រៀនបំបែក ទៅតាមលំដាប់រៀងពី ៖
ក កា កិ កី ........... កុំ កំ
កាំ កះ កុះ
កេះ កោះ
ខ ខា ខិ ខី ........... ខុំ ខំ
ខាំ ខុះ ខេះ ខោះ
គ គា គិ គី ..........
គុំ គំ គាំ
គះ គេះ គោះ
ឃ ឃា ឃិ ឃី .......... ឃុំ ឃំ ឃាំ ឃះ ឃេះ ឃោះ
.........
រហូតដល់ អ អា អិ អី ........ អុំ អំ អាំ អះ
អេះ អោះ គឺរៀនរៀងតាមលំដាប់ យ៉ាងនេះ មិនហ៊ានផ្លោះ រំលងមុនជាក្រោយឡើយ ។
កាលណារៀនបំបែកចប់ហើយ លោកគ្រូបន្តរៀនផ្ញើ
ជើង ។
ការរៀនពីផ្ញើជើង ក៏តែងតែគោរពទៅតាមលំដាប់ស្រះនិស្ស័យ តាំងពីដើមរហូតដល់ចប់ដែរ ។
ឧ
. ខ្ល
ខ្លា ខ្លិ ខ្លី . ក្រ ក្រា
ក្រិ ក្រី .
ខ្ទ ខ្ទា ខ្ទិ
ខ្ទី ។ ល ។ ការបង្រៀនប្រកបត្រូវធ្វើជាបន្ត បន្ទាប់
ពីសិស្សបានរៀនផ្ញើជើងចេះចាំស្ទាត់ហើយ
។ សូមជម្រាបថា ការផ្លាស់ពីដំណាក់មួយ ទៅដំណាក់
មួយទៀតនោះ
ត្រូវតែឆ្លងកាត់ការសាកល្បង គឺលោកគ្រូរកពាក្យឲ្យសិស្សសរសេរនៅលើក្តារឈ្នួនជា
ពួក
ឫហៅសិស្សមកប្រដៅម្តងម្នាក់ៗ ដោយឲ្យសរសេរពាក្យណមួយ នៅក្ដារខៀននៅចំពោះមុខ
សិស្សឯទៀត
ឫក៏ឲ្យសិស្សអាននូវពាក្យដែលបានរៀនរួចហើយ ។ កាលណាគ្រូពិនិត្យឃើញថា សិស្ស
ភាគច្រើនដាច់ខាត
ចាប់បានតាមទាន់នូវចំណេះដែលបានបង្រៀននោះហើយ ទើបអនុញ្ញាតឲ្យបន្ត
ការសិក្សាទៅកំរិតលើទៀត
។ នៅដំណាច់ឆ្នាំសិក្សា សិស្សកុមារដ្ឋានត្រូវចេះអានឲ្យរត់មាត់ (
Lectuere courante ) ។ ខាងវិជ្ជាលេខនព្វន្តត្រាទុក ពីរខ្ទង់ និងចំណោទងាយៗ ។
ហើយសិស្សក៏ត្រូវចាំមេលេខ ពីមេ ២ដល់មេ ៩ យ៉ាងស្ទាត់ដែរ ។ សូមជម្រាបថា
ការបង្រៀនមេលេខនេះ មិនមែនធើ្វតាមសិស្ស
ម្នាក់ៗទេ គឺបង្រៀនរួមគ្នាតែម្តងដោយឲ្យសិស្សទាំងអស់សូត្រមេលេខចាប់ពីមេ២
រហូតមេ៩ រផងរាល់
ល្ងាចមុននិងឲ្យសិស្សចេញពីផ្ទះ ។ ធើ្វយ៉ាងនេះដដែលៗ រៀងរាល់ថ្ងៃ
សិស្សតូចអាចចាំបានដោយ
ឯងៗ ពុំចាំទន្ទេញរៀងៗខ្លួនដូចសព្វថ្ងៃនេះឡើយ ។
នៅសាលាវត្ត សិស្សមិនឈប់ថ្ងៃអាទិត្យ ឬថ្ងៃព្រហស្បតិ៍
ដូចសាលារដ្ឋទេ គេឈប់សំរាករាល់
ថ្ងៃសីល ( មួយខែ៤ដង ) និងរាល់បុណ្យសាសនាផ្សេងៗដូចជា បុណ្យកឋិន បុណ្យផ្កា មាឃបូជា
វិសាខបូជា ភ្ជុំបិណ្យជាដើម ។ នៅចុងឆ្នាំសិក្សា លោកគ្រូពិនិត្យវាយតម្លៃ ដើម្បីរៀនបន្តទៅថ្នាក់លើ
ទៀត ។ ដោយឡែកសិស្សថ្នាក់បដិញាណដ្ឋាន
ត្រូវប្រឡងយកវិញ្ញាបនប័ត្របឋមសិក្សាជាន់ដំបូង ។ គេតែងយកវត្តដែលព្រះអនុគណគង់នៅ
ជាមជ្ឈមណ្ឌលប្រឡង ។នៅសម័យប្រឡងសិស្សថ្នាក់
បដិញាណដ្ឋានគ្រប់វត្ត ក្នុងស្រុកទាំងមូល នាំគ្នាមកដេកស្នាក់នៅក្នុងវត្តអនុគណ
ដើម្បីរង់ចាំប្រឡង ។ វិញ្ញាសាប្រឡងមាន៣គឺ ៖ តែងសេចកី្ត សរេសរតាមសូត្រ ( សរេសរតាមអាន
) និងចំណោទ
( ចំណោទពីរ ) ដែលត្រូវការ ពេលវេលាពេញមួយថ្ងៃ ។
ពេលព្រឹកសិស្សត្រូវធ្វើវិញ្ញាសាៈ តែងសេចកី្ត និងសរសេរតាមអាន ។ ឯវិញ្ញាសាចំណោទពីរ
ត្រូវធ្វើនៅពេលរសៀល ។ នាថ្ងៃប្រឡងលោកប្រធាន
បុស្តិ៍រដ្ឋបាលប្រចាំស្រុក និងជាតំណាងលោករេស៊ីដង់ខេត្ត
អញ្ជើញមកជាអធីបតីក្នុងការប្រឡង ។ លោកអញ្ជើញដើរមើលបេក្ខជនធើ្វវិញ្ញាសានៅតាមបន្ទប់ប្រឡងដោយផ្ទាល់ដោយមានមន្រី្តសាលាស្រុកជាតិខ្មែរនិងអាវុធហត្ថ
ជាតិបារាំងហែហមមកជាមួយផង ។ កាលណោះសិស្សសាលាវត្តណា
ប្រឡងជាប់សញ្ញាប័ត្រនេះ គេចាត់ទុកជាកតិ្តយសធំណាស់ ។ សាមីខ្លួន និងឳពុកម្តាយ
រីកមុខរីកមាត់ ដោយសាមានសញ្ញាប័ត្រនេះព្យួរនៅជញ្ជាំងផ្ទះ ។ សិស្សសាលាវត្តណា
បានប្រឡងជាប់សញ្ញាប័ត្រ
នេះអាចចាត់ថា បានបញ្ចប់ការសិក្សាជាន់ដំបូងស្ថាពរហើយ ។
នៅពេលនេះ សិស្សអាចមានច្រកបី ៖
ក./ ទៅបន្តការសិក្សានៅសាលារៀបរយរបស់រដ្ឋ
ខ./
សិស្សអាចបួសជាសាមណេរក្នុងវត្តដែលខ្លួនរៀន
គ./ សិស្សអាចផ្អាកការសិក្សាត្រឹមនេះ ហើយវិលមកប្រកបការងារជាស្រែចម្ការជាមួយឳពុក
ម្តាយវិញ ។
កាលណោះពិតមែនតែយើងបានកែទម្រង់ខ្លះៗ
អំពីរបៀបរបបសិក្សាខ្លះពីសម័យបុរាណ ក៏ប៉ុន្តែអាស្រ័យដោយព្រះសង្ឃជាគ្រូបង្រៀន
ត្រូវបំពេញភារកិច្ចផ្សេងៗ ក្រៅពីធ្វើគ្រូបង្រៀនហើយ
ការបំពាក់អំពីកិច្ចការគរុកោសល្យទៀតសោត ក៏នៅមានកម្រិតម្លោះហើយយើងពុំទាន់បានទទួល
លទ្ធផលខ្ពស់នៅឡើយតែទោះជាយ៉ាងនេះក្តីក៏យើងបានបោះជំហានមួយយ៉ាងវែងឆ្ពោះទៅរកការ
សិក្សាទំនើបជាបង្គួរ ។ យើងអាចមានមោទនៅភាពម្យ៉ាងទៀតថា៖ កូនខ្មែរមានវាសនា
បានទទួល
ឋានៈជាអក្ខរជន ជិតទៅ ៩០% (
កៅសិបភាគរយ ) អាស្រ័យដោយគុណដ៏ថ្លៃថ្លានៃសាលាវត្តនេះឯង
។ បច្ចុប្បន្ន
មន្រី្តរាជការតាំងពីថ្នាក់តូចរហូតដល់ថ្នាក់រដ្ឋមន្រ្តីសុទ្ធតែមានអតីតភាពជាសិស្សសាលាវត្ត
មានគ្រូបង្រៀនជាព្រះសង្ឃ ។ សិស្សគណទាំងអស់ នូវតែគោរពដឹងគុណគ្រូព្រះសង្ឃសាលាវត្ត
ទុកដូចជាអ្នកដឹកដែរ ជាអ្នកបើកភ្នែកឲ្យខ្លួនបានភ្លឺស្វាង បានដើរត្រង់ទៅតាមផ្លូវនៃវឌ្ឍនភាព
។
វត្តមាននាទីជានិច្ចក្នុងសង្គមខ្មែរពោលគឺ
ជាមជ្ឈមណ្ឌលសម្រាប់អប់រំ ជាមជ្ឈមណ្ឌលវប្បធម៌ ជាទីជួបជុំគ្នា
ជាទីកន្លែងសម្រាប់ស្នាក់រៀន ។ល ។ ប្រព័ន្ធអប់រំនៅកម្ពុជាបាន វិវត្ដន៍ជាលំដាប់
។សាលា
រៀនសាធារណៈ បានកើតមានដុះដាលទទឹមគ្នានឹងសាលារៀនវត្ដ ។ នៅទីប្រជុំជនខេត្ដនីមួយៗ
វិទ្យាល័យសម្រាប់ទទួលយុវសិស្ស ។ តែយ៉ាងណាក៏ដោយ អត្រាយុវនារីមានចំនួនតិចជាងបុរស បើ
ប្រៀបធៀបនឹងចំនួនយុវសិស្សជាទូទៅ ។ នៅក្នុងសវត្សទី២១
នេះសង្គមខ្មែរបានទទួលការផ្លាស់ ប្តូរ ច្រើនណាស់ជាពិសេសលើវិស័យវប្បធម៌ និងអក្សរសាស្រ្ត ។ ចំពោះយុវជនក្នុងគ្រួសារមធ្យម ច្រើនទៅ
សិក្សានៅសាលារៀនសាធារណៈ ដែលជាសាលាចំណាយអស់ថវិការតិច ឬការមូលរៀនដោយមិន
មានបង់ប្រាក់ ដោយទទួលបានអាហារូបករណ៍ពីក្រសួងអប់រំ
ដែលពួកគេបានពិន្ទុល្អនោះគេនិង ជាប់
ដោយស័្វយប្រវតិ្ដ ។
ចំនែកយុវសិស្ស បុត្រធីតា អ្នកមានសម្បតិ្តច្រើនគេ
បានទៅសិក្សានៅសាលាឯកជនដែល
អាចជ្រើសរើសតាមមុខវិជ្ជាដែលគេចង់រៀន
ដើម្បីមានលទ្ធភាពសិក្សាភាសាបរទេសនានាដូចជា៖ ភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េ
ភាសាថ្ងៃ ។ល។ គឺជាភាសាមានផលប្រយោជន៍ហើយទទួលបាន
បា្រក់បៀវត្សរ៍ខ្ពស់ ជួយដោះស្រាយជីវភាពគ្រួសារបានស្រួល។ ចាប់ពីឆ្នាំ១៩៩៣
មកយើងឃើញការ
ផុសផុល យ៉ាងច្រើនឥតគណនានូវប្រព័ន្ធសោតទស្សន៍នានាបែបបរទេសនិយមគឺ មាន វិទ្យុ
ទូរទស្សន៍
កុំព្យួទ័រ ( Internet ) វីដេអូ .....ដោយសារតែបច្ចេកវិទ្យាមានការរីកចំរើនជាលំដាប់អាចឲ្យយើងសិក្សា
បាន តាមរយៈប្រព័ន្ធ Internet
ពីម្នាក់ទៅម្នាក់ទៀត ។
ឯសម្ភារៈសិក្សា សិស្សមានថ្នាក់រៀន មានតុ កៅអី ក្តារខៀន សៀវភៅអាន សៀវភៅសរសេរ
អាគារមានច្រើនជាន់ទៅតាមសាលានីមួយៗ
ឯបន្ទប់បំពាក់ទៅដោយឧបករណ៍ទំនើបៗមានដូច ម៉ាស៊ីនត្រជាក់ កង្ហារ
ភើ្លងអគ្គីសនីគ្រប់គ្រាន់ ។ ការសិក្សាសម័យទំនើបនេះ គេបានបញ្ជូលគ្នាមានទាំងសិស្សប្រុសសិស្សស្រីថែមទាំងមានព្រះសង្ឃ
ចូលរួមក្នុងការសិក្សាសិស្សមានថ្នាក់ជាមួយគ្នាទៀតផង ។ ឯការបង្រៀនភាគច្រើនគឺជាសកម្មភាព
សិស្សជារបៀបគោលវិធីសិស្សមជ្ឈមណ្ឌល
ឬនិស្សិតត្រូវមានសកម្មភាពច្រើនជាគ្រូក្នុងការរៀន ចំណែកលោកគ្រូអ្នកគ្រូគ្រាន់តែជាអ្នកណែនាំបង្ហាញផ្លូវប៉ុណ្ណោះ
។ លើសពីនេះដឹង ចំណេះធ្វើមាន
ក្រមសីលធម៌ល្អ មានបទពិសោធពេញខ្លួន ។
មានលោកគ្រូអ្នកគ្រូខ្លះបានទាំងបញ្ចប់អនុបណិ្ឌត ពីក្នុង
ស្រុក និងក្រៅស្រុកទៀតផង ថែមទាំងនាំយកចំណេះដឹងល្អៗ មកចែកជួន
សិស្សនិស្សិតផងដែរ ។ ម្យ៉ាងទៀត ប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឍន៍
ដោយសរតែសង្រ្គាមរាំរ៉ៃជាច្រើនឆ្នាំ បាត់បង់អស់នូវអ្នកមានចំណេះដឹង ។ ដូចនេះហើយទើប
រាជរដ្ឋាភិបាល យកចិត្ដទុកដាក់ខ្លាំងទៅលើ
វិស័យអប់រំដោយបានបងើ្កតនូវសាលារៀនគ្រប់ទិសទី
ដើម្បីពង្រឹងផ្នែកធនធានមនុស្សឡើងវិញ ព្រោះ
ថា ប្រទេសជាតិមួយរីកចំរើន
សិ្ថតថេរគង់វង្សអាស្រ័យលើអ្នកមានចំណេះដឹងជាអ្នកថែរក្សាការពារ
ដែលពោរពេញទៅដោយមោទនភាពរបស់ជាតិខ្លួន ។
សនិ្នដ្ឋាន
សរុបមកឃើញថា ការសិក្សានៅសម័យថ្មី
វាមានលក្ខណៈល្អប្រសើរជាងនៅសម័យបុរាណ ព្រោះថាសម័យថ្មីនេះសិស្សមានសម្ភារៈ
សិក្សាគ្រប់គ្រាន់មានថ្នាក់រៀន មានតុ កៅអីសម្រាប់អង្គុយ
មានក្តារឈ្នួន មានក្តារខៀន ដីស
សៀវភៅអាន សៀវភៅសរសេរ ស្លាបប៉ាកាទឹកខ្មៅ ប៊ិក ខ្មៅដៃ ។ ល ។ គ្រូបង្រៀនត្បិតជាព្រះសង្ឃគ្រហស្ថ
ប៉ុន្ដែសុទ្ធតែបានឆ្លងកាត់ការសិក្សាកិច្ចការគរុកោសល្យ ចិត្តសាស្រ្ដ
វិធីសាស្រ្ដថី្ម នៅតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូនៅតាមស្រុកខេត្ដនានា ។ ឯការ
បង្រៀនបានបែងចែកទៅតាមកំរិត និងអាយុសិស្ស។សម្រាប់ថ្នាក់កុមារគ្រូបង្រៀនពីព្យញ្ជនៈរៀងតាម
លំដាប់មុនក្រោយ ។ ឯវិជ្ជាលេខនិព្វន្តវិញត្រូវរៀនពីលេខធំ
ហើយត្រូវចេះធ្វើលេខបូក លេខចែក លេខគុណ និងលេខដក ។ ម្យ៉ាងទៀតមេលេខត្រូវទន្ទេញឲ្យចាំមាត់ស្ទាត់ចាប់ពីមេលេខពីរដល់មេលេខ
ប្រាំបួន ។ ចំនែកការប្រឡងមានបីមុខវិជ្ជា សម្រាប់ថ្នាក់បដិញ្ញាណដ្ឋានគឺតែងសេចក្ដីសរសេរតាម
សូត្រ ( សរសេរតាមអាន )និងចំណោទ ។ ពេលប្រឡងជាប់សាមីខ្លួន និងឪពុកម្តាយរីកមុខមាត់
ដោយសារមានសញ្ញាបត្រនេះព្យួរនៅជញ្ជាំងផ្ទះ ។
អ្នកប្រឡងជាប់អាចមានជំរើសសម្រាប់ជីវិតរបស់
គេ ។ ដូចនេះ ការសិក្សាសម័យថ្មីនេះត្បិតតែសិក្សានៅតាមវត្តមែន
ប៉ុន្ដែសិស្សគ្រប់គ្នាមានចំណេះដឹង
ពិតប្រាកដ ដើម្បីស្វែងរកការងារធ្វើល្អមួយសម្រាប់ពួកគេ ។ ម្យ៉ាងទៀតពួកគេ
មិនដែលភ្លេចគុណ
ព្រះសង្ឃដែលបានដឹកដៃពួកគេឆ្លងផុតនូវជ្រោះអវិជ្ជានេះឡើយ ។ ការសិក្សាសម័យថ្មីនេះគេបាន
បញ្ជូលគ្នាទាំងប្រុសស្រី ថែមទាំងមានព្រះសង្ឃចូលរួមក្នុងការសិក្សា ក្នុងថ្នាក់ជាមួយគ្នាទៀតផង ។
0 comments:
Post a Comment