ចំពោះស្ដ្រី ការផាត់មុខជារឿងមួយដែលមិនអាចខ្វះបាន។ ប៉ុន្ដែការផាត់មុខត្រូវឱ្យសមស្របទៅតាមការចូលចិត្ដ និងអាស្រ័យលើសម្លៀកបំពាក់ អាកាសធាតុ និងកាលៈទេសៈនៃពិធីដែលត្រូវចូលរួមនោះដែរ។ មិនមែនគ្រប់ស្ដ្រីទាំងអស់ សុទ្ធតែ ដឹងពីអាថ៌កំបាំងក្នុងការផាត់មុខទាំងនេះទេ។ ថ្វីត្បិតតែវាជារឿងងាយស្រួល តែទាមទារឱ្យមានគំនិតច្នៃប្រឌិត មិនខុសពីជាង គំនូរដែលត្រូវផ្ចិតផ្ចង់ ព្រោះថាបើផាត់មុខមិនត្រឹមត្រូវវាធ្វើឱ្យសម្រស់បាត់បង់អាក្រក់លើសដើម។
នៅក្នុងទស្សនាវដ្ដីសុខភាពយើង លេខ០០២ខែមីនា២០០៦ សុភាពនារីទាំងអស់បានជ្រាបរួចមកហើយពីវិធីតុបតែង ខ្លួនដើម្បីចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ឬរាត្រីស្រមោលសរ។ សូមបន្ដជ្រាបជាមួយយើងខ្ញុំនៅលេខនេះ ក្រោមប្រធានបទវិធី ផាត់មុខចូលរួមពិធីតាមបែបប្រពៃណីសាសនា ដូចជាបុណ្យកឋិនទាន បុណ្យបច្ច័យបួន ឬបុណ្យផ្កា ជាពិសេសសម្រាប់ពិធីបុណ្យ ភ្ជុំបិណ្ឌនៅពេលខាងមុខនេះ តាមរយៈការបកស្រាយរបស់លោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាងសម្រស់ភ្នំពេញ។
វិធីផាត់មុខចូលវត្ដ
1. មុនពេលផាត់មុខ ត្រូវយកសំឡីជូតសម្អាតផ្ទៃមុខឱ្យស្អាតជាមួយទឹកសម្អាតមុខ ឬទឹកសម្លាប់មេរោគក៏បាន។
2. យកម្សៅស្អិតលាបពីលើផ្ទៃមុខដើម្បីផាត់ម្សៅផុសងាយជាប់ ម្សៅស្អិតត្រូវជ្រើសរើសមើលទៅតាមសម្បុរស្បែក មុខ។ សម្បុរស្បែកមុខមានដូចជាស្បែកលឿង ស្បែកផ្កាឈូក ស្បែកក្រហម ស្បែកសជាដើម។ ប្រសិនបើផ្ទៃមុខមានសម្បុររាងខ្មៅស្រអែម គួរប្រើម្សៅពណ៌ផ្កាឈូកស្រាល។ ប្រសិនបើផ្ទៃមុខស គួរប្រើម្សៅពណ៌ស ហើយបើផ្ទៃមុខសម្បុរលឿង គួរប្រើ ម្សៅពណ៌លឿងស្រាល។ ម្សៅពណ៌សូកូឡា គឺសម្រាប់អ្នកដែលមានសម្បុរខ្មៅ។
3. បន្ទាប់មក សូមយកម្សៅផុសផាត់លើថ្ពាល់មានពណ៌ដូចគ្នាតម្រូវទៅតាមស្បែកមុខ កញ្ចឹងក និងដងខ្លួនរបស់នារី ម្នាក់ៗ ដូចជាម្សៅស្អិតដែរ។
4. ម្សៅពណ៌ផាត់ត្របកភ្នែក ក៏មានពណ៌ដូចជាម្សៅផាត់ថ្ពាល់ផងដែរ។ មុនដំបូងត្រូវលាបខ្មៅដៃស្អិតពណ៌សលាប ទ្រាប់ភ្នែកជាមុនសិន ដើម្បីឱ្យភ្នែកមើលទៅមានពន្លឺ។ បន្ទាប់មកទើបជ្រើសរើសយកម្សៅផាត់ភ្នែកឱ្យស៊ីជាមួយពណ៌សម្លៀក បំពាក់ដែលត្រូវស្លៀក ស៊ីជាមួយក្រឡាហូល ដូចជាពណ៌សូកូឡា ពណ៌ទឹកមាស ពណ៌លឿងជាដើម។ ជាឧទាហរណ៍ ស្ដ្រីខ្លះស្លៀក ហូល ឬផាមួងពណ៌ស្វាយ គាត់ត្រូវផាត់ត្របកភ្នែកពណ៌ស្វាយស្រាលៗ មិនយកពណ៌ចាស់ទេ។
5. ត្រូវជ្រើសរើសពណ៌ខ្មៅដៃសម្រាប់គូសរឹមភ្នែក។ ការគូសរឹមភ្នែក ភាគច្រើនគេនិយមចូលចិត្ដគូសពណ៌សូកូឡា ឬ ពណ៌ខ្មៅ។ ប៉ុន្ដែ ស្ដ្រីមួយចំនួនពួកគាត់ចូលចិត្ដប្រើពណ៌សូកូឡាច្រើនជាង។
6. ការគូសចិញ្ចើម ភាគច្រើនគេនិយមគូសពណ៌ខ្មៅ ឬសូកូឡា គូសមិនឱ្យឌិតពេកទេ ហើយក៏មិនឱ្យធំពេក ឬតូចពេក ដែរ គឺធ្វើយ៉ាងណាឱ្យមានលក្ខណៈធម្មជាតិ។ ការគូសចិញ្ចើមពេលចូលរួមពិធីបុណ្យទាន មិនត្រូវគូសបែបលេងម៉ូដពេកទេ។ គួរ គូសជាលក្ខណៈស្ទើរមូល ស្ទើរជ្រុង ប៉ុន្ដែខាងគល់ចិញ្ចើមត្រូវទាបជាងចុងបន្ដិច។
7. គួរជ្រើសរើសក្រែមណាដែលមានពណ៌ស្រាល ព្រោះក្រែមមានច្រើនពណ៌ទៅតាមការស្រឡាញ់ចូលចិត្ដ ប៉ុន្ដែកុំឱ្យ ពណ៌ឆើតពេក។ ចំពោះយុវតីខ្លះ ស្រឡាញ់ពណ៌ដែលស្រាល ដូចជាប្រើពណ៌ផ្កាឈូកខ្ចី ពណ៌ទឹកក្រូចជាដើម។
8. ចំណុចចុងក្រោយ គឺមិនចាំបាច់ពាក់រោមភ្នែកទេ ប៉ុន្ដែអាចពត់រោមភ្នែកបាន ហើយអាចលាបម៉ាស្ការ៉ាបន្ដិចបន្ដួច។ ម៉ាស្ការ៉ាក៏ដូចគ្នាដែរ មានច្រើនពណ៌ទៅតាមការចូលចិត្ដ ប៉ុន្ដែគេច្រើននិយមប្រើពណ៌ខ្មៅ និងសូកូឡា។
ប្រការគួរចងចាំក្នុងការផាត់មុខ
- ផ្ទៃមុខធំ ៖ គួរផាត់ពណ៌រាងក្រម៉ៅបន្ដិច ហើយផាត់ទាញពីជើងសក់់មកក្រោម ដើម្បីមើលទៅឃើញមុខរាងតូច បន្ដិចវិញ។
- ផ្ទៃមុខតូច ៖ គួរផាត់ថ្ពាល់ទាញពីជើងសក់ទៅសៀតផ្កា ដើម្បីឱ្យឃើញផ្ទៃមុខធំ។
- ថ្ពាល់មនុស្សចាស់ ៖ គេនិយមផាត់ម្សៅពណ៌រាងត្នោត។
- ភ្នែករូង ឬខូង ៖ សម្រាប់់ស្ដ្រីដែលមានភ្នែករូងជ្រៅ គួរលាបពណ៌ស្រាលៗពីលើត្របកភ្នែក គឺមិនអាចដាក់ពណ៌ ក្រម៉ៅបានទេ ព្រោះនាំឱ្យភ្នែកកាន់តែរូងថែមទៀត។
- ភ្នែកប៉ោង ឬលៀន ៖ ត្របកភ្នែកគួរផាត់រាងឌិតបន្ដិច កុំឱ្យឃើញត្របកភ្នែក។
ដំបូន្មានអ្នកជំនាញ
ការផាត់មុខសម្រាប់ពិធីបុណ្យទាន យើងមិនអាចផាត់ឱ្យមានលក្ខណៈសិចស៊ីហួសហេតុបានឡើយ ធ្វើយ៉ាងណាផាត់ឱ្យ មានពណ៌ស្រាលៗឱ្យមានលក្ខណៈធម្មជាតិ។ ចំពោះពិធីបុណ្យឡើងផ្ទះ គេច្រើនធ្វើនៅពេលយប់ យើងអាចលាបពណ៌ឌិតបន្ដិច បាន។ ប្រសិនបើចូលរួមក្នុងពិធីបុណ្យខួបកំណើត ឬអាពាហ៍ពិពាហ៍ផ្សេងៗ យើងអាចផាត់តាមបែបឆើតឆាយបាន។ សុភាពនារី ទាំងឡាយគួរផាត់ម្សៅឱ្យស៊ីតាមស្បែក ផាត់ឱ្យស៊ីជាមួយពណ៌សម្លៀកបំពាក់ផងដែរ។
Women make up a story that can not lack. But Salons harmony and weather dependent than clothes and circumstances of the ceremony, which was attended also. Not all women are all aware of the secrets to these makeup. While it's easy, but requires a different creative than painting to be meticulous because if incorrectly makeup beauty it makes loss worse than the first.
In Health magazine No. 002 of March 2006, all the ladies already knew how to decorate themselves to participate in the wedding ceremony or nutrient Night Shadow. Please continue to penetrate with us on this issue under the theme Salons participate in traditional ceremonies such Kathina bachchybuon or Pka, especially for the upcoming festival Ben through interpretation Ly Rany's beauty shop owner.
Makeup presence
1. Before Salons snow whipped clean face with cleanser or water to kill germs.
2. Remove sticky powder painted on the face powder to lighten up sticky powder looks white skin. White skin, such as yellow, pink, red skin white. If the facial skin shape black Sroem should use a light pink powder. If the user should face powder, white, yellow and white face powder light yellow. Chocolate powder is for people who are black.
3. Then emerged Phat powder the same color on the cheeks to the face and neck skin Each woman's body, such as sticky powder.
4. Double eyelids powder as well as powder cheek. First is painted black painted white daisaet cushioning first eye to eye looks bright. Then choose powder eye with white clothes to wear with cell Holding chocolate golden yellow color. For example, some women wear Holding his or Silks Purple Phat light purple eyelids do not remove the old color.
5. black eye for painted furniture. The most eye painted furniture painted white chocolate or black. But some women, they like to use white chocolate.
6. highlights the most popular street painted in black or chocolate highlights not to be too creative, and not too large or too small to do naturally. Painted eyebrows joining such a festival is not to draw too fashion. Should draw an almost almost street corner, but the stump is lower than a little late.
7. The cream should choose a lighter color because there are more colors to cream lovers enjoy but not too vivid colors. For some girls love the lighter colors such as pink, orange borrowing.
8. The last point is not necessary to wear the eyelashes but can bend the lashes and apply mascara bit. Mascara, as well as more color to the popular but more black and chocolate.
That should keep in Salons
Face: should coloring shape a little, hazel and excluded from hairline put under to look a little smaller.
Small face: should floss cheeks pulled from the hair to the temple to see the big face.
Old human cheek: phatmsaow shaped brown color.
Tunnel or sag eyes: for con woman who has a deep tunnel vision should be painted light colors on the eyelids can not put because hazel eyes more and more tunnels.
Baggy eyes or groin: Phat shaped eyelids Dixon said little, and not to see the eyelids.
Expert advice
Makeup for the festival, we can not exclude an overly sexy do floss color natural light. Up four more festivals at night we painted little response codecs. If you attended a birthday or wedding we can floss elegant style. Ladies powder should Phat Phat leather with white clothes as well.
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
0 comments:
Post a Comment