Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង តេមិយ (សេចក្ដីថ្លែងអំណរគុណ)

សេចក្ដីថ្លែងអំណរគុណ
                 យើងទាំងអស់គ្នាសូមសម្ដែង     នូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ     និងខ្ពង់ខ្ពស់បំផុតចំពោះជីដូនជីតា លោកឪពុកអ្នកម្ដាយ  ដែលបានផ្ដល់កំណើត និងចិញ្ចឹមបីបាច់ថែរក្សាទូន្មានប្រៀនប្រដៅបានផ្ដល់ឳកាសឲ្យ កូនៗបានរៀនសូត្ររហូតបានជោគជ័យក្នុងការសិក្សាព្រមទាំងជួយឧបត្ថម្ភទាំងស្មារតីនិងសម្ភារៈដល់រូបកូនក្នុងការរំលេចស្នាដៃនេះឡើង។
                 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖
                 •  លោកសាស្រ្តាចារ្យ   ប៉ែន ពេជតារា ជាសាស្រ្តាចារ្យដឹកនាំដែលលោកបានចំណាយពេលដ៏មមា        
                     ញឹក និងមានតម្លៃក្នុងការជួយណែនាំ ផ្តល់ជាគំនិតល្អៗនិងឯកសារផ្សេងៗ ដល់ការសិក្សាស្រាវ            
                    ជ្រាវនេះ ។                                                                                                                              
​​                •  លោកសាស្រ្តាចារ្យ  ដែលបានបង្ហាត់បង្រៀនអស់រយៈពេលមួយឆ្នាំ   នៅវិទ្យាស្ថានជាតិអប់រំដូច
                    ជាសាស្រ្តាចារ្យ គួយ សូគាន លោកសាស្រ្តាចារ្យ ហាក់សុកហ៊ី          លោកសាស្រ្តាចារ្យ  ជា ណេ
                   លោកសាស្រ្តាចារ្យ ឡោ សាន លោកសាស្រ្តាចារ្យ  អ៊ុំ ប៊ុនធឿន        លោកសាស្រ្តាចារ្យ ចេង ថុន 
                   លោកសាស្រ្តាចារ្យ ទេស ហាវ   លោកសាស្រ្តាចារ្យ គឹម លាង       លោកស្រីសាស្រ្តាចារ្យ  តូ សូភី 
                   លោកស្រីសាស្រ្តាចារ្យ  នូ ចន្នី   លោកសាស្រ្តាចារ្យ នាង ជឹម លោកស្រីសាស្រ្តាចារ្យ ឈីវ សុភាវតី
                   សាស្រ្តាចារ្យ ជាង គឹមសួរ   សាស្រ្តាចារ្យ  កែវ ពុទ្ធា
                 •  លោកបណ្ឌិត អ៊ឹម កុច ជានាយកនៃវិទ្យាស្ថានជាតិអប់រំ
                 •  លោក អ៊ុំ ថាន ជានាយករងនៃវិទ្យាស្ថានជាតិអប់រំ
                 • លោក
ត្ឋ ហួត ជានាយករងនៃវិទ្យាស្ថានជាតិអប់រំ
                 • លោក ឌី បុណ្ណា ជានាយករងនៃវិទ្យាស្ថានជាតិអប់រំ
                 • លោកស្រី
  ង៉ាន់ ស្រីរ័ត្ន ជាប្រធានការិយាល័យនៃវិទ្យាស្ថានជាតិអប់រំ
                •  មិត្តរួមថ្នាក់ទាំងអស់គ្នា ផ្នែកអក្សរសាស្ត្រខ្មែរ-ប្រវត្តិសិល្បៈ និង អក្សរសាស្រ្តខ្មែរ-ភាសា
                    បារាំងជំនាន់ទី១៥ដែលបានផ្តល់គំនិតល្អៗដល់ក្រុមស្រាវជ្រាវយើងខ្ញុំ។
               សូមប្រសិទ្ធិពរជ័យដល់លោកទាំងអស់ជួបតែសំណាងល្អ រស់នៅប្រកបដោយសេចក្ដីសុខ  សុភមង្គលប្រពៃថ្លៃថ្លា គ្រប់ពេលវេលា តាមបំណងប្រាថ្នា។       
  


                                                              អារម្ភកថា
ធម៌ខន្ដីសេចក្ដីអំណត់ការខ្លាចនូវអំពើបាបជាចរិកខ្មែរ តាំងពីដើមរៀងមក   ព្រះពុទ្ធសាសនា  គឺជា សាសនារបស់រដ្ឋ    ដែលត្រូវបានរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាចែងយ៉ាងដូច្នេះ   ប្រជាជនខ្មែរជាង ៨០-៩០% គោរពសាសនាព្រះពុទ្ធ ដែលមានព្រះសរណគមន៍ព្រះពុទ្ធ   ព្រះធម៌   ព្រះសង្ឃ។ អំពើល្អសេចក្ដីសុខ សន្តិភាព   គឺជាបំណងប្រាថ្នារបស់មនុស្សដូចៗគ្នា នៅលើពិភពលោកយើងនេះមិនថាជនជាតិណានោះទេ ។  ប៉ុន្តែផ្លូវទៅរកសេចក្តីសុខត្រូវបានគេធ្វើប្រតិបត្តិផ្សេងៗគ្នាទៅតាមផ្នត់ គំនិតទស្សនាទាននិងរបត់នយោបាយ ឬសាសនារបស់ពួកគេ   ដោយឡែកនៅកម្ពុជាការសាងផ្នួស   គឺកិច្ចដ៏សំខាន់សម្រាប់ការតបស្នងសងគុណ ដល់មាតាបិតា  ហើយក៏ការស្វែងរករៀនគម្ពីរ  ធម៌អាថ៌នានា    ហើយក៏ជាផ្លូវស្វែងរកនូវសេចក្ដីសុខផងដែរ ។ ការស្វែងរកផ្លូវសុខនោះ  គឺដើម្បីសេចក្ដីសុខសម្រាប់ខ្លួនផង និងសម្រាប់សង្គមជាតិទាំងមូលផង ។ ព្រះសង្ឃ គឺជា  បុគ្គលដែលពុទ្ធសាសនិកជន គោរព ហើយក៏ជាអ្នកប្រតិបត្តិធម៌យ៉ាងល្អផងដែរ។
            ការអប់រំមិនថានៅសម័យមុន
      ឬក៏សម័យនេះទេ   ការទេសនា  គឺមានសារៈសំខាន់ណាស់សម្រាប់ មនុស្សម្នា  ចាស់ក្មេង  ប្រុសស្រី  គ្រប់និគមជនបទដែលមិនបានរៀនសូត្រនៅសាលាទំនើប      អក្សរសិល្ប៍ អក្សរសាស្រ្ត      ដែលជាកំពូលនៃចំណេះដឹងនានាបានជ្រកខ្លួនក្នុងសាសនា   ជាពិសេសតម្លៃខាងសីលធម៌ ។  ដោយគុណប្រយោជន៍ដ៏ធំធេងនេះហើយទើបក្រសួងអប់រំយុវជន និងកីឡាបានបញ្ចូលអក្សរសិល្ប៍ពុទ្ធនិយម ក្នុងកម្មវិធីសិក្សាអប់រំជាតិ ។
            ពួកយើងខ្ញុំមានចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង
      ដែលបានសិក្សាអត្ថបទរឿងតេមិយ ជាតក ជារឿងទី១នៃគម្ពីរទសជាតក      គឺការសាងបារមីដោយសាងផ្នួសដើម្បីបានត្រាស់ដឹង   ជាព្រះពុទ្ធហើយរឿង នេះមានតម្លៃធំធេងណាស់ទាំងក្នុងវិស័យពុទ្ធចក្រ   និងអាណាចក្រក្នុងការអប់រំមនុស្សជាតិដោយបញ្ចូលក្នុង កម្ម វិធីសិក្សាថ្នាក់ទី១២ នៅកម្រិតភូមិសិក្សាទុតិយភូមិ។
            គុណបំណាច់នៃព្រះពុទ្ធសាសនា គឺមានតម្លៃធំធេងដ៏មហាសាល ក្នុងការអភិវឌ្ឍសង្គម មនុស្សទាំង
ផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសធ្វើឲ្យសង្គមមួយមានសន្តិភាព។
            យ៉ាងនេះហើយក្នុងនាមយើងជាកុលបុត្រ  កុលធីតាខ្មែរ  ទាំងគ្រហស្ថ ទាំងបព្វជិត
  សូមសច្ចាថែរក្សា ឲ្យគង់នូវតម្លៃសាសនាដ៏ល្អត្រជាក់ត្រជុំនេះតរៀងទៅ។





សេចក្ដីផ្ដើម
មនុស្សម្នាក់ៗទទួលបាន   នូវធនធានបញ្ញាពេញលេញបាន   មិនមែនអាស្រ័យតែលើមុខវិជ្ជាតែមួយ នោះទេ។ បញ្ញាស្មារតីរបស់មនុស្សរីកចម្រើនបានអាស្រ័យទៅលើការសិក្សា  ដ៏ច្រើនរួមគ្នាគឺមាន ទាំងមុខវិជ្ជា សង្គមសាស្រ្ត​  -   មនុស្សសាស្រ្ត  ​ និងវិទ្យាសាស្រ្តរួមគ្នាទើប ការអប់រំរបស់មនុស្សមានលក្ខណៈ   ពេញលេញ ដោយ អភិវឌ្ឍន៍ដល់គោលដៅតាមផ្នែកព្រមៗគ្នា។គ្រប់អត្ថបទអក្សរសិល្ប៍សុទ្ធតែផ្ទុកពេញទៅដោយចំណេះ ដឹងដ៏សំបូរបែបនូវបំណិនជីវិត  ហើយវាជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាព សង្គមទៀតផង។                     ប្រទេសជាតិមួយមានលក្ខណៈជឿនលឿននោះអក្សរសិល្ប៍ក៏ជឿនលឿនទៅតាម នោះដែរគឺថាអក្សរសិល្ប៍  បែបណាសង្គមបែបនោះ  ។   ដោយសង្គមខ្មែរយើងជាអ្នកប្រកាន់នូវការប្រតិបត្តិសាសនាព្រះពុទ្ធ    នោះគម្ពី ព្រះត្រៃ បិដក  និងវិន័យនានាបានដក់ជាប់ក្នុងដួងចិត្តមនុស្សខ្មែរគ្រប់រូបតាំងពីកើតរហូតដល់ស្លាប់          ទស្សនៈកម្មផល  គឺជាទស្សនៈដ៏សំខាន់របស់សាសនាព្រះពុទ្ធ   ហើយ ក៏ ជាគោលការណ៍អក្សរសិល្ប៍     បែប ពុទ្ធនិយមដែរ ព្រះពុទ្ធសាសនិកជនបានគោរពទៅលើត្រៃសារណគមន៍មាន   ព្រះពុទ្ធ    ព្រះធម៌    ព្រះសង្ឃ សម្រាប់ប្រតិបត្តិដោយគោរពបូជាយ៉ាងថ្លៃថ្លាបំផុត    ព្រះពុទ្ធ  ជាសម្មាសម្ពោធិញ្ញាណ  ព្រះគម្ពីរ    ជាគំនិត ទស្សនៈ ជាអំពើល្អសេចក្តីល្អហើយព្រះសង្ឃជាអ្នកគោរព ប្រតិបត្តិដ៏ល្អ ជាអ្នកបង្ហាញជា សាវ័ក  ជាអ្នកចម្លង បន្តនៃធម៌ដ៏ល្អៗនេះ  ។  ដើម្បីតបស្នងសងគុណ មាតាបិតា កូនប្រុសៗត្រូវទៅបួសជាសាមណេរក្នុងសំណាក់ ព្រះពុទ្ធសាសនា     បើយើងពិនិត្យមើលក្នុងសាសនាព្រះពុទ្ធឃើញថា   សាសនានេះមានប្រយោជន៍ណាស់ សម្រាប់អប់រំមនុស្ស ទាំងផ្លូវកាយនិងផ្លូវចិត្តឲ្យមានព្រហ្មចរិយធម៌យ៉ាងល្អ    ពុទ្ធចក្រមិនអាច គ្មាន  អាណា ចក្រ  ហើយអាណាចក្រក៏មិនអាចខ្វះនូវពុទ្ធិចក្របានដែរ គឺបំពេញឲ្យគ្នាទៅវិញទៅមក។
            យ៉ាងនេះហើយទើបការអប់រំមិនអាចមានលក្ខណៈឯកកោនោះទេមានន័យថាបើមានតែវិទ្យាសាស្រ្ត
  ហើយខ្វះទស្សនៈវិជ្ជា ឬសីលធម៌ក៏មិនបានល្អដែរ កាលណាវិទ្យាសាស្រ្តរីកចំរើនខ្លាំង   ហើយគ្មានសីលធម៌ នោះទេ បញ្ហានឹងកើតមានឡើង        បើគេផលិតអាវុធប្រល័យលោកឡើង   តើពិភពលោកយើងនឹងទៅជា យ៉ាងណា?
            ដូចនេះការអប់រំមនុស្សឲ្យបានពេញលេញបានលុះត្រាណាមនុស្សអភិវឌ្ឍន៍ចំណេះដឹងពេញលេញដែរ
  គឺសំដៅដល់ការមានធនធានបញ្ញាដ៏សំបូរបែប ទាំងអក្សរសិល្ប៍ អក្សរសាស្រ្ត និងបច្ចេកវិទ្យា         វិទ្យា សាស្រ្តនានា  ហើយអក្សរសិល្ប៍បែបពុទ្ធនិយមនេះហើយជាថ្នាំពេទ្យសម្រាប់អប់រំផ្លូវចិត្តដ៏ ប្រសើរបំផុត  ។    មនុស្សយើងគួរប្រព្រឹត្តតែសេចក្តីល្អកុំប្រព្រឹត្តអំពើអាក្រក់នោះ យើងនឹងទទួលបាន  សេចក្តីសុខសប្បាយ   តែ


0 comments:

Post a Comment