Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ តេជោ យ៉ត(កិច្ចតែងការបង្រៀន)

កិច្ចតែងការបង្រៀន
               
                . វត្ថុបំណង
                          - ចំណេះដឹងៈ      - ស្គាល់អត្ថបទប្រភេទល្ខោន
                                                    - ស្គាល់បច្ចេកទេសនៃការប្រើប្រាស់ភាសានៅក្នុងរឿង
                        - បំណិនៈ           - ចេះវាយតម្លៃតួអង្គតាមរយៈសកម្មភាពនៅក្នុងរឿង
                                                    - ចេះដកស្រង់បទពិសោធជីវិតល្អៗយកមកអនុវត្ត
                          - ឥរិយាបថៈ       - បណ្តុះគំនិតស្នេហាជាតិ
                                                    - មានស្មារតីភ្ញាក់រឭក និងឲ្យតម្លៃចំពោះស្ត្រី
                .ដំណឹកនាំមេរៀន
សកម្មភាពគ្រូ
ខ្លឹមសារមេរៀន
សកម្មភាពសិស្ស

- ត្រួតពិនិត្យសណ្តាប់ធ្នាប់
ថ្នាក់រៀនឲ្យមានរបៀប
រៀបរយ
- ត្រួតពិនិត្យអវត្តមាន
ជំហានទី១
រដ្ឋបាលថ្នាក់

-តំណាងថ្នាក់ឡើង
រាយការណ៍ពីសកម្មភាព
ផ្សេងនៅក្នុងថ្នាក់រៀនជូន
សាស្ត្រាចារ្យ

 .តើអ្នកធ្លាប់មើលការ
សម្តែងល្ខោនឬទេ?
. ចុះតើអ្នកធ្លាប់បាន
អានអត្ថបទរឿងល្ខោន
មួយ គឺរឿងតេជោយ៉តឬ
ទេ ?  
.តើរឿង តេជោយ៉ត មានអត្ថន័យ អត្ថរូប
អត្ថរស យ៉ាងណា ? និង មានលក្ខណៈខុសពី
អត្ថបទ ពាក្យរាយយ៉ាង​​​​​​​
ដូចម្តេច ?
ជំហានទី២
សំណួរស្ទាបស្ទង់ចំណេះដឹងសិស្ស

. ធ្លាប់បានមើល
    មិនធ្លាប់បានមើល
. ធ្លាប់អាន
      មិនធ្លាប់បានអាន


- សិស្សស្តាប់ហើយឆ្ងល់
និងរង់ចាំសិក្សា




.ចូរអ្នកធ្វើការបង្ហាញពី
ប្រភពផ្សេងៗរបស់រឿង
តេជោយ៉ត ។













. តើរឿង តេជោយ៉ត ជា ប្រភេទរឿងអ្វី ?

.តើអត្ថបទល្ខោនខុសពី អត្ថបទពាក្យរាយនៅត្រង់
ណា ?








.តើរឿងតេជោយ៉ត ស្ថិត
ក្នុងចលនាអក្សរសិល្ប៍អ្វី ? ចូរផ្តល់អំណះអំណាងឲ្យបានសមរម្យ ។





.តើរឿងតេជោយ៉តនិពន្ធ
ឡើងនៅ ថ្ងៃ ខែ ឆ្នាំណា ?

.ចូរនិយាយពីកាល
បរិច្ឆេទផ្សេងៗដែល ទាក់ ទងនឹងរឿងតេជោយ៉ត ។




- ចូររៀបរាប់ត្រួសៗពី សង្គមប្រវត្តិនៃរឿង តេជោយ៉ត ។







































-តើរឿងនេះនិពន្ធដោយ
អ្នកណា ? ចូរបង្ហាញពី ជីវប្រវត្តិសង្ខប របស់ អ្នកនិពន្ធ ។














-ចូររៀបរាប់ពីស្នាដៃរបស់ លោកទី ជីហួត ដែលអ្នក បានស្គាល់ ។

















- ចូរអ្នកធ្វើការសង្ខេប
អត្ថបទល្ខោនបាសាក់រឿង
តេជោយ៉ត ។













-ចូរប្អូនរៀបរាប់ពីឈ្មោះ
និងមុខងាររបស់តួអង្គ ដែលប្អូនបានស្គាល់ ។
























- តើប្រធានរឿងនេះចង់ បង្ហាញពីបញ្ហាអ្វី ?

- តើមូលបញ្ហារឿង
តេជោយ៉តបានលាត
ត្រដាងជុំវិញអ្វីខ្លះ ?




































-តើរឿងនេះមានបង្កប់
តម្លៃអប់រំដូចម្តេចខ្លះ ?







































- ចូរអ្នកបង្ហាញពីចំណោទ
បញ្ហានៅក្នុងរឿង ដោយ ប្រាប់ពីមូលហេតុ និងដំណោះស្រាយផង ។



































































- តាមរយៈការសិក្សារឿង នេះ តើតួអង្គនីមួយៗមាន
លក្ខណៈសម្បត្តិយ៉ាងដូច
ម្តេច ?


































































- តើនៅក្នុងរឿងនេះមាន
អត្ថរូបដូចម្តេចខ្លះ ?






























































































































-បន្ទាប់ពីបានសិក្សាពី
អត្ថន័យ និងអត្ថរូបរួច តើប្អូនយល់ថារឿងនេះ មានតម្លៃល្អ អាក្រក់ ពីរោះ ពុំពីរោះលើផ្នែកណាខ្លះ?


ជំហានទី៣
សិក្សាស្នាដៃរឿងតេជោយ៉ត
I. អត្ថបទនិងអ្នកនិពន្ធ
   . អត្ថបទ
     . ប្រភព
រឿងតេជោយ៉ត មានប្រភពចេញពី កាសែតម៉ាញេដែលត្រូវបានសាស្ត្រាចារ្យ នុក វរភក្តិ បង្រៀនភាសាខ្មែរ ថ្នាក់ទី ១២នៅវិទ្យាល័យនេតយ៉ង់ បាត់ដំបង ធ្វើការចម្លងចេញដោយចងក្រងជាឯកសារ សៀវភៅនៅឆ្នាំ២០០២ ។ លុះក្រោយមក អ្នកស្រី ប៊ី គឹមសែន ធ្វើការរៀបរៀងសរសេរបំពេញកន្លែងចន្លោះទៅលើឯកសារដើម ដែលមាន​ស្រាប់ ឲ្យកាន់តែល្អថែមទៀត ទើប​ទីបំផុតបានធ្វើការបោះពុម្ពប្រើប្រាស់
ទូទៅនៅឆ្នាំ ២០០៤ ។ ការធ្វើបែបនេះ ដោយសារ តែការយល់ឃើញពីសារប្រយោជន៍ របស់វណ្ណកម្មរឿងនេះ ។
      . ប្រភេទ
-រឿងតេជោយ៉ត ជារឿងមួយដែលស្ថិត នៅក្នុងប្រភេទល្ខោនបាសាក់ លំនាំប្រវត្តិសាស្ត្រ ។
-អត្ថបទល្ខោនខុសពីអត្ថបទពាក្យរាយ
ត្រង់ អត្ថបទល្ខោន មានចែកចេញជា ឈុតឆាក មានឈ្មោះតួអង្គនៅខាងឆ្វេង និងមានការសន្ទនា តាំងពីដើម​រឿង​រហូតដល់ចប់ ។ អត្ថបទល្ខោនគ្មាន ពំនោល​របស់អ្នកនិពន្ធទេ ។ រីឯអត្ថបទពាក្យរាយគឺមានផ្នែកពោល និងផ្នែកសន្ទនា មានចែកចេញជាវគ្គ ឬផ្នែក និងឈ្មោះតួអង្គមានក្នុងសាច់រឿងតែម្តង
      . ចលនា
-រឿងតេជោយ៉តជាអក្សរសិល្ប៍​ បែប
ខេមរនិយម ។ គ្រប់សកម្មភាពរបស់តួ អង្គនិមួយៗក្នុងរឿង គឺជាសកម្មភាព របស់មនុស្សខ្មែរ ដែលជឿជាក់លើកម្លាំង ខ្លួនឯង ពោលគឺប្រើប្រាស់កម្លាំងប្រាជ្ញា និងកម្លាំងកាយយកមកដោះស្រាយបញ្ហា ដោយមិនយកជំនឿសាសនាណាមួយមកធ្វើជាគោលឡើយ ។
    . កាលបរិច្ឆេទ
- រឿងតេជោយ៉តនិពន្ធឡើងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ១៩៨៣ នៅក្រោយរបបកម្ពុជា ប្រជាធិបតេយ្យ
- ចាក់ផ្សាយតាមវិទ្យុជាតិ ជាច្រើនលើក
ច្រើនសារនៅដើមឆ្នាំ ១៩៨៧ និងឆ្នាំបន្ត បន្ទាប់ទៀត ។
- ឆ្នាំ ២០០១ ក្រសួងអប់រំបានដកស្រង់វគ្គ ខ្លះមកបញ្ចូលក្នុងកម្មវិធីសិក្សា ភាសាខ្មែរ ថ្នាក់ទី១២។
      . សង្គមបរិយាកាស
-ដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យ
ឧដុង្គ ឆ្នាំ​ ១៥៧៥-១៥៩៣ ក្នុងរាជ្យ
ព្រះជ័យចេស្តា ឬជ័យជេដ្ឋា ។ សម័យនេះ
ប្រទេសជាតិកំពុងស្ថិតនៅក្នុងការទន្ទ្រានយាយីពីបរទេស និងទំនាស់ផ្ទៃក្នុងរវាង ថ្នាក់ដឹកនាំ ដែលបណ្តាលឲ្យប្រទេសមាន
ភាពចលាចលលើគ្រប់វិស័យ ។ ឯផ្នែក អក្សរសិល្ប៍មានការរីកចម្រើនខ្លាំង សូម្បី សព្វថ្ងៃក៏ពុំស្មើដែរ រហូតដល់គេឲ្យឈ្មោះ ថា យុគមាសនៃអក្សរសិល្ប៍  ។
- ដោយចង់ឲ្យសៀមកោតញញើត មិន ហ៊ានឈ្លានពានប្រទេសរបស់ខ្លួន ព្រះបាទស្រីសុរិយោព័ណជាបិតារបស់
ព្រះចៅជ័យចេស្តា បានចងសម្ព័ន្ធភាព​ជាមួយពួកអណ្ណាម។ព្រះចៅក្រុង
អណ្ណាម បានមើលឃើញវែងឆ្ងាយ ហើយក៏ព្រមព្រៀងរៀបអភិសេកបុត្រី
របស់ខ្លួន ព្រះនាមអង្គចូវ ជាព្រះទេពី របស់ព្រះជ័យចេស្តា ។ ចាប់ពី ពេលនោះ មក យួនក៏ចាប់ផ្តើមចូលមកដីខ្មែរ ឯការ ដឹកនាំប្រទេសក៏យកលំនាំតាមយួនដែរ។ក្រោយមកពួកអណ្ណាមបានសុំខ្ចីខេត្តកោះក្របី ព្រៃនគរធ្វើជាមូលដ្ឋានទ័ព ​ហ្វឹកហាត់ទាហានច្បាំងជាមួយចិន
រយៈពេល៥ឆ្នាំ រួចនឹងប្រគល់ជូនវិញ ។
ដើម្បីឲ្យយួនជួយទប់ទល់នឹងសៀម និង ដោយការប៉ិនបបោស​អង្អែល​របស់ ព្រះនាងអង្គចូវ ព្រះជ័យជេដ្ឋាក៏យល់ព្រម តាមសំណើនេះ ។ ឯយួនក៏ដឹកកូន ជញ្ជូន ចៅចូលមកដីខ្មែរ ជាបន្តបន្ទាប់ ។
- ក្រោយមកព្រះចៅថៃណា ជាព្រះរាជា ក្រុងស្រីអយុធ្យា​ ក៏ដឹងរឿងនេះ ហើយ អាក់អន់ព្រះទ័យជាខ្លាំង ព្រោះខ្លួនធ្លាប់ ជួយប្រាបប្រាមសឹក សត្រូវក្នុងនគរកម្ពុជា រហូតបានគ្រងរាជ្យ តែបែរជាទៅចង
សម្ព័ន្ធមេត្រីជាមួយយួនទៅវិញ ។
ពេលនោះធ្វើឲ្យក្រុងទេពបុរីស្រីអយុធ្យាក្តៅចុងច្រមុះ ក៏លើកទ័ពមកវាយលុក នគរខ្មែរ តែត្រូវបរាជ័យជាច្រើនលើក ច្រើន សារ ។
   . អ្នកនិពន្ធ និងស្នាដៃ
     . ជីវប្រវត្តិ
រឿងនេះនិពន្ធដោយ លោកទី ជីហួត លោកកើតនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៥២ នៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ លោកចេះអាននិង សរសេរភាសាបារាំង ហើយបញ្ចប់ការសិក្សានៅថ្នាក់ទី៣ទំនើបជាតិ សាលាអនុវត្ត (មុនឆ្នាំ១៩៧៥) ។ លោកបានទទួលមរណៈភាពនៅថ្ងៃទី៣ ខែ មិថុនា ឆ្នាំ១៩៨៧ ដោយជំងឺក្រិនថ្លើម នៅរាជធានីភ្នំពេញ ។
- ប្រវត្តិការងារៈ មុនឆ្នាំ១៩៧៥ ជាជាង កាត់សក់​ និងជាសិស្សសាលាផង ដើរ លក់នំប៉័ងផង បន្ទាប់មកត្រូវគេចាប់ធ្វើ
ទាហាន ។ ក្រោយឆ្នាំ ១៩៧៥ នៅក្នុង របបខ្មែរក្រហម ជាអ្នកលាយជីលេខ១ គឺលាមកមនុស្ស ។ ក្រោយឆ្នាំ១៩៧៩ ចូល
បម្រើការនៅវិទ្យុជាតិ ។
    . ស្នាដៃ
លោកទី ជីហួត បាននិពន្ធរឿងជាច្រើនដូចជា៖
- ប្រភេទប្រលោមលោកៈ រឿងអ្នកលេង​ឯជាយសមុទ្ទ, រឿងគុហារថ្មលឿង, រឿងអ្នកតាត្បូងខ្មៅ...
-ប្រភេទអាយ៉ៃឆ្លើយឆ្លងៈ រឿងជ្រោងទង់​ប្រយុទ្ធ ដើម្បីបំបាត់ភាពមិនចេះអក្សរ, រឿងអបអរខួបទី៣៥ បុណ្យឯករាជ្យ, រឿងពង្រឹងស្មារតីចំពោះ ឧបាយកល​ខ្មាំង...
- ប្រភេទយីកេៈ រឿងទម្ងន់ទោសរបស់
បនក្បត់ប៉ុល ពត ក្នុងភ្លើងនរក អវចី, រឿងមាយើង,រឿងជីវិតថ្មីក្រោយថ្ងៃ​ ៧មករា,រឿងម៉ាក់ថឺង...
- ប្រភេទល្ខោនបាសាក់ៈ រឿងតេជោយ៉ត, រឿងអរុណរះ នៅទិសបូព៌, រឿងព្រះឥន្ទ្រ​ខ្វាក់ភ្នែក...
- ប្រភេទល្ខោននិយាយៈ រឿងវិលរកទ្រនំ, រឿងចិត្តប្រណី...
      . សង្ខេបរឿង
       នៅដែនកំពង់ស្វាយ មានបុរស​ម្នាក់​ឈ្មោះ មាស​ មានងារជាឧកញ៉ា​តេជោ​បរមរាជ ដែលគេហៅថា តេជោមាស
មានភរិយាឈ្មោះស្រែន្យមានងារ​ជា​ជំទាវ និងមានសិស្សជំនិតម្នាក់ ឈ្មោះ “យ៉តដែលតែងតែទៅសមរភូមិប្រយទ្ធ ជាមួយនឹងលោកគ្រប់ទីកន្លែង ។ ស្វាមីនិងភរិយាទាំងពីរនេះមានទឹកចិត្ត
ស្រឡាញ់រាប់អាន យ៉តជាពន់ពេក ។
 ស្តេច សម្រែ បានតាំងខ្លួនជាស្តេច សម្រែ​រាជាធិរាជបានតាំងទីកងទ័ព រស់នៅ
កំពង់ហៅ ដោយបានរៀបចំបន្ទាយ​មួយ​ឈ្មោះថា“បន្ទាយនគរ” ។ស្តេចសម្រែបាន ​ប៉ះបោរប្រឆាំងនឹងព្រះ ជ័យជេស្តា ....... .....................................................
    . ឈ្មោះតួអង្គ និងមុខងារ
- តេជោមាសៈ ជាស្វាមីជំទាវស្រែន្យ មាន​ងារជាតេជោបរមរាជ ត្រួតខេត្តកំពង់​ស្វាយ ។
- តេជោយ៉តៈ តេជោត្រួតខេត្តកំពង់ស្វាយ បន្ទាប់ពីតេជោមាស ។
-ជំទាវស្រែន្យៈ ជាភរិយារបស់ តេជោមាស ។                 
 -ព្រះជ័យចេស្តាៈ  មហាក្សត្រខ្មែរនៅក្រុង ឧដុង្គមានជ័យ។
- អ្នកម្នាងនូៈ​ អ្នកម្នាងរបស់ព្រះចៅ ​ជ័យចេស្តា និងជាបងស្រីរបស់
ម៉ឺនចៃចុងរ៉ាក់ ។
- ស្តេចសម្រែៈ មេប៉ះបោរបម្រុងដណ្តើម​រាជ្យពីព្រះជ័យចេស្តា ។
- ឧកញ៉ាពិភាៈ មន្ត្រីជំនិតរបស់ស្តេច
 សម្រែ ។                                                   - ឧកញ៉ាព្រះស្រីទ្វារប្រាសាទដប់ៈ បម្រើ ការងារជាមួយតេជោមាស និង
តេជោយ៉ត។
- នាងម៉ៃៈ បុត្រីឧកញ៉ាព្រះស្រីទ្វារ ប្រាសាទដប់ និងជាអ្នកតាមស្រឡាញ់ តេជោយ៉ត ។
- នាយឈិតៈ ឈ្លើយសឹកសៀម និងជា មេប៉ះបោរប្រឆាំងព្រះរាជាខ្មែរ ។
- ម៉ឺនចៃចុងរ៉ាក់ៈ ប្អូនអ្នកម្នាងនូ ប្រឆាំង តេជោយ៉តហើយត្រូវយ៉តសម្លាប់ចោល។
    . ប្រធានរឿង
- ប្រធានរឿងនេះគឺ និយាយជុំវិញ             “ វីរភាពរបស់ តេជោយ៉ត ”                         . មូលបញ្ហារឿង                     
បញ្ហាស្នេហា                                            - ស្នេហាសង្គមជាតិៈ បង្ហាញឲ្យឃើញ តាមរយៈតួអង្គមួយចំនួន ដែលហ៊ានធ្វើ ពលិកម្ម លះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីការពារទឹកដី និងប្រជាជនរួមជាតិ។ - ស្នេហាប្រុសស្រីៈ ស្នេហារវាងតេជោ មាស និងជំទាវស្រែន្យ ជាស្នេហាថ្លៃថ្នូរ។ ស្នេហានាងម៉ៃ ចំពោះតេជោយ៉ត, ស្នេហាតេជោយ៉ត និងជំទាវ ស្រែន្យ, ស្នេហាព្រះជ័យចេស្តា និងអ្នកម្នាងនូ ។                                       បញ្ហាការ គ្រប់គ្រងៈ
- មានរចនាសម្ព័ន្ធនៃការគ្រប់គ្រង ប្រទេសតាមឋានន្តរសក្តិ ដូចជាមាន
ស្តេចផែនដី មហេសី អ្នកម្នាង តេជោ ឧកញ៉ាក្រឡាហោម  ឧកញ៉ាចក្រី  ជំទាវ ក្រុមអាលក្សណ៍ កងទ័ព ស្មៀន
អ្នកបម្រើ...
បញ្ហាការ អប់រំ
- តេជោមាស តេជោយ៉ត ស្តេចសម្រែ មានវិជ្ជាគុណខ្លាំង ពូកែ ព្រោះឆ្លងកាត់ ការសិក្សារៀនសូត្របានយ៉ាងដិតដល់ ។
ចំពោះស្ត្រីមានរៀនដេរប៉ាក់ចាក់ជុល ដាំ ស្ល និងកិច្ចការមេផ្ទះផ្សេងៗ ។ ផ្ទៃរឿងក៏ បានបង្ហាញពីក្បួនធ្វើសឹកទាំង១២ដែល
បានចងក្រងដោយបណ្តាមេទ័ពខ្លាំងៗ
តរៀងមក ។
  បញ្ហាវណ្ណៈ
- មានការរើសអើងចំពោះយ៉ត ដែលជា កូនព្នងចុងស្រុក​ ហើយអ្នកមានអំណាច មានឋានៈខ្ពង់ខ្ពស់ មានអំណាចគ្រប
លើអ្នកតូចតាច ។                        
 បញ្ហាសាសនាៈ
- គោរពព្រះពុទ្ធសាសនា ព្រោះមានការ បូជាដល់ព្រះពុទ្ធរូប  ការធ្វើបុណ្យរំឭក ដល់អ្នកចែកឋានទៅ ។
 ​ ​​បញ្ហាសេដ្ឋកិច្ចៈ
- ប្រទេសជួបសង្គ្រាមច្រើន នាំឲ្យសម័យ នោះពុំមានការរីកចម្រើនខ្លាំងក្លាទេ ។
   . ឧត្តមគតិរឿង
  រឿងនេះមានតម្លៃអប់រំដូចជា 
-បណ្តុះស្មារតីកូនខ្មែរគ្រប់រូបឲ្យមានឆន្ទៈ ទឹកចិត្តស្រឡាញ់ការពារ​ និង​លើកស្ទួយ ប្រទេសជាតិខ្លួន ។
- ជនានុជនទូទៅ គប្បីអនុវត្តនូវវិធីសាស្ត្រ ច្បាស់លាស់ ក្នុងការបំពេញភារកិច្ចអ្វី មួយ ។
- បុគ្គលគ្រប់រូប ត្រូវមានទំនួលខុសត្រូវ ចំពោះភារកិច្ច និងដោះស្រាយបញ្ហា ចំពោះមុខ ប្រកបដោយភាពឆ្លាតវៃ ។
- ពញ្ញាក់ស្មារតីដល់សង្គមខ្មែរ លើបញ្ហា តម្លៃស្ត្រីចំពោះការចូលរួមប្រទេសជាតិ ។
- ធ្វើជាមនុស្សត្រូវចេះប្រកាន់ឲ្យបាននូវ
ទង្វើដឹងគុណ តបគុណ   គឺសំដៅលើ​ភាព​​​កតញ្ញូចំពោះបុគ្គល​ ​ដែលបានធ្វើ​គុណលើយើង ។
-មនុស្សល្អត្រូវចេះប្រើប្រាស់ចំណេះដឹង
របស់ខ្លួនក្នុងផ្លូវត្រូវ ព្រោះជាវិធីនាំទៅរក ឧត្តមភាព ។
- ស្វាមីភរិយាគ្រប់រូប ត្រូវចេះឲ្យតម្លៃ និង ធ្វើការពិភាក្សា ជួយទុក្ខធុរៈគ្នា ។
- អប់រំឲ្យមន្ត្រីរាជការទូទៅ គួរចៀសវាង អំពើពុករលួយ ស៊ីសំណូកផ្សេងៗ ព្រោះ អាចបង្កបាតុភាពអសកម្ម ឬអសន្តិសុខ
ដល់សង្គម ។
- អប់រំដល់អ្នកគ្រប់គ្រងទូទៅ ត្រូវមាន ភាពប៉ិនប្រសប់ក្នុងការមើលចរិតមនុស្ស និងចេះធ្វើការវែកញែកអ្វីមួយឲ្យបាន
ហ្មត់ចត់ និងឆ្លាតវៃ ទើបរកឃើញ ដង្កូវក្នុងសាច់
- ចៀសវាងវង្វេងនឹងស្រីស្អាត វង្វេងកាម តណ្ហា ខ្វះគំនិតពិចារណា ដែលនាំឲ្យ អន្តរាយដល់ខ្លួន ។
- មិនត្រូវប្រកាន់ខ្ជាប់វិធីតែមួយ ក្នុងការ ដោះស្រាយបញ្ហានោះទេ មនុស្សឆ្លាត ត្រូវចេះបត់បែនតាមកាលៈទេសៈ ។
- ធ្វើមនុស្សមិនត្រូវក្បត់សម្តីខ្លួនឯងឡើយ ត្រូវប្រកាន់ ពាក្យសច្ចៈជានិច្ច ។
- មនុស្សទូទៅត្រូវមានស្នេហាស្មោះត្រង់ ថ្លៃថ្នូរ និងចេះទទួលយកការពិត ។
       . ចំណោទបញ្ហារឿង
   ចំណោទបញ្ហារឿងគឺ 
.បញ្ហាចោទទី១ 
ចម្បាំងការពារការជ្រែករាជ្យ
- មូលហេតុៈ ស្តេចសម្រែ​បំបះបំបោរ​បង្កើនកងទ័ព ដើម្បីដណ្តើមរាជ្យ​ ពី
ព្រះជ័យចេស្តា ។
- ដំណោះស្រាយៈ  តេជោមាសជាមេទ័ព និងសិស្សជំនិត ឈ្មោះ យ៉ត បានដឹកនាំ ទ័ព​ទៅបង្ក្រាបតែត្រូវបរាជ័យ ដោយសារ តែស្តេចសម្រែចាប់អ្នកនាំសារសម្ងាត់
បាន ។
 ខ.​ បញ្ហាចោទទី២ 
 ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
- មូលហេតុៈ ជំទាវស្រែន្យ បានសុំ​តេជោមាស​ ជាស្វាមីចូលរួម ចំណែក កម្ចាត់ស្តេចសម្រែ ដោយធ្វើល្បិចជា លែងលះជាមួយតេជោមាស ហើយមក បើកផ្ទះលក់ត្រីងៀត និងអាវុធ ដើម្បីឲ្យ ស្តេចសម្រែមានទំនុកចិត្ត ស្រឡាញ់ និង អាណិតនាង។
- ដំណោះស្រាយ ជំទាវស្រែន្យបាន អញ្ជើញស្តេចសម្រែ ចូលរួមក្នុងពិធី
មង្គការក្មួយ រួចក៏ដាក់ថ្នាំសណ្តំក្នុងម្ហូប អាហារ ចាប់បានស្តេចសម្រែ និង
បក្សពួក នាពេលនោះទៅ ។
.បញ្ហាចោទទី៣
  មរណៈភាពតេជោមាស
- មូលហេតុ ត្រូវកណ្តាប់ដៃមហា​ទម្ងន់​របស់ស្តេចសម្រែ។
- ដំណោះស្រាយៈ តេជោមាសបានស្លាប់ តែមុននឹងស្លាប់ បានរៀបចំការផ្ទេរ​តំណែង​​​មេទ័ពឲ្យទៅយ៉ត ។
.បញ្ហាចោទទី៤ ដង្កូវក្នុងសាច់
- មូលហេតុ លោកឧកញ៉ាក្រឡាហោម និងឧកញ៉ាចក្រីធ្វើសង្គ្រាមចេះតែចាញ់ ហើយតេជោយ៉តគិតថា ប្រាកដជាមាន សត្រូវ​ពីក្រោយខ្នងមិនខាន ។
- ដំណោះស្រាយ តេជោយ៉តបញ្ជាឲ្យ​ ពលទ័ពអូសឫស្សីបញ្ច្រាសចុង តែក្នុង នោះមានម៉ឺនចៃចុងរ៉ាក់ ដែលជាប្អូន
របស់អ្នកម្នាងនូ និងបក្សពួកដែល​ពុំព្រម​ធ្វើតាមតេជោយ៉តក៏សម្លាប់ចោលទៅ ។ ឯអ្នកម្នាងនូក៏រួមចំណែកក្នុងទង្វើក្បត់ ជាតិនេះដែរ ហើយក៏ត្រូវតេជោយ៉ត​សម្លាប់​​ចោលដែរ ។
.បញ្ហាចោទទី៥ 
 ទំនួលខុសត្រូវរបស់វីរជន
- មូលហេតុយ៉តបានសម្លាប់ប្អូនថ្លៃ និង
អ្នកម្នាងស្តេច ហើយសន្យាថានឹងប្រគល់ ខ្លួនឲ្យស្តេចកាត់ទោស បន្ទាប់ពីចប់
សង្គ្រាម ។
- ដំណោះស្រាយៈ លុះបង្ក្រាបពួកជន​ឈ្លាន​ពានបានជោគជ័យហើយ តេជោ យ៉ត ក៏បំពាក់ឃ្នាងខ្លួនឯង ឲ្យស្តេច
កាត់ទោសតាមពាក្យសន្យា តែព្រះរាជា បានលើកលែងទោសឲ្យយ៉ត ។
. បញ្ហាចោទទី៦ 
 ការស្វែងរកសុភមង្គលរបស់តេជោយ៉ត
- មូលហេតុ តេជោយ៉តបាន​ចាប់ចិត្ត​ប្រតិព័ទ្ធលើជំទាវ ស្រែន្យ តែជំទាវ​ប្រកែក​ព្រោះតែតេជោយ៉ត ធ្លាប់ជាអតីតបាវ ​​បម្រើ និងជាកូនព្នងចុងស្រុក ។
- ដំណោះស្រា យ៉តបានធ្វើពិធី​បុណ្យ​ដ៏ធំមួយ ដោយតាំងរូបតេជោមាស​ជាទី​
សក្ការៈ ហើយរូបនោះយ៉ត​ បានលួចយក​ កាំជណ្តើរផ្ទះរបស់ជំទាវស្រែន្យ មកឆ្លាក់ កាឡៃដើម្បីដាស់ស្មារតីជំទាវស្រែន្យឲ្យ ឈប់រើសអើងវណ្ណៈទៀត ។ ជំទាវយល់ពី បញ្ហានេះ ក៏យល់ព្រមរៀបការជាមួយ តេជោយ៉ត ដោយមិនរារែក ។
        . វិភាគតួអង្គ
. តេជោយ៉ត 
- គុណសម្បត្តិ ចេះវិជ្ជាគុណនិងក្បួនធ្វើសឹក, ជាវីរជនស្នេហាជាតិ, ស្រឡាញ់យុត្តិធម៌ ស្អប់អំពើ​ពុករលួយ...
- គុណវិបត្តិៈ យកជំទាវស្រែន្យ ដែលធ្លាប់ ជា​ភរិយារបស់គ្រូជាប្រពន្ធ, ជាកូនព្នង ចុងស្រុក និងមានចិត្តជាចោរ...
. តេជោមាសៈ
- គុណសម្បត្តិៈ
មេទ័ពខ្លាំងពូកែ, ជាឧត្តមស្វាមី, ចេះស៊ូទ្រាំ នឹងការឈឺចាប់ផ្នែករូបរាងកាយ...
-គុណវិបត្តិៈ លាក់លៀមបញ្ហាជំងឺជាមួយភរិយា, ខ្វះលទ្ធភាពកម្ចាត់ស្តេចសម្រែ តែបាន​ភរិយាជាជំនួយវិញ​ ពិសេស​គឺ
ធ្វេស​ប្រហែសក្នុងការចេញច្បាំងជាមួយ ស្តេចសម្រែ...
. ជំទាវស្រែន្យ 
- គុណសម្បត្តិ
មានរូបសម្រស់ស្អាត,មានភក្តីភាពចំពោះ
ស្វាមី, និងមានសមត្ថភាពប្រាជ្ញា​ខ្ពស់មិន​ចាញ់​បុរសឡើយ...
- គុណវិបត្តិៈ
ជាស្ត្រីរើសអើងវណ្ណៈ ។
. ស្តេចសម្រែ 
- គុណសម្បត្តិៈ
ចេះវិជ្ជាគុណខ្លាំងពូកែ, មានសមត្ថភាព ឈ្នះតេជោមាស...
- គុណវិបត្តិៈ
ជាបុគ្គលក្បត់ជាតិ, ល្មោភស្រី​ , បង្ក​ចលាចលក្នុងប្រទេស ។
. អ្នកម្នាងនូ 
- គុណសម្បត្តិៈ
ជានារីស្អាត, ជាអ្នកម្នាងស្តេច, ស្រឡាញ់
បងប្អូនសាច់ញាតិ...
- គុណវិបត្តិៈ
 សម្តីចរិតអាក្រក់, ពុករលួយ ក្បត់ជាតិ, ខ្វះសមត្ថភាពអប់រំប្អូន, មើលងាយ​អ្នក តូច​ទាប...
. ព្រះចៅជ័យចេស្តា 
- គុណសម្បត្តិ
ព្រះរាជាគ្រប់គ្រងប្រទេស,ស្រឡាញ់ ភរិយា និងប្អូនថ្លៃ, មានការភ្ញាក់រឭក​ទាន់​ពេល និងចេះគិតគូរពីប្រទេសជាតិ។
-គុណវិបត្តិ  ជឿតាមការចាក់រុករបស់
អ្នកម្នាងនូ ខ្វះ​ករ​ពិចារណា, ជួយ ដោះស្រាយបញ្ហាអ្នកម្នាងនូដោយមិន យល់កាលៈទេសៈ ។
. នាងម៉ៃ 
- គុណសម្បត្តិ
 នារីស្អាត, ក្លាហាន, មិនប្រកាន់វណ្ណៈ និងគ្មានគំនិតគុំគួន ។
- គុណវិបត្តិៈ 
 ចង់បួសព្រោះរឿងស្នេហា, ជាស្ត្រី​តែ​ហ៊ានសារភាពស្នេហ៍ចំពោះ​ បុរសមុន ។
. ម៉ឺនចៃចុងរ៉ាក់ 
- គុណសម្បត្តិៈ
កូនអ្នកមាន និងជាប្អូនថ្លៃស្តេច ចេះជួយ
បក្សពួករបស់ខ្លួន ។
- គុណវិបត្តិៈ
 ក្បត់ជាតិ, បក្សពួកនិយម, តម្កើងឫក​អាងខ្លួនជាប្អូនថ្លៃស្តេច ។
. នាយទិន និងនាយតយ 
- គុណសម្បត្តិៈ ស្មោះត្រង់ និងគោរព ចៅហ្វាយនាយ, ស្រឡាញ់ និងបម្រើ ជាតិមាតុភូមិ ។
- គុណវិបត្តិៈ
និយាយប៉ប៉ាច់ប៉ប៉ោចច្រើន ។
    III.សិក្សាអត្ថរូប
អត្ថរូបនៅក្នុងរឿងគឺ 
.វចនរូបៈ​ ជាការប្រើពាក្យពេចន៍ក្នុង
អត្ថបទ ។
-ពាក្យសាមញ្ញៈបង, ប្អូនថ្លៃ, ជួប, ស្រឡាញ់, ជំរាបសួរ...
-ពាក្យវប្បធម៌ៈ ឧទ្យាន, ចុតហ្មាយ…។
-ពាក្យរដ្ឋបាលៈ ឧកញ៉ា, ជំទាវ, មេទ័ព, ហត្ថលេខា...
-ពាក្យរាជសព្ទៈ យាង, សោយបិតា...
-ពាក្យកម្ចីៈ
      -កម្ចីពីបរទេសៈ អាវកម្ញី, អាវផាយ, ប៉ាក់ឌិន...
      -កម្ចីពីបាលីសំស្ក្រឹតៈ ស្មោះស្ម័គ្រ,
យុទ្ធជន, សមរភូមិ,អនិច្ចកម្ម ...
. សន្ទេហ វិធីៈ  ជាវិធីដែលអ្នកនិពន្ធ​ធ្វើឲ្យអ្នកអាន​​​​​ចង់តាមដាន ចង់ដឹងពី​បញ្ហាអ្វីមួយដែលកំពុងចោទក្នុងដំណើររឿង ។
ឧទាហរណ៍  ជំទាវស្រែន្យបានរៀបគម្រោងកម្ចាត់ស្តេចសម្រែ ។ តើនាងមាន ផែនការ​យ៉ាងណា ?
   ជំទាវស្រែន្យៈ បង ! ឱនត្រចៀកមក អូនខ្សឹបណា...
. បដិវិធីៈ ជាវិធីមួយ ដែលអ្នកនិពន្ធ បានប្រើវិធីផ្ទុយគ្នាសម្រាប់បញ្ជាក់ពី
លក្ខណៈតួអង្គ ។
    ឧទាហរណ៍ 
  ជំទាវស្រែន្យៈ ...ហ៊ឹះ យ៉តជាបុរស​មាន​ឧត្តមគតិស្នេហាជាតិ និងមានលក្ខណៈ​សម្បត្តិថ្លៃថ្នូរដូចស្វាមីខ្ញុំគ្រប់យ៉ាង
ទាំងអស់ ប៉ុន្តែគេជាអតីតបាវបម្រើ ដូច្នេះបើរៀបការជាមួយច្បាស់ជា​អ្នក​ផង​​សើចនិន្ទាពេញនគរមិនខាន ។
. សំវាទវិធីៈ   ជាវិធីដែលអ្នកនិពន្ធ​ធ្វើឲ្យ​តួអង្គចាប់ពី២នាក់ឡើងទៅ សន្ទនា​ឆ្លើយ​ឆ្លងគ្នាពីបញ្ហាអ្វីមួយ ។
    ឧទាហរណ៍ 
  ជំទាវស្រែន្យៈ បង ! ហេតុអី​តាំងពីមក ធ្វើ​សឹកសង្គ្រាមវិញ បងចេះតែអង្គុយ
 សញ្ជប់សញ្ជឹងមិននិយាយស្តីដូចនេះបង កើតទុក្ខកង្វល់អីហ្នឹង ?
តេជោមាសៈ ស្រែន្យ ! អូន...
ជំទាវស្រែន្យៈ ចាស៎ !
. ឯកវាទវិធីៈ ជាវិធីដែល​អ្នកនិពន្ធ​ធ្វើ​ឲ្យ​តួអង្គមួយ ដែលទទួលរងទុក្ខទោស មាន​ការឈឺចាប់ក្នុងខ្លួន ឬវិប្បដិសារីអំពីរឿង​ អ្វីមួយ ដោយមានការនិយាយរំឭកពី ហេតុភេទ ឬរឿងរបស់ខ្លួនតែម្នាក់ឯង ។
    ឧទាហរណ៍ 
- ម៉ឺនចៃចុងរ៉ាក់ៈ​មានងារជា​ម៉ឺនចៃចុង
រ៉ាក់ ឪពុកខ្ញុំជាអ្នកមានមុខមាត់ណាស់ ក្នុងខេត្តលង្វែកនេះ ។ (ច្រៀង) នឹកឡើង ក្តៅចិត្តឥតឧបមានឹងបទអាជ្ញាៗ ចាប់ កំណែនពល ធ្លាប់តែសប្បាយឥត
ខ្វាយខ្វល់ ឥឡូវធ្លាក់ដល់ចូលធ្វើកងទ័ព ។
. ឧបមាន វិធី  ជាវិធីមួយដែល​អ្នកនិពន្ធ បានធ្វើការ ប្រៀបធៀបតួអង្គ ឬ សកម្មភាពនៅក្នុងដំណើររឿង ដើម្បី
រំលេចនូវជីវរូបារម្មណ៍ ឬមនោរម្មណ៍ ។
    ឧទាហរណ៍ 
    - ជីវិតខ្ញុំដូចចក ។
    - ជំទាវប៉ិនប្រសប់តុបតែង ទីលំនៅ ស្អាតរុងរឿង ប្រៀបបាននឹងវាំងស្តេច ។
. បំរៀបន័យរូបារម្មណ៍ ជីវរូបារម្មណ៍
 គឺជារូបារម្មណ៍ដែលកវីធ្វើឲ្យវត្ថុមួយ​គ្មានញាណ គ្មានជីវិត គ្មានចលនា ទៅ ជាមានញាណ មានជីវិត មានចលនា ។
    ឧទាហរណ៍ 
 ពេលថ្ងៃគងភ្នំ, បុប្ផាបដិវត្ត ។
. រូបារូបីយារម្មណ៍   ជារូបារម្មណ៍​ដែល​ទាក់ទងនឹងឥន្ទ្រីយារម្មណ៍ទាំង​៥​របស់​មនុស្ស ។
. ចក្ខុរូបារម្មណ៍  ជារូបារម្មណ៍ហាក់
ដូចជា​ឃើញនឹងភ្នែក។
    ឧទាហរណ៍ 
 ក្រុមស្រីបម្រើៈ​ ម្ចាស់អើយ គន់មើល អឺ...អឺង...អឺ...អឺង...អឺ...អើយ...ផ្កាក្នុង
ឧទ្យាន កន្លង់បំពានអឺ...អឺង...​​ ក្រេបរុះ​លម្អ​ង...
 . កាយ រូបារម្មណ៍   ជារូបារម្មណ៍​មួយ​ដែលយើងហាក់បានប៉ះ ឬកាន់ដោយ​ផ្ទាល់ តាមរយៈពាក្យពេចន៍ឃ្លា ប្រយោគ ដែលកវី​ ឬអ្នកនិពន្ធរៀបរាប់ឲ្យមនុស្ស​យើង រំភើបតាមរយៈកាយឥន្ទ្រីយ៍ ។
    ឧទាហរណ៍ 
 ឧកញ៉ាពិភាៈ ...ព្រះករុណាថ្លៃវិសេស ក៏
ប៉ុន្តែពុំទាន់មានកូនមួយសោះ ។ ឯចំណែក​ រូបទៀតនែ៎ សាច់ក៏ល្អស្អាត លើសស្រីក្រមុំព្រហ្មចារីយ៍ ដែលទើប ចេញពីម្លប់ទៀតណាព្រះអង្គ...
 . កាម រូបារម្មណ៍   ជារូបារម្មណ៍មួយ ដែលធ្វើឲ្យអ្នកអាន ស្រើបស្រាល ព្រឺព្រួច ក្នុងកាមគុណ ។
    ឧទាហរណ៍ 
ស្តេចសម្រែៈ ឮឈ្មោះនាងស្រែន្យ ចាប់ ផ្តើមស្នេហា ចង់បានកន្និដ្ឋា រួមរក្សមេត្រី ...
. ឃាន និងជីវ្ហារូបារម្មណ៍  
ជារូបារម្មណ៍ដែលមានកំណើតមកពីក្លិន​ ហើយនិងរសជាតិដែលអ្នកនិពន្ធយក
មកប្រើប្រាស់ សម្រាប់ធ្វើជាសញ្ញារំឭក ឲ្យនឹកឃើញនូវ វត្ថុ ភេទ និងចិត្ត ដែល ទាក់ទង​នឹងឃាន និងជីវ្ហានោះឯង ។
   ឧទាហរណ៍ៈ
ស្តេចសម្រែៈ យី ! ព្រះក្រយា​ស្ងោយក៏ មានឱជារស ក្រអូបឈ្ងុយឈ្ងប់ ។ អូនែ៎ ! ស្រាក៏ឆ្ងាញ់ ។  យី ! គ្រប់សព្វទាំងអស់ ជំទាវ ហ៊ឹះ ! ហ៊ឹះ !
.មនោរូ បារម្មណ៍ ជារូបារម្មណ៍ដែល
កើតឡើង ដោយសារបញ្ញាញាណដោយ ការត្រិះរិះពិចារណា ។
    ឧទាហរណ៍ 
 ជំទាវស្រែន្យៈ ហ៊ឹះ ! ពិបាកចិត្តណាស់ ! យ៉តពឹងចាស់ទុំឲ្យចូលស្តីដណ្តឹងខ្ញុំពីរ​ បីសារហើយ ។ យី!គិតយ៉ាងម៉េចអញ្ចេះ ! ខ្ញុំដូចជាពុំយល់សោះ​ គិតមិនលេចទេ។
.ចេតនារូបារម្មណ៍   គឺជារូបារម្មណ៍
ដែល​​​កើតឡើងពីកវីចេះបំផុស
សញ្ចេតនា ទុក្ខព្រួយ សប្បាយរីករាយ កំហឹង ការឈឺចាប់ ក្តីស្រឡាញ់ ។
     ឧទាហរណ៍ 
 តេជោយ៉តៈ យ៉តខ្ញុំនេះជាកូនជនជាតិ ភាគតិច កំព្រាឪពុកម្តាយ ដើររសាត់ ត្រាច់សែងត្រែង ត្រូវអ្នកផងទាំងពួង គេ មើលងាយមើលថោក ហៅអាកូនព្នង ។
គេបណ្តេញមិនឲ្យចូលជិតគេ ។ ខ្ញុំឈឺ ចាប់ណាស់ចំពោះការបែងចែកវណ្ណៈ និងប្រកាន់ពូជសាសន៍នេះ...
   IV.សិក្សាអត្ថរស
អត្ថរូបនៅក្នុងអត្ថបទគឺៈ
. វីររសៈ ជាតម្លៃដែលអ្នកនិពន្ធបង្ហាញនូវ
លក្ខណៈ អាកប្បកិរិយា ចិត្តក្លាហាន មោះមុតរបស់តួអង្គ ក្នុងការប្រយុទ្ធដោយ​ កាយវាចា ចិត្ត អំពើណាមួយ ដើម្បីទប់ទល់យ៉ាងម៉ឺងម៉ាត់ ស្វាហាប់ ។
    ឧទាហរណ៍
តេជោយ៉តៈ កើតមួយជាតិ ធាតុមួយចាន
មុនពេលក្ស័យប្រាណ ត្រូវតែស្មោះស្ម័គ្រ បម្រើនគរមិនឲ្យជាតិធ្លាក់ ផ្តល់ម្លប់ជូនប្រជាជន ។
. នាដ្យរ ស គឺជាតម្លៃដែលចេញពីភាពកម្សត់នៅក្នុងរឿង វិបត្តិទំនាស់រវាងតួអង្គបដិបក្ស​​​ដ៏ មានកម្លាំង សមត្ថភាព មធ្យោបាយ គ្រឿងការពារប៉ុនគ្នា ស្មើគ្នា។
    ឧទាហរណ៍ 
 តេជោយ៉ត និងអ្នកម្នាងនូៈ​ ជំទាស់ផ្លូវ កាយ វាចា ចិត្ត ។
. ហាស រស  ជាតម្លៃដែលកើតចេញពីលក្ខណៈសកម្មភាព ឬចលនា នៃរឿងក្តី  នៃតួអង្គក្តី ដែលធ្វើឲ្យអ្នកអានសប្បាយចិត្ត សើចអបអរសាទរ ជ្រះថ្លាក្នុងចិត្ត ។
    ឧទាហរណ៍ 
-នាយទិនៈ អាតយ​ អឺយ ! អឺយ អាតយ !
-នាយតយៈ បាទ ! លោកម្ចាស់អានេះឯងសោះវ៉ើយ !
-នាយទិនៈ អាតយ ! អញស្តាប់ឯងនិយាយ​យូរៗទៅ វាឈឺបត់ជើង ។ អញមិនចង់ដឹងអីវែងឆ្ងាយអញ្ចឹងទេ ។
.កុសលរសៈ ជាតម្លៃកុសលដែល
ទាក់ទង​​ដល់ការអប់រំ។
      ឧទាហរណ៍
-តេជោមាសៈ យ៉ត ! មុននឹងយើងផុត ជីវិតទៅ គ្រូនៅមានពាក្យពេចន៍ខ្លះៗចង់ ផ្តែផ្តាំដល់ឯងណា យ៉ត !...
.សោភ័ ណរស ជាតម្លៃដែលលេចចេញពីសោភ័ណរបស់ស្នាដៃអក្សរសិល្ប៍ ។
     ឧទាហរណ៍ 
 តេជោយ៉តៈ និយាយលាក់បាំងអីស្រែន្យ
នៅក្នុងដែនកំពង់ស្វាយទាំងមូល ខ្ញុំ
សម្លឹងរកនារីណាឲ្យមានលក្ខណៈល្អ គ្រប់យ៉ាង ដូចស្រែន្យគ្មានសោះ ។
.ទស្សនីយរសៈ  ជាតម្លៃដែលលេចចេញមកពីការបង្ហាញទស្សនីយភាព ដែលធ្វើ ឲ្យសាច់រឿងកាន់តែពីរោះក្បោះក្បាយ តាមរយៈការរៀបរាប់ទេសភាព ធម្មជាតិ ព្រៃព្រឹក្សាមច្ឆា បក្សាបក្សី ប្រកបទៅ ដោយចុងចួន សូរសព្ទសំឡេងរណ្តំគ្នា ដើម្បីបង្កើតបានជា បរិយាកាសមួយ ដែលហៅថាសិល្ប៍បរិយាកាស ។
     ឧទាហរណ៍ 
 ក្រុមស្រីបម្រើៈ ម្ចាស់អឺយ គន់មើល អឺ...អឺង...អឺ...អើយ ផ្កាក្នុងឧទ្យាន កន្លង់បំពាន អឺ...អឺង...ក្រេបរុះលម្អង។ ចំប៉ីចំប៉ា អឺ...អឺង...អឺ... អឺង... សព្វសាយ គន្ធា។
. តថរសៈ ជាតម្លៃ ដែលលេចមកពីការ ឆ្លុះបញ្ចាំងតថភាពនៅក្នុងស្នាដៃ
អក្សរសិល្ប៍ និងសិល្បៈ ។
      ឧទាហរណ៍ 
 តថរសនៅក្នុងរឿងតេជោយ៉ត ស្ថិតនៅ
លើរឿងល្ខោនបែបប្រវត្តិសាស្ត្រខ្មែរដែល កើតនៅសម័យ ព្រះរាជាខ្មែរព្រះនាម ជ័យចេស្តា  (១៥៧៥-១៥៩៣)
. សង្គម រស  ជាតម្លៃដែលលេចចេញពីដំណើររឿង ដែលបានលាតត្រដាងពីសង្គមនុស្សនៅក្នុងស្នាដៃអក្សរសិល្ប៍ ដែលមានលក្ខណៈជាសង្គមមនុស្សពិតៗ ។       
      ឧទាហរណ៍ 
 សង្គមរសនៅក្នុងរឿងតេជោយ៉ត រាប់ តាំងពីជំនឿ សាសនា ស្នេហា វណ្ណៈ សិទ្ធិស្ត្រី វិបត្តិទំនាស់ ព្រមទាំងបែបផែន នៃការគ្រប់គ្រងប្រទេស ។




.សិស្សបង្ហាញ
- ដំបូងឡើយជាឯកសារ
កាសែតម៉ាញេប៉ុន្តែ
ក្រោយមកត្រូវបានថត ចម្លងចេញជាឯកសារ សៀវភៅ ។










- សិស្សបង្ហាញ
ស្ថិតនៅក្នុងអត្ថបទរឿង ប្រភេទល្ខោន ។











.​​ សិស្សធ្វើការបង្ហាញ
ស្ថិតនៅក្នុងចលនាខេមរ
និយមព្រោះតួអង្គជឿជាក់ លើកម្លាំងខ្លួនឯង មិនយក
សាសនាជាធំ ដើម្បី
ដោះស្រាយបញ្ហាទេ ។



-សិស្សឆ្លើយ
. និពន្ធនៅថ្ងៃទី២៨ ខែធ្នូ ឆ្នំា១៩៨៣
.ចាក់ផ្សាយនៅវិទ្យុជាតិ
លើកដំបូងឆ្នាំ១៩៨៧
-ឆ្នាំ២០០១ បញ្ចូលក្នុងកម្ម
វិធីសិក្សា ។



- សិស្សគិតរួចបញ្ចេញ
មតិ ៖
រឿងនេះបានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនាសម័យឧដុង្គក្នុងរាជ្យ ព្រះជ័យចេស្តា ។




































-រឿងនេះនិពន្ធដោយ
លោកទី ជីហួត ។
















-សិស្សរៀបរាប់
មានរឿងៈ ម្រេញគង្វាល, ឃាតករអាវាសែ, រឿង៧
មករាជោគជ័យនៃ
បដិវត្តន៍សង្គមមិនបរិសុទ្ធ ...














-សិស្សម្នាក់ ឬពីរនាក់
សង្ខេបរឿង ។














-សិស្សបង្ហាញពីឈ្មោះនិង
មុខងារតួអង្គដែលស្គាល់ ។

























- សិស្សសាកល្បងស្វែងរក
ចម្លើយ

-សិស្សពីរ ឬបីនាក់ឆ្លើយ






































- សិស្សគិតរួចឆ្លើយ








































- សិស្សស្វែងរកចំណោទ
បញ្ហា រួចបង្ហាញ





































































- សិស្សវិភាគ





































































-សិស្សស្វែងរកអត្ថរូប
ក្នុងអត្ថបទ



























































































































-សិស្សពិចារណារ
ចម្លើយ













- ចែកសិស្សជាពីរក្រុម
-ក្រុមទី១ សង្ខេបរឿងឡើង
វិញ ។
- ក្រុមទី២ បង្ហាញពីតម្លៃ អប់រំនៃរឿង
ជំហានទី៤
ពង្រឹងពុទ្ធិ
សង្ខេបរឿង
- ឧត្តមគតិរឿង



- សិស្សពិភាក្សាហើយ
ឆ្លើយ

-គ្រូឲ្យសិស្សអានអត្ថបទ ដែលបានសិក្សារួចឡើងវិញនិងអានសៀវភៅឲ្យបានច្រើនដើម្បីបង្កើនពុទ្ធិ
ជំហានទី៥
បណ្តាំផ្ញើ
អានអត្ថបទបន្ថែមនៅផ្ទះ


- សិស្សធ្វើតាមបណ្តាំគ្រូ

                                                     































0 comments:

Post a Comment