Saturday, October 10, 2015

Khmer Poems អ្នកស្រែ (បទបត្យាវត្ត)

                  អ្នកស្រែ   (បទបថ្យាវត្ត)
១.អ្នកស្រែប្រឹងប្រែងប្រកបកិច្ចការ  ទោះក្តៅយ៉ាងណាតស៊ូអត់ធ្មត់
   សង្ឃឹមផលស្រូវដើម្បីផ្គង់ផ្គត់       កុំអោយនៅខ្សត់ចាកផុតវេទនា។
២.ខំនោះសែនខំដោយមិនរុញរា      ទោះភ្លៀងរងាឈឺជាមិនគិត
    ដេកព្រៃយប់ថ្ងៃគួរអោយអាណិត នេះហើយជីវិតអ្នកស្រែចំការ។
៣.លុះផលបានមកថ្លៃស្រេចគេថា   ថោកឬយ៉ាងណាលើចិនកំណត់
    ថាលក់មិនលក់គេនឹងសង្កត់        សេដ្ឋកិច្ចឯងអត់ព្រមលក់អោយទៅ។
៤.អ្នកខ្លះបល់គេយកដើមធ្វើស្រូវ     លុះខែហួសទៅរដូវច្រូតកាត់
   បានផលកាត់កងសល់ល្មមគ្រាន់ចាត់ ចែងការច្រើនក្តាត់ជីវភាពរស់នៅ។
៥.គិតទៅអ្នកស្រែតែងតែសោកសៅ  ឈឺចិត្តក្តួលក្តៅចាញ់ប្រៀបចិនផ្សារ
   ទំនិញគេថ្លៃៗឥតឧបមា                 ជីសាំងថ្នាំវ៉ាថ្លៃខ្ពស់ហួសមេឃ។
៦.តើមានអ្នកណាអាចជួយរំលែក      ដោះស្រាយវែកញែលទុក្ខអ្នកធ្វើស្រែ

  ពឹងលោកអ្នកធំមិនទាន់ដល់ខែ       ឃោសនាឡប់ឡែក្រែងសង្ឃឹមខ្លះ។



0 comments:

Post a Comment