សេចក្តីផ្តើម
ព្រះពុទ្ធសាសនាបានដើរតួយ៉ាងសំខាន់
នៅសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ ។ ដោយមើលឃើញអំពើ តម្លៃនៃអត្ថប្រយោជន៍
គោលវិធីប្រតិបតិ្ត ទ្រឹស្តីរបស់ព្រះសមណៈគោត្តម បរមសាស្ត្រាចារ្យមនុស្ស និងទេព្តា
បាន លើកយកអំពីបញ្ហាជីវិតសត្វលោក ពោលគឺការវិលកើត វិលស្លាប់ទៅតាមដំណើរវាលវដ្តសង្សា
ដែលពុំមានជីវិត សត្វលោកណាមួយ អាចគេចផុតអំពី សេចក្តីមរណៈនេះឡើយ ។
តាមទ្រឹស្តីព្រះពុទ្ធសាសនា លោកសម្តែងថា ការកើតស្លាប់នេះ បណ្តាលមកពីកម្មផល អវិជ្ជា
និងតណ្ហា ។ បើយើងពិនិត្យតាមទស្សនៈព្រះពុទ្ធសាសនា តែងតែ បានបញ្ជ្រាបអំពីបញ្ហានេះ
នៅក្នុងស្នាដៃអក្សរសិល្ប៍បែបពុទ្ធនិយម ជាពិសេសទសជាតក ដែល និយាយពីពុទ្ធប្រវត្តិ
របស់ព្រះពុទ្ធទាំង១០ ព្រះជាតិ កាលគង់នៅជាព្រះពោធិសត្វ ។ រឿងភូរិទត្ត ជាតក
ជារឿងព្រះជាតិទីប្រាំមួយ ទ្រង់បានបំពេញនូវសីលបារមីមួយយ៉ាងពិសិដ្ឋ ដែលកម្រមាន បុគ្គលណាមួយអាចធ្វើបានដូចព្រះអង្គឡើយ
។
ដើម្បីឲ្យបានជ្រួតជ្រាបកាន់តែច្បាស់ទៀតនោះ
ក្រុមយើងខ្ញុំជាគរុនិស្សិតផ្នែកអក្សរសាស្ត្រ ខ្មែរ ប្រវត្តិសិល្បៈ
ជំនាន់ទីដប់ប្រាំ បានលើកយកប្រធានបទ "សិក្សាស្នាដៃអក្សរសិល្ប៍តាមរយៈ រឿងភូរិទត្តជាតក"
មកធ្វើជាប្រធានបទសិក្សា និងបង្ហាញជូនមិត្តអ្នកសិក្សាទាំងអស់នៅទំព័រខាង មុខ ។
ចំណោទបញ្ហានៃការស្រាវជ្រាវ
អក្សរសិល្ប៍ពុទ្ធនិយមបែបទសជាតកនេះ ជាប្រភេទអក្សរសិល្ប៍បុរាណ និយាយរៀបរាប់ ដើមកំណើតរបស់ ព្រះពុទ្ធ
កាលព្រះអង្គមានអតីតជាតិជាព្រះពោធិសត្វ ។ គ្រប់ព្រះជាតិទាំងអស់
ព្រះអង្គសុទ្ធតែបានឆ្លងកាត់នូវបញ្ហា និងបទពិសោធន៍ជាច្រើន ។ តាមរយៈរឿងភូរិទត្តជាតក
ព្រះអង្គជួបប្រទះរឿងរ៉ាវនានារាប់មិនអស់ ព្រោះតែប្រាថ្នាត្រាស់ដឹងនូវសារពេជ្ញតាញាណ
ពោល គឺព្រះអង្គបានបំពេញនូវសីលបារមី
សម្រាប់ជាស្ពានចម្លងសត្វលោក ឲ្យដល់ត្រើយនិព្វាន ។
បញ្ហានៃការសិក្សារឿងនេះ ព្រោះ៖
ក. តើមូលហេតុអ្វី បានជាព្រះពោធិសត្វទ្រង់បំពេញនូវសីលបារមីនេះ ?
ខ. តើព្រះអង្គបានជួបប្រទះនូវព្រឹត្តិការណ៍អ្វីខ្លះ
ក្នុងគ្រាដែលព្រះអង្គមករក្សាសីលនេះ ?
គ. តើប្រភពផ្សេងៗ នៃទុក្ខមានអ្វីខ្លះ ?
ឃ. តើដើម្បីរំលត់ទុក្ខនេះ មនុស្សត្រូវប្រកាន់ឥរិយាបថបែបណា ?
គោលបំណងនៃការស្រាវជ្រាវ
ក្នុងការជ្រើសរើសប្រធានបទ
"សិក្សាស្នាដៃអក្សរសិល្ប៍តាមរយៈរឿងភូរិទត្តជាតក" ស្នាដៃ នេះត្រូវបានរៀបរៀងដោយបណ្ឌិត
ឈឹម ស៊ុមន៍ លោកសាស្ត្រាចារ្យ ញ៉ុក ថែម អតីតជា សាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទ
ភ្នំពេញ ព្រះភិក្ខុអ៊ូ ចេវ គង់នៅវត្តលង្កា ក្រុងភ្នំពេញ ។
ការលើកយកស្នាដៃនេះមកសិក្សានៅពេលនេះក្រុមយើងខ្ញុំបានផ្តោតទៅលើគោល បំណងសំខាន់ៗ មួយ
ចំនួនដូចខាងក្រោមនេះ៖
ក. តើរឿងនេះមានប្រភពមកពីណាពិតប្រាកដ ?
ខ. តើការសិក្សារឿងភូរិទត្តជាតកបង្ហាញប្រាប់ឲ្យយើងដឹងពីគម្ពីរពុទ្ធសាសនាប្រភេទ ជា តក ពិតយ៉ាងណាខ្លះ
?
គ. តើព្រះភូរិទត្ត ធ្វើនូវសីលបារមីនេះ បានជួយអ្វីខ្លះដល់សង្គម ? ម្យ៉ាងវិញទៀត តាម រយៈការស្រាវជ្រាវ ស្នាដៃថ្មីស្រឡាងនេះដែរ
ក្រុមយើងខ្ញុំមានគោលបំណងចង់ឲ្យកូនចៅជំនាន់ ក្រោយបានយល់ច្បាស់ស៊ីជម្រៅ និងចេះរៀបចំជីវិតឲ្យកាន់តែប្រសើរ
ព្រមទាំងជួយចូលរួមថែ រក្សាខឿនវប្បធម៌ អក្សរសិល្ប៍ខ្មែរឲ្យមានជីវិតប្រកប ដោយចីរភាពយូរអង្វែង និងប្រកបដោយ វឌ្ឍនភាព។ មិនត្រឹមតែប៉ុណ្ណោះសូមឲ្យឯកសារនេះមានលក្ខណៈស្របពេញលេញនិងមាន សុក្រិ ត្យភាព
ដើម្បីបំពេញទៅតាមសេចក្តីត្រូវការរបស់មិត្តអ្នកសិក្សាទាំងអស់ ។
ជំពូកទី២ ៖ និយមន័យអក្សរសិល្ប៍និង ជាតក
I- និយមន័យ ៖
ក. បញ្ញតិ្តអក្សរសិល្ប៍
- អក្សរសិល្ប៍ > អក្សរ + សិល្ប៍ =
តាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
លោកបានបកស្រាយថាៈ
-អក្សរ[1]
(អក្ខរ ឬ អក្ខរៈ) ន. (បា. អក្ខរ, សំ. អក្សរ) មានន័យថា
ស្នាមគំនូសមានរាងផ្សេងៗ សម្រាប់ប្រើ សរសេរកត់ត្រាពាក្យសម្តី
និងសម្តីទាំងពួងមិនចេះចប់ ។
សិល្ប៍ ៖ តាមរយៈវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត សិល្ប៍មានន័យថា
សិល្ប៍ ៖ សិល្ប ឬ សិល្ប៍[2]
(សិល-ប៉ៈ សិល) ន. (សំ. សិល្បៈ, បា. សិប្ប) ៖
សំដៅដល់ការរចនាតាក់តែង ដ៏វិចិត្រផ្សេងៗ ។ ម្យ៉ាងទៀតខ្មែរច្រើនហៅចំមន្តអាគមផ្សេងៗ ។
- តាមសៀវភៅអក្សរសាស្រ្ត និងវប្បធម៌ក្នុងសហសវត្សថ្មី សិល្ប៍មានន័យថាៈ សិល្ប៍[3]< សិល្ប៍ ឬសិប្ប គឺជាការតុបតែង ការរចនាវិចិត្រ ឆ្លាក់គូរ ច្រៀងរាំតន្រ្តី
។
- តាមសៀវភៅ “បរមាធិប្បាយពិសេស” បានពន្យល់ថាៈ សិល្ប[4]
គឺជាវត្ថុដែលកើតចេញ មកពីការប៉ិនប្រសប់វាងវៃ និងពីគោលគំនិតយល់ឃើញរបស់សិល្បករម្នាក់ៗ
ក្នុងការបង្ហាញ រូបតំណាង ព្រឹត្តិការណ៍ប្រវតិ្តសាស្រ្ត ភូមិសាស្រ្ត និងដំបូន្មានដែរ ។
សិល្បៈនេះចែកចេញជាពីរប្រភេទគឺៈ
- ប្រភេទទី១ បានដល់ចលនាសិល្បៈ គឺសិល្បៈដែលនៅ និងគ្មានចលនា
គ្មានវិញ្ញាណ មាន រូបចម្លាក់ថ្ម រូបគំនូរលាបពណ៌ ចម្លាក់ឈើ ឬក៏ដែក សំរិទ្ធិ លង្ហិន
ប្រាក់ មាសជាដើម ។
- ប្រភេទទី២ មានដល់ចលនាសិល្បៈ គឺសិល្បៈដែលមានសកម្មភាព មានវិញ្ញាណ
ដូចជាភាពយន្ត ល្ខោន ឬក៏របាំណាមួយ ដែលកើតចេញមកពីកាយវិការរបស់មនុស្ស សម្តែង
ធ្វើចលនាជាដើម ។
សិល្បៈទំាងពីរប្រភេទខាងលើនេះ
ជាមែកធាងវប្បធម៌របស់ជាតិសាសន៍នីមួយៗ ក្នុង លោក ហើយនៅក្នុងសិល្បៈទាំងពីរប្រភេទនេះ
ណាមួយក៏តែងតែមានបង្កប់នូវវិជ្ជាទាំងប្រាំគឺៈ ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត
ចរិយាសាស្ត្រ នីតិសាស្រ្ត និងទស្សនវិជ្ជាមិនខាន ។
- សិល្បៈ [5]
គឺជាសញ្ញាណដ៏ទូលំទូលាយមួយ សម្រាប់សម្គាល់ទម្រង់នៃការច្នៃប្រឌិតរបស់ មនុស្ស
ស្តែងចេញតាមរយៈកាយវិការ សូរសំឡេង និងឧបករណ៍ផ្សេងៗ ដែលមានបំណងខ្ពស់ បំផុត គឺសោភ័ណ
និងសុភមង្គលរបស់មនុស្ស ។
តាមការបង្រៀនរបស់សាស្រ្តាចារ្យឡោ
ឡាន បានពន្យល់ថាៈ សិល្បៈ គឺការបកស្រាយ ការសម្តែង តាមគ្រប់រូបភាព ទោះបម្រើត្រចៀក
បម្រើភ្នែក បានញុំាងឲ្យអ្នកផងរំភើប ជក់ចិត្ត ស្ងើចសរសើរ
ដែលអ្នកផងទាំងនោះមិនអាចធ្វើបាន ។ សិល្បៈបង្កប់នូវ ៖
- បច្ចេកវិទ្យា
- ទស្សនវិទ្យា
- វប្បធម៌វិទ្យា
តាមលោកកេង វ៉ាន់សាក់
ក្នុងស្នាដៃទិដ្ឋភាពខ្លះៗ ចំពោះអក្សរសិល្ប៍ខ្មែរ បានកំណត់ និយមន័យៈ
អក្សរសិល្ប៍ៈ ជាវិទ្យាស្យង់ ដែលចោទ
និងដោះស្រាយបញ្ហារបស់មនុស្ស ដោយសិល្ប៍វិធី ក្នុងនិមិត្មកម្មរបស់ខ្លួន តាមរយៈការសង្កេតពិនិត្យទៅលើតថភាពជាក់ស្តែង
ទៅបាតុភូតធម្មជាតិ បាតុភូតសង្គម ព្រមទាំងលើកយកបញ្ហារបស់មនុស្សពិតៗ មកចោទ
និងដោះស្រាយ ស្របតាម សិល្ប៍វិធី និងទៅតាមបរិយាកាសសង្គម[6] ។
លោក ម៉ាក ស៊ីមគ័រគីៈ
បានសរសេរក្នុងស្នាដៃរបស់លោកមួយ ដែលសរុបនូវន័យរបស់ អក្សរសិល្ប៍ថាៈ
អក្សរសិល្ប៍ គឺជាមនុស្សវិទ្យា
ព្រោះមនុស្សដែលអក្សរសិល្ប៍មកបង្ហាញ និងឆ្លុះបញ្ចាំងជា មនុស្សពេញលេញ រស់រវើក
មានជីវភាពផ្សារភ្ជាប់ទៅនឹងរាល់លក្ខណៈពិសេស និងទំនាក់ទំនង ទាំងឡាយណារបស់មនុស្ស
ក្នុងតថភាពជាក់ស្តែង[7]
។
តាមប្រសាសន៍របស់លោក ឱម ណាគ្រី លោកថាប្រវតិ្តអក្សរសិល្ប៍ខ្មែរ ត្រូវបានគេធ្វើ កំណត់សម្គាល់ថា
មានកំណើតតាំងពីយូរលង់ណាស់មកហើយ ពោលគឺចាប់តាំងពីកំណើត ដំបូងដែលខ្មែរ
យើងមានប្រវតិ្តសាស្រ្តមកម៉្លេះ គឺនៅស.វទី១ នៃគ.ស ដែលនៅពេលយើងហៅថា “អក្សរសិល្ប៍
សំណេរ”[8] ។
ដូចនេះយើងអាចកំណត់ៈ
ស័ព្ទអក្សរសិល្ប៍ថា មកពីពាក្យ “អក្សរ” សំដៅទៅលើស្នាម គំនូស ដែលចារនៅលើផ្ទាំងថ្ម
លើក្រាំង គម្ពីរ សាស្រ្តាស្លឹករឹត នៅលើក្រដាសសៀវភៅ ដើម្បីកត់ ត្រាពាក្យសំដី និងមកពីពាក្យ
“សិល្ប៍” សំដៅទៅលើការច្នៃប្រឌិត ធ្វើឲ្យមានសោភ័ណ មានភាព រស់រវើក ។
អក្សរសិល្ប៍ គឺជាពាក្យបណ្តាំ
ពាក្យពេចន៍ ឃ្លាប្រយោគ ។ អ្នកខ្លះយល់ថា អក្សរសិល្ប៍ គឺជា ប្រភេទសិល្បៈ
ដែលលាតត្រដាងទស្សនៈ ចក្ខុ សម្ផស្សរបស់អ្នកនិពន្ធ ឬកវី ហើយករណី នេះជាកញ្ចក់ឆ្លុះបញ្ចាំងចក្រវាឡ
ឬសង្គមមនុស្សតាមការយល់ឃើញអត្តនោម័តរបស់កវី ឬអ្នក និពន្ធម្នាក់ៗ[9] ។
សរុបសេចក្តីមក អក្សរសិល្ប៍
គឺជាការសិក្សាអំពីដំណើរការប្រព្រឹត្តទៅរបស់មនុស្សនៅក្នុង សង្គម
ទោះបីជាអក្សរសិល្ប៍នោះមានទំនោរទៅរកសាសនាព្រាហ្មណ៍និយមក្តី អក្សរសិល្ប៍ ប្រជាប្រិយ និយមក្តី
សុទ្ធតែបានលើកយកអំពីបញ្ហារបស់មនុស្សមកចោទ និងដោះស្រាយ ។
ខ. បញ្ញតិ្ត “ជាតក”
តាមសៀវភៅវចនានុក្រមសម្តេចសង្ឃរាជ
ជួន ណាត លោកបានពន្យល់ថាៈ ជាតក[10]
(ជាដក់) ន. (បា.សំ) រឿងរ៉ាវពីក្នុងជាតិមុន ដែលលោកអ្នកបានលុះញាណពិសេស សម្រាប់ដឹង ជាតិ លោកសម្តែងប្រាប់យ៉ាងដូចជាតកទាំង១០
មានតេមិយជាតកជាដើម ដែលព្រះសក្យមនី សព្វញ្ញូពុទ្ធទ្រង់ សម្តែង ។
ជាតក[11] គឺជាសមូហភាពនៃរឿងរ៉ាវទាំងឡាយ
ដែលជាអតីតជីវិតនៃព្រះពុទ្ធគោត្តមបរម គ្រូ
ក្នុងកំឡុងដែលព្រះអង្គបានអន្ទោលទៅចាប់ជាតិកំណើតជាអ្វីក៏ដោយ នៅក្នុងភពផ្សេងៗជា
អនេកជាតិ ។ ទោះបីព្រះអង្គអន្ទោលចាប់ជាតិជាអ្វីក៏ដោយ ក្នុងឋានៈព្រះអង្គជាពោធិសត្វ
ឬព្រះអង្គជាព្រះមហាសត្វ ទ្រង់តែងបានបំពេញសកម្មភាពខាងផ្លូវមនុស្សធម៌ សុចរិត
យុត្តិធម៌មាន ព្រះទ័យសប្បុរស ប្រកបដោយមេត្តាករុណា ។
លក្ខណៈនៃរឿងជាតក
១. មានសេចក្តីផ្តើមរឿងៈ អ្នកនិពន្ធបានដំណាលរឿងក្នុងពុទ្ធកាល ដូចជាពោលថា
កោលនោះព្រះពុទ្ធជាម្ចាស់ សេ្តចប្រចាប់នៅទីអារាមណា ? ស្រុកណា ? ទ្រង់សម្តែងជាតកនេះ
ដោយទ្រង់ប្រារព្ធរឿងហេតុអ្វី ? នៅទីបំផុតទ្រង់ដំណាលរឿងជាអតីតនិទាន ដូចមានក្នុងជាតក នោះ
។
២. មានសេចក្តីពណ៌នា
អំពីផ្ទៃរឿងវែង ឬខ្លី ឬយាងកណ្តាល សឹងមានគ្រប់បែបយ៉ាង ហើយរឿងរ៉ាវទាំងនោះច្រើនតែ
សឹងតែផ្តើមដោយពាក្យថា “អតីតេ កិរ....” ឬ “ភូតបុព្វំ
ភិក្ខវេ ...” ។
៣. មុននឹងបញ្ចប់រឿងជាតកនីមួយៗ
មានសេចក្តីបញ្ជាក់សេចក្តីថា ដូចជាឈ្មោះនោះៗ (តួអង្គ
ឬតួហែហមរឿ) ដែលមានក្នុងរឿង (ក្នុងអតីតកាល) លុះត្រឡប់ជាតិមកក្នុងបច្ចុប្បន្នកាល (សម័យពុទ្ធកាល) បានជាឈ្មោះនេះៗ
ដូច្នេះជាដើម ។
សរុបសេចក្តីមក
ជាតកជាប្រភេទអក្សរសិល្ប៍បុរាណ មានទំនោរទៅរកលទ្ធិពុទ្ធនិយម
បានបរិយាយអំពីគម្ពីរទសជាតក និងបញ្ញាសជាតក ដែលអ្នកនិពន្ធបាននិទានអំពីតួអង្គព្រះ
ពោធិសត្វ និងតួអង្គឯកស្រីនាងកន្សៃសារពេជ្ញ ដែលនៅពេលនោះព្រះពោធិសត្វ មិនទាន់បាន
ត្រាស់ដឹងជា ព្រះពុទ្ធនៅឡើយ ។
ជំពូកទី៣
៖ សិក្សាស្នាដៃអក្សរសិល្ប៍រឿងភូរិទត្តជាតក
ស្នាដៃអក្សរសិល្ប៍បុរាណ
ប្រភេទពុទ្ធនិយមសុទ្ធសាធ ហៅថាទសជាតកនេះ ត្រូវបាន
គោរពរាប់អានស្ទើរតែគ្រប់តំបន់មាត់ញក នៃព្រះរាជាណាចក្រកម្ពុជាយើង ក្រៅពីប្រទេសយើង
ក៏ គេសង្កេតឃើញមាននៅប្រទេសក្នុងអាស៊ីអាគ្នេយ៍យើងមានៈ ប្រទេសភូមា ឡាវ ថៃឡង់ ដែល
ទទួលឥទ្ធិពលវប្បធម៌ អរិយធម៌ពីឥណ្ឌា ផ្នែកសាសនាពុទ្ធនិយមនេះឯង ។ ទសជាតក[13] ជាគម្ពីរ
នៃអតីតប្រវតិ្តរបស់ព្រះសក្យមុនីគោតមបរមសម្ពុទ្ធ ក្នុង១០ ព្រះជាតិ
មុនព្រះជាតិដែលបានតា្រស់
១. សិក្សាអំពីទិដ្ឋភាពប្រវត្តិ
ក. ប្រភពអត្ថបទ
តាមការសិក្សាស្រាវជ្រាវកន្លងមកយើងដឹងថា
ប្រទេសខ្មែរយើងទទួលឥទ្ធិពលបរទេស តាំងពីស.វទី១ មកម៉្លេះ ក្នុងរាជ្យក្សត្រីលីវ យី
នៅពេលដែលមានវត្តមានរបស់ព្រះបាទកៅណ្ឌិន្យ ចូលមកដល់ស្រុកយើង
ព្រមទាំងបានរៀបអភិសេកជាមួយព្រះនាងលីវ យី គ្រប់គ្រងទីក្រុង វ្យាធបុរៈ (នគរភ្នំ) តាំងបច្ចុប្បន្នស្រុកអង្គរបុរី
ខេត្តតាកែវ ។ ក្រោមការគ្រប់គ្រងរបស់ព្រះបាទ ហ៊ុន ទៀន
ព្រះមហាក្សត្រនេះទ្រង់បានពាំនាំមកជាមួយភាសាបាលី សំស្រ្កឹត សាសនាព្រាហ្មណ៍
ពិសេសវិស័យអក្សរសាស្ត្រ អក្សរសិល្ប៍នេះឯង ។
ជាតក ប្រភេទអក្សរសិល្ប៍ដែលបាននិយាយបកស្រាយទាក់ទងព្រះពុទ្ធសាសនាយ៉ាង
ច្រើន ។ រឿងភូរិទត្តជាតក ជារឿងទី៦ របស់ព្រះពុទ្ធកាលទ្រង់គង់នៅជាព្រះពោធិសត្វ កសាង
និងសន្សំបារមី ដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធ ។
-
តាមសៀវភៅបញ្ញាសជាតករបស់លោក ញ៉ុក ថែម លោកបានសម្អាងអំពីប្រភពនៃរឿង ជាតកខ្លះ
យោងទៅតាមសំដីដែលអ្នកនិពន្ធបានផ្តើម ដោយពាក្យថា[14] “អតីតេ
កិរ.....” ។ ឬពាក្យ “ភូត បុព្វំ ភិក្ខវេ ...” ។
នេះអាចបញ្ញាក់ថា រឿងរ៉ាវនោះៗ មិនមែនទើបតែនឹងគិតប្រឌិត រៀបរៀងថ្មី នោះទេ
គឺជារឿងព្រេង ឬរឿងបុរាណ ដែលមានសេចក្តីតំណាលតៗគ្នាមកដោយយូរអង្វែងមក ហើយ ។
ទាក់ទងជាមួយប្រភពរឿងភូរិទត្តជាតក ដែលជារឿងមួយស្ថិតក្នុងទសជាតក ។
-
តាមការសង្ខេបទសជាតក[15] របស់លោកបណ្ឌិតមហា ឈឹម ស៊ុមន៍ លោកជាអ្នកធ្វើការ
ជាប់ជាមួយពុទ្ធសាសនបណ្ឌិត្យផ្ទាល់ ដែលជាឃ្លាំងគម្ពីរស្លឹករឹត លោកថា ការចម្លងសៀវភៅ
លោកគ្រូអ៊ូ ចេវ ដដែលមួយច្បាប់នៅវត្តថ្នល់រកា (កំពង់ស្ពឺ) និងមួយច្បាប់ទៀតដែលពុទ្ធសាសន
បណ្ឌិត្យបានមកពីវត្តកំពង់ថ្ម (កំពង់ធំ) ទាំងពីរច្បាប់នេះ លោកថាគ្រាន់បើ ។
-
តាមសៀវភៅ លាង ហាប់អាន សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរៈ លោកសរសេរត្រង់អក្សរ
សិល្ប៍ពុទ្ធនិយមប្រាប់អំពីប្រភព[16] ៖
គ.ស១៩៥៨
ព្រះគ្រូបុរត្ថិមហាវាសិ “អ៊ូ ចេវ” គង់នៅវត្តលង្កា បានរៀបរៀងគម្ពីរនេះ បោះ ពុម្ពផ្សាយរួមជាមួយសៀវភៅ
មានលក្ខណៈជារឿងសម្រាប់ទេសនា ។
ព្រះអង្គបានរៀបរៀង ហើយតាំងពីក្នុងឆ្នាំ ១៩៤៩ ម៉្លេះ តែចេញផ្សាយក្នុងគ.ស១៩៥៨
។
លុះដល់ខែឧសភា
១៩៥៩ លោកបណ្ឌិតមហាឈឹម ស៊ុមន៍ សាស្រា្តចារ្យនៅពុទ្ធិកវិទ្យា ល័យព្រះសុរាម្រិត
បានប្រែបំព្រួញចាកភាសាបាលី រៀបរៀងជាសៀវភៅបោះពុម្ពផ្សាយលើកទី១ ក្នុងឆ្នាំ១៩៦២ ។
សរុបសេចក្តីមកឃើញថា
ភូរិទត្តជាតក គឺពិតជាមានប្រភពមកពីអដ្ឋកថា នៅក្នុងគម្ពីរ
ឧទ្ទកនិកាយនៃគម្ពីរព្រះត្រៃបិតកជាភាសាបាលី ហើយត្រូវបានបកប្រែ និងកែសម្រួលដោយព្រះ
គ្រូ អ៊ូ ចេវ និងបណ្ឌិតមហា ឈឹម ស៊ុមន៍ ។
ខ. ប្រភេទ
ភូរិទត្តជាតក
ជាប្រភេទអក្សរសិល្ប៍បុរាណ[17] ។ ផ្អែកទៅតាមការសរសេរសិក្សាស្នាដៃ
អក្សរសិល្ប៍ខ្មែររបស់លោក លាង ហាប់អាន ដូចនៅត្រង់ការបរិយាយអំពីប្រភពអត្ថបទនោះ
ស្រាប់អីញ្ចឹងដែរ ។ ទសជាតកជាកម្រងរឿងរ៉ាវទាំង១០ ព្រះជាតិរបស់ព្រះពោធិសត្វ
មុនព្រះជាតិ ដែលបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ។ អក្សរសិល្ប៍បែបបុរាណ
ផ្អែកតាមយោបល់របស់ សាស្រ្តាចារ្យ ម៉ិញ
លីង៉ាន បង្រៀននៅវិទ្យាល័យបឹងត្របែក លោកសរសេរថា[18] ៖
អក្សរសិល្ប៍បុរាណ
ជារឿងដែលមានទំនោរពុទ្ធនិយម ព្រហ្មនិយម ដែលមានៈ
ឧទាហរណ៍ៈ រឿងទសជាតក (ពុទ្ធនិយមសុទ្ធសាធ)
- តេមិយជាតក
-
មហាជនកជាតក
- សុវណ្ណសាម
-
នេមិរាជជាតក
- មហោសថជាតក
- ភូរិទត្តជាតក
-
ច័ន្ទកុមារជាតក
-
នារទជាតក
-
វិធូរបណ្ឌិតជាតក
- ព្រះវេស្សន្តរជាតក
ឧទាហរណ៍ៈ
រឿងបញ្ញាសជាតក (តាមទ្រឹស្តីពុទ្ធនិយម)
-
សព្វសិទ្ធិ , ក្រុងសុភមិត្រ, សុបិន្តកុមារ, សុធនកុមារ, សុវណ្ណកុមារ, …. សរុប ៥០ រឿង ។
តួអង្គក្នុងអក្សរសិល្ប៍បុរាណ
តួអង្គព្រះពោធិសត្វ (ប្រុស) និងកន្សៃសារពេជ្ញ (ស្រី)
តួអង្គចម្រុះ សត្វ
មនុស្សជាតាបសឥសី សេដ្ឋី ក្សត្រ មន្រ្តី អ្នកប្រាជ្ញ
តួអង្គអច្ឆរិយៈ ជាទេវតា
ទេវៈសំខាន់ យក្ស គ្រុឌ នាគ ។
- លក្ខណៈតួអង្គ
. តួអង្គអាក្រក់
មានចិត្តលោភៈ ទោសៈ មោហៈ
សាងបាបកម្មសព្វបែបយ៉ាង
លើអ្នកទន់ខ្សោយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
អសីលធម៌
សាហាវ ឃោរឃៅ ទ្រុស្តសីល អវិជ្ជា
. តួអង្គល្អ
ចិត្តប្រកបដោយគុណធម៌
ធ្វើតែអំពើល្អសព្វបែបយ៉ាង ដើម្បីបំពេញកុសលជូនជនគ្រប់រូប
ចេញមុខបង្រ្កាបសភាវៈអាក្រក់
ផ្តល់សុខៈជូនមនុស្សជាតិ ។ ដូចនេះ ប្រភេទស្នាដៃអក្សរ សិល្ប៍បុរាណ
ជាអត្ថបទច្រើនលើកនិយាយអំពិសាសនាធំៗ ពីរចាក់ឬសក្នុងផ្នត់គំនិតរបស់
ប្រជាជនយើងតាំងពីយូរលង់ណាស់មកហើយ ជាពិសេសពុទ្ធសាសនា មានគម្ពីរទសជាតក
ដូចជារឿងភូរិទត្តនេះជាដើម ។
គ. ចលនា
ភូរិទត្តជាតក គឺជារឿងបែបពុទ្ធសាសនា
ដែលបានបង្ហាញអំពីការកសាងបារមីរបស់ព្រះ ពោធិសត្វ ដើម្បីបានសម្រេចត្រាស់ដឹងជាព្រះពុទ្ធ
គឺសីលបារមី ។ តាមរយៈរឿងនេះ បង្ហាញអំពី អច្ឆរិយភាពខ្លះ
ដែលជាលំអរបស់អក្សរសិល្ប៍បុរាណ ដែលជាកត្តាជួយបន្ធូរបរិយាកាសតានតឹង ក្នុងរឿង
និងបានជួយជំរុញសីលបារមីរបស់ព្រះពោធិសត្វ ឲ្យឆាប់បានដល់គោលដៅប៉ុណ្ណោះ ។
ក្រៅអំពីទំនោរមករកពុទ្ធសាសនាហើយ ប៉ុន្តែត្រង់ចំណុចខ្លះទៀតក៏មានបញ្ជ្រាបព្រហ្មនិយមដែរ[19] ។ ត្រង់ទំព័រ ១៨៦ ព្រាហ្មណ៍អាលម្ពាយន៍
សេកមន្តលាបថ្នាមសព្វសារពាង្គកាយ ចូលទៅចាប់ កន្ទុយព្រះពោធិសត្វ
ក្រវិក្រវាត់បោកផ្ទប់នឹងផែនដី ជញ្ជន់ញីដូចគេបែនកណ្តាប់ស្រូវ ។ ដូចយើង
បានជ្រាបមកស្រាប់ហើយថា អក្សរសិល្ប៍ពុទ្ធនិយម ជាប្រភេទអក្សរសិល្ប៍លើកយកទ្រឹស្តីព្រះ
ពុទ្ធសាសនាមកផ្សព្វផ្សាយ ។ តាមរយៈការសិក្សាស្នាដៃអក្សរសិល្ប៍ខ្មែររបស់លោកលាង
ហាប់អាន លោកក៏បាននិយាយដែរអំពីបញ្ហាកម្មផល ៖ ”កម្មល្អឲ្យផលល្អ កម្មអាក្រក់ឲ្យផល អាក្រក់ ។
ក្នុងរឿងភូរិទត្តជាតក នាយព្រាហ្មអាលម្ពាយន៍ ធ្វើអំពើបាបចំពោះព្រះពោធិសត្វ បាន
ផលត្រឡប់មកវិញគឺទុក្ខលំបាក” ។ ត្រង់ទំព័រ
១៩៣ ថ្លែងពីនាយនេសាទ កាលឃើញអាលម្ពាយន៍ កើតឃ្លង់ ក៏មានភ័យដល់ខ្លួនថា “បាបនេះនឹងឆ្លងដល់មកអញមិនខាន” ។
សរុបសេចក្តីមកឃើញថា
រឿងភូរិទត្តជាតកស្ថិតក្នុងប្រភេទចលនាអក្សរសិល្ប៍ពុទ្ធនិយម ពិតប្រាកដ ។
ឃ. សង្គមបរិយាកាស
ភូរិទត្តជាតក ជាដំណើររឿងរបស់ព្រះសមណៈគោតម
នៅគ្រាដើមដែលព្រះអង្គនៅជា ព្រះពោធិសត្វកំពុងសាងបារមី ។
ភូរិទត្តជាតក ជារឿងទី៦ នៃព្រះជាតិរបស់ព្រះអង្គ
ហើយក៏ជាបារមីដែលព្រះអង្គបំពេញ នូវសីលបារមី
ដោយមិនពុះកញ្ជ្រោលទៅតាមអំណាចអូសទាញនៃចិត្តសៅហ្មងឡើយ ពោលគឺ ព្រះអង្គកំចាត់បាននូវចិត្តទោសៈ
លោភៈ មោហៈ រក្សាសីលភាវនាឥតងាករេសោះឡើយ ។
ដូចនេះ
ភូរិទត្តជាតកពិតជារឿងដែលកើតឡើងតាំងពីសម័យមុនពុទ្ធប្រវត្តិទៅទៀត គឺយូរ
អង្វែងណាស់មកហើយ ។
ង. កាលបរិច្ឆេទ
និងអ្នកនិពន្ធ
បើពិនិត្យតាមការសិក្សាអក្សរសិល្ប៍ពុទ្ធនិយមបែបទសជាតកនេះ
គឺពុំមានឈ្មោះអ្នកនិពន្ធ និងកាលបរិច្ឆេទនោះទេ
គ្រាន់តែជាការដកស្រង់ចេញអំពីសាស្រ្តាស្លឹករឹត ចម្លងចេញពីគម្ពីរ អដ្ឋកថាជាភាសាបាលី
។ ដូចយើងដឹងស្រាប់ហើយ រឿងនេះកើតមានតាំងពីសម័យពុទ្ធកាលមក ម៉្លេះ ។
ដំណើរសាច់រឿងទាំងអស់ គ្រប់ជាតិទាំងដប់របស់ទសជាតក សុទ្ធតែព្រះពុទ្ធជាអ្នកនិទាន
ប្រាប់ចំពោះមហាអានន្តរបស់ព្រះអង្គ អំពីរឿងអតីតជាតិប៉ុណ្ណោះ ។
ដូចនេះ រឿងភូរិទត្តជាតក ពុំមានឈ្មោះអ្នកនិពន្ធ
និងកាលបរិច្ឆេទនោះទេ ពោលគឺមាន ត្រឹមតែអ្នករៀបរៀងប៉ុណ្ណោះ ។
ច. សង្ខេបរឿង
គ្រាកន្លងទៅហើយមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្ត
សោយរាជ្យនៅ នគរពារាណសី ។ ពេលដែលព្រះអង្គទៅធ្វើតាបសឥសី
ក៏បានរួមសង្វាសជាមួយនាងនាគមាណ វិកា បានបុត្រាបុត្រីនាមសាគរព្រហ្មទត និងនាងសមុទ្ទជា
។ ក្រោយមកទៀតព្រះនាងសមុទ្ទជា បានរួមរស់ជាមួយព្រះបាទធតរដ្ឋ
រហូតមានព្រះរាជបុត្របួនព្រះអង្គ គឺសុទស្សន៍ សុភោគ អរិដ្ឋ ទត្ត ។
ទត្តនាគរាជកុមារជាពុទ្ធង្កូរបណ្តូលពោធិសត្វមានប្រាជ្ញាអាចដោះស្រាយប្រស្នា ដែលគេ
ដោះស្រាយពុំរួចក្នុងនាគពិភព ។ ដោយសារលក្ខណៈបែបនេះហើយ ព្រះបាទឆត្តរដ្ឋជាបិតា សព្វ
ព្រះទ័យយ៉ាងខ្លាំងចំពោះទត្តកុមារ ។ មិនត្រឹងតែប៉ុណ្ណោះ
ទត្តកុមារបានទៅដោះប្រស្នាជាមួយ ព្រះឥន្ទ្រក្នុងឋានតាវតឹង្ស
រហូតព្រះឥន្ទ្រជ្រះថា្ល បានសព្វព្រះនាមនាមថែមទៀតថា ភូរិទត្ត ។ តមក
ព្រះអង្គបានលាព្រះមាតាបិតាចេញទៅរក្សាឧបោសថសីល នាឋានមនុស្សលោក នៅនាដំបូក
ក្រោមដើមជ្រៃជិតស្ទឹងយមុនា ។ ព្រះអង្គតាំងអធិដ្ឋានបារមី
ផ្តោតព្រះទ័យចំពោះឧបោសថសីល ប្រកបដោយអង្គបួនប្រការ គឺតាំងព្រះទ័យថាៈ
នរណាចង់បានតែស្បែកក្តី សរសៃក្តី ឈាមក្តី ឆ្អឹងក្តី របស់អញ
អ្នកនោះចូលមកយកចុះ ឯត្រង់ឧបោសថសីលរបស់អញ អញមិនព្រមលះបង់នោះទេ ។
ក្នុងខណៈពេលដែលព្រះអង្គធ្វើ ឧបោសថសីលនោះ ព្រះអង្គបានពើបប្រទះជាមួយព្រាហ្មណ៍នេសាទ
នៅនគរពារាណសី និងកូន ប្រុសម្នាក់ឈ្មោះសោមទត្ត ដែលនាំគ្នាទៅបាញ់សត្វក្នុងព្រៃ
ដើម្បីលក់ចិញ្ចឹមជីវិត ។ ព្រះពោធិ សត្វទ្រង់ជ្រាបថា សេចក្តីអន្តរាយនឹងមាន
បើដូច្នេះអាត្មាអញនាំព្រាននេះទៅបំប៉នដោយគ្រឿង សក្ការៈ
និងសេចក្តីរាប់អានឯឋានភុជង្គនាគ ។ គិតហើយក៏លួងលោមទាំងឪពុកទាំងកូន រហូត ដល់ព្រមទៅ ។
និយាយអំពីព្រាហ្មណ៍នេសាទ និងកូនសោមទត្ត កាលរស់នៅក្នុងឋាននេះហើយ ក៏បានគេមើលថែបំប៉នយ៉ាងដិតដល់
។ ដោយបុណ្យព្រេងវាសនារបស់ព្រាហ្មណ៍នេសាទ មាន តិចតួច
បណ្តាលឲ្យចិត្តរបស់គេនឹកឃើញរឿងរ៉ាវអតីតកាល ធ្លាប់ដើរបរបាញ់សត្វក្នុងព្រៃ ។ ពេល
នោះព្រាហ្មណ៍នេសាទ បានចូលទៅសុំព្រះពោធិសត្វ លាមកឋានមនុស្សលោកវិញ ដោយកុហក
ព្រះពោធិសត្វថាមកបួស ។ ដោយហេតុព្ញសូរថាព្រាហ្មណ៍ចង់បួស ព្រះអង្គក៏មិនហ៊ានជំទាស់ដែរ
ព្រោះអ្នកដែលរារំាងគេមិនឲ្យទៅបួស មានបាបកម្មណាស់
សូម្បីតែព្រះក៏ព្រះអង្គមិនប្រោសដែរ។
លុះធ្វើដំណើរត្រឡប់មកឋានមនុស្សលោកវិញ
ដល់ពាក់កណ្តាលព្រៃក្បែរបឹងមួយ បាបកម្មរបស់ ព្រាហ្មណ៍នេសាទតាមមកដល់
ធ្វើឲ្យគេក្តៅអន្ទះអន្ទែងចង់ងូតទឹកទាំងឪពុកទាំងកូន ក្រោយពេល ត្រឡប់ឡើងមកវិញ
គេមិនបានឃើញគ្រឿងមាសពេជ្រ និងកែវមណីផ្សេងៗរលាយបាត់អស់ទៅ វិញ ។
ឪពុកកូនធ្វើដំណើរមកដល់ផ្ទះវិញ កូនរៀបរាប់ប្រាប់ម្តាយអំពីការបាត់មួយរយៈនេះ ព្រោះ
ទៅស្ថានភុជង្គនាគ ។ ម្តាយសោមទត្តកុមារ សួរថា តើកូនបានកែវមុនីទេ ? ពេលនោះកូនប្រាប់ថា មិនបានទេ ព្រោះពុកគាត់ប្រាប់ព្រះពោធិសត្វថាទៅបួស
ប៉ុន្តែបានខ្លះមកដែរ តែឥឡូវជ្រះបាត់ អស់ហើយ ។ ប្រពន្ធព្រាហ្មណ៍នេសាទ
កាលបានលឺសូរកូននិយាយដូចនោះ ខឹងប្តីខ្លាំងណាស់ ក៏ទៅសំពងប្តីកំពុងតែដេកលក់ ។
នាយព្រាហ្មណ៍នេសាទ និងកូនត្រូវរត់ចាកចេញពីផ្ទះទាំងពីរ នាក់ ។ ថ្លែងអំពីព្រាហ្មណ៍អាលម្ពាយន៍រើសបានគ្រឿងកែវមុនីពីពួកនាងនាគ
ឡើងមកលេងឋាន មនុស្សយើង ។
និយាយអំពីនាយព្រាហ្មណ៍នេសាទ និងកូន កាលបាននាយព្រាហ្មណ៍ អាល ម្ពាយន៍
កាន់កែវមុណីនៅជាប់នឹងដៃដូច្នោះ គិតថាកែវមុណីជារបស់ខ្លួន កាលជ្រុះបាត់ពេលចុះ មុជទឹកត្រពាំងនោះ។
ដោយហេតុនេះហើយ ទើបនាយព្រាហ្មណ៍នេសាទដេញតាមសុំកែវមុណី អំពីព្រាហ្មណ៍អាលម្ពាយន៍
ប៉ុន្តែត្រូវបានអាលម្ពាយន៍មិនឲ្យដូចបំណងនោះទេ ។ ដោយសារតែ ព្រាហ្មណ៍នេសាទដេញសុំដូចនោះ
ក៏ពោលថាមិនខ្វះទេគ្រឿងកែវមុណី ឲ្យតែឯងរកនាគឲ្យ យើង បានមួយ ។ គ្រាន់តែលឺសូរបែបនោះ
ព្រាហ្មណ៍នេសាទអរណាស់ ហើយប្រាប់ទៅកូន សោមទត្តថាឪពុកនឹងបានកែវមុណីមកវិញហើយ
តែសោមទត្តជាកូនថា តើពុកឯងទៅរកនាគ ឯណាបានទៅ ? ឪពុកថា
គឺឪនឹងនាំគេទៅជួបព្រះពោធិសត្វ ។ ដោយគ្រាន់តែលឺឪពុកនិយាយ អំពីព្រះពោធិសត្វ
សោមទត្តប្រឆាំងជាមួយឪពុកអំពីរឿងនេះ ។ សោមទត្តពន្យល់ប្រាប់អំពីបញ្ហា នេះថា
ព្រះពោធិសត្វមានបំណងល្អ ធ្វើគុណមកលើយើងច្រើនណាស់ មិនគួរឪពុកធ្វើបែបនេះ ឡើយ ។
ម្យ៉ាងវិញទៀត ការធ្វើអំពើបែបនេះ ជាអំពើបាបច្រើនណាស់សម្រាប់ទៅអតីតជាតិ ។
ឪពុកតបទៅវិញថា កូនឯងនៅក្មេងណាស់មិនសូវដឹងរឿងសង្គមច្រើនទេ ។ ទោះជាយ៉ាងណាក៏ ដោយ
សោមទត្តពុំព្រមយល់ស្របតាមឪពុកវាឡើយ ហើយព្រមទាំងបានសុំបែកផ្លូវគ្នាដើរ ទត្ត
កុមារបានចេញទៅបួសទៅ ចំណែកព្រាហ្មណ៍នេសាទបាននាំអាម្ពាយន៍ទៅជួយព្រះពោធិសត្វ ។
ពេលនោះព្រាហ្មណ៍នេសាទចង្អុលប្រាប់ថា នោះភូរិទត្តនាគរាជ ចូរអ្នកឯងទៅចុះ
ឲ្យកែវមុណីមក យើង ។ ព្រះពោធិសត្វបើកព្រះនេត្រជ្រាបច្បាស់អំពីនាយព្រាហ្មណ៍នេសាទ
និងអាលម្ពាយន៍ នោះ ព្រះពោធិសត្វមិនហ៊ានខឹង បើកព្រះនេត្រចំអ្នកទាំងពីរនេះឡើយ
ព្រោះអាចបណ្តាលឲ្យឆេះ ខ្ទេច ព្រោះព្រះអង្គខ្លាចដាច់សីល បើព្រះអង្គគេច
អ្នកទាំងពីរនាក់នេះខឹងនឹងព្រះអង្គ កើតប្រទូស្ត រ៉ាយនឹងគ្នា
បើដូចនោះគួរអញយកជីវិតយដូរនឹងសីល ទោះបីជាអាលម្ពាយន៍កាត់ខ្លួនអញក្តី ចំអិន
សាច់អញក្តី ឬសម្លាប់អញដោយប្រការណាក្តី ចាក់អញដោយដែកស្រួចឲ្យលំបាកយ៉ាងណាក្តី
ក៏អញមិនត្រូវខឹងដែរ ។ នាយព្រាហ្មណ៍អាលម្ពាយន៍ ចូលទៅសេកមន្តគាថា ចូលចាប់កន្ទុយនាគ
ពោធិសត្វគ្រវីក្រវាត់ ដាក់កន្ត្រក វាបញ្ជាពោធិសត្វឲ្យសម្តែងសិល្បៈសព្វបែបយ៉ាង
ឲ្យហោះ ឲ្យរាំ ឲ្យបើកពពារមួយ ពពារពីរតាមការនឹកឃើញ ។ អាលម្ពាយន៍នាំយកពោធិសត្វ យកទៅសម្តែង
គ្រប់ស្រុក គ្រប់តំបន់ ដើម្បីលក់សំបុត្រយកប្រាក់បានយ៉ាងច្រើន ។
ថ្លែងអំពីព្រះនាងសមុទ្ទជា ដែលជាព្រះមាតាសុបិន្តនិម្មិត មិនប៉ះពាល់ដល់ព្រះពោធិសត្វ
ប្រាកដជាមានអន្តរាយជាមិនខាន ។ ពេលនោះព្រះនាងឲ្យព្រះរាជបុត្រច្បង
សុទស្សន៍ចាត់ចែងបងប្អូនដើរស្វែងរកព្រះពោធិសត្វ ហើយអ្នកនៅភុជង្គនាគយំបោកខ្លួន
សង្រោកសង្រេងគ្រប់ៗគ្នា។ ថ្លែងអំពីនាយព្រាហ្មណ៍ អាល ម្ពាយន៍
បាននាំយកព្រះពោធិសត្វមកក្នុង ដើម្បីសម្តែងសិល្បៈឲ្យព្រះមហាក្សត្រទ្រង់ទត សព្វ ព្រះរាជហឫទ័យយ៉ាងខ្លំាង
ចំពោះព្រះពោធិសត្វ ។
៣.វិភាគតួអង្គសំខាន់ៗ
៖
ក. រាយនាម
និងមុខងារតួអង្គក្នុងរឿងភូរិទត្ត
ទី១ ព្រះបាទព្រហ្មទត្ត សោយរាជ្យនៅនគរពារាណសី
ទី២ នាងនាគមាណវិកា មហេសីព្រហ្មទត្ត
ទី៣ ព្រះបាទសាគរព្រហ្មទត្ត បុត្រព្រហ្មទត្ត
និងនាងនាគមានវិកា
ទី៤ ព្រះនាងសមុទ្ទ ជាប្អូនស្រីសាគរព្រហ្មទត្ត
ទី៥ ព្រះបាទឆតរដ្ឋ ស្វាមីព្រះនាងសមុទ្ទជា
ទី៦ សុទស្សន៍ ទត្ត សុភោគី អរិដ្ឋ បុត្រសមុទ្ទ និងឆតរដ្ឋ
ទី៧ ព្រះបាទវិរូបក្ខទេវរាជ ទត្តកុមារដោះប្រស្នាជាមួយ
ទី៨ ព្រះឥន្ទ្រាធិរាជ
ទី៩ ព្រាហ្មណ៍នេសាទនៅនគរពារាណសី បរបាញ់សត្វ
ទី១០ សោមទត្ត ជាកូនប្រុសព្រាហ្មណ៍នេសាទ
ទី១១ ពួកនាងនាគមាណវិកា ក្រុមនាគឋានភុជង្គនាគ
ទី១២ ព្រាហ្មណ៍អាលម្ពាយន៍ (ហ្មពស់)
ទី១៣ នាងនាគអច្ចិបុរី ប្អូនព្រះពោធិសត្វម្តាយផ្សេងគ្នា
ទី១៤ ប្រពន្ធព្រាហ្មណ៍នេសាទ
ខ. វិភាគតួអង្គសំខាន់ៗ
១. ព្រះបាទព្រហ្មទត្ត
(កាកសិករាជ)
ក. គុណសម្បតិ្ត
- ជាព្រះមហាក្សត្រមួយអង្គ
ប្រកបដោយសីលបារមី
- ព្រះអង្គបំពេញនូវអំពើកុសលកម្ម
ដោយអំពើល្អ
- ជាបិតាដ៏ល្អរបស់ព្រះរាជបុត្រទាំងពីរ
- ជាបុគ្គលមួយរូប
ស្រឡាញ់ចូលចិត្តជាមួយសាសនា
- ស្រឡាញ់សន្តិភាព
ខ. គុណវិបត្តិ
-
មិនបានបំពេញសេចក្តីសុខជូនគ្រួសារ ពិសេសប្រពន្ធ នាងនាគមាណវិការ
- ជាមនុស្សមិនមានភាពម្ចាស់ការ
មិនគ្រប់គ្រងប្រពន្ធកូនឲ្យបានល្អ
- គិតតែប្រយោជន៍បុគ្គល
សេចក្តីសុខផ្ទាល់ខ្លួន
២. ព្រះបាទឆតរដ្ឋ
ក. គុណសម្បតិ្ត
- ជាបិតា ជាស្វាមីដ៏ល្អមួយរូប
- ចេះគ្រប់គ្រងនគរឲ្យមានរបៀបរៀបរយ
- ជាឪពុកមានព្រហ្មវិហារធម៌ចំពោះកូនៗ
- ចូលចិត្តរាប់អានជាមួយញាតិសន្តាន
- ជាក្សត្រមានប្រាជ្ញាឈ្លាសវៃ
- ជាបុរសមានសមត្ថភាពដឹកនាំគ្រួសារដ៏ល្អ
ខ. គុណវិបតិ្ត
- ជាមនុស្សចូលចិត្តដើរអួតអាងប្រាជ្ញា
- ជាមនុស្សដើរច្រើន
- ពេលគ្រួសារមានបញ្ហា
មិនយកបញ្ហាមកដោះស្រាយ
- មិនចេះចាប់អារម្មណ៍
ពេលកូនមានទុក្ខលំបាក
៣. ព្រះនាងសមុទ្ទជា
ក. គុណសម្បតិ្ត
- ជាកូន
ជាប្អូនប្រកបដោយគន្លងធម៌
- ជាម្តាយប្រកបដោយព្រហ្មវិហារធម៌
- ចេះព្រួយបារម្ភចំពោះសុខទុក្ខ
សេចក្តីសុខកូន
- ជាកូនប្រកបដោយកត្តញ្ញូតាធម៌
ខ. គុណវិបតិ្ត
- មិនចេះរកវិធីសាស្រ្តទៅមើលថែរក្សាកូន
- ឆាប់ភ័យតក់ស្លុតនឹងបញ្ហាចំពោះមុខ
- មានការបារម្ភច្រើន
- មិនចេះគ្រប់គ្រងនគរ
បណ្តាលឲ្យហ្វឹកវរយំសោក …
៤. ព្រះពោធិសត្វ ភូរិទត្ត
ក. គុណសម្បតិ្ត
-
ជាបុគ្គលមួយរូបមានប្រាជ្ញាឈ្លាសវៃ (ញាណ)
-
ជាកូនមួយរូបប្រកបដោយគន្លងធម៌
-
ស្វែងរកគុណសម្បតិ្តជូនដល់គ្រួសារ និងនគរ
-
ជាប្អូនមួយរូប ស្រឡាញ់បងប្អូនស្មើរៗគ្នា
- ជាមនុស្សមួយរូបមានគុណធម៌
សប្បុរសធម៌ ទសពិធរាជធម៌
- ចេះជួយសង្រ្គោះមនុស្សអត់ឃ្លាន
ចែករំលែកទ្រព្យ
- មានខន្តី អំណត់
តាំងសីលបារមីយ៉ាងខ្ជាប់ខ្ជួន
- ហ៊ានប្រកាសនូវជីវិតបរិច្ចាគ
- បំពេញនូវជីវិតបរិច្ចាគ
ក្នុងចំណោមទសជាតក
- ជាបុគ្គលមិនចេះខឹងតបត
- ប្រាថ្នាព្រះសម្មាសម្ពុទ្ធពោធិញាណ
ខ. គុណវិបតិ្ត
- ធ្វេសប្រហែស
មើលស្រាលជីវិតរបស់ខ្លួន
- ចូលចិត្តដោះស្រាយបញ្ហា
ឈរលើសមត្ថភាពខ្លួនពេក
- បង្កលក្ខណៈពិបាកចំពោះគ្រួសារ
នគរ
- ចូលចិត្តជួយសង្រ្គោះមនុស្សគ្មានសីល
- ស្គាល់ប្រភពនៃបញ្ហា
មិនដោះស្រាយឲ្យសមស្រប
- ពេលជួបបញ្ហាចំពោះមុខ
ដោះស្រាយមិនទាន់ពេល
៥. ព្រាហ្មណ៍នេសាទ
ក. គុណសម្បតិ្ត
- ជាប្តី និងជាឪពុកដ៏ល្អមួយរូប
- ជាមនុស្សមិនប្រើហិង្សាក្នុងគ្រួសារ
- ជាមនុស្សចង់មានចង់បាន
- ចេះដោះស្រាយបញ្ហា
ពេលជួបឧបសគ្គ
- ចេះគិតពីសុខទុក្ខចំពោះកូន
អាណាគតគ្រួសារ
ខ. គុណវិបតិ្ត
- ជាមនុស្សអាត្មានិយមហួសហេតុ
គិតតែពីប្រយោជន៍ខ្លួន
- ជាមនុស្សល្មើសគុណ បាបមិត្រ
- ជាមនុស្សប្រព្រឹត្តខុសនឹងច្បាប់បាណាតិបាតា
(សម្លាប់សត្វ)
- ជាមនុស្សអត្តនោម័ត
មិនស្តាប់អ្នកដទៃសូម្បីតែកូន
- ពូកែកុហកបោកប្រាស់អ្នកដទៃ
- គ្រួសារមានភាពមិនចុះសម្រុង
- ចង់បានទ្រព្យអ្នកដទៃ
- គ្មានគុណធម៌
មេត្តាធម៌ចំពោះកូន អ្នកដទៃ
- ដើរបំផ្លាញសេចក្តីសុខអ្នកដទៃ
- មិនចេះរស់នៅជាមួយអ្នកដទៃ
- ជាមនុស្សឲ្យបាបដឹកមុខ
៦. ប្រពន្ធព្រាហ្មណ៍នេសាទ
ក. គុណសម្បតិ្ត
- ជាមនុស្សស្រឡាញ់ការមានបាន
- ចេះរស់នៅដោយមិនពឹងលើកម្លាំងប្តី
- ជាមនុស្សក្លាហាន
ខ. គុណវិបតិ្ត
- ជាម្តាយ និងប្រពន្ធមិនល្អ
- ជាមនុស្សស្រឡាញ់ទ្រព្យសម្បតិ្តហួសហេតុ
- ប្រើអំពើហឹង្សាចំពោះប្តី
និងកូន
- ពុំមានគុណធម៌
សីលធម៌ក្នុងខ្លួន
- ខ្វះការអប់រំ
ចំណេះដឹងទាបក្នុងគ្រួសារ
- មិនមានលក្ខណៈជាស្ត្រី
- ខ្លួនស្រី
ចរិកប្រុសហ៊ានសំពងប្តី និងកូន
- រស់នៅមិនចេះមើលអ្នកជិតខាង
៧. នាយព្រាហ្មណ៍អាលម្ពាយន៍
ក. គុណសម្បតិ្ត
- ជាមនុស្សមានសមត្ថភាពចេះចាប់ពស់
(ហ្មចាប់ពស់)
- មានសមត្ថភាពបញ្ជាឲ្យពោធិសត្វអនុវត្តន៍តាម
- ជាមនុស្សចង់មាន
ចង់បានទ្រព្យសម្បតិ្ត
- ជាមនុស្សអាចដើរស្គាល់គ្រប់ទីកន្លែង
- មានសមត្ថភាពបញ្ជាអ្នកដទៃ
ចេះដោះស្រាយបញ្ហា
ខ. គុណវិបតិ្ត
- ដើរលួចទ្រព្យអ្នកដទៃ
- កេងកម្លាំងប្រាជ្ញាអ្នកដទៃ
កុហកបោកប្រាស
- ហ៊ានប្រព្រឹត្តអំពើថោកទាប
ចំពោះព្រះពោធិសត្វ
- ជាមនុស្សបាបមិត្រ បង្កជម្លោះជាមួយអ្នកដទៃ
- ពុំមានសីល គុណធម៌
មេត្តាធម៌នៅក្នុងខ្លួន
- ដើរញុះញង់អ្នកដទៃ
បង្កើតបញ្ហា
៨. សុទស្សន៍
ក. គុណសម្បតិ្ត
-
ជាបុត្រប្រកបដោយភាពកត្តញ្ញូតាធម៌
-
ជាបងប្រកបដោយព្រហ្មវិហារធម៌ចំពោះប្អូន
-
ជាមនុស្សមានសមត្ថភាពអាចដោះស្រាយបញ្ហាបាន
- ចេះរៀបចំផែនការពេលគ្រួសារមានឧបសគ្គ
- ជាកូនធ្វើឲ្យនគរបានសុខចម្រើន
0 comments:
Post a Comment