Tuesday, October 13, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿងេះ "ជនកំណាញ់"

មាតិការឿង
ចំណងជើង                                                                                                    ទំព័រ
អារម្ភកថា
សេចក្តីថ្លែងអំណរគុណ
សេចក្តីផ្តើម
ជំពូកទី១
១. ប្រវត្តិបញ្ហា                                                                                       ១
២. គោលគំនិតនៃការសិក្សាអក្សរសិល្ប៏រឿងល្ខោន “ជនកំណាញ់”                             ១
៣. វិធីសាស្ត្រស្រាវជ្រាវ                                                                                    ១
ជំពូកទី២
១. សិក្សាប្រភពរឿង                                                                                     
១.១ ខ្លឹមសាររឿង                                                                                  ២
១.២ ទិដ្ឋភាពប្រវត្តិ                                                                                 ២
១.៣ សង្គមបរិយាកាស                                                                                    ២
១.៤ អ្នកនិពន្ធ                                                                                       ៣
២. សង្ខេបរឿង រាយតួអង្គ និងវិភាគតួអង្គ                                                   
២.១ សង្ខេបរឿង                                                                                  ៥
២.២ តួអង្គ និងតួនាទី                                                                                      ៧
២.៣ វិភាគតួអង្គ                                                                                  ៨
៣. អត្ថន័យ
៣.១. ប្រធានរឿង                                                                                 ១០
៣.២. មូលបញ្ហារឿង                                                                                      ១០
៣.​៣ ឧត្តមគតិរឿង                                                                              ១០
៣.៤.បញ្ហាទំនាស់                                                                                  ១១
៣.៥.ដំណោះស្រាយ                                                                              ១១
៣.៦.គំនិតទូទៅនៃរឿង                                                                                   ១២
៣.៧ គំនិតរបស់អ្នកនិពន្ធ                                                                       ១៣
៤. ទិដ្ឋភាពវិភាគសង្គម                                                                     
៤.១ វិស័យវប្បធម៌                                                                                 ១៣
៤.២ បញ្ហាសេដ្ឋកិច្ច                                                                               ១៤
៤.៣ នយោបាយ                                                                                  ១៤
៥. សិក្សាអត្ថរូប ឬ សិល្ប៍វិធីរបស់អ្នកនិពន្ធ
៥.១ វចនារូប                                                                                        ១៥
៥.២ សម្ព័ន្ធរូប                                                                                                ១៥
៥.៣ សិល្ប៍វិធីតែងនិពន្ធ                                                                         ១៥
៦. សិក្សាអត្ថរស នៃតំលៃពិតជាក់ស្តែងរបស់រឿង
​​      សេចក្តីសន្និដ្ឋាន                                                                           
      ឯកសារពិគ្រោះ

ជំពូកទី៣
      កិច្ចតែងការបង្រៀន                                                                                ២០
          សម្ភារៈឧបទេស                                                              
ជំពូកទី១
១. ប្រវត្តិបញ្ហា
រឿងល្ខោន “ជនកំណាញ់” របស់លោក ម៉ូលីយ៉ែ វាជាស្នាដៃអក្សរសិល្ប៍បរទេសមួយ ដែលកំរ មាននរណាម្នាក់យកចិត្តទុកដាក់សិក្សាស្រាវជ្រាវទៅលើវាទេ ព្រោះវាជាភាសាបរទេស និងរឿងមួយ នេះវាត្រូវបានកើតឡើងនៅក្នុងសង្គមបារាំងនៃស.វ ទី១៧ ឆ្នាំ ១៦៦៨ ។ ម្យ៉ាងវិញទៀត រឿងនេះគឺត្រូវ បានធ្វើការបោះពុម្ភជាសៀវភៅ សំរាប់រៀននៅថ្នាក់ទី១០ នៅសាលាមធ្យមសិក្សាកំរិត២។
ហេតុនេះហើយ ទើបនៅឆ្នាំ ២០០៩-២០១០ ក៏ត្រូវបានលោកសាស្ត្រាចារ្យ គួយ សូគាន ដាក់ ជាកិច្ចការស្រាវជ្រាវសំរាប់បញ្ចប់ថ្នាក់បរិញ្ញាបត្រ +១ ជំនាន់ទី ១៥ នៃវិទ្យាស្ថានជាតិអប់រំ។
២. គោលគំនិតនៃការសិក្សាអក្សរសិល្ប៏រឿងល្ខោន “ជនកំណាញ់”
រឿងល្ខោន “ជនកំណាញ់” របស់លោក ម៉ូលីយ៉ែ គឺមានចំនុចសំខាន់ៗជាច្រើន ដូចជា៖
-     បង្ហាញពីទំនៀមទំលាប់ប្រពៃណី នៃការស់នៅក្នុងសង្គមបារាំង។
-     ការគោរពសាសនាគ្រស្ត, ជីវចលនិយម នៅពេលរៀបអាពាហ៍ពិពាហ៍គឺត្រូវតែទៅក្នុងព្រះវិហារ។
-     ការប្រកបរបរកសិកម្មគ្រប់ប្រភេទ ពិសេសការធ្វើជំនួញលើផ្លូវទឹក (សមុទ្រ និងទន្លេ) ដើម្បីធ្វើ ពាណិជ្ជកម្ម។
រួមមកវិញការសិក្សាអក្សសិល្ប៍បរទេសមួយនេះ វាបានផ្តល់នូវមេរៀន, បទពិសោធន៍… ពិសេសគឺពុទ្ធិដ៏ល្អបំផុត សំរាប់ជីវិតរស់នៅរបស់មនុស្ស។ ម្យ៉ាវិញទៀតអី្វដែលត្រូវតែចៀសវាង នេះគឺភាពកំណាញ់ស្វិត។
៣. វិធីសាស្ត្រស្រាវជ្រាវ
ដើម្បីរៀបរៀងជាឯកសារនេះឡើង យើងខ្ញុំបានជ្រើសរើសនូវ វិធីសាស្ត្រជាច្រើន និងធ្វើការ ប្រមែប្រមូលឯកសារ នៅតាមសាកលវិទ្យាល័យ, បណ្ណាល័យ,​ តូបលក់សៀវភៅ ពិសេស តាមរយៈ អ៊ីនធ័រណែត។
ក្រោយពីពួកខ្ញុំបានប្រមែប្រមូល ឯកសារគ្រប់គ្រាន់ហើយទើបពួកខ្ញុំចាប់ផ្តើមសិក្សាវិភាគ ទៅតាមលំដាប់លំដោយ រហូតទទួលបាននូវភាពជោគជ័យ និងត្រូវបានបញ្ចប់នូវកិច្ចការងារ ដែល​ លំបាកមួយនេះជាស្ថាពរ។


ជំពូកទី២
១. សិក្សាប្រភពរឿង
១.១ ខ្លឹមសាររឿង
អ្នកនិពន្ធ បានលើកយកបញ្ហាទំនាស់វិបត្តិសង្គម និងភាពកំណាញ់មកចោទជាបញ្ហាជិវិត រស់នៅរបស់មនុស្ស នៃប្រទេសបារាំងគ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានមិនថាអ្នកក្រនោះទេ គឺបាន បង្ហាញពីភាពកំណាញ់របស់ អាប៉ាងកុង ចំពោះសត្វ និងមនុស្ស។
អាស្រ័យដូចនេះហើយ បានជាលោកម៉ូលីយ៉ែ គាត់ចង់បង្ហាញ ពីភាពកំណាញ់របស់មនុស្ស  នៅស.វ ទី១៧ ឆ្នាំ១៦៦៨ ក្រៅពីនេះនៅមានវប្បធម៌ អរិយធម៌ប្រពៃណីទំនៀមទំលាប់ សាសនា ពិសេសគឺសីលធម៌នៃការរស់នៅដែលវាបានប្រែប្រួល ទៅតាមសង្គមរបស់បារាំង។
១.២ ទិដ្ឋភាពប្រវត្តិ
ក.ប្រភពអត្ថបទ
មានមតិពីរខុសគ្នាថា ខ្លះជារឿងពិត ខ្លះទៀតថាមិនពិត៖
+ ​រឿងពិតៈ រឿងនេះត្រូវបានកើតឡើងនៅក្នុងសង្គមបារាំងពិតៗ ហើយវាមានកាលកំណត់ច្បាស់ លាស់នៅស.វទី១៧ ឆ្នាំ១៦៦៩។
+   រឿងមិនពិតៈ រឿង “ជនកំណាញ់” វាជារឿងល្ខោនដែលបានឆ្លងតាមរយៈទឹកដៃរបស់ដៃរបស់អ្នក និពន្ធ ព្រោះថា លោកម៉ូលីយ៉ែ បានកែច្នៃ ភាពពិតក្លាយទៅជាភាពមិនពិត, ភាពមិនពិតក្លាយ ទៅជាភាពពិត។
ដូចនេះហើយរឿងនេះត្រូវមានលក្ខណៈពិតខ្លះ និងមិនពិតខ្លះ។
ខ.ឯកសារ
ដកស្រង់ចេញពីសៀវភៅ រឿងល្ខោន “ជនកំណាញ់” របស់អ្នកនិពន្ធ លោកម៉ូលីយ៉ែ
គ.ប្រភេទ
ជាប្រភេទរឿងល្ខោន បែបមនោសញ្ចេតនា ដោយបង្ហាញពីភាពកំណាញ់ស្វិតរបស់មនុស្ស ក្នុងសង្គមបារាំង។
ឃ.ឥទ្ធិពលរឿង
រឿងនេះទទួលឥទ្ធិពល នៅក្នុងសង្គមរបស់បារាំង ដោយបានបញ្ជាក់អំពីសកម្មភាពរបស់ មនុស្សនៅក្នុងស.វទី១៧ ឆ្នាំ ១៦៦៨ ដោយបានតាក់តែង ដើម្បីបំរើផលប្រយោជន៍សង្គមមនុស្ស ប៉ុន្តែ លោកបាននិពន្ធសំរាប់បន្តុះបង្អាប់នៅវណ្ណៈអភិជន ដែលមានភាពកំណាញ់ស្វិត។
១.៣ សង្គមបរិយាកាស
ក.កាលប្រវត្តិ
ដំណើររឿងនេះ ប្រព្រឹត្តិទៅនៅក្នុងសង្គមបារាំង ក្នុងទីក្រុងបារីស នៃប្រទេសបារាំង។
ខ.ព្រឹត្តិការណ៍សំខាន់
រឿងនេះគឺកើតនៅស.វ ទី១៧ ឆ្នាំ ១៦៦៨ ក្រោមទឹកដៃ និពន្ធរបស់លោក ម៉ូលីយ៉ែ...


១.៤ អ្នកនិពន្ធ
ក.ជីវប្រវត្តិរូបសង្ខេប
Jean Baptiste Poquelin ហៅថា Molére.
ថ្ងៃខែឆ្នាំកំណើត                       :           ១៥ មករា ១៦២២
ទីកន្លែងកំណើត                        :           ប៉ារីស ប្រទេសបារាំង
មុខងារ                                      :           អ្នកនិពន្ធរឿងល្ខោន និងរឿងត្លុកកំប្លែង
សញ្ជាតិ                                    :           បារាំង
រយៈពេលតែងនិពន្ធ                  :           ១៦៤៥-១៦៧៣
ប្រពន្ធឈ្មោះ                             :           Armande BéJart
កូន                                           :           Esprit – Madeleine


ខ.ស្នាដៃតែងនិពន្ធ
-       រឿង ពួកនារីថ្លៃថ្នូជំលើយ (Les precieusesride ioules)
-       រឿង សាលាស្ត្រី (Ecole des femmes 1662)
-       រឿង តាកទុប (Tar tuff 1664)
-       រឿង ដុងសង់ (Do juan 1665)
-       រឿងជនកំណាញ់ (L’Avare 1668)
-       រឿងគហបតីអភិជន ( Le Bourgeois gent Ilhomme 1670)
-       រឿង ស្រម៉ៃថាឈឺ ( Le Malade imaginairel 1673)


គ.រឿងល្ខោនបារាំងរបស់ម៉ូលីយេ (MOLIERE_French Dramatist )
Moliére ឈ្មោះពិតនោះគឺ Jean Baptiste Poquolin គាត់បានចងក្រងអត្ថបទរឿងល្ខោនជាច្រើន រឿងកំប្លែង ដើម្បីធ្វើការសើចចំអក ឲ្យសង្គមដែលគាត់រស់នៅ, ការជ្រើសកំណាព្យចុងជួន បែប លក្ខណៈព្យាង្គរាយខ្លះៗ ប៉ុន្តែការតែងនិពន្ធកំណាព្យនេះគឺពុំសូវបានវែងប៉ុន្មានទេ។ ល្ខោន ឬកំប្លែង ត្រូវបានរៀបចំឲ្យមានលក្ខណៈ ប្លែកៗគ្នា ទៅតាមបែបផែន Aristophan, Plautus and Georage Bernard Shaw Moliére បានរៀបចំតួកំប្លែង ដើម្បីធ្វើការសំដែងលើឆាក ហើយនិងតាមដានលក្ខណៈល្ខោន ទេវាធិបតេយ្យ (Theoretician) នៅស.វទី១៧។​ នៅសម័យកាលមួយគាត់បានសរសេរអំពីរឿង សោតនាកម្មនៃ Mairet, Rotrou, Ryer, Pierre, Thomas, Corneille and Racine, ហើយវាស្ថិតនៅ ក្នុងរឿងល្ខោន, កំប្លែងរបស់គាត់ ដោយប្រើលក្ខណៈ បត់បែទៅតាមទំរង់សិល្បៈ នៃបែបកំប្លែង។ គាត់បានបង្ហាញអំពីជីវភាព អ្នករស់នៅស្រុកស្រែចំការ ដោយប្រើលក្ខណៈពិតខ្លះ និងប្រឌិតខ្លះ ដើម្បីឲ្យមានភាពល្អឥតខ្ចោះ ដូចជា (Popular camedy ballet) មានន័យថា ប្រជាប្រិយភាពនៃរបាំបាឡេ ហើយវាមានសារៈសំខាន់ណាស់ក្នុងការសំដែង នៅលើឆាកទៀតផង។
លោកកើតនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ១៦២២ ឪពុកគាត់ជាជនជាតិបារាំង ជាអ្នកជំនួញផ្នែក គ្រឿងសង្ហារឹម, រូបគាត់បានទទួលការអប់រំបីសាលាឈ្មោះ Jesuit School ទទួលអាហារូបករណ៍ពី ប្រទេសក្រិក និង Latin ។​ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្តសិក្សាផ្នែកច្បាប់ (Laws) និងបាន ទទួលកពាន់រង្វាន់នៅឆ្នាំ ១៦៤២ ហើយលោកបានបន្តអាជីព ពីឪពុករបស់លោកថែមទៀតផង។​ ១៦៤៣ លោកមានបង្កើតអាជីវកម្មមួយឈ្មោះថា Illustre Theartre ដោយការសហការជាមួយនិង គ្រួសារ Bejart ហើយរូបគាត់បានធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីក្រមុំវ័យចំណាស់ម្នាក់ឈ្មោះ Madeleine Bejart ដែលគាត់បានលួចស្រលាញ់។
Maliére មានភាពល្បីល្បាញ និងទទួលបានជោគជ័យ នៅទីក្រុងបារីស ប៉ុន្តែជួនកាល លោកក៏ បរាជ័យផងដែរ ម្យ៉ាងវិញគាត់បានដើរកំសាន្ត នៅភាគខាងត្បូងឈាងខាងលិច ក្នុងប្រទេសបារាំង នៅឆ្នាំ ១៦៤៦-១៦៥៨។ នៅក្នុងរយៈពេល ១២ឆ្នាំនេះ គាត់បានច្នៃបទពិសោធ បានជួបប្រទះ ឲ្យមាន លក្ខណៈរស់រវើកទៅតាមមជ្ឈដ្ឋានរស់នៅរបស់មនុស្ស។ ១៦៥៨ គាត់បានត្រឡប់មកកាន់ទីក្រុង បារីសវិញ និងបានសម្តែងរឿងល្ខោនមួយឈ្មោះថា Louis XIV ហើយលោកដើរតួជាសេ្តច បូករួមជា​ មួយអ្នករួមការងារ ហើយត្រូវបានមហាជនអោយឈ្មោះម្យ៉ាងទៀតគឺ  Sun King
ក្នុងរយៈពេល២៤ឆ្នាំ (The Precious Maiden Ridiculet) វាទទួលបាននូវប្រជាប្រិយភាព ឥត ឈប់ឈរនៅឆ្នាំ ១៦៥៩ ហើយអ្វីដែលត្រូវបញ្ចប់ស្នាដៃនៃឆាកជីវិត របស់គាត់នោះ គឺ The Imaginary Invalid ១៦៧៣ គាត់បានក្លាយជាអ្នកសំរបសំរួល ឬ តែងនិពន្ធ នៅក្នុងប្រទេសអ៊ីតាលី​ ហើយភាព ល្បីល្បាញជាងគេ នៃរឿងល្ខោនសោកនាដកម្ម។  រួបលោកមិនដែលធ្លាប់មានសត្រូវនោះទេ ប៉ុន្តែ ពួកដឹកនាំក្រុមសាសនា នៃវិហារមួយបានចោទប្រកាន់គាត់ថា បានសរសេរបន្តុះបង្អាប់សាសនា ពេលសំដែងល្ខោន ហើយវាបានទាក់ទងជាមួយនិសាសនា។ ល្ខោន ឬ កំប្លែងចេញទំរង់បែបប The School for Wives and Amp-hitryon ល្ខោនសោកនាដកម្ម នេះមានដូចជា៖ Montfleury and Hauterocho មានភាពជោគជ័យក្នុងផ្សាយ ឬ បោះពុម្ភនៃរឿងទាំងនេះ ព្រោះវាមានប្រជាប្រិយភាព។ រឿងល្ខោន របស់គាត់មានលក្ខណៈ ជាត្លុកកំប្លែង ប៉ុន្តែវាបានបង្កប់អត្ថន័យ។ ១៦៦២ គាត់បានរៀបការជាមួយ Armande Bejart នាងមានអាយុ ១៩ឆ្នាំ ពួកគេបានកូនប្រុសមួយឈ្មោះ Esprit_Madeleine កើតនៅឆ្នាំ ១៦៦៥។
នៅទ.ស.វទី៦០ រូបលោកចាប់ផ្តើមមានជំងឺ ប៉ុន្តែទោះជាយ៉ាងណាគាត់នៅតែបន្ត សកម្មភាព តែងនិពន្ធរហូតដល់ថ្ងៃអស់អាយុសង្ខា។ គាត់ត្រូវបានអស់អាយុសង្ខានៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៦៧៣។ ក្រោយពីការស្លាប់របស់គាត់ មហាជនទទួលស្គាល់ស្នាដៃរបស់គាត់ពេញប្រទេសបារាំង។
រាល់ស្នាដៃរឿងកំប្លែង, ល្ខោនត្រូវបានគេរក្សាទុក ឲ្យនៅសមទ្រង់ទ្រាយ នៃបែបផែនដើម ជានិច្ចរៀងរហូតព្រោះរឿងទាំងអស់វាបានគូសបញ្ជាក់ អំពីវប្បធម៌, អរិយធម៌, ប្រពៃណីសាសនា... ដោយបានផ្សាភ្ជាប់ជាតិនិយមបារាំង។
២. សង្ខេបរឿង រាយតួអង្គ និងវិភាគតួអង្គ
២.១ សង្ខេបរឿង
អាប៉ាកុងជាជនកំណាញ់ម្នាក់នៅក្នុងក្រុងមួយ នៃប្រទេសបារាំង។ គាត់មានកូនពីរនាក់គឺ ក្លេសអង់ និងអេលីស។ អេលីសជានារីស្លូតបូតម្នាក់ ដែលមានចិត្តស្រលាញ់វ៉ាលែ ដែលជាអ្នកជួយ នាងអោយរួចពីការលង់ទឹក។ ដោយសារតែស្នេហាបានធ្វើអោយវ៉ាលែ​ មកបន្លំខ្លួនជាអ្នកបំរើនៅក្នុង ផ្ទះរបស់អេលីស។ ពេលមួយក្លេអង់បានមករកអេលីសជាប្អូន ដើម្បីបង្ហាញពីវិបត្តិផ្លូវចិត្តរបស់គេ ដែលបានលួចស្រលាញ់នាងមាំរីយាន ដែលជានារីក្រមុំ មានរូបសម្បត្តិស្រស់ស្អាត និងសុភាព​ រាបសារ តែនាងមានជីវភាពក្រលំបាក រស់នៅជាមួយម្តាយចាស់ប៉ុណ្ណោះ។ ក្លេអង់មិនហានប្រាប់ ឪពុកព្រោះយល់ឃើញថា គាត់ជាមនុស្សកំនាញ់ មើលឃើញតែប្រាក់ប៉ុណ្ណោះ។ កំពង់តែជជែកគ្នា អាប៉ាកុងមកដល់ហើយសួរទៅកូនទាំងពីរ “មានបានឃើញកាត់លាក់របស់អ្វីទេ” និងបានប្រាប់ទៅ ពួកគេអំពីរឿងដែឡគាត់នឹង យកនាងម៉ារីយ៉ានធ្វើជាប្រពន្ធ។ ចំនែកក្លេអង់គាត់និងដណ្តឹងស្រ្តី មេម៉ាយដែលមានសម្បត្តិស្តុកស្តម្ភ ធ្វើជាប្រពន្ធ។ រីឯអេលីសគាត់លើកអោយឧកញ្ញ៉អង់សែល តែអេលីស និងក្លេអង់មិនព្រមព្រោះ ពួកគេកំពង់មានមនុស្សដែលគេស្រលាញ់រៀងខ្លួន នាំអោយ អាប៉ាកុងខឹងយ៉ាងខ្លាំង។ ពេលនោះវ៉ាលែ បានប្រាប់ទៅអេលីសអោយធ្វើតាមឪពុកសិនទៅ ចាំរកវិធី ដោះស្រាយនៅពេលក្រោយ។ នាងបានធ្វើតាមសំដីរបស់វ៉ាលែ។ បន្ទាប់មកផ្រូស៊ីន ដែលជាមេ​អណ្តើកបានមកប្រាប់អាប៉ាកុង ពីដំណឹងរបស់ម៉ារីយ៉ា ព្រមរៀបការជាមួយគាត់ ដោយសង្ឃឹមថាខ្លួន និងបានលាភទៅវិញ តែឥតប្រយោជព្រោះ សូម្បីតែសត្វក៏គាត់បង្អត់ស្មៅទាល់តែស្គម គាត់មានលុយ ប៉ុន្មានក៏មិនអោយកូនដឹងដែរ។ តែផ្រូស៊ីននៅតែខំប្រឹង និងអោយអាប៉ាកុងរៀបចំពិធីជប់លៀង ដើម្បី ទទួលម៉ារីយ៉ាន និងអង់សែល ហើយអាប៉ាកុង បានប្រាប់ទៅអ្នកបំរើធ្វើយ៉ាងណាអោយអស់លុយតិច ហើយធ្វើម្ហូបណាដែលគេហូបឆាប់ឆ្អែត។ ថ្ងៃជប់លៀងមកដល់ អាប៉ាកុងបានបញ្ជាអោយក្លេអង់ ធ្វើតាមសំដីរបស់គាត់ដើម្បីបំភ្លេចរឿងពីមុន។ ក្លេអង់បានយល់ព្រមតាមសំដី តែពេលម៉ារីយ៉ានមក ដល់ ក្លេអង់បានទៅនិយាយជំនួសឪពុកពីស្នេហាររបស់គេចំពោះនាង ហើយបានយកចិញ្ជៀនពេជ្រ របស់ឪពុកដល់នាង ដែលធ្វើអោយអាប៉ាកុងខឹងយ៉ាងខ្លាំងចំពោះទង្វើរបស់កូនប្រុស។ ឆ្លៀតឱកាសល្អ ដែលឪពុកនិងកូនកំពង់ជជែកគ្នា ឡាផ្លែសបានចូលទៅលួចកំនប់របស់អាប៉ាកុង មកអោយក្លេអង់ថ ដែលជាចៅហ្វាយរបស់ខ្លួន។ ពេលនោះអាប៉ាកុង បានដឹងថាមានចោរលួចកំនប់បានទៅប្តឹង​ នគរ បាលអោយចាប់អ្នកដែលលួចកំនប់នោះ។  នាយសាក់ជាចុងភៅ និងជាអ្នកបរទេះ បានចោទទៅលើ វ៉ាលែជាអ្នកលួច។ វ៉ាលែមកដល់ហើយបានរៀបរាប់ពីមនោសញ្ចេតនារបស់ខ្លួនចំពោះ អេលីស ធ្វើអោយអាប៉ាកុងខឹងថែមទៀត។ ខណៈនោះឧកញ្ញ៉ា អង់សែល បានមកដល់ហើយវ៉ាលែ បានរៀប រាប់ពីប្រវត្តិរបស់ខ្លួន ដែលជាកូនប្រុសរបស់ដុងតូម៉ាស ដុងម៉ាក ដែលបានបែកគ្នាកាលពី១៦ឆ្នាំមុន ដោយសារសង្គ្រាម ដែលមានចិញ្ចៀន ខ្សែដៃដែលម្តាយចង់អោយ ជាភស្តុតាង។ ម៉ារីយ៉ានលឺវ៉ាលែ និយាយដូច្នេះមានចិត្តរំភើប ក្រៃលែងព្រោះអ្នកម្តាយរបស់នាង តែងនិយាយប្រាប់នាងដូច្នេះដែ។ អង់សែលបានរត់មកអោបកូនទាំងពីរហើយប្រាប់ថា គាត់នេះហើយជាដុងតូម៉ាស ដាល់ប៉ូកស៊ី ដោយគាត់ស្មានថា កូនរបស់គាត់ស្លាប់អង់ គាត់បានលក់ទ្រព្យសម្បត្តិដែលនៅសល់ និងបានប្តូរ ឈ្មោះ មកជាអង់សែលវិញ ហើយធ្វើដំនើករស់នៅទីនេះដើម្បីបំភ្លេចទុក្ខសោក។ កំពុងជជែកគ្នា​ ក្លេងង់បានមកដល់ និងប្រាប់ទៅឪពុកមា កំនប់ដែលបាត់នោះនៅនឹងខ្លួន បើឪពុករបស់គេចង់បាន កំនប់វិញ ត្រូវអោយគេរៀបការជាមួយម៉ារីយ៉ាន អាប៉ាកុងក៏យល់ព្រម ដែលអង់សែលជាអ្នកចេញ បណ្តាការទាំងអស់ ហើយពួកគេបានទោរកម្តាយរបស់វ៉ាលែ និងម៉ារីយ៉ាន រីឯអាប៉ាកុងបានទៅយក កំនប់របស់ខ្លួនមកវិញ។ 

0 comments:

Post a Comment