Tuesday, October 13, 2015

The Education in Cambodia Study Of Story Khmer​ រឿង នេមិរាជជាតក៍ ត (មាតិកា)

មាតិកា
                                                                                                                                សេចក្តីផ្តើម                                                                                 ទំព័រ               
            អារម្ភកថា
            សេចក្តីថ្លែងអំណរគុណ
           Iសិក្សាពីប្រភពរឿង................................................................................................
            . សេចក្តីផ្តើម
            . ទីតាំងបោះពុម្ព
           IIអត្ថបទ...................................................................................................................
            . ប្រភេទ
            . ចលនា
            . ប្រភពដើម
            . ជីវប្រវត្តិ និងសា្នដៃរបស់អ្នកនិពន្ធ
            . សង្គមបរិយាកាស
           IIIសង្ខេបរឿងនិងរាយនាមតួអង្គ.............................................................................
           . សង្ខេបរឿង
            . រាយតួអង្គ
            . វិភាគតួអង្គ
          IVសិក្សាអត្ថន័យរបស់រឿង....................................................................................១០
            . ប្រធានរឿង
            . មូលបញ្ហារឿង
            . វិភាគបញ្ហា
            / បញ្ហាទី១
            / បញ្ហាទី២
            / បញ្ហាទី៣
            . គំនិតទូទៅរបស់រឿង
            . ឧត្តមគតិរឿង
           Vសិក្សាអត្ថរូប.........................................................................................................១៥
           VIសិក្សាអត្ថរស.......................................................................................................១៨
           VIIសេចក្តីសន្និដ្ឋាន..................................................................................................២០
           ឯកសារយោង ឬឯកសារពិគ្រោះ
          ឧបសម្ព័ន្ធ




អារម្ភកថា
       
        ស្នាដៃរឿង នេមិរាជ ដែលជាជាតិទី៤ នៅក្នុងរឿងទសជាតក៍ គឺជាទឹកដៃពិតៗដែល កើតចេញពីការបកប្រែរបស់អ្នកនិពន្ធកូនខ្មែរមួយរូប គឺលោកបណ្ឌិត ឈឹម សុមន៍ ។ ស្នាដៃនេះជាស្នាដៃមួយប្រកបដោយទឹកដៃបានលាតត្រដាងពីការសរជាតិ     ហើយមានការ
ទាក់ទងនឹងអំពើបាបកម្ម ដែលកើតឡើង និងមានអន្តរាគមន៍ពីទេវៈ ព្រមទាំងបាន បំផុសនូវតម្លៃយ៉ាងធំធេងមកលើស្រទាប់ប្រជាជនក្នុងការផ្តល់ពុទ្ធិ ជាពិសេសយុវជន យុវនារី និងប្អូនៗ ដែលជារលកក្រោយ សម្រាប់ទ្រទ្រង់ប្រទេសជាតិនាពេលអនាគត    ឲ្យមាន ភាព ត្រចះត្រចង់ និងមានមូលដ្ឋានរឹងមាំ ។ ដោយមើលឃើញនូវភាពលេចធ្លោខាងផ្នែកអត្ថន័យ អត្ថរូបនៃស្នាដៃទាំងមូល ។ ក្នុងនាមជាគរុនិស្សិតអក្សរ សាស្រ្តខ្មែរ ជំនាន់ទី១៥  នៃ វិទ្យាស្ថានជាតិអប់រំ សូមលើកយកស្នាដៃរឿង នេមិរាជជាតក  មកសាកល្បងសិក្សាវិភាគ ដើម្បីរកតម្លៃពិតនៃស្នាដៃ ក្នុងការទ្រទ្រង់ព្រលឹងវប្បធម៌ជាតិ ក៏ដូចជាការឆ្លុះបញ្ចាំងនូវ តថភាពសង្គមខ្មែរពិតៗ ក៏ដូចសិល្ប៍វិធីក្នុងការនិម្មិត្តកម្មស្នាដៃពិតៗ ។
          គំនូសស្នាមប្រវតិ្តសាស្រ្តពីអតីតកាល     បានចារឹកយ៉ាងច្បាស់នៅក្នុងខួរក្បាល របស់ កូនខ្មែរ អំពីអតីតកាល ថាអរិយធម៌ វប្បធម៌ខ្លួនមានភាពល្បីល្បាញ និងរុងរឿងបំផុត ។ ប៉ុន្តែគួរឲ្យស្តាយសម័យ ប៉ុល ពត បានបំផ្លាញស្ទើរ ដល់កម្រិតសូន្យ តែក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ វិស័យអក្សរសិល្ប៍ក៏មានការផុសផុលឡើងបន្តិចម្តងៗ រហូតមកដល់ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងតែស្តារ និងអភិវឌ្ឍន៍ទៅលើគ្រប់វិស័យ ជាពិសេស វិស័យអប់រំ ដែល ផ្នែកវប្បធម៌ និងអក្សរសាស្រ្តជាតិមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ដូចនេះក្នុងនាមយើងជាគរុនិស្សិតអក្សរសាស្រ្តជំនាន់ក្រោយត្រូវមានតួនាទីចាំបាច់ ក្នុង ការ ស្តារ និងពង្រឹងឲ្យបាននូវស្ថេរភាព និងភាពរុងរឿងនៃ អរិយធម៌ វប្បធម៌ និង អក្សរសាស្រ្ត ជាតិឲ្យបានគង់វង្សជានិរន្តន៍ ។
          ជារួមមកយើងអាចវាយតម្លៃ និងសិក្សាឲ្យលម្អិតទៅ ឃើញថាអ្នកនិពន្ធមានស្នាដៃ និងប្រកបដោយគតិ បណ្ឌិតខ្ពស់ ចេះប្រើវោហា និងបញ្ចូលនូវរូបារម្មណ៍ បង្កប់ទៅដោយ អត្ថន័យអប់រំអំពើល្អ ឈ្នះអំពើអាក្រក់ ដោយ គ្រាន់តែសម្អាងទៅលើបុណ្យបាប និងទស្សនៈ ជឿលើកម្មផល ។
          ជាទីបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការ ផ្តល់ឱកាសមកដល់ យើងខ្ញុំ ក្នុងការជួយពង្រីក និងពង្រឹងដល់វិស័យអក្សរសាស្រ្តខ្មែរ ដែលជាពន្លឺដ៏ភ្លឺចិញ្ចាច ដល់កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូប ឲ្យចេះ ស្រឡាញ់ការស្រាវជ្រាវ និងក្រេបយកចំណេះដឹង គ្រប់បែបយ៉ាង ពិសេសគឺចេះថែរក្សា និងការពារឲ្យបានល្អ ចំពោះ ទ្រព្យដ៏មហាសាលនេះ ។

អក្សរសាស្រ្តជាអត្តសញ្ញាណរបស់ជាតិ!










សេចក្តីផ្តើម
         
          ប្រទេសកម្ពុជា គឺជាប្រទេសសុវណ្ណភូមិ ដែលមានផ្ទៃដីលាតសន្ធឹងទៅដល់ជ្រោយ ឥណ្ឌូចិន ។ ចំណែកឯ អក្សរសាស្ត្រវិញ គឺមានភាពខ្លាំងណាស់ ដែលសំបូរទៅ ដោយអ្នកប្រាជ្ញ ប្រកបដោយគតិបណ្ឌិតខ្ពស់ ក្នុងការតាក់តែងស្នាដៃដ៏ពិសេសមិនអាច កាត់ថ្លៃបាន ។ ដោយមើលឃើញស្ថានភាពអក្សរសាស្រ្តរីកចម្រើន ទើបអ្នកនិពន្ធ ឈឹម សុមន៍ ខំប្រឹងបកប្រែ និងសង្ខេបរឿងទសជាតក៍ ពីឥណ្ឌាមកជាភាសាជាតិរបស់ខ្លួន ។
          ដោយសារតែរឿងទសជាតក៍ គឺជាស្នាដៃបកប្រែរបស់បណ្ឌិតមហា ឈឹម សុមន៍ សាស្ត្រាចារ្យនៅព្រះពុទិ្ធក វិទ្យាល័យព្រះសុរាម្រឹត ភ្នំពេញ ដែលបានបោះពុម្ពឡើងក្នុងព.ស ២៥០៥ គ.ស ១៩៦៣ បន្ទាប់មករឿងនេះមាន ប្រជាប្រិយភាពយ៉ាងច្រើននៅប្រទេស កម្ពុជាយើង គឺនៅវត្តអារាមយកមកទេសនា ។ ពុទ្ធសាសនបណ្ឌិតបានយក រឿងទសជាតក៍ មកបោះពុម្ពលើកទី១ នៅឆ្នាំ១៩៦៣ លើកទី២ នៅឆ្នាំ១៩៦៥ លើកទី៣ នៅឆ្នាំ១៩៦៦ លើកទី៤ នៅ ឆ្នំា ១៩៦៨ លើកទី៥ នៅឆ្នាំ១៩៦៩ និងលើកទី៦ នៅឆ្នាំ១៩៧១ ។    
          រឿងនេះ អ្នកនិពន្ធតាក់តែងឡើងក្នុងគោលបំណងស្របតាមអក្សរសាស្ត្រពុទ្ឋនិយម សុទ្ឋតែប្រើពាក្យពេចន៍ជាភាសាសំស្រឹ្តតលាយឡំខ្លះៗ ដោយមានបង្កប់លទ្ឋិព្រាហ្មនិយមខ្លះ ដែរ ។  ប្រហែលជាកវីចង់រចនារឿងឲ្យទៅជារឿងជាតក៍ ក្នុងគោលពុទ្ធនិយមបានជាទុក្ខដាក់
តួអង្គជាតួអង្គពោធិសត្វហើយបញ្ចប់រឿងដោយការសជាតិ។ យើងខ្ញុំទាំងអស់គ្នា ដែល បាន សិក្សាស្នាដៃអក្សរសិល្ប៍មួយនេះ សង្ឃឹមថា បានបង្កើតនូវប្រយោជន៍មួយចំពោះ ជាតិ ដែលបានលើកស្ទួយវិស័យវប្បធម៌ជាតិឲ្យបានរុងរឿងគង់វង្ស។ ប៉ុន្តែ ទោះជាយ៉ាងណា ក៏មិនភ្លេចផងដែរនូវការសុំខន្តីអភ័យទោសទុកជាមុនដោយប្រការណាមួយ។ពួកយើងខ្ញុំ ដឹង ច្បាស់ថាក្នុងការសិក្សានេះច្បាស់ជាមានខ្វះចន្លោះដូចនេះពួកយើងខ្ញុំរងចាំជានិច្ចការរិះគន់។
សេចក្តីថ្លែងអំណរគុណ

          ក្នុងនាមយើងខ្ញុំជាគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ ផ្នែកអក្សរសាស្រ្តខ្មែរជំនាន់ទី១៥ ក្រុមទី៤ យើងខ្ញុំទាំង គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាស្រ្តាចារ្យ គួយ សុគាន ដែលបានបង្ហាត់បង្រៀន និងណែនាំ ក្នុងការសរសេរកិច្ចការស្រាវជ្រាវទាំងនេះ ពិសេសការណែនាំអំពីការសិក្សាវិភាគរឿងនេមិរាជជាតក៍នេះ។ ជាពិសេសសូមថ្លែងអំណរ គុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានណែនាំពួកយើងខ្ញុំ និងផ្តល់មតិទិទៀនកែលំអរ ដើម្បីជាទុនមួយសម្រាប់យើងខ្ញុំទាំងអស់គ្នា ស្វែងយល់អោយកាន់តែច្បាស់  និងធ្វើ ឲ្យ អត្ថ បទសិក្សាសាកល្បងនេះ មានសោភណ្ឌភាពឡើង ។
          ជាងនេះទៅទៀត យើងខ្ញុំទាំងគ្នាសូមថ្លែងអំណរគុណចំពោះសាស្រ្តាចារ្យ សន ប៉ុម ដែលបានជួយណែនាំ តម្រង់ទិសដល់ក្រុមរបស់យើងខ្ញុំក្នុងការសិក្សាវិភាគរឿង ។ យើងខ្ញុំក៏សូមអរគុណចំពោះសមាជិកនៅក្នុងក្រុមរបស់ យើងខ្ញុំដែលបានបញ្ចេញសកម្ម ភាពពិភាក្សាយ៉ាងមមាញឹកដោយយកចិត្តទុកដាក់ដើម្បីឲ្យបានជោគជ័យនៅក្នុង ក្រុមនេះ ។
          ជាចុងបញ្ចប់យើងខ្ញុំ សូមជូនពរដល់សាស្ត្រាចារ្យទាំងអស់ ព្រមទាំងគរុនិស្សិតទាំងអស់ ប្រកបទៅដោយ សុខភាពល្អ ប្រាជ្ញាវៀងវៃក្នុងការបំពេញការងារអ្វីៗ     ឲ្យបានសម្រេច ដូច បំណងប្រាថ្នា ជាពិសេសគឺការបំពេញកាតព្វ កិច្ច ដែលនឹងទទួលនាពេលប៉ុន្មាន ខែខាងមុខ ទៀតនេះ ។

វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន

0 comments:

Post a Comment