Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង តេមិយ (អារម្ភកថា)

អារម្ភកថា

ក្នុងនាមជាអ្នកអក្សរសិល្ប៍មួយរូប គឺពិតជាអាចដឹងថាស្នាដៃអក្សរសិល្ប៍មានតម្លៃយ៉ាងណា ហើយរឹតតែដឹងច្បាស់ថាអ្នកនិពន្ធ ដែលគេទទួលស្គាល់ និងប្រកបដោយទេពកោសល្យមួយរូបត្រូវមាន​គុណសម្បត្តិបែបណានោះ ។ ជាការពិត ការបង្កើតនិម្មិតកម្មអក្សរសិល្ប៍មួយឡើង គឺមិនមែនជារឿងបក​ចេកបញ្ចុកក្នុងមាត់នោះទេ ព្រោះថាអក្សរសិល្ប៍ គឺត្រូវមានលក្ខណៈច្រើនយ៉ាងណាស់ ដូចជាប្រកប​ដោយសិល្ប៍វិធីខ្ពស់ ពោលគឺមានរូបារម្មណ៍សម្បូរបែប ប្រកបដោយលក្ខណៈវិចារណៈ ត្រូវបកស្រាយពី​តថភាពក្នុងសង្គម ឬផ្សេងៗជាច្រើនទៀត ។ អាស្រ័យហេតុនេះ គឺត្រូវទាមទារឲ្យអ្នកនិពន្ធត្រូវមានទុន​មួយចំនួនដូចជា ទុនជីវិត ទុនពុទ្ធិទូលំទូលាយទាំងផ្នែកសង្គម ក៏ដូចជាវិទ្យាសាស្ត្រ និងមានបញ្ចូលនូវ​វិធីសាស្ត្រក្នុងការតាក់តែង ទើបអាចបង្កើតជាស្នាដៃអក្សរសិល្ប៍មួយបាន ។ ជាក់ស្តែង អ្នកនិពន្ធខ្មែរល្បីៗ​មួយចំនួនដូចជា ព្រះភិក្ខុសោម ជាស្ថាបនិករឿងទុំទាវ ដែលខ្មែរទាំងអស់តាំងពីដើមសតវត្សទី២០ រហូត​មកដល់បច្ចុប្បន្ននេះនៅទទួលស្គាល់ ព្រះរាជសម្ភា ព្រះហរិហរក្សរាមាអង្គឌួង បណ្ឌិតម៉ឺន មៃ ឧកញ៉ា​សុតន្តប្រីឥន្ទ ឧកញ៉ាកោសាធិបតីកៅ ឧកញ៉ាព្រះឃ្លាំងនង អ្នកព្រះភិរម្យភាសាអ៊ូហៅ​ង៉ុយ លោកញ៉ុក ​ថែម ជាដើម គឺសុទ្ធតែមានទេពកោសល្យខ្ពស់ក្នុងការបង្កើតស្នាដៃអក្សរសិល្ប៍ ហើយជាងនេះទៅទៀត​ស្នាដៃ​របស់លោកទាំងអស់ គឺសុទ្ធតែមានអត្ថិភាពរហូតមកដល់សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ នៅតែមាន​ប្រជាប្រិយ​ភាពជាដរាប ។
ក៏មិនខុសអីអំពីអ្នកនិពន្ធខ្មែរ អ្នកនិពន្ធបរទេសក៏មានលទ្ធភាពអាចបង្កើតស្នាដៃរបស់ខ្លួនប្រកប​ដោយទស្សនៈអប់រំ សិល្ប៍វិធីល្អ និងរក្សាប្រជាប្រិយភាពបានយូរអង្វែងទៀតផង ។
ក្នុងចំណោមនោះ លោក Victor Hugo ក៏ជាអ្នកនិពន្ធម្នាក់ ដែលមានភាពល្បីល្បាញក្នុងសតវត្ស​ទី១៩ ។ ស្នាដៃរបស់លោក គឺមានជាកំណាព្យ និងនិទានកថា ហើយក៏មានឧស្សាហកថាខ្លះដែរ ដែលសុទ្ធ​តែបានទទួលកិត្តិនាមល្បីល្បាញទូទាំងពិភពលោក ដូចជារឿងទុគ៌តជន ( Les Misérables )គឺបានទទួល ប្រជាប្រិយភាព និងត្រូវបានដកស្រង់យកទៅសម្តែងជាល្ខោនបែបអូប៉េរ៉ា ថតជាខ្សែភាពយន្ត ជាដើម និង​បានបកប្រែជាច្រើនភាសានៅទូទាំងពិភពលោកយើងនេះ ព្រោះតែដោយសារតែរឿងនេះមានតម្លៃលើ​ផ្នែកប្រវត្តិសាស្ត្រ ការជិះជាន់ ការប្រកាន់ រើសអើងវណ្ណៈ អំពើផ្តាច់ការ ‑ ល ‑ ហើយវាជារឿងពិត ដែល​មានកើតនៅក្នុងសង្គមបារាំងក្នុងសតវត្សទី១៩ ។ ដោយហេតុនេះហើយ ទើបយើងខ្ញុំបានជ្រើសរើស​ប្រធានបទមួយដែលទាក់ទងទៅនឹងសាច់រឿងនេះ មកធ្វើការសិក្សា និងវិភាគ ដោយមានការណែនាំពី​សាស្ត្រាចារ្យ ជាង គឹមសួរ ជាសាស្ត្រាចារ្យដឹកនាំ ដើម្បីយកទៅបំពេញលក្ខខណ្ឌក្នុងការបញ្ចប់ការ​បណ្តុះបណ្តាលគរុកោសល្យកម្រិតបរិញ្ញា+១ នៅវិទ្យាស្ថានជាតិអប់រំ ។
ទម្រាំស្នាដៃមួយនេះសម្រេច លេចចេញជារូបរាងឡើងបាន គឺត្រូវប្រើរយៈពេលមួយវែងគួរសម​ដែរគឺប្រហែលជា៣ខែ និងឆ្លងកាត់នូវការពិបាកមួយចំនួន ដូចជាបញ្ហាឯកសារ ដែលសរសេរជាភាសា​បរទេស ខ្វះខាតឯកសារទាក់ទងនឹងអ្នកនិពន្ធ ហើយម្យ៉ាងវិញទៀតទុននៃការស្រាវជ្រាវរបស់ពួកយើង​នៅមានកម្រិតមួយទាបនៅឡើយ ហើយមួយវិញទៀត ចំពោះឯកសារដែលទាក់ទងអាចនិយាយបានថា​មិនមានសោះ តែទោះជាយ៉ាងណា ពួកយើងនៅតែបានខិតខំសម្រេចស្នាដៃមួយនេះឡើងបាន ។ សត្វ​ឥន្ទ្រី ទោះជាហោះខ្ពស់យ៉ាងណាក្តី ក៏ស្រមោលរបស់វានៅលើដីដដែល វាក៏មិនខុសគ្នាដែរ ស្នាដៃមួយនេះ​គឺពិតជាមិនអាចគេចរួចឡើយនូវកំហុស ទោះដោយចេតនាក្តី ឬអចេតនាក្តី អាស្រ័យហេតុនេះ ពួក​យើងខ្ញុំ​ទាំងអស់គ្នា សូមមេត្តាខន្តីអភ័យទោសចំពោះកំហុសទាំងនេះ ពីសំណាក់មជ្ឈដ្ឋានអ្នកអាន និង​អ្នកសិក្សា​ទាំងឡាយ ហើយយើងខ្ញុំសូមសម្តែងនូវភក្តីភាព និងភាពកក់ក្តៅក្នុងការទទួលនូវការរិះគន់ក្នុង​ន័យ​ស្ថាបនា​ពីអ្នកទាំងអស់ផងដែរ ។
យើងខ្ញុំសង្ឃឹមថា ស្នាដៃមួយនេះ ពិតនឹងអាចក្លាយទៅជាសំណៅឯកសារពិគ្រោះដ៏សំខាន់មួយ​សម្រាប់អ្នកសិក្សាអក្សរសិល្ប៍បរទេស ឬផ្នែកជីវប្រវត្តិអ្នកនិពន្ធ និងស្នាដៃជាមិនខានឡើយ ។


ឧទ្ទិសកថា

            យើងខ្ញុំសូមលើកករបង្គំ ផ្ចង់អញ្ចលី ឧទ្ទិសស្នាដៃ ដែលកើតពីការខិតខំប្រឹងប្រែងនេះជូនចំពោះ ៖
-       បុព្វបុរសខ្មែរទាំងឡាយ ដែលបានបូជាអាយុជីវិតក្នុងកិច្ចការការពារបូណ៌ភាពដែនដី​កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
-       កវីអ្នកនិពន្ធខ្មែរទាំងអស់ ដែលបានធ្វើពលិកម្ម បូជាកម្លាំងកាយ ចិត្តក្នុងការបង្កើតនិម្មិតកម្ម​អក្សរសិល្ប៍ខ្មែរ
-       សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ដែលបានយកព្រះទ័យព្រះអង្គក្នុងកិច្ចការ​អក្សរសាស្ត្រជាតិខ្មែរ ដែលបន្សល់ទុកនូវវចនានុក្រមខ្មែរជាភស្តុតាងស្រាប់
-       កវីនិពន្ធ អ្នកដែលមានចិត្តស្រឡាញ់វិស័យអក្សរសាស្ត្រ អក្សរសិល្ប៍គ្រប់ជាតិសាសន៍ទាំង​អស់
-       កវី អ្នកនិពន្ធដែលបានបូជាកម្លាំងកាយ ចិត្ត និងយកចិត្តទុកដាក់លើអក្សរសិល្ប៍បរទេស ដែលមានប្រយោជន៍មកប្រែសម្រួលភាសាខ្មែរជូនដល់ខ្មែរគ្រប់រូប អាចមានលទ្ធភាពដកស្រង់​យកចំណុចវិជ្ជមានមកអនុវត្តក្នុងជីវិត
សូមវិញ្ញាណក្ខន្ធរបស់អស់លោកទាំងអស់ បានទទួលមគ្គផលនៅនាឋានដែលស្ងប់សុខ និងសូមផ្តល់មកវិញនូវសេចក្តីសុខ ចម្រើន ក្សេមក្សាន្ត និងសុភមង្គលដល់យើងខ្ញុំទាំង​អស់គ្នា និង​ប្រទេសកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ ។



សេចក្តីថ្លែងអំណរគុណ

កូនៗសូមសម្តែងនូវក្តីកត្តញ្ញូកតវេទី និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឪពុក និងអ្នក​ម្តាយ ដែលលោកទាំងពីរមានគុណូបការៈយ៉ាងធំធេងក្នុងការបង្កើត បីបាច់ថែរក្សា និងផ្តល់ការទូន្មាន​ដល់​រូបកូន ហើយជាពិសេសជាងនេះទៅទៀតនោះគឺ លោកទាំងពីរបានផ្តល់ឲ្យរូបកូននូវលទ្ធភាពក្នុងការ​សិក្សា រៀនសូត្រ តាំងពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា ដើម្បីឲ្យរូបកូនក្លាយជាបុគ្គលដ៏ល្អ ។
យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសាស្ត្រាចារ្យ ជាង គឹមសួរ ជាសាស្ត្រាចារ្យ​ឯកទេសអក្សរសាស្ត្រខ្មែរ និងជាសាស្ត្រាចារ្យដឹកនាំកិច្ចការស្រាវជ្រាវ ដែលបានចំណាយពេលវេលាក្នុង​ការណែនាំ កែតម្រូវ ក៏ដូចជារិះគន់ចំពោះស្នាដៃនេះ គោលបំណងជួយស្វែងរកនូវគុណសម្បត្តិ និងភាព​ត្រឹមត្រូវបំពេញនូវចំណុចអសកម្មក្នុងស្នាដៃនេះ ។
យើងខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយក អ៊ឹម កុច លោកនាយករង រត្ន ហួត អ៊ុំ ថាន និង​ឌី ប៊ុណ្ណា ព្រម​ទាំងសាស្ត្រាចារ្យឯកទេសអក្សរសាស្ត្រខ្មែរ និងសាស្ត្រាចារ្យដែលមាន​ឯកទេសទាក់ទងទាំងអស់ ដែល​មាន​រាយនាមដូចខាង​ក្រោម ៖
១. សាស្ត្រាចារ្យ រត្ន ហួត
២. សាស្ត្រាចារ្យ អ៊ុំ ថាន
៣. សាស្ត្រាចារ្យ បេង ហេង
៤. សាស្ត្រាចារ្យ ង៉ាន់ ស្រីរ័ត្ន
៥. សាស្ត្រាចារ្យ សាំង សុចិន្តា
៦. សាស្ត្រាចារ្យ គួយ សូគាន
៧. សាស្ត្រាចារ្យ  ហាក់ សុកហ៊ី
៨. សាស្ត្រាចារ្យ ជីវ យូម៉េង
៩. សាស្ត្រាចារ្យ ប៉ែន ពេជតារា
១០. សាស្ត្រាចារ្យ ឈីវ សុភាវតី
១១. សាស្ត្រាចារ្យ ជាង គឹមសួរ
១២. សាស្ត្រាចារ្យ អ៊ុំ សុចិន្តា
១៣. សាស្ត្រាចារ្យ សេង គឹមហា
១៤. សាស្ត្រាចារ្យ នី រដ្ឋា
១៥. សាស្ត្រាចារ្យ លេង ធាវី
១៦. សាស្ត្រាចារ្យ លឹម គឹមឃុន
ព្រមទាំងសាស្ត្រាចារ្យទាំងអស់នៃវិទ្យាស្ថានជាតិអប់រំ ដែលបានយកចិត្តទុកដាក់ និងចំណាយ​ពេលវេលាដ៏មានប្រយោជន៍ដើម្បីបង្ហាត់បង្រៀន​ដាស់តឿន ក្រើនរំឭក ក៏ដូចជាបានផ្តល់នូវចំណេះដឹងជា​ច្រើនទាក់ទងនឹងចំណេះដឹងឯកទេស ចំណេះដឹងទូទៅ វិធីសាស្ត្របង្រៀន ក៏ដូចជាផ្នែកសីលធម៌ ជាដើម ជារហូតមកដល់ពួកយើងខ្ញុំ ។ ទង្វើទាំងអស់នេះពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការកសាង​ធនធាន​មនុស្ស ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្ស៊ាំលក្ខណៈសម្បត្តិក្នុងការធ្វើជាអ្នកដឹកនាំ និងជាអ្នក​
អប់រំនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។
            សូមលោកទាំងអស់ទទួលបាននូវសេចក្តីសុខ សុភមង្គល និងភាពល្អប្រសើរគ្រប់ពេលវេលា និង​ទីកន្លែង ។
            សូមលោកទាំងអស់មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា ។


មាតិការឿង
អារម្ភកថា......................................................................................................................... ១
ឧទ្ទិសកថា........................................................................................................................ ៣
សេចក្តីថ្លែងអំណរគុណ........................................................................................................ ៤
មាតិការឿង....................................................................................................................... ៦
សេចក្តីផ្តើម....................................................................................................................... ៨

ផ្នែកទី១
 វិធីសាស្ត្រស្រាវជ្រាវ

១. ភាពចាំបាច់នៃការស្រាវជ្រាវ............................................................................................. ១០
២. ប្រវត្តិទាក់ទងនឹងការស្រាវជ្រាវ......................................................................................... ១០
៣. ព្រំដែននៃការស្រាវជ្រាវ.................................................................................................. ១១
៤. វិធីសាស្ត្រក្នុងការសរសេរ................................................................................................. ១១
៥. ការពិបាកក្នុងការសរសេរ................................................................................................. ១២
៦. លទ្ធផលរំពឹងទុក............................................................................................................ ១២

ផ្នែកទី២
សិក្សាស្នាដៃអក្សរសិល្ប៍បរទេសរឿងទុគ៌តជន

ជំពូក១ អត្ថបទ និងអ្នកនិពន្ធ
១. អត្ថបទ......................................................................................................................... ១៤
២. សង្គមបរិយាកាស.......................................................................................................... ១៦
៣. អ្នកនិពន្ធ..................................................................................................................... ១៩
ក. ជីវប្រវត្តិ......................................................................................................... ១៩
ខ. ស្នាដៃ............................................................................................................ ២៥
៤. សង្ខេបរឿង.................................................................................................................. ៣០
៥. វិភាគតួអង្គ.................................................................................................................... ៣៦
ជំពូក២ អត្ថន័យ
១. ប្រធានរឿង.................................................................................................................. ៤០
២. មូលបញ្ហារឿង.............................................................................................................. ៤០
៣. ឧត្តមគតិរឿង............................................................................................................... ៤៣
ជំពូក៣ អត្ថរូប និងអត្ថរស
១. អត្ថរូប.......................................................................................................................... ៤៥
២. អត្ថរស........................................................................................................................ ៥០
សន្និដ្ឋាន........................................................................................................................... ៥៥
គន្ថនិទ្ទេស........................................................................................................................ ៥៧

ផ្នែកទី៣
កិច្ចតែងការបង្រៀន

កិច្ចតែងការបង្រៀន.................................................................................................. ៦០

ផ្នែកទី៤
សម្ភារឧបទេស និងឧបសម្ព័ន្ធ

ឧបសម្ព័ន្ធ.................................................................................................................... ៧៩
         


សេចក្តីផ្តើម

            អ្នកប្រាជ្ញជាច្រើនបានផ្តល់និយមន័យខុសៗគ្នាជុំវិញបញ្ហាអក្សរសិល្ប៍ ដូចជា អក្សរសិល្ប៍ គឺជា​កញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជាអាវុធតស៊ូសង្គម ជាវិទ្យាស្យង់ដែលលើកយកបញ្ហាមនុស្សមកចោទ និងដោះ​ស្រាយដោយប្រើសិល្ប៍វិធី ជាមធ្យោបាយសម្រាប់ស្វែងយល់ពីតថភាពជាក់ស្តែង និងជាកត្តាមួយដ៏​សំខាន់នៃជីវិត ឬអក្សរសិល្ប៍ជាការសិក្សាអំពីមនុស្ស ជាដើម ។
            តើអ្វីៗទាំងអស់នេះវាត្រឹមត្រូវ និងពិតប្រាកដដែរឬទេ ? ដូចនេះត្រូវធ្វើការសិក្សា ។
            បើយើងងាកមកនិយាយអំពីការសិក្សាអក្សរសិល្ប៍វិញនោះ យើងសង្កេតឃើញថា មានអ្នក​អក្សរសិល្ប៍ អក្សរសាស្ត្រជាច្រើនបានលើកយកប្រធានបទផ្សេងៗជាច្រើន ដូចជាការសិក្សាលើផ្នែក​ទ្រឹស្តី ប្រវត្តិរបស់​អក្សរសិល្ប៍ ការទាញយកទស្សនៈផ្សេងៗក្នុងអក្សរសិល្ប៍ ការរិះគន់អក្សរសិល្ប៍ ការសិក្សា​ប្រៀបធៀប​អក្សរសិល្ប៍ ការសិក្សាពីស្នាដៃរបស់អ្នកនិពន្ធណាម្នាក់ និងស្នាដៃ ជាដើម ។
            ក្រៅពីអ្នកនិពន្ធជាជនជាតិខ្មែរ នៅកម្ពុជាយើងក៏មានការលើកយកស្នាដៃ និងជីវប្រវត្តិរបស់​អ្នកនិពន្ធបរទេសមកសិក្សាជុំវិញបញ្ហាក្នុងស្នាដៃរបស់អ្នកនិពន្ធទាំងនោះដែរ ។ ជាក់ស្តែង ដូចជាលោក​Voctor Hugo ដែលជាអ្នកនិពន្ធជនជាតិបារាំងដ៏ល្បីល្បាញម្នាក់ក្នុងសតវត្សទី១៩ ស្នាដៃរបស់លោកមាន​បង្កប់នូវលក្ខណៈពិសេស តម្លៃអប់រំ ជាច្រើន​ ទើបបណ្តាលឲ្យលោកត្រូវ​បានអ្នកអក្សរសិល្ប៍ជាច្រើននៅ​​ជុំវិញពិភពលោកស្គាល់ និងមានចំណាប់អារម្មណ៍ស្នាដៃរបស់លោក ព្រមទាំងលើកយកមកសិក្សាដូចជា រឿងទុគ៌តជន ជាដើម ។
            តើរឿងនេះបានរៀបរាប់អំពីអ្វីខ្លះ និងមានលក្ខណៈពិសេសបែបណា ? តើអ្នកនិពន្ធម្នាក់នេះ​មានជីវប្រវត្តិបែបណា ?
ខាងក្រោមនេះគឺជាចម្លើយ ព្រោះថាពួកយើងនឹងធ្វើការសិក្សា វិភាគដោយពិស្តា ដើម្បីបង្ហាញពី​ជីវប្រវត្តិអ្នកនិពន្ធ និងលក្ខណៈពិសេសក្នុងស្នាដៃរបស់គាត់ ។
នៅក្នុងការសិក្សាស្នាដៃនេះដែរ យើងខ្ញុំបានធ្វើការបែងចែក ក្នុងការបកស្រាយជា ៤ផ្នែក ដោយ​ផ្នែកទី១ គឺនិយាយអំពី វិធីសាស្ត្រស្រាវជ្រាវ ផ្នែកទី២ គឺនិយាយអំពីការសិក្សាជីវប្រវត្តិ និងស្នាដៃ ផ្នែក​ទី៣ និយាយ​អំពីកិច្ចតែងការ ផ្នែកទី៤ និយាយអំពីការផលិតសម្ភារឧបទេស ។

0 comments:

Post a Comment