Monday, October 12, 2015

The Traditional Education of Ancient Cambodia ការសិក្សាសម័យបុរាណ(ការរៀននព្វន្ត)

ការរៀននព្វន្ត

ចំនែកការរៀននព្វន្តសម័យបុរាណគ្រូ មិនសូវចាប់អារម្មណ៍លើមុខវិជ្ជាលេខនព្វន្តទេ  ដោយ
ហេតុថា  ព្រះសង្ឃក្នុងវត្តពុំសូវចេះដឹងវិជ្ជានេះប៉ុន្មានទេ ។ ការបង្រៀនគ្រាន់តែឱ្យចេះសរសេរលេខពី
 ១ដល់១០ ហើយចេះរាប់មាត់ទទេដល់ រយ ពាន់ ម៉ឺន សែន ។ ល ។ ដោយចេះចាំរត់មាត់ជាអរូបីកម្ម
( Abstrait )ទាំងស្រុង ។
ម្យ៉ាងទៀតមុខវិជ្ជានេះពិបាករៀន និងអនុវត្តជាទីបំផុត ព្រោះការរាប់បុរាណខ្មែរគ្មានលក្ខណៈ
អន្តរជាតិ និងវិទ្យាសាស្រ្តសោះ ដែលជាការពិបាកគួរឱ្យចងចាំបាន ព្រោះសុទ្ធតែភាបាលី សំស្រ្កឹត ។
 ឧទាហរណ៍ ៖ ( ឯក   ទោ ត្រី ចត្វា បញ្ច  ឆ  សប្ហ អដ្ឋ នពះ សទ )

ស័ព្ទដែលប្រើក្នុងនព្វន្តបុរាណ

( កែន )  =  បូក   ( សង ) =  សង
( គុណ ) = គុណ            ( បែង ) =  ចែក
ឧទាហរណ៍ ៖
ទោកែនបញ្ចបានសម្ភ ៖ ២ បូក ៥ =
ត្រីសងសប្តសេសចត្វា ៖ ៧ ដក ៣ =
ទោគុណត្រីបាន ឆ     ៖             ២ គុណ ៣ =
អដ្ឋបែងទោសព្វចត្វា  ៖              ៨ ចែក ២ =
នៅក្នុងជីវភាពគេគ្មានឃើញយកវិជ្ជានេះទៅប្រើការអ្វីទេ ។ សព្វថ្ងៃនេះគេឃើញមានចាស់
ព្រឹទ្ធាចារ្យខ្លះជាហោរាសាស្រ្តបានយកនព្វន្តនេះទៅប្រើតាមក្បួនហោរាសាស្រ្ត នៃព្រហ្មសាសនា ។
ការរៀនរង្វាស់រង្វាល់ដូចជា៖ កន្តាំង តៅ ថាំង ដី ដំឡឹង នាឡិ ហាប ។ ល ។ ឬការរៀនចំណោទ
ដែលទាក់ទងមុខរបរជំនួញ ឬការរស់នៅរាល់ថ្ងៃ ក៏លោកគ្រូយកមកបង្រៀនជាមួយគ្នាក្នុងពេលនេះ
ដែរ ។

សនិដ្ឋាន

ក្រោយពីការសិក្សាវិភាគទៅលើសម្ភារៈឧបទេសបង្រៀនភាសាខ្មែរកន្លងមកយើងឃើញថា៖
នៅក្នុងប្រទេសកម្ពុជារបស់យើង ការសិក្សាកើតមានឡើងតាំងពីសម័យព្រេងនាយមកម្ល៉េះហើយការ
សិក្សានេះដើមឡើយមានតែនៅក្នុងព្រះរាជសំណាក់តែប៉ុណ្ណោះ  ។ ម្យ៉ាងវិញទៀត ព្រះរាជកុមារា
​ព្រះរាជកុមារី បុត្រធីតា មន្រ្ដីតូចធំសុទ្ធតែបានទទួលការសិក្សាបរិបូណ៍ហើយការសិក្សាគឺ សិ្ថតក្នុងឥទិ្ធ
ពលនៃសាសនាតាំងពីរនេះ ។ ដូចនេះ ហើយនៅគ្រប់សម័យកាលទាំងអស់គឺសម័យនគរភ្នំ (ហ្វូណន )
 សម័យចេនឡា សម័យមហានគរ និងសម៧យក្រោយ និងមហានគរ សុទ្ធតែមានការសិក្សាជានិច្ច
 គ្រាន់តែសម័យខ្លះទៀត​ពុំសូវមានការជឿនលឿនតែប៉ុណ្ណោះ ។ ហេតុនេះហើយមាន ព្រះថេរអង្គខ្លះ
បានរៀនដល់ភូមិសិក្សាកំរិតខ្ពស់ ចេះវិជ្ជាច្រើនប្រការមានភាសាសាស្រ្ដជាដើម ។ ដូចនេះ ព្រះមហា
ថេរសង្ឃបាល គឺក្នុងរជ្ជកាលព្រះបាទកោណ្ឌិន្យក្នុងគ្រឹស្ដស.វ ទី៥ ព្រះមហាថេរអង្គនេះបាននិមន្តទៅ
ប្រទេសចិនហើយបានប្រែព្រះត្រៃបិដក និងគម្ពីរវិមុតិ្តមគ្គទាំងភាសាចិន នៅការិយាល័យនគរភ្នំនា
ប្រទេសចិនទៀតផង ។នៅសម័យនោះ ការសិក្សាគឺ ក្មេងប្រុសមានសិទ្ធិបានរៀនច្រើនជាង មនុស្សស្រី ព្រោះគេច្រើនឲ្យតម្លៃទៅលើបុរសជាមេគ្រួសារ ។​ ចំណែកកូនស្រីគឺ រៀនខាងផ្នែកវិជ្ជាមេផ្ទះ ហើយជា
អ្នកចាំមើលថែរក្សារបស់របរដែលបី្ដរកបាន ។
ដូចនេះ ការសិក្សាគេច្រើនបញ្ជូនកូនឲ្យទៅរៀននៅឯ វត្តអារាមតាំងពីអាយុ១០ឆ្នាំឡើងទៅ ។
ហើយការសិក្សាគេគ្រាន់តែឲ្យចេះសរសេរ អាន និងសូត្រកំណាព្យ ស្មូត្រ លេខនពន្ធបន្ទាប់មករៀន
វិជ្ជាជីវៈ រៀនអារ ចាំង ឈូស ដាប់ឈើ ធ្វើផ្ទះ ។ល ។ ចំណែកកូនស្រីរៀនរវៃសូត្រ អំបោះ ត្បាញ ធ្វើ
គោម ចង្កៀងទៀន ធូប ។ល។ ឯសម្ភារៈសិក្សាវិញគ្មានតុ គ្មានសាលាគ្មានកៅអី គឺសិស្សទាំងអស់រៀន
រួមគា្នតែកន្លែងមួយប៉ុណ្ណោះ ដោយមាន ក្ដារឈ្នួន ដីស ទឹកលុបតែប៉ុននោះ ។ តាមការពិនិត្យ យើង
ឃើញថា នៅគ្រប់សម័យកាលទាំងនោះ បានឆ្លុះបញ្ជាំង ពីសម័យមួយ ទៅសម័យមួយ ដោយមានការ
រៀនរហូតពិសម័យបុរាណរហូតមកដល់សម័យបច្ចុប្បន្ននេះ  មានសម្ភារៈឧបទេ្ទសពិតមែនទោះបីមិន

មានសម្ភារៈសិក្សាគ្រប់គ្រាន់ក៏ដោយក៏ខ្មែរគ្រប់រូបបានខិតខមរៀនសូត្រដោយពុំគិតពីរការនឿយហត់ឡើយ ។

0 comments:

Post a Comment