Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទ សិក្សាស្នាដៃអក្សរសិល្ប៍រឿងភូរិទត្តជាតក (ត)(ផ្នែកទី៥ កិច្ចតែងការបង្រៀន)


ផ្នែកទី៥
កិច្ចតែងការបង្រៀន








កិច្ចតែងការបង្រៀន
-       កាលបរិច្ឆេទ          :           ថ្ងៃ…………….ទី…………ខែ……………ឆ្នាំ……………
-       មុខវិជ្ជា                   :           ភាសាខ្មែរ
-       សមត្ថភាព             :          
-       រយៈពេល              :          
១. វត្ថុបំណង
-       ចំណេះដឹង             :         សិស្សចេះអំពីស្នាដៃអក្សរសិល្ប៍បុរាណពុទ្ធនិយម
និងប្រភពរឿងច្បាស់លាស់។           
-       ចំណេះធ្វើ              :           សិស្សអាចស្គាល់អំពីរបៀបតែងនិពន្ធ អក្សរសិល្ប៍
បុរាណពុទ្ធនិយមនិងការប្រើប្រាស់ភាសា បានយ៉ាង ស្ទាត់។
-       ឥរិយាបទ               :         បណ្តុះស្មារតីឲ្យសិស្សប្រព្រឹត្តិតែអំពើល្អ ទាំងកាយ
វាចារ​ ចិត្ត។    
២.សម្ភារៈឧបទេស
- សៀវភៅគ្រូ:
-សៀវភៅសិស្ស:
-ផ្ទាំងរូបភាព   :
៣.ដំណឹកនាំមេរៀន

សកម្មភាព
ខ្លឹមសារមេរៀន
សកម្មភាពសិស្ស
-គ្រូពិនិត្យអវត្តមានសិស្ស
-គ្រូពង្រឹងវិន័យអនាម័យ សណ្តាប់ធ្នាប់ ថ្នាក់រៀន
ជំហានទី១
រដ្ឋបាលថ្នាក់
-ប្រធានថ្នាក់ ឡើង រាយការណ៍។
-សិស្សស្តាប់ការណែនាំ


គ្រូសួរសំណួរ
១.តើកាលពី សប្តាហ៍មុន យើងសិក្សាមេរៀន មាន ចំណងជើងអ្វី? អ្នកនិពន្ធ ឈ្មោះអ្វី? និពន្ធនៅ ឆ្នាំ ណា?

២.តើអត្ថបទ សម្រង់ នេះ ឆ្លុះ បញ្ចាំងពីអ្វីខ្លះ នៅក្នុង សង្គម? ចុះគំនិតអប់រំ យ៉ាង ម៉េចដែរ?
ជំហានទី២
រំលឹក មេរៀនចាស់
១.ចំណងជើងមេរៀន?
-អ្នកនិពន្ធ និពន្ធ ឈ្មោះ






២.អត្ថបទសម្រង់នេះ ឆ្លុះបញ្ចាំង អំពី ....
អត្ថបទនេះលោក ចង់អប់រំយើង ដូចតទៅ ៖




-សិស្សឆ្លើយ








-សិស្សឆ្លើយ





១.តើរឿង ភូរិទត្តជាតក នេះ មានប្រភពមកពី ណា? ចូរបង្ហាញខ្លីៗផង










២.តើរឿងភូរិទត្តជាតកនេះ ជាប្រភេទអក្សរសិល្ប៍អ្វី?
ចលនាអ្វី?
៣.តើរឿងនេះ មានអ្នក និពន្ធដែរឬទេ? ចូរបង្ហាញ








៤.ចូរបង្ហាញប្រាប់ពីសង្គម បរិយាកាសតាមរយៈរឿង នេះផង។






៥.ចូរប្អូន សង្ខេបអត្ថបទ រឿងនេះដោយ ស្រង់ ចំណុចសំខាន់ៗ។









































































































































៦.តាមរយៈការសិក្សារឿង នេះរួចមកយើងដឹង ថា មាន តួអង្គ។ចូរអ្នកលើក យក តួអង្គសំខាន់ៗមក វិភាគតាមការយល់ដឹង របស់អ្នក។


















































































































































៧.ដូចម្តេចហៅថា ប្រធាន រឿង? តាមរយៈការសិក្សា រឿងនេះ អ្នកនិពន្ធឆ្លុះ បញ្ចាំងអ្វីខ្លះ នៅក្នុង សង្គម។







































៨.ដូចម្តេចហៅថា មូល បញ្ហារឿង មូលបញ្ហារឿង ភូរិទត្តជាតកនេះវិលជុំវិញ បញ្ហាអ្វីខ្លះ?



























































































































































៩.ដូចម្តេចហៅថា​ឧត្តម គិតរឿង? តាមរយៈរឿង ភូរិទត្ត តើអ្នកនិពន្ធមាន គោលបំណង បែបណា ដែរ?


























១០.ដូចម្តេច ហៅថា អត្ថ រូប?ចូរបង្ហាញតាម រយៈ រឿងភូរិទត្តជាតកនេះ?



-តើអក្សរសិល្ប៍ បុរាណ ពុទ្ធនិយម របៀបតែង និពន្ធយ៉ាងដូចម្តេច?




















































































































































































១១.ដូចម្តេចហៅថា អត្ថរស?
















ជំហានទី៣
មេរៀនប្រចំាថ្ងៃ
សិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរ រឿងភូរិទត្តជាតក
១.ការបង្ហាញប្រភពអត្ថបទ និងអ្នក និពន្ធ
ក. ប្រភពរឿង ៖ រឿងភូរិទត្តជា តកនេះមានប្រភព មកពីគម្ពីរអដ្ឋ កថា នៅក្នុងខុទ្ធកនិកាយព្រះ ត្រ័យ បិតកបកប្រែ និងកែ សម្រួលដោយ ព្រះគ្រូ អ៊ូ ចេវ និង បណ្ឌិតមហា ឈឹម ស៊ុមន៍ ដែល ទទួលបានមក ពីវត្តថ្នល់រកា (កំពង់ស្ពឺ)  និងមួយ ច្បាប់ទៀត ទទួលពី វត្តកំពង់ថ្ម (កំពង់ស្ពឺ) តំកល់ទុកនៅវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ។

២.ប្រភេទ និង ចលនា
-រឿងភូរិទត្តជាតកជា ប្រភេទអក្សរ សិល្ប៍​ បុរាណផ្នែកពុទ្ធនិយម។
-ចលនាពុទ្ធនិយម
៣.អ្នកនិពន្ធ និង កាលបរិច្ឆេទ
-អក្សរសិល្ប៍ពុទ្ធនិយម ទសជាតក ជាប្រភេទអក្សរសិល្ប៍ ដែលកើត មកពី ការនិទានតៗគ្នា ហើយការ និទាននេះជាការសម្តែងធម៌ របស់ ព្រះសមណៈគោត្ត ប៉ុណ្ណោះ ចំពោះ អតីត ជាព្រះពោធិសត្វ។ ដូច្នេះ រឿងភូរិទត្ត ពុំមានអ្នក និពន្ធនិង កាល បរិច្ឆេទ ច្បាស់លាស់ នោះទេ មានតែអ្នករៀបរៀងតែ ប៉ុណ្ណោះ។
៤.សង្គមបរិយាកាស
     ភូរិទត្ត ជារឿងទី៦ ក្នុងចំណោទ
សជាតក ដែលព្រះពោធិសត្វព្រះ អង្គ កំពុងបំពេញនូវសីលបារមី។
    ដូចនេះ ភូរិទត្តជាតកពិតជារឿង ដែលកើតតាំងពីសម័យមុន ពុទ្ធ ប្រវតិ្តទៅទៀត គឺយូរអង្វែង ណាស់ មកហើយ ។
ង. សង្ខេបរឿង
     កាលគ្រាកន្លងទៅហើយ មាន ព្រះមហាក្សត្រមួយព្រះអង្គ សោយ រាជ្យនៅនគរពារាណសី ព្រះនាម ព្រហ្មទត្ត ។ ព្រះអង្គបានទៅធ្វើតា បសឥសី ហើយបានរួមសង្វាសជា មួយនាងនាគមាណវិកា បានបុត្រ ពីរព្រះអង្គ គឺសាគរព្រហ្មទត និង នាងសមុទ្ទជា ។ ព្រះនាងសមុទ្ទជា មានព្រះសា្វមីនៅឋាន ភុជង្គនាគ ឈ្មោះព្រះបាទធតរដ្ឋ រហូតមាន ព្រះរាជបុត្របួនព្រះអង្គគឺសុទស្សន៍ សុភោគ អរិដ្ឋ ទត្ត ។ ព្រះរាជបុត្រ ទត្ត ជាបុត្រ ដែល​មានប្រាជ្ញាអាច
ដោះស្រាយប្រស្នា អាថ៌កំបាំងបាន រហូតព្រះបិតានាំទៅ ដោះស្រាយ បញ្ហារបស់ព្រះអង្គ នៅឯឋាន ព្រះឥន្ទ្រព្រះឥន្ទ្រសព្វព្រះរាជហឫទ័យពេក ទ្រង់ប្រទាន ឈ្មោះថា​ ភូរិទត្ត​ ។ ក្រោយពេលដែលព្រះអង្គ ត្រឡប់មកពីឋានព្រះឥន្ទ្រ ហើយ ព្រះអង្គបានលាព្រះមាតា បិតាមក ធ្វើឧបោសថសីល នៅឋានមនុស្ស លោក។ព្រះអង្គទ្រង់រក្សាសីលត្រង់ ក្បែរដំបូកធំមួយ ពេលនោះ មាន ព្រាហ្មណ៍ម្នាក់ឈ្មោះ ព្រាហ្មណ៍ នេសាទ និងកូនម្នាក់ឈ្មោះសោម ទត្ត​កុមារ បានមកពើបប្រទះ ព្រះ អង្គ ។ ព្រះអង្គមានព្រះតំរិះ ឈ្វេង យល់ថា​​​ សេចក្តីអន្តរាយនឹងកើត មានចំពោះព្រះអង្គមិនខាន។ ពេល នោះព្រះអង្គលួងលោមធ្វើ យ៉ាង ណា ឲ្យអ្នកទាំងពីរទៅឋាន មនុស្ស លោក។ នៅពេលដែលឪពុកកូន បានទៅដល់ឋាននាគហើយ មាន ការមើលថែទាំយ៉ាងកក់ក្តៅ ពីក្រុម នាគទាំងនោះ។  ប៉ុន្តែដោយសេចក្តី បាបរបស់ព្រាហ្មណ៍នេះ ធ្វើឲ្យគេ ចង់វិល ត្រឡប់មកឋានមនុស្ស លោកវិញ ដោយកុហក ប្រាប់ ស្តេចនាគ រាជភូរិទត្តពោធិសត្វថា មកបួស ព្រះអង្គក៏មិនហ៊ាន ខាត់ ឡើយ ព្រោះឮសូរថាមកបួស។ បន្ទាប់ពីបានមក ដល់ឋានមនុស្ស លោកវិញ ព្រាហ្មណ៍នេសាតដោយ
សេចក្តីបាបរបស់គេដាស់ឡើង​រៀប រាប់ រឿងរ៉ាវ ផ្សេងៗប្រាប់ ទៅកូន ដែលធ្លាប់ប្រព្រឹត្តសម្លាប់ សត្វផង ទាំងពួង ។ លុះធ្វើដំណើរ ដល់ពាក់ កណ្តាលផ្លូវព្រាហ្មណ៍បបួលកូនចុះងូតទឹក នៅក្បែរស្ទឹងមួយលុះ ត្រឡប់ ឡើងមកវិញ រករបស់អ្វីមិន ឃើញឡើយ ដូចជាកែវមណី ដែល បាន កពីឋាន ភុជង្គនាគនោះ ។ អ្នកទាំង ពីរបាន មកដល់ផ្ទះវិញ ។ ប្រពន្ធព្រាហ្មណ៍ នេសាទមាន ចិត្ត ត្រេកអរណាស់ បន្ទាប់ពីបានឃើញ ប្តី និងកូន ត្រឡប់ មកវិញដូច្នេះ ។ ម្តាយ សោមទត្ត សួរទៅទត្តកុមារ ថាតើ កូន បាត់ទៅណាយូរម៉្លេះ ...ទត្តតប ថាទៅឋានភុជង្គនាគ ... ម្តាយឆ្លើយ មកវិញថា តើបានកែវ មុណីមកទេ ? ទត្តនិយាយថា បាន មកខ្លះដែរ  ព្រោះឪពុកគាត់ ប្រាប់ ព្រះភូរិទត្តថាទៅបួស ប៉ុន្តែឥឡូវនេះជ្រុះបាត់ អស់ហើយ ។ ម្តាយសោមទត្ត គ្រាន់តែ ឮបែប នេះខឹងយ៉ាងខ្លំាង បានយក ដំបង វាយប្តី ដែលកំពុង តែដេក និង សោម ទត្តជាកូនផងដែរ ។ ពេល នោះ ទាំងឪពុកទាំងកូន បានធ្វើ ដំណើរ មកដល់ពាក់ កណ្តាលផ្លូវ ក៏បានជួបនឹងព្រាហ្មណ៍ម្នាក់ឈ្មោះ អាលម្ពាយន៍ (ហ្មពស់) ដែល ព្រាហ្មណ៍ នេះរើសបានកែវមុណី របស់ពួកនាគ មកលេងទឹកនោះ ព្រាហ្មណ៍ នេសាទនឹកស្មានថាជា របស់ខ្លួន ដែលបានបាត់នោះ ក៏ទៅ សុំពីព្រាហ្មណ៍នោះ តែព្រាហ្មណ៍ អាលម្ពាយន៍ មិនព្រមឲ្យទេ គេ និយាយថា បើឯងចង់បាន ចូរអ្នក ឯងរកនាគឲ្យយើងមក។ ព្រាហ្មណ៍ នេសាទត្រេកអរ ណាស់ គេបា្រប់ ទៅកូនថា​ ឪពុកនឹងនាំពា្រហ្មណ៍ អាលម្ពាយនេះទៅជួបព្រះភូរិទត្ត ។ នៅពេលនោះសោម ទត្តប្រឆាំង ជំទាស់ឪពុកគេ ដោយគេគិតថា ព្រះ ភូរិទត្ត ជាអ្នកមានគុណជាកល្យាណ មិត្តចេះជួយសង្គ្រោះមនុស្ស។ ទោះ បី ជាកូននិយាយ បែបណាក៏ដោយ ព្រាហ្មណ៍ នេសាទមិនព្រមតាម ឡើយ។ ឪពុក កូនត្រូវ ចែកផ្លូវគ្នាដើរ ។ ព្រាហ្មណ៍ នេសាទនាំអាលម្ពាយ ទៅជួបព្រះពោធិសត្វនាគរាជ ក្នុង ខណៈនោះព្រះពោធិសត្វ មិនហ៊ាន សំឡឹងចំដល់អ្នកទាំងពីរឡើយព្រោះ ខ្លាចបាប ខ្លាចឫទ្ធិអំណាចរបស់ ព្រះអង្គ ខ្លាំងណាស់។ព្រាហ្មណ៍ អាលម្ពាយ ចូលទៅសេកមន្តគាថា ចាប់ព្រះ ពោធិសត្វដាក់កន្ត្រក បញ្ជា ឲ្យព្រះពោធិសត្វសម្តែងសិល្បៈ បើក ពពារ មួយ ពពារពីរ ចេះរាំ ចេះហោះ ចេះបំបាត់ខ្លួន ។ អាលម្ពាយយក ព្រះពោធិ សត្វដើរសម្តែង គ្រប់ច្រក ល្ហក ...​ អាលម្ពាយវាយធ្វើបាបព្រះ ពោធិសត្វបែកឈាម បាក់កម្លាំង អស់ឫទិ្ធ ។ ព្រះពោធិសត្វជួយអាល ម្ពាយតាំងពីសំលៀកបំពាក់រហែក រហូតដល់មាន សំលៀកបំពាក់ថ្មី ពាក់មាស ពេជ្រពេញខ្លួន រហូត ដំណឹនាគសម្តែងសិល្បៈ លេចឮ ដល់ព្រះមហាក្សត្រ ។ ព្រះអង្គសព្វ ព្រះរាជ ឫហទ័យណាស់ចំពោះការ សម្តែងនេះ ។ ក្រោយពេលដែល ក្រុមនគរភុជង្គនាគ បានទទួល ដំណឹងបាត់ ព្រះភូរិទត្ត រកមិន ឃើញ នគរនាគកើតទុក្ខបោក ខ្លួន ទ្រហោយំ ជាពិសេសព្រះ មាតា របស់ ព្រះភូរិទត្ត ។ បន្ទាប់មកទៀត សុទស្សន៍ជាព្រះរាម ចាត់កម្លាំង ដើរ ស្វែងរកព្រះអនុជ។ ព្រះអង្គនិង ព្រះ នាងអចិមុខី មកតាមរកនៅ ឋាន មនុស្សលោក ទ្រង់បានជួប ព្រះពោធិសត្វនៅឯវាំងកំពុង សម្តែង សិល្បៈ ព្រះពោធិសត្វ ស្គាល់ជ្រាប ច្បាស់ថាជាព្រះរាម ហើយបានលូន មកសំពះព្រះបាទា ។ ពេលនោះ ព្រាហ្មណ៍នេសាទភិតភ័យ ដឹងថា បាបរបស់ព្រាហ្មណ៍ អាលម្ពាយ បាន មកដល់ហើយ ។ ព្រះបាទ សុភោគ ទ្រង់នាំព្រាហ្មណ៍ នេសាទមក នគរ នាគ ព្រោះគេ ប្រកាស ខ្លួនថាគេនេះ ជាបុត្រ របស់ព្រះព្រហ្ម។ ព្រាហ្មណ៍ នេសាទ បានបកស្រាយអំពីទ្រឹស្តី ព្រាហ្មណ៍ សាសនា ។
៣. វិភាគតួអង្គសំខាន់ៗ
.ព្រះបាទព្រហ្មទត្ត(កាក សិករាជ)
. គុណសម្បតិ្ត
-ជាព្រះមហាក្សត្រមួយអង្គ ប្រកប ដោយសីលបារមី
-ព្រះអង្គ បំពេញនូវអំពើកុសលកម្ម ដោយអំពើល្អ
-ជាបិតាដ៏ល្អរបស់ព្រះរាជបុត្រ ទាំង ពីរ
-ជាបុគ្គលមួយរូប ស្រឡាញ់ចូល ចិត្តជាមួយសាសនា
- ស្រឡាញ់សន្តិភាព
. គុណវិបត្តិ
- មិនបានបំពេញ សេចក្តីសុខជូន គ្រួសារ ពិសេសប្រពន្ធ នាងនាគ មាណវិការ
-ជាមនុស្ស មិនមានភាពម្ចាស់ការ មិន គ្រប់គ្រងប្រពន្ធកូនឲ្យបានល្អ
គិតតែប្រយោជន៍បុគ្គលសេចក្តីសុខ ផ្ទាល់ខ្លួន
. ព្រះបាទឆតរដ្ឋ
. គុណសម្បតិ្ត
- ជាបិតា ជាស្វាមីដ៏ល្អមួយរូប
-ចេះគ្រប់គ្រងនគរឲ្យ មានរបៀប រៀបរយ
-ជាឪពុកមានព្រហ្មវិហារធម៌ ចំពោះ កូនៗ
-ចូលចិត្តរាប់អានជាមួយ ញាតិ សន្តាន
-ជាក្សត្រមាន ប្រាជ្ញាឈ្លាសវៃ ជា បុរសមានសមត្ថភាពដឹកនាំគ្រួសារដ៏ល្អ
. គុណវិបតិ្ត
-ជាមនុស្សចូលចិត្តដើរ អួតអាង ប្រាជ្ញា
-ជាមនុស្សដើរច្រើន
-ពេលគ្រួសារមានបញ្ហា មិនយក បញ្ហា មកដោះស្រាយ
-មិនចេះចាប់អារម្មណ៍ ពេលកូន មានទុក្ខលំបាក
. ព្រះនាងសមុទ្ទជា
. គុណសម្បតិ្ត
-ជាកូនជាប្អូនប្រកប ដោយគន្លងធម៌
-ម្តាយប្រកបដោយព្រហ្មវិហារ ធម៌
-ចេះព្រួយ បារម្ភចំពោះសុខទុក្ខ សេចក្តីសុខកូន
- ជាកូនប្រកបដោយកត្តញ្ញូតាធម៌
. គុណវិបតិ្ត
- មិនចេះរកវិធីសាស្រ្ត ទៅមើល ថែរក្សាកូន
-ឆាប់ភ័យតក់ស្លុតនឹង បញ្ហាចំពោះ មុខ
-មានការបារម្ភច្រើន
-មិនចេះគ្រប់គ្រងនគរ បណ្តាលឲ្យ ហ្វឹកវរយំសោក
. ព្រះពោធិសត្វ ភូរិទត្ត
. គុណសម្បតិ្ត
-ជាបុគ្គលមួយរូបមានប្រាជ្ញាឈ្លាស វៃ (ញាណ)
-ជាកូនមួយរូបប្រកប ដោយគ​ន្លង ធម៌
-ស្វែងរកគុណសម្បតិ្តជូន ដល់ គ្រួសារ និងនគរ
-ជាប្អូនមួយរូប ស្រឡាញ់បងប្អូន ស្មើរៗគ្នា
-ជាមនុស្សមួយរូប មានគុណធម៌ សប្បុរសធម៌ ទសពិធរាជធម៌
-ចេះជួយសង្រ្គោះ មនុស្សអត់ឃ្លាន ចែករំលែកទ្រព្យ
-មានខន្តី អំណត់ តាំងសីលបារមី យ៉ាងខ្ជាប់ខ្ជួន
-ហ៊ានប្រកាសនូវជីវិតបរិច្ចាគ
-បំពេញនូវជីវិតបរិច្ចាគ ក្នុងចំណោម ទសជាតក
- ជាបុគ្គលមិនចេះខឹងតបត
-ប្រាថ្នាព្រះសម្មាសម្ពុទ្ធពោធិញាណ
. គុណវិបតិ្ត
-ធ្វេសប្រហែស មើលស្រាលជីវិត របស់ខ្លួន
-ចូលចិត្តដោះស្រាយបញ្ហា ឈរលើ សមត្ថភាពខ្លួនពេក
-បង្កលក្ខណៈ ពិបាកចំពោះគ្រួសារ នគរ
- ចូលចិត្តជួយសង្រ្គោះ មនុស្សគ្មាន សីល
-មិនស្គាល់ប្រភពនៃបញ្ហា មិនចេះ ដោះស្រាយឲ្យបានសមស្រប
-ពេលជួបបញ្ហាចំពោះមុខ ដោះ ស្រាយ មិនទាន់ពេល
. ព្រាហ្មណ៍នេសាទ
. គុណសម្បតិ្ត
- ជាប្តី និងជាឪពុកដ៏ល្អមួយរូប
-ជាមនុស្សមិនប្រើ ហិង្សាក្នុង គ្រួសារ
- ជាមនុស្សចង់មានចង់បាន
-ចេះដោះស្រាយបញ្ហា ពេលជួប ឧបសគ្គ
-ចេះគិតពីសុខទុក្ខចំពោះកូន អាណាគតគ្រួសារ
. គុណវិបតិ្ត
-ជាមនុស្ស អាត្មានិយមហួសហេតុ គិតតែពីប្រយោជន៍ខ្លួន
- ជាមនុស្សល្មើសគុណ បាបមិត្រ
-ជាមនុស្សប្រព្រឹត្ត ខុសនឹងច្បាប់ បាណាតិបាតា (សម្លាប់សត្វ)
-ជាមនុស្សអត្តនោម័ត មិនស្តាប់អ្នក ដទៃសូម្បីតែកូន
- ពូកែកុហកបោកប្រាស់អ្នកដទៃ
- គ្រួសារមានភាពមិនចុះសម្រុង
- ចង់បានទ្រព្យអ្នកដទៃ
- គ្មានគុណធម៌ មេត្តាធម៌ចំពោះកូន អ្នកដទៃ
- ដើរបំផ្លាញសេចក្តីសុខអ្នកដទៃ
- មិនចេះរស់នៅជាមួយអ្នកដទៃ
- ជាមនុស្សឲ្យបាបដឹកមុខ
. ប្រពន្ធព្រាហ្មណ៍នេសាទ
. គុណសម្បតិ្ត
- ជាមនុស្សស្រឡាញ់ការមានបាន
- ចេះរស់នៅដោយ មិនពឹងលើ កម្លាំងប្តី
- ជាមនុស្សក្លាហាន
. គុណវិបតិ្ត
- ជាម្តាយ និងប្រពន្ធមិនល្អ
- ជាមនុស្សស្រឡាញ់ ទ្រព្យសម្បតិ្ត ហួសហេតុ
-ប្រើអំពើហឹង្សាចំពោះប្តី និងកូន
-ពុំមានគុណធម៌ សីលធម៌ក្នុងខ្លួន
-ខ្វះការអប់រំ ចំណេះដឹង ទាបក្នុង គ្រួសារ
-មិនមានលក្ខណៈជាស្ត្រី
-ខ្លួនស្រី ចរិកប្រុសហ៊ានសំពងប្តី និង កូនរស់នៅមិនចេះមើលអ្នកជិតខាង
. នាយព្រាហ្មណ៍អាលម្ពាយ
. គុណសម្បតិ្ត
- ជាមនុស្សមាន សមត្ថភាពចេះ ចាប់ពស់ (ហ្មចាប់ពស់)
-មានសមត្ថភាពបញ្ជា ឲ្យពោធិសត្វ អនុវត្តន៍តាម
-ជាមនុស្សចង់មាន ចង់បានទ្រព្យ សម្បតិ្ត
-ជាមនុស្សអាចដើរ ស្គាល់គ្រប់ទី កន្លែង
-មានសមត្ថភាពបញ្ជាអ្នកដទៃ ចេះ ដោះស្រាយបញ្ហា
. គុណវិបតិ្ត
- ដើរលួចទ្រព្យអ្នកដទៃ
-កេងកម្លាំងប្រាជ្ញាអ្នកដទៃ កុហក បោកប្រាស
-ហ៊ានប្រព្រឹត្តអំពើថោកទាប ចំពោះ ព្រះពោធិសត្វ
-ជាមនុស្សបាបមិត្រ បង្កជម្លោះ ជាមួយអ្នកដទៃ
-ពុំមានសីល គុណធម៌ មេត្តាធម៌ នៅក្នុងខ្លួន
- ដើរញុះញង់អ្នកដទៃ បង្កើតបញ្ហា

៤. សិក្សាវិភាគអត្ថន័យ
ក. ប្រធានរឿង
- ដែលហៅថាប្រធានរឿង គឺជា ចំណុចចាប់ផ្តើមដំបូងបំផុតនៃគំនិតរបស់អ្នកនិពន្ធ មុននឹងចាប់ ផ្តើម សរសេរថា តើសរសេរអំពីអ្វី ?
-ប្រធានរឿងៈ ជាចំណុចរួម បំផុត នៃមូលបញ្ហារឿង ហើយប្រធាន រឿងវាមានអត្ថន័យគ្របដណ្តប់ ផ្ទៃ រឿងទាំងមូល។ ជួនកាលប្រធាន រឿងស្ថិតនៅលើចំណងជើងរឿងជាដើម ។
    ឧទាហរណ៍ៈ រឿងសង្រ្គាម និង សន្តិភាព របស់លោកលេអុង តុល ស្តយ និងទុរគតជនរបស់វ៉ិចទ័រ ហ៊ុយ ហ្គោ ។
-​នៅក្នុងស្នាដៃខ្លះ ប្រធានរឿង មាន ហើយនៅមានអនុប្រធានរឿងទៀត
ឧទាហរណ៍ៈគូលីកំនែនព្រះអាទិត្យ ថ្មីរះលើផែនដីចាស់ ។
-តាមរយៈការសិក្សារឿងនេះ យើង ឃើញថា ប្រធានរឿងភូរិទត្តជាតក អ្នកនិពន្ធឆ្លុះបញ្ចាំងដល់ អ្នកសិក្សា ត្រង់ “ការបំពេញនូវសីលបារមី” របស់តួអង្គព្រះពោធិសត្វ កាលព្រះ ជាតិជាស្តេចសត្វនាគរាជ។ព្រះអង្គ សុខចិត្តប្រកាសប្រាប់ចំពោះបុគ្គល ណាដែល ចូលមកប្រាថ្នាសាច់ ឈាមសរសៃឆ្អឹង ព្រះអង្គធ្វើ ការ បរិច្ចាគទាំងអស់ មានន័យថា ព្រះ ពោធិសត្វបានបំពេញនូវអជ្ឈិតទាន (ទានក្នុងខ្លួន) រួមមានជីវិត បរិច្ចាគ និងអង្គបរិច្ចាគ ដើម្បីប្តូរយក ឧបោ សថសីលរបស់ព្រះអង្គ។ តាមការ សិក្សាអំពីទ្រឹស្តីរបស់ព្រះពុទ្ធ សាស នា ព្រះអង្គបានបំពេញនូវ សីល បារមី ហៅថានិចសីល។ ក្នុង ចំណោម និចសីលនេះ ព្រះអង្គ បាន វៀរចាកកិរិយាដោយ មិនសម្លាប់ សត្វ (បាណាតិបាត) ។
    ដូចនេះយើងអាច កំណត់ ប្រធាន រឿងត្រង់ការសន្សំនូវសីល បារមីតែ ប៉ុណ្ណោះ សីលបារមីនេះ ប្រៀបបាន ជាមេសន្តិភាពសម្រាប់មនុស្សជាតិទូទៅ ។
ខ. មូលបញ្ហារឿង
មូលបញ្ហារឿងៈជាភាគចំណែកនៃប្រធានរឿង ជាទិដ្ឋភាពផ្សេងៗ ឬ ភាសាលំអិតនៃប្រធានរឿង ។ មូល បញ្ហារឿង ក្នុងអក្សរសិល្ប៍ មិន កំណត់ទេ។ មូលបញ្ហារឿង ត្រូវអ្នក និពន្ធបំផុសយកបញ្ហាទាំង ឡាយណា ដែលជាប់ទាក់ទងជា មួយប្រធានរឿង​ ។
Fមូលបញ្ហារឿងភូរិទត្ត មានដូច តទៅ ៖
- បញ្ហាទី១ ការបំពេញនូវទានបារមី (ការធ្វើអំណោយ) របស់ព្រះពោធិ សត្វ ចំពោះព្រាហ្មណ៍ នេសាទ និងសោមទត្តកុមារ ។
-បញ្ហាទី២ បញ្ហាទ្រឹស្តីកម្មផល(អំពើ បាបរបស់នាយព្រាហ្មណ៍ នេសាទ)
-បញ្ហាទី៣ អណ្តាតជាអាថ៌កន្លង បានសុខទុក្ខផង ពីព្រោះអណ្តាត (ការប្រើអំពើហឹង្សារបស់ ប្រពន្ធ នាយព្រាហ្មណ៍នេសាទ)
-បញ្ហាទី៤ការបំពេញនូវសីល បារមី របស់ព្រះភូរិទត្ត ចំពោះនាយអាល ម្ពាយ និងព្រាហ្មណ៍ នេសាទ
-បញ្ហាទី៥ ភាបអកតញ្ញូ (បាបមិត្រ) របស់នាយព្រាហ្មណ៍នេសាទ ។
-បញ្ហាទី៦​ការភូតកុហករបស់ នាយ ព្រាហ្មណ៍នេសាទ


វិភាគបញ្ហា
-បញ្ហាទី១ : ការបំពេញនូវទាន បារមី(ការធ្វើអំណោយ) របស់ ព្រះពោធិសត្វចំពោះនាយ ព្រាហ្មណ៍ នេសាទ និង ស្តេចទត្ត កុមារ ។
     ទានបារមី : មានន័យថាការ ធ្វើអំណោយដោយ មិនរើស មុខ ចំពោះសព្វសត្វលោក មានសម្ភារៈ និង ស្មារតីសម្រាប់ បម្រើសេចក្តីសុខ សេចក្តីចម្រើន ។ តាមរយៈរឿង ភូរិទត្ត ជាតកនេះ ជូនដល់នាយ ព្រាហ្មណ៍ ហើយ នឹងកូនឲ្យទៅរស់ នៅឋានភុជង្គនាគ
(...) បើដូច្នោះគួរតែអាត្មាអញ នាំ ព្រាននេះ បំប៉នដោយគ្រឿង សក្ការៈ និងសេចក្តីរាប់អាន ឯឋាន ភុជង្គនាគ(...)ទំព័រ ១៨០ ។
     ដូចនេះ មូលបញ្ហារឿងទី១ នេះ កើតមានឡើងបណ្តាលមកពី ព្រះ អង្គបំពេញនូវទានបារមី សេចក្តី ករុណាចំពោះ មនុស្សដោយមិន បានពិនិត្យបុគ្គលិកលក្ខណៈ និង មិនបានសិក្សាអំពី ចិត្តគំនិតរបស់​មនុស្សក្នុងសង្គមឲ្យបានស៊ីជម្រៅ។
បញ្ហាទី២ : បញ្ហាទ្រឹស្តីកម្មផល (អំពើបាបនាយព្រហ្មណ៍នេសាទ)។
+បញ្ហាទ្រឹស្តីកម្មផល : ផលនេះជា គំនិតមួយយ៉ាងសំខាន់ ក្នុងគោល គំនិតនិម្មិតកម្មអក្សរសិល្ប៍បុរាណ ពុទ្ធនិយម។ បញ្ហាកម្មផល បានឆ្លុះ បញ្ចាំងតាមរយៈសកម្មភាពរបស់ តួអង្គរឿង។ ផ្អែកតាមទ្រឹស្តីព្រះពុទ្ធ សាសនា កាលណាមនុស្សចង់បាន សេចក្តីសុខ មនុស្សត្រូវបំពេញនូវ អំពើកុសលកម្ម រួមមាន៖ កាយកម្ម មនោកម្មបួន​ និងវិចីកម្ម៣ ហៅ ថា(សីល១០)សម្រាប់ធ្វើការ ប្រតិបត្តិជាប្រចាំ។
+អ្នកធ្វើអំពើល្អ បានផលល្អ
+អ្នកធ្វើអំពើអាក្រក់ បានផល អាក្រក់
+កម្មស ឲ្យផលស
+កម្មខ្មៅ ឲ្យផលខ្មៅ
+អ្នកសាបព្រោះព្យុះសង្ឃរា រមែង ជួបផ្គរ រន្ទះ
ដោយលើទ្រឹស្តីកម្មផលនេះ ឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈ រឿង ភូរិទត្តជាតកនេះត្រង់តួអង្គ នាយ ព្រាហ្មណ៍នេសាទ នេះឯង។ នៅពេលដែលព្រះពោធិសត្វ យកទៅបំប៉នប្រកបដោយគ្រឿង សក្ការៈ មាន មាស ពេជ្រ ត្បូង កែវ មុណីជាដើម ប៉ុន្តែដោយ បុណ្យ សំណាងរបស់គេ មានតិចពេក បណ្តាលឲ្យដួងចិត្ត ចង់វិលត្រឡប់​មកឋានមនុស្សវិញ ដោយកុហក ព្រះពោធិសត្វថាទៅបួស។
អំពើបាបរបស់ នាយព្រហ្មណ៍ នេសាទបណ្តាលពីបច្ចុប្បន្នជាតិ គេ ចូលចិត្តដើរបៀតបៀន ជីវិតសត្វ  (បាណាតិបាត) ល្មើសនឹងនិចសីល នេះឯរួមទាំងមុសាវាទា នេះផង។
(...)ហេតុតែព្រះពោធិសត្វមានបុណ្យ តិចក៏អផ្សុកនៅពុំបាន ទើបបញ្ឆោត ពោធិសត្វថាខ្ញុំសុំឡើងទៅ​ឋាន មនុស្សដើម្បីបួស ...ឯព្រាន នោះវិញ ហេតុតែបាបកម្មនាំចិត្ត ឲ្យគិតត្រង់ ការបរបាញ់ ក៏នាំកូនដើរ កាត់ក្នុងព្រៃ ស្រដី សារសព្ទប្រាប់ ត្រង់នេះ ឪពុកធ្លាប់បាញ់ជ្រូក បាញ់ ប្រើស បាញ់រមាំង (...) ទំព័រ ១៨០-១៨១។
     ដូច្នេះមូលបញ្ហាគឺត្រង់ ទ្រឹស្តីកម្ម ផលរបស់តួអង្គ នាយព្រហ្មណ៍ នេសាទ។
បញ្ហាទី៣ : អណ្តាតជា អាថ៌កន្លង បានសុខទុក្ខផង ពីព្រោះអណ្តាត
(ការប្រើអំពើហឹង្សា របស់ប្រពន្ធ នាយព្រាហ្មណ៍ នេសាទ)
-អណ្តាតជាអាថ៌កន្លងនេះ បាន សុខទុក្ខផង ពីព្រោះអណ្តាតមាន  ន័យថាចាស់បុរាណលោកបង្កើត សុភាសិតនេះ ឡើងក្នុងគោល បំណងឲ្យមនុស្សមាន បំរុងប្រយ័ត្ន ក្នុងការនិយាយស្តីត្រូវចេះគិតពិចារ ណាសិន មុនស្រដី ចេញមកក្រៅ។ ដូចជាតាមរយៈតួអង្គ សោមទត្ត កុមារ រៀនរាប់ អំពីដំណើររឿង ដែលខ្លួនទៅឋានៈភុជង្គក្នុងគោល បំណងឲ្យ អ្នកម្តាយបានជ្រាប ប៉ុន្តែ នៅពេលដឹងថាទៅ ឋានភុជង្គនាគ មិនបានត្បួងគ្រឿងកែវមណីនោះ នាងបានប្រើអំពើហឹង្សា ដោយគ្មាន ហេតុផល វាយប្តីនិងកូនរត់ខ្ទាត់ ខ្ទាយ។
(...) ស្ទុះទៅសំពងប្តីកំពុងដេកលក់ ដោយបន្ទះចង្រ្កៀល អំបុកចំឆ្អឹង ខ្នង ជេរប្រទេចណ្តេញចេញ ពីផ្ទះ ទាំងឪពុកទាំងកូន ។ (...) ទំព័រ ១៨១
     ដូចនេះមូលបញ្ហាទី៣ បណ្តាល មកពីការនិយាស្តី ដោយមិនប្រុង ទុកជាមុន នាមឈានទៅរកអំពើ ហឹង្សាក្នុងគ្រួសារ។
    មូលបញ្ហាទី៤ :ភាពកតញ្ញូ (បាប មិត្រ) របស់នាយព្រហ្មណ៍នេសាទ មកលើព្រះពោធិសត្វ។
+អកតញ្ញូនេះ ប្រែថាកិរិយា ប្រកប ដោយមិនដឹងគុណ ភាពរមិលគុណ ចំពោះម្ចាស់ទាន ឬអ្នកដែលបាន ជួយអាសារ។
+បាបមិត្រ : មិត្តអាក្រក់ ដោយ កាយវិចា កិរិយាទ្រុស្តមិត្តនាំទៅរក សេចក្តីអន្តកាល។
     តាមដំណើររឿងចង្អុលបង្ហាញ ចំៗ ចំពោះតួអង្គនាយព្រាហ្មណ៍ នេសាទ ដែលជាបុគ្គលអកត្តញ្ញូ និង បាបមិត្រព្រោះតែអវិជ្ជា និង តណ្ហា ដែលញ៉ាំងបុគ្គលនេះឈាន ទៅរកអំពើបាប។ អំពើអកត្តញ្ញូ របស់នាយ ព្រាហ្មណ៍នេសាទ ធ្វើ ទៅលើព្រះភូរិទត្តត្រង់ ៖
     (...)​ យើងត្រូវបង្ហាញភូរិទត្តដល់ អាលម្ពាយនេះណា៎ កូនណា៎ ‌! កូន ជំទាស់ថា ទេឪ! ពុំត្រូវទេ ខុស មនុស្សធម៌ឆ្ងាយណាស់។ ឪ បន្ទោស ថាយី កូន‌‌! មនុស្សធម៌អីបើ រវល់នឹង ធម៌ធ្វើម្តេចនឹងបាន!។(...)
     ដូចនេះ បញ្ហាទី៤នេះ វិលជុំវិញ ភាពអកត្តញ្ញូ អសប្បុរសធម៌ បាប មិត្រនេះផង។
គ.ឧត្តមគតិរឿង ៖ ជាគំនិតដឹកនាំ រឿងរបស់អ្នកនិពន្ធ ។ តាមរយៈរឿង ភរិទត្ត អ្នកនិពន្ធលោក មានគោល បំណងអប់រំយើង ដូចតទៅ៖
. អប់រំមនុស្សយើងកុំឲ្យ ប្រកាន់ បក្សពួក រើសអើងប្រកាន់វណ្ណៈ
. អប់រំមនុស្សឲ្យចេះស្រឡាញ់គ្នា ចេះជួយសង្រ្គោះ
. អប់រំមនុស្សឲ្យចេះធ្វើទាន រក្សា សីលបារមី
. អប់រំមនុស្សឲ្យចេះ អំណត់ ព្យាយាម អត់ធ្មត់ ខន្តី មិនក្រោធ ខឹង
. អប់រំមនុស្ស ឲ្យប្រើវិធីដោះស្រាយ សមស្រប
. អប់រំមនុស្សកុំឲ្យប្រើអំពើហឹង្សា
. អប់រំមនុស្សកុំឲ្យ ដើរបៀតបៀន សេចក្តីសុខអ្នកដទៃ
. អប់រំកុំឲ្យមនុស្ស ភ្លេចគុណអ្នក ដទៃ
. បណ្តុះស្មារតី មនុស្សឲ្យចេះសេព គប់មិត្ត
. អប់រំ មាតាបិតា ត្រូវមាន ព្រហ្ម វិហារធម៌ចំពោះកូន
. អប់រំមនុស្សឲ្យជឿលើកម្មផល
. អប់រំមនុស្សឲ្យ ធ្វើអំពើល្អទាំង កាយវិចារ
     ដូចនេះឧត្តមគតិរឿងភូរិទត្ត ជា តកនេះលោកមានគោលអប់រំចង់ បណ្តុះស្មារតីមនុស្សឲ្យចេះធ្វើអំពើ ល្អ​ជាកុសលទាំងកាយ វាចា​ ផ្អែកតាម ទ្រឹស្តីព្រះពុទ្ធសាសនា។
៥.វិភាគអត្ថរូប
១០.អត្ថរូប ៖ គឺជាការសិក្សា​អំពី ភាសាពាក្យពេចន៍ ឃ្លាប្រយោគ របៀបតែង សិល្ប៍វិធីរបស់ អ្នក និពន្ធ។ អត្ថរូបតាមរយៈ រឿងភូរិទត្ត មានដូចតទៅ ៖
ក.របៀបតែងនិពន្ធ :
១.ផ្តើមរឿង ៖ ជាការរំលឹក គុណ ចំពោះព្រះរតនៈត្រៃ ប្រាប់អំពី ប្រភព រឿង។ សេចក្តីផ្តើមរឿង ទសជាតក គេតែងនិយាយអំពីព្រះ សាស្រ្តាចារ្យ ទ្រង់សម្តែងព្រះធម៌ ស្តីពីបុព្វជាតិ កាលនៅជាពោធិ សត្វ។
២.តួរឿង : គេនិយាយអំពីការ បំពេញបារមីរបស់ ព្រះពោធិសត្វ ។
ឧទាហរណ៍ : ព្រះភូរិទត្ត បំពេញ
៣.បញ្ចប់រឿង : គេនិយាយការសរ ជាតិរបស់តួអង្គ ទៅតាមអំពើរបស់ ខ្លួនដែលបានសាង។
-ព្រះមាតបិតា កាលនោះបានមក ជាមហារាជក្នុងត្រកូលឥលូវ
-នាយព្រាហ្មណ៍ នេសាទ បានជា ទេវទត្ត
-សោមទត្តជាអនន្ត
-នាងអច្ចិ មុខី ជានាងឧប្បលវណ្ណា
-សុទស្សន៍ ជាសារិបុត្រ
-សុភោគ គឺមោគល្លាន
-អរិដ្ឋ គឺនាងសុខក្ខន្ត
-ភូរិទត្ត ជាអង្គអញតថាគតនេះឯង
ខ.សិល្ប៍វិធីតែងនិពន្ធ
   ខ.១. ឧបមានវិធី : ជាវិធីដែលអ្នក និពន្ធប្រើប្រដូច ប្រៀបដូចជា ឧបមា...
    ឧទាហរណ៍ : (...)គ្រានោះពិភព លោកពេញដោយក្តី ក្រៀមក្រំលឺ តែយោបំ ការយំសោក លឺសូរស័ព្ទ សំណោក ដូចឃ្មុំយកផ្កា។ (...) ទំព័រ ១៨៨
ខ.២ វិឌ្បមានវិធី (វិឌ្ឍនវិធី)
            ជាវិធីដែលអ្នកនិពន្ធតុបតែងផ្តល់នូវការចំរើនបន្តិចម្តងៗ នៃរឿង(សកម្មភាពតួអង្គ) ធ្វើឲ្យ មានស្ថានភាព ឬដំណើរតឹងតែងឡើង ។
ឧទាហរណ៍ៈ រឿងភូរិទត្តជាតកទំព័រ
(....) ព្រាហ្មណ៍នាយអាលម្ពាយន៍ សេកមន្តលាបថ្នាំសព្វសារពាង្គកាយ ចូលទៅចាប់ កន្ទុយពោធិសត្វ គ្រវី គ្រវាត់បោកផ្ទប់នឹងផែនដី ជញ្ជន់ញក់ញីឈ្លី(....)
ខ. ៣ សន្ទេហវិធី
ជាវិធីដែលអ្នកនិពន្ធ ធ្វើឲ្យអ្នកអាន ចង់ដឹងហើយចង់ដឹងទៀត ដោយគេ បែងចែករឿងជា ខណៈផ្សេងៗគ្នា ។
ឧទាហរណ៍ៈតាមរយៈដំណើររឿងនេះខណៈពេលដែលនាយ ព្រាហ្ម ណ៍នេសាទណែនាំឲ្យព្រាហ្មណ៍អាល ម្ពាយន៍មកជួបព្រះពោធិសត្វ ។ ព្រាហ្មណ៍អាលម្ពាយន៍ ចាប់ធ្វើ បាប ព្រះពោធិសត្វគ្រប់រូបភាពឲ្យព្រះពោធិសត្វបើកពពារមួយ ពពារ ពីរ សម្តែងសិល្បៈជូនមហាជនគ្រប់ច្រក ល្ហក ឲ្យបាត់ខ្លួន ឲ្យឃើញខ្លួនពាក់ កណ្តាល ឲ្យមានខ្លួនខៀវ ... ព្រះ ពោធិសត្វអាច ធ្វើបានតាមការ បញ្ជា ទាំងអស់ អស់កាលទាំងអស់ មួយខែ បំពេញព្រាហ្មណ៍ទាំងពីរមានសំលៀកបំពាក់រហែករហូតមានគ្រឿងអល- ង្កា តាំងពីដើររហូតមានយានជិះ ។
ខ.៤ សំវាទវិធី ៖ ជាវិធីដែលអ្នកនិពន្ធ ធ្វើឲ្យតួអង្គចាប់ពីពីររូបឡើងទៅមាន ការសន្ទនាសារសាងគ្នា អំពីវិបតិ្ត ទំនាស់ ឈ្មោះទាស់ទែងគ្នា ដោយ ពាក្យសំដី ។
ឧទាហរណ៍ៈ ការសន្ទនារវាងនាយ ព្រាហ្មណ៍នេសាទ និងសោមទត្ត កុមារ។ លើសពីនេះ ដូចជាការ សន្ទនា រវាងប្រពន្ធនាយព្រាហ្មណ៍ នេសាទ ជាមួយសោមទត្តកុមារ ជាកូន ។
(....)ឪពុកថាៈ មិនអីទេកូន! ពួក ព្រាហ្មណ៍ បានធ្វើបាបឯណា ហើយ គេតែងបូជាមហា យញ្ញដើម្បីលាង បាបនោះចេញ អញនឹងបូជាមហាយញ..កូនប្រកែក ដាច់អហង្ការថាៈ ខ្ញុំស្តាប់មិនបាន ទេឪដែលឃើញដែរឬទេ “ការយក លាមកទៅលាងលាមកឲ្យជ្រះបាន! ចុះបើការបូជា មហាយញ្ញ ដែល សម្រេច ដោយជីវិតសត្វជាច្រើន ជា អំពើបាបមួយដ៏ធំទៅហើយ ហើយ យកទៅ លាងអំពើបាបមួយទៀត ម្តេចក៏យល់ថាជ្រះបាន! (...)
ខ.៥ ឯកវាទវិធី៖ ជាវិធីមួយដែល ធ្វើឲ្យតួអង្គមួយ ដែលទទួលរងទុក្ខ ទោសក្តី មានការឈឺចាប់ទុក្ខព្រួយក្តី ឬ កើតវិប្បដិសារីអំពីរឿងអ្វីមួយ ដោយមានការនិយាយរឭកអំពីហេតុភេទ ឬរឿងរ៉ាវរបស់ខ្លួនតែម្នាក់ឯង ។
ឧទាហរណ៍ៈ ភូរិទត្តជាតក ទំព័រ១៨០ (...)ព្រះពោធិសត្វ កាលបានជ្រាបថា ព្រានឃើញ ព្រះអង្គហើយក៏នឹកថា “សេចក្តីអន្តរាយនឹងមាន បើដូច្នេះគួរតែអាត្មាអញនាំព្រាននេះទៅបំប៉ន ដោយគ្រឿងសក្ការៈបូជា និងសេចក្តីរាប់អាន ឯឋានភុជង្គនាគ (....)
ខ.៦​ ការបង្ហាញដោយតួអង្គ៖ ក្នុងការ បង្ហាញដោយតួអង្គ តាយរយៈភូរិទត្ត ជាតកនេះ រួមមាន ៖
- ការបង្ហាញតួអង្គដោយអ្នកនិពន្ធ៖
   វិធីនេះកើតឡើងដោយការឧទ្ទេស នាម តាមរយៈអ្នកនិពន្ធផ្ទាល់។ អ្នក អានអាចស្គាល់ ឈ្មោះ មុខងាររូប សម្បតិ្ត ចរិយាសម្បតិ្ត ទ្រព្យសម្បតិ្ត វិជ្ជាសម្បតិ្ត បែបណាមួយរបស់តួអង្គ តាម រយៈអ្នកនិពន្ធ លោកធ្វើការ ពណ៌នាផ្ទាល់តែម្តង ។
ឧទាហរណ៍ៈ ភូរិទត្ត ទំព័រ​ ១៧៩
(....) គ្រានោះមានព្រាហ្មណ៍ នេសាទ ម្នាក់នៅនគរពារាណសី និងកូន ប្រុសម្នាក់ឈ្មោះ សោមទត្ត នាំគ្នា ទៅបាញ់សត្វក្នុងព្រៃ ដើម្បីលក់ ចិញ្ចឹមជីវិត នាំគ្នាតាមប្រកិត នូវសត្វ ម្រឹគមួយ ដែលខ្លួនបាញ់ត្រូវ ហើយ បោលទៅទាំងកូន (.....)
- ការបង្ហាញតួអង្គដោយតួ អង្គផ្សេង ទៀតវិធីនេះកើតឡើងដោយការឧទ្ទេសនាម តាមរយៈតួអង្គក្នុងរឿង ។ អ្នកអានអាចស្គល់ ឈ្មោះមុខងារ រូបសម្បតិ្ត ទ្រព្យសម្បតិ្ត ចរិយា សម្បតិ្ត បែបណាមួយរបស់តួអង្គ ដោយសារការរៀប រាប់ឲ្យដឹងតាម រយៈ តួអង្គមួយផ្សេងទៀត ដែលអ្នក និពន្ធបានតាក់តែង ។
ឧទាហរណ៍ៈ ភូរិទត្ត ទំព័រ ១៩២
      (...)បុត្រនាគទាំងបីអង្គ ថ្វាយ បង្គំលាសម្តេចព្រះមាតុលា។ ព្រះ រាជាទ្រង់ព្រះរាជានុញ្ញាត ហើយ ត្រាស់ថាៈ ខ្ញុំចង់ឃើញសមុទ្ទ ជាប្អូន ស្រីខ្ញុំណាស់ ធ្វើម្តេចនឹងបានឃើញ
- ការបង្ហាញតួអង្គតាមរយៈ ដំណើរ រឿងវិធីនេះកើតឡើងអំពីការឧទ្ទេសនាមតាមរយៈដំណើររឿង ។ អ្នកអាន អាចស្គាល់ឈ្មោះ មុខងារ រូបសម្បតិ្ត ចរិយាសម្បតិ្តបែបណា មួយរបស់ តួអង្គ ដោយសារដំណើរ រឿងស្ថិត នៅ ជុំវិញសកម្មភាពផ្សេងៗ ។
ឧទាហរណ៍ៈ តាមរយៈដំណើររឿង យើងអាចដឹងបានថាព្រាហ្មណ៍អាល ម្ពាយន៍ គឺជាតួ អង្គដែលធ្វើបាប ព្រះពោធិសត្វ បញ្ជាឲ្យព្រះពោធិសត្វ ធ្វើអ្វីសព្វបែបយ៉ាង ឥតត្រាប្រណី ព្រោះតែ ព្រាហ្មណ៍អាលម្ពាយន៍ ចង់ សម្តែង អំពីឫទ្ធិអំណាច បម្រើម ហិច្ឆិតា ឥតព្រំដែន ។
- ការបង្ហាញតួអង្គតាមរយៈធម្មជាតិ
     ការបង្ហាញអំពីធម្មជាតិនេះ គឺជា វិធីពិសេសមួយបែប ដើម្បីធ្វើឲ្យ អត្ថបទអក្សរសិល្ប៍ មានសម្រស់ ល្អ ថែមមួយកម្រិតទៀត ។ អ្នកនិពន្ធ បាន យកធម្មជាតិជាក់ស្តែង មានដូច ជាព្រៃព្រឹក្សា លតាវល្លិ៍ ទឹកទន្លេ ស្ទឹង ព្រែក មេឃ ផ្កាយ ព្រះចន្ទ ព្រះ អាទិត្យ សត្វម្រឹគីម្រឹគា បក្សាបក្សី មច្ឆាជាតិជាដើម យកមកពណ៌នា ផ្សំប្រមុំ ជាមួយលក្ខណៈអស្ចារ្យ មាន ពណ៌សម្បុរចម្រុះគ្នា មាន លាយឡំ បញ្ចូលគ្នា ដែលធ្វើឲ្យអ្នកអាន អណ្តែតអណ្តូង រីករាយសប្បាយ លន្លង់លន្លោចចិត្ត ឮពិរោះទៅតាម សូរសព្ទចុងជួន នៃពាក្យពេចន៍ឃ្លា ប្រយោគ ។
(...)តមកព្រះអង្គលាព្រះមាតាចេញ ទៅរក្សា ឧបោសថសីល នាឋាន មនុស្សលោក នៅនាដំបូក ក្រោម ដើមជ្រៃជិតស្ទឹងយមុនា (.....) ។
ឃ. វចនៈរូប : ជាវិធីមួយដែល អ្នក និពន្ធ ប្រើប្រាស់ភាសា ពាក្យពេចន៍ ក្នុងការតែងនិពន្ធ។
ឃ១.ពាក្យកម្ចីពីភាសាបាលីសស្ក្រឹត
-ពុទ្ធង្ករ
-អាលម្ពាយ
-ពេជយ័ន ឬ វេជយ័ន
-មណី
-ប្រយោជន៍
-យញ្ញ
......

៦.វិភាគអត្ថរស
-អត្ថរស : ជាតម្លៃដែលជួយ ទ្រទ្រង់ ស្នាដៃ អក្សសិល្ប៍ មានជីវិត។
៦.ក.សង្គមរស :អក្សរសិល្ប៍ត្រូវ បង្កប់តម្លៃសង្គម តោងអ្នកនិពន្ធ ត្រូវឡើងបង្ហាញពីតថភាពជាក់ ស្តែងដូចជា​របបសង្គម សាសនា ជាដើម។
៦.ខ.មនុស្សរស : តម្លៃនៅក្នុង ស្នាដៃនេះ គឺសេចក្តីរីករាយ ទុក្ខ សោក ស្នេហា ការតស៊ូ និង ធ្វើទាន បំពេញបារមី ការលោភលន់...។
៦.គ.អច្ឆរិយ : ជាតម្លៃដែលអ្នក និពន្ធបានឲ្យមនុស្ស សត្វ  វត្ថុ ចេះ ជប់ ចេះប្រស់ ... ។
៦.ឃ.ទារុណរស :​ ទារុណរសឆ្លុះ បញ្ចាំងឲ្យឃើញ អំពីហេតុការណ៍ ដែលមានឡើង បង្ករឲ្យមានការ ឈឺចាប់ការធ្វើទារុណកម្ម ការចង កម្មផ្តន្ទា ឬ ក៏ទុក្ខសោកនៃការព្រាត់ ប្រាស់គ្នាជាដើម។
៦.ង. ហាសរស : រាល់ការសប្បាយ រីករាយ ការជួបជុំ បានចាត់ចូលក្នុង តម្លៃហាសរស។





-សិស្សគិតរួចឆ្លើយ












-សិស្សគិតរួចឆ្លើយ



-សិស្សគិតរួចឆ្លើយ









-សិស្សសាកល្បងឆ្លើយ








-សិស្សស្តាប់ហើយ រួចសង្ខេប










































































































































-សិស្សគិតរួចឆ្លើយ























































































































































-សិស្សាសាកល្បងឆ្លើយ












































-សិស្សឆ្លើយ






























































































































































-សិស្សគិតរួចឆ្លើយ






























-សិស្សគិតរួចឆ្លើយ





-សិស្សគិតរួចឆ្លើយ






















































































































































































-សិស្សគិតរួចឆ្លើយ


















-ត្រូវចែកសិស្សជាក្រុម
-ក្រុមទី១៖ គ្រូឲ្យសិស្ស សង្ខេបរឿង
-ក្រុម២៖ ឲ្យសិស្សឡើង សម្តែងតួត្រង់វគ្គ នាយ ព្រាហ្មណ៍នេសាទ និង ព្រាហ្មណ៍អាលម្ពាយ ចាប់ពោធិសត្វ។
-ក្រុម៣៖ គ្រូឲ្យសិស្ស ស្រង់គំនិតសំខាន់ៗក្នុង រឿង។
ជំហានទី៤ ពង្រឹងពុទ្ធិ
-គ្រូជួយសម្របសម្រួល និង ជួយ កែលម្អចំណុចខ្វះខាត។
-ការបកស្រាយ ប្រព្រឹត្តិដោយ ភាពរលូន



-សិស្សស្តាប់ការណែនាំ និងយកចិត្តទុកដាក់ធ្វើ ទៅតាមក្រុមនីមួយៗ ដោយស្ងាត់ស្ងៀម។




-ពេលប្អូនត្រឡប់ ទៅ ផ្ទះ​សូមអានរឿង នេះ បន្ថែមទៀត ព្រមទាំង អាននូវមេរៀន បន្តទៅ ទៀតផង។
ជំហានទី៥ បណ្តាំផើ្ញ




-សិស្សធ្វើការកត់ចំណាំ
នូវចំណុចសំខាន់ៗ ព្រមទាំងស្តាប់ការ ទូន្មាន របស់គ្រូដោយ យកចិត្តទុកដាក់។

0 comments:

Post a Comment