៣.៤ ទំនាស់ និង
សម្រាយបញ្ហា
• ទំនាស់ទី ១
ក. លន់ នល់ ធ្វើរដ្ឋប្រហារទំលាក់ព្រះបាទនរោត្តម
សីហនុចេញពីរាជ្យ
បល្ល័ង្ក
• តួទំនាស់ ៖
–
ចោទថាព្រះអង្គដឹកនាំខុសផ្លូវ
–
មិនឲ្យទាក់ទងមិត្តភាពជាមួយចិន
+
ដំណោះស្រាយ
= អ្នកនិពន្ធបានដោះស្រាយបញ្ហាដោយឲ្យ
សម្តេច នរោត្តម ចូលទៅព្រៃ ម៉ាគីស៍ ដើម្បីប្រកាសឲ្យបងប្អូនជនរួមជាតិចូលមកជាមួយ ព្រះអង្គដើម្បី
វាយដណ្តើម ទឹកដីពី លន់ នល់ ។ ព្រោះ លន់ នល់ ជាមនុស្សដែល "ស៊ីបាយបោកឆ្នាំង”
មានចិត្តមិនស្មោះ ចំពោះម្ចាស់ខ្លួន
ហើយតាំងខ្លួនជាអ្នកពូកែគ្មាន
អ្នកណាដូច ។
ចុងក្រោយយើងឃើញថាអ្នកដែល លោក លន់ នល់ច្រើន ទទួលរងនូវ
សេចក្តីវិនាសដល់ខ្លួនឯង ពិតជាមិនខានឡើយ ។ ដូចសុភាសិតមួយ បានពោលថា " ធ្វើល្អបានល្អធ្វើអាក្រក់
បាន ផលអាក្រក់ ” ។
• ទំនាស់ទី ២ ៖
ខ. លន់ នល់ រួមដៃជាមួយអាមេរិក ដើម្បីប្រឆាំងនឹង
ព្រះករុណា
+ តួទំនាស់ = អាមេរិក និង ព្រះករុណា
+
ចំណោទបញ្ហា = ការរួមដៃរបស់ លន់ នល់
ជាមួយអាមេរិក ធ្វើឲ្យបងប្អូន ខ្មែរ ស្លាប់ អស់
ជាច្រើននាក់ ព្រោះតែការវាយប្រហារ ទំលាក់គ្រាប់ ដាក់មីន ។
+ ដំណោះសា្រយ = ដើម្បីដោះស្រាយនូវបញ្ហាដែលចោទនោះគឺ
មានតែការធ្វើ សង្រ្គាមប៉ុណ្ណោះព្រោះលន់ នល់និងអាមេរិកដាច់ខាតពុំព្រមប្រគល់អំណាចឲ្យព្រះមហា
ក្សត្រឡើយ ឯព្រះមហាក្សត្រក៏ព្រមចុះចាញ់ឡើយគឺ រួបរួមជាមួយជន រួមជាតិសម្តេច ហ៊ុន
សែន និង លោក ជំទាវ យុវតី យុវជនដើម្បីប្រឆាំងនឹង លន់ នល់ ពួកអាមេរិក
ក្នុងការយករាជ្យបល្ល័ង្កគមកវិញទោះបី
ជាបងប្អូនខ្មែរត្រូវស្លាប់ដោយសារ
សង្រ្គាមជា
មួយអាមេរិកក៏ដោយ ។
• ទំនាស់ទី ៣ ៖
+
ប៉ុល ពត ក្បត់ជាតិសាសន៍ខ្លួនឯង កាប់សម្លាប់ខ្មែរដោយគ្មាន
ចិត្តត្រាប្រណី ក្បត់ បន្តពី លន់ នល់
។
+ តួទំនាស់ = ប៉ុល
ពត និង ប្រជារាស្រ្តខ្មែរ
+ ចំណោទបញ្ហា = គឺបណ្តាលមកពី ប៉ុល ពត មានចិត្តលោកលន់
នល់ ក្បត់ជាតិ សាសន៍ខ្លួនឯង ចង់បានទឹកដីថ្មី កសាងមនុស្សថ្មី
ពីល្អទៅអាក្រក់ ។
+ ដំណោះស្រាយបញ្ហា = ដើម្បីដោះស្រាយនូវបញ្ហានេះគឺ
មានតែការធ្វើសង្រ្គាម ប៉ុណ្ណោះ ព្រោះថា ប៉ុល ពត ជាអង្គការមួយដ៏ឃោរឃៅ ព្រៃផ្សៃ
សម្លាប់មនុស្ស ប្រៀប
បានដូចជា សត្វមានចិត្តមិនទៀងត្រង់ ចង់បាន អ្វីដែលជារបស់
គេមិនចេះគិត ពិចារណា
សម្លាប់ មនុស្ស ទាំងបងប្អូនរបស់ខ្លួនសាច់ញាតិ ក៏មិនទុកឲ្យតែក្បត់ឲ្យចាត់ទុកថាជាខ្មាំង
ត្រូវសម្លាប់ទាំងអស់ដោយ ឃើញទង្វើដ៏យ៉ង់ខ្នង នេះហើយទើបធ្វើឲ្យអ្នកស្នេហាជាតិរួប
រួមកម្លាំងគ្នាដើម្បីវាយកម្ទេចរបបអាវខ្មៅនេះទោះដឹងថា ខ្មែរត្រូវធ្វើពលិកម្មដ៏ខ្លោចផ្សារ
យ៉ាងណា ក៏ដោយ គ្មានអ្នកណាទ្រាំនៅមើល នឹងភ្នែកបានឡើយ។ខ្មែរសុខចិត្តស្លាប់ដើម្បី
ដណ្តើមរាជ្យជូនព្រះមហាក្សត្រ និងសិទិ្ធសេរីភាពរបស់ ខ្លួន
មកវិញ ។
• ទំនាស់ទី ៤
ក. ប៉ុល ពត
មានចិត្តមហិច្ឆតាចង់បានតាំងពីទឹកដីរបស់វៀតណាម ។
+ តួទំនាស់ = ប៉ុល ពត និង កងទ័ពវៀតណាម
+ ចំណោទបញ្ហា =
គឺ បណ្តាលមកពី ប៉ុល ពត ចង់បង្ហាញពីប្ញទិ្ធអំណាច
របស់ខ្លួន ប៉ុល ពត នឹង វៀតណាម ដោយឲ្យសិទ្ធិ សម្តេច
ហ៊ុន សែន នៅវៀតណាម ។
+
ដំណោះស្រាយ = ប៉ុល
ពតបានវាយប្រហារទៅលើ វៀតណាមដោយ កាប់ សម្លាប់បងប្អូន ស្លូតត្រង់
ដុតផ្ទះសម្បែងរបស់ប្រជាជនវៀតណាមសម្លាប់ទាំងក្មេងចាស់
សូម្បីតែកូននៅក្នុងអង្រឹង ក៏មិនទុកដុតបំផ្លាញស្រូវ សម្ភារៈ ប្រើប្រាស់របស់ប្រជាជន
វៀតណាម ឃើញសភាពបែបនេះវៀតណាម ក៏បានលះបង់មិត្តភាពដែលធ្លាប់ មានជា
មួយ កម្ពុជាជាយូរឆ្នាំមកហើយ ហើយសុខចិត្ត
ស្ម័គ្រចិត្តចូលលើកទ័ពដើម្បីវាយពួកខ្មែរ ក្រហមចេញពីព្រំដែនរបស់គេ។ នៅពេលនោះកងទ័ពខ្មែរក្រហមបានដកទ័ពចេញពីព្រំ
ដែន
វៀតណាមដោយលែងហ៊ានទៀតហើយ
ដោយសារតែការមើលងាយប្រមាថ
គេមិន ស្មើ ខ្លួន
ទើបទទួលបានបរាជ័យបែបនេះ ។ ក្នុងគ្រានោះដែរ កងទ័ពរបស់ សម្តេច ហ៊ុន សែន
បានឆ្លៀតឳកាសវាយដណ្តើមយកខេត្ត នានា ដោយមានការសហការចូលរួម ពីកងទ័ព
វៀតណាមដែលស្នេហាភក្តីភាពរបស់សម្តេច
ពេកក៏បានលះបង់ជីវិតរបស់ខ្លួន
ជួយរំដោះទឹកដីរបស់ប្រទេសកម្ពុជា ចេញពីដៃរបស់ពួកអង្គការ ដ៏ឃោរឃៅហើយ
សម្តេច
បានធ្វើការវាយប្រហារជាបន្តបន្ទាប់រហូតរំដោះទឹកដីចេញពីពួកអាចខ្មៅបាន ដោយជោគជ័យ ។
សរុបរាល់ចំណោទ និង
សម្រាប់បញ្ហាយើងឃើញថា ៖ ពីទំនាស់មួយទៅ ទំនាស់ មួយមាន ការចង និង ស្រាយដោយសមស្រប
ហើយឯកភាពគ្នាលើគោលដៅតែមួយគឺ លាតត្រដាងពីជីវិត
តស៊ូដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីរបបពួក លន់ នល់ ប៉ុល ពត និង
ការចូលដៃជើងរបស់ពួក
អាមេរិកក៏ធ្វើឲ្យប្រជារាស្រ្តខ្មែរទទួលនូវមហាទុក្ខសោក
ដ៏សែនខ្លោចផ្សា ហួសវាចារ
និងថ្លាថ្លែងនេះដែរ ។
នេះជាសោកនាដូកម្មមួយដ៏ធំធេង
មិនអាចបំភ្លេចបានឡើយដែលប្រជាជនខ្មែររស់នៅ ក្រោមសុបន្តិដ៏អាក្រក់នេះ អស់រយៈ
ពេល បីឆ្នាំប្រាំបីខែម្ហៃថ្ងៃ ។
IV.សិក្សាអត្ថន័យ
៤.១ ឧត្តមគតិរឿង
តាមរយៈសាច់រឿងនេះចង់អប់រំនិងដាស់តឿនដល់យុវជនក៏ ដូចជាប្រជាជនខ្មែរ
ទាំងអស់ ដូចតទៅ ៖
•
ដាស់សតិអារម្មណ៍
ស្មារតីដល់យុវជនឲ្យចេះគិតពិចារណា
មុននឹងសម្រេចចិត្ត
ធ្វើអ្វីមួយ
•
អប់រំអ្នកកាន់ អំណាចឲ្យភ្ញាក់រលឹកកុំយកអំណាច ទៅជិះជាន់អ្នកទន់ខ្សោយ
ក្រីក្រ
•
កុំឲ្យមើលងាយមនុស្សតែសំបកក្រៅ
•
ឲ្យស្អប់អំពើព្រៃផ្សៃ
ឃោរឃៅ អកត្តញ្ញូ សំលាប់ជាតិសាសន៍ខ្លួនឯង
•
ឲ្យស្អប់ខ្ពើមសង្រ្គាមរវាងជាតិ
បរទេស និង ជាតិខ្លួនឯង
•
អំពើល្អតែងតែយកឈ្នះលើអំពើអាក្រក់ជានិច្ច
•
ឲ្យមានការតស៊ូដើម្បីសម្រេចបានជោគជ័យ
•
អប់រំយុវជនយុវតីជំនាន់ក្រោយឲ្យចេះយកគំរូល្អតាមសម្តេចនិងលោកជំទាវ
•
ឲ្យចេះឲ្យតម្លៃដល់មនុស្សដែលរស់នៅលើផែនដីតែមួយ
•
កុំឲ្យល្មើសគុណដូចសុភាសិតមានពោលថា
" ក្រពើវង្វែងបឹង ” និង " ផឹកទឹកត្រូវចេះនឹក ដល់ប្រភពរបស់វាផង ”
•
ឲ្យចេះស្រលាញ់ការរៀនសូត្រ
និងមានចិត្តអំណត់ក្នុងការរស់នៅ
•
កុំលោភលន់ចង់បានអំណាចហួសហេតុពេក
•
ឲ្យចេះប៉ាន់ស្មានថាខ្លួនជាអ្នកណា?
មកពីណា?
•
ឲ្យយុវជនយុវនារីចេះរួមកម្លាំងសាមគ្គីភាពគ្នា
•
ឲ្យចេះគោរពទំនៀមទំលាប់ប្រពៃណី
•
ឲ្យចេះថ្លឹងថ្លែងរកហេតុផង
កុំឆាប់ជឿលើពាក្យសំដីអ្នកដទៃ
•
ភាពភក្តីភាពរវាងគ្នានិងគ្នា
•
ការទុកចិត្តលើខ្លួនឯង
និង ជំនឿច្បាស់លាស់រមែងទទួលបានផ្លែផ្កា
•
ឲ្យយុវជនយុវនារីចេះស្រលាញ់ទឹកដីសង្គមនិង
មានចិត្តក្លាហានក្នុងការជួបនិង ឧបសគ្គ
•
ឲ្យហ៊ានធ្វើពលិកម្ម
ដើម្បីប្រទេសជាតិ
ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនតួ
យ៉ាងដូច សម្តេច និង លោកជំទាវ ។
ដូចនេះឧត្តមគតិរឿង
សុទ្ធតែបានផ្តល់នូវតម្លៃអប់រំឲ្យមនុស្សគ្រប់រូបប្រព្រឹត្តល្អ ដើរ តាមផ្លូវ
ត្រូវឲ្យមានការលោភលន់ គិតពីប្រយោជន៍ផ្ទាល់ខ្លួន ត្រូវតែមានការតស៊ូ ទោះ ជួប
នឹងបញ្ហាដល់ កម្រិតណាក៏ដោយ កុំចុះចាញ់ ត្រូវតែមានផ្លូវដោះស្រាយ គ្រាន់តែយូរ ឬ
ឆាប់ប៉ុណ្ណោះ ហើយ ត្រូវ ចេះគិតពិចារណាឲ្យបានវែងឆ្ងាយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ
កុំឲ្យប្រទេសជាតិ ឬ ខ្លួនឯងធ្លាក់ ទៅក្នុងរណ្តៅមួយដ៏សែនងងឹតសុង ព្រោះតែការចង់បាន
អំណាច ទើបនាំឲ្យយើងអាចរកសេចកី្ត សុខនិងសុភមង្គលដ៏ពិកប្រាកដបាន ។
៤.២
គំនិតរបស់អ្នកនិពន្ធ
•
ចង់ឆ្លុះបញ្ចាំងដល់អ្នកអាន
អ្នកសិក្សាស្រាវជ្រាវទាំងឡាយ ឲ្យយល់ច្បាស់ពី សង្គម នៃ ការ ផ្លាស់ប្តូររបបគ្រប់គ្រងគឺ
វាជួបនូវបញ្ហាលំបាកយ៉ាងណាខ្លះ ?
•
ចង់រិះគន់ការធ្វើរដ្ឋប្រហាររបស់
លន់ នល់ និង ប៉ុល ពត ដែលប្រើ អំណាច ខុសច្បាស់
កាប់សំលាប់ជាតិសាសន៍ខ្លួនឯង ឲ្យធ្លាក់ចូលទៅនរកដ៏សែនព្រៃផ្សៃ បំផុតជាពិសេស
របបខ្មែរក្រហមនេះឯង ។ បងប្អូនសាច់ញាតិត្រូវបែកបាក់ ខ្លះសា្លប់ទាំងពូជដូចពាក្យ
ស្លោករបស់វាថា " ជីកស្មៅត្រូវជីកទាំងឬស ” ។
•
ចុងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចនិងលោកជំទាវក្នុងការជួយ
ស្រោចស្រង់ ប្រទេស ជាតិឲ្យរួចផុតពីរបបឃោរឃៅទាំងនោះ ។
•
បណ្តុះស្មារតីឲ្យ មានការចេះតស៊ូហ៊ានធ្វើ ពលិកម្មគ្រប់បែកយ៉ាង ដើម្បី
បំរើផលប្រយោជន៍ ដល់ប្រទេសជាតិ ។
•
ចង់ឆ្លុះបញ្ចាំងពីសម្តេច
ហ៊ុន សែន ពីក្មេងវត្តមកជានាយករដ្ឋមន្រ្តីរហូតដល់ ថ្នាក់ កសាង
បាននូវសមិទិ្ធផលធំៗជាច្រើនជូនដល់ប្រជាជន
តាំងពីបាតដៃទទេ រហូត ដល់ថ្នាក់រីក ចំរើនដល់កំពូល ។
•
ឆ្លុះបញ្ចាំងពីស្នេហ៍ដ៏ស្មោះស្ម័គ្ររបស់សម្តេច និងលោកជំទាវទោះបី ជាជួបនូវ
បញ្ហាយ៉ាងណា
ក៏ដោយក៏មិនអាចបំបែកអ្នកទាំងពីរឲ្យចេញពីគ្នាបានឡើយ ។
ដូចនេះអ្នកនិពន្ធចង់ឆ្លុះបញ្ចាំងឲ្យយើងឃើញពីតថភាព
ដែលស្ថិតនៅក្នុងរបប លន់ នល់
ខ្មែរក្រហម (ប៉ុល ពត) នៃសង្គមខ្មែរក៏ដូចជាសម័យបច្ចុប្បន្ននេះផងដែរ
ដែលយើងគួរ តែ យល់ដឹង ឲ្យបានគ្រប់ៗគ្នាពីប្រវត្តិសាស្ត្រដ៏សែនខ្លោចផ្សានេះ ។
៤.៣ វិភាគតួអង្គតួអង្គសំខាន់ៗ
ក. សម្តេច ហ៊ុន សែន
• គុណសម្បត្តិ
–
ជាមនុស្សស្រឡាញ់ការរៀនសូត្រ
–
មានការចេះដឹងគុណតបស្នងដល់អ្នកមានគុណ
–
មានចិត្តអំណត់ឧស្សាហ៍ព្យាយាមតំាងពីតូច
–
ជាមនុស្សមានរូបសម្បត្តិស្រស់សង្ហារ
–
មានស្នេហាស្មោះស្ម័គ្រចំពោះភរិយា
–
មានក្តីមេត្តាចំពោះប្រពន្ធ
កូន
–
ហ៊ានលះបង់គ្រួសារដើម្បីជួយប្រទេសជាតិ
–
ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជួយព្រះករុណានិងប្រជារាស្រ្ត
–
ជាមនុស្សមានការតស៊ូគ្រប់
កាលៈទេសៈ
–
ជាមនុស្សមាន
បញ្ហា សីលធម៌ ការអប់រំ
ប្រកបដោយគតិបណ្ឌិត
–
ជានាយករដ្ឋមន្ត្រីដែលពោរពេញទៅដោយញ្ញាណ
–
ពេលក្លាយខ្លួនជានាយករដ្ឋមន្ត្រីរួចមកមានការកសាង
សាលារៀន មន្ទីរពេទ្យ កន្លែង ស្នាក់នៅ និង ជួយឧបត្តម្ភដល់អ្នកក្រីក្រគ្រប់រូបភាព
ដោយមិនមាន ការ ប្រកាន់វណ្ណៈអ្វី ឡើយ
–
មានភក្តីភាព
និង ជំនឿលើខ្លួនឯង
• គុណវិបត្តិ
–
មិនចេះពិចារណាឲ្យបានត្រឹមត្រូវមុននឹងជឿសម្តីរបស់គេ
ហើយតួអង្គនៅក្នុង រឿងនេះមានគុណវិបត្តិតិច ប៉ុន្តែមានគុណសម្បត្តិច្រើន ។
ឧទាហរណ៍
•
ប្រសិនជានាងការ គួរផ្ញើសារជូនដំណឹង
មិនគួរការស្ងាត់ឈឹង ធ្វើយ៉ាងហ្នឹងមិនប្រពៃ
។ (ទំព័រទី ៤៩)
•
បើសិនរឿងនេះពិត មិនប្រឌិតត្រូវតែលៃ
ដណ្តឹងនារីថ្មី ជួសនិស្ស័យដែលប្តូរផ្លាស់
។
•
ដើម្បីស្តារនូវឈ្នោះ ការកិត្តិយសធំធេងណាស់
ហើយក៏ជារឿងខ្មាស់ អៀនមួយដែរស្នេហ៍បាត់បង់
។ (ទំព័រទី ៥០)
•
គួរឲ្យអនិច្ចា ត្រូវពិការភ្នែកខាងឆ្វេង
ដោយសារតែអំបែង បំណែកគ្រាប់ឈឺចាប់ក្រែ ។
•
ជីវិតសែនគ្រោតគ្រាត បុព្វហេតុជាតិនិងទឹកដី
បូជានូវរូបកាយ គួរឲ្យស្តាយកែវនេត្រា ។ (ទំព័រទី ៤៥)
ខ. លោកជំទាវ ប៊ុន រ៉ានី ហ៊ុន
សែន
• គុណសម្បត្តិ
–
មានចិត្តក្លាហានតាំងពីអាយុ១៦ឆ្នាំហ៊ានតស៊ូក្នុងការដណ្តើមរាជ្យជូនព្រះ
ករុណា
–
ជាអ្នកគ្រូពេទ្យដ៏ល្អម្នាក់ប្រកបដោយបញ្ញាវាងវៃ
–
មានភក្តីភាព
អាណិត ស្រឡាញ់បងប្អូន ជនរួមជាតិ
–
ជាកូនរបស់ត្រកូលខ្ពង់ខ្ពស់ល្អប្រពៃ
–
មានភក្តីភាពចំពោះស្វាមី
–
ជាមាតាដ៏មានព្រហ្មវិហារធម៌
–
មានចិត្តអំណត់តស៊ូគ្រប់ឧបសគ្គទាំងអស់
–
មានចិត្តក្លាហានក្នុងការជំទាស់នឹងបញ្ជាដែលមិនត្រឹមត្រូវរបស់មេដឹកនាំ
ខុស ច្បាប់
–
គោរពស្រឡាញ់ទំនៀមទំលាប់ប្រពៃណី
–
ចេះជួយយកអាស្រ័យដល់អ្នកដទៃ
–
ជានារីប្រកបដោយរូបឆោមល្អប្រពៃ
–
មានចិត្តស្រឡាញ់ការរៀនសូត្រ
• គុណវិបត្តិ
–
ជាមនុស្សឆាប់ចង់ដឹងរឿងឲ្យបានរហ័ស
(ចិត្តកៅ្ត)
ឧទាហរណ៍
–
ដើម្បីជ្រមះនូវសង្កា នារីផ្ញើសារមួយដ៏វែង
ជំរាបសេចក្តីន័យផេ្សងៗ តាមរឿងជាក់ស្តែងដែលកើតមាន
។
–
សូមអញ្ជើញមកកុំខានឡើយ មកសមរភូមិក្រោយដោះស្រាយគ្នា
នឹងបានជំរះនូវបញ្ហា អំពីរឿងសារផ្ញើទៅមក
។ (ទំព័រទី ៣៩)
គ . លោក ប៉ោ អៀន
• គុណសម្បតិ្ត
–
មានភកី្តភាពចំពោះមេបញ្ជាការ
–
ស្រឡាញ់
អាណិតប្រជាជន
–
អ្នកតស៊ូដ៏
អង់អាចមួយរូបក្នុងសមរភូមិ
–
គិតពីប្រយោជន៍ជាតិជាធំ
–
ចេះរួមសុខរួមទុកជាមួយ
សម្តេចពេលដែលទៅសុំសិទ្ធិ ជ្រកកោននៅប្រទេស
វៀតណាម
–
ចេះឈឺឆ្អាលខ្វល់ពីទុក្ខលំបាករបស់អ្នកដទៃ
–
ហ៊ានធ្វើពលិកម្មដើម្បីជាតិ
• គុណវិបត្តិ
–
ចេះខ្លាចចិត្តដល់អ្នកដទៃ (វៀតណាម)
–
មានចិត្តឆាប់គិតពីផលអវិជ្ជមានមុនហេតុការណ៍កើតឡើង ។
ឧទាហរណ៍
–
រីឯយុទ្ធជនទាំងបួននាក់ នឹកថាគ្រោះថ្នាក់ហើយពេលនោះ
មេខ្លួនប្រាកដជាមិនរស់ គឺគេបណ្ណោះទៅប្រហារ
–
បាត់តាំងពីព្រឹកឥឡូវយប់ សញ្ជឹងសញ្ជប់គ្រប់អាត្មា
មិនដឹងជាគេយកទៅណា បែបត្រូវប្រហារហើយទេដឹង (ទំព័រ
៧៩)
ឃ .លោក ញ៉ឹក
ហួន
•
គុណសម្បតិ្ត
–
មានភក្តីភាពចំពោះ
មេបញ្ជាការ
–
អ្នកតស៊ូដ៏អង់អាចមួយរូប
–
គិតពីប្រយោជន៍ជាតិជាធំ
–
ចេះរួមសុខរួមទុក្ខជាមួយសម្តេច
–
ហ៊ានធ្វើពលិកម្មដើម្បីប្រទេសជាតិ
• គុណវិបត្តិ
–
ភ័យខ្លាចទុកមុនពេលហេតុមិនទាន់មកដល់
(គិតខុស)
ឧទាហរណ៍
–
គ្រប់គ្នាខ្សឹកខ្សួលក្តុកត្តួលណែន គិតថាឆ្លងដែនរត់មកពឹង
ក្រែងគេប្រណីសេចក្តីនឹង មិនដឹងរត់មកដូចរកស្លាប់ ។ (ទំព័រទី ៧៩)
ង . លោក សាន់ សាញ់
• គុណសម្បត្តិ
–
មានភាពក្លាហានក្នុងសមរភូមិ
–
មានចិត្តអំណត់ព្យាយាម
–
ស្តាប់បង្គាប់មេដឹកនាំ
–
ចេះយកចិត្តទុកដាក់ចំពោះមិត្ត
–
ហ៊ានធ្វើពលិកម្មដើម្បីជាតិមាតុភូមិ
• គុណវិបត្តិ
–
ចូលចិត្តស្មានពីផលអវិជ្ជាដែលមិនទាន់កើតឡើង ។
ឧទាហរណ៍
–
ឳពេលនេះហើយ
ឬ ហៅកម្ម កលនឹងប្រេះសាំដោយលំដាប់
គេចពីប៉ុលពតតាមសម្លាប់ មកវៀតណាមរាប់បង្ខាំងឃុំ ។ (ទំព័រទី៧៦)
ច .លោក នុច ថន
• គុណសម្បត្តិ
–
មានភក្តីភាពចំពោះមេបញ្ជាការ
–
ស្រលាញ់អាណិត
ជួយយកអាសារគ្នាពេលមានអាសន្ន
–
ហ៊ានធ្វើពលិកម្មដើម្បីជាតិមាតុភូមិ
–
រាងកាយមាំមួន
ខ្លាំងក្លា
• គុណវិបត្តិ
–
ឆាប់គិតពីផលអវិជ្ជា
ឧទាហរណ៍
–
ពួកគេភ័យភិតចិត្តចម្បែង គិតក្រែងវៀតណាមគេប្រហារ
ឃុំយូរថ្ងៃនឹងប្តឹងអ្នកណា ច្បាស់ជាជីវ៉ាជីវិតសូន្យ។
(ទំព័រទី ៧៦)
ឆ . លោក លន់ នល់
• គុណសម្បត្តិ
–
ជាសេនាប្រមុខប្រចាំប្រទេសកម្ពុជា
–
ពូកែខាងទំនាក់ទំនង
• គុណវិបតិ្ត
–
ជាមនុស្សលោភលន់អំណាច
–
គិតតែពីខ្លួនឯង
មិនគិតដល់ប្រទេសជាតិ
–
សហការជាមួយពួកបរទេស (អាមេរិក) ក្បាត់ពួកខ្មែរឯង
–
ជាមនុស្សស៊ីបាយបោកឆ្នាំង (ចំពោះព្រះករុណា)
–
ឲ្យខ្មែររងទុក្ខដោយសារតែភាពអាត្មានិយមខ្លួនឯង
–
ធ្វើឲ្យជីវិតរបស់បងប្អូនជនរួមជាតិស្លាប់អស់ច្រើននាក់
–
ពូកែខាងកុហក់
បោកប្រាស់ប្រជារាស្រ្តស្លូតត្រង់
–
ជាមនុស្សរើសអើង
–
មិនចេះគិតឲ្យបានវែងឆ្ងាយមុនធ្វើអ្វីមួយ
–
ជាមនុស្សអសីលធម៌ សង្គមស្អប់ខ្ពើម
ឧទាហរណ៍
–
សេនាប្រមុខ លន់ នល់ ចាត់ទុក
នាមសម្តេចឪ អស់មានអំណាច
អំណឹះតទៅ ប្រទេសជាតិត្រូវ
ដូរក្បាលម៉ាស៊ីន ។ (ទំព័រទី ២៣)
ឧទាហរណ៍
–
ដូរពីរាជា ឲ្យទៅសាធារណ៍ (សាធារណរដ្ឋខ្មែរ)
គ្មានការទាក់ទិន ចំណងមិត្តភាព
ជាមួយនឹងចិន លន់
នល់ក៏បាន
ច្រានចោលបន្សាត់ ។
(ទំព័រទី ២៣)
–
លន់
នល់ចាប់ដៃ សម្ព័ន្ធមេត្រី
និងចក្រពត្តិ គឺអាមេរិក
ជាអ្នកផ្គង់ផ្គត់ ឯកភាពមូលមាត់
បង្កាត់សង្រ្គាម ។ (ទំព័រទី
២៤)
–
សង្រ្គាមស្រុកខ្មែរ ឆាបឆេះកាន់តែ
រីករាលដាលឡើងធំ យន្តហោះធុនយក្ស
ទម្លាក់តាមភ្នំ កំទេចជំរុំ
មូលដ្ឋានតស៊ូ ។ (ទំព័រទី ២៩)
–
ប្រជាជនខ្មែរ ទុក្ខសោកឥតល្ហែ
ទទួលរងគ្រោះ ព្រាត់ប្រាស់និរាស
ពិតណាស់កាលណោះ អ្នកខ្លះសា្លប់អស់
ទាំងពូជក៏មាន ។ (ទំព័រទី ៣០)
ជ
.លោក ប៉ុល ពត
• គុណសម្បតិ្ត
–
អ្នកដឹកនាំដ៏រឹងមាំ គួរឲ្យខ្លាច
–
បានទទួលអាហារូបករណ៏ទៅរៀននៅប្រទេសបារាំង
–
ពូកែខាងបញ្ជាកូនចៅ
• គុណវិបតិ្ត
–
ជាមនុស្សចង់បានអំណាច
–
ពូកែកុហក់ បោកប្រាស់
–
មានចិត្តឃោរឃៅ ចិត្តដាក់សូម្បីតែបងប្អូន ឬ ប្រជារាស្រ្ត
–
ចូលចិត្តធ្វើសង្រ្គាម
សំលាប់ខ្មែរគ្នាឯង
–
គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន
ជាមនុស្សដូចជាវត្ថុលេង
–
ជាមនុស្សអសីលធម៌
–
ធ្វើអ្វីត្រូវតែការគិតខុស
(ព្រោះមាន កម្មុយនីសពេញខ្លួន )
–
បិទសិទ្ធិសេរីភាព
សូម្បីតែបងប្អូនឪពុកម្តាយបង្កើតក៏មិនឲ្យយោគយល់ឡើយឲ្យតែខ្លាំង សំលាប់ទាំងអស់
–
ជាមេឃាដតកដ៏សាហាវបំផុត
–
ជាមនុស្សមិនឃើញក្តាមម្ឈូសមិនស្រក់ទឹកភ្នែក
–
ជាមនុស្សសោះអង្គើយ
ឧទាហរណ៍
–
មិននឹកស្មានប៉ុល
ពត បោកបញ្ជោតជនខេមរា
ឲ្យរស់រងវេទនា បែកបាក់គ្នានិរាសព្រាត់
។ (ទំព័រទី ៥៨)
–
អង្គការជាម៉ែឪ ស្គាល់ខុសត្រូវច្បាស់លាស់ហើយ
អង្គការនឹងមិនឲ្យ មិនអនុញ្ញាតប្តីមកបាន ។ (ទំព័រទី ៥៦)
ឧទាហរណ៍
–
ខ្មែរស្លាប់ច្រើនណាស់ច្រើនករណី ស្លាប់ដោយអត់បាយដាច់រសជាតិ
ស្លាប់ដោយការងារធ្ងន់ហួសមាឌ នឹងស្លាប់មួយទៀតគឺវាយចោល
។
–
វាចោទថាខ្មាំងនឹងបដិវត្តន៍ បង្កើតបែបបទច្បាប់ជាគោល
១៧ មេសា វាប្រមូល ចាត់ចូលក្នុងឈ្មោះជាមនុស្សថ្មី
។ (ទំព័រ៦៦)
ឧទាហរណ៍
–
សម្លាប់ទាំងពូជដូចជីកស្មៅ ឃាតកអាវខ្មៅជ្រាបស្រាប់ហើយ
ម៉ែឪបងប្អូនខ្លួនក៏ដោយ តែថាខ្មាំងហើយមិនទុកទេ ។
–
អង្គការមានទិសដៅកំទេច ខ្សែមេរិកកាហ្សេស
មិនទុកឲ្យនៅនាំខូចគេ អង្គការតូ្រវតែបោសសម្អាត។
–
ថាមពលប្រយុទ្ធលើទីតាំង គឺពិតជាខ្លាំងទ័ពទាំងទ្វេ
កងទ័ពវៀតណាមនិងរណសិរ្ស រំដោះជាតិខ្មែរឈ្មោះបច្ចា ។ (ទំព័រទី ៩៣)
៤. ៤ ទិដ្ឋភាពវិភាគសង្គម
៤.៤.១
នយោបាយ
រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីបានបង្ហាញពីការគ្រប់គ្រងប្រទេស
ជា បី ផ្នែក ផ្សេងៗគ្នា ទៅតាមរបបដែលសិ្ថតនៅក្នុងពេលនោះមានបី របបគឺ អំណាចទីមួយ
ស្ថិតនៅលើ កណ្តាប់ដៃរបស់ លោក លន់ នល់ ដែលធ្វើរដ្ឋប្រហារទម្លាក់ សម្តេច
សីហនុ ចេញពីរាជ្យបល្ល័ង្ក ដែលគេស្គាល់ថាជាសម័យសាធារណរដ្ឋខ្មែរគ្រប់គ្រងដោយ លន់
នល់ ឯមួយផ្នែកទៀតគឺ របប ផ្តាច់ការដ៏ឃោរឃៅយូងខ្នងរបស់ខ្មែរក្រហម ដែលគេស្គាល់ថា
ជារបបកម្ពុជាប្រជាធិបតេយ្យដែល ដឹកនាំដោយលោក ប៉ុល ពត
ហៅសាឡុត សរ ស្ថិតនៅ
ក្នុងសម័យនោះដែរខ្មែរមហារងកម្មខ្លោចផ្សា
មហាទុក្ខដែលមិនអាចថ្លាថ្លែង
ប្រាប់ឲ្យ អស់បានឡើយ ដោយសារតែការក្បត់ជាបន្តបន្ទាប់
ពីសម័យសាធារណរដ្ឋ។ បន្ទាប់ ពីនោះមកប្រទេសកម្ពុជាក៏បានសា្តរមុខមាត់សារជាថ្មីដោយមាន ការរួមដៃរបស់
បងប្អូនខ្មែរ និងការធ្វើពលិកម្មរបស់សម្តេច ហ៊ុន សែន
និង លោកជំទាវ ប៊ុន រ៉ានី ធ្វើឲ្យខ្មែរយើងទទួលជ័យជំនះពីរបប ដ៏ឃោរឃៅរបស់ពួកអាវខ្មៅដែលខ្មែររងកម្មអស់
រយៈពេលបី ឆ្នាំប្រាំបីខែម្ហៃថ្ងៃ ។ ត្រង់នេះហើយទើបលេចឡើងនូវអ្នកស្នេហា
ជាតិមួយរូប
ក្នុងការជួយរំដោះ ប្រទេសជាតិឲ្យប្រែមុខមាត់ថ្មី ព្រមទាំងបានបង្កើតកងទ័ពរណសិរ្ស
នៅថ្ងៃ ទី ២ ធ្នូ ឆ្នាំ ១៩៧៩ ។
• ការធ្វើរដ្ឋប្រហាររបស់ លន់ នល់
មានភាពតានតឹងរវាងក្រុមបក្សពួករបស់ លន់
នល់ ដោយការចូលដៃជាមួយ អាមេរិច និង អ្នកស្នេហា សម្តេចព្រះករុណា
មានផលវិបាកក្នុងការរស់នៅសង្រ្គាមគ្នាឯង បងប្អូនស្លាប់ច្រើន
ដូចមានក្នុងឃ្លាបញ្ជាក់ថា ៖
–
កំឡុងប្រាំឆ្នាំ ជាតិខ្មែររងកម្ម
ព្រោះលន់ នល់ ក្បត់ បង្ករសង្រ្គាម
ឈាមហូរគួរស្លុត ទំរំារលត់
មហាខ្លោចផ្សា ។
–
អាមេរិចចូលដៃ ពីបទប្រល័យ
ជនខេមរា គាំទ្រ
លន់ នល់
ធ្វើរដ្ឋប្រហារ ផ្តល់នូវសាស្រ្តា
វុធគ្រឿងប្រល័យ ។ (ទំព័រទី ៣៥)
+ ការធ្វើរដ្ឋប្រហាររបស់ ប៉ុល ពត ក្បត់បន្តពី លន់ នល់ និង ក្បត់ពីព្រះមហាក្សត្រ
ខ្មែរ ក្រោយពីធ្វើរដ្ឋប្រហារវ៉ៃជាមួយ លន់ នល់
ដោយពួកកងទ័ពព្រៃម៉ាគីស តែ ប៉ុល ពតស្រាប់តែស៊ី បាយបោកឆ្នាំងទៅវិញ គឺ
កាប់សម្លាប់ជាតិខ្មែរគ្នាឯងឲ្យប្តូរទៅជាមនុស្ស
ថ្មីទៅវិញ ដូចឃ្លាបញ្ជាក់ ថា ៖
–
ខ្មែរស្លាប់រាប់លានគ្មានកំហុស ប៉ុលពតបណ្តុះនូវគំនុំ
តាមតែគំនិតខ្លួនជាធំ ប៉ុល
ពតដឹកនាំការពិឃាជ ។ (ទំព័រទី ៦៥)
–
ក្រោយមកមិនយូរក៏ប្តូរផ្លាស់ គ្មានថ្មីគ្មានចាស់ទេពេលនោះ
ប្រជាធិបតេយ្យមហាលោកផ្លោះ ប្រជាជនរស់ដូចនរក
។
–
គុកកម្មបីឆ្នាំប្រាំបីខែ ប្រជាជនខ្មែរសុទ្ធតែភ្លក្ស
ទុក្ខសោកវិយោគអំពីពួក ជនចិត្តអាក្រក់រាល់រូបា ។ (ទំព័រទី ៦៦)
–
សម្លាប់ទាំងពូជ
ដូចជីកស្មៅ ឃាតកអាវខ្មៅជ្រាបស្រាប់ហើយ
ម៉ែឪបងប្អូនខ្លួនក៏ដោយ តែថាខ្មាំងហើយមិនទុកទេ
។
–
អង្គការមានទិសដៅកំទេច ខ្សែអាមេរិកកាហេ្សបេ
មិនទុកឲ្យនៅនាំខូចគេ អង្គការត្រូវតែបោសសម្អាត។(ទំព័រ
៦៧)
កងទ័ពរណសិរ្សរំដោះប្រជាជនដឹកនាំដោយសម្តេច ហ៊ុន សែន បានសង្រ្គោះ
ប្រទេសជាតិ ឲ្យរួចផុតពិសង្រ្គាមសាសន៍គ្នាឯងដែលព្រៃផ្សៃគ្មានជាតិណាដូចឡើយ គឺជួយ
ប្រជាជនឲ្យជួបសុខ សន្តិភាព និង
ភាពសម្បូរណ៍សប្បាយរហូតមកដល់ បច្ចុប្បន្ន
ដូច ឃ្លាថា ៖
–
ផែនការសម្ងាត់ផ្តួលរំលំ ត្រូវបានរៀបចំយ៉ាងម៉ត់ហ្មង
លើដីវៀតណាមភាគខាងត្បូង ទៅតាមគំរោងដែលគិតទុក
។
–
សម្តេចហ៊ុន
សែនធ្វើផែនការ រំដោះកម្ពុជាត្រូវវាយលុក
ប៉ុន្តែមិនអាចវាយគំហុក គឺរុលទៅមុខតិចៗម្តង
។
–
រួចហើយសម្តេចគិតទៀតថា រំដោះបូព៌ាជាដំបូង
យកធ្វើជាក្តារលោតចម្លង ទៅខេត្តផ្សេងផងជាបន្ត
។
–
ផែនការប្រាំឆ្នាំត្រូវរំដោះ ឲ្យបានទាំងអស់ជាស្ថាពរ
រំដោះជាតិចេញពីឃាតក ដើម្បីផ្លាស់ប្តូររបបថ្មី ។
–
នៅក្នុងចុងឆ្នាំខែវិចិ្ឆកា មួយពាន់ប្រាំបួនរយចិតប្រាំបី
វីរជនខ្មែរយើងទាំងឡាយ ខ្វល់ខ្វាយរៀបចំមហាសន្និបាត ។
–
ហើយបានប្រកាសការកកើត កំណើតរណសិរ្សមានជាអាទិ៍
នៅថ្ងៃពីរ ធ្នូរ ក្នុងសន្និបាត ដើម្បីអនុវត្តកម្មវិធី ។ (ទំព័រទី៩២)
–
នូវនយោបាយមួយជាក់លាក់ ឈ្មោះថារណសិរ្សសាមគ្គី
សង្រ្គោះជាតិខ្មែរចេញអំពី កម្ពុជាប្រជាធិបតេយ្យ ។ (ទំព័រទី ៩៣)
តាមការបង្ហាញប្រាប់ខាងលើនេះនយោបាយរបស់ប្រទេសកម្ពុជាគឺ
មិនមានស្ថិត ស្ថេរទេ គឺ ប្រែប្រួលទៅតាមរបប និង ការគ្រប់គ្រងរបស់អ្នកដឹកនាំ ។
ហេតុនេះ ហើយទើបធ្វើឲ្យស្ថានភាព របស់ប្រទេសមានការផ្លាស់ប្តូរបែបនេះ ។
៤.៤.២ វិស័យសេដ្ឋកិច្ច
ក. កសិកម្ម
ចំពោះស្ថានភាពស្រុកខ្មែរនៅក្នុងពេលដែល
លន់ នល់ គ្រប់គ្រងគឺ មិនសូវជា ល្អប៉ុន្មានទេ
ព្រោះថាស្រុកខ្មែររវល់តែកើតមានសង្រ្គាម ហើយ លន់ នល់ មិនអនុញាតិ
ឲ្យនាំទំនិញចេញចូល ពីស្រុកចិនឡើយ ហេតុនេះហើយទើបធ្វើឲ្យកសិកម្មមានការ ធ្លាក់
ចុះធ្វើស្រូវមិនសូវបានច្រើន ដោយទឹកលិចខ្លះដាំណាំដាំដុះត្រូវលិចលង់អស់ផងដែរ នៅ តាម
ដងទន្លេជាពិសេសនៅតាមស្រុក នានាក៏ដូចជាស្រុករបស់ សម្តេចផ្ទាល់ ទើបធ្វើឲ្យ
សម្តេចប្តូរសាលា និង មានចិត្តអំណត់ក្នុងការ តស៊ូរៀនសូត្រក៏ដូចជាពុះពារ គ្រប់ឧបសគ្គ
ដើម្បីខ្លួននិងជាតិមាតុភូមិដូនឃ្លាថា
៖
–
សេនាប្រមុខ លន់ នល់ ចាត់ទុក
ព្រះវរបិតា នរោត្តម
សីហនុ
នៃកម្ពុជា ចោទព្រះអង្គថា
ដឹកនាំខុសផ្លូវ ។
–
ដូរពីរាជា ឲ្យទៅសាធារណ៍
(សាធារណរដ្ឋខ្មែរ)
គ្មានការទាក់ទិន ចំណងមិត្តភាព
ជាមួយនឹងចិន លន់
នល់ ក៏បាន
ច្រានចោលបន្សាត់ ។ (ទំព័រទី ២៣)
–
សម្តេចជាកូនកសិករ កំសត់កម្រខ្វះកម្រៃ
ក្រៅពីដាំដុះគឺគ្មានអ្វី បានជាបច្ច័យដល់គ្រួសារ
។ (ទំព័រទី ៧)
ឯកសិកម្មស្ថិតនៅក្នុងរបប ប៉ុល ពត
មានការរីកចំរើន ព្រោះវាប្រើប្រាស់ ប្រជា រាស្រ្តឲ្យ ធ្វើ
ស្រែចម្ការដូចសត្វធាតុគ្មានថ្ងៃ ឈប់សម្រាក គ្មានការហូបចុកគ្រប់គ្រាន់ ហូប តែបបរហើយវា យកស្រូវលក់ចេញទៅក្រៅធ្វើឲ្យប្រជារាស្រ្ត ក្នុងស្រុកជួបក្តី
វេទនារកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដូច ឃ្លាថា ៖
–
របបបីឆ្នាំគឺ
កម្មណាស់ ពុំដែលប្រទះបាយម្តេចទេ
នៅក្នុងទូទាំងប្រទេសខ្មែរ សំបូរស្រូវសែ្រតែអត់បាយ
។
–
ប៉ុល
ពតឲ្យហុតទឹកបបរ មួយខ្ទះអង្ករមួយទូកដៃ
អង្គការរិះគិតប្រិតសំចៃ ឲ្យខ្មែរប្រុសស្រីឆីសន្សំ ។
–
មិនថានរណាជានរណា រស់ក្នុងទ្រុងខ្លាត្រូវតែទ្រាំ
របបគេចែកមួយវែកធំ ហូបហើយឲ្យខំប្រឹងធ្វើការ
។(ទំព័រ ៧២)
–
សម្លត្រកួនជួនដើមចេក អំបិលបាតវែកទឹកមួយឆ្នាំង
គ្មានជាតិគ្មានជៅប៉ូវកម្លាំង សាច់ហើមៗស្លាំងគួរសង្វេក។
(ទំព័រទី
៧៣)
ខ.
ពាណិជ្ជកម្ម
នៅក្នុងសម័យ លន់ នល់ គេឃើញនៅមានការចាយលុយកាក់
ឯនៅក្នុងរបប ប៉ុល ពត គឺ
គ្មានការចាយប្រាក់កាក់ទេព្រោះខ្មែរក្រហមមិនផ្តល់សេរីភាពដល់ប្រជាជនក្នុង ការដើរហើរ
ឡើយ ឬ សម្បីតែរបស់របរដែលនាំខ្លួនឯងក៏មិនឲ្យលក់ ឬ បេះញ៉ាំដែរ គឺគ្មាន ទីផ្សារូបិយ
ប័ណ្ណ ទាំងអស់ ប្រទេសជួបតែសង្រ្គាម ទើបបណ្តាលឲ្យពាណិជ្ជកម្ម ក្នុងស្រុក
គ្មានការចាយវាយអ្វី ទាំងអស់ ។
គ.
ឧស្សាហកម្ម
នៅក្នុងសម័យកាលនោះប្រជាជននៅក្នុងស្រុក
មិនបានផលិតរបស់របបប្រើ ប្រាស់
ឲ្យបានច្រើនទេគឺរវល់តែជួបវិបត្តិផ្ទៃក្នុងគ្មានការគិតគួរពីខាងផលិតសម្ភារៈអ្វីទេ
ឯសម្ភារៈ
ទំនើបៗ ដែល ធ្វើសង្រ្គាម គឺ មានការជួយឧបត្តម្ភពីពួកចក្រព័ទ្ធខាង
សព្វាវុធ ។ វិស័យ នៅពេលនោះ គឺ ការ ធ្វើដំណើរដោយ កង់ ស៊ីក្លូ ម៉ូតូ
ឡាន ទូក ឬ ដើរ តែប៉ុណ្ណោះ ដូច
ឃ្លាបញ្ជាក់ថា ៖
–
ទូកចាប់ផ្តើមស្រាយខ្សែ ពេលនោះម៉ែលើកហត្ថា
គ្រវីជាសញ្ញា ហើយនេត្រារំពៃកូន ។
–
នាវាចាកចេញហើយ ផុតពីត្រើយប្រៀបដូចក្បួន
អ្នកម្តាយសម្លឹងកូន រហូតដាច់កន្ទុយភ្នែក
(ទំព័រទី ១៣)
–
អ្នកខ្លះជិះស៊ីក្លូ ខ្លះម៉ូតូ ឬ ម៉ក
កង់
ទៅតាមចិត្តគេចង់ រៀងៗខ្លួនមិនរារែក
។ (ទំព័រទី ១៤)
–
កុមារដើររហូត សំដៅវត្តទោះបីឆ្ងាយ
សន្សំប្រាក់ទុកចាយ គ្រាន់បង់ថ្លៃការរៀនសូត្រ ។ (ទំព័រទី១៥)
៤.៤.៣ វប្បធម៌
ក.
ជំនឿ
ប្រជាជនមានជំនឿលើកម្មផល
ជឿលើការទស្សន៍ទាយជឿលើមន្តអាគម ដូចក្នុង ឃ្លាថា ៖
–
ពេលដើរទៅដល់វត្ត ចូលប្រតិបត្តិបិតាសង្ឃ
សូមទានជួយស្រោចស្រង់ ខ្ញុំព្រះអង្គព្រះករុណា
។
–
បានជ្រកកោនក្រោមម្លប់ សូមទានរាប់ជាសិស្ស
ខុសឆ្គង ឬ យ៉ាងណា សូមមេត្តាប្រៀនប្រដៅ ។ (ទំព័រទី ១៥)
–
ថ្ងៃខ្លះវេនខ្លួនដល់ ដើរតាមថ្នល់ក្រោយព្រះសង្ឃ
គ្រប់ផ្ទះតាមលោកចង់ ទៅស្រោចស្រង់ប្រោសពួកសត្វ
។ (ទំព័រទី ១៦)
ខ.
សាសនា
នៅក្នុងសម័យកាលនោះដែរប្រជាជនគោរពបូជាព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្លួន
តែ លុះដល់
ប្រទេសមានសង្រ្គាមគ្នាឯងជាពិសេសនោះគឺ របបអាវខ្មៅពួកគេមិនស្គាល់អ្វី
ដែលហៅថា បុណ្យ បាបឡើយ
ព្រមទាំងសម្លាប់ព្រះសង្ឃដោយគ្មានតា្រប្រណីអ្វីឡើយ ដូចឃ្លា ថា ៖
–
ព្រះសង្ឃអង្គសាវ័ក ជាសមណៈភេទបព្វជិត
លោកខំព្រះបរិយត្តិ និងប្រតិបត្តិវិបស្សនា
។
–
ម្ល៉ោះហើយសិស្សទាំងឡាយ ត្រូវខ្វល់ខ្វាយបិណ្ឌភោជនា
ទាំងប្រាំពីរទិវា គ្រប់សប្តាហ៍មិនដែលខាន ។ (ទំព័រទី
១៨)
ឯ ប៉ុល ពត
វិញវាសម្លាប់មនុស្សគ្មានញញើតដៃអ្វីសោះឡើយសូម្បីតែម្តាយ ឪពុក បងប្អូន ញាតិ មិត្ត
ឲ្យតែថាខ្មាំងគឺ សម្លាប់ទាំងអស់ដូចឃ្លាថា
៖
–
ប្រជាជនចាស់នៅមូលដ្ឋាន ដំបូងវាបានផ្តល់តម្លៃ
ថាជាអ្នកជួយឲ្យបានជ័យ អង្គការគប្បីលើកកំពស់
។
–
វាចោទថាខ្មាំងនឹងបដិវត្តន៍ បង្កើតបែបបទច្បាប់ជាគោល
១៧ មេសាវាប្រមូល ចាត់ចូលក្នុងឈ្មោះជាមនុស្សថ្មី
។
–
វាចងវាចាប់វាកាប់ចាក់ វាទាត់វាធាក់វាប្រហារ
រណ្តៅតូចធំសែនខ្លោចផ្សា គួរអនិច្ចណាស់អ្នកស្លាប់ ។ (ទំព័រទី ៦៦)
គ.
ពិធីមង្គលការ
នៅក្នុងសម័យ ប៉ុល ពត
ការរៀបការគ្មានញាតិមិត្ត ឬ បងប្អូនចូលរួម ឡើយ សូម្បីតែសិទ្ធិ រើសគូស្រករក៏គ្មានដែរ
គឺ អង្គការជាអ្នកបំបិទសិទ្ធិទាំងអស់តែ លើកលែង តែគូរបស់ សម្តេច ហ៊ុន សែន និង
លោកជំទាវ ប៊ុន រ៉ានី ទេដែលអាចមានសិទ្ធិរើស គូស្រករដោយខ្លួនឯង
ព្រោះសម្តេចនៅក្នុងខណៈពេលនោះជាមេបញ្ជាការឯលោកជំទាវ ជាគ្រូពេទ្យ ម្នាក់ដែលតស៊ូ ជំនះ
គ្រប់ឧបសគ្គ ទាំងអស់ទំរាំបានជួបគ្នាដូចឃ្លាថា
៖
–
អង្គការបានរៀបចំ ចាត់ជាក្រុមនៃអាពាហ៍
សុទ្ធតែពួកយោធា ដែលពិការដប់បីគូ
។
–
ត្រឹមគូទីដប់មួយ អង្គការអ្នកផ្គូរផ្គងរៀប
ដប់ពីរមានរបៀប នារីស្នើទៅបុរស ។
–
ឯគូទីដប់បី គូចុងក្រោយគេបង្អស់
គូនេះគឺបុរស ស្នើចំពោះទៅនារី ។
–
ឯគូចុងក្រោយនោះ លេខរៀងខ្ពស់ជាងដប់ពីរ
គឺ លោកជំទាវប៊ុនរ៉ានី ហើយនិងសម្តេចហ៊ុនសែន ។
–
របៀបការប្រាកដ គ្មានភ្លេងភ្លាត់ប្រពៃណី
នៅក្នុងនោះពីធី បានរៀបចំតាមអង្គការ ។
–
តមកទើបប្រធាន បានឡើងអានតាមនារី
ប្រកាសនូវពិធី ទទួលស្គាល់ជាផ្លូវការ ។ (ទំព័រទី ៥៣)
–
គ្រប់គូនៃគ្រួសារ ត្រូវអង្គការសួរឲ្យឆ្លើយ
រាបលំដាប់មុនក្រោយ ព្រមទាំងឲ្យឡើងបេ្តជ្ញា
–
នេះគឺជារបៀប ដែលគេរៀបមង្គលការ
គ្មានអ្នកផ្លូវចៅមហា គ្មានមេបាបាចប្រោះព្រំ ។
–
មើលទៅមានរបៀប ប្រៀបដូចគេហៅប្រជុំ
គ្មានញាតិណាចូលរួម ឬស្វាគមន៍តាមប្រពៃ ។
–
គ្មានទ្រស្គរគ្រឿងភ្លេង សំរាប់លេងសែនចងដៃ
គ្មានទេដើរតាងស្បៃ ក្នុងសម័យនាកាលណោះ ។ (ទំព័រទី ៥៤)
ឃ.
ការសិក្សាអប់រំ
ក្រោយពីសម័យខែ្មរក្រហមត្រូវបានផ្តួលរំលំមក
សម្តេច ហ៊ុន សែន បានកសាង សាលារៀនតាំងពីបឋម មធ្យមសិក្សា
រហូតដល់ឧត្តមសិក្សាសម្រាប់ឪ្យកូនចៅជំនាន់បាន រៀនសូត្រទាំងអស់គ្នា ។
កុំឪ្យពិបាកវេទាដូចេជំនាន់មុខ ព្រោះដោយសារតែមានការខ្វះខាតសាលារៀន
ទើបធើ្វឪ្យសម្តេចត្រូវបង្ខំចិត្តបែកពីក្រុមគ្រួសារមករៀននៅទីក្រុងដោយ សំណាក់នៅក្នុងវត្តនាគវ័ន
សម្រាប់ជាទីពឹងពាក់បន្តចំណេះដឹង។ ហេតុនេះហើយទើប
បានជាសម្តេចសម្រេចចិត្តថាត្រូវតែកសាងសាលារៀនឪ្យបានច្រើន ដើម្បីទុកឪ្យកុលបុត្រ
កុលធីតាជំនាន់ក្រោយៗ ទទួលបានសាលារៀនគ្រប់គ្រាន់ ហើយរហូតដល់សម័យថ្មីនេះ សម្តេច ហ៊ុន
សែន បានកសាងសាលារៀនច្រើនណាស់។
ចំពោះសាលាបឋមសិក្សាមាន
–
សាលាបឋមសិក្សា
ហ៊ុន សែន ចក្រអង្រែ
–
សាលាបឋមសិក្សា
ហ៊ុន សែន ច្រាំងចំរេះ
–
សាលាបឋមសិក្សា
ហ៊ុន សែន នរាយណ៏
–
សាលាបឋមសិក្សា
ហ៊ុន សែន តាខ្មៅ
–
សាលាបឋមសិក្សា
ប៊ុន រ៉ានី ហ៊ុន សែនក្រពើហា
–
...............................................................................។
ចំពោះសាលាមធ្យមសិក្សាមាន
–
វិទ្យាល័យ
ហ៊ុន សែន ជំម្ពូវ័ន
–
វិទ្យាល័យ ហ៊ុន សែន កំពង់លាវ
–
វិទ្យាល័យ
តេជោ ហ៊ុន សែន ការឡោមភ្លុក
–
វិទ្យាល័យ ហ៊ុន សែន ភ្នំសំពៅ
–
វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម
–
វិទ្យាល័យ ហ៊ុន សែន ស្អាង
–
.............................................។
ចំពោះសាលាឧត្តមសិក្សសម្តេចបានជួយជ្រោមជ្រែងជាខ្លាំង
ដោយសម្តេចបានផ្តល់អាហារូបករណ៏ជាច្រើនដល់និសិត្សក្រីក្រ និង កសាងសមិទ្ធិផលផ្សេងៗ
។
មុនសម័យខ្មែរក្រហម លន់ នល់
ការសិក្សា ដូចជាមានការរីកចំរើនគ្រាន់បើគួរឲ្យ
កត់ សម្កាល់ មាននៅតាមភូមិ ស្រុកនានា
តែស្រុកខ្លះខ្វះសាលារៀនគ្រប់គ្រាន់ តួយ៉ាងដូចជា នៅស្រុក ស្ទឹងត្រែង ខេត្តកំពង់ចាម របស់ សម្តេចមានតែសាលារៀនត្រឹម
បឋមសិក្សា តែ ប៉ុណ្ណោះ តែដោយ ការស្រឡាញ់ការសិក្សា ពេកក៏សម្តេចមកបន្តការ
សិក្សានៅ សាលាវិទ្យាល័យឥន្រ្ទទេវី ដូចឃ្លាថា ៖
–
នៅស្រុកគ្មានសាលា ម្យ៉ាងគ្រួសារក៏ខ្សោយខ្សត់
គិតថាមានតែវត្ត ទើបជួយផុតវិជ្ជា ។
–
ថ្ងៃដែលត្រូវចាកចេញ ទៅភ្នំពេញនៃកុមារ
មុននិងជំរាបលា រែវន្ទាអ្នកមានគុណ
។
–
សិស្សលោកមានច្រើនគ្នា ហេតុគ្រួសារគេខ្សោយខ្សត់
ភាគច្រើនជីជនបទ បានយកវត្តជាទីពឹង
–
ខ្លះមកពីស្រុកស្រែ ខ្លះទន្លេខិតខំប្រឹង
ស្វែងរកចំណេះដឹង គ្រាន់ទីពឹងនៃជីវិត ។
ឯនៅសម័យ ប៉ុត ពត ការសិក្សាគឺ
គ្មានសាលារៀនទេ មានតែការបង្រៀនគ្នា នៅ ក្នុងព្រៃ ម៉ាគីសតែប៉ុណ្ណោះ ហើយក្រោយមកការសិក្សាត្រូវធ្លាក់ចុះជា
លំដាប់លំដោយ សង្រ្គាម រវាងខ្មែរ ក្រហមជាមួយកងទ័ព លន់ នល់ ជាមួយវៀតណាម និង
ចក្រពត្តិ ដូច ឃ្លាថា ៖
–
ក្នុងព្រៃនោះឯង គេបានចាត់ចែង
បណ្តុះបណ្តាល វេជ្ជវិជ្ជា
សុខាភិបាល ឲ្យមានវិសាល
នៅក្នុងជំរុំ ។
–
យុវតីយល់ហេតុ ហឹ្វកហឺ្វនផ្នែកពេទ្យ
វិជ្ជាឧត្តម វិជ្ជាធ្វើពេទ្យ
ព្យាបាលថែទាំ ដោយការខិតខំ
បូកផ្សំនិស្ស័យ ។ (ទំព័រទី ៣២)
0 comments:
Post a Comment