V.
សិក្សាអត្ថរូប និង
សិល្ប៏វិធីរបស់អ្នកនិពន្ធ
៥.១ / វចនារូប
តាមវចនារូបចំពោះការប្រើប្រាស់ពាក្យសំដីនៅក្នុងរឿង
''
កូនប្រុសក្រោមពន្លឺ
ព្រះ ច័ន្ទពេញ បូណ៌មី ''អ្នកនិពន្ធបានប្រើប្រាស់ពាក្យពេធន៏សម្រាប់
ប្រជារាស្រ្តសម្រាប់ យោធា
សម្រាប់សង្ឈ សម្រាប់ពេទ្យ សម្រាប់កម្ពុជាប្រជាធិបតេយ្យនិង ពាក្យរាជសព្ទ
។
•
ពាក្យប្រើប្រាស់សម្រាប់ប្រជារាស្រ្ត
( ពាក្យសាមញ្ញ ) ដូចជា ៖
ម្តាយ , លុយ , កូន , ដេក , គ្រែ , អង្ករ , បបរ , កសិករ ...
ឧទាហរណ៍ ដូចមានឃ្លាមួយត្រង់ម្តាយសម្តេចប្រគល់ប្រាក់ឲ្យសម្តេច
ពេលដែល លោក ឃ្លាតពីស្រុក និង ឪពុកម្តាយទៅរៀននៅក្រុងភ្នំពេញ គឺ ៖
•
អ្នកម្តាយប្រគល់ប្រាក់ ឲ្យទុកដាក់ជាប់នឹងខ្លួន
មានតែត្រឹមចំនួន ដប់ពីររៀលជាសោហ៊ុយ
។
•
ព្រមទាំងឲ្យអង្ករ គ្រាន់បបរមិនចុះលុយ
ដូចដែលដឹងស្រាប់ហើយ ឳកូនអើយយើងខ្វះខាត
។ (ទំព័រទី ១៣)
ពាក្យប្រើប្រាស់សម្រាប់យោធាដូចជា ៖ យុទ្ធជន , មូលដ្ឋាន ,
សមរភូមិ ,
រថក្រោះ ,
កងទ័ព ,
ចម្បាំង
មេបញ្ជាការ ,
សឹក ...
ឧទាហរណ៍ ដូចមានឃ្លាមួយ ដែលបានពោលសរសើរសម្តេចជា
យុទ្ធជនដែល មាន
ជំនាញពិសេសខាងផ្នែកច្បាំងគឺ ៖
•
យុទ្ធជនរូបនេះ ជំនាញពិសេស
ផ្នែកខាងចម្បាំង គ្រប់សមរភូមិ
គឺជាជើងខ្លាំង ធ្វើឲ្យពួកខ្លាំង
ពិបាកតដៃ ។ ( ទំព័រ ទី ២៧ )
ពាក្យប្រើប្រាស់សម្រាប់ព្រះសង្ឈដូចជា៖ ប្រគេន ,
បិណ្ឌ ,
ចង្ហាន់ ,
ឆាន់ ,
ព្រះករុណា ,
ខ្ញុំកូណា,
សាវ័ក.... ។
ឧទាហរណ៍ ដូចមានឃ្លាមួយដែលបានលើកឡើងកាលពីសម្តេចនៅជាក្មេងវត្តដើរបិណ្ឌត្យបាត
ជាមួយព្រះសង្ឃគឺ ៖
•
ថ្ងៃខ្លះវេនខ្លួនដល់ ដើរតាមថ្នល់ក្រោយព្រះសង្ឃ
គ្រប់ផ្ទះតាមលោកចង់ ទៅស្រោចស្រង់ប្រាស់ពួកសត្វ
។
•
ក្មេងវត្តត្រូវដើរបិណ្ឌ នូវចង្ហាន់ជាទៀងទាត់
តាមពេលកាលកំណត់ មុនថ្ងៃត្រង់ព្រះសង្ឃឆាន់
។
(ទំព័រ ទី ១៦-១៧ )
ពាក្យប្រើប្រាស់សម្រាប់ពេទ្យដូចជា ៖ ជម្ងឺ ,
មន្ទីរពេទ្យ ,
គ្រូពេទ្យ ,
របួស ,
មេរោគ ,
ព្យាបាល ,
គ្រុនចាញ់ ,
ថ្នាំ ,
សេរ៉ូម ...
ឧទាហរណ៍ ដូចមាននៅត្រង់ឃ្លាមួយដែលបង្ហាញពីចិត្តដ៏ប្រពៃរបស់លោកជំទាវ ប៊ុន
រ៉ានី ហ៊ុន សែន ក្នុងនាមជាប្រធានពេទ្យមើលថែរក្សា និង ព្យាបាលអ្នកជម្ងឺ គឺ ៖
•
ប្រធាននារីមន្ទីរពេទ្យ មានបុព្វហេតុដ៏ត្រកាល
រាក់ទាក់យុទ្ធជនទាំងអំបាល ដោយក្តីសិ្នទ្ធស្នាលមិនឆ្មើងឆ្មៃ
។
•
ថែទាំជម្ងឺទាំងប៉ុន្មាន ដ៏មានសន្តានចិត្តប្រពៃ
យុទ្ធជនខ្លះហៅថាបងស្រី ខ្លះលេងសំដីហៅថាសោ
។
( ទំព័រ ៣៧-៣៨ )
ពាក្យប្រើប្រាស់សម្រាប់សម័យកម្ពុជាប្រជាធិបតេយ្យមាន ៖
ខ្មាំង , អង្គការ
,
បដិវត្តន៍,មូលដ្ឋាន ,
កម្មាភិបាល ,
មហាលោតផ្លោះ ,
កម្ទេច , វិន័យ ...
ឧទាហរណ៍ : ត្រង់ឃ្លាមួយដែលនៅសម័យកម្ពុជា ប្រជាធិបតេយ្យគេបានប្រើ
ពាក្យនៅ ក្នុងរបបរបស់ពួកគេមានយ៉ាងដូចនេះ ៖
–
ប្រជាជនចាស់នៅមូលដ្ឋាន ដំបូងវាបានផ្តល់តម្លៃ
ថាជាអ្នកជួយឲ្យបានជ័យ អង្គការគប្បីលើកកំពស់ ។
–
ក្រោយមកមិនយូរក៏ប្តូរផ្លាស់ គ្មានថ្មីគ្មានចាស់ទេពេលនោះ
ប្រជាធិបតេយ្យមហាលោតផ្លោះ ប្រជាជនរស់ដូចនរក ។ (ទំព័រទី ៦៦)
ពាក្យប្រើប្រាស់សម្រាប់ពាក្យរាជសព្ទដូចជា ៖ សោយរាជ្យ ,ក្សត្រា, ថ្វាយ , ព្រះករុណា ,ព្រអង្គ ,
សម្តេចឪ ,
ព្រះវរបិតា ...
ឧទាហរណ៍ ដូចឃ្លាមួយដែលបង្ហាញពីចិត្តអង់អាចរបស់សម្តេចកាលនៅជាយុវជនក្នុងការ
ប្រយុទ្ធផ្តូលរំលំមេរដ្ឋប្រហារ លន់ នល់
ដើម្បីយកជ័យជំនះថ្វាយព្រះករុណាឲ្យទ្រង់សោយ រាជ្យ ឡើងវិញគឺ ៖
•
យុវជនចង់ផ្តូល រំលំលន់នល់
មេរដ្ឋប្រហារ ប្រយុទ្ធយកជ័យ
ថ្វាយព្រះករុណា ដើម្បីក្សត្រា
សោយរាជឡើងវិញ ។ ( ទំព័រ ទី ២៦ )
៥.២/
សម្ព័ន្ធរូប
នៅក្នុងរឿង ''
កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី '' ដែលមានពីរភាគនោះ អ្នកនិពន្ធបាន
សរសេរជាកំណាព្យបទពាក្យប្រាំពីរ
បទព្រហ្មគីតិ បទកាកគតិ ដែលមាន
ឃ្លោងឃ្លាល្អល្អៈឥតខ្ចោះតាំងពីដើមដល់ចប់ ។ ឃ្លាប្រយោគកាព្យឃ្លោងនៅក្នុងរឿងមាន
សភាពងាយយល់
ព្រោះសរសេរជាបទដូចជា ៖
កាព្យពាក្យប្រាំពីរ
•
លំដាប់តទៅនេះខ្ញុំបាទ
សូមអនុញ្ញាតថ្លែងពណ៌នា
កូនប្រុសក្រោមពន្លឺចន្ទ្រា គ្រាន់នឹងបានជាទីសវនា ។
•
កូនប្រុសតួអង្គអ្នកសាងបុណ្យ រកសុខជូនជាតិខេមរា
កូនកសិករស្រែចំការ ដែលមានវាសនាស្មានពុំដល់
។ (ពំទ័រទី ៤)
លក្ខណៈកំណាព្យពាក្យ ប្រាំពីរ
-
ក្នុងមួយវគ្គមានបួនឃ្លា
- ក្នុងមួយឃ្លាមានប្រាំពីព្យាង្គ
+ គំនូសតាងចំណាប់ចុងចួនជើងកាព្យ
➢
១
២ ៣ ៤
៥ ៦ ៧ ១ ២
៣ ៤ ៥
៦ ៧
១
២ ៣ ៤
៥ ៦ ៧ ១
២ ៣ ៤
៥ ៦ ៧
។
➢
១
២ ៣ ៤
៥ ៦ ៧ ១ ២
៣ ៤ ៥
៦ ៧
១ ២ ៣
៤ ៥ ៦ ៧ ១
២ ៣ ៤
៥ ៦ ៧
។
● បំណកស្រាយចំណាប់ចុងចួនក្នុងវគ្គ
- ព្យាង្គទី ៧
ឃ្លាទី១ វគ្គទី ១ ព្យាង្គទី៤ ឃ្លាទី២
វគ្គទី ១
- ព្យាង្គទី ៧ ឃ្លាទី២
វគ្គទី១ ព្យាង្គទី៧ ឃ្លាទី៣ វគ្គទី១ ព្យាង្គទី៤
ឃ្លាទី៤ វគ្គទី១ ។
● បំណកស្រាយចំណាប់ចុងចួនឆ្លងវគ្គ
- ព្យាង្គទី ៧ ឃ្លាទី
៤ វគ្គទី ១ ព្យាង្គទី៧
ឃ្លាទី ២ វគ្គទី ២ ។
កាព្យបទព្រហ្មគីតិ
•
ថ្ងៃមួយជាឳកាស ប្រសើរណាស់ខែវស្សា
ដោយពុំនឹកស្មានថា បានជួបនារីឧត្តម
។
•
នៅឆ្នាំចិតសិបបួន ចៃដន្យជួនសំណាងធំ
ឃើញនាងនៅត្បូងឃ្មុំ គឺត្រង់ម្តុំពាមជីលាំង
។ ( ទំព័រទី ៤២ )
+ លក្ខណៈ កំណាព្យបទព្រហ្មគីតិ
–
ក្នុងមួយវគ្គមានបួនឃ្លា
–
ក្នុងឃ្លាទី១
និង ទី៣ មាន ៥ ព្យាង្គ ,
ក្នុងឃ្លាទី ២ និង ទី
៤ មាន ៦ ព្យាង្គ ។
• គំនូសតាងចំណាប់ចុងចួនជើងកាព្យ
១ ២ ៣
៤ ៥ ១ ២
៣ ៤ ៥ ៦
១ ២ ៣
៤ ៥ ១
២ ៣ ៤
៥ ៦ ។
១ ២ ៣
៤ ៥ ១ ២
៣ ៤ ៥ ៦
១
២ ៣ ៤ ៥ ១ ២
៣ ៤ ៥
៦ ។
• បំណកស្រាយចំណាប់ចុងចួនក្នុងវគ្គ
- ព្យាង្គទី ៥ ឃ្លាទី
១ វគ្គទី ១ ព្យាង្គទី ៣ ឃ្លាទី ២
វគ្គទី ១
- ព្យាង្គទី ៦ ឃ្លាទី
២ វគ្គទី ១
ព្យាង្គទី ៥ ឃ្លាទី ៣ វគ្គទី ១ ព្យាង្គទី ៣ ឃ្លាទី៤
វគ្គទី ១ ។
• បំណាកស្រាយចំណាប់ចុងចួនឆ្លងវគ្គ
- ព្យាង្គទី ៦ ឃ្លាទី
៤ វគ្គទី ១ ព្យាង្គទី ៦ ឃ្លាទី ២
វគ្គទី ២ ។
● កាព្យបទកាកគតិ
- គួរដឹងឲ្យច្បាស់
ប្រវត្តិសាស្រ្ត
យើងយ៉ាងណាដែរ
ប្រមុខដឹកនាំ
សង្គមជាតិខ្មែរ
មានមកហូរហែរ
តាមតែជំនាន់ ។
–
ឲ្យស្គាល់តួអង្គ រាស្រ្ត ឬ រាជ្យវង្ស
គ្រាមានអាសន្ន ទឹកចិត្តហានក្លា
ស្មារតីមាំមួន រំដោះជាតិខ្លួន
ឲ្យផុតពីសា្លប់ ។ ( ទំព័រ ទី ៦៤ )
• លក្ខណៈកំណាព្យបទកាកគតិ
- ក្នុងមួយវគ្គមាន ៧ ឃ្លា
- ក្នុងមួយឃ្លា
មាន ៤ ព្យាង្គ
• គំនូសតាងចំណាប់ចុងចួនជើងកាព្យ
១ ២
៣ ៤ ១ ២
៣ ៤ ១ ២
៣ ៤
១
២ ៣ ៤ ១ ២
៣ ៤ ១ ២ ៣ ៤
១
២ ៣ ៤ ។
១ ២ ៣
៤ ១ ២ ៣
៤ ១ ២ ៣ ៤
១ ២ ៣ ៤ ១ ២
៣ ៤ ១ ២ ៣ ៤
១ ២ ៣ ៤ ។
• បំណកស្រាយចំណាប់ចុងចួនក្នុងវគ្គ
- ព្យាង្គទី ៤ ឃ្លាទី១
វគ្គទី ១ ព្យាង្គទី៤ ឃ្លាទី ២
វគ្គទី ១
- ព្យាង្គទី៤
ឃ្លាទី៣ វគ្គទី ១ ព្យាង្គទី៤ ឃ្លាទី៥
វគ្គទី១
ព្យាង្គទី ៤ ឃ្លាទី ៦
វគ្គទី១
- ព្យាង្គទី ៤
ឃ្លាទី៣ វគ្គទី ព្យាង្គទី
២ ឃ្លាទី៥ វគ្គទី១ ។
• បំណកស្រាយចំណាប់ចុងចួនឆ្លងវគ្គ
- ព្យាង្គទី ៤ ឃ្លាទី
៧ វគ្គទី ១ ព្យាង្គទី ៤
ឃ្លាទី ៣ វគ្គទី ២ ។
៥.៣/ សិល្ប៍ វិធីតែងនិពន្ធ
ក
.វណ្ណនាវិធី
គឺជាការរៀបរាប់បង្ហាញពីតួអង្គទីកន្លែងទេសភាព
ដែលមាននៅក្នុងដំណើររឿងឲ្យកាន់តែងឃើញច្បាស់ហាក់ដូចជា នៅចំពោះមុខយើងផ្ទាល់តែម្តង
ដោយអ្នកនិពន្ធចេះបង្កើតរូបារម្មណ៏ល្អៗ ធ្វើយ៉ាងណាដើម្បីឲ្យអ្នកអាន
អ្នកទស្សនាកាន់តែជក់ចិត្តដិតអារម្មណ៏ទ្វេឡើង ។
ឧទាហរណ៍ ជាក់ស្តែងដូចមាននៅក្នុងអត្ថបទរឿង" កូនប្រុសក្រោមពន្លឺព្រះ
ចន្ទពេញបូរណ៍មី ” ត្រង់ឃ្លាមួយពោលថា
៖
–
សម្តេចប្រសូតិចាកឧទរ អំពីព្រះវរនៃមាតា
អង្គារទីប្រាំខែសីហា នៅអាធ្រាតនាពេញបូរណ៍មី
។
–
ខែស្រាពណ៍ឆ្នាំរោងពុទ្ធសករាជ ពីរពាន់បួនរយកៅប្រាំមួយ
គ.ស មួយពាន់ប្រាំបួនរយ ផ្សំនឹងខាងក្រោយហាពីរផង(១៩៥២)
–
សម្តេចប្រសូតិខែសីហា ភូមិពាមកោះស្នាស្រុកសឹ្ទងត្រង់
ត្រើយខាងកើតទន្លេមេគង្គ ក្នុងខេត្តកំពង់ចាមសព្វថ្ងៃ
(
ទំព័រ ទី ៥ )
ខ . ឧបមានវិធី
ក្នុងឧបមានវិធី អ្នកនិពន្ធបានប្រៀបធៀបតួ អង្គទៅនឹងធម្មជាតិ ដើម្បីរំលេច
ចេញនូវមនោរសពោ្ចនា។
ឧទាហរណ៍ ដូចមានឃ្លាមួយដែលអ្នកនិពន្ធបៀបធៀបជីវិតយុទ្ធជននៅក្នុងព្រៃដែលឥត
ខ្លឹមសារទៅនឹងព្រះសូរិយាដែលគ្មានរស្មីគឺ ៖
–
ឋិតក្រោមដំបូលព្រៃសែនជ្រៅ យុទ្ធជនរស់នៅដូចឯកា
មានតែជីវិតឥតខ្លឹមសារ ដូចសុរិយាគ្មានរស្មី
។
–
ជីវិតមនុស្សលោកគ្រប់អាត្មា បើគ្មានស្នេហាគឺគ្មានន័យ
ធម្មជាតិបុរសនិងស្រ្តី តែដល់ពេញវ័យតែងប្រាថ្នា ។
–
មិនថាខ្មៅសល្អអាក្រក់ រស់នៅក្នុងភក់ជ្រាំបែបណា
ទោះបីបើក្រដូចម្តេចម្តា បើខ្វះស្នេហានេះមិនបាន។(
ទំព័រ៣៦)
ឧទាហរណ៏ ដូចត្រង់ឃ្លាមួយថ្ងៃដែលសម្តេចត្រូវឃ្លាតស្រុកកំណើត ឃ្លាតញាតិ
ឃ្លាតមាតាបិតា សម្តេចបានសម្តែងនូវសកម្មភាពជាមួយម្តាយគឺ ៖
–
ថ្ងៃនោះពេញជាទុក្ខ បែកពីស្រុកឆ្ងាយពីញាតិ
ដឹងពេលណាបានឆ្លៀត មកជួបមាតាបិតា ។
–
ឳនកាយដោយគោរព ម្តាយស្ទុះឳបប្រាណកុមារ
អង្អែលនូវសិរសា ហើយវាចាលួងលោមកូន ។ (ទំព័រទី ១២ )
ឃ.
សំវាទវិធី
គឺជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គចាប់ពីពីរនាក់ឡើងទៅ
សន្ទនាឆ្លើយឆ្លងគ្នា រវាងតួអង្គ និង តួអង្គអំពីបញ្ហាអ្វីមួយ ។
ឧទាហរណ៍ ដូចមានត្រង់ឃ្លាមួយគេចោទក្រុមសម្តេចថាជាចារកម្ម
ហើយក៏បានសួរដេញ ដោលសម្តេចថា ៖
–
គេចោទថាជាចារកម្ម បុរសទាំងប្រាំនាក់ក្លាហាន
ហើយក៏គឺ ពិតជាទាហាន ធ្លាប់វាយវៀតណាមតាមព្រំដែន
។
–
សំនួរគេសួរបានប្រព្រឹត្ត ជំរិតលើយុទ្ធជន ហ៊ុន
សែន
សង្កត់បញ្ហាការឆ្លងដែន ឆ្លងដោយត្រង់មែន
ឬ យ៉ាងណា ។
–
យុទ្ធជន
ហ៊ុន សែនផ្តល់ចម្លើយ អ្នកសួរស្តាប់ហើយពិចារណា
យល់ជនភៀសខ្លួនពីអង្គការ មានចេតនាសង្រ្គោះជាតិ ។ (ទំព័រទី ៧១ )
ង . ឯកវាទវិធី
គឺជាវិធីដែលធ្វើឲ្យតួអង្គមួយ
ដែលទទួលរងទុក្ខទោសមានការ ឈឺចាប់ក្នុងខ្លួន
ឬ វិប្បដិសារី អំពីអ្វីមួយ ដោយការនិយាយរំលឹកអំពីរឿងរបស់ខ្លួនតែម្នាក់ឯង ។
ឧទាហរណ៍ ក្នុងឃ្លាមួយពេលដែលសម្តេចជាប់ឃុំឃាំងនៅប្រទេសវៀតណាម ហើយ
ទទួលរងទុក្ខដូចនេះន័យ ៖
–
កាលនៅក្នុងមន្ទីរឃុំឃ្លាំង អ្នកយាមរារាំងរៀងរាល់ពេល
ជីវិតគិតស្មានគឺ ប្រហែល ទុក្ខទៀតដដែលគ្រប់អន្លើ ។
–
ត្បិតនៅក្នុងគុកស្រុកគេហឹ្នង មិនដឹងអ្នកណាជួយអើពើ
ជីវិតខ្លួនដូចជាសឹ្លកឈើ រសាត់ទៅទើទីដដៃ
។ ( ទំព័រទី ៨១ )
ច.
បដិវិធី ឬ វិធីផ្ទុយ
គឺជាវិធីមួយដែលអ្នកនិពន្ធបានប្រើប្រាស់វិធីផ្ទុយគ្នា
សម្រាប់បញ្ជាក់ពីលក្ខណៈរបស់តួអង្គ ជួនកាលមានរូបរាងកាយល្អតែចិត្តអាក្រក់
ជួនកាលរូបរាងកាយអាក្រក់តែចិត្តល្អ ។
ឧទាហរណ៍ នៅក្នុងអត្ថបទរឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ”
ត្រង់សម្តេចសុំមេរៀបអាពាហ៍ពិពាហ៍ តែត្រូវមេរារាំងជំទាស់ដោយលើកហេតុផលផ្សេងៗបដិសេធថា
៖
–
នៅចុងឆ្នាំចិតបួន យុទ្ធជនសំរេចថា
សុំច្បាប់រៀបអាពាហ៍ ពិពាហ៍មង្គលការ ។
–
តែត្រូវមេជំទាស់ មិនព្រមចុះហត្ថលេខា
លើកហេតុផលនានា ក្នុងចេតនាគឺរារាំង ។ (ទំព័រទី
៤៤ )
ឆ.
ឧបទេសវិធី
គឺជាដំណើររឿងកាន់តែតឹងតែងឡើងៗ ហើយអ្នកនិពន្ធបានបញេ្ចញនូវទស្សនៈ អប់រំ
ចំពោះយើងដែលជាអ្នកសិក្សា អ្នកអាន អ្នកស្តាប់ឲ្យកាន់តែច្បាស់លាស់ជាងពីពេលមុនទៀត ។
ឧទាហរណ៍ ដូចមាននៅក្នុងអត្ថបទរឿង
អ្នកនិពន្ធបានបញ្ជក់ឲ្យឃើញការព្រាត់ប្រាស់គ្នា រវាងប្តី និង
ប្រពន្ធព្រមទាំងកូនចៅតែក្រោយមកទៀតអ្នកនិពន្ធបានដោះស្រាយបញ្ហាដ៏តឹងតែនេះ
ដោយឲ្យប្តីប្រពន្ធជួបជុំគ្នាវិញ ទោះបីប្តីនិងប្រពន្ធបែក គ្នាយូរយ៉ាងណាក៏ដោយ
ក៏ទាំងពីរអ្នក នៅតែមានចិត្តភក្តីចំពោះគ្នា ។ ម្យ៉ាងវិញទៀត
អ្នកនិពន្ធបានតាក់តែងសមស្របតាមតថភាព និង ស្ថានការណ៏ ជាក់ស្តែងរបស់សង្គម ។
ចំនុចនេះហើយជាតម្លៃអប់រំដ៏ល្អសម្រាប់ប្តីប្រពន្ធទាំងឡាយ
ឲ្យរស់នៅប្រកបដោយសេចក្តីសុខ
ដូចប្តីប្រពន្ធសម្តេចដែលមានសេចក្តីសេ្នហាចិត្តមួយថ្លើមមួយ ។
–
សម្តេចជួបជុំក្រុមគ្រួសារ នូវភរិយានិងបុត្រហើយ
ក្តុកក្តួលរំជួលចិត្តឥតស្បើយ ទប់មិនបានឡើយទឹកនេត្រា ។
–
ស្រក់ស្រោកហូរមកមិនដឹងខ្លួន ព្រោះការជួបជួនពេលនេះណា
គ្រប់ប្រាណប្រៀបបាននឹងទេវតា ជប់ឲ្យសង្ខារស់ជាថ្មី ។
–
ជប់ឲ្យឪពុកបានជួបកូន ជប់ឲ្យប្រពន្ធបានជួបប្តី
ជប់ឲ្យជីវិតមានរស្មី ក្រោមពន្លឺថ្ងៃប្រាំពីរមករា ។
–
សម្តេច
ហ៊ុន សែនលោកជំទាវ ក៏បានរស់នៅជួបជុំគ្នា
ដោយសុខដុមរម្យនា ដូចជនកម្ពុជាគ្រប់ៗរូប ។ (ទំព័រទី
១០៤ )
V Iវិភាគអត្ថរសរកតម្លៃរបស់រឿង
• តថរស
គឺជាដំណើររឿងបានបង្ហាញពីតម្លៃជាក់ស្តែងដូចជា
៖
-
តថភាពទីកន្លែង (
ខេត្ត កំពង់ចាម ,
ក្រុងភ្នំពេញ ,
វត្តនាគវ័ន ,
ប្រទេសវៀតណាម
គុកនៅប្រទេសវៀតណាម ........ )-
-
ពិតក្នុងតួអង្គ (
សម្តេច ហ៊ុន សែន និង លោកជំទាវ ប៊ុនរ៉ានីហ៊ុន សែន ព្រះបាទនរោត្ត
មសីហនុ , ឪពុកម្តាយសម្តេច
,
ប៉ុល ពត ,
លន់ នល់ ........ )
-
ពិតពេលវេលា (
សិ្ថតនៅក្នុងការគ្រប់គ្រងរបស់ ព្រះបាទនរោត្តមសីហនុ
ក្នុងសម័យ សង្គមរាស្រ្តនិយម ក្រោយសេនាប្រមុខ លន់ នល់
ផ្តួលរំលំសម្តេសឪ ពីឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៥ ហើយបន្ទាប់មកទៀត ប៉ុល ពត និង
សម្តេចឪ បានផ្តួលរំលំរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាវិញ ប៉ុល ពត
ក៏ក្បត់សម្តេចឪ ម្តង ហើយដាក់ឈ្មោះរបបខ្លួនថាកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥
ដល់ឆ្នាំ ១៩៧៩)។
· កាព្យរស
ជាតម្លៃ ដែលលេចចេញពីសម្ជស្សកាព្យ
សូរសព្ទសំឡេង ពាក្យពេចន៏ចួនរណ្តំ
ល្គងល្គាយណែងណង ពីរោះជក់ចិត្តដិតអារម្មណ៏ ។ ដូចជាអត្ថបទនៃរឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញ
បូណ៌មី ”
បានសរសេរឡើងជាអត្ថបទកាព្យពាក្យប្រាំពីរ បទព្រហ្មគីតិ បទកាកគតិ ហើយឃ្លានីមួយៗនៃផ្ទៃរឿងទាំងមូលមានលក្ខណៈ ជួន
ណ្តំ គ្នា ហើយមានភាពងាយយល់ណាស់ ដែលជាហេតុធ្វើឲ្យអ្នកអាន ក៏ដូចជាអ្នកស្តាប់មាន
ការជក់ចិត្តដិតអារម្មណ៏ផងដែរ ។
• កុសលរស
ក្នុងអត្ថបទរឿងនេះបានអប់រំយើងឲ្យឃើញ
ពីតម្លៃនៃសេចក្តីស្នេហាជាតិដ៏ធំធេង របស់ សម្តេច ហ៊ុន សែន ចំពោះព្រះមហាក្សត្រ ចំពោះជាតិ
ចំពោះប្រជាជន និង ចំពោះសាសនាជាដើម
។
អប់រំយុវជនយុវនារីជំនាន់ក្រោយឲ្យចេះមានឧត្តមគតិដូច សម្តេចឲ្យចេះ
ស្រលាញ់ជាតិ ស្រលាញ់ ប្រជាជន
ស្រលាញ់ទឹកដីដូចសម្តេច ដែល ជាគំរូដ៏បវរ
ក្នុងប្រវតិ្តសាស្រ្តខ្មែរ ។
- បំភ្លឺឲ្យឃើញនូវរបបសាធារណរដ្ឋប្រជាមានិកកម្ពុជា
ដែលជារបបកុំម្មុយនីស ដឹកនាំ ដោយមេក្បត់ជាតិសេនាប្រមុខ លន់ លន់
ធ្វើបដិវត្តន៏ក្បត់ព្រះមហាក្សត្រ ដែលគាំទ្រដោយប្រទេសអាមេរិចកាំង ក្រោយមកទៀតទើបចូលដល់
សម័យកម្ពុជា ប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល
ពត ដែលជារបបមួយប្រកាន់យកនូវ
របបផ្តាច់ ការកាប់សំលាប់មនុស្សទាំងអយុត្តិធម៌ គ្មានមេត្តា ។
របបទាំងពីរនេះហើយ ជារបបក្បត់ ជាតិបន្ទាប់ពីរបបទាំងពីរ នេះបានលួចផ្តួលរំលំរបប
សង្គមរាស្រ្តនិយមដែលដឹកនាំដោយ ព្រះមហាក្សត្រ
ប៉ុន្តែក្រោយមកដោយសេចក្តីស្នេហាជាតិ
ស្នេហាព្រះមហាក្សត្រ មហា ពលីកម្មដ៏ធំធេងរបស់សម្តេច
ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិត្រឡប់ មកជានាមានសេចក្តី សុខដូចសព្វថ្ងៃ ។
- អប់រំដល់មនុស្សគ្រប់រូប
មិនឲ្យមានចិត្តក្បត់ជាតិដូចសេនាប្រមុខ លន់ នល់ និង មេដឹកនាំ ប្រល័យពូជសាសន៍
ប៉ុល ពត ឲ្យងាកមកត្រឡប់ជាស្មោះស្ម័គ្រ មានចិត្តភក្តី ចំពោះជាតិ និង ព្រះមហាក្សត្រ ដូចសម្តេច គឺ ៖
•
អារម្មណ៏ឈឺចាប់ សុខចិត្តប្តូរស្លាប់
មិននៅព្រងើយ ខឹងនឹងពួកក្បត់
មិនអត់ទ្រាំឡើយ ទោះស្លាប់ក៏ដោយ
ដើម្បីព្រះអង្គ ។ (ទំព័រទី ២៥ )
• ទារុណរស
គឺអ្នកនិពន្ធបង្ហាញពីទារុណភាពយ៉ាងឃោរឃៅ
ដែលអ្នកកាន់អំណាចនៅសម័យ សាធារណរដ្ឋប្រជានមានិកម្ពុជា និង
សម័យកម្ពុជាប្រជាធិបតេយ្យបានប្រើអំណាចគាប សង្កត់
អ្នកតូចតាច
និងធ្វើទារុណកម្មកាប់សំលាប់ខ្មែរគ្នាឯងយ៉ាងព្រៃផ្សៃដូច សម័យ
កម្ពុជាប្រជាធិប តេយ្យ ក្រោមការដឹកនាំរបស់ ប៉ុល ពត
ខ្មែរជាច្រើនរងនូវទណ្ឌកម្ម និងការកាប់សម្លាប់ផ្តាច់ផ្តឹល ជីវិតងាប់រង្គាល
ការរស់នៅរបស់ខ្មែរម្នាក់ៗស្គាល់តែទុក្ខ ពុំដែលស្គាល់អ្វីដែលជាសុភមង្គលជីវិត ឡើយ ។
ការដឹកនាំរបស់ ប៉ុល ពត ធ្វើឲ្យប៉ះពាល់ ទៅដល់មនុស្សជាច្រើននាក់ដែលគ្មានកំហុល
ត្រូវស្លាប់និងរស់នៅយ៉ាងវេទនា ។
• កំសត់រស
គឺបានបង្ហាញពីភាពកំសត់របស់តួអង្គ
ដែលបានបង្ហាញពីការព្រាត់ប្រាស់នៅក្នុង សាច់រឿងនេះ ។
ឧទាហរណ៍ ដូចជាការព្រាត់ប្រាស់ កូនជាទីស្រលាញ់ជារៀងរហូត ត្រង់ឃ្លាមួយ
ដែលបាន លើកឡើងថា ៖
–
អ្នកម្តាយសែនសោកសៅ ការបាត់នូវកូនសំលាញ់
ក្នុងទ្រូងគឺពោរពេញ កី្តអាណោចខ្លោចផ្សាណាស់
។
–
នេះសោកនាដកម្ម លោកចងចាំប្រាកដច្បាស់
ក្នុងប្រវត្តិសាស្រ្ត មិនអាចឲ្យបំភ្លេចបាន
។
–
ក្រោយមកទើបស្វាមី បានទៅដល់មន្ទីរស្ថាន
យល់នូវបុត្រកល្យាណ បានលាចាកលោកទៅហើយ
។ (ទំព័រទី៦០)
• វីររស
គឺជាការបង្ហាញអំពីភាពអង់អាចក្លាហានរបស់តួអង្គ ។
ឧទាហរណ៍ នៅក្នុងឃ្លានៃអត្ថបទរឿង បានលើកពីវីរភាពតស៊ូដ៏អង់អាចក្លាហាន
របស់ សម្តេចថា ៖
–
វីរភាពតស៊ូ បានក្លាយជាគ្រូ
កងទ័ពក្នុងព្រៃ បង្រៀនអក្សរ
ហើយនិងទ្រឹស្តី បុព្វហេតុដើម្បី
រួមសាងកម្លាំង ។
–
យុវជនរូបនេះ ជំនាញពិសេស
ផ្នែកខាងចម្បាំង គ្រប់សមរភូមិ
គឺជាជើងខ្លាំង ធ្វើឲ្យពួកខ្មាំង
ពិបាកតដៃ ។ (ទំព័រទី ២៧ )
• ប្រលោមរស
តម្លៃនៃរឿងលេចឡើងពីភាពប៉ិនប្រសប់របស់អ្នកនិពន្ធក្នុងការតែងនិពន្ធជា
ពាក្យកាព្យ យ៉ាងពីរោះរណ្តំ អណ្តែកអណ្តូង ប្រកបដោយភាពរស់រវើក ដែលជាហេតុធ្វើ ឲ្យ
អ្នកអានជក់ចិត្ត ដិតអារម្មណ៏ ។
• ទស្សនីយរស
គឺជាតម្លៃដែលលេចចេញមកអំពីការបង្ហាញទស្សនីយភាព
ដែលធ្វើឲ្យសាច់រឿង កាន់តែ ពីរោះក្បោះក្បាយតាមរយៈការរៀបរាប់ពីទេសភាព ធម្មជាតិ
ព្រៃព្រឹក្សា មច្ឆា បក្សាបក្សី ប្រកបទៅដោយចុងចួនសូរសព្ទសំឡេងរណ្តំគ្នា
ដើម្បីបង្កើតជាបរិយាកាស មួយដែលហៅថា សិល្ប៍បរិយាកាស ។
ឧទាហរណ៍ នៅក្នុងឃ្លាដែលបញ្ជាក់ពីទស្សនីយភាពថា ៖
–
គយគន់មើលផ្ទៃទឹក រលកញឹកប្រដេញជាប់
បោកបាចសាចមកផ្ទប់ ជួយបន្លប់ចិត្តកុមារ ។
–
ទូកបើកមិនឈប់ឈរ តាមលំហផ្ទៃគង្គា
ឃើញស្រុកភូមិនានា ហាក់ដូចជាចាំស្វាគមន៏ ។
–
រុក្ខជាតិដងទន្លេ ស្រស់ម្ល៉េះទេដើមតូចធំ
គួរឲ្យកើតមនោរម្យ តែរូបខ្ញុំមិនសប្បាយ ។ (
ទំព័រទី ១៤ )
សេចក្តីសន្និដ្ឋាន
ក្រោយពីបានធ្វើការសិក្សាស្នាដៃរឿងរួចមក
យើងអាចទាញសេចក្តីសន្និដ្ឋានបាន ថា រឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ”
គឺជាអក្សរសិល្ប៍ សម័យទំនើបមួយ ដែលល្អទាំងផ្នែក អត្ថន័យ អត្ថរូប និង
អត្ថរសថែមទៀត ។ រឿងនេះបានផ្តល់គតិល្អៗ សម្រាប់អប់រំមនុស្សទូទៅនៅ ក្នុងសង្គមឲ្យចេះតស៊ូចំពោះបញ្ហានៃជីវិត ស្រលាញ់
ការ សិក្សារៀនសូត្រ គោរពព្រះមហាក្សត្រ ស្នេហាប្រទេសជាតិ ស្រលាញ់ប្រជាជន
ស្រលាញ់ ទឹកដី និង អប់រំមនុស្សឲ្យមានចិត្តទៀងត្រង់ ស្គាល់គុណ និង ទោស ល្អ និង អាក្រក់
បុណ្យ និង បាប ។
ម្យ៉ាងវិញទៀត រឿងនេះផងដែរ
អប់រំមនុស្សឲ្យស្គាល់បាតដៃខ្នងដៃ គឺអប់រំប្រវត្តិពី អតីត កាលដែលជាខ្នងដៃ និង
អប់រំមនុស្សឲ្យស្គាល់បច្ចុប្បន្នភាពដែលជាបាត សម្រាប់ យើងទាំងអស់គ្នា
ពិចារណាស្គាល់ខុសស្គាល់ត្រូវ ក្នុងនាមយើងទាំងអស់គ្នាជាមនុស្ស សម័យថ្មី ។
ជាការពិតណាស់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី
ដែលនិយាយពី ដំណើរជីវិត របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានតម្លៃពិសេសបី
ដូចខាងក្រោម ៖
–
និយាយខែ្សជីវិតរបស់សម្តេចដែលជាកូនកសិករក្រីក្រ
មកជានាយករដ្ឋមន្រ្តី ដែលប្រៀប បានទៅនឹងព្រះចន្ទពេញបូណ៌មី ។
–
បង្ហាញពីសមត្ថភាព
និង ទេពកោសល្យដ៏មហិមារបស់សម្តេចក្នុងការដឹកនាំ ប្រទេសជាតិពីចំនុចសូន្យ
រហូតមានបានដូចសព្វថ្ងៃជាទទ្បី្ហការណ៏ ។
–
បង្ហាញពីការផ្តល់កំណើតទីពីរ
ឲ្យមនុស្សទូទៅនៅក្នុងសង្គមមានជីវិតសារជាថ្មី តាមការសង្រ្គោះជាតិរបស់សម្តេចនៅ
ថ្ងៃទី ០៧ មករា ១៩៧៩ ។
ឆ្លងតាមការអប់រំនៃរឿង និង
តម្លៃពិសេសទាំងបីនៃរឿងនាំឲ្យយើងអាចព្យាករណ៏ បានថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី
គឺជារឿងមានសារៈប្រយោជន៍ ណាស់សម្រាប់មនុស្ស ជំនាន់ក្រោយ
សិក្សារៀនសូត្រនិងយកគំរូតាមសម្តេច ព្រោះ សម្តេចជាកុលបុត្រដ៏ ឆ្នើមក្នុងប្រវត្តិ
សាស្រ្ត កម្ពុជាដែលយើងជាកូនខ្មែរត្រូវតែ ត្រងត្រាប់ ចាប់យកនូវបទពិសោធល្អៗ
របស់សម្តេច ដើម្បីឲ្យសង្គមយើងសម្បូរធនធានមនុស្សពិតៗ ដូចសម្តេច
សម្រាប់កសាងប្រទេសជាតិឲ្យមាន គុណភាព ល្អជានិរន្ត ។
សរុបសេចក្តីមក
រឿងនេះជារឿងដ៏ល្អប្រណិតមួយក្នុងចំណោម អក្សរសិល្ប៍ ទំនើប សម័យ ថ្មី
ព្រោះរឿងនេះជាឃ្លាំងដែលផ្ទុកមេរៀនជីវិត
ជាច្រើនទុកឲ្យកូនចៅខ្មែរជំនាន់
ក្រោយសិក្សាពិចារណារកខុសត្រូវ ដើម្បីរៀបចំជីវិត និង
សង្គមឲ្យមានភាពល្អប្រសើរ ។
ដូច្នេះក្នុងនាមយើងខ្ញុំជាយុវជន យុវតី
សូមកោតសរសើរចំពោះជីវិតដ៏ថ្លៃថ្លារបស់ សម្តេច ដែលជាគំរូដ៏ប្រពៃសម្រាប់កូនខ្មែរឲ្យរៀនសូត្រតាម
ដើម្បីជីវិតទៅថ្ងៃក្រោយបាន ជោគជ័យ និង ដើម្បីជាកម្លាំងចលករដ៏សំខាន់សម្រាប់
អភិវឌ្ឍន៏ប្រទេសជាតិឲ្យរីកចំរើន ។
កំណាព្យ " គុណទាំងបីរបស់សម្តេច ហ៊ុន សែន ”
បទព្រហ្មគីតិ
–
កូនខ្មែរអ្នកសិក្សា ជាតិខេមរាទាំងប្រុសស្រី
ឲ្យយល់គុណទាំងបី ដ៏ប្រពៃនៃសម្តេច ។
–
គុណមួយសង្រ្គោះជាតិ ឈប់មានទៀតបានសូរេច
សង្រ្គាមដែលស៊ីសាច់ ខ្មែរបានដាច់លែងកើតវិញ ។
–
គុណពីរជួយជីវិត ដល់ខ្មែរពិតស្រោចស្រង់ចេញ
ក្តីស្លាប់ទុក្ខទោលម្នេញ បានរស់វិញលើកទីពីរ ។
–
កូនខ្មែរត្រូវតែចាំ ថ្ងៃទីប្រាំបូកនិងពីរ
(ថ្ងៃទី ០៧)
មករាខែសំភី ជួយជីវីកើតជាថ្មី ។
–
គុណបីកសាងជាតិ ខំខ្មីខ្មៀតឥតសំចៃ
មិនថាយប់ ឬ ថ្ងៃ អស់ហប្ញទ័យខំធ្វើការ ។
–
តាំងតែជាតិនៅសូន្យ ឳ! បងប្អូនជាតិខេមរា
ឥឡូវរីកដុះដាល បានផ្លែផ្កាដូចសព្វថ្ងៃ ។
–
រៀបរាប់យ៉ខ្លីខ្លី គុណទាំងបីដ៏ក្រាសក្រៃ
បើខុសអក្សរី ឬអត្ថន័យដូចម្តេចម្តា ។
–
សូមសម្តេចសណ្តោះ ខ្ញុំផងចុះគ្មានចេតនា
គ្រាន់ចង់ប្រាប់ខេមរា ពីគុណានៃលោកទេ ។
–
រឿងរ៉ាវគុណទាំងបី សូមចប់ខ្លីន័យល្អទ្វេ
តាក់តែងថ្លែងទុកកេរ ពីគុណេចប់ម្ល៉េះហោង ។
(កំណាព្យនេះនិពន្ធដោយ
ក្រុមអក្សរសាស្រ្តខែ្មរជំនាន់ទី១៥)
ឯកសារពិគ្រោះ
១. កម្រងកំណាព្យកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី,
កែវ ចន្ថា,
២០០៧,
ពន្លឺ សុវណ្ណ,
១ ដល់ ១០៩ ។
២. ១៣ ទសវត្សនែដំណើរកម្ពុជា,
ហ៊ុន សែន , ភ្នំពេញ ទី ៧ មករា ១៩៩១,
ការផ្សាយរបស់ការសែតប្រជាជន
។
៣. ស្នាដៃសម្តេច ១០
ឆ្នាំនែដំណើរកម្ពុជា, ហ៊ុន សែន ,
បោះពុម្ពក្នុងឪកាសខួប
ទី១០ទិវាបុណ្យជាតិ ៧ មករា ។
៤. តើប៉ុល ពត ឡើងកាន់អំណាចរៀបណា?,
បែន គៀរណេន ។
៥. ប្រវតិសាស្រ្តានែប្រទេសកម្ពុជា,
យ យ បីហេយ៉ែវ ។
៦. ពីជ័យជំនះឆ្ពៅទៅការបំផ្លាញខ្លួនឯង
កងពលខែ្មរក្រហមលេខ៧០៣,
ហ៊ុន សែន,
មជ្ឈមណ្ឌលឯកសារកម្ពុជា
។
៧. កម្រងឯកសារសំខាន់ៗស្តីពីប្រទេសកម្ពុជា,
ហ៊ិន ស៊ីថន(
អតីតសាស្រ្តាចារ្យ មធ្យមសិក្សាបឋមភូមិ វិទ្យាល័យ ណេតយ៉ង់ បាត់ដំបង,៨ តុលា ១៩៨៦,
ក្រុងស៊ីអាថិល
៨.សែ្វងយល់ពីរដ្ឋាភិបាលកម្ពុជានីមួយៗក្នុងរយៈពេល៦ទសវត្សចុងក្រោយ,
ពុយ គា (
អនុបណ្ឌិតវិទ្យាល័យ ), ឧសភា ២០០៦,
រោងពុម្ព
ពន្លឺខែ្មរ, ( រដ្ឋាភិបាលកម្ពុជា
នានាពីឆ្នាំ ១៩៤៥ – ២០០៥ ) ។
៩. របប ប៉ុល ពត ( ពូជសាសន៍ អំណាច
អំពើប្រល័យពូជសាសន៍ )ភាគ១និង, ភាគ២ ,ប៊ែន ឃៀរនិន,
ប្រែសម្រួល ឡាយ
ពុទ្ធារ៉ា, មជ្ឈមណ្ឌលឯកសារកម្ពុជា
។
១០. រដ្ឋប្រហារទម្លាក់ លោក លន់ នល់,
ឆំាង សុង ។
១១. ១០ឆ្នាំនែដំណើរកម្ពុជា,
ហ៊ុន សែន ,
១៩៧៩- ១៩៨៩,
បោះពុម្ពលើកទី២។
១២. ប្រវត្តិឈ្មោះភូមិ ក្នុងឃុំ
ក្នុងស្រុកនៅក្នុងខេត្តកំពង់ចាម ,ភាគ១ , បោះពុម្ភ,
ព.ស ២៥៥១ គ.ស
២០០៧,លី
សុវីរ ( អតីតសាស្រ្តាចារ្យមធ្យមសិក្សា) Tel ០១៦ ៨៦២ ៩២៣ ។
១៣.សារណាក្រោមប្រធានបទ(ប្រលោមលោកបែបប្រវត្តិសាស្រ្តខ្មែរនៅសម័យ
សង្គមរាស្រ្តនិយម) ,ដឹកនាំដោយ បណ្ឌិត ស៊ុំ ឈុំប៊ុន,
និស្សិត កាង
ក្យុងហ៊ី , បណ្ឌិត
សោម សុមុនី, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ជំនាន់ទី៤ , ថ្ងៃទី១៥
កុម្ភៈ ២០០៦
១៤. ជីវប្រវត្តិសង្ខេប និង
បុព្វហេតុជាតិកម្ពុជា, ប៉ែន សុវណ្ណ និង នង សាវុន,
បោះពុម្ពលើកទី១
នៅក្រុងស៊ីអាថុល រដ្ឋវ៉ាស៊ីនតោន. USA, រោងពុម្ពចក្ខុវិស័យខ្មែរ ។
១៥. ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា,
HUN SEN Strongmen of Cambodia, HARISH C.MEHTA. JULIE B. MEHTA បកប្រែដោយ កែ សឿន,ជួន នឿន,
សីហា ១៩៩៩ ។
0 comments:
Post a Comment