Monday, October 12, 2015

Study Of Khmer Story សិក្សាអត្ថបទរឿង “ចន្ទកុមារជាតក” "ត"(សង្ខេបរឿង)

I I.          សង្ខេបរឿង
កាលព្រះពុទ្ធគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបញ្ជាឲ្យខ្មាន់ធ្នូ ៣១នាក់មកធ្វើគុតព្រះអង្គប៉ុន្តែមិនបានសម្រេចដោយខ្មាន់ធ្នូទាំងនោះត្រូវព្រះអង្គសម្ដែងអរិយសច្ចៈរហូតសម្រេចសោតាបត្តិផល។ភិក្ខុសង្ឃ​​ទាំងឡាយ​​បានជ្រាបរឿងហើយនាំគ្នាសរសើរបារមីព្រះសាស្ដា ព្រះពុទ្ធជាបរមសាស្ដាទ្រង់ត្រាស់ថាមិនតែជាតិឥឡូវនេះទេ ពីដើមមកក៏ធ្លាប់យ៉ាងនេះដែរហើយទ្រង់បាននាំអតីតនិទានមកសម្ដែងថា៖
អតីតេ ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ កាលកន្លងទៅមានព្រះរាជបុត្រព្រះបាទវសវតី ព្រះនាមព្រះបាទ-​​​ឯករាជសោយរាជ្យនានគរបុប្ផវតី មានរាជបុត្រព្រះនាមចន្ទកុមារជាឧបរាជ។ កណ្ឌហាលព្រាហ្មណ៍ជាអ្នក-បង្រៀន​​​ប្រដៅអត្ថ និងធម៌។ កណ្ឌហាលព្រាហ្មណ៍កាន់តំណែងខាងវិនិច្ឆ័យតែងស៊ីសំណូកហើយកាត់ក្ដីដោយអយុត្តិធម៌ថ្ងៃមួយមានអ្នកចាញ់ក្ដីទៅទូលរឿងរបស់ខ្លួនដល់ព្រះចន្ទកុមារ ព្រះចន្ទកុមារបានយកសំណុំរឿងមកពិនិត្យ ហើយកាត់សេចក្ដីតាមគតិយុត្តិធម៌។ ព្រះរាជាទ្រង់ជ្រាបរឿងនេះ ព្រះអង្គបានដកហូតតំណែងកណ្ឌហាលព្រាហ្មណ៍ ហើយតែងតាំងព្រះចន្ទកុមារជាអ្នកវិនិច្ឆ័យវិញ។នេះធ្វើឲ្យកណ្ឌហាលមានការគុំគួន គិតផ្តន្ទាជាមួយព្រះចន្ទកុមារជានិច្ច។
ថ្ងៃមួយព្រះបាទឯករាជទ្រង់សុបិននិមិត្ត ឃើញបានទៅស្ថានត្រៃត្រឹង្ស ហើយចង់ទៅកើតនៅឋានសួគ៌នោះ ទើបសួរទៅកាន់កណ្ឌហាលព្រាហ្មណ៍ថាតើខ្ញុំត្រូវធ្វើបុណ្យដូចម្ដេច ទើបទៅកើតនៅឋានត្រៃត្រឹង្ស? ចូរអ្នកប្រាប់ខ្ញុំឲ្យធ្វើឲ្យខាងតែបានទៅកើតដូចប្រាថ្នា
កណ្ឌហាលព្រាហ្មណ៍ទូលថា សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែង សម្លាប់នូវបុគ្គ​​​ដែលមិនគួរសម្លាប់ ទើបបានទៅកើតឯស្ថានសួគ៌។ ព្រះអង្គគប្បីបូជាយញ្ញដោយបុត្រទំាងឡាយ ព្រះអគ្គមហេសីទំាងឡាយ៤ សេដ្ឋីទាំងឡាយ៤ គោឧសភរាជទំាងឡាយ៤ សេះជាអាជានេយ្យទាំងឡាយ៤ ហើយនិងសត្វទាំងឡាយមួយមុខៗ សុទ្ធតែ៤ៗ ទើបបានទៅកើតឯឋានសួគ៌
បន្ទាប់មកព្រះរាជាទ្រង់បានចេញរាជបញ្ជាឲ្យទៅចាប់រាជកុមារទាំងឡាយ មានចន្ទកុមារ សុរិយកុមារ ភទ្ទសេនកុមារ សុរកុមារ និងរាមគោត្តកុមារ កុមារីទាំងឡាយមាន នាងឧបសេនា នាងកោកិលា នាង​​មិទិតា និងនាងនន្ទា មហេសីទាំងឡាយមាន នាងវិជយា នាងឯរាវតី នាងកេសិនី និងនាងសុនន្ទា គហបតីទាំងឡាយមានបុណ្ណមុខ ភទ្ទិយ លិង្គាលនិងវឌ្ឍ ព្រមទាំងសត្វដែលមានឈ្មោះល្បីក្នុងព្រះនគរផង ដើម្បីជាប្រយោជន៍ដល់ការបូជាយញ្ញ សូរសម្រែកដ៏គួរឲ្យខ្លោចផ្សានៃមនុស្សប្រុសស្រី ចាប់ផ្ដើម លាន់ឮឡើងពេញរាជបុរី។
ព្រះមាតា និងព្រះបិតាព្រះបាទឯករាជទ្រង់ឃាត់ថាម្នាលកូនអើយ អ្នកកុំជឿកណ្ឌហាលព្រាហ្មណ៍ថា សុគតិបានដល់ការបូជាបុត្រ ភរិយាជាដើមយ៉ាងនេះឡើយ ផ្លូវហ្នឹងជាផ្លូវទៅកាន់នរក ចូរអ្នកឲ្យទានដល់សមណៈជីព្រាហ្មណ៍វិញ ទើបជាផ្លូវនៃសុគតិភព
ព្រះចន្ទកុមារអង្វរថាបពិត្រព្រះបិតា សូមទ្រង់កុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទំាងឡាយឲ្យជាទាសករនៃកណ្ឌហាលព្រាហ្មណ៍ ឬក៏បំបរបង់ចាកព្រះនគរក៏បាន
ព្រះបាទឯករាជទ្រង់តបថាអ្នកទំាងឡាយបង្កើតទុក្ខដល់យើង យំស្រែកព្រោះចង់បានជីវិត ចូរអ្នកលែង​​​កុមារទាំងឡាយទៅ ការបូជាយញ្ញដោយកូនល្មមលើកលែង ប៉ុន្តែកណ្ឌហាលព្រាហ្មណ៍ទូលថាការ-បូជាយញ្ញជាអំពើធ្វើបានដោយកម្រ ជនទាំងឡាយណាបូជាដោយខ្លួនឯងក្ដី ឲ្យគេបូជាក្ដី ឬគ្រាន់តែអនុមោ- ទនាតាមការបូជាមហាយញ្ញក្ដី ក៏រមែងទៅកាន់សុគតិភពដែរ
ព្រះចន្ទកុមារបានតវ៉ាដោយលើកយករឿងពីកុមាររហូតដល់ពេញកម្លោះថា ឥតមានទោសកំហុសោះ និងជាមនុស្សពាក់គ្រឿងក្រោះ ជិះសេះ ជិះដំរី ទៅច្បាំងជាមួយបច្ចាមិត្រ ពុំមែនសម្រាប់បូជាយញ្ញទេ។
ព្រះរាជាទ្រង់លើកលែងការបូជាយញ្ញ ប៉ុន្តែកណ្ឌហាលព្រាហ្មណ៍នៅតែទទូចទាមទារដដែលៗ ហើយព្រះ​​ចន្ទកុមារបានតបទៅវិញដោយពោលថាបើជនណាត្រូវបូជាយញ្ញហើយទៅកើតនៅឋានទេវលោកមែន កណ្ឌហាលព្រាហ្ម​​ណ៍គប្បីបូជាកូនគាត់មុនចុះ សឹមបូជាខ្ញុំជាក្រោយ ពេលនោះកណ្ឌហាលព្រាហ្មណ៍ហាក់ដូចជាគាំងមួយស្របក់ វសុលរាជកុមារ និងសេលារាជកុមារីបម្រះននៀល និងទូលអង្វរទៅព្រះរាជាជាអយ្យកោថាសូមព្រះអង្គកុំ​​សម្លាប់ព្រះបិតាខ្ញុំព្រះអង្គឡើយព្រោះខ្ញុំព្រះអង្គនៅក្មេង ព្រះរាជាក៏ឲ្យលើកលែងការបូជាយញ្ញទៀតប៉ុន្តែកណ្ឌហាលទូលឲ្យព្រះរាជាយាងចេញទៅទុកខ្លួនជាអ្នកទទួលខុសត្រូវចំពោះពិធីនេះ ដោយឲ្យព្រះរាជាចំារីករាយនៅស្ថានសួគ៌ ហើយឲ្យយកចន្ទកុមារ និងសុរិយកុមារនៅកាន់កន្លែងបូជាយញ្ញមុនគេ។
ព្រះនាងគោត្តមីទេវី ជាព្រះមាតាព្រះចន្ទកុមារបានបម្រះននៀលទៀបបាទាព្រះរាជាទូលថាខ្ញុំម្ចាស់ជា​​ស្រីឆ្កួត សាបសូន្យចាកសេចក្ដីចម្រើន ប្រឡាក់ប្រឡូសដោយធូលីដី ឬបែកធ្លាយនូវជីវិតឥន្រ្ទីយ៍បើគេសម្លាប់​​​​ចន្ទកុមារ និងសុរិយកុមារ...” ហើយក៏ដួលសន្លប់បាត់ស្មារតី។ ព្រះចន្ទកុមារស្ទុះមកឳប មាតាសោយ-សោកថាបពិត្រព្រះមាតា ព្រះអង្គបានបង្កើតបុត្រ មានទុក្ខព្រួយច្រើនព្រោះតែការចិញ្ចឹមខ្ញុំជាកូន ខ្ញុំសូមលាព្រះមាតាទៅកាន់ស្លាប់​​ដើម្បីព្រះបិតាទៅកាន់ស្ថានសួគ៌ ហើយសូមព្រះមាតាអនុញ្ញាតិឲ្យខ្ញុំថ្វាយបង្គំព្រះមាតាទៅកាន់ទីព្រាត់ប្រាស​” ព្រះនាងចន្ទាទេវីជាមហេសីចន្ទកុមារបានប្រហារខ្លួនឯងដោយបាតដៃទាំងពីរ ហើយពិលាបថា “​ការរស់នៅក្នុងលោកនេះល្មមប៉ុណ្ណឹងហើយ អញនឹងផឹកថ្នាំពិសឲ្យស្លាប់​​ ក្នុងគ្រាដែលព្រះចន្ទកុមារ និងសុរិយកុមាររៀបត្រូវប្រហារដើម្បីបូជាយញ្ញ ព្រះនាងចន្ទាបញ្ចាលរាជធីតាបានស្ទុះចូលតាមចន្លោះពួកបរិស័ទ ហើយស្រែកប្រកាថាកណ្ឌហាលព្រាហ្មណ៍ជាមនុស្សអាក្រក់យល់ខុសធ្វើបាបកម្ម  ខ្ញុំសូមស្លាប់ជាមួយព្រះស្វាមី និង សូមឲ្យពួកអមនុស្សជួយធ្វើសេចក្ដីខ្វល់ខ្វាយ ចំពោះមនុស្សដែលត្រូវពួកបច្ចា-មិត្រផ្ចាញ់ ព្រះឥន្ទ្រាធិរាជទ្រង់ សណ្ដាប់ហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯករាជថាម្នាលស្ដេចកាឡ-កណ្ណីអប្រិយលាមក អញនឹងសំពង​​​​​​​​​​ក្បាលឥឡូវ ឯងមានដែលឃើញពីអង្កាល់អ្នកដែលសម្លាប់បុត្រ មហេសី សេដ្ឋី គហបតី ព្រោះប្រាថ្នាស្ថាន សួគ៌នោះ​” រំពេចនោះព្រះរាជា និងកណ្ឌហាលព្រាហ្មណ៍បានស្ទុះទៅស្រាយចំណងជនទាំងនោះ។ ជនទាំងនោះរួចពីចំណងហើយក៏នាំគ្នាយកដុំដីគប់កណ្ឌហាលព្រាហ្មណ៍រហូតដល់ស្លាប់ និងធ្វើពិធីរាជាភិសេក លើកស្វេតឆ័ត្រថ្វាយព្រះចន្ទកុមារ។ ព្រះចន្ទកុមារសោយរាជ្យប្រកបដោយធម៌ក្នុងការបរិច្ចាគទាន ដរាបដល់អវសាន្តនៃជីវិតទៅកើតក្នុងស្ថានសួគ៌ទេវលោក។
ជាចុងក្រោយព្រះពុទ្ធជាបរមសាស្ដាបានសម្ដែងថា៖កណ្ឌហាលព្រាហ្មណ៍កាលនោះគឺទេវទត្តនេះ ព្រះនាងគោត្តមីទេវីគឺព្រះនាងមហាមាយា ព្រះនាងចន្ទាទេវីគឺជាមាតានៃរាហ៊ុល វសុលរាជកុមារគឺជារាហ៊ុល សេលារាជកុមារីគឺនាងឧប្បលវណ្ណា សុរកុមារគឺជាអានន្ទ រាមគោត្តកុមារគឺកស្សប ភទ្ទសេនកុមារគឺមោគ្គល្លាន សុរិយកុមារគឺសារីបុត្រ ព្រះឥន្ទ្រគឺជាអនុរុទ្ធ បរិស័ទទាំងឡាយគឺបរិស័ទក្នុងកាលឥឡូវនេះ ព្រះចន្ទកុមារគឺជាអង្គអញតថាគតអរហន្តសម្មាសម្ពុទ្ធហ្នឹងឯងហោង
III.​   វិភាគតួអង្គសំខាន់ៗ
. រាយឈ្មោះ និងមុខងាររបស់តួអង្គ
. ព្រះបាទឯករាជ ព្រះមហាក្សត្រនៃនគរបុប្ផវតី
. កណ្ឌហាលព្រាហ្មណ៍ ជាមនុស្សជំនិតព្រះបាទឯករាជ
. ព្រះចន្ទកុមារ បុត្ររបស់ព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
. ព្រះមាតាព្រះបាទឯករាជ
. ព្រះវសវតី ព្រះបិតាព្រះបាទឯករាជ
. វសុលរាជកុមារ បុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
. សេលារាជកុមារី បុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
. ព្រះនាងគោត្តមីទេវី មហេសីព្រះបាទឯករាជ និងជាមាតាព្រះចន្ទកុមារ
. ព្រះនាងចន្ទាទេវី មហេសីព្រះចន្ទកុមារ
១០. ព្រះឥន្ទ្រាធិរាជ
១១. សុរិយកុមារ បុត្រព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
១២. ភទ្ទសេនកុមារ រាជបុត្រព្រះបាទឯករាជ
១៣. សុរកុមារ រាជបុត្រព្រះបាទឯករាជ
១៤. រាមគោត្តកុមារ
១៥. នាងឧបសេនា
១៦. នាងកោកិលា
១៧. នាងមិទិតា
១៨.​ នាងនន្ទា
១៩. ព្រះនាងវិជយា
២០. ព្រះនាងឯរាវតី
២១. ព្រះនាងកេសនី
២២. ព្រះនាងសុនន្ទា
២៣. អ្នកចាញ់ក្ដី
២៤. គហបតីបុណ្ណមុខ
២៥. គហបតីភទ្ទិយ
២៦. គហបតីលិង្គាល
២៧. គហបតីវឌ្ឍ
២៨. គោឧសភ
២៩. សេះអាជានេយ្យ
៣០.​ ពួកបរិស័ទ
៣១. សមណៈជីព្រាហ្មណ៍
. វិភាគតួអង្គសំខាន់
. ព្រះបាទឯករាជ
Ë គុណសម្បត្តិ
¬ ជាព្រះមហាក្សត្រនៃនគរបុប្ផវតី
¬ ជាបិតាដែលមានទឹកចិត្តអាណិតអាសូរ ស្រឡាញ់បុត្រ និងមហេសី
Ë គុណវិបត្តិ
¬ សេពគប់ជាមួយបុគ្គលអាក្រក់មានចិត្តពាលសាមាន្យដូចជាកណ្ឌហាលព្រាហ្មណ៍
¬ ជាមនុស្សងងឹតងងល់ឥតមានគំនិតត្រិះរិះពិចារណា ជាក់ស្ដែង ការបូជាបុត្រ មហេសី សេដ្ឋី គហ-បតី និងសត្វផ្សេងទាំងឡាយ គឺត្រូវបានមនុស្សជាច្រើនជាញាតិវង្សមានមាតាបិតា មហេសី បុត្រ ជាដើមយល់ច្បាស់ណាស់ថាជាទង្វើអាក្រក់នាំខ្លួនឲ្យធ្លាក់ទៅនរក ក៏ព្រះបាទឯករាជនេះនៅងងើលហាក់មិនបានយល់អ្វីទាល់តែសោះ
¬ ចង់ទៅកើតឯស្ថានសួគ៌ហួសហេតុ តែមិនយល់ថាអ្វីជាអំពើល្អ អ្វីជាអំពើអាក្រក់ហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាង
¬ ជាស្ដេចមិនប្រកបដោយទសពិធរាជធម៌ ដោយការធ្វើទុក្ខបុកម្នេញចំពោះញាតិវង្ស និងជនទាំងឡាយ​​ទំាងដែលមិនមានទោសសោះ
¬ មិនយល់ពីទុក្ខលំបាករបស់សាច់ញាតិអ្នកដែលត្រូវយកទៅបូជាយញ្ញ
¬ ជាមនុស្សអាត្មានិយមដើម្បីសម្រេចបំណងខ្លួនតែម្នាក់ឯងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ទោះជាការបៀតបៀន​​អាយុជីវិតនរណាក៏ដោយ
. កណ្ឌហាលព្រាហ្មណ៍
Ë គុណសម្បត្តិ
¬ ជាមនុស្សជំនិតព្រះបាទឯករាជ
¬ ជាអ្នកប្រៀនប្រដៅនូវអត្ថ និងធម៌ក្នុងនគរបុប្ផវតី
¬ ស្រឡាញ់ខ្លួន និងក្រុមគ្រួសារខ្លួន
Ë គុណវិបត្តិ
¬ ជាមន្ត្រីពុករលួយ ស៊ីសំណូក លោភលន់ទ្រព្យសម្បតិ្ត
¬ ជាមនុស្សវង្វេងមិនដឹងខុសត្រូវ ក្នុងនាមជាអ្នកបង្រៀននូវអត្ថ និងធម៌តែបែរជាបង្រៀនគេឲ្យធ្វើអំពើជាអកុសលលាមក
¬ ជាមនុស្សរមិលគុណ មិនដឹងគុណូបការៈរបស់ចៅហ្វាយនាយ ដូចជាព្រះរាជាជាម្ចាស់ជីវិតបែរជាមានគំនិតចង់ប្រទូស្ដជាមួយទ្រង់ និងក្រុមគ្រួសារញាតិវង្សរបស់ព្រះអង្គ
¬ ស្រឡាញ់យសសក្ដិ លាភសក្ការៈ និងជាមនុស្សមានចិត្តចងអាឃាតជាប់ជានិច្ចពេលដែលត្រូវគេ​​ធ្វើឲ្យខាតបង់លាភសក្ការៈ
¬ ហ៊ានសម្លាប់ជីវិតមនុស្ស និងសត្វមិនមានកំហុស ដែលមិនធ្លាប់ប្រទូស្ដជាមួយខ្លួនដើម្បីតែការសង-សឹក ជាក់ស្ដែង កណ្ឌហាលព្រាហ្មណ៍នេះ ហ៊ានបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស និងសត្វជាច្រើនក៏ព្រោះ​​​ដើម្បីបានសងសឹកនឹងចន្ទកុមារ។
. ព្រះចន្ទកុមារ បុត្ររបស់ព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
Ë គុណសម្បត្តិ
¬ ជាមហាឧបរាជនៃនគរបុប្ផវតី
¬ មានគតិយុត្ដិធម៌ក្នុងការវិនិច្ឆ័យក្ដី
¬ តម្កល់ចិត្តខន្តីជាប់ជានិច្ច ដោះស្រាយបញ្ហាដោយសន្ដិវិធី
¬ មានទឹកចិត្តសប្បុរស អាណិតអាសូរអ្នកទន់ខ្សោយ ស្រឡាញ់ការធ្វើទាន
¬ អង់អាចក្លាហានក្នុងបុព្វហេតុជាតិ
¬ ជាអ្នកមានបញ្ញាញាណដ៏ខ្ពង់ខ្ពស់ ចេះលើកហេតុផលសមរម្យពន្យល់ដល់បិតា
¬ ជាព្រះរាជាល្អ ដឹកនាំប្រទេសឲ្យជួបនឹងសុខសន្ដិភាព
Ë គុណវិបត្តិ
¬ ទន់ជ្រាយ ចំពោះហេតុការណ៍ដែលកើតមានចំពោះមុខ
¬  ព្រមឲ្យគេយកទៅសម្លាប់ដោយមិនគិតពីទុក្ខសោករបស់មហេសី បុត្រ និងមាតា
. ព្រះមាតា និងព្រះបិតាព្រះបាទឯករាជ
Ë គុណសម្បត្តិ
¬ ជាអ្នកមានគំនិងវែងឆ្ងាយ ចេះដឹងថា អ្វីជាអំពើត្រឹមត្រូវនាំទៅកាន់ស្ថានសួគ៌ និងអ្វីជាអំពើ​​មិនត្រឹមត្រូវនាំទៅកាន់នរក នេះមានន័យថា កាលទ្រង់ជាព្រះមហាក្សត្រសោយរាជ្យ ទ្រង់ពិតជាព្រះរាជាដ៏ល្អ
¬ ខិតខំណែនាំពន្យល់បុត្រឲ្យស្គាល់នូវអ្វីជាទង្វើល្អ អ្វីអាក្រក់
¬ ទោះជាដាក់រាជសម្បតិ្ត ក៏ទ្រង់នៅតែមានចិត្តខ្វល់ខ្វាយចំពោះសុខទុក្ខញាតិវង្ស មន្ត្រី ប្រជារាស្រ្តក៏ដូច​​ជាព្រះនគរ
Ë គុណវិបត្តិ
¬ អសមត្ថភាពក្នុងការពន្យល់ណែនាំបុត្របង្កើតរបស់ខ្លួនឲ្យបញ្ឈប់អំពើអាក្រក់
. វសុលរាជកុមារ និងសេលារាជកុមារី​                               
Ë គុណសម្បត្តិ
¬ ជាបុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
¬ ជាកូនដែលមានទឹកចិត្តក្លាហាន ហ៊ានស្លាប់ព្រោះស្រឡាញ់មាតាបិតា
¬ ជាក្មេងដែលមានបញ្ញាញាណខ្ពស់អាចដឹងអ្វីខុស អ្វីត្រូវ គឺមានបញ្ញាខ្ពស់ជាងព្រះបាទឯករាជជាអយ្យកោទៅ​​ទៀត
ព្រះនាងគោត្តមីទេវី មហេសីព្រះបាទឯករាជ និងជាមាតាចន្ទកុមារ
Ë គុណសម្បត្តិ
¬ជាមហេសីព្រះបាទឯករាជ និងជាមាតាចន្ទកុមារ
¬ ជាម្ដាយដែលមានទឹកចិត្តស្រឡាញ់កូន សុខចិត្តស្លាប់បើគេសម្លាប់កូន
Ë គុណវិបត្តិ
¬ ជាមនុស្សទន់ជ្រាយមិនចេះរកដំណោះស្រាយអ្វី ក្រៅពីការយកក្ដីស្លាប់មកដាក់ពីមុខ
. ព្រះនាងចន្ទាទេវី
Ë គុណសម្បត្តិ
¬ ជាមហេសីព្រះចន្ទកុមារ
¬ មានភក្ដីភាពយ៉ាងលើសលប់ចំពោះស្វាមី
¬ ហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងសូម្បីជីវិតដើម្បីស្វាមី
¬ ជានារីមានទឹកចិត្តក្លាហាន ហ៊ានស្រែកដៀលត្មិះគូបដិបក្សដែលជាមនុស្សអាក្រក់​​ដោយគ្មានខ្លាចញញើត
¬ មានទឹកចិត្តបរិសុទ្ធក្នុងការបួងសួងរហូតធ្វើឲ្យព្រះឥន្ទ្រចុះមកអន្តរាគមន៍
Ë គុណវិបត្តិ
¬ មិនចេះគិតគូរវែងឆ្ងាយ ឆាប់ចុះចាញ់ស្ថានការណ៍ ប្រហារខ្លួនឯងដោយទន់ជ្រាយ
¬ពុំបានរកមធ្យោបាយជួយស្វាមីដែលខ្លួនស្រឡាញ់បំផុតឲ្យរួចផុតការបូជា
¬ សុខចិត្តស្លាប់មិនគិតពីបុត្រដែលនៅរហង់
¬ មានជំនឿអរូបីជ្រុល
. ព្រះឥន្ទ្រាធិរាជ
Ë គុណសម្បត្តិ
¬ ជាស្ដេចទេវតាដែលមានយុត្តិធម៌ជួយគាំពារមនុស្សដែលសាងអំពើល្អ
¬ ចេះជួយឈឺឆ្អាលចំពោះមនុស្សលោកដែលកំពុងមានវិបត្តិ
¬ ជាតួអង្គតែមួយគត់ដែលអាចដោះស្រាយបញ្ហាក្នុងរឿងទាំងមូលបាន
IV.       សិក្សាអត្ថន័យ
. ប្រធានរឿង
ប្រធានរឿងក្នុងរឿងចន្ទកុមារនេះ គឺ​ “ការបំពេញបារមី(ខន្តីបារមី)របស់ព្រះពោធិសត្វ
រឿង “ចន្ទកុមារជាតកជារឿងនៃជាតិទី៧ក្នុងជាតិចុងក្រោយទាំង១០របស់ព្រះពុទ្ធសមណគោតមដែល​​បានរៀបរាប់ពីដំណើរជីវិតរបស់ព្រះពោធិសត្វក្នុងការកសាង និងសន្សំបារមីដើម្បីការត្រាស់ដឹង។
. មូលបញ្ហារឿង
មូលបញ្ហាក្នុងរឿងនេះគឺនិយាយពីទំនាស់ដែលកើតចេញពីការគុំគួន តាមព្យាបាទព្រះចន្ទកុមាររបស់​​កណ្ឌហាលព្រាហ្មណ៍។
នៅក្នុងដំណើររឿងនេះ បានរៀបរាប់ពីការចង់បានរបស់ព្រះបាទឯករាជាព្រះបិតារបស់ចន្ទកុមារដែល​​ចង់ទៅកើតនៅស្ថានសួគ៌ទើបប្រឹក្សាជាមួយកណ្ឌហាលព្រាហ្មណ៍។ កណ្ឌហាលព្រាហ្មណ៍ជាមនុស្សអាក្រក់អន្ធពាល ដែលមានចិត្តគុំគួនជាមួយព្រះចន្ទកុមារបរមពោធិសត្វដោយសារទំនាស់កន្លងមក គឺថាកណ្ឌហាលព្រាហ្មណ៍នេះ ពីមុនត្រូវព្រះរាជាតែងតាំងជាអ្នកទទួលកាត់ក្ដីក្នុងរឿងវិវាទឲ្យប្រជានុរាស្រ្ត ដោយចិត្តលោ​​ព្រាហ្មណ៍នេះតែងតែទទួលសំណូកសូកប៉ាន់ពីគេ ហើយកាត់ក្ដីមួលបង្កាច់ឲ្យអាក្រក់ទៅជាល្អ សជាខ្មៅ ម្ចាស់ទៅជាចោរ ចោរទៅជាម្ចាស់ទៅវិញ។ ក្រោយមកប្រជារាស្រ្តស្លូតត្រង់ដែលចាញ់ក្ដីបានទៅប្ដឹងព្រះចន្ទកុមារ ទ្រង់ក៏សើរើកាត់ក្ដីជាថ្មីដោយយុត្តិធម៌។ព្រះរាជាទ្រង់ជ្រាបរឿងនេះ ក៏ដកសេចក្ដីទុកចិត្តពីកណ្ឌហាលព្រាហ្មណ៍ ដែលធ្វើឲ្យ​​ព្រាហ្មណ៍ទទួលការខាតបង់លាភសក្ការៈ។ ការណ៍នេះហើយដែលនាំឲ្យកណ្ឌហាលព្រាហ្មណ៍អន្ធពាលមានចិត្តគុំគួនខ្លាំងជាមួយចន្ទកុមារ

ដោយសារបានឳកាសសម្រាប់ការសងសឹកជាមួយចន្ទកុមារ កណ្ឌហាលព្រាហ្មណ៍បានទូលព្រះរាជាទាំងទោសាគតិថាសូមឲ្យព្រះអង្គធ្វើទានដ៏ក្រៃលែងគឺសម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់ ការទូលបែបនេះគឺដើម្បីឲ្យព្រះរាជាសម្លាប់ព្រះចន្ទកុមារតែម្ដង។

0 comments:

Post a Comment