៤.
គំនិតទូទៅរបស់រឿង
-កុសលកណ្ឌ ជាការបរិយាយរៀបរាប់ពីការធ្វើបុណ្យ បរិច្ចាគទានដោយការកសាង
សាលាទានប្រាំខ្នង និង
ប្រាក់ផ្ទាល់ព្រះអង្គ សម្រាប់ពួកកំសត់ទុរគតនិងរក្សាសីលឧបោសថ។
ការធ្វើអំណោយទានរបស់ទ្រង់បានផ្តល់ ជំនឿ
និងសទ្ធាជ្រះថ្លារបស់ប្រជាជន រឹងរិតតែឲ្យ គេមានជំនឿលើពុទ្ធសាសនាកាន់តែខ្លាំង
និងមានការកោតខ្លាច គោរពប្រតិបតិ្ត យ៉ាង ខ្ជាប់ ខ្ជួន។
កុសលរបស់ទ្រង់បានធ្វើឲ្យទ្រង់មានសំណាងបានជួបព្រះឥន្ទ្រ ដែលជាស្តេចទេវតា មិន
ត្រឹមតែប៉ុណ្ណោះ ព្រះឥន្ទ្របានបំភ្លឺឲ្យឃើញពីព្រហ្មចរិយាធម្មថ្លៃថ្លាជាងផលនៃទានធម្មតា
។ កិត្តិនាមរបស់ទ្រង់
បានល្បីរន្ទឺដល់ឋានលើ
ធ្វើឲ្យទេវតាទាំងឡាយ ចង់ស្តាប់នូវ ពុទ្ធ ឱវាទ របស់ទ្រង់
ធ្វើឲ្យទ្រង់មានភព្វសំណាងបានចុះទតឋាននរក និងឋានសួគ៌ ឃើញពីភាពខុស
ប្លែកគ្នារវាងស្ថានទាំងពីរ ។
- និរយកណ្ឌ
ការចុះទតឋាននរករបស់ព្រះបាទនេមិរាជ លោកបានឃើញ នូវសត្វ នរក ទាំងឡាយទទួល
ទោសទណ្ឌដែលខ្លួនបានសាង ។ អ្នកណាធ្វើបែបណា នឹងទទួល បាន ផលនោះមកវិញ ។ មាតលី
បានរៀបរាប់សព្វគ្រប់នូវសត្វនរក ដែលទទួលរងនូវអំពើ ទារុណកម្មដូច នេះ
មកពីជាតិមុនបានសាងអ្វីខ្លះដល់ព្រះបាទនេមិរាជ ។ ការរៀបរាប់ របស់ មាតលី
ធ្វើឲ្យយើងមានអារម្មណ៍ព្រឺព្រួចគួរខ្លាច ហើយអំពើទាំងនោះកើតមាន ក្នុងសង្គម
មនុស្សជាក់ស្តែង វា កាន់តែធ្វើឲ្យមនុស្សខ្លាចបាបកាន់តែខ្លាំង ។
ដូចនៅក្នុងឃ្លាដែលរៀប រាប់ពីសត្វនរក ដែលត្រូវពួកនិរយកាន់អាវុធ
ដេញវាយសំពងធ្លាក់ចុះក្នុងស្ទឹងវេតរណីស្ទឹង នោះដេរដាសដោយព្រៃផ្តៅមានបន្លាប៉ុនៗចំពុះទង់
។ សត្វនរកទាំងនោះស្ទុះទម្លាក់ធ្លាក់ ទៅលើព្រៃផ្តៅ
ត្រូវបន្លាមុតថ្ពក់រយះរយាយដូចគេអង្កន់ ភ័យស្លន់កញ្ជ្រោល ទម្លាក់ខ្លួនទៅ លើ
ចម្រួងដែកស្រួចប៉ុនដែមត្នោត ប្រឹងលីច្រឡោតធ្លាក់ទៅលើស្លឹកឈូកដែក
មានឡាមមុតដូចកំាបិតកោ ...... ធ្លាក់ក្នុងស្ទឹងនោះទៅទៀត ។ ពួកនេះពីមុនជាមនុស្ស
មានកម្លាំង មានអានុភាព មានចិត្តអាក្រក់ បៀតបៀនរំលោភលើអ្នកទន់ខ្សោយ ។ សត្វ
នរកដែលធ្វើបាបកម្មអ្វីទទួលផលគួរឲ្យតក់ស្លុត ។ មនុស្សដែលមានជំនឿកាន់ឧបោសថនៅ
ពេលស្តាប់ និងទទួលពុទ្ធឱវាទ ពួកគេមានសទ្ធាជ្រះថ្លានឹងទទួលបានផលល្អពីអំពើរបស់គេ ។
–
សគ្គកណ្ឌ បន្ទាប់ពីទតឋាននរក ការរងទារុណរបស់សត្វនរក
ដែលប្រព្រឹត្តអំពើ បាប ព្រះនេមិរាជបានទត នូវឋានសួគ៌ ដែលជាឋានរបស់ទេវតាឃើញភាពល្អ
ល្អះនៃឋានសួគ៌ និងពពួកទេវតាដែលសោយសុខនៅលើទិព្វ សម្បតិ្ត
។ព្រះបាទនេមិរាជមិនបានភ្លើតភ្លើននឹងភាពឡូយឆាយទាំងនោះឡើយ ទ្រង់នូវតែ
ប្រកាន់ខ្ជាប់ការធ្វើកុសលដោយការឲ្យទាន ទ្រង់មិនព្រមទទួលនៅអ្វីដែលគេឲ្យ ឡើយ ។
នៅត្រង់ឃ្លាមួយដែលព្រះបាទនេមិរាជដោះស្រាយប្រស្នាតបនឹងព្រះឥន្រ្ទថា "
ខ្ញុំព្រះអង្គ អរព្រះគុណ ណាស់ហើយ ប៉ុន្តែវត្ថុណាដែលបានព្រោះគេឲ្យ
វត្ថុនោះមិនខុសពីទ្រព្យដែលខ្ចី គេទេ " ។ នេះជាទស្សនៈ អប់រំដ៏ល្អ
ការឲ្យទានរបស់ទ្រង់ដោយកុសលជ្រះថ្លា តែក៏ បង្កប់ទៅដោយខ្លឹមសារអប់រំមួយចំនួន
ដូចជាពាក្យដែលទ្រង់និយាយជាមួយព្រះ ឥន្រ្ទ
អប់រំដល់មនុស្សទូទៅត្រូវចេះពឹងលើខ្លួនឯងពុំគប្បីពឹងទៅលើការឲ្យទានរបស់គេឡើយ។
ត្រូវសង្វាតស្វាធ្យាយរករបរចិញ្ចឹមជីវិតប្រកបដោយផ្លូវធម៌
មិនគេងប្រវ័ញ្ច ដណ្តើមឈ្នា នីសរបស់ទ្រព្យអ្នកដទៃ ត្រូវស្ថិតនៅក្នុងភាពស្មើភាពនោះ
ទើបជីវិតស្លាប់ទៅជួបសុខ ជួប ឋានសួគ៌ ។
៥.
ឧត្តមគតិរឿង
រឿងនេមិរាជជាតក៍
ជារឿងដែលលើកយកទស្សនៈនៃការអប់រំមកពន្យល់បង្ហាញដល់
អ្នកអានឲ្យយល់ច្បាស់ពីចលនាពុទ្ធនិយម ដូចជា៖
-អប់រំមនុស្សឲ្យកសាងអំពើល្អ
ដែលជាកុសលដើម្បីឲ្យខ្លួនវៀរចាកឲ្យផុតពីទុក្ខលំបាក វេទនា ដែលយើង
មើលមិនឃើញទៅថ្ងៃអនាគត ។ ជាពិសេសការកសាងអំពើល្អអាចធ្វើ
ឲ្យមនុស្សជ្រះស្រឡះពីអំពើបាបផ្សេងៗនិងមានសេចក្តីសុខហើយក៏ជាគំរូដ៏ល្អ មួយសម្រាប់
អ្នកកាន់ពុទ្ធសាសនា ។
-អប់រំមនុស្សឲ្យប្រកាន់ខ្ជាប់នូវសីលប្រាំ
ដែលជាផ្នែកនៃព្រះពុទ្ធសាសនាដែលអប់រំ មនុស្សឲ្យវៀរឆ្ងាយពី អំពើអបាយមុខផ្សេងៗ
ដូចជាសម្លាប់សត្វ ផឹកស្រាលួចឆក់ទ្រព្យ សម្បតិ្ត និយាយកុហក និងលួចប្តីប្រពន្ធគេ
អ្វីដែល មិនមែនជារបស់ខ្លួនឯង ។
-អប់រំមនុស្សឲ្យប្រកាន់នូវសីលឧបោសថ
(សីលប្រាំបី) ដែលវាបន្ថែមទៅលើសីលប្រាំ ហើយត្រូវតែ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួន និងប្រតិបតិ្តតាម ជាពិសេសត្រូវវៀរចាក នូវការ ស្លៀកពាក់ឆើតឆាយ ពាក់គ្រឿងអលង្កា
គ្រែដេកមិនឲ្យលើសពីកន្លះម៉ែត្រ និងមិនត្រូវ លេងល្បែងស៊ីសង ។
- អប់រំមនុស្សឲ្យចេះបែងចែកខុសត្រូវ
អាក្រក់ល្អ សខ្មៅឲ្យដាច់ស្រឡះពីគ្នា ។
V-
សិក្សាអត្ថរូប
យើងដឹងរួចមកហើយថា
រាល់ស្នាដៃអក្សរសិល្ប៍ដែលមានចលនាពុទ្ធនិយមនៅខាង ដើមរឿងច្រើនធ្វើបទនមស្សការ
រំលឹកគុណព្រះរតនៈត្រៃ លើកសរសើរពី បុណ្យបារមី របស់ព្រះពុទ្ធ
ព្រះបរមគ្រូនៃយើងជាភាសាខ្មែរ និង ភាសាបាលី .... ។ ការលើកសរសើរនេះ
ដើម្បីឲ្យអ្នកគោរពជៀស៊ប់ គោរពបូជាកាន់តែខ្លាំង ទទួលស្គាល់តួអង្គពិត ជាអ្នកមានបុណ្យ
ចាប់កំណើត ដើម្បីរំដោះទុក្ខសោកមនុស្សលោក ។ រឿងនេមិរាជជាជាតិទី៤ នៃព្រះពុទ្ធអ្នក
និពន្ធផ្តើម ពីដំណើរនៃការទេសនារបស់ព្រះពុទ្ធ ពីកំណើតកើតជានៃ តំនរាជវង្សរបស់ព្រះ
បាទនេមិរាជ ។
- អតីតេ ភិក្ខវេ
វិទេហររដ្ឋ មិថិលាគល មឃទេវោ នាម រាជា អហោសិ
នៅតួរឿងនិយាយពីការកសាងបារមី
កុសលផ្សេងៗ និងការបរិច្ចាគទាន ដើម្បីយោង កំណើតថ្មី បានត្រាស់ ជាព្រះពុទ្ធ ។
ព្រះបាទនេមិរាជកសាងបារមីដោយការធ្វើកុសលដាក់ ទាន បរិច្ចាគទ្រព្យផ្ទាល់ខ្លួន
ផ្តល់ឱវាទ កាន់ ឧបោសថ ជាមាគ៌ានាំដល់សេចក្តីសុខស្គាល់ ឋានសួគ៌ ។ រៀបរាប់ពីឋាននរក និងឋានសួគ៌
ផលនៃអំពើដែលខ្លួន បានសាង ។ អប់រំទូន្មាន ផ្តល់ពុទ្ធឱវាទ ឲ្យគេគោរព
និងមានជំនឿលើសាសនាកាន់តែខ្លាំង ផ្តល់តម្លៃខ្ពស់លើការ ធ្វើបុណ្យ ស្គាល់បុណ្យបាប ។
អ្នកនិពន្ធបានប្រើនូវវិធីមួយចំនួន
ដើម្បីឲ្យស្នាដៃអក្សរសិល្ប៍ មានលក្ខណៈពេញ លេញ មានអត្ថន័យ និង ខ្លឹមសារ ព្រឹត្តិការណ៍ប្រទាក់ក្រឡាគ្នាមិនដាច់
។
.
វចនវិធីៈ
គឺជាការប្រើប្រាស់ពាក្យពេចន៍នៅក្នុងស្នាដៃ។
ពាក្យពេចន៍ទាំងនោះអាស្រ័យលើ ប្រភពដើមរបស់អក្សរ សិល្ប៍ ។
អក្សរសិល្ប៍ដែលមានចលនាព្រាហ្មណ៍និយមអ្នកនិពន្ធ ច្រើនប្រើភាសាសំស្ក្រឹតកា្លយ
លាយឡំនឹងភាសា ខ្មែរ ។ ចំពោះអក្សរសិល្ប៍បែបពុទ្ធនិយម ច្រើនមានភាសាបាលី និងភាសាខ្មែរ
រីឯអក្សរសិល្ប៍ខេមរនិយម ប្រើពាក្យ ពេចន៍ខ្មែរសុទ្ធ អាចលាយឡំនឹងពាក្យកំចីពីបរទេស
និងភាសាខ្មែរទំនើប ។
ចំពោះស្នាដៃអក្សរសិល្ប៍ដែលយើងលើកយកមកសិក្សា
គឺមានចលនាពុទ្ធនិយមតែ ក៏មានលាយឡំនឹង ភាសាសំស្រ្កឹតមួយចំនួនដែរ ។
- ភាសាបាលីៈ បាបកម្ម, ស្ទឹងវេតរណី, បច្ច័យ, កុសល, ថ្ងៃឧបោសថ ...... ។
- ភាសាសំស្រ្កឹតៈ ព្រហ្មលោក, សមណៈ ព្រាហ្មណ៍, បាបធម៌ ..... ។
- ពាក្យរាជសព្ទៈ ព្រះបាទ, ព្រះអង្គ, ទត, ព្រះរាជដំណាក់, ព្រះឱរ៉ា, ព្រះរាជហឬទ័យ... ។
.
ពិពណ៌នាវិធីៈ
អ្នកនិពន្ធបានធ្វើការពិពណ៌នាអំពីអ្វីមួយ
ដោយបញ្ចូលនូវរូបារម្មណ៍ខ្ពស់ធ្វើឲ្យអ្នក អានមានអារម្មណ៍ហាក់ ដូចជា
រូបភាពទាំងនោះស្ថិតនៅនឹងមុខ មានភាពរស់រវើក។ជាក់ ស្តែងរឿងនេមិរាជ
អ្នកនិពន្ធបានបរិយាយពី ទិដ្ឋភាពគួរឲ្យខ្លាចនៃឋាននរកដែលមានពួក យមបាលជាអ្នកគ្រប់គ្រង
ជាកន្លែងសម្រាប់ដាក់ទណ្ឌកម្មដល់សត្វនរក ដែលធ្វើបាបកម្ម ។ អ្នកដែលមានជំនឿលើសាសនា
គោរពនឹងជឿកាន់តែខ្លាំង កាន់ខ្ជាប់កុសល ព្រោះខ្លាចចុះ ឋាននរក។
នៅត្រង់ឃ្លាមួយរៀបរាប់ពីការដាក់ទណ្ឌកម្ម ក៏ដូចជារូបភាពខ្លះនៃទីនរក
"ស្ទឹងនោះដេរដាសដោយព្រៃផ្តៅ មានបន្លាប៉ុនៗចំពុះទង់ ។ សត្វទាំងនោះស្ទុះ
ទម្លាក់ធ្លាក់ទើ លើព្រៃផ្តៅ ត្រូវបន្លាមុតផ្ពក់រយះរយាយដូចគេអង្កន់ ភ័យ
ស្លន់កញ្ជ្រោលទម្លាក់ធ្លាក់ខ្លួនទៅ លើចម្រូងដែកប៉ុនៗ ដើមត្នោត
ប្រឹងរើច្រឡោតធ្លាក់ទៅលើស្លឹកឈូកដែកមានហាមមុត ដូចមុតកាំបិតកោ ប្រវាប្រចាក់តែគ្នាឯង
ស្រែកកញ្ជ្រោលឆោឡោផុតជើងធ្លាក់ទៅក្នុងទឹក ក្រុតប្រៃផ្សា លិច ចុះស្រឹបដល់បាតស្ទឹង
ប្រឹងច្រឡោត ... “ ។ តែអ្នកអានបែរជារំភើប និងរីករាយនូវទស្សនីយភាពដែលអ្នកនិពន្ធ
បង្ហាញពីទិដ្ឋភាពដ៏ល្អល្អះនៃឋានសួគ៌ជាការជំ រុញទឹកចិត្តឲ្យពុទ្ធសាសនិកជឿលើបុណ្យបាប
ប្រឹងធ្វើបុណ្យកុសល វៀរចាកអំពើបាប "ព្រះបាទនេមិរាជស្តេចទៅដល់ទ្រង់រីករាយ
ដោយទស្សនីយភាពដ៏ល្អហួសប្រមាណ ទ្រង់ទត ឃើញទិព្វវិមានរបស់ទេនីកាឈ្មោះ វរុណី
មានកំពូលប្រាំស្រួចៗ ខ្ពស់លលៃល្អអស្ចារ្យ ប្រដាប់ដោយគ្រឿងអលង្កា សមលំនាំឥតខ្ចោះ
នៅកណ្តាលឧទ្យានមានស្លឹក និងផ្លែផ្កាល្អស្រស់ក្បែរព្រះបោក្ខរណី ..................
ញុំាងព្រះឱវានៃព្រះរាជាឲ្យញ័រប្រផាប់អស់ អារម្មណ៍" ។
.
បដិវិធីៈ
គឺជាវិធីមួយដែលអ្នកនិពន្ធប្រើវិធីផ្ទុយគ្នា
សម្រាប់បញ្ជាក់ពីលក្ខណៈរបស់តួអង្គជួន កាលមានរូបរាងកាយល្អ តែចិត្តអាក្រក់
ជួនកាលមានរូបរាងកាយអាក្រក់ តែចិត្តល្អ។ អាច ជាទំនាស់កើតឡើងដោយតួអង្គខ្លួនឯង ។
អ្នកនិពន្ធ បានបង្ហាញតាមរយៈតួអង្គនេមិរាជ ក្នុងថ្ងៃឧបោសថ ព្រះបាទនេមិរាជទ្រង់មានព្រះវិតក្តពុំដាច់ស្រេចថា
"ផលនៃទាន និងសីល ធម្មតា ថ្លៃថ្លាជាងផលនៃទានព្រហ្មចរិយធម៌
ឬផលនៃព្រហ្មចរិយធម៌ថ្លៃថ្លាជាងផលនៃទាន សីលធម្មតា" ។
.
ឧបមានវិធី
គឺជាស្នាដៃដែលអ្នកនិពន្ធបង្កើតឲ្យមានឧបមានរូបារម្មណ៍
ជារូបបារម្មណ៍មួយ ប្រភេទ ដែលកើតឡើងតាម រយៈការផ្គូរផ្គងវត្ថុមួយទៅនឹងវត្ថុមួយទៀតដើម្បីបង្ហាញនូវ
ភាពស្របគ្នា ដូចគ្នា និងខុសប្លែកគ្នា ។ ការផ្គូរផ្គងនេះ ប្រើប្រាស់នូវពាក្យបច្ច័យ
" ធ្នាក់ " សម្រាប់ភ្ជាប់ពាក្យមួយទៅពាក្យមួយទៀត ។ ថ្ងៃដែលទ្រង់ប្រសូត្រ
ពួកហោរាទាយ ថាៈ ព្រះរាជកុមារជាអ្នករក្សាព្រះរាជបវេណីតទៅ ។ ព្រះរាជបិតាទ្រង់ព្រះចិន្តាថា
" កូននេះជាអ្នក ធ្វើនូវបវេណីនៃវង្ស ត្រកូលឲ្យប្រព្រឹត្តទៅដូចជាដុំនៃកង់រទេះ
" ។
-ជាទិព្វរូបារម្មណ៍
ដូចជាអន្ទាក់ធម្មជាតិទាក់ទាញព្រះនេត្រសម្តេចព្រះភវុនាថឲ្យងាក បែរទៅទតមិនចេះ ឆ្អែត
។
-ទ្វារមានរូបច្រើនជាអនេក
ដូចជារូបព្រះឥន្រ្ទដ៏រុងរឿងវិចិត្រ ដោយរតនវត្ថុផ្សេងៗ ជា ទីគួរស្បើយ ដូចជាព្រៃ
ធំដែលពួកខ្លាធំចាំរក្សា តើគេហៅទ្វារនោះថាទ្វារអី្វ ?
.
សន្ទេហវិធី
គឺជាវិធីមួយដែលអ្នកនិពន្ធធ្វើឲ្យអ្នកអានចង់តាមដាន
ចង់ដឹងហើយចង់ដឹងទៀត អំពីបញ្ហាអ្វីមួយដែលកំពុង ចោទក្នុងដំណើររឿង។
ចំណុចនេះអ្នកនិពន្ធបានបង្កើត សន្ទេហវិធីត្រង់ការទទួលទោសទណ្ឌរបស់ពួកសត្វនរកដែលធ្វើបាបកម្មធ្លាក់ក្នុងនរកអវចី
។ អ្នកនិពន្ធបានធ្វើឲ្យអ្នកអានកាន់តែចាប់អារម្មណ៍ចង់ដឹង ចង់តាមដានតាមរយៈការរៀប
រាប់យ៉ាងក្បោះក្បាយ និងបង្ហាញប្រាប់សព្វគ្រប់របស់មាតលី ដល់ព្រះបាទនេមិរាជ ។
.
សំវាទវិធីៈ
គឺជាវិធីដែលអ្នកនិពន្ធ
កវីធ្វើឲ្យតួអង្គចាប់ពីពីរនាក់ឡើងទៅ សន្ទនាឆ្លើយឆ្លងគ្នាអំពី អ្វីមួយ ។
ឧទាហរណ៍ៈ
ការសន្ទនារវាងព្រះបាទនេមិរាជ និងព្រះឥន្រ្ទ, ព្រះឥន្រ្ទ
និងពួកវេទតា, នេមិរាជ និងមាតលី ។
បញ្ចប់រឿងៈ
រឿងដែលមានចលនាពុទ្ធនិយម
នៅពេលបញ្ចប់រឿងអ្នកនិពន្ធច្រើនលើកពីការសរ ជាតិ ផល ល្អដែលទទួលបានពីអំពើល្អ ។
ការបញ្ចប់រឿងបែបនេះដើម្បីឲ្យពុទ្ធសាសនិកកាន់ ពុទ្ធសាសនាមាន ជំនឿ លើបុណ្យបាប
កម្មផលពិតជាមានពិតប្រាកដមែន ។
VI-
អត្ថរស
- កុសលរសៈ
គឺជាតម្លៃកុសលទាក់ទងដល់ការអប់រំ
។ រឿងនេះបានបង្ហាញពីការអប់រំឲ្យចេះធ្វើ បុណ្យកុសល កាន់ ឧបោសថ វៀរចាកអំពើបាប ធ្វើតែអំពើល្អ
ខ្លាចនរក ។ កុសលដែល ព្រះបាទនេមិរាជបានបរិច្ចាគទាន សង់សាលាសំណាក់
និងផ្តល់ពុទ្ធឱវាទឲ្យមនុស្សកាន់ ឧបោសថរាល់ថ្ងៃសីល ណែនាំឲ្យធ្វើតែអំពើល្អ ។
- ទារុណរសៈ
ជាតម្លៃដែលលេចចេញពីទារុណកម្មនៅក្នុងដំណើររឿង ដែលកើតពីការប្រយុទ្ធ ព្យា បាទសងសឹក និងធ្វើ
ទុក្ខទោសដាក់ទណ្ឌកម្មយ៉ាងកាចសាហាវ រហូតដល់បាត់ បង់ ជីវិត នៃ តួអង្គ ។
នៅក្នុងសាច់រឿងទារុណរស កើតឡើងនៅពេលនរិយបាល ធ្វើទោសទណ្ឌដល់ សត្វនរកដែលធ្វើបាបកម្ម ។
- មហិទិ្ធរស
គឺជាតម្លៃដែលលេចចេញអំពីការបង្ហាញអច្ឆរិយភាព
ដែលមានលក្ខណៈអស្ចារ្យ ហួសពីលក្ខណៈដែល មនុស្សពុំអាចធ្វើបាន ដូចជាការហោះហើរ
ដើរលើអាកាស ជ្រែកទឹក ជ្រែកដី ..... ។ មាតលីជិះរាជរថពីលើឋាន
សួគ៌មកទទួលព្រះបាទនេមិរាជការយាងមកទត ស្ថាននរក និងស្ថានសួគ៌របស់ព្រះបាទនេមិរាជ ។
- កំសត់រសៈ
លេចចេញពីទុក្ខវេទនានៃពួកសត្វនរក
ដែលស្រែកទ្រហោយំនៅពេលដែលទទួល ទោស និងបាបកម្ម ផ្សេងៗ ពិបាក និងវេទនាហួសថ្លែង ។
- ទស្សនីយរស
គឺជាតម្លៃដែលលេចចេញមកអំពីការបង្ហាញទស្សនីយភាព
ដែលធ្វើឲ្យសាច់រឿងកាន់ តែពិរោះក្បោះក្បាយ តាមរយៈការរៀបរាប់ទេសភាព ធម្មជាតិ
ព្រៃព្រឹក្សា មច្ឆា បក្សាបក្សី ។ នៅក្នុងសាច់រឿង អ្នកនិពន្ធបាននិយាយ
រៀបរាប់ពីទស្សនីយភាពឋាននរក និងភាពដ៏ល្អ ប្រណិត វិសេសវិលាសដ៏ល្អក្រៃលែងនៃឋានសួគ៌ ។
- សង្គមរស
គឺជាតម្លៃដែលលេចចេញ មកអំពីដំណើររឿង ដែលបានលាតត្រដាងអំពីសង្គម
មនុស្ស នៅក្នុងស្នាដៃអក្សរសិល្ប៍
ដែលមានលក្ខណៈជាសង្គមមនុស្សពិតៗ ។ ជាក់ស្តែង សង្គមរសមាននៅត្រង់ការកាន់
និងការគោរពទៅលើ ពុទ្ធសាសនា ការប្រតិបតិ្តឧបោសថ សីល និងការឲ្យទាន ។
VII-
សេចក្តីសន្និដ្ឋាន
តាមរយៈរឿងនេមិរាជជាតក៍
បានដាស់សតិស្មារតីរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ឲ្យយល់ថា កម្មជាបច្ច័យ នៃផល ។
អំពើទាំងឡាយដែលមនុស្សបានប្រព្រឹត្តបែបណាវានឹង ទទួលបានផលបែបនោះ ។ ផលល្អ
និងអាក្រក់ប្រៀបបានទឹក និងប្រេងមិនអាចលាយគ្នា បានទេ។ អ្នកសាងអំពើអាក្រក់រមែងតែងជួបនូវសេចក្តីក្តៅក្រហល់ក្រហាយជៀសមិនរួច
។ អំពើដែលខ្លួនបានធ្វើមិនមានអ្នកណាដឹងក្រៅពីម្ចាស់ខ្លួនឡើយ ។ បើមនុស្សសាងអំពើ
អាក្រក់ ទោះបីខិតខំប្រើគ្រប់មធ្យោបាយបិទបាំងអំពើរបស់ខ្លួនក៏ដោយ ក៏វាមិនជិតដែរ ។
ផលអាក្រក់រមែងតែងតែ អន្ទោលតាមប្រាណអ្នកនោះជានិច្ច ។ ផ្ទុយទៅវិញ បើមនុស្ស
កសាងអំពើល្អ អ្នកនោះតែងតែកើតក្នុងឋានសួគ៌ ពោល គឺអ្នកនោះរស់នៅដោយក្តីសុខ សាន្តត្រាណ
សំបូរសប្បាយ ចម្រុងចម្រើន មានកេរ្តិ៍ឈ្មោះពិរោះច្រាសខ្យល់ ។
ព្រះពុទ្ធសាសនាជាសាសនាដ៏ល្អប្រពៃមួយ ដែលដឹកនាំមនុស្ស ឲ្យប្រព្រឹត្តិតែអំពើល្អ
សាងកុសល ។ ដោយសារពុទ្ធសាសនា ទើបធ្វើឲ្យប្រទេសជាតិ មានការរីកចំរើន មានការ
បង្រួបបង្រួម ជាតិ
ប្រជាជាតិមានភាពសាមគ្គី ពិសេសគឺក្នុងរាជព្រះបាទជ័យវរ័ន្មទី ៧ សម័យ
មហានគរដែលជាសម័យមហារុងរឿងគ្រប់វិស័យ ពិសេសគឺវិស័យសាសនា ធ្វើឲ្យមនុស្ស
ជឿលើពុទ្ធសាសនាកាន់តែខ្លាំង ។ ដោយសារទស្សនៈពៀររំងាប់ដោយការមិនចងពៀរ
បានធ្វើឲ្យមនុស្សបញ្ឍប់សង្រ្គាមរវាងគ្នាឯង និងគ្នាឯង
ព្យាយាមរួបរួមគ្នាកសាងជាតិឲ្យដល់ កំពូល ។
ដូចនេះហើយទើបព្រះពុទ្ធសាសនាក្លាយជាសាសនារបស់រដ្ឋ ពិសេសសាសនានេះ បានចាក់ឬសយ៉ាងជ្រៅ
ក្នុងផ្នត់គំនិតរបស់ខ្មែរទូទៅ ។ មិនតែប៉ុណ្ណោះប្រជាជននៅប៉ែក អាស៊ីទាំងមូល
ក៏មានជំនឿយ៉ាងមុតមាំលើពុទ្ធសាសនាដែរ ។ អ្វីដែរពុទ្ធសាសនាផ្តល់ឲ្យពុទ្ធ សាសនិក
គឺថាមពលនៃការបង្រួបបង្រួមជាតិ ស្វែងរកសុខសុភមង្គលឲ្យមនុស្ស។ អប់រំ
មនុស្សឲ្យប្រព្រឹត្តិទាំងកាយវាចារចិត្ត សមស្របទៅនឹង ច្បាប់រស់នៅរបស់មនុស្ស
និងសមស្របទៅនឹងលទ្ធិប្រជាធិបតេយ្យ ដើម្បីកសាងសង្គមមួយមានសច្ចៈធម៌ គុណធម៌ តម្លាភាព និងភាពរុងរឿងឆ្ពោះទៅនីតិរដ្ឋ
។ គួរកត់សំគាល់ផងដែរថាដោយសារតែពុទ្ធ
សាសនាធ្វើឲ្យកើតមាននូវវត្តអារាមជាច្រើនដែលជាឃ្លាំងស្តុកវប្បធម៌ រក្សាច្បាប់ផ្សេងៗ
ទំនៀមទំលាប់ប្រពៃណី និងជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ។ វត្តមានតួនាទី
សំខាន់ណាស់
តាំងពីដើមរហូតមកដល់សម័យបច្ចុប្បន្ន ។
យ៉ាងណាមិញការមានជំនឿទៅ
លើអ្វីមួយ ត្រូវស្ថិតនៅក្នុងភាពពិចារណា ការគិតត្រិះរិះ
មិនត្រូវជឿលើអ្វីស៊ប់ ងប់ងល់ពេក
ឡើយ ។
ដូច្នេះក្នុងនាមជាពុទ្ធសានិក
គួរខិតខំប្រកាន់ឲ្យបានខ្ចាប់ខ្ចួន
នូវព្រះពុទ្ធសាសនា ជំរុញ ទឹកចិត្តឲ្យអ្នកជំនាន់ក្រោយស្គាល់បុណ្យបាប
ផ្តល់តម្លៃដល់ពុទ្ធសាសនា ឲ្យសាសនាមួយនេះ
នៅតែស្ថិតស្ថេគង់វង្សនៅតែជាសាសនានាំមុខជាយានចំលងមនុស្សឲ្យផុតទុក្ខសោកតទៅ។
" សូមឲ្យព្រឹងវប្បធម៌
អក្សរសាស្រ្តជាតិឋិតថេរគង់វង្សជាអមតៈ
"
ឯកសារពិគ្រោះ
១ -ឃីង ហុកឌី អក្សសិល្ប៍ខ្មែរ ស-វទី២០ កវីនិពន្ធ
និងអត្ថបទ ២០០៧
២-បណ្ឌិតមហាឈឹម សុមន៍
សងេ្ខបទសជាតក៍ការផ្សាយរបស់ក្រសួងពុទ្ធសាសន បណ្ឌិត្យ
៣-ត្រឹង ងា វប្បធម៌
អរិយធម៌ខ្មែរ ១៩៧៣
៤-បណ្ឌិត ធ សោ
៥-វចនានុក្រមខែ្មរ សម្តេច
សង្ឈ ជួន ណាត
0 comments:
Post a Comment