៦. សិក្សាអត្ថរស នៃតំលៃពិតជាក់ស្តែងរបស់រឿង
+ តថរស
គឺជាដំណើររឿង
បានបង្ហាញពីតំលៃជាក់ស្តែងដូចជា៖
- ពិតនៃទីកន្លែង (នៅទីក្រុងប៉ារីស)
- ពិតនៃតួអង្គ (អាប៉ាកុង)
- ពិតនៃពេលវេលា (ស.វ ទី១៧ ឆ្នាំ១៦៦៨)
+ កុសលរស
នៅក្នុងអត្ថបទរឿងល្ខោននេះ
ចង់អប់រំអោយមើលឃើញពីភាពកំណាញ់ស្វិត របស់អាប៉ាកុង ហើយចង់អប់រំអោយមនុស្សគ្រប់រូបគួរតែចៀសវាង នៅទង្វើរបែបនេះ។
ឧទាហរណ៍
: អាប៉ាកុង ល្អ ហឺស ! ស្នេហាលុយអញ។
+ ទារុណរស
អ្នកនិពន្ធចង់បង្ហាញពីភាពកំណាញ់ស្វិត
របស់អាប៉ាកុង ហើយបណ្តាលអោយកើតនូវទុក្ខ ផ្នែកផ្លូវចិត្ត និងអារម្មណ៍ ព្រោះខ្លាចគេលួច
ឆក់ ប្លន់ ... នូវសកម្មភាពគ្រប់បែបយ៉ាង។
ឧទាហរណ៍
: អាប៉ាកុង
ទុក្ខផ្ទួនលើទុក្ខ អស់សង្ឃឹមហើយខ្ញុំ!
+ កម្សត់រស
ចង់បង្ហាញពីភាពកម្សត់របស់តួអង្គ
ដែលមានការព្រាត់ប្រាស់គ្នា ក្នុងដំណើរនៃសាច់រឿង។
ឧទាហរណ៍
: អង់
សែល ឱទេពតាអើយ... ដែលធ្វើអោយយើងវិលមកជួបជុំគ្នាវិញ
បានដូច្នេះ!
+ វីររស
បង្ហាញពីភាពអង់អាចក្លាហាន
របស់តួអង្គ។
ឧទាហរណ៍ : អង់សែល មិនអីទេ
ស្រេចលើខ្ញុំ។
+ ប្រឡោមរស
តំលៃនៃសាច់រឿង
គឺកើតចេញពីភាព ប៉ិនប្រសប់របស់អ្នកនិពន្ធ ក្នុងការតែងជាសាច់រឿង ល្ខោនចែកចេញជាឈុត និងឆាក
ដើម្បីទាក់ទាញអារម្មណ៍អ្នកនិពន្ធ អ្នកទស្សនា ...អោយចេះគិត ពិចារណា នៃភាពកំណាញ់ស្វិត
ក្រៅតម្រាដូចជា អាប៉ាកុងនេះ។
+ សង្គមរស
គឺជាតំលៃពិសេសនៃដំណើរនៃសាច់រឿង
ដែលបានលាតត្រដាង ពីសង្គមរស់នៅរបស់មនុស្ស ដែលមានឆ្លុះបញ្ចាំង ពីទំនៀមទំលាប់ប្រពៃណី...
សាសនា។ ដើម្បីអោយមនុស្សមានគំនិតច្នៃប្រឌិត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគេ គ្រប់ពេលវេលា។
+ ទស្សនីយរស
គឺជាតំលៃដែលបង្ហាញពីទស្សនីយភាព
ធ្វើអោយសាច់រឿងកាន់តែពិរោះ ក្បោះក្បាយតាម រយៈទេសភាព ធម្មជាតិ... សូរស័ព្ទពិរោះរណ្តំគ្នា
ដើម្បីបង្កើតបានជាបរិយាកាស មួយដែលហៅថា សិល្ប៍បរិយាកាស។
ឧទាហរណ៍ : អេលីស , ម្ចាស់ថ្លៃអើយ
ធម្មជាតិស្រីឆាប់យល់ព្រមតាមពាក្យពន្យល់ របស់ប្រុស ស្នេហាអីម្លេះ!។
សេចក្តីសន្និដ្ឋាន
ក្រោយពីបានសិក្សាស្នាដៃរឿងល្ខោន “ជនកំណាញ់” របស់លោកម៉ូលីយ៉ែ រួចមកគឺបានធ្វើ អោយអ្នកអាន
អ្នកទស្សនា អ្នកស្តាប់...មានការចាប់អារម្មណ៍នៃភាពអន្លង់អន្លួច ខឹង ស្អប់ ពិសេស ពិភាពកំណាញ់ស្វិតរបស់អាប៉ាកុង។
ហើយនៅក្នុងនោះល្ខោន ម៉ូលីយ៉ែ បានបញ្ជាក់អំពីអត្តចរិក ចិត្តគំនិតការទទួលខុសត្រូវ និងការដោះស្រាយ
រួមមួយ ដើម្បីបញ្ចប់នូវសាច់រឿងអោយ មានភាព សប្បាយរីករាយ។
ហើយអី្វដែលគេចមិនបាននោះគឺ កើត ចាស់ ឈឺ ស្លាប់ នៃដំណើរជីវិតរបស់ មនុស្សម្នាក់។
លក្ខណៈពិសេស នៅក្នុងសាច់រឿងល្ខោន “ជនកំណាញ់” លោកម៉ូលីយ៉ែ ល្ខោនក៏បានបន្ថែម
ស្តីអំពីនយោបាយសេដ្ឋកិច្ច វប្បធម៌ ... និងប្រពៃណី សាសនា រប់សសង្គមបារាំង នៅស.វ ទី១៧
នោះ ផង។
រួមសេចក្តីមកវិញរឿងល្ខោន “ជនកំណាញ់” នេះគឺពិតជាមានតំលៃ មិនអាចកាត់ថ្លៃបាន
ឡើយ។ ហើយអ្វីដែលមនុស្សបានជួបប្រទះនូវបញ្ហាទាំងអស់ ទុកជាទុនសំរាប់ដំណើរជីវិត ប្រកប ដោយសេចក្តីសុខ
និងសុខភមង្គល ជារៀងរហូតតរៀងទៅអើយ។
ឯកសារពិគ្រោះ
- សៀវភៅរឿងល្ខោន
“ជនកំណាញ់” របស់លោកម៉ូលីយ៉ែ
- វិធីសាស្ត្រសិក្សាស្នាដៃ ធសោ ១៩៩៩
- កម្រងសិក្សាស្នាដៃអក្សរសិល្ប៍របស់គរុនិស្សិត
ជំនាន់ទី ១៤,
២០០៨-២០០៩
- វចនានុក្រម
សម្តេចសង្ឃ ជួន ណាត ភាគ ១ និង
ភាគ២
- ទ្រឹស្តីអក្សរសិល្ប៍
ពៅ សាមី ១៩៨៧
ជំពូកទី៣
កិច្ចតែងការបង្រៀន
- កាលបរិច្ឆេទ : ថ្ងៃ…………….ទី…………ខែ……………ឆ្នាំ……………
- មុខវិជ្ជា : ភាសាខ្មែរ
- សមត្ថភាព : អក្សសិល្ប៍បរទេស
រឿងល្ខោន “ជនកំណាញ់”
- រយៈពេល : .........................................................................
១. វត្ថុបំណង
- ចំណេះដឹង : យល់ដឹងពីប្រវត្តិរបស់អ្នកនិពន្ធ និងសង្គម។
- ចំណេះធ្វើ : អាចបង្កើតស្នាដៃ ក្នុងការសិក្សាស្នាដៃរឿង។
: ចេះវិភាគ ស្នាដៃរឿង
- ឥរិយាបទ : បណ្តុះស្មារតី មនុស្សគ្រប់ស្រទាប់វណ្ណៈ
អោយសីលធម៌ក្នុងការ
រស់នៅ ពិសេសមិនត្រូវមានភាពកំណាញ់ស្វិតនោះពេកទេ។
២.សម្ភារៈឧបទេស
- សៀវភៅរឿងល្ខោន
“ជនកំណាញ់”
- រូបភាព
៣.ដំណឹកនាំមេរៀន
សកម្មភាពគ្រូ
|
ខ្លឹមសារមេរៀន
|
សកម្មភាពសិស្ស
|
-
តើរឿងល្ខោន “ជន កំណាញ់” មានខ្លឹម សារដូចម្តេច?
-
ចូរប្អូនបង្ហាញពីប្រភព ឬទិដ្ឋភាព ប្រវត្តិរឿង
នេះ។
-
តើរឿងនេះអាចចូល ជាអក្សសិល្ប៍បែប ណា?
-
តើរឿងនេះកើតឡើង នៅសម័យណា?
-
ចូរប្អូនបង្ហាញពីព្រឹត្តិ ការណ៍នៅក្នុងរឿងនេះ។
-
តើអ្នកណាជាអ្នក និពន្ធ?ជនជាតិអ្វី? ឈ្មោះពិតប្រាកដ
ឈ្មោះអ្វី?
-
ចូរប្អូនធ្វើការសង្ខេប រឿងនេះ។
-
ចូរប្អូនបង្ហាញតួអង្គ ក្នុងរឿង?
-
ចូរប្អូនធ្វើការវិភាគ ទៅលើតួអង្គក្នុងរឿង
-
តើស្នាដៃនេះ និយាយពីអ្វី?
-
តើរឿងនេះមានមូល បញ្ហាដូចម្តេចខ្លះ?
-
តើឧត្តមគតិរឿង បង្ហាញពីអ្វី?
-
តើអ្នកនិពន្ធចង់ អំពីទំនាស់អ្វីខ្លះ?
-
ចូរប្អូនរកដំណោះ ស្រាយក្នុងអត្ថបទនៃ សាច់រឿង។
-
តើអ្នកនិពន្ធចង់ បង្ហាញពីគំនិតទូទៅ យ៉ាងដូចម្តេច?
-
តើពាក្យវប្បធម៌មាន ន័យដូចម្តេច?
-
ចូរបញ្ជាក់វិស័យ វប្បធម៌ក្នុងរឿង?
-
ចូរប្អូនបញ្ជាក់អំពី សេដ្ឋកិច្ច?
-
ចូរប្អូនបញ្ជាក់អំពី នរយោបាយ។
-
តើអ្នកនិពន្ធប្រើវចនា រួមអ្វីខ្លះ?
-
ចូរបញ្ជាក់សម័្ពន្ធរូប
-
ចូរប្អូនបង្ហាញវណ្ណ នាវិធី
-
ចូរប្អូនបង្ហាញ ឧបមាណវិធី
-
ចូរប្អូនបង្ហាញកាយ ប្រារម្មណ៍
-
ចូរប្អូនបង្ហាញពី សំវាទវិធី។
-
ចូរប្អូនបង្ហាញពី ឯកវាទវិធី។
-
ចូរប្អូនបង្ហាញពី បដិវិធី។
-
ចូរប្អូនបង្ហាញអំពី ឧបទេសវិធី។
-
ចូរបង្ហាញពីតថរស។
-
ចូរប្អូនបង្ហាញពី កុសល
-
ចូរប្អូនបង្ហាញពី ទារុណរស។
-
ចូរប្អូនបង្ហាញពី កម្សត់រស។
-
ចូរប្អូនបង្ហាញពី វីរៈរស។
-
ចូរប្អូនបង្ហាញពី ប្រឡោមរស។
-
ចូរប្អូនគូសបញ្ជាក់ ពីសង្គមរស។
-
ចូរប្អូនធ្វើការសន្និដ្ឋាន
-
គ្រូចែកសិស្សជាបីក្រុម
-
ទី១, សំដែងឈុត និង ឆាក ទៅតាម សកម្ម ភាពរបស់តួអង្គ។
-
ទី២, វិភាគរាល់សកម្ម ភាពតួអង្គ។
-
ទី៣, ធ្វើការពន្យល់ ពាក្យ “ជនកំណាញ់”។
-
ដាក់កិច្ចការស្រាវជ្រាវ
|
សិក្សាស្នាដៃរឿងល្ខោន “ជនកំណាញ់”
១, សិក្សា ប្រធានរឿង
១.១ ខ្លឹមសាររឿង
-
រឿងនេះ អ្នកនិពន្ធបានលើកយកបញ្ហា ភាពកំណាញ់ស្វិតរបស់
អាប៉ាកុង ដែល វាបានកើតឡើងក្នុងសង្គមបារាំង។
១.២
ទិដ្ឋភាពប្រវត្តិ
+ រឿងត្រូវបានចែកចេញជាពីរ៖
-
រឿងពិត : គឺកើតឡើងនៅស.វ ទី១៧ ឆ្នាំ១៦៦៨។
-
រឿងប្រឌិត
:
គឺវាត្រូវបានឆ្លងតាមរយៈ ទឹកដៃរបស់អ្នកនិពន្ធ
រួចស្រេចទៅ ហើយ។
ក. ប្រភេទ
+ រឿងនេះជាអក្សរសិល្ប៍៖
-
អក្សរសិល្ប៍បរទេស
-
អក្សរសិល្ប៍ឆ្លុះបញ្ជាំងពីសង្គមមនុស្ស
នៃប្រទេសបារាំង។
ខ. ឥទ្ធិពលរឿង
+ទទួលពី ៖
-
បុរាណសម័យ
-
ទំនើបសម័យ
១.៣ សង្គមបរិយាកាស
ក. កាលប្រវត្តិ
+ កើតឡើងនៅសម័យ៖
-
ស.វទី១៧
ឆ្នាំ ១៦៦៨ ក្នុងទីក្រុងបារីស នៃប្រទេសបារាំង។
ខ. ព្រត្តិការណ៍សំខាន់
+ ព្រត្តិការណ៍មាន៖
-
កើតនៅស.វ
ទី១៧
ឆ្នាំ ១៦៦៨ ស្ថិតក្រោមទឹកដៃនិពន្ធ របស់លោកម៉ូលីយ៉ែ។
១.៤ អ្នកនិពន្ធ
+ អ្នកនិពន្ធគឺ៖
-
ម៉ូលីយ៉ែ
+ ជនជាតិ៖
-
បារាំង
+ ឈ្មោះពិតគឺ៖
-
Jean Baptiste Poquelin
២/ សង្ខេបរឿងនិងរាយតួអង្គ
២.១ សង្ខេបរឿង
-
អាប៉ាកុងជាជនកំណាញ់ម្នាក់នៅក្នុង ទីក្រុង
មួយនៃប្រទេសបារាំងហើយ គាត់មានកូនពីនាក់ មួយឈ្មោះ ក្លេអង់ និងអេលីស។
.................................................................
.................................................................
អាប៉ាកុងក៏យល់ព្រមអោយ
អង់សែល ជាអ្នកចេញបណ្តាការទាំងអស់ ហើយ ពួកគេបានទៅរកម្តាយរបស់វ៉ាលែ និង ម៉ារីយ៉ាន រីឯ
អាប៉ាកុងបានទៅយក កំនប់របស់ខ្លួនមកវិញ។
២.២
រាយតួអង្គ
-
អាប៉ាកុង; ក្លេអង់; អេលីស;
វ៉ាលែ; ម៉ារីយ៉ាន; អង់សែន; …………………។
២.៣
វិភាគតួអង្គ
*
វ៉ាលែ
+ គុណសម្បតិ្ត
-
ជាកូនប្រុសប្រកបដោយគុណធម៌
-
ស្មោះត្រង់នឹងស្នេហា
+ គុណវិបត្ត
-
បន្លំខ្លួនធ្វើជាអ្នកបំរើដើម្បីស្នេហា
*
អេលីស
+ គុណសម្បតិ្ត
-
ស្រស់ស្អាត សុភាពរាបសារ ទន់ភ្លន់
-
ស្មោះចំពោះស្នេហា
+ គុណវិបត្ត
-
ផ្សំគំនិតគ្នាដើម្បីលាក់បាំងស្នេហា របស់ខ្លួន
*
ក្លេអង់
+ គុណសម្បតិ្ត
-
កូនប្រុសប្រកបដោយគន្លងធម៌
-
ស្មោះស្នេហា មិនប្រកាន់វណ្ណៈ។
+ គុណវិបត្ត
-
ឈ្លក់នឹងល្បែងពាលា
*
ម៉ារីយ៉ាន
+ គុណសម្បតិ្ត
-
គោរពស្រឡាញ់បំរើម្តាយ ពុំដែលត្អួញ ត្អែរឡើយ។
-
ស្មោះនឹងស្នេហារ។
+ គុណវិបត្ត
-
មិនចេះធ្វើការបត់បែនតាម
កាលៈទេសៈ។
*
អាប៉ាសុង
+ គុណសម្បតិ្ត
-
ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ
+ គុណវិបត្ត
-
ជាជនកំណាញ់ផុតលេខ
-
ខ្លួនចាស់ចង់បានប្រពន្ធក្មេង
៣/
សិក្សាអត្ថន័យរឿង
៣.១
ប្រធានរឿង
+ និយាយពី៖
-
ភាពកំណាញ់ស្វិតក្រៅតម្រារបស់ អាប៉ាកុង និងការទាមទារនៅ
សេរីភាពក្នុងការរស់នៅ។
៣.២
មូលបញ្ហារឿង
+
បញ្ហាទី១ : ស្នេហារបស់វ៉ាលែ និង អេលីស
ព្រោះខ្លាចឪពុកនាងខឹង។
+
បញ្ហាទី២ : បញ្ហាសេ្នហារបស់ក្លេអង់ និងម៉ារីយ៉ាន។
+
បញ្ហាទី៣ : អាប៉ាងកុងបានបាត់បង់ ទ្រព្យកំណប់របស់ខ្លួន។
+
បញ្ហាទី៤ : ការបែកបាក់ព្រាត់ប្រាស់ របស់គ្រួសារដុងតួម៉ាស់
ដាល់ប៊ូកស៊ី ប៉ុន្តែត្រូវបានជួបជុំគ្នាវិញ។
៣.៣ ឧត្តមគតិរឿង
+ បង្ហាញអំពី៖
-
ជីវភាពរស់នៅរបស់ប្រជាជនបារាំង នៅស.វទី១៧ ឆ្នាំ១៦៦៨
៣.៤
បញ្ហាទំនាស់
+
ទំនាស់ចែកចេញជា២៖
-
ទំនាស់ក្រៅខ្លួន
-
ទំនាស់ក្នុងខ្លួន
៣.៥
ដំណោះស្រាយ
+
ទី១ : អ្នកនិពន្ធបាននិមិត្តតួអង្គអាប៉ាកុង
ជាជនកំណាញ់ ហើយត្រូវបានបាត់ កំនប់ទ្រព្យរបស់ខ្លួនដែលស្រឡាញ់ ស្មើរ នឹងកែវភ្នែក។
+ ទី២ : អ្នកនិពន្ធបានចងបញ្ហាស្នេហារ បូកនឹងការបាត់បង់ទ្រព្យសម្បតិត្តិរបស់
អាប៉ាល់កុង ។
+ ទី៣ : អ្នកនិពន្ធអោយតួអង្គ អាប៉ាកុង សំរេចចិត្តជ្រើសរើសយកមួយ ស្នេហា
និងកំនប់។
+ ទី៤ : អ្នកនិពន្ធបញ្ជូលសិល្ប៍វិធី ហើយ ធ្វើអោយអាប៉ាកុង សំរេចចិត្តយក កំនប់ទ្រព្យ។
៣.៦ គំនិតទូទៅនៃរឿង
+ ទី១, បង្ហាញពីតថភាពនៅក្នុងស.វទី១៧ ឆ្នាំ
១៦៦៨ ថាពិតជាមានមនុស្ស កំណាញ់ពិតមែន។
+ ទី២, បង្ហាញពីវប្បធម៌, អរិយធម៌, ជំនឿ...
ប្រពៃណី, សាសនា ...។
៤. ទិដ្ឋភាពវិភាគសង្គម
៤.១ វិស័យវប្បធម៌
+ វប្បធម៌ = វប្ប + ធម៌
-
វប្ប : គឺការសាបព្រួស, បណ្តុះ, …
-
ធម៌ : គឺសភាវនៃការទ្រទ្រង់។
មានន័យថា : ការសាបព្រួសនៅអំពើល្អ
+ បញ្ជាក់ៈ ទំនៀមទំលាប់ប្រពៃណី ការស្លៀកពាក់ និងការគោរពបូជា ផ្សេងៗ។
៤.២ បញ្ហាសេដ្ឋកិច្ច
+ សេដ្ឋកិច្ចៈ
-
ទី១ ការលក់សំលៀកបំពាក់,
គ្រឿង អលង្ក័ា...។
-
ទី២ ពាណិជ្ជកម្ម
:
ការលក់ដូរលើទីផ្សារ និងផ្នែកផ្លូវទឹក…។
៤.២ នយោបាយ
+ បញ្ហានេះទាក់ទងដូចជា៖
-
ច្បាប់ នៅក្នុងប្រទេស
-
ច្បាប់នៅក្រៅប្រទេស
ð បញ្ជាក់ៈ ច្បាប់បានដោះស្រាយ ដោយ សន្តិវិធីនៅចុងបញ្ចប់នៃសាច់រឿង។
៥/
សិក្សាអត្ថរូប ឬ សិល្ប៍វិធី
៥.១
វចនារូប
+ ការប្រើមានដូចជាៈ
-
ការសរសេរជាអក្សរបារាំង ប៉ុន្តែលោក ម៉ូលីយ៉ែ
បង្កើតទៅជារឿង ល្ខោន មានការចែកចេញជា ឈុតនិងឆាក
៥.២
សម្ព័ន្ធរូប
-
រឿងនេះត្រូវបានចែកចេញជា៥ឈុត និង៥ឆាក។ ប៉ុន្តែករណីពិសេសរឿង
នេះសម្តែងចេញជារឿងល្ខោនបែប មនោសញ្ចេតនា។
៥.៣
សិល្ប៍វិធីតែនិពន្ធ
ក.
វណ្ណនាវិធី
-
គឺការរៀបរាប់ពីតួអង្គ, ទីកន្លែង ទេសភាព… នៅក្នុងដំណើនៃសាច់
រឿងដោយបង្កើតនូវរូបារម្មណ៍។
ខ.
ឧបមាណវិធី
-
អ្នកនិពន្ធបានប្រៀបធៀបតួអង្គទៅ និងធម្មជាតិដើម្បីសម្តែងចេញនូវ
មនោសញ្ចេតនា
តាមរយៈតួអង្គ
និងធម្មជាតិ។
គ. កាយរូបបារម្មណ៍
-
អ្នកនិពន្ធបានបង្ហាញ នូវសកម្មភាព របស់តួអង្គតាមរយៈ
ការថើប, ការប បោសអង្អែល…ជាដើម។
ឃ.សំវាទវិធី
-
អ្នកនិពន្ធបានបង្ហាញពីសកម្មភាពរបស់ តួអង្គ
ចាប់ពីពីរនាក់ឡើងទៅ ដើម្បីធ្វើ ការសន្ទនារវាងតួអង្គ និងតួអង្គ
លើបញ្ហាអ្វីមួយ។
ង.
ឯកវាទវិធិ
+ អ្នកនិពន្ធ បានបង្ហាញនូវសកម្មភាព ការរងទុក្ខទោស; អំពីបញ្ហាអី្វមួយដោយ ការនិយាយអំពីរឿងរបស់ខ្លួនតែម្នាក់ឯង។
ច.បដិវិធី
+ អ្នកនិពន្ធ បានប្រើវិធីផ្ទុយគ្នាដើម្បី បញ្ជាក់ពីលក្ខណៈរបស់តួអង្គជួនកាល មានរូបរាងកាយល្អ
តែចិត្តអាក្រក់ រូបអាក្រក់តែចិត្តល្អ។
ឆ. ឧបទេសវិធី
+ អ្នកនិពន្ធបានបញ្ចេញនូវទស្សនៈអប់រំ ដែលអ្នកអាន; អ្នកសិក្សា... វីភាគអោយ កាន់តែច្បាស់ជាងពីពេលមុនៗទៅទៀត។
៦.សិក្សាអត្ថរសក្នុងរឿង
+ តថរសមានដូចជា៖
-
ទីកន្លែងពិត (ទីក្រុងប៉ារីស)
-
តួអង្គពិត (អាប៉ាកុង…)
-
ពេលវេលាពិត (ស.វទី១៧ ១៦៦៨)
+ កុសលរស
-
គឺអ្នកនិពន្ធចង់អប់រំអោយមើលឃើញ ពីភាពកំណាញ់ស្វិតរបស់អាប៉ាកុង
ហើយចង់អោយមនុស្សគ្រប់រូបគួរតែ ចៀសវាងនូវទង្វើបែបបនេះ។
+ ទារុណរស
-
គឺអ្នកនិពន្ធចង់បង្ហាញពីភាពកំណាញ់ ស្វិតរបស់អាប៉ាកុង
ហើយបណ្តាល អោយកើតនូវទុក្ខទោស ផ្នែកផ្លូវចិត្ត និងផ្លូវអារម្មណ៍ ព្រោះខ្លាចគេលួច; ឆក់ប្លន់ ... នូវសកម្មភាពគ្រប់ បែបយ៉ាង។
+ កម្សត់រស
-
ចងបញ្ហាពីភាពកម្សត់របស់តួអង្គ
ដែលមានការព្រាត់ប្រាស់គ្នា ក្នុងដំណើរ នៃសាច់រឿង។
+ វីរៈរស
-
គឺបង្ហាញពីភាពអង់អាចក្លាហាន
របស់តួអង្គក្នុងសាច់រឿង។
+ ប្រឡោមរស
-
គឺជាតំលៃពិសេស
នៃដំណើរនៃ សាច់រឿង, ដែលឆ្លុះបញ្ជាំងនូវជំនឿ, សាសនា, ប្រពៃណី... ដើម្បីអោយ មនុស្សចេះគោរពនិងច្នៃប្រឌិត។
+សង្គម
-
គឺថាតំលៃពិសេសនៃដំណើរនៃសាច់ ដែលបានឆ្លុះបញ្ជាំងនូវជំនឿ,
សាសនា, ប្រពៃណី…ដើម្បីអោយមនុស្សចេះ គោរពនិងច្នៃប្រឌិត។
+ទស្សនីយរស
-
គឺជាតំលៃដែលបង្ហាញពីទស្សនីយភាព ពីរោះក្បោះក្បាយតាមរយៈទេសភាព
ធម្មជាតិ… សូរស័ព្ធពិរោះរណ្តំគ្នា
ដើម្បីបង្កើតបានជាបរិយាកាសមួយ ដែលហៅថាសិល្ប៍បរិយាកាស។
សរុបសេចក្តីមក : រឿងល្ខោនជន កំណាញ់របស់លោកម៉ូលីយ៉ែ គឺបាន បញ្ជាក់នូវវប្បធម៌,
អរិយធម៌, ជំនឿ, សាសនា, ប្រពៃណី... ពិសេសគឺ អត្តចរិតរបស់មនុស្ស ដែលមានភាព កំណាញ់ស្វិត។
í ពង្រឹងពុទ្ធិ
* សិក្សាជាក្រុម
“ការងារក្រុម”
-
គ្រូរង់ចាំកែសម្រួលសិស្ស
+ សកម្មភាពតួអង្គមាន៖
-
តួអង្គថេរ
-
តួអង្គអថេរ
ពន្យល់ពាក្យ
-
ជន;
-
កំណាញ់;
í បណ្តាំផ្ញើ
-
ស្រាវជ្រាវអក្សរសិល្ប៍ជាតិ
និងអក្សរ សិល្ប៍អន្តរជាតិ
|
-
លើកពីបញ្ហាសង្គមបក ចោទ និងដោះស្រាយ។
១/ រឿងពិត
២/រឿងប្រឌិត
-
ជាអក្សរសិល្ប៍បរទេស។
-
បុរាណសម័យ
-
ទំនើបសម័យ
-
ស.វ ទី១៧ នៃប្រទេស បារាំង
-
ឆ្នាំ ១៦៦៨
-
កើតស.វ ទី១៧ ក្រោម ការនិពន្ធរបស់លោក ម៉ូលីយ៉ែ
-
ម៉ូលីយ៉ែ
-
ជនជាតិបារាំង
-
ឈ្មោះពិត J.B.P។
-
សិស្សធ្វើការសង្ខេប សាច់រឿង។
-
អាប៉ាកុង
-
អេលីស
-
អង់សែល
-
សិស្សធ្វើការវិភាគទៅតាម លក្ខណៈរបស់តួអង្គ
នីមួយៗ។
-
ភាពកំណាញ់ស្វិតរបស់ អាប៉ាកុង។
-
ទី១, បញ្ហាស្នេហា
-
ទី២, បញ្ហាបាត់បង់ កំណត់ទ្រព្យ។
-
ទី៣, ការជួបគ្នានៅបញ្ចប់ នៃសាច់រឿង។
-
ពីការរស់នៅរបស់ ប្រជាជនបារាំងនៅ ស.វទី១៧ ឆ្នាំ
១៦៦៨
-
ក្រៅខ្លួន
-
ក្នុងខ្លួន
-
ទី១, ចងបញ្ហាការស្នហា។
-
ទី២, ចងបញ្ហាការបាត់ ទ្រព្យរបស់អាប៉ាកុង
-
ទី៣, ការសំរេចចិត្តត្រូវ បានបោះបង់មួយចោល។
-
ទី១, បង្ហាញពីតថភាព នៅស.វទី១៧
-
ទី២, បង្ហាញពីវប្បធម៌ ជំនឿ, ប្រពៃណី…
-
គឺដំណើរការនៃការ ប្រព្រឹត្តិនូវអំពើរល្អ។
-
ទី១, ទីផ្សារ
-
ទី២, ពាណិជ្ជកម្ម
-
ច្បាប់ក្រៅប្រទេស
-
ច្បាប់ក្នុងប្រទេស
-
សរសេរជាអក្សរបារាំង ជាអក្សរសិល្ប៍ បរទេស
-
និពន្ធឡើងជារឿងល្ខោន ចែកចេញជាឈុត និងឆាក
-
ទីកន្លែង
-
ទេសភាព
-
តួអង្គ។
-
ប្រៀបធៀបមនុស្ស ទៅនិងធម្មជាតិ
-
ការថើប, បបោសអង្អែល ជាដើម។
-
ការសន្ទនារបស់តួអង្គលើ បញ្ហាអ្វីមួយ។
-
តួអង្គនិយាយរំឮករឿង តែម្នាក់ឯង។
-
ប្រើប្រាស់វិធីផ្ទុយពីការពិត របស់អ្នកនិពន្ធ; មិនពិត ទៅជាពិត។
-
បញ្ចេញនូវទស្សនៈអប់រំ របស់អ្នកនិពន្ធ
+ តថរស
-
ទីក្រុងប៉ារីស
-
ស.វ ទី១៧ ឆ្នាំ១៦៦៨
-
ការជួបនូវភាពកម្សត់ របស់តួអង្គ។
-
គឺបង្ហាញអំពីទុក្ខរបស់ តួអង្គ។
-
ការជួបនូវភាពកម្សត់ របស់តួអង្គ។
-
គឺភាពអង់អាចក្លាហាន របស់តួអង្គ។
-
គឺសិល្ប៍វិធីនៃការនិពន្ធ ដើម្បីទាក់ទាញ អារម្មណ៍
របស់អ្នកអាន…។
-
ឆ្លុះបញ្ជាំងពីសាសនា; ជំនឿទំនៀមទំលាប់ និងការច្នៃប្រឌិត។
-
រួមសេចក្តីមក
គឺចង់ បង្ហាញពីវប្បធម៌, អរិយធម៌...ពិសេសគឺ អត្តចរិតរបស់មនុស្ស នៅក្នុងសង្គម នៃប្រទេស
បារាំង
-
សិស្សធ្វើការសំដែង
-
សិស្សធ្វើការវិភាគ
-
សិស្សធ្វើការពន្យល់ពាក្យ “ជនកំណាញ់”
|
0 comments:
Post a Comment