Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង ទុគ៌ជន (ត) ផ្នែកទី ៣ កិច្ចតែងការបង្រៀន

ផ្នែកទី ៣


កិច្ចតែងការបង្រៀន













កិច្ចតែងការបង្រៀន

                   កាលបរិច្ឆេទ                 ៖          ថ្ងៃទី     ខែ      ឆ្នាំ
                        មុខវិជ្ជា                         ៖          អក្សរសាស្ត្រខ្មែរ
                        មេរៀន                         ៖          អក្សរសិល្ប៍បរទេស
                        សមត្ថភាព                    ៖          អំណាន “រឿងទុគ៌តជន”
                        វិធីសាស្ត្របង្រៀន          ៖          គោលវិធីសិស្សមជ្ឈមណ្ឌល
                        រយៈពេល                     ៖          ... ម៉ោង ... នាទី
            ១. វត្ថុបំណង
§  ចំណេះដឹង 
-       ដឹងពីជីវប្រវត្តិ និងស្នាដៃអ្នកនិពន្ធបរទេស ដែលល្បីក្នុងសតវត្សទី១៩ គឺលោក Victor Hugo
-       ដឹងពីសង្គមបរិយាកាស និងព្រឹត្តិការណ៍សំខាន់ៗ ដែលកើតឡើងក្នុងសង្គមបារាំង​នាសម័យនោះតាមរយៈស្នាដៃអក្សរសិល្ប៍
-       យល់ដឹងពីដំណើររឿងទាំងមូល
-       យល់ដឹងពីវិធីសាស្ត្រនៃការសរសេររបស់អ្នកនិពន្ធបរទេស
-       ស្វែងយល់ពី អត្ថន័យ អត្ថរូប និងអត្ថរសនៃអត្ថបទ
-       ដឹងពីទស្សនៈអប់រំសំខាន់ៗនៅក្នុងដំណើររឿងទាំងមូល
§  បំណិន 
-       ទាញរកនូវទស្សនៈអប់រំទាំងឡាយក្នុងអត្ថបទ
-       ធ្វើការបកស្រាយបញ្ហាផ្សេងៗនៅក្នុងអត្ថបទ
-       ទាញយកបទពិសោធន៍ល្អៗ តាមរយៈសកម្មភាពរបស់តួអង្គនៅក្នុងអត្ថបទមក​អនុវត្តក្នុងជីវិតឲ្យបានជោគជ័យ
-       មានធម៌មេត្តា ករុណា មានការយោគយល់អធ្យាស្រ័យចំពោះគ្នាជានិច្ច
-       បង្កើតនូវស្នាដៃអក្សរសិល្ប៍ ដែលមានលក្ខណៈជាសកល ដោយឈរលើ​មូលដ្ឋានអត្ថបទ
§  ឥរិយាបថ
-       បណ្តុះគំនិតស្រឡាញ់សន្តិភាព និងប្រជាធិបតេយ្យ
-       បណ្តុះគំនិតចេះយោគយល់គ្នា មានអធ្យាស្រ័យល្អចំពោះគ្នាគ្រប់កាលៈទេសៈ
-       បណ្តុះគំនិតស្អប់ខ្ពើមការជិះជាន់ ការរើសអើង និងការកេងប្រវ័ញ្ចចំពោះគ្នា
-       ឲ្យចេះគោរពស្រឡាញ់ និងដឹងគុណមាតាបិតា និងមានភាពស្មោះត្រង់ជានិច្ច
២. សម្ភារឧបទេស
-       សៀវភៅរឿងទុគ៌តជន
-       សៀវភៅប្រវត្តិវិទ្យា (ថ្នាក់ទី៧ មាននិយាយពីប្រវត្តិសាស្ត្របារាំងនាសម័យនោះ)
-       សៀវភៅអ្នកនិពន្ធរឿងល្ខោនល្បីៗ របស់លោកគឹម ពេជ្រពីរនន់
-       សៀវភៅរឿង Les Misérables មានបីភាគសរសេរជាភាសាបារាំង
-       ឯកសារវីដេអូរឿងទុគ៌តជន
-       រូបភាព និងឯកសារពាក់ព័ន្ធ ដែលដកស្រង់ចេញពីប្រព័ន្ធអ៊ីនធើណែត
៣. ដំណឹកនាំមេរៀន

សកម្មភាពគ្រូ
ខ្លឹមសារមេរៀន
សកម្មភាពសិស្ស


‑ គ្រូពិនិត្យ វត្តមាន អនាម័យ​ សណ្តាប់ធ្នាប់​និងវិន័យរបស់សិស្ស
ជំហានទី១
( រដ្ឋបាលថ្នាក់ )
‑ សណ្តាប់ធ្នាប់ វិន័យ អនាម័យ និងវត្តមាន



‑ ប្រធានថ្នាក់រាយការណ៍




‑ គ្រូសួរសំណួររំឭកមេរៀន​ចាស់ ៖

១. តើមេរៀនដែលយើង​បាន​សិក្សាពីថ្ងៃមុនមាន​ចំណង​ជើងដូចម្តេច ?
២. ដូចម្តេច ដែលហៅថា​រូបារម្មណ៍ ?








៣. រូបារម្មណ៍ដែលនៅក្នុង​អក្សរសិល្ប៍ខ្មែរមានប៉ុន្មាន​ប្រភេទ ? អ្វីខ្លះ ?
ជំហានទី២
( រំឭកមេរៀនចាស់ )
‑ បំណិនថ្មី “រូបារម្មណ៍អក្សរសិល្ប៍”




‑ រូបារម្មណ៍ក្នុង​អក្សរសិល្ប៍


‑ ជាទម្រង់ពិសេសមួយ​នៃអក្សរ​សិល្ប៍ បង្កើត​លក្ខណៈរំភើប​ និងវិចារណៈ







‑ មាន ៤ប្រភេទធំៗ






‑ សិស្សស្តាប់ ធ្វើលំនឹក​កម្ម រួច​ត្រៀមឆ្លើយ​សំណួរ
១. បំណិនថ្មី “រូបារម្មណ៍ ក្នុងអក្សរសិល្ប៍”


២. គឺជាទម្រង់ពិសេស​មួយដែល​កើតឡើង​តាម មធ្យោបាយនៃ​គំនិត វា​ឆ្លុះ​បញ្ចាំងទៅលើពិភព​វត្ថុវិស័យតាមរយៈ​វិចារណ​ញាណ ពោល​គឺបង្កើត​លក្ខណៈ​រំភើប និង​វិចារណៈ ដែលនាំឲ្យ​ស្នាដៃ​អក្សរសិល្ប៍មាន​តម្លៃ ។

៣. មាន៤ប្រភេទធំៗគឺ ៖
‑ ឧបមាណរូបារម្មណ៍
‑ បំរៀបន័យរូបារម្មណ៍
‑ និមិត្តរូបារម្មណ៍
‑ រូបារូបីយារម្មណ៍ ។




‑ សំណួរបំផុសមេរៀនថ្មី

១. តើប្អូនៗធ្លាប់បាន អាន​រឿងទុគ៌តជនដែរឬទេ ?
២. តើរឿងនេះនិពន្ធដោយ​នរណា ?
‑ សរសេរចំណងជើងដាក់​​លើក្តារខៀន


១. តើចំណងជើងមាននេះ​​និយាយអំពីអ្វី ?

២. អាន​ចំណង​ជើងរួច តើ​ប្អូនៗគិតអ្វីជា​ដំបូង ?

១. តើអ្នកបានឃើញអ្វីនៅ​ក្នុងរូបភាពនេះ ?


‑ ឲ្យសិស្សស្វែងយល់ពាក្យ​ពិបាកក្នុងសទ្ទានុក្រមដោយ​ខ្លួនឯង





‑ឲ្យសិស្សអានសំណួរត្រិះរិះ​ក្នុងអត្ថបទ



















‑ ឲ្យសិស្សអានអត្ថបទរឿង ​ដោយស្ងៀមស្ងាត់

‑ ឲ្យសិស្សឆ្លើយសំណួរ​
១. សំណួរទី១

២. សំណួរទី២
















៣. សំណួរទី៣


















៤. សំណួរទី៤






៥. សំណួរទី៥













៦. សំណួរទី៦
















































































៧. សំណួរទី៧


























































































































































































































៨. សំណួរទី៨



















-                     គ្រូសម្រួលចម្លើយ
ជំហានទី៣
( មេរៀនប្រចាំថ្ងៃ )
សិក្សារឿងទុគ៌តជន
ក. ត្រៀមអំណាន


‑ ចម្លើយអាស្រ័យលើសិស្ស

‑ ចម្លើយអាស្រ័យលើសិស្ស
(លោក Victor Hugo)
‑ អំណាន រឿងទុគ៌តជន


‑ សិក្សាចំណងជើង




‑ ចម្លើយអាស្រ័យលើសិស្ស

‑ សិក្សារូបភាព



‑ សិក្សាពាក្យពិបាក 



ទុគ៌ត (គុ.)



ខ. អំណាន
‑ សំណួរត្រិះរិះ

១. តើអត្ថបទរឿងនេះនិពន្ធ​នៅ​ក្នុងឆ្នាំណា ? អ្នកនិពន្ធ​ឈ្មោះអ្វី ?
២. តើរឿងនេះចែកជា​ប៉ុន្មាន​វគ្គ ? អ្វីខ្លះ ?
៣. ចូររកប្រធានរឿងក្នុង​អត្ថបទ​រឿងនេះ ។
៤. តើនរណាជាជនទុគ៌ត ? អ្វីបាន​ជាអ្នកគិត​បែបនេះ ?
៥. ចូររកមូលបញ្ហា​នៅក្នុង​រឿង និង​ធ្វើការ​វិភាគ ។
៦. ចូរអ្នករៀបរាប់ពីតួអង្គ​នៅក្នុង​រឿង និងធ្វើការវិភាគ​តួអង្គ Jean Valjean នាង​Cosette  និង Marius ។
៧. តើអ្នកនិពន្ធបានប្រើ​សិល្ប៍វិធី​អ្វីខ្លះ ក្នុងការតាក់​តែង​រឿង ? រក​ឧទាហរណ៍​បញ្ជាក់ ។
៨. តើរឿងនេះបង្កប់នូវតម្លៃ និង​ឧត្តមគតិដូចម្តេចខ្លះ ?
‑ រឿងទុគ៌តជន


‑ ឆ្លើយសំណួរត្រិះរិះក្នុង​សៀវភៅ​
១. ឆ្នាំ១៨៦២ និពន្ធដោយ លោក Victor Hugo ជនជាតិបារាំង ។
២. ចែកជា ១៥វគ្គ ៖
+ វគ្គទី១ Jean Valjean
+ វគ្គទី២  Fantine
+ វគ្គទី៣ M. Madeleine
+​ វគ្គទី៤ The Man in the Long Yellow Coat
+ វគ្គទី៥ Valjean and Cosette
+ វគ្គទី៦ Marius
+ វគ្គទី៧ The Jondrette
+ វគ្គទី៨ Marius and Cosette
+ វគ្គទី៩ M. Gillenormand
+ វគ្គទី១០ The Barricade
+ វគ្គទី១១ The Letter
+ វគ្គទី១២ Fight to the Death
+ វគ្គទី១៣ The Sewers of Paris
+ វគ្គទី១៤ The Wedding
+ វគ្គទី១៥ The Truth at Last
៣. គឺដំណើរជីវិត​របស់​យុវ​ជន បារាំង ដែលរស់នៅដោយ​គ្មាន​ទីពឹង និងពោរពេញដោយ​ឧបសគ្គ​រាប់មិនអស់ ជាមួយការ​តស៊ូ​ប្រឈម​មុខនឹងសង្គម ដំណើរជីវិត​របស់ពួកគេប្រព្រឹត្តដោយក្តីទីទ័លក្រលំបាក សុខ​ចិត្តធ្វើអ្វីៗគ្រប់យ៉ាង​ ដើម្បីមាន​ជីវិតរស់នៅ ។ ឧបសគ្គ​ទាំង​ប៉ុន្មាន អ្ន​កនិពន្ធបានទម្លាក់​ទៅលើ ​ភាព​អយុត្តិធម៌ក្នុងសង្គម ការគ្រ​ប់គ្រង ដែលបាត់នូវជំនឿ​ចិត្ត ​ភាពចលាចល ​អនាធិបតេយ្យ និង​ការបះបោរ ជា​ហេតុ​បណ្តាល​ឲ្យ​មានអថេរភាព​នៅ​ក្នុងសង្គម ។ តែ​នៅទី​បំផុត អ្នក​និពន្ធបានសម្រេច ចិត្តផ្តល់នូវ​ដំណោះស្រាយមួយ​សមស្រប គឺការប្រកាន់យក​សីលធម៌​ក្នុងខ្លួន ដោយការដាក់​ទាន និងការ​សន្តោសប្រោសប្រណី។
៤. គឺ Jean Valjean ព្រោះតាំងពី​ចាប់ផ្តើម រហូតបញ្ចប់រឿងគាត់​ស្ថិតនៅក្នុងសភាពជាជន ដែល​កម្សត់ បើទោះបីជារស់ក្នុងជីវភាព​អភិជនក៏ដោយ ពោលគឺគាត់​ទុគ៌តទាំងទ្រព្យសម្បត្តិ (ដើមរឿង) ទាំងសេរីភាព និងភាពកក់ក្តៅ ។
៥. មានដូចជា ៖
‑ បញ្ហាជីវភាពគ្រួសារ ៖ ទីទ័លក្រ
‑ បញ្ហាសាសនា ៖ មានតួនាទីអប់រំ​មនុស្សឲ្យល្អ
‑ បញ្ហាស្នេហា ៖ ស្នេហារវាងម្តាយ​ឪពុក និងកូន រវាងបង្អូន រវាងគូ​សង្សា រវាង​ប្រទេសជាតិ
‑ បញ្ហាគ្រួសារ ៖ មានការមិនចុះ​សម្រុងគ្នារវាងសមាជិកនីមួយៗ
‑ បញ្ហាគុណធម៌ ៖ ការជួយគ្នាគ្រប់​កាលៈទេសៈ
‑ បញ្ហានយោបាយ ៖ មានការធ្វើ​បដិវត្តន៍ នាំឲ្យគ្រួសារបែកបាក់ ស្លាប់​មនុស្ស
៦. តួអង្គនៅក្នុងរឿងមាន ៖
-   Jean Valjean ឬ M. Madelein ឬ M. Leblance  តួអង្គឯកក្នុង រឿង
-   Cosette ឬ Ursula ជាកូនស្រី​របស់នាង Fantine
-   Marius កូនរបស់ Pontmercy និងជាស្វាមីរបស់នាង Cosette
-   Fantine ជាម្តាយរបស់ Cosette
-     Javert ជាអធិការប៉ូលីស
-   M. Thénardier ឬ Jondrette ជា​ម្ចាស់តៀមលក់ចំណីអាហារ
-   Mme. Thénardier ជាប្រពន្ធ របស់ M. Thénardier
-   Éponine ជាកូនស្រីរបស់លោក​Thénardier
-   AZelma ជាកូនស្រីរបស់លោក Thénardier
-   Gavroche ជាកុមារដែលម៉ែឪ​បោះបង់ចោល
-   Myriel ព្រះសង្ឃកាតូលិក
-   Mlle. Baptistine ជាប្អូនស្រីរបស់​ព្រះសង្ឃកាតូលិកចិត្តល្អ
-   Mme. Magloire ជាអ្នកបម្រើ​របស់ព្រះសង្ឃកាតូលិកចិត្តល្អ
-   Champmathieu ជាមនុស្សដែល​គេចាប់ច្រឡំ និងយល់ថាជា Valjean
-   Petit-Gervais ជាក្មេងដែល Valjean ដណ្តើមប្រាក់
-   Enjolras មិត្តភក្តិរបស់ Marius
-   M. Georges Pontmercy ជាឪពុក​របស់ Marius
-   M. Gillenormand ជាជីតារបស់ Marius
-   Urbain Fabre ជាឈ្មោះដែល Valjean បោកប្រាស Thénardier
-   Fauchelevent ជាបររទេះ ដែល Valjean បានជួយ
-   Tholomyès ជានិស្សិតចិត្ត​អាក្រក់បំផ្លាញអនាគត Fantine រួចបោះបង់ចោល
វិភាគតួអង្គ ៖
·     Jean Valjean
+ គុណសម្បត្តិ
-   ជាមនុស្សមានការតស៊ូក្នុងជីវិត
-   មានចិត្តធម៌ ជួយសង្គ្រោះ និង​យកអាសារអ្នកដទៃ
-   មានចិត្តស្មោះត្រង់ ទទួលស្គាល់​ការពិត
-   ជាមនុស្សប្រកបដោយវិចារណញាណ
-   ចេះដោះស្រាយហេតុការណ៍កើតឡើងភ្លាមៗ ដោយភាព​វ័យឆ្លាត
-   ឧស្សាហ៍ព្យាយាម ម្ចាស់ការ
+ គុណវិបត្តិ
-   ពេលខ្លះមានចិត្តឆេវឆាវ
-   មិនគោរពច្បាប់រដ្ឋ
·     Cosette
+ គុណសម្បត្តិ
-   មានសម្រស់ស្រស់ស្អាត
-   ស្មោះត្រង់ចំពោះស្នេហា
-   ប្រកបដោយឧត្តមគតិ ក្នុង​ការ​ចូលរួមក្នុងការធ្វើបដិវត្តន៍
+ គុណវិបត្តិ
-   មិនស្តាប់បង្គាប់ឪពុកម្តាយ លួចមានស្នេហា
-   មានសូវចេះគិតគូរឲ្យបានវែង​ឆ្ងាយ
·     Marius
+ គុណសម្បត្តិ
-   ជាកូនប្រុសក្នុងត្រកូល​អភិជន មានចំណេះវិជ្ជាខ្ពស់
-   មិនចេះប្រកាន់វណ្ណៈ
-   មានភក្តីភាពចំពោះស្នេហា
-   មានឧត្តមគតិខ្ពស់ តស៊ូវណ្ណៈ បំបាត់នូវអំពើជិះជាន់ក្នុងសង្គម
+ គុណវិបត្តិ
-   ឆាប់តក់ស្លុតចំពោះហេតុការណ៍ដែលកើតឡើងភ្លាមៗ
-   មានការផ្តេកផ្តួលចំពោះស្នេហា​ខ្លាំង
-   ឆេវឆាវក្នុងការដោះស្រាយបញ្ហាចំពោះមុខ
-   ចិត្តធំ មិនស្តាប់បង្គាប់ចាស់ទុំ
៧. បានប្រើវិធីដូចជា ៖
‑ អារម្ភវិធី ជាវិធីដែលអ្នកនិពន្ធ​ប្រើក្នុងការផ្តើមរឿង ។
ដូចយើងបានដឹងស្រាប់ហើយថា ប្រលោមលោកបែបទំនើប អ្នក​និពន្ធផ្តើមរឿងដោយសេរី​ ហេតុ​នេះ នៅក្នុងរឿងទុគ៌តជន ក៏ដូច​គ្នា គឺអ្នកនិពន្ធ ធ្វើការផ្តើមរឿង​របស់​លោក ដោយរៀបរាប់ពី​ភិនភាគ​បុរសម្នាក់ ដែលមានរូបរាង​មិន​សមរម្យ ហើយមនុស្សម្នាគ្រប់គ្នា​មានការខ្លាចរអារទៀត​ផង ។ តាម​ពិត​បុរសម្នាក់នោះគឺ Jean Valjean ផ្ទាល់តែម្តង ។ បន្ទាប់ពីនេះ អ្នក​និពន្ធចាប់បន្ត​ដោយសកម្មភាព ជន​នេះ និងមានការរំឭក​រឿងដើមខ្លះ រួចបន្តសាច់រឿង​រហូតចប់ ។
‑ ពិពណ៌នាវិធី
អ្នកនិពន្ធបានធ្វើការពិពណ៌នារៀបរាប់ពីធម្មជាតិ ឬសកម្មភាព​តួអង្គ ។ នៅក្នុង​រឿង​នេះ​អ្នកនិពន្ធ​បានពណ៌នាយ៉ាងច្រើនដូចជា ប្រវត្តិរឿងរបស់ Jean Valjean និង​សកម្មភាព​លួច​នំបុ័ង ។ អ្នកនិពន្ធ​ក៏បានរៀបរាប់ ពីដំណើរដ៏វែង​ឆ្ងាយរបស់តួអង្គឯករូបនេះ ពេល​ចេញពី​ពន្ធនាគារ។ ការពណ៌នា​ពី​សកម្មភាពរបស់ Jean Valjean ដែលស្ថិតក្នុងភាពទុគ៌ត​នៅក្រុង Digne មុនពេលគាត់​បានជួបសង្ឃ​កាតូលិក Myriel ហើយពេលទៅ​ដល់ផ្ទះ​ជួលត្រូវគេ​បណ្តេញចេញ​ ។ ការ​ពណ៌នាពីភាពឯការបស់ Cosette ដែលត្រូវគ្រួសារ Thénadier ធ្វើបាប ។ ការពណ៌នាពីការងារ​ដ៏​ធ្ងន់ធ្ងររបស់ Fantine ក្រោយពីគេ​បានបណ្តេញនាងចេញពី រោង​ចក្រ ដែលនាងធ្វើការច្រើន តែ​ទទួលបានប្រាក់ខែតិចតួច មិន​សម​នឹងកម្លាំងពលកម្ម ។ លោក Victor Higo ក៏បានពណ៌នាផង​ដែរពីជីវិត​ក្មេងអនាថា Gavroche​ និងស្នេហា​អណ្តែតអណ្តូងរវាង Marius និង Cosette ។ ការ​ពណ៌នា ដែលធ្វើឲ្យ​អ្នកអានរឹតតែ​ចាប់អារម្មណ៍ខ្លាំង​ថែមទៀតនោះ គឺ​ទិដ្ឋភាពដែល Jean Valjean ដេកឈឺតែម្នាក់ឯង និងពាក្យ​បណ្តាំចុងក្រោយ ប្រាប់​ទៅកូន​ប្រុសស្រីគឺ Marius និង Cosette។
‑ វឌ្ឍមានវិធី គឺជាវិធីដែលអ្នក​និពន្ធតុបតែងឡើង ដើម្បីផ្តល់នូវ​ការរីកចម្រើនបន្តិចម្តងៗ នៃរឿង​(សកម្មភាពតួអង្គក្តី) ធ្វើឲ្យមាន​ស្ថានភាព ឬដំណើរតឹងតែង​ឡើង ។
ឧទាហរណ៍ នៅពេលដែល Fantine ឈឺសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ ពេលនោះគឺនាង​ចង់​ជួប​មុខ Cosette ដែលជាកូនស្រី​នាង​ជាខ្លាំង ប៉ុន្តែបំណងរបស់​នាង​មិន​បានសម្រេចឡើយ ធ្វើ​ឲ្យ​នាងស្លាប់​ទៅទាំងសោកស្តាយ។
“ ភ្លាមៗនោះ នាងបានបើកភ្នែក ហើយឃើញលោក Madeleine នាងក៏ បានសួរទៅលោក​ដោយ​ស្នាមញញឹមយ៉ាងស្រទន់ថាៈ
- ចុះឯណា Cosette ? លោក Madelein  ក៏បាននិយាយតបមក​វិញដោយទន់ភ្លន់ថាៈ
- ចាំពេលក្រោយ។ ”
លុះក្រោយមក Fantine ក៏បាន​ស្លាប់ទៅ ដោយមិនបានជួប​មុខកូន​ស្រីរបស់នាងឡើយ ។
‑  សន្ទេហវិធី គឺជាវិធីដែលអ្នក​និពន្ធប្រើសម្រាប់ ធ្វើឲ្យអ្នកអាន​ចង់ដឹងហើយ ចង់ដឹងទៀតអំពី​រឿង​ណាមួយ ដោយគេបែងចែក​រឿង​ជា​ខណៈផ្សេងៗគ្នា ។
ឧទាហរណ៍
- តើ Jean Valjean មានជីវភាព​រស់នៅយ៉ាងដូចម្តេច បន្ទាប់ពី​ចេញពីគុក ?
- តើ Jean Valjean អាចជួយ Cosette ដោយយកនាងចេញពី​ផ្ទះ Thénardier តាមវិធីណា ?
- តើ Marius អាចជួប Cosette ទៀតទេបន្ទាប់ពីនាង និងឪពុក​នាង ចាកចេញពីទីក្រុង​ប៉ារីស ?
- តើ Marius អាចស្វែងរកអ្នក​ដែលបានជួយសង្រ្គោះឪពុករបស់ខ្លួនឃើញដែរឬទេ ?
- តើ Marius និងនាង Cosette អាចរៀបការបានគ្នាជាប្តីប្រពន្ធដែរឬទេ​ ?
- តើចុងបញ្ចប់ជីវិតរបស់ Jean Valjean ទៅជាយ៉ាងណា ?
‑ សំវាទវិធី គឺជាវិធីដែលអ្នកនិពន្ធ ធ្វើឲ្យតួអង្គចាប់ពីពីរនាក់ឡើងទៅមានការសន្ទនា និយាយសារសង​គ្នារវាងបញ្ហាអ្វីមួយ ​ឬអំពីវិបត្តិ​ទំនាស់ឈ្លោះទាស់ទែងគ្នាដោយពាក្យសម្តី ។
“អ្នកស្រី Thénardier ​និយាយទាំង​ខឹងច្រឡោត នៅពេលឃើញ នាង​តូចថាៈ
- តើឯងទៅយកអ្វីបានជាយូរ​ម៉្លេះ?
នាងតូច Cosette បាននិយាយ​ឆ្លើយតបទាំងភ័យខ្លាចថាៈ
- លោកពូម្នាក់នេះចង់បាន​បន្ទប់ ស្នាក់នៅមួយសម្រាប់យប់នេះ។ ”
អ្នកស្រី Thénardier បានសម្លក់​សម្លឹងមើលទៅបុរសចំណាស់នោះដោយមិនអារម្មណ៍អ្វីឡើយ ព្រោះយល់ថាបុរសនោះប្រហែលជាគ្មានលុយទេ ហើយគាត់បាន​និយាយថាៈ
“- ខ្ញុំសូមទោស បន្ទប់ស្នាក់នៅ​ពេញអស់ទៅហើយណាលោក។
បុរសចំណាស់នោះ ក៏បាន​និយាយតបវិញថាៈ
ខ្ញុំអាចចំណាយប្រាក់សម្រាប់ថ្លៃបន្ទប់បានណាអ្នកស្រី។ ”
‑ ឯកវាទវិធី គឺជាវិធីដែលធ្វើឲ្យ​តួអង្គមួយរូប ដែលទទួលរងទុក្ខ​ទោសក្តី មានការឈឺចាប់ទុក្ខ​ព្រួយក្តី ឬ​កើតមានវិប្បដិសារី អំពី​រឿងអ្វី​មួយ ដោយមាន​ការ​និយាយរំឭក​ពីហេតុភេទ ឬ​រឿងរបស់ខ្លួនតែ​ម្នាក់ឯង ។
ឧទាហរណ៍ នៅពេលដែល Fantine បាត់បង់ការងារធ្វើ នាងក៏​គ្មានប្រាក់ផ្ញើទៅឲ្យគ្រួសារ​ Thénardier ដើម្បីជួយផ្គត់ផ្គង់ដល់ Cosette ជាកូនស្រីរបស់នាង ខណៈ ពេលនោះដែរ Thénardier បាន​សរសេរសំបុត្រជំរិតទារលុយពី Fantine ដោយយកលេសថា​ត្រូវការ​លុយជាចាំបាច់ ដើម្បីទិញ​សម្លៀក​បំពាក់ និងថ្នាំពេទ្យឲ្យ Cosette ។ ពេលនោះនាងមានការពិបាកចិត្ត​ខ្លាំងណាស់ ហើយ​ក៏សម្រេច​ចិត្ត កាត់សក់ និងដកធ្មេញរបស់​នាង​លក់ដើម្បីយកប្រាក់ផ្ញើទៅឲ្យ Thénardier ។
“នាងគិតសញ្ជឹងម្នាក់ឯងថា៖​ សក់ខ្ញុំនឹងដុះលូតលាស់សារជាថ្មីម្តងទៀត ប៉ុន្តែធ្មេញខ្ញុំត្រូវ​បាត់បង់​ជា​រៀងរហូត។ ”
‑វណ្ណនាវិធី គឺជាការនិយាយរឿង ដែលផ្តើម ដោយអ្នកនិពន្ធរវាង​ការទាក់ទងគ្នារវាងសកម្មភាពនៃ​តួអង្គ ។
អ្នកនិពន្ធបាននិយាយរៀបរាប់ អំពីទំនាក់ទំនងគ្នា នៅក្នុងគ្រួសារ​របស់ Marius ថា ៖
Georges Pontmercy បាន​រៀបការ ហើយមានកូនប្រុស​ម្នាក់​ឈ្មោះ Marius ។ គាត់បាន​រស់​នៅឯ The Battle of waterlooតែសំណាង​មិននៅឆ្នាំដដែលនោះ ប្រពន្ធគាត់​បាន​ស្លាប់ ។ ឪពុកក្មេកគាត់គឺលោក Gillenormand គឺជាអ្នកមានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ប៉ុន្តែឪពុក​ក្មេក និងកូនប្រសារទាំងពីរ គឺស្អប់គ្នា​ទៅវិញទៅមក ។
‑ ការបង្ហាញតួអង្គ
អ្នកនិពន្ធបានប្រើប្រាស់ នូវវិធី​ច្រើនយ៉ាងក្នុងការបង្ហាញតួអង្គនៅក្នុងរឿងដូចជា៖
+ ការបង្ហាញតួអង្គតាមរយៈអ្នក​និពន្ធ
‑ អ្នកនិពន្ធបានចាប់ផ្តើមនិទាន​រឿងដោយការពិពណ៌នាតួអង្គ Jean Valjean ដែលជា​តួអង្គសំខាន់​នៅក្នុងនេះ។
“នៅវេលាល្ងាចមួយ ក្នុងខែ​តុលា ឆ្នាំ១៨១៥ រយៈពេលមួយ​ម៉ោង មុន​ពេលព្រះអាទិត្យ អស្តង្គតបុរសម្នាក់ ដែលមាន​ពុក​ចង្កាវែង ពោរពេញ​ដោយ​ធូលី មានសម្លៀកបំពាក់​រហែក​ដើរសំដៅទៅទីក្រុង Digne ។ គាត់​ស្ថិតក្នុងវ័យ ប្រហែលជា៤០ឆ្នាំ​ប្លាយ មានកម្ពស់ល្មម មានស្មា​ទូលាយ​ និងមាំមួន។ គាត់ពាក់មួក​ស្បែកសត្វ បាំងមុខពាក់កណ្តាល ដែលសម្បូរដោយ​ញើស ។ គាត់​ពាក់អាវពណ៌ក្រហមលាយលឿង និងចំហឡេវបង្ហាញខ្នងគាត់មាន​សាក់កាដូ​ទាហាន ហើយក្នុងដៃ​គាត់មានឈើច្រត់ធំមួយ ។ ”
+ ការបង្ហាញតួអង្គតាមរយៈតួ​អង្គផ្សេងទៀត
‑ Fantine បានណែនាំកូនស្រីខ្លួន​ឲ្យអ្នកស្រី Thénardier បាន​ស្គាល់ ។
“អ្នកស្រី Thénardier បានសួរ​ថា ៖
‑ តើកូនអ្នកស្រីឈ្មោះអ្វី ?
Fantine បានឆ្លើយថា ៖
‑ នាងឈ្មោះ Euphrasie ប៉ុន្តែខ្ញុំ ហៅនាងថា Cosettle នាងមានវ័យ​ជិត​៣ឆ្នាំហើយ។”
+ ការបង្ហាញតួអង្គតាមរយៈតួ អង្គខ្លួនឯងផ្ទាល់
‑ Fantine បានណែនាំខ្លួនឯងឲ្យ​អ្នកស្រី Thénardier ស្គាល់ ។
“ស្រ្តីក្មេងនោះបាននិយាយថា ៖
- ខ្ញុំមានឈ្មោះថា Fantine ។​ ខ្ញុំ​ធ្លាប់ធ្វើការនៅប៉ារីស ប្តីខ្ញុំបាន​ស្លាប់​បាត់ទៅហើយ ហើយខ្ញុំ ក៏បាត់បង់​ការងារធ្វើដែរ ។ ”
‑ អន្តរវិធី ជាវិធីដែលអ្នកនិពន្ធ​ប្រើដើម្បីបញ្ចប់រឿង។
អ្នកនិពន្ធ Victor Hugo បាន​បញ្ចប់ស្នាដៃរឿងទុគ៌តជន ដោយ​ធ្វើឲ្យតួអង្គឯកគឺ Jean Valjean ស្លាប់ជាមួយនឹងស្នាមញញឹម នៃ​សុភមង្គលរបស់ Cosette និង Marius ។
៨. ឧត្តមគតិមនៅក្នុងរឿង ៖
-   អប់រំមនុស្សឲ្យចេះជួយគ្នាក្នុងគ្រាមានអាសន្ន
-   ធ្វើឲ្យមនុស្សចេះតស៊ូក្នុងជីវិត
-   អប់រំមនុស្សឲ្យមានគុណធម៌ សីលធម៌ក្នុងការរស់នៅ
-   អប់រំមនុស្ស ឲ្យចេះលះបង់លះ​ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផល ប្រយោជន៍រួម
-   ស្នេហាស្មោះស្ម័គ្រ
-   អប់រំមនុស្ស ឲ្យចេះគោរពច្បាប់​សង្គម
-   បង្ហាញពីចរិតស្នេហាជាតិ
-   ធ្វើឲ្យមនុស្សចេះរើបម្រះពីវណ្ណៈជិះជាន់​ដើម្បីសិទ្ធិសេរីភាព
-   អប់រំអ្នកដឹកនាំឲ្យចេះគិតគូរ​ដល់​ប្រជារាស្រ្ត
-   អប់រំមនុស្ស ឲ្យចេះគិតគូរ​ពិចារណាឲ្យបានល្អិតមុននឹងធ្វើអ្វីមួយ ។
‑ សម្រួលចម្លើយសំណួរ​ត្រិះរិះ




‑ សិស្សស្តាប់សំណួរ និងត្រៀម​ឆ្លើយ
១. សិស្សឆ្លើយ

២. សិស្សឆ្លើយ

‑ សិស្សអានចំណងជើង និងចម្លងដាក់ក្នុងសៀវភៅ​ រួចឆ្លើយសំណួរ

១. អំពីជនម្នាក់ដែលរស់​នៅក្នុង​សភាពជនតោក​យ៉ាក ក្រីក្រ
២. សិស្សឆ្លើយ


១. គឺមានមនុស្សស្រីម្នាក់​កំពុង​ទ្រោបខ្លួន ទៅលើ​បុរស​ចំណាស់​ម្នាក់

‑ សិស្សបើកសទ្ទានុក្រម​ពន្យល់ពាក្យពិបាក 

ទុគ៌ត (គុ) សំ. ដែលដល់​នូវ​សេច​ក្តីលំបាក គឺ​ដែល​ទ័លក្រ ដែលក្រី​ក្រ​ទ្រព្យ ដែល​ខ្សត់ទ្រព្យ ។

‑ សិស្សអានសំណួរ​ត្រិះរិះ




















‑ អានអត្ថបទដោយយក​ចិត្តទុកដាក់ត្រៀមឆ្លើយ​សំណួរ
‑ សិស្សឆ្លើយសំណួរ
១. សិស្សឆ្លើយ

២. ឆ្លើយសំណួរទី២
















៣. ឆ្លើយដោយយកចិត្ត​ទុកដាក់

















៤. ឆ្លើយសំណួរទី៤






៥. ឆ្លើយពន្យល់សំណួរ​ទី៥













៦. ឆ្លើយសំណួរ















































































៧. ឆ្លើយដោយយកចិត្ត​ទុកដាក់

























































































































































































































៨. បកស្រាយចម្លើយ



















‑ សិស្សកត់ត្រាដាក់ក្នុង​សៀវភៅ




‑ ចែកសិស្សជា៤ក្រុម ៖
+ក្រុមទី១៖ សង្ខេបរឿង
+ក្រុមទី២៖ បកស្រាយពី​តម្លៃ​អប់រំរបស់រឿង
+ក្រុមទី៣៖ វិភាគតួអង្គ​បន្ថែម
+ក្រុមទី៤៖ គូររូបទាក់ទង​នឹង​ឈុតណាមួយនៃរឿង
‑ សម្រួល និងកែលម្អ

ជំហានទី៤
( ពង្រឹងចំណេះដឹង )
គ. ក្រោយអំណាន

‑ អំណាន រឿងទុគ៌តជន






‑ កែលម្អចម្លើយ





‑ តំណាងក្រុមនីមួយៗ​ឡើង​រាយការណ៍កិច្ចការ​របស់ក្រុមខ្លួន





‑ ជួយកែលម្អចម្លើយ​ទាំងអស់គ្នា និងកត់ត្រា​ដាក់ក្នុងសៀវភៅ


‑ ដាក់កិច្ចការផ្ទះ
សំណួរ ៖ បន្ទាប់ពីបាន​សិក្សាស្នាដៃអក្សរសិល្ប៍នេះរួចមក តើប្អូនៗទទួល​បានចំណេះដឹងអ្វីខ្លះ ?
‑ ឲ្យសិស្សមើលមេរៀន​បន្ទាប់ វេយ្យាករណ៍ “ អំពី​កន្សោមកិរិយា ”
ជំហានទី៥
( បណ្ដាំផ្ញើ )
‑ កិច្ចការផ្ទះ




‑ វេយ្យាករណ៍ “អំពីកន្សោមកិរិយា”




‑ ស្តាប់ និងកត់ត្រា​សំណួរ​ដាក់​ក្នុងសៀវភៅ



‑ ធ្វើតាមការណែនាំ​របស់​គ្រូ

0 comments:

Post a Comment