រឿង
នេមិរាជជាតក៍
I-
សិក្សាប្រភពរឿង
១.
សេចក្តីផ្តើម
រឿងនេមិរាជជាតក៍
ជារឿងបែបសាសនាព្រោះរឿងនេះជាស្នាដៃរបស់អ្នកប្រាជ្ញមួយ
រូបនៅប្រទេសឥណ្ឌាបុរាណ
ដែលនិពន្ធឡើងតាមពុទ្ធដីកា មាននៅក្នុងគម្ពីរព្រះត្រៃបិតក ។
ប៉ុន្តែអត្ថបទដែលយើងលើកយកមកសិក្សាសព្វថ្ងៃនេះជាស្នាដៃរបស់អ្នកនិពន្ធខ្មែរដែលប្រែ
ជាភាសាជាតិយើង ជាពាក្យសំរាយ
ហើយបញ្ចូលទ្រឹស្តី គំនិត ជំនឿ របស់ពុទ្ធសាសនិកខ្មែរ។
ដូចនេះទោះបីបែបសាសនា
ក៏ពុំដាច់ស្រឡះពីបញ្ហាខ្មែរដែរ ។
២.
ទីតាំងបោះពុម្ព
- បោះពុម្ពលើកទី១ ព.ស
២៥០៥ គ.ស ១៩៦៣ រោងពុម្ពតារា
- បោះពុម្ពលើកទី២ ព.ស
២៥០៧ គ.ស ១៩៦៥ រោងពុម្ពសំរងវណ្ណ
- បោះពុម្ពលើកទី៣ ព.ស
២៥០៨ គ.ស ១៩៦៦ រោងពុម្ពអ៊ុក-ម៉ី-កុស
- បោះពុម្ពលើកទី៤ ព.ស
២៥១០ គ.ស ១៩៦៨ រោងពុម្ពអ៊ុក-ម៉ី-កុស
- បោះពុម្ពលើកទី៥ ព.ស ២៥១៣ គ.ស ១៩៦៩ រោងពុម្ពតារារស្មី
- បោះពុម្ពលើកទី៦ ព.ស
២៥១៤ គ.ស ១៩៧១ រោងពុម្ពតារារស្មី
-សង្ខេបទសជាតក៍បណ្ឌិតមហា
ឈឹម សុមន៍ សាស្តា្រចារ្យនៅព្រះពុទ្ធិកវិទ្យាល័យព្រះ សុរាម្រឹតនៅភ្នំពេញ
ទំព័រ ៧៥ ដល់ ៩៨ ។
II-
អត្ថបទ
១. ប្រភេទ
រឿងនេមិរាជជាតក
ស្ថិតនៅក្នុងប្រភេទអក្សរសិល្ប៍បុរាណ។ និយាយអំពីការអធិដ្ឋាន
បារមី ( ការជឿស៊ប់ ) ទៅលើបុណ្យ និងបាប
។ ជាភាសាខ្មែរដែលបានបកប្រែចេញពីភាសា
បាលី ដកស្រង់ចេញពីគម្ពីរព្រះត្រៃបិតក៍
។
២. ចលនា
រឿងនេះស្ថិតនៅក្នុងចលនាអក្សរសិល្ប៍បែបពុទ្ធនិយម
ព្រោះការផ្តើមរឿងដោយ មានធ្វើបទនមសក្កាព្រះ រតនត្រ័យ ហើយតួអង្គបុរសជាពោធិសត្វ
ជាគូព្រេងគ្រប់ជាតិ និងនារីកន្សៃសារពេជ្ញ មិនតែប៉ុណ្ណោះនៅផ្នែកតួរឿង
និយាយពីការកសាងបារមីកុសល្យ បរិច្ចាគទានដើម្បីឲ្យតួអង្គទទួលបានបារមីត្រាស់ដឹងជាព្រះពុទ្ធ
ពេលខ្លះក៏មានបញ្ចូលនូវ ភាពអច្ឆរិយៈក្នុងតួអង្គដើម្បីឲ្យតួអង្គមានភាពអស្ចារ្យ
ដូចជាការហោះហើរដើរលើអាកាស អភិនិហាផ្សេងៗ ម្យ៉ាងទៀត មាន
បង្ហាញពីការសជាតិនៃតួអង្គទាំងឡាយនៅក្នុងរឿង ។
៣.
ប្រភពដើម
គម្ពីរនេះមានប្រភពដើមនៅកោះសិរីលង្កា
ដែលសរសេរជាសីឡហៈភាសា។ លុះមកដល់កំឡុងពេល ប្រហែលជា ៥០០
ឆ្នាំក្រោយពីព្រះពុទ្ធចូលបរិនិព្វានទើបមានពុទ្ធ ឃោសនាចារ្យមួយអង្គជាមហាថេរ នៅមគ្គធៈ ឥណ្ឌា បាននិមន្តទៅកោះលង្កា ហើយប្រែ ព្រះត្រៃបិតក៍បីសីឡហភាសា
មកជាមគ្គធភាសាទាល់តែចប់។ ក្រោយមកគម្ពីរនេះត្រូវនាំ
ចូលក្នុងប្រទេសខ្មែរតាមរយៈការផ្សព្វផ្សាយលទ្ធិពុទ្ធសាសនា។ រឿងនេះប្រភពដើមជាភាសា
បាលីមាននៅក្នុងគម្ពីរព្រះត្រៃបិតក៍មហានិបាត ដែលគេប្រកាន់ជឿថាព្រះពុទ្ធវចនៈហើយ និង
ក្នុងគម្ពីរជាតកដ្ឋកថា ដែលមានមកជាងពីរពាន់ឆ្នាំមកហើយ ។
ក. ប្រភព
រឿងនេមិរាជជាតក៍ជារឿងមួយ
ក្នុងចំណោមរឿងទាំង១០របស់ព្រះពោធិសាតក្នុងការ
សាងបារមី ដើម្បីបាន ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ដែលបង្ហាញដូចខាងក្រោមៈ
១.
តេមិយជាតក ( នេក្ខម្មបារមី គឺការចេញបួស )
២.
មហាជនកជាតក ( វីរិយបារមី គឺសេចក្តីព្យាយាម )
៣.
សុវណ្ណសាមជាតក ( មេត្តាបារមី )
៤.
នេមិរាជជាតក ( អធិដ្ឋានបារមី )
៥.
មហោសថជាតក ( បញ្ញាបារមី )
៦.
ភូរិទត្តជាតក ( សីលបារមី )
៧.
ចន្ទកុមារជាតក ( ខន្តីបារមី គឺសេចក្តីអត់ធ្មត់ )
៨.
នារទជាតក ( ឧបេក្ខាបារមី គឺការតាំងចិត្តជាកណ្តាល )
៩.
វិធូរជាតក ( សច្ចបារមី )
១០.
វេស្សន្តរជាតក ( ទានបារមី )
៤.
អំពីអ្នកនិពន្ធ និងស្នាដៃ
ជីវប្រវតិ្តអ្នកនិពន្ធ
លោកសាស្រ្តាចារ្យ
ឈឹម សុមន៍ កើតក្នុងឆ្នាំ១៩០៥ ព.ស២៤៥០ នៅឃុំបសែត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
។ លោកបានសាងភ្នួសបួសជាសាមណេ ក្នុងអាយុ ១២ ឆ្នាំ (ព.ស២៤៦២) បានសិក្សាក្នុងសំណាក់លោកគ្រូអាចារ្យ កន
នៅឃុំវាល ស្រុក គងពិសី
(កំពង់ស្ពឺ)ជាអ្នកប្រាជ្ញដ៏ឆ្នើមក្នុងសម័យនោះ ។ ដល់លោកមានអាយុ ២០ ឆ្នាំ (ព.ស ២៤៧០)
បានចូលរៀនមូលកច្ចាយនៈវេយ្យាករណ៍ និង សម្ព័ន្ធក្នុងសំណាក់ព្រះតេជគុណព្រះវិភទ្ទ
ញ្ញាណសោមឮឡុច(មហា៤ប្រយោគ)វត្តលង្កាលោកបានរៀនអំពីសម្ព័ន្ធភួងយ៉ាងកណ្តាលតាមសម្ព័ន្ធរបស់លោកឧកញ៉ា
សុត្តន្តប្រី ជាឥន្ទ ។ អាយុ ២១ ឆ្នាំ (ព.ស២៤៧១)ទើបឧបសម្ប
ទា ជាភិក្ខុភាវា ជាសិស្សសាលាបាលីជាន់ខ្ពស់
។ បានរៀនផ្ទាល់ពីសម្តេចព្រះមហា សុមេធាធិបតី (ជោតញ្ញាណោ ជួន ណាត) ។
លោកបានរៀនមេសូត្រ១ចប់ រៀនតាំងតួ ប្រែសម្ព័ន្ធមូលកញ្ចាយនៈ ១ចប់ ៩ខែ្ស
ប្រែគម្ពីរធម្មបទដ្ឋកថា (ស្លឹករិត) ខាងបុព្វភាគ២០ខ្សែ មច្ឆឹមភាគ ២០ខ្សែចប់
ក្នុងរយៈកាល៤ឆ្នាំ ។ ក្រោយមកសម្តេចសង្ឃ ជួន ណាត បានបង្រៀនមូលកច្ចាយនៈ
ហើយបានតែងសៀវភៅ កច្ចាយនូបមត្ថម្ភកៈ និងសម្ព័ន្ធច្រើនបែប ។ លោកបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់
និងក្លាយជាគ្រូឧទ្ទេសា ចារ្យបង្រៀនបាលី នៅវត្តលង្កាកុសុមារាម អស់រយៈពេល ៥ឆ្នាំ ។
ជន្មាយុ ២៤ ឆ្នាំព.ស២៤៧៤ លោកបង្រៀនវិជ្ជា ខ្មែរដល់សិស្សខ្មែរមកពីយៀកណាមខាងត្បូង
(វៀតណាម) និងសិស្សមកពីប្រទេសលាវ និងកូនចៅពួកទាហ៊ាន ។
ឋានៈ
និងតួនាទីដែលលោកទទួលបាន៖
- ជាគ្រូបង្រៀនសាលាបាលីរង
វត្តលង្កា ក្រុងភ្នំពេញ
- ជាសមាជិកក្រុមជំនុំបកប្រែព្រះត្រៃបិតក៍
- ជាសាស្ត្រារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត
ក្រុងភ្នំពេញ
- ជាសមាជិកក្រុមអភិបាលនៃសមាជិកអ្នកនិពន្ធខ្មែរ
។
លោកបានលាចាកសិក្ខាបទមកជាគ្រហស្ថ
និងមានភរិយាឈ្មោះ នុត សៀកមានកូន
ម្នាក់ឈ្មោះឈឹម សាមេន
បម្រើការនៅសម្លេងវិទ្យុសហរដ្ឋមអាមេរិចបច្ចុប្បន្ន ។
ស្នាដៃតែងនិពន្ធក្បួនច្បាប់
លោកបាននិពន្ធសៀវភៅចំនួន
៣៣ ឈ្មោះ ចែកជាភាគចំនួន៤៩ ភាគគឺ៖
១.
ធម្មបទគាថានានានិទាន (អាគារវិន័យ)
២.
វេយ្យាករណ៍បាលី
៣.
ប្រស្នាវិន័យភាគ ១, ២, ៣, ៤
៤.
ពុទ្ធប្រវត្តិកថា (ប្រវត្តិទី១ នៃព្រះពុទ្ធសាសនា)
៥.
អធិប្បាយគាថាធម្មបទ ភាគ ១, ២, ៣, ៤
៦.
ឧភយពាក្យវិលាសនីភាគ ១ ខ្មែរ-បាលីភាគ ១, ២
៧.
ជាតកធម្មបទ (គំរូតែងរឿង)
៨.
វិជ្ជាគុណកថាពាក្យកាព្យ
៩.
ទសានុស្សតិ និងព្រះត្រៃលក្ខណ៍
១០.
វិធីសម្ព័ន្ធសង្ខេប
១១.
អត្ថនិទស្សន៍ ជាការពន្យល់សេចក្តីនៃពាក្យ (បរមត្ថ)
១២.
បញ្ញាសជាតក៍
១៣.
កុម្ភជាតក៍
១៤.
ពុទ្ធឃោសាចារ្យប្រវត្តិ
១៥.
សង្គហធម៌ ៤ប្រការ
១៦.
អធិប្បាយសុភាសិត (កាព្យបទផ្សេងៗ)
១៧.
ប្រវតិ្តសម្តេចព្រះធម្មលិខិតល្វី ឯម
១៨.
គោត្តមប្រវតិ្ត (ពាក្យកាព្យ)
១៩.
ពុទ្ធប្បវត្តិកថា និងសង្គីតិប្រវតិ្ត (ប្រវតិ្តទី២)
២០.
រឿងសម្រាំង (ការអានសរសេរតាមសូត្រ)
២១.
អត្ថនិទស្សន៍ភាគទី២ បទានុក្រមក្នុងទសជាតក៍
២២.
សង្ខេបទសជាតក៍សម្រាប់ថ្នាក់ទី២ ទំនើប
២៣.
ធម្មតាធម្មកថា (របៀបទេសនា)
២៤.
ពហុការធម្មកថា
២៥.
សប្បុរសធម្មកថា
២៦.
ខេមាខេមសរលាគមន៍
២៧.
បុណ្ណោវាទសូត្រ
២៨.
វិធុរោវាទ
២៩.
កម្មបទកថា
៣០.
ព្រះពុទ្ធសាសនា
និងមានស្នាដៃជាច្រើន
ដែលបានចុះក្នុងទស្សនាវដ្តីកម្ពុជសុរិយានិងទស្សនាវដ្តីពន្លឺពុទ្ធ
ចក្រមិត្តសាលាបាលី ពុទ្ធិកសិក្សាជាដើម
។ លោកបានអនិច្ចធម្មនៅឆ្នាំ (១៩៧៥?)
៥.
កាលបរិច្ឆេទតំណែង
យោងតាមប្រសាសន៍របស់បណ្ឌិតមហាឈឹម
សុមន៍ ដែលបានថ្លែងក្នុងអារម្ភកថា ថាៈ
- ព្រះគ្រូបុរត្ថិវាសី
អ៊ូ ចេវ បានរៀបរៀងទសជាតកនៅ ព.ស ២៤៨៩ ត្រូវនឹងគ.ស ១៩៤៦ ។
–
បណ្ឌិតមហាឈឹម សុមន៍
ជាសាស្ត្រាចារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតភ្នំពេញបាន
រៀបរៀង និងបកប្រែជា ភាសាបាលី
មកជាភាសាខ្មែរ នៅសៀវភៅទសជាតក៍សង្ខេបនេះ នៅគ.ស ២៥០២ ត្រូវនឹងគ.ស ១៩០២ ។
៦.
សង្គមបរិយាកាស
រឿងដើមកើតឡើងក្នុងបរិយាកាស
នៃសម័យពុទ្ធកាល ក្រោយពេលដែលពុទ្ធអង្គបាន ត្រាស់ដឹង( នេមិរាជកុមារ )
ក្នុងបរិយាកាសសង្គមសម័យឥណ្ឌា ដែលព្រហ្មញសាសនាកំពុង មានអត្ថិភាព
និងមានការរីកចំរើនក្នុងដំណាក់កាលដំបូងព្រះពុទ្ធសាសនាពុំទាន់មានការរីក
ចំរើនប៉ុន្មានទេ។ លុះក្រោយមកក្នុងរជ្ជកាលព្រះបាទ ( កនិស្កៈ ) ប្រមាណក្នុងស.វទី១
ក្នុងគ.ស ពុទ្ធសាសនាចែកជាពីរនិកាយ គឺនិកាយហីនយាន ( អសោក ) ពុទ្ធសាសនាត្រូវ
បានផ្សព្វផ្សាយពាសពេញទាំងក្នុងប្រទេសឥណ្ឌា និងទាំងក្រៅប្រទេស។
ចំពោះក្នុងប្រទេសកម្ពុជាយើងវិញដោយពុំឃើញមានសល់ឯកសារចាស់ៗ
ពីសម័ស បុរាណមកទេ។ ក្រោយការចូលមកដល់លទ្ធិព្រះពុទ្ធសាសនាបន្តិច ឬ ក្នុងដំណាក់កាល
ប្រហាក់ប្រហែលគ្នា លទ្ធិព្រហ្មញសាសនាក៏ចូលមកដល់ដែរ។ សាសនាទាំងពីរមានការរីក
ចំរើនស្របគ្នា ប៉ុន្តែក៏មានទំនាស់ និងគ្នាបន្តិចបន្ទួចខ្លះដែរ។
តែក្រោយសម័យអង្គរចូលមក ដល់ សម័យលង្វែក និងសម័យឧដុង្គ
យើងឃើញនៅមានឯកសារសេសសល់សរសេរជា សាស្រ្តាស្លឹករឹតខ្លះ។ បើតាមសិលាចារឹកវ៉ូកាញ់ (
នៅវៀតណាមខាងត្បូង ) ទំនងជាពុទ្ធ សាសនាចូលមកប្រតិស្ឋានក្នុងប្រទេសខ្មែរនៅសតវត្សទី២
នៃគ្រិស្កសករាជក្នុងរជ្ជកាលព្រះ បាទស្រីរាមា ឬ ហ្វាន់ចេម័ន។
តែដោយសង្គមបរិយាកាសបានឆ្លងកាត់នូវចំបាំងរវាងគ្នាឯង យ៉ាងច្រើន សង្រ្គាមជាមួយបរទេស ឬ
សង្រ្គាមបរទេស និងបរេស នៅក្នុងប្រទេសកម្ពុជាក៏ មាន។ ក្នុងរយៈពេលដ៏ជូរចត់នេះ
ប្រជាជនខ្មែរមានពុទ្ធសាសនានេះជាទីពឹងជាទីគោរពបូជា
នឹងកំលាំងមួយដ៏សំខាន់ក្នុងការអប់រំផ្លូវចិត្តខ្មែរ ឲ្យដឹងអំពើល្អអាក្រក់
និងអំពើបុណ្យបាបឲ្យ ចេះសាមគ្គីគ្នា ឲ្យចេះការពារវប្បធម៌ ទំនៀមទំលាប់ប្រពៃណីឲ្យគង់វង្សរហូតសល់សព្វថ្ងៃ។
III-
សង្ខេបរឿង និងរាយតួអង្គ
១.
សង្ខេបរឿង
ក្នុងកាលកន្លងមកហើយ
មានព្រះរាជាមួយព្រះអង្គព្រះនាម មឃទេព សោយរាជ្យនៅ
នគរមិថិលា ព្រះអង្គ
ជាក្សត្រដែលតែងតែប្រកាន់ភ្ជាប់នូវព្រហ្មចរិយធម៌ ។ នៅពេលដែល
ព្រះអង្គដាក់រាជ្យសម្បត្តិមកបួសជាឥសីគង់នៅ
ព្រៃព្រឹក្សា រហូតដល់សោយទីវង្គត ទៅកើត
ក្នុងព្រហ្មលោក ។ ដោយប្រមើលមើលឃើញរាជវង្ស ព្រះអង្គបួសគ្មាន សល់
ដោយខ្លាចរាជ
បវេណីក្សត្រផុតពូជ
ព្រះអង្គក៏បានចុះមកចាប់បដិសន្ធិក្នុងឧទ្ទរព្រះអគ្គមហេសី នៃព្រះចៅ ក្រុង មិថិលាដដែល
មានព្រះនាមថា នេមិរាជកុមារ ។ ព្រះបាទនេមិរាជកុមារ
បានបរិច្ចាគព្រះរាជទ្រព្យជាច្រើនដល់ទុរគតជន ទ្រង់រក្សាសីលប្រាំ
សីលប្រាំបីនាំប្រជានុរាស្ត្រ
ឲ្យធ្វើបុណ្យបំពេញកុសល
និងសំដែងធម៌ពីផ្លូវទៅឋាន សួគ៌ ព្រមទាំងញុំាងមហាជន ឲ្យ ខ្លាចនរក ។
ថ្ងៃមួយព្រះឥន្ទបានចាត់ឲ្យទេវបុត្រ មាតលី យាងព្រះអង្គទៅសម្តែង ធម៌នៅ
ឋានត្រៃត្រឹង្ស ឲ្យពពួកទេវតាស្តាប់ ។ មុននឹងទៅដល់ឋានត្រៃត្រឹង្ស
ព្រះអង្គបានឲ្យទេវបុត្រ មាតលី នាំព្រះ អង្គទៅទតនៅឋាននរកជាមុនសិន ។
ពេលនោះព្រះអង្គទត ឃើញសត្វ នរកមួយចំនួន ត្រូវយមភូបាលដោតដោយ លំពែង ផឹកទឹកក្រុត
ត្រូវត្មាតចោះ ត្រូវរង នូវ ការសំពងដោយដំបងដែក មាត់ស្រួចស៊ីខ្ទុះឈាម ភ្លើងឆេះក្បាល
កាប់ ព្រលះបោះក្នុងទឹក ក្តៅ ។ល។ មាតលី បញ្ជាក់ថា
សត្វនរកទាំងអស់នេះបានទទួលទុក្ខទោសពីដើមវាជាមនុស្ស មានទ្រឹស្តីខុស ផ្ទុយពីការពិត
ព្រោះមោហៈ គឺមានសេចក្តីយល់ថាការឲ្យទានមិនមានផល ផលនៃអំពើល្អ និងអំពើ អាក្រក់ មិនមានមាតាបិតា
មិនមានគុណ ។ សមណព្រាហ្មណ៍ ប្រព្រឹត្តវត្តប្រតិ្តបត្តិឥតប្រយោជន៍ ស្លាប់ទៅចាប់ជាតិ
កំណើតជាថ្មីទៀតមិនមាន លោកដទៃមិនមាន ។ យល់ខុសដូច្នេះហើយ
ថែមទាំងបបួលអ្នកដទៃឲ្យយល់ខុសចាក គន្លងធម៌តាមទ្រឹស្តីរបស់ខ្លួនឯង ។
ពេលទៅដល់ឋានសួគ៌ព្រះអង្គ
បានមើលឃើញទិដ្ឋភាព ដ៏អស្ចារ្យនៃស្ថានសួគ៌មាន លក្ខណៈល្អស្រស់ឆើត ឆាយ សប្បាយក្អាកក្អាយគួរជាទីមនោរម្យក្រៃពេក ។ មាតលីបាន បង្ហាញពីមូលហេតុ
ដែលពពួកទេវតាបានមកកើត នៅស្ថាននេះ អាស្រ័យមកពីពួកគេ បានធ្វើនូវអំពើជាកុសល
ត្រេកអរនឹងសីលនេះឯង ។ គ្រានោះព្រះបាទនេមិរាជ បានសម្តែង ធម៌ចំពោះទេវតា និងសរសើរពីមាតលី
ថាជាអ្នកមានឧបការគុណចំពោះព្រះអង្គ ដែលបាន បង្ហាញពីទី ស្ថាននៃសត្វដែលមានបុញ្ញកម្ម
និងស្ថាននៃសត្វមានបាបកម្មដល់ខ្ញុំ ពេលយាង ចុះមកស្ថានមនុស្សលោកវិញ
ព្រះបាទនេមិរាជ
ទ្រង់បានពិពណ៌នានូវសម្បត្តិទេវតា ដោយ ន័យជាច្រើនអនេក ហើយទ្រង់ទូន្មានថា
អ្នកទាំងឡាយ សូមធ្វើបុណ្យទាំងឡាយ មាន សីល ទានជាដើម និង បានទៅកើតក្នុងទេវលោកនោះ ។ ចំណេរក្រោយមក
ព្រះអង្គទ្រង់បាន ប្ររាជទានរាជសម្បតិ្តដល់រាជឱរស កាសារជ្ជក ឲ្យសោយរាជ្យ
ឯព្រះអង្គទៅសាងផ្នួសជាឥសី ចម្រើននូវ ព្រហ្មវិហារធម៌ទាំងបួន សម្រេចឈានទៅកើតក្នុងព្រហ្មលោក
។
២.
រាយតួអង្គ
- ព្រះបាទមឃទេព = ជាស្តេចដំបូងគេ
ដែលគ្រប់គ្រងក្នុងនគរមិថិលាដែនវិទេហរាស្ត្រ
- ព្រះបាទនេមិរាជ = ជាក្សត្រមួយអង្គ
ដែលព្រះបាទមឃទេព យោកយោងកំណើត ទ្រង់ជាជាតិទី៤ នៃព្រះ ពុទ្ធ
ទ្រង់ប្រកាន់ខ្ជាប់នូវសីលឧបោសថ ។
- ព្រះឥន្ទ្រ = ជាស្តេចទេវតាគ្រប់គ្រងអស់ពពួកទេវតា
កាន់កាប់ឋានទាំង៣ មានរិទ្ធានុភាព ។
- មាតលី = ជាអ្នកនាំសារ
ត្រូវបានព្រះឥន្រ្ទប្រើឲ្យអញ្ជើញព្រះបាទនេមិរាជ ។
- ពួកទេវបុត្រទេវធីតា
= ជាអ្នកទទួលស្តាប់នូវឱវាទព្រះបាទនេមិរាជ
។
- ពួកនិរយបាល = ជាអ្នកដាក់ទណ្ឌកម្មដល់សត្វនរក
។
- ពួកសត្វនរក = ជាអ្នកដែលទទួលទណ្ឌកម្មរាល់ទង្វើដែលខ្លួនបានសាង
។
៣.
វិភាគតួអង្គ
ក.
ព្រះរាជាមឃទេព
.
គុណសម្បតិ្តៈ
ជាព្រះរាជាដែលប្រកាន់ភ្ជាប់នូវទសពិធរាជធម៌ ព្រះអង្គតែងរក្សាខ្ជាប់នូវ ឧបោសថ សីល។
សុខចិត្តលះបង់ រាជសម្បត្តិទៅសាងព្រះផ្នួស ដើម្បីស្វែងរកបរមសុខ ពេលដែល ព្រះ
អង្គអស់ជីពជន្មពីលើលោកនេះ ។ ព្រះអង្គមាន ព្រះតម្រិះស្រឡាញ់ញាតិវង្សានុវង្ស
និងប្រទេសជាតិដូចព្រះជន្មរបស់ព្រះអង្គដែរ ។ ការទៅបួសក្នុង ព្រៃរបស់ ព្រះអង្គ
គឺជាការ ប្រសើរព្រោះនៅទីនោះ
ធ្វើឲ្យឥន្រ្ទីយ៍របស់មនុស្សមិនមានការប៉ះទង្គិចនូវអារម្មណ៍ផ្លូវចិត្ត ធ្វើឲ្យជ្រះ
ស្រឡះនូវកិលេស មិនខ្វល់ខ្វាយជំពាក់វាក់វិននឹងរឿងមនុស្សលោក ។
.
គុណវិបតិ្តៈ
ទ្រង់ជាស្តេចដំបូងគេដែលគ្រប់គ្រងនៅក្នុងនគរ ដែលបង្ហាញពីការចេញទៅបួសនៅ ក្នុងព្រៃ ដល់ក្សត្រ
ជំនាន់ក្រោយៗ ។ ការទៅបួសនៅក្នុងព្រៃ ធ្វើឲ្យខ្លួនដាច់ចេញស្រឡះ ពី សង្គមមនុស្ស ធ្វើឲ្យសង្គមគ្មានភាពរីកចម្រើន ដោយសារទ្រង់គ្មានការអភិវឌ្ឍ មិនចេះ បង្កើតទីអារាមសម្រាប់ជាទីស្នាក់អាស្រ័យរបស់សាមណេរទាំងឡាយ
។ ចាំបាច់អីតែនៅ ក្នុងព្រៃ បើចិត្តជ្រះថ្លានឹងសាសនា ទោះទីណាក៏អាចបួសរៀនបានដែរ ។
ករណីមួយទៀត បើទ្រង់បួសក្នុងនគរ អាចមានកូនរាស្រ្តជាច្រើនបានបួសរៀនផងដែរ ។
ខ.
ព្រះបាទនេមិរាជ
.
គុណសម្បតិ្ត
ជាព្រះរាជាប្រកបដោយបុគ្គលិកលក្ខណៈសម្បត្តិដ៏ប្រសើរ
ក្នុងការដឹកនាំប្រទេសជាតិ ប្រជានុរាស្ត្រ ឲ្យបានសុខ បានសប្បាយចម្រើន ។
ទ្រង់បានអប់រំប្រជានុរាស្ត្រឲ្យចេះបែង ក្រក់ល្អ សខ្មៅ បានដាច់ ស្រឡះពីគ្នា ។
ព្រះអង្គជាអ្នកដឹកនាំផង ជារាជគ្រូរបស់ពពួកទេវតា ទ្រង់យល់បានច្បាស់ពីនរក ឋានសួគ៌
ហើយណែនាំទូន្មាន ប្រៀនប្រដៅមនុស្សនិងទេវតា ឲ្យប្រកាន់ខ្ជាប់នូវសីល ។
ព្រះអង្គជាមនុស្សដឹងគុណចំពោះអ្នកដែលបានធ្វើគុណចំពោះ ទ្រង់
ហើយសរសើរអ្នកនោះមិនដាច់ពីមាត់ ពីទង្វើរបស់គេមកលើទ្រង់ ។ ព្រះអង្គបាន ចង្អុលបង្ហាញ
ដល់មនុស្សសត្វថា បើចង់ទៅកើតនៅឋានទេវលោកទាល់តែមនុស្សសត្វ ខិតខំធ្វើបុណ្យទានរក្សាសីលឲ្យបានខ្ជាប់
ខ្ជួន នោះបំណងខ្លួននឹងបានសម្រេចហើយ ។
.
គុណវិបតិ្ត
ការធ្វើកុសលរបស់ទ្រង់បានធ្វើឲ្យមនុស្សជឿស៊ប់ទៅសាសនាហួសហេតុនាំឲ្យមនុស្ស
បាត់បង់ជំនឿជាក់
លើខ្លួនឯងដែលបង្កឲ្យមានភាពអសកម្មក្នុងសង្គម ។
គ. មាតលី
.
គុណសម្បតិ្ត
គឺអ្នកដែលមានចំណេះដឹងខ្ពស់ប្រកបដោយវិចារណញាណហើយគាត់ជាអ្នកណែនាំ
ប្រៀបបានមគ្គុទេសន៍ ដ៏ល្អម្នាក់ ។
មានភាពស្មោះត្រង់គោរព តួនាទី ។
.
គុណវិបតិ្ត
មិនគោរពពេលវេលា ធ្វើហួសតួនាទី បង្កឲ្យមានភាព
យឺតយ៉ាវក្នុងការយាងព្រះបាទ
នេមិរាជទៅទត និងផ្តល់
ឱវាទដល់ពពួកទេវតានៅឯឋានសួគ៌ ។
IV-
សិក្សាអត្ថន័យរបស់រឿង
១/
ប្រធានរឿង
រឿងនេមិរាជ
បានបង្ហាញពីការអធិដ្ឋានបារមី គឺការជឿស៊ប់ទៅលើកុសលកម្ម ។
២/
មូលបញ្ហារឿង
ជុំវិញប្រធានរឿងនេះយើងអាចកំណត់នូវបញ្ហាជាច្រើន
ជាមែកធាង ដែលស្ថិតនៅជុំ វិញការអធិដ្ឋានបារមី (ការជឿស៊ប់)
យើងអាចដឹងនូវបញ្ហាមួយចំនួនដូចជា៖
- ការចេញទៅសាងផ្នួសរបស់ព្រះអង្គ
- ការរក្សាសីលឧបោសថ
- ការធ្វើកុសលបរិច្ចាគទាន
- ការធ្វើទណ្ឌកម្មចំពោះអ្នកដែលធ្វើអំពើបាបផ្សេងៗ
- ការសោយសុខលើទិព្វសម្បតិ្ត
ដែលបានមកពីការកសាងបុណ្យ
តាមរយៈការលើកឡើងនេះ
ពិតជាបានធ្វើឲ្យយើងដឹងពីមូលហេតុនៃការជឿស៊ប់ទៅ លើការកសាងអំពើ បុណ្យ ដែលផ្តល់ជាកុសល
និងការសាងអំពើបាប ។
៣/
វិភាគបញ្ហា
ក.
បញ្ហាទី១ ការយាងចេញទៅសាងភ្នួសរបស់ព្រះអង្គ
ដើម្បីសម្រេចសម្មាសម្ពោធិញាណ ត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គត្រូវយាងចេញទៅ
សាងភ្នួស ស្វែងរកធម៌នៅ ក្នុងព្រៃព្រឹក្សា ។ ព្រះអង្គយល់ថា ការចេញទៅសាងភ្នួសអាច
ជួយឲ្យខ្លួនព្រះអង្គផ្ទាល់ និងប្រជារាស្ត្រ បានជ្រះស្រឡះពីកាមកិលេស និងអាច ជំរះអស់
នូវ បាបកម្មទាំងឡាយ ។ ក្នុងពុទ្ធសាសនាគេច្រើននិយាយពីការ ចេញទៅសាងផ្នួសបំពេញ បារមី
ដែលអាចរកឃើញនូវផ្លូវត្រឹមត្រូវ វៀរចាកអំពើអកុសល ។ ដូច្នេះការចេញសាងភ្នួស
មានសារៈសំខាន់ណាស់ចំពោះព្រះពុទ្ធសាសនា ។ ក្នុងការចេញទៅសាងភ្នួសរបស់ព្រះអង្គ
ព្រះអង្គបានរក្សា នូវសីលឧបោសថ និងការធ្វើកុសល បរិច្ចាគទាន ។ ព្រះអង្គបានឲ្យទាន
ដល់ជនទុរគតគ្រប់ពេលវេលា ហើយបានយកចិត្តទុកដាក់ទេសនា អប់រំណែនាំអាណា ប្រជានុរាស្រ្ត
មន្រ្តីតូចធំ ឲ្យសាងនូវអំពើសុចរិត កុំលោភលន់ កុំកេងប្រវ័ញ្ចគ្នាកុំកាប់
សម្លាប់គ្នា កុំបង្កវិនាសកម្មផ្សេងៗដល់សង្គម ។
ព្រះអង្គបានរក្សានូវព្រហ្មវិហារធម៌ទាំង៤ ក្នុងការ ដឹកនាំចាត់ចែងនគរ
ហើយតែងតែរក្សានូវសីលប្រាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីតម្រង់ផ្លូវ ចិត្ត
ឲ្យតាំងចិត្តនូវក្នុងផ្លូវល្អ ។ ព្រះអង្គ មិនប្រព្រឹត្តអំពើប្រទូស្តនឹងផលប្រយោជន៍អ្នកដទៃ
ដោយព្រះអង្គតែងតែបានណែនាំឲ្យពលរដ្ឋគ្រប់ៗគ្នា កសាងនូវប្រយោជន៍ ជៀសវាងកុំឲ្យ
មានការក្តៅក្រហាយដល់ខ្លួនទៅថ្ងៃក្រោយ ។
ដូចនេះ
ការចេញទៅសាងភ្នួស រក្សាសីល និងការធ្វើនូវកុសល អាចធ្វើឲ្យព្រះអង្គ
សម្រេចត្រាស់ដឹងជា ព្រះពុទ្ធ ។
ខ.
បញ្ហាទី២ ការធ្វើកុសលបរិច្ចាគទាន
ការធ្វើកុសលបរិច្ចាគទាន
វាមានសារៈសំខាន់ណាស់ក្នុងការជួយសង្រ្គោះគ្នាទៅវិញ ទីមក
ហើយវាក៏បានបង្ហាញនូវចិត្តមេត្តាសន្តោសប្រោសប្រណី និងចិត្តសប្បរសធម៌ពីសំ
ណាក់ព្រះអង្គ។ ព្រះនេមិរាជ ព្រះអង្គបានបរិច្ចាគទានយ៉ាងច្រើនដល់ប្រជានុរាស្រ្ត
ដូចជាទ្រង់
ឲ្យកសាងនូវសាលាទានប្រាំខ្នង
ទ្រង់បរិច្ចាគប្រាក់ព្រះរាជទ្រព្យមួយពាន់កហាបណៈ សំរាប់
ព្រះរាជទានដល់អ្នកកំសត់ទុគត៌ ក្នុងសាលានីមួយៗរាល់ៗថ្ងៃ ដោយព្រទ័យជ្រះថ្លា
និងសទ្ធាដ៏ មហិមារបស់ព្រះអង្គ។ ការបរិច្ចាគទានរបស់ព្រះ
ព្រះអង្គចង់បង្ហាញអោយឃើញនូវកុសល ផលបុណ្យដែលទទួលបានពីផលទាន គឺអោយខិតខំកសាងអំពើល្អ
នឹងអាចកើតនៅឋាន សួគ៌ ដែលជាឋានរបស់ទេវតា។
គ.បញ្ហាទី៣
ការរក្សាសីលឧបោសថ
ព្រះអង្គបានរក្សាសីល៥ជានិច្ច
តែព្រះអង្គក៏មិនភ្លេចការរក្សាសីលឧបោសថផងដែរ
ទ្រង់តែងបបួលប្រជានុរាស្រ្តក្នុងការធ្វើបុណ្យជាកុសល
ទ្រង់តែងសំដែងធម៌ប្រាប់ផ្លូវឋាន សួគ៌ ព្រមទាំងនាំប្រជានុរាស្រ្តឲ្យចេះខ្លាចនរក។
ឃ.បញ្ហាទី៤
ការធ្វើទណ្ឌកម្មចំពោះអ្នកដែលធ្វើអំពើបាបផ្សេងៗ
មនុស្សម្នាក់ៗ
ដែលកសាងអំពើអាក្រក់ តែងតែទទួលបាននូវផលអាក្រក់ជាពុំខាន ហើយក៏មិនអាចទូរទាត់
ដោយអំពើល្អបានឡើយ ។ តួយាងព្រះអង្គបានយាងទៅដល់ឋាន
នរក នៅទីនោះមាតុលីបានបង្ហាញពីគ្រប់សត្វ
នរកដែលទទួលទណ្ឌកម្មសព្វសារពើ ដែលបានធ្វើបាបកាលពីនៅមានជីវិតរស់រាន
ជាមនុស្សមិនបានធ្វើបុណ្យ សាងកុសលទេ ដល់ពេលស្លាប់ទៅធ្លាក់ទៅនរក
ហើយទទួលទណ្ឌកម្មដែលបានធ្វើ អ្នកដែលមានកម្មច្រើន ទទួល ការធ្វើទារុណកម្មច្រើន ដូចជា
ពីដើមជាស្រីលេងល្បែងផ្សេងៗ ដើរលេងមិនឆ្អែត លះបង់ស្វាមី អ្នកសម្លាប់សត្វ
កេងបន្លំស្រូវអង្ករ .... ។
គ.
បញ្ហាទី៥ ការសោយសុខលើទិព្វសម្បតិ្ត ដែលបានមកពីការកសាងបុណ្យ
ដើម្បីរស់នៅប្រកបដោយសេចក្តីសុខ
សុភមង្គល មនុស្សត្រូវកសាងអំពើ ដែលជា កុសល លះបង់នូវកិលេសទាំងឡាយ
ប្រកាន់ខ្ជាប់នូវសីលប្រាំ ខិតខំធ្វើបុណ្យទាន ដើម្បីសម្រចបំណងប្រាថ្នារបស់ខ្លួន ។
ព្រះអង្គបានទៅទតនៅ ឋានសួគ៌ ដែលជាឋានដែលល្អ
វិចិត្រ ប្រណិតទៅដោយវិមានដ៏រុងរឿង
សំបូរទៅដោយកែវពិទូរ្យសូកាន្ត នេះក៏ដោយការធ្វើ
អំពើរបស់ទេវបុត្រ
ទេវធីតាដែលបានធ្វើបុណ្យ នៅពេលដែលព្រះអង្គរស់នៅជាមនុស្សពួក គេខិតខំប្រព្រឹត្ត និងប្រតិបតិ្តនូវអំពើល្អ កសាងនូវអំពើជាកុសល
ចែកទាន កសាងសួនច្បារ ស្រះទឹក អណ្តូងទឹក ផ្លូវថ្នល់ និងស្ពាន ហើយរក្សានូវសីលឧបោសថ
ម៉្លោះហើយនៅពេលពួកគេស្លាប់ទៅ ក៏កើតនៅឋានសួគ៌ ដែលមនុស្សជាច្រើនប្រាថ្នា ចង់ទៅ
ពីព្រោះនៅទីនោះជាឋានដែលសប្បាយរីករាយ មានគ្រប់អម្ពរគ្រប់បែបយ៉ាង និងសូរតន្រ្តីទិព្វ
ជាសំឡេង ដ៏ពិរោះរងំគួរឲ្យចង់ស្តាប់ ។
0 comments:
Post a Comment