Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង តេជោយ៉ត(ត) "អត្ថបទ និងអ្នកនិពន្ធ"

 I. អត្ថបទ និងអ្នកនិពន្ធ “រឿងតេជោយ៉ត”
                             . អត្ថបទ                                   
                              . ប្រភពរឿង
 “តេជោយ៉ត”  គឺជាចំណងជើងរឿងមួយ ដែលប្រសូតឡើងក្រោមស្នាដៃនិពន្ធរបស់ លោក
ទី ជីហួត ក្នុងឆ្នាំ ១៩៨៣។  តែទន្ទឹមនឹងនេះផងដែរ យើងក៏ឃើញមានអ្នកនិពន្ធមួយរូបទៀតគឺ
លោក គង្គ ប៊ុនឈឿន ក៏បានបង្កើតវណ្ណកម្មមួយមានចំណងជើងប្រហាក់ប្រហែលគ្នានេះដែរ គឺរឿង
“តេជោមាស តេជោយ៉ត”  ដែលបាននិពន្ធឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០២។  តែបើយើង ក្រឡេកមើលខ្លឹមសារនៃសាច់រឿងវិញ ថ្វីត្បិតតែវាមានលំនាំស្រដៀងគ្នាក៏ពិតមែន តែក៏មានលក្ខណៈ ខុសគ្នាមួយចំនួនផងដែរ រីឯបែបផែននៃតំណែងនិពន្ធក៏ខុសគ្នាគឺ មួយសរសេរជាពាក្យរាយ ឯមួយទៀតជាប្រភេទល្ខោន ។
ពេលនេះ ក្រុមយើងខ្ញុំសូមលើកយករឿង “តេជោយ៉ត” ដែលជាស្នាដៃរបស់លោក ទី ជីហួត មកធ្វើការសិក្សា។ រឿងតេជោយ៉តដំបូងឡើយ ពុំត្រូវបានគេចងក្រងជាឯកសារសៀវភៅទេ មានតែ ឯកសារជាកាសែត(ម៉ាញ៉េ) ដែលត្រូវបានគ្រូបង្រៀនភាសាខ្មែរថ្នាក់ទី១២ ខ្លះជាវជាកាសែត(ម៉ាញ៉េ) តៗគ្នាមកចាក់ឲ្យសិស្សស្តាប់ នៅពេលដែលបង្រៀនដល់មេរៀននេះ។ លុះក្រោយមក នៅឆ្នាំ២០០២ នេះ គេបានប្រទះឃើញឯកសារជាសៀវភៅមួយចម្លងចេញពីកាសែត  ដែលបានរៀបរៀងដោយ
សស្ត្រាចារ្យ នុត វរភក្ដិ នៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង។ តែទោះបីយ៉ាងណាក៏ដោយ ក៏វានៅពុំទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយទេ គឺនៅមានឆាកខ្លះបាត់ការសន្ទនា និងខ្វះឃ្លាចម្រៀងរបស់តួអង្គ។ បច្ចុប្បន្ន ដោយយល់ឃើញថាស្នាដៃនេះមានអត្ថប្រយោជន៍ចំពោះ អ្នកសិក្សា អ្នកស្រាវជ្រាវ និងអ្នកអានទូទៅ អ្នកស្រី ប៊ី គឹមសែន ក៏បានរៀបរៀងសរសេរបំពេញកន្លែង ខ្វះចន្លោះទៅលើឯកសារដើមដែលមានស្រាប់។
          . ប្រភេទរឿង
រឿង“តេជោយ៉ត”  គឺជាប្រភេទរឿងល្ខោនបាសាក់លំនាំប្រវត្តិសាស្ត្រ ដែលមានភាពល្បីល្បាញ ក្នុងចំណោមរឿងល្ខោនអាយ៉ៃជាច្រើន។ អត្ថបទរឿងល្ខោនមានលក្ខណៈពិសេសខុសពី អត្ថបទ ពាក្យរាយត្រង់មានចែកចេញជា ឈុតឆាកសន្ទនាតាំងពីដើមរឿងរហូតដល់បញ្ចប់រឿង និងមានរាយ ឈ្មោះតួអង្គខាងឆ្វេងដៃ។ រឿងនេះចែកចេញជា១៨ឆាក។ រីឯអត្ថបទពាក្យរាយជាអត្ថបទដែលមាន ផ្នែកពោល ផ្នែកសន្ទនា មានឈ្មោះតួអង្គនៅក្នុងសាច់រឿងតែម្តង និងចែកជាវគ្គ ឬផ្នែក។ ([1])
           
ឧទាហរណ៍ អត្ថបទល្ខោនបាសាក់រឿង “តេជោយ៉ត” ឆាកទី២
ស្តេចសម្រែៈ តាំងខ្លួនឯងជា ព្រះសម្រែរាជាធិរាជ មិនយូរមិនឆាប់ យើងនឹងបានគ្រប់គ្រងរាជ្យជាស្តេច នៅអាណាចក្រកម្ពុជាទាំងមូលមិនខាន(ច្រៀង) ដើមឡើយជារាស្ត្រស្រុកក្រាំងសម្រែ ឥឡូវពូកែដោយ ចេះវិជ្ជា(២ដង)តាំងខ្លួនជាស្តេចមានកងយោធា ល្បីល្បាញខ្ទរខ្ទារ អឺយ.....កៀរកេណ្ឌ ពលរដ្ឋ....(និយាយ) ឯណាទៅលោកឧកញ៉ា ពិភា ?
ឧកញ៉ាពិភា ករុណាថ្លៃវិសេស !
ស្តេចសម្រែ .........................................................................
                                   . ចលនា
 យើងដឹងហើយថា អក្សរសិល្ប៍ខ្មែរត្រូវបានចែកចេញជា ៤ចលនាគឺចលនាព្រាហ្មណ៍និយម ចលនាពុទ្ធនិយម ចលនាខេមរនិយម និងចលនាបរទេសនិយម។ យ៉ាងណាមិញ តេជោយ៉ត គឺជារឿង មួយដែលស្ថិតក្នុងចលនាខេមរនិយម ព្រោះរឿងនេះបានបង្កប់អត្ថន័យ យ៉ាងជ្រាលជ្រៅនូវតម្លៃរបស់ មនុស្សខ្មែរ ដែលជឿលើកម្លាំងខ្លួនឯង។ ជាក់ស្តែង បញ្ហាទាំងអស់ក្នុងរឿងបានធ្វើការដោះស្រាយ ដោយប្រើហិង្សាក្តី អហិង្សាក្តីគឺប្រើប្រាស់មធ្យោបាយ និងគំនិតផ្ទាល់ខ្លួនជាវិធីសាស្ត្រដោយមិនយកជំនឿសាសនាធ្វើជាគោលឡើយ។  បន្ថែមលើនេះទៀត ដំណើររឿងបានបង្ហាញពីបញ្ហាប្រវត្តិសាស្ត្រខ្មែរសម័យឧដុង្គក្នុងរជ្ជកាលរបស់ព្រះបាទជ័យចេស្តា។ ម្យ៉ាងទៀត រឿងនេះពុំបានទទួលឥទ្ធិពលពីណាទេគឺជារឿងដែល មានលក្ខណៈមនុស្សសុទ្ធសាធ។
                                      . កាលបរិច្ឆេទ 
អត្ថបទនេះនិពន្ធឡើងនៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៨៣ នៅក្រោយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ដំបូងរឿងនេះបានចាក់ផ្សាយតាមវិទ្យុជាតិជាច្រើនលើក ច្រើនសារក្នុងកំឡុងដើមឆ្នាំ ១៩៨៧ និងឆ្នាំបន្តបន្ទាប់ទៀត ហើយក៏មានការគាំទ្រពីសំណាក់ទស្សនិកជនខ្មែរ នាសម័យនោះជា
ខ្លាំង។ ក្រោយមកឆ្នាំ២០០១ ក្រសួងអប់រំបានដកស្រង់វគ្គខ្លះមកបញ្ចូលក្នុងកម្មវិធីសិក្សាភាសាខ្មែរ​ថ្នាក់ទី១២ ជំពូក៣ មេរៀនទី៨ អំណានទី១  ។
ឆ្នាំនិពន្ធ           - .ស ១៩៨៣ ត្រូវនឹងពុទ្ធសករាជ ២៥២៦     
            - .ស ១៩៨៣ ត្រូវនឹងមហាសករាជ ១៩០៥
                        - .ស ១៩៨៣ ត្រូវនឹងចុល្លសករាជ ១៣៤៥។
                                    . សង្គមបរិយាកាស
           ដំណើររឿងប្រព្រឹត្តទៅរវាងឆ្នាំ ១៥៧៥-១៥៩៣([2]) គឺពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងការ ទន្ទ្រានយាយីពីបរទេស និង ទំនាស់ផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ ដែលបណ្តាលឲ្យប្រទេសមានភាព ចលាចលលើគ្រប់វិស័យ។ ប៉ុន្តែផ្នែកអក្សរសិល្ប៍វិញមានការរីកចម្រើនជាខ្លាំង សូម្បីតែសព្វថ្ងៃនេះក៏ពុំអាចមានកម្រិតស្មើនឹងសម័យឧដុង្គបានទ្បើយ។ ហេតុដូចនេះហើយ ទើបអ្នកសិក្សាអក្សរសិល្ប៍ បានឯកភាពគ្នាកំណត់ថា អក្សរសិល្ប៍ក្នុងសម័យឧដុង្គបានចូលដល់យុគមាសរបស់ខ្លួន។ ដោយយោងលើសមត្ថភាពអ្នកនិពន្ធ អត្ថន័យ អត្ថរូបរបស់ស្នាដៃអក្សរសិល្ប៍នៅសម័យនោះ។([3])
            យើងសង្កេតមើលផ្នែកនយោបាយវិញម្តង គឺព្រះចៅជ័យចេស្តា ជាមហាក្សត្រខ្មែរមួយអង្គគង់ នៅក្រុងឧដុង្គមានជ័យ ព្រះអង្គជាស្តេចដែលបន្តការដឹកនាំពីព្រះបិតា ព្រះនាមស្រីសុរិយោពណ៌។  ដោយ​​​​​សារតែ ចង់ឲ្យពួកសៀមកោតញញើត ខ្លាចមិនហ៊ានឈ្លានពានប្រទេសរបស់ខ្លួន ព្រះបាទស្រីសុរិយោពណ៌ ក៏បានចងសម្ព័ន្ធភាពជាមួយពួកក្រុងអណ្ណាម។  ឯព្រះចៅក្រុងអណ្ណាមបានមើលឃើញពីផលប្រយោជន៍វែងឆ្ងាយ  ក៏ព្រមព្រៀងរៀបអភិសេកបុត្រីរបស់ខ្លួន ឲ្យធ្វើជាព្រះទេពីរបស់ព្រះជ័យចេស្តា។ យួន ក៏ចាប់ផ្តើមចូលទឹកដីខ្មែរតាំងពីពេលនោះមក។ ចំណែកឯការដឹកនាំប្រទេស​របស់ព្រះចៅជ័យចេស្តា ក៏បានយកលំអានតាមយួនដោយអន្លើ។
លំដាប់ក្រោយមក ក្រុងអណ្ណាមមានជម្លោះជាមួយចិន ក៏ពឹងព្រះចៅជ័យចេស្តាឲ្យជួយ ដោយ សុំខ្ចីខេត្តកោះក្របីព្រៃនគរ ធ្វើជាមូលដ្ឋានទ័ពហ្វឹកហាត់ទាហានត្រៀមច្បាំង ជាមួយចិនរយៈពេលប្រាំឆ្នាំ រួចនឹងប្រគល់ជូនវិញ។ ដោយការប៉ិនប្រសប់លួងលោម បបោសអង្អែលរបស់ព្រះភគវតីអង្គចូវ និង ដើម្បីឲ្យយួនជួយទប់ទល់ជាមួយសៀមផងនោះ ព្រះជ័យចេស្តា ឬព្រះជ័យជេដ្ឋាក៏យល់ព្រមឲ្យព្រះចៅ ក្រុងហ្វេដាក់ទ័ពតាមព្រះរាជសំណើ ។
            នាពេលនោះទ័ពយួនបានដឹកកូន ជញ្ជូនចៅមកនៅខេត្តកោះក្របី ព្រៃនគរ។  បន្ទាប់ពី ព្រះជ័យជេដ្ឋា ឡើងគ្រងរាជ្យ បាន៣ឆ្នាំព្រះចៅថៃណា ព្រះរាជាក្រុងស្រីអយុធ្យាក៏អាក់អន់ព្រះទ័យថា ខ្លួនធ្លាប់ជួយទំនុកបម្រុងឲ្យពលសៀម លាវចូលទៅជួយប្រាបប្រាមសឹកសត្រូវក្នុងព្រះនគរកម្ពុជា រហូត បានគ្រងរាជសម្បត្តិ បែរជាទៅចងមេត្រីភាពជាមួយព្រះចៅក្រុងអណ្ណាមទៅវិញ។ ពេលនោះ ធ្វើឲ្យ ក្រុងទេពបុរីស្រីអយុធ្យាក្តៅចុងច្រមុះក៏លើកទ័ពមកវាយលុកនគរខ្មែរ តែត្រូវបរាជ័យជាច្រើនលើក ច្រើនសារ។
                        . អ្នកនិពន្ធ និងស្នាដៃ
                             . ជីវប្រវត្តិសង្ខេប([4])
ឈ្មោះអ្នកនិពន្ធៈ ​​ លោក ទី ជីហួត
ថ្ងៃខែឆ្នាំកំណើតៈ  ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៥២
- ស្រុកកំណើតៈ  ភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
      -​​ កំរិតវប្បធម៌ៈ  ថ្នាក់ទី៣ទំនើបជាតិ សាលាអនុវត្ត (មុនឆ្នាំ ១៩៧៥)
            - កំរិតភាសាបរទេស អាន និងសរសេរភាសាបារាំង
           -ទទួលមរណភាពៈ​ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៨៧ ដោយជម្ងឺក្រិនថ្លើម នៅរាជធានីភ្នំពេញ។
                                    ប្រវត្តិការងារ( [5])
            មុនឆ្នាំ ១៩៧៥
           - ជាជាងកាត់សក់ ជិតផ្សារអូរឫស្សី នៅភ្នំពេញ   
​     -​​ ជាសិស្សសាលាផង ដើរលក់នំប៉័ង លក់ប៉ោងៗ បម្រើតុតាមហាង ដើម្បីចិញ្ចឹមគ្រួសារក្នុងនាម                          កូនច្បង                   
            - ត្រូវគេចាប់ធ្វើទាហាន ។
            ក្រោយឆ្នាំ ១៩៧៥
            - ជន្លៀសទៅស្រុកខាងម្តាយនៅភូមិកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បាន៦ខែ។      
- ត្រូវបានខ្មែរក្រហមបញ្ជូនទាំងគ្រួសារឲ្យទៅនៅភូមិត្រពាំងថ្ម សង្កាត់ប៉ោយចារ ស្រុកភ្នំស្រុក
ខេត្តបាត់ដំបង  មានការងាជាអ្នកលាយជីលេខមួយ គឺលាមកមនុស្ស។
                       ក្រោយឆ្នាំ ១៩៧៩
            - បានមកខេត្តសៀមរាប ពីរខែ។
            - បន្តដំណើរទៅរស់នៅស្រុកខាងម្តាយជាថ្មីទៀត។
            - ក្រោយមកលោកបានមករស់នៅភ្នំពេញ និង ចូលបម្រើការងារនៅវិទ្យុជាតិកម្ពុជា។
           . ស្នាដៃ​​​([6])
-ឆ្នាំ១៩៦៨ សរសេរកំណាព្យមួយឈ្មោះ “ក្តីលំបាកវេទនារបស់កូនអ្នកក្រ និងការបែងចែក
វណ្ណៈក្នុងសង្គមមនុស្ស”
- ឆ្នាំ១៩៧០ សរសេររឿង “អ្នកលេងជាយសមុទ្រ”  ជាប្រភេទប្រលោមលោក ដោយបោះលក់ តាមទីផ្សារ
-  ឆ្នាំ១៩៧២សរសេររឿង“គុហាថ្មលឿង” ជាប្រភេទប្រលោមលោកភាគ(៥ភាគ)បានធ្វើឲ្យគាត់ ល្បីឈ្មោះ
- ឆ្នាំ១៩៧២ បានចូលជាសមាជិកក្រុមអ្នកនិពន្ធខ្មែរ
            - មុនឆ្នាំ១៩៧៥ គាត់សរសេរប្រលោមលោកបាន៨ស្នាដៃ
            -ក្រោយឆ្នាំ១៩៧៩ គាត់សរសេរបាន១៧៩ស្នាដៃ ដែលក្នុងនោះមានអត្ថបទជាល្ខោនបាសាក់ ល្ខោនយីកេ ប្រលោមលោក ចម្រៀងអាយ៉ៃជាដើម។
            - ស្នាដៃចុងក្រោយរបស់លោក គឺរឿង “ក្បូនជីវិត” (២៨.០៣.១៩៨៧)
                                                ឈ្មោះស្នាដៃ មុនឆ្នាំ១៩៧៥

.
ឈ្មោះរឿង
ប្រភេទ
កាបរិច្ឆេទ
រឿងអ្នកលេងជាយសមុទ្រ
ប្រលោមលោក
១៩៧០
រឿងគុហាថ្មលឿង
----
១៩៧១-១៩៧២
រឿងអ្នកតាត្បូងខ្មៅ
----
១៩៧២
រឿងឃាតករអាវ៉ាសែ
----
១៩៧២
រឿងម្រាមភ្លើង
----
១៩៧៣
រឿងម្រេញគង្វាល
----
១៩៧៤
រឿងយមរាជប្រមឹក
----
១៩៧៤
រឿងដាវផ្កា ៦ពណ៌
----
១៩៧៥
រឿងអញមកវិញហើយ
----
១៩៧៥      


ស្នាដៃមួយចំនួនក្រោយ ឆ្នាំ១៩៧៩ (តាមលំដាប់)
.
ឈ្មោះរឿង
ប្រភេទ
កាលបរិច្ឆេទនិពន្ធ
ជ្រោយទង់ប្រយុទ្ធដើម្បីបំបាត់ភាពមិនចេះអក្សរ
អាយ៉ៃឆ្លើយឆ្លង
១២.០៧.១៩៨០
អបអរខួបទី៣៥បុណ្យឯករាជ្យ
សាធារណរដ្ឋវៀតណាម
        ------
២៣.០៨.១៩៨០
ពង្រឹងស្មារតីចំពោះឧបាយកលខ្មាំង
        ------
១២.០៩.១៩៨០
ប្រជាជនកម្ពុជាអបអរនឹងបុណ្យ
ភ្ជុំបិណ្ឌតាមប្រពៃណី
        ------
០៦.១០.១៩៨០
រឿងទម្ងន់ទោសរបស់បនក្បត់
ប៉ុលពត ក្នុងភ្លើងនរកអវិចី
យីកេរឿង
០៧.១០.១៩៨០
រឿង៧មករាថ្ងៃជោគជ័យនៃ​បដិវត្តន៍សង្គមមិនបរិសុទ្ធ
        ------
៣០.១០.១៩៨០
រឿងមាយើង(យកតាមលំនាំដើម)
        ------
១៩.១១.១៩៨០
រឿងជីវិតថ្មីក្រោយថ្ងៃ៧មករា
         ------
០១.០១.១៩៨១
រឿងម៉ាកថឺង(៣ខ្សែ)
         ------
០៩.០៦.១៩៨១
១០
រឿងការផ្ទេរតំណែងរវាងស្វានិងមាន់
អាយ៉ៃរឿង
៣១.០៨.១៩៨១
១១
រឿង៧មករាមហាជោគជ័យ
យីកេ
១៥.១២.១៩៨១
១២
រឿងទំងន់ទោសបនក្បត់ក្នុងភ្លើង អវិចី
         ------
១៩៨២
១៣
រឿងវិធីផ្ទេរតំណែងរវាងមាន់និងឆ្កែ
អាយ៉ៃរឿង
៣០.០៣.១៩៨២
១៤
រឿងចិត្តប្រណី(២ខ្សែ)
ល្ខោននិយាយ
០៧.០៤.១៩៨២
១៥
រឿងមាគ៌ាសន្តោសប្រោសប្រណី
អាយ៉ៃរឿង
១៤.០៨.១៩៨២
១៦
រឿងព្រះឥន្ទ្រខ្វាក់ភ្នែក(២ខ្សែ)
ល្ខោនបាសាក់
៣០.១១.១៩៨២
១៧
រឿងឃុនឆាង ឃុនផែន(៣ខ្សែ)
យីកេ
០៧.០៤.១៩៨៣
១៨
រឿងប្រាំឆ្នាំក្នុងជីវិតថ្មី(១ខ្សែ)
         ------
០៣.១២.១៩៨៣
១៩
រឿងសម្លេងនៃក្តីសង្ឃឹម(១ខ្សែ)
         ------
០៩.១២.១៩៨៣
២០
រឿងតេជោយ៉ត(៣ខ្សែ)
ល្ខោនបាសាក់
២៨.១២.១៩៨៣
២១
រឿងវិលរកទ្រនំ
ល្ខោននិយាយ
២៩.១២.១៩៨៣
២២
រឿងវិលរកទ្រនំ
ប្រលោមលោក
១៩៨៤
២៣
រឿងនាងបដាចារ(២ខ្សែ)
ល្ខោនបាសាក់
០៦.០៤.១៩៨៤
២៤
រឿងឈាមពលករ(២ខ្សែ)
យីកេ
០៧.០៤.១៩៨៤
២៥
រឿងស្នងសូរមនោកែវ(១ខ្សែ)
         ------
២៧.០៦.១៩៨៤
២៦
រឿងអរុណរះនៅទិសបូព៌
ល្ខោនបាសាក់
២៨.០៦.១៩៨៤
២៧
រឿងគូព្រេងចម្លែក (៤ខ្សែ)
         ------
០៥.១២.១៩៨៤
២៨
រឿងជនឥស្សរៈ(១ខ្សែ)
យីកេ
០១.០១.១៩៨៥
២៩
រឿងបុរសបេះដូងមាស(២ខ្សែ)
         ------
១៩.០៤.១៩៨៥
៣០
រឿងកុំភ្លេចរឿងចាស់ (២ខ្សែ)
         ------
១៩.០៥.១៩៨៥
៣១
រឿងមេឃបាត់ដួងចន្ទ
ប្រលោមលោក
១៥.០៩.១៩៨៥
៣២
រឿងជីវិតអាថ៌កំបាំង
(មិនទាន់ផ្សាយ)
         ------
១៩៨៦
៣៣
រឿងព្រលឹងបន្ទាយស្រី(៥ខ្សែ)
ល្ខោនបាសាក់
១២.០៤.១៩៨៦
៣៤
រឿងកងទ័ពគម្រូ
អាយ៉ៃរឿង
២៧.០៥.១៩៨៦
៣៥
រឿងក្បូនជីវិត(៣ខ្សែ)
យីកេ
២៨.០៣.១៩៨៧
៣៦
ចម្រៀងបុរាណ ៥០បទ


៣៧
ចម្រៀងសម័យ ៤៨បទ


                 
                   . សង្ខេបរឿង                                                                        
នៅដែនដីកំពង់ស្វាយមានបុរសម្នាក់ឈ្មោះ “មាស” មានងារជាឧកញ៉ាតេជោបរមរាជ ដែលគេ​ហៅថា “តេជោមាស” មានភរិយាឈ្មោះ “ ស្រែន្យ ” មានងារជាជំទាវ និង មានសិស្សជំនិតម្នាក់ឈ្មោះ“យ៉ត”ដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែង។ ស្វាមី ភរិយាទាំងពីរនេះ​មាន​ទឹកចិត្តស្រលាញ់រាប់អាន យ៉ត” ជាពន់ពេក។ ស្តេចសម្រែបានតាំងខ្លួនឯងថា“ស្តេចសម្រែរាជាធិរាជ” បានតាំងទីកងទ័ពនៅកំពង់ហៅ(កំពង់ឆ្នាំង)ដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថា“បន្ទាយនគរ”។ ស្តេចសម្រែ ជាមេបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើមអំណាចគ្រប់គ្រងផែនដី។  តេជោមាស និងសិស្សជំនិតយ៉ត បានព្យាយាមលើកទ័ពទៅបង្ក្រាបក្រុមបះបោរនេះដែរ តែត្រូវបរាជ័យ។ ជំទាវស្រែន្យ បានរៀបចំល្បិចបញ្ឆោតឲ្យស្តេចសម្រែធ្លាក់ក្នុងអន្លង់ស្នេហាចំពោះរូបនាង ហើយបង្អក​ស្រារហូតដល់ស្រវឹង។ ស្តេចសម្រែ ត្រូវបាន តេជោមាស និងយ៉ត ព្រមទាំងកងទ័ពចាប់យកទៅថ្វាយព្រះចៅ ជ័យចេស្តា​ កាត់ទោសតាមច្បាប់នគរ។
             ក្រោយពីបានទទួលជោគជ័យលើ ស្តេចសម្រែរួចមក តេជោមាស ក៏ទទួលអនិច្ចកម្មទៅ។
 ព្រះរាជាប្រទានងារនោះឲ្យទៅតេជោយ៉ត បំពេញនាទីដឹកនាំកងទ័ពជំនួស។ តេជោយ៉ត បានទទួលរាជ បញ្ជា និងដាវអាជ្ញាសឹកទៅបង្ក្រាបពួកបះបោរនៅខេត្តពោធិសាត់។ ឆ្លងតាមរយៈបទពិសោធរបស់ឧកញ៉ាចក្រី និងក្រឡាហោម ដែលទទួលបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹក នៅទីនោះមាន ម៉ឺនចៃចុងរ៉ាក់ ដែលជាប្អូនថ្លៃមហាក្សត្រផងដែរ។ ដើម្បីរកខ្មាំងខាងក្រោយខ្នង តេជោយ៉ត បានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់អូសឫស្សីបញ្ច្រាស់ចុង ដើម្បីកសាងបន្ទាយ បើនរណាប្រឆាំងនឹងត្រូវសម្លាប់ចោល។ បក្សពួកម៉ឺនចៃចុងរ៉ាក់ មិនបានធ្វើតាមបញ្ជានេះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តខ្លួនព្រោះសំអាងលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឲ្យរួចពីកំណែន​​​នេះ។ ទង្វើនោះត្រូវ តេជោយ៉ត រកឃើញថាមឺនចៃចុងរ៉ាកនេះឯងជាខ្មាំងពីក្រោយខ្នង ហើយក៏ចាប់យកទៅសម្លាប់ចោលទៅ។ ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនូក៏បានទូលថ្វាយព្រះរាជាឲ្យចាប់ តេជោយ៉ត យកទៅប្រហារជីវិត។ ព្រះរាជាធ្វើតាមការ សុំរបស់អ្នកម្នាង តែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរ ចាំរួចការនេះខ្លួននឹងមកទទួលទោសដោយខ្លួនឯង។  ដោយការទទូចសុំរបស់អ្នកម្នាងនូខ្លាំងពេកព្រះរាជាបានបង្ខំឲ្យតេជោយ៉ត មកជួបតទល់ជាមួយអ្នកម្នាងនូ។ ពេលកំពុងជជែកគ្នានោះ តេជោយ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹកបើកឱកាសឲ្យសត្រូវវាយលុក និងទទួលសំណូក ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ធ្វើឲ្យកងទ័ពបាក់ស្មារតី និយាយរួចក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនៅពេលនោះទៅ។តេជោយ៉ត ប្រកាសជម្រាបមន្ត្រីទាំងអស់នោះថា ចាំបង្ក្រាបសត្រូវរួចនឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង ។
            ការបង្ក្រាបឈ្លើយសៀមបានជោគជ័យ តេជោយ៉ត ក៏ឲ្យគេធ្វើឃ្នាងហើយដាក់ខ្លួនឯង ដើរចូលទៅទទួលទោសពីព្រះរាជា ពីបទដែលខ្លួនបានសម្លាប់អ្នម្នាងនូ  ព្រះរាជាមិនឲ្យចូលជួបរួចបញ្ជាឲ្យមន្ត្រីដោះលែង និងឲ្យទៅត្រួតការនៅឯខេត្ត កំពង់ស្វាយ។ តេជោយ៉ត បានគួចចិត្តប៉ងប្រាថ្នាយកជំទាវស្រែន្យមកធ្វើជាភរិយា តែមិនបានសម្រេចទេព្រោះជំទាវបានគិតថា តេជោយ៉ត ជាជនជាតិភាគតិចហើយជាសិស្សប្តីនាងពីមុនទៀតផង។ដោយសង្កេតឃើញជំទាវរើសអើងស្នេហាប្រកាន់វណ្ណៈបែបនេះ តេជោយ៉ត  បានប្រើល្បិចលួចយកកាំជណ្តើរផ្ទះ ជំទាវស្រែន្យ មកឲ្យជាងដាប់ឆ្លាក់ជារូបព្រះពុទ្ធបដិមា និរូបសំណាកតេជោមាស។ ក្រោយពទាវស្រែន្យថ្វាយបង្គំរូបសំណាកនេះ ទើបតេជោយ៉តប្រាប់ការពិតថា ថ្វាយបង្គំកាំជណ្តើរផ្ទះរបស់ខ្លួនឯង។ ជំទាវស្រែន្យយល់ន័យនៃទង្វើរបស់តេជោយ៉ត ហើយក៏ព្រមព្រៀងរៀបការជាមួយួតេជោយ៉ត នាពេល នោះទៅ។
. ឈ្មោះតួអង្គ និងមុខងារ
. តេជោមាសជាស្វាមីជំទាវស្រែន្យ មានងារជាតេជោបរមរាជ ត្រួតខេត្តកំពង់ស្វាយ។
. តេជោយ៉ត តេជោត្រួតខេត្តកំពង់ស្វាយបន្ទាប់ពី តេជោមាសស្លាប់ទៅ។
. ជំទាវស្រែន្យ ជាភរិយារបស់តេជោមាស ជាស្ត្រីដែលមានល្បិចឆ្នើម អាចចាប់ស្តេចសម្រែក្បត់ជាតិយកទៅកាត់ទោស។
. ព្រះចៅជ័យចេស្តា មហាក្សត្រខ្មែរគង់នៅឧដុង្គមានជ័យ។
. អ្នកម្នាងនៈ បងស្រីម៉ឺនចៃចុងរ៉ាក់ និងជាអ្នកម្នាងរបស់ព្រះចៅជ័យចេស្តា។
. ស្តេចសម្រែ មេបះបោរបម្រុងដណ្តើមរាជ្យពីព្រះចៅជ័យចេស្តា។
. ឧកញ៉ាពិភា មន្ត្រីជំនិតរបស់ស្តេចសម្រែ។
​​​៨. ឧកញ៉ាព្រះស្រីទ្វារប្រាសាទដប់ បម្រើការងារជាមួយតេជោមាស និងតេជោយ៉
៩​​. នាងម៉ៃ បុត្រីឧកញ៉ាព្រះស្រីទ្វារប្រាសាទដប់ និងជាអ្នកតាមស្រលាញ់តេជោយ៉ត។
១០. នាយឈិត ឈ្លើយសឹកសៀម និងជាមេបះបោរប្រឆាំងព្រះរាជាខ្មែរ។
១១. ម៉ឺនចៃចុងរ៉ាក់ប្អូនអ្នកម្នាងនូ ប្រឆាំងតេជោយ៉ត ហើយត្រូវតេជោយ៉តសម្លាប់ចោល។




1.     នួន សារឿន ចម្លើយ លំហាត់ សំណួរ និងតែងសេចក្តី ភាសាខ្មែរថ្នាក់ទី១២ ២០០-២០០២ ទំ ៨៥
2)សូ អឿន ប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា ទំ ១៨
3) បណ្ឌិត ធ សោ សំណួរ និង ចម្លើយវប្បធម៌ ខ្មែរភាគ២ ១៩៩៣ ទំ ៧២
4) តាមឯកសារ​ស្រាវជ្រាវរបស់និស្សិតមហាវិទ្យាល័យអក្សរសាស្រ្ត ជំនាន់ទី៩ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ១៩៨៨-១៩៩២
៥)​ ៦) ប៊ី គឹមសែន តេជោយ៉ត ២០០៤ ទំ ២-




1 comments:

  1. ខ្ញុំចង់បានរឿងប្រលោមលោករឿង វិលរកទ្រនំ

    ReplyDelete