Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង តេមិយ (ផ្នែកទី ១ វិធីសាស្ត្រស្រាវជ្រាវ)

ផ្នែកទី ១

វិធីសាស្ត្រស្រាវជ្រាវ




វិធីសាស្ត្រស្រាវជ្រាវ

១. ភាពចាំបាច់នៃសារណា
            ចំពោះអ្នកអក្សរសិល្ប៍ ការសិក្សាអក្សរសិល្ប៍ គឺមានសារៈសំខាន់ណាស់ ហើយការនេះ ក៏បាន​កើតឡើងជាយូរយារមកហើយដែរ តែភាគច្រើនគឺគេបានធ្វើការសិក្សាច្រើនតែលើស្នាដៃរបស់អ្នកនិពន្ធដែលជាជនជាតិខ្មែរ ។
            ក៏ប៉ុន្តែសម័យបច្ចុប្បន្ននេះ ដោយសារវិស័យអក្សរសិល្ប៍មានការរីកចម្រើន អ្នកអក្សរសិល្ប៍ក៏​មានច្រើន ហេតុនេះភាពទូលំទូលាយនៃការសិក្សាស្នាដៃអក្សរសិល្ប៍ក៏វិវត្តទៅតាមទម្រង់នោះដែរ គឺក្រៅ​ពីការសិក្សាស្នាដៃអក្សរសិល្ប៍ជាច្រើន ដែលជារបស់អ្នកនិពន្ធខ្មែរ ក៏នៅមានស្នាដៃអក្សរសិល្ប៍បរទេស​ក្នុងតួលេខមួយ ដែលគួរឲ្យកត់សម្គាល់ផងដែរ រហូតមុខវិជ្ជាអក្សរសិល្ប៍បរទេសនេះត្រូវបានបង្កើតឡើង​នៅក្នុងមហាវិទ្យាល័យជាច្រើននៅទូទាំងប្រទេសកម្ពុជា ។
            ការលើកយកប្រធានបទ សិក្សាស្នាដៃអក្សរសិល្ប៍បរទេសរឿងទុគ៌តជន មកសិក្សានេះ គឺមាន​គោលបំណង ៖
-       ចង់ដឹងពីជីវប្រវត្តិរបស់អ្នកនិពន្ធ Victor Hugo
-       ចង់ដឹងពីសង្គមបរិយាកាសរបស់ប្រទេសបារាំងនាសតវត្សទី១៩តាមរយៈស្នាដៃអក្សរសិល្ប៍
-       ចង់ដឹងពីគំនិត និងបែបផែននៃការបង្កើតនិម្មិតកម្មអក្សរសិល្ប៍របស់អ្នកនិពន្ធបរទេស
-       ចង់ដឹងពីសិល្ប៍វិធីក្នុងការតាក់តែងស្នាដៃរបស់អ្នកនិពន្ធបរទេស
-       ចង់ដឹងពីទំនោររបស់អ្នកនិពន្ធ Victor Hugo
-       ចូលរួមបង្កើតស្នាដៃសម្រាប់ទុកជាឯកសារដល់អ្នកសិក្សាជំនាន់ក្រោយ
-       ជួយលើកស្ទួយវិស័យអក្សរសាស្ត្រជាតិខ្មែរ
-       ស្វែងយល់ពីរបៀបសរសេរ និងផលិតសម្ភារឧបទេសក្នុងវិធីសាស្ត្របង្រៀន‑រៀនអក្សរសិល្ប៍
-       ស្វែងយល់ពីរបៀបសរសេរ និងបែបបទនៃការស្រាវជ្រាវ ដើម្បីរាវរកគន្លឹះថ្មីៗជុំវិញការ​ស្រាវជ្រាវ
-       ដើម្បីបំពេញលក្ខខណ្ឌក្នុងការបញ្ចប់ការបណ្ដុះបណ្ដាល ផ្នែកគរុកោសល្យដល់គ្រូកម្រិតឧត្តម បរិញ្ញា+១ នៅវិទ្យា​ស្ថានជាតិអប់រំ ។
២. ប្រវត្តិទាក់ទងនឹងកិច្ចការស្រាវជ្រាវ
ចំពោះការសិក្សាលើផ្នែកជីវប្រវត្តិ និងស្នាដៃអ្នកនិពន្ធ គេឃើញមានអ្នកអក្សរសិល្ប៍មួយចំនួន​ធ្វើការសិក្សាដែលមានដូចជា ៖
-       លោក លាង ហាប់អាន សិក្សាអត្ថបទ ១៩៦៦
-        លោក លី ធាមតេង អ្នកនិពន្ធខ្មែរ ភិរម្យង៉ុយ ១៩៦៦
-       លោក លី ធាមតេង អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី ១៩៧២
-       លោក ជ័យ ចាប សំរាវជ្រាវជីវប្រវត្តិអ្នកនិពន្ធខ្មែរ ១៩៨៦
-       លោក គឹម ពេជ្រពីរនន់ អ្នកនិពន្ធរឿងល្ខោនល្បីៗ ២០០២
-       លោក ឃីងហុកឌី មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី១៩ ២០០៣
-       លោក លាង ហាប់អាន ព្រះរាជសម្ភារ កវីរាជសតវត្សទី១៧ ២០០៥
-       លោក កែវ ចន្ថា កម្រងកំណាព្យកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ២០០៧
-       លោក ឃីង ហុកឌី អក្សរសិល្ប៍ខ្មែរសតវត្សទី២០ អ្នកនិពន្ធ និងអត្ថបទ ២០០៧
ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូច​សាកលវិទ្យាល័យឯ​ទៀតៗក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានខ្លះជាសារណា និងខ្លះទៀតគ្រាន់តែជា​កិច្ចការស្រាវជ្រាវជាក្រុមតូចៗ ហើយលើកប្រធានបទដដែលប៉ុណ្ណោះ  និងមិនបានធ្វើការចងក្រងជាប្លង់​សម្រាប់បង្រៀនផ្នែកអក្សរសិល្ប៍នោះទេ ។ ក៏ប៉ុន្តែនៅក្នុងវិទ្យាស្ថានជាតិអប់រំ មានលក្ខណៈប្លែក ព្រោះ​ក្រៅពីសិក្សាស្នាដៃអក្សរសិល្ប៍ ហើយតម្រូវឲ្យមានការសរសេរជាកិច្ចតែងការ និងផលិតសម្ភារឧបទេស​សម្រាប់បង្រៀនទៀត ។
៣. ព្រំដែនស្រាវជ្រាវ
ក្នុងការសិក្សាវិភាគ និងបកស្រាយចំពោះប្រធានបទ គឺក្រុមយើងខ្ញុំសុំធ្វើការសិក្សាតែទៅលើផ្នែក​ជីវប្រវត្តិរបស់អ្នកនិពន្ធ Victor Hugo និងលើកយកស្នាដៃមួយរបស់លោកមកសិក្សា គឺរឿងទុគ៌តជន តែ​ប៉ុណ្ណោះ ។
នៅត្រង់ចំណុចចាប់ផ្តើម ក្រុមយើងខ្ញុំបានធ្វើការបង្ហាញពីផ្នែកសង្គមបរិយាកាសរបស់ប្រទេស​បារាំងបន្តិចបន្តួចផងដែរ ។ ចំណែកនៅផ្នែកខាងក្រោយមានកិច្ចតែងការក្នុងការសិក្សារឿងទុគ៌តជន និង​ការផលិតសម្ភារឧបទេស ។
៤. វិធីសាស្ត្រសរសេរ
ប្រធានបទនេះ ក្រុមយើងខ្ញុំបានប្រើប្រាស់វិធីសាស្ត្រក្នុងការសរសេរដោយការកំណត់មាតិកា បន្ទាប់មកធ្វើការប្រមូលទិន្ន័យដែលជាឯកសារមានស្រាប់ ដែលមានមួយចំនួនតូច និងតាមរយៈប្រព័ន្ធ​អ៊ីនធើណែត ក៏ដូចជាការប្រើប្រាស់ CD Rom Encarta 2009 ជាដើម ។ បន្ទាប់មកទើប​ចាប់ផ្តើមសរសេរ​ជាបន្តបន្ទាប់ ហើយរាល់ពេលបញ្ចប់មួយវគ្គៗ ពួកយើងបានយកទៅឲ្យសាស្ត្រាចារ្យ​ដឹកនាំត្រួតពិនិត្យ និងកែសម្រួល ។
ក្នុងការប្រមូលទិន្នន័យ គឺប្រព្រឹត្តទៅ ៖
-       នៅបណ្ណាល័យជាតិ
-       នៅបណ្ណាល័យវិទ្យាស្ថានជាតិអប់រំ
-       នៅបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
-       នៅបណ្ណាគារ និងតូបលក់សៀវភៅផ្សេងៗនៅទីក្រុងភ្នំពេញ
-       នៅហាងអ៊ីនធើណែតនានាក្នុងទីក្រុងភ្នំពេញ
-       ពីសិស្សច្បងដែលធ្លាប់បានសិក្សាស្នាដៃទាក់ទងនឹងប្រធានបទនេះពីមុនមក ។
ចំពោះការរចនាទំព័រ គឺយកតាមការកំណត់របស់វិទ្យាស្ថានជាតិអប់រំ និងឯកសាររបស់​រាជបណ្ឌិតសភាកម្ពុជា សារណា និងនិក្ខេបបទ សិល្បៈ និងវិធីសាស្ត្រក្នុងការរៀបចំនិពន្ធ និងការពារ របស់បណ្ឌិត ស៊ន សំណាង
៥. ផលពិបាកក្នុងការសរសេរ
            នៅក្នុងដំណើរការនៃការសរសេរកិច្ចការមួយនេះ គឺពួកយើងបានជួបប្រទះបញ្ហាមួយចំនួនដូចជា​ការខ្វះខាតឯកសារ កម្រិតនៃការស្រាវជ្រាវនៅទាប ហើយម្យ៉ាងទៀតឯកសារដែលត្រូវសិក្សាសរសេរជា​ភាសាបរទេស ដូចនេះត្រូវទាមទារឲ្យមានការអានជាច្រើនសារ​ និងធ្វើការបកប្រែ ។
            ៦. ផលរំពឹងទុក
            ក្រោយពីបានសិក្សាប្រធានបទមួយនេះរួចមក យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថា​ នឹងទទួលបាននូវ​លទ្ធផលដូចខាងក្រោម ៖
-       អាចដឹងពីជីវប្រវត្តិរបស់អ្នកនិពន្ធ Victor Hugo
-       នឹងអាចចង់ដឹងពីសង្គមបរិយាកាសប្រទេសបារាំងនាសតវត្សទី១៩តាមរយៈស្នាដៃអក្សរសិល្ប៍
-       អាចដឹងពីគំនិត និងបែបផែននៃការបង្កើតនិម្មិតកម្មអក្សរសិល្ប៍របស់អ្នកនិពន្ធបរទេស
-       អាចដឹងពីទំនោររបស់អ្នកនិពន្ធ Victor Hugo
-       អាចចូលរួមបង្កើតស្នាដៃសម្រាប់ទុកជាឯកសារដល់អ្នកសិក្សាជំនាន់ក្រោយ និងជួយលើក​ស្ទួយវិស័យអក្សរសាស្ត្រជាតិខ្មែរ
-       អាចស្វែងយល់ពីរបៀបសរសេរ និងការផលិតសម្ភារឧបទេសក្នុងវិធីសាស្ត្របង្រៀន‑រៀន​អក្សរសិល្ប៍
-       អាចស្វែងយល់ពីរបៀបសរសេរ និងបែបបទនៃការស្រាវជ្រាវ ដើម្បីរាវរកគន្លឹះថ្មីៗជុំវិញការ​ស្រាវជ្រាវ
-       អាចឲ្យមានគំនិតថ្មីក្នុងការបង្កើតស្នាដៃអក្សរសិល្ប៍

-       ស្នាដៃមួយនេះនឹងអាចជាឯកសារពិគ្រោះមួយក្នុងការសិក្សាស្នាដៃអក្សរសិល្ប៍ ជាពិសេស​នោះគឺការសិក្សាអក្សរសិល្ប៍បរទេស ដល់អ្នកសិក្សាជំនាន់ក្រោយ ។

0 comments:

Post a Comment