Saturday, October 10, 2015

វិយោគកថា

                                 វិយោគកថា
-សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
-សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីគោរព
-សូមគោរព ក្រុមគ្រូសារ បង្អូន ញាតិមិត្ត សាច់សារលោហិត ជិតឆ្ងាយទាំងអស់នៃសព ជាទីគោរពរាប់អាន។
តាងនាមខ្ញុំព្រះករុណា ខ្ញុំបាទតំណាងអោយក្រុមគ្រួសារនៃសព ខ្ញុំព្រះករុណា ខ្ញុំបាទមានកិត្តតយស បានទទួលនូវការអនុញ្ញាត ឡើងថ្លែងជីវិតប្រត្តិសង្ខេបរបស់លោក ហែម សំអុល ដូចតទៅៈ
លោក(ហែម សំអុល) ឈ្មោះដើមហៅ ម៉ៅ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៤២ នៅភូមិ ហនុមាន ឃុំ កណ្ដឹង ស្រុក បាតី ខេត្ត តាកែវ។
ឪពុកឈ្មោះ (ហែម ជា) សញ្ជាតិខ្មែរ ជាកសិករ (ស្លាប់)
ម្ដាយឈ្មោះ (ជៃ រី) សញ្ជាតិខ្មែរ ជាកសិករ (ស្លាប់)។ លោក( ហែម សំអុល) ជាកូនទី២ ក្នុងចំណោមបងប្អូន ៧ នាក់ ស្រី ៦ នាក់ លោកជាកូនប្រុសទោលតែមួយក្នុងគ្រួសារ។
លោក (ហែម សំអុល) បានរៀបះអាពាហ៍ពិពាហ៍ នៅឆ្នាំ ១៩៧២ ភរិយា ឈ្មោះ វង្ស ណារីសញ្ជាតិខ្មែរ នៅភូមិ ព្រែកឬស្សី ឃុំ តាខ្មៅ ក្រុង កណ្ដាលស្ទឹង ខេត្ត កណ្ដា (ក្នុងសម័យនោះ)។ លោកមានបុត្រចំនួន ៦នាក់ ប្រុស ១ និងស្រី៥ នាក់ តែសព្វថ្ងៃលោកនៅសល់តែកូនចំនួន ៥ នាក់ប៉ុណ្ណោះ កូនប្រុសឈ្មោះ (សំអុល វិស្ណុ) បានទទួលមរណៈភាពហើយ។
អំពីអតីតភាពការសិក្សា និងបំរើការងាររបស់លោក(ហែម សំអុល)មានដូចតទៅៈ
អាយុបាន ៧ ឆ្នាំ កុមារ(ហែម សំអុល) ត្រូវបានឪពុកម្ដាយបញ្ខូនឲ្យទៅសិក្សានៅ សាលាបឋមសិក្សាទន្លេបារី។ អាយុបាន ១២ឆ្នាំ លោកបានប្រលងជាប់ចូលរៀន នៅអនុវិទ្យាល័យ ទួលស្វាយព្រៃ ខេត្ត តាកែវ។ អាយុ ១៦ ឆ្នាំ លោកបានប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាបឋមភូមិ។
ក្រោយពីបានបញ្ចប់មធ្យមសិក្សាលោក(ហែម សំអុល) បានប្រលងជាប់ចូលរៀននៅសាលាបច្ចេកទេសផ្នែក ទេពកោសល្យស៊ីវិកភ្នំពេញ។ នៅឆ្នាំ១៩៧១ បានបញ្ចប់ការសិក្សា និងបានចូលបំពេញការងាររដ្ឋ នៅផ្នែកសាធារៈការ ខេត្តកណ្ដាល រហូតដល់ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥។
ក្រោយថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ រូបលោកនឹងក្រុមគ្រួសារត្រូវបាន ប៉ុល ពត ជម្លៀសចេញពីភូមិ ព្រៃឬស្សី ទៅធ្វើជាទាសករ នៅភូមិ ពោធិ៍អណ្ដែត ឃុំ ត្រើយស្នា ស្រុក ស្អាង ខេត្ត កណ្ដាល បន្ទាប់មកទៀត ត្រូវបានបញ្ចប់ទៅរស់នៅភូមិ កំពីពួយ ឃុំ ស្រះទឹក ស្រុក ភ្នំស្រុក ខេត្ត បាតដំបង។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ លោក ហែម សំអុល នឹងក្រុមគ្រួសារ ត្រូវបានវិលត្រឡប់មករស់នៅភូមិ ព្រៃឬស្សីវិញ និងបានចូលបំរើដំបូងនៅក្រសួងការបរទេស រយៈពេល ៥ ខែ មានឋានៈជា មេជាងឈឺ។ ក្រោយមកទៀតលោកបានចូលបំរើការងារផ្នែក គមនាគមន៍ ស្ពាន ថ្នល់ ខេត្ត កណ្ដាល។ នៅចុងឆ្នាំ ១៩៧៩ លោកទទួលឋានៈជាអនុប្រធានផ្នែក ទទួលបន្ទុកជាប្រធានគ្រប់គ្រង បច្ចេកទេស ស្ពាន ថ្លល់។
នៅឆ្នាំ ១៩៨៩ លោក(ហែម សំអុល) ត្រូវបានតែងតាំងជាប្រធានមន្ទីរឧស្សាហកម្មខត្ត កណ្ដាល។ នៅឆ្នាំ ១៩៩១ លោកបានផ្ទេរពីមន្ទិរឧស្សាហកម្ម មកជាអនុប្រធានមន្ទីរគមនាគមន៍ ដឹងជញ្ជូនប្រៃសនីយ៍ ខេត្ត កណ្ដាល។
នៅឆ្នាំ ២០០៧ លោក(ហែម សំអុល) ត្រូវបានដាក់ចូលនិត្តន៍ ក្រោយពីបានបំរើការងារ បំរើរដ្ឋ ជាង៣០ឆ្នាំ។
*ឥស្សរយស ដែលលោ(ហែម សំអុល)បានទទួល
- មេដាយ មាសការងារ ចំនួន ០៦ គ្រឿង
- មេដាយ ស្ថាបនាជាតិ ចំនួន ០១ គ្រឿង
- មេដាយ សំរិទ្ធការងារ ចំនួន ០១ គ្រឿង
មុននឹងក្រោយចូលនិវត្តន៍លោក(ហែម សំអុល) តែងតែមានជំងឺប្រចាំកាយ និងបានចូលព្យាបាលជាបន្តបន្ទាប់។ ការព្យាបាលជំងឺជួនកាលនៅក្នុងស្រុកខ្មែរ ជួនកាលទៅបរទេស មានប្រទេសយួនជាដើម។ ជម្ងឺរបស់លោកហាក់ដូចជាម្ដង ជា ម្ដងឈឺ តែមកដល់ចុងក្រោយនេះសភាពជម្ងឺមានសភាពធ្ងន់ធ្ងរ​ រហូតដល់គាត់មិនអាចងើបពីកន្ទេលបាន និងបាត់បង់វិញ្ញាណ សល់តែដង្ហើមរង់ចាំតែថ្ងៃកំណត់។ សភាពការណ៍នេះបានត្រេតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះលោកក៏បានលាចាកលោកនេះនៅ ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិការ ឆ្នាំ​២០១៣ វេលាម៉ោង ៥ និង ៤៥ នាទីល្ងេច ក្នុងជន្មាយុ ៧២ ឆ្នាំ។
មរណៈភាពរបស់លោក(ហែម សំអុល) ធ្វើឲ្យយើងខ្ញុំនិងក្រុមគ្រួសារមាន ភរិយា កូន ចៅ បងប្អូន ញាតិមិត្ត សាច់សារលោហិតទាំងអស់មានការសោកស្ដាយ អាឡោះអាល័យ ជាពន់ពេក ព្រោះថាលោក(ហែម សំអុល) ជាស្វាមីដ៏ល្អ ជាឪពុកដ៏ល្អ លោកតែងតែមានព្រហ្មវិហារធម៌ចំពោះ កូន ចៅ និងជាគំរូដ៏ល្អក្នុងក្រុមគ្រួសារ។ ម៉្យាងទៀតលោកមានអត្តចរិក ស្លូតបូត ជាទីរាប់អានរបស់ញាតិមិត្តជិតឆ្ងាយ។ នៅក្នុងការងាររដ្ឋលោកដ៏បានទទួលការគោរពរាប់អសន ស្រឡាញ់ពីសំណាក់បុគ្គលិកក្រោមបង្គាប់ផងដែរ។
ក្នុងឳកាសនេះ យើងខ្ញុំទាំងអស់គ្នាជាក្រុមគ្រួសារ រួមទាំងញាតិមិត្តជិតឆ្ងាយ ដែលមានវត្តមាននៅទីនេះ សូមលំអោនកាយ វាចា ចិត្ត ធ្វលគារវកិច្ចគោរពវិញ្ញាណក្ខ័ន្ធលោក (ហែម សំអុល) ដែលបានអនិច្ចកម្មលាចាកលោកនេះទៅ និងសូមឧទ្ទិសបុណ្យកុសលផល្លាអានិសង្ឃ ដែលកើតអំពីបុណ្យទក្ខិណានុប្បទាន ជូនដល់បដិសន្ធិវិញ្ញាណ របស់លោក(ហែម សំអុល) សូមទទួលបាននូវគំនរបុញ្ញរាសីជាទី គាប់ចិត្ត និង សូមឲ្យបានរួចរំដោះចាកទុក្ខទោស ពៀវេរាទាំងពួង ទៅកើតក្នុង សុគតិភព ជាភយោភាពទៅកំបីឃ្លាងឃ្លាតឡើយ។
ឆ្លៀតក្នុងឳកាសនេះ ខ្ញុំបាទតំណាងអោយក្រុមគ្រួសារ នៃសពមាន អ្នកស្រី(វង្ស ណារី) ដែលជាភរិយា សូមលំអោនកាយគោរព និងថ្លែងអំណរគុណយ៉ាងជ្រៀវជ្រៅបំផុត ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្ដល់កិត្តិយសយ៉ាងធំធេងអញ្ចើញចូលរួមក្នុងពិធីបុណ្យនេះ ញុំងឲ្យមានភាពអធិកអធម និងបានបង្ហាញពីសាមគ្គីភាព ចូលរួមលំលែកទុក្ខជាមួយ យើងខ្ញុំជាក្រុមគ្រួសារ យើខ្ញុំចងចាំជានិច្ចមិនអាចបំភ្លេចបាននូវសន្ដានចិត្តដ៏ប្រពៃនេះ។
យើងខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជួនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ញាតិមិត្ត ជិតឆ្ងាយទាំងអស់ សូមទទួលនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើង

                                                                                                សូមអរគុណ!!!!!!

0 comments:

Post a Comment