«បង្គួយនឹងកើតជៀស
មាសនឹងកើតសំណ
ភ្នំមិនកើតថ្ម
ស្រីល្អមិនកើតប្តី»
១.ពាក្យចាស់លោកចែង
លើកមកសម្តែង បង្ហាញឃើញពិត
នៅក្នុងសង្គម
ជាក់គ្មានប្រឌិត អោយកូនៗគិត
នៅក្នុងសន្តាន។
២.លោកសម្តែងថា បង្គួយនោះណា ប្រាណប្រែសណ្ឋាន
កើតជាសត្វជៀស ពិបាកប៉ាន់ស្មាន
រូបរាងខ្លួនប្រាណ
សឹងដូចតែគ្នា។
៣.តាមពិតលោកចង់ ប្រៀបធៀបតួអង្គ ទាំងពីរអង្គា
មកមនុស្សយើងជាក់ ប្រុសស្រីសោភា ថាគ្រប់កាយា
មើលថាមិនត្រូវ។
៤.ប្រុសខ្លះតាក់តែង កែរាងខ្លួនឯង សម្តែងតម្រូវ
ពង្រីកដើមទ្រូង ដូចស្រីទូទៅ សក់រលោងខ្មៅ
មើលព្រឺកាយា។
៥.រីស្រីខ្លះវិញ ខ្លួនតូចត្រមិញ ធ្វើប្រុសសង្ហា
ស្លៀកខោខាវប៊យ អាវស្រុងហ៊ឺហា ឯអាវវែនតា
នាងឈប់ពាក់ហើយ។
៦.ដំណើរនាងលះ ឃ្លីងឃ្លោងស្រឡះ មិនអឹមអៀនឡើយ
កាត់សក់ត្រឹមក ល្អណាស់ព្រះអើយ ដូនតាប្រាប់ហើយ
បង្គួយនឹងជៀស។
៧.រីធាតុមាសមិញ អ្នកផងចង់ទិញ មិនថាម៉ឺនរាស្រ្ត
មកតុបតែងកាយ កាយថ្លៃស្មើមាស ជនារវាស
តែងអោយតម្លៃ។
៨.ថ្លៃខ្ពស់ល្អលន់ មនុស្សម្នានុជន ឈូឆរច្រើនក្រៃ
អោយតម្លៃវា ស្មើនឹងសង្ខៃ ព្រោះមាសអាចច្នៃ
លើកតម្លៃមនុស្ស។
៩.តែពាក្យចាស់ចែង ថាមាសនេះឯង តម្លៃធ្លាក់ជ្រុះ
កើតជាសំណ ដូចថ្មដែលដុះ នៅតាមភ្នំនោះ
គ្មានអ្នករាប់រក។
១០.ពិតណាស់ពាក្យចាស់
បង្ហាញក្រឡះ លំអានរៀងមក
គឺលោកចង់ធៀប ទៅមនុស្សក្នុងលោក ដែលពុំបានយក
ពាក្យពេចន៍តាដូន ។
១១.ពុកម៉ែមីងមា មានគ្រូអាចារ្យ អប់រំក្មួយកូន
សម្តីមាសនោះ ស្មើមាសទាំងក្បូន តែបែរកូនៗ
មិនត្រងត្រាបស្តាប់។
១២.មាសគឺសម្តី ដែលបុព្វការី ឧបមាមកស្រាប់
សម្តីស្មើមាស ប្រែប្រាណក្រឡាប់ តម្លៃថោកអាប់
គ្មានអ្នកចូលចិត្ត។
១៣.ឯខ្លឹមបន្ត ភ្នំមិនកើតថ្ម ពាក្យចាស់ប្រឌិត
ឧបមាថាភ្នំ រែងធំខ្ពស់ពិត ព្រោះមានថ្មដិត
ដុះក្នុងតួភ្នំ។
១៤.លោកធៀបសាសនា
រុងរោចន៍អស្ចារ្យ ខ្ពង់ខ្ពស់ឧត្តម
ខ្ពស់ដូចគិរី ដែលមានថ្មដុំ ជំរុញអោយថ្កុំ
ថ្កើងមានសិរី។
១៥.ថ្មនោះគឺលោក លើកបង្ហាញយក ឧបមាឧបមៃ
គឺមានព្រះសង្ឃ បរិស័ទប្រុសស្រី ជាអ្នកឃ្មាតខ្មី
ជំរុញសាសនា។
១៦.អោយខ្ពស់រុងរោចន៍
រុងរឿងប្រយោជន៍ អស់កាលនោះណា
គម្រប់៥០០០ នៃព្រះវស្សា ដែលព្រះសាស្តា
កំណត់ដៅទុក។
១៧.ឯឃ្លាបញ្ចប់ យើងនឹងរៀបរាប់ ទៅតាមទំនុក
បង្ហាញតាមន័យ សេចក្តីអ្នកស្រុក ដែសស្តាប់ស្រួលសុខ
ជ្រួតជ្រាបសន្តាន។
១៨.ខ្មែរថាស្រីល្អ ខ្ញុំសូមបន្ត ញែកជាពីរស្ឋាន
មួយគឺស្រីល្អ ឆើតឆាយអង្គប្រាណ ហិចហើរគ្មានបាន
ប្រយោជន៍ការអ្វី។
១៩.ស្រីល្អបែបនេះ ពាក្យចាស់ថាច្នេះ ក្រមិនកើតប្តី
សង្វាតណាស់ដែរ តែគ្មានបានស្អី បើសិនបានប្តី
ប្តីនោះប្តីគេ។
២០.មួយទៀតស្រីល្អ កបដោយបវរ គ្រប់លក្ខណ៍ម្ល៉េះទេ
រូផ្នត់សំពត់ មិនដែលងាករេ ប្រតិបត្តិស្រីខ្មែរ
ពេញលក្ខិណា
។
២១.លោកថាល្អពេក ទោះដើតឬដេក កបដោយចរិយា
គោរពច្បាប់ស្រី ឥតមានប្រេះឆា ពាក្យចាស់លោកថា
មិនកើតប្តីដែរ។
0 comments:
Post a Comment