II.សង្ខេបរឿង និងរាយនាមតួអង្គ
២.១ សង្ខេបរឿង
សមេ្តច ហ៊ុន សែន ប្រសូតិ
នៅថ្ងៃ អង្គារ ទី ប្រាំ ខែ សីហា ឆ្នាំ ១៩៥២នៅពេលយប់ ក្រោមពន្លឺព្រះចន្ទ ពេញបូណ៌មី
ត្រូវនិង ខែ ស្រាពណ៍ ឆ្នាំ រោង ពុទ្ធសករាជ ២៤៩៦ ។
សមេ្តច ប្រសូតិនៅភូមិពាមកោះស្នា
ស្រុកសឹ្ទងត្រង់ ត្រើយខាងកើតនៃទន្លេមេគង្គ ក្នុងខេត្ត កំពង់ចាម ។ សម្តេច ហ៊ុន
សែន មានឪពុក ឈ្មោះ ហ៊ុន នាង និង ម្តាយ
ឈ្មោះ ឌី ប៉ុក ដែលមាន
មុខរបរជាកសិករ។ សម្តេច ជាកូនកសិករមានជីវភាពខ្វះខាតណាស់ គ្រួសារសម្តេចគ្មានមុខរបរ
អ្វីក្រៅ ពីធ្វើស្រែ ចំការទេ
ទោះបីមានការឈឺថ្កាត់ម្តងៗក៏គ្មាន
ថ្នាំព្យាបាលឲ្យបានដិតដល់ដែរ ។
ដោយសារមូលហេតុនេះហើយបានធ្វើឲ្យសម្តេចមាន
សន្ទុះក្នុងចិត្តយ៉ាងខ្លាំង សម្តេចបាន ប្តេជា្ញថា និងរៀនឲ្យបានខ្ពង់ខ្ពស់មានមុខមាត់នៅក្នុង
សង្គម និងគេឲ្យទាល់តែ
បាន ។ សមេ្តចបានចំណាយពេលវេលាអស់រយៈពេល៦ឆ្នាំ
ក្នុងសាលាបឋមសិក្សានៅក្នុងភូមិកំណើត របស់សម្តេច ។
ប៉ុន្តែនៅកាលនោះ នៅក្នុងភូមិ ឃុំ មានការខ្វះខាតសាលាថ្នាក់ខ្ពស់ៗ ដូចនេះ
សម្តេចបានចាកចេញពីភូមិកំណើត មករៀននៅទីក្រុង ភ្នំពេញ នៅវិទ្យាល័យឥន្ទ្រទេវី ។
ក្នុងចន្លោះឆ្នាំ (១៩៦៥-១៩៦៩) សម្តេចស្ថិតនៅក្នុងបឋមវ័យប៉ុណ្ណោះ តែសម្តេចមានការខិតខំ ព្យាយាមរៀនសូត្រយ៉ាង
ខ្លាំង។គណិតវិទ្យានិងអក្សរសាស្រ្តខ្មែរជា មុខវិជ្ជាដែលសម្តេច
រៀនពូកែ ជាងគេ ។ ក្រៅពីការសិក្សាសម្តេច ចូលចិត្តលេងកីឡាដូចជា បាល់ទះ បាល់ទាត់ ជាដើម ។
នៅពេលសិក្សាសមេ្តចមានការអត់ធ្មត់ក្នុងការរៀនសូត្រណាស់ ដូចជាកំណាព្យដែលជា
ស្នាដៃ របស់ព្រះអង្គឌួង របស់ភិរម្យង៉ុយ ជាដើម។ជាងនេះ ទៅទៀត
ក៏នៅមានស្នាដៃជា ច្រើនទៀតដែល សម្តេច ចូលចិត្តដូចជា ស្នាដៃរបស់លោក ទឹវ អុល
រឿងរាមកេរ្តិ៍
រឿងភិនវង្សហ្លួងសម្តេចកន រឿង
ទុំទាវ កុលាបប៉ៃលិន ផ្កាស្រពោន ជាដើម ។ នៅក្នុងវ័យជំទង់សម្តេចមានគំនិតចង់
ប្រលូកនៅក្នុងឆាកនយោបាយស្របប្រទេសកម្ពុជា
មានសេដ្ឋកិច្ចរីកចំរើនជាងនេះ ។ ក្នុងសម័យ នោះសម្តេចស្អប់ខ្ពើមអំពើពុករលួយរបស់
តំណាងរាស្រ្តមួយចំនួនខ្លាំងណាស់បានតែនិយាយតែ ពុំដែលយកចិត្តទុកដាក់ពីសុខទុក្ខ
របស់រាស្រ្តម្តងណាទេ ជាពិសេសលោកស្អប់អ្នកដែលមានប្រាក់ និងកូនចៅរបស់ពួកគេ
អាងឪពុកម្តាយមានប្រាក់ដើរធ្វើបាបអ្នកក្រីក្រ ។
អាងឪពុកមា្តយមានប្រាក់អំណាច គិតតែយកលុយសូក ប៉ាន់គ្រូដើម្បីបានពិន្ទុល្អ ។
ក្នុងចន្លោះពេលនៃការសិក្សា
គោលបំណងរបស់សម្តេច គឺចង់ធ្វើគ្រូបង្រៀនដ៏ល្អ ម្នាក់ នៅឯ ស្រុកស្រែជនបទ ។
ប៉ុន្តែអកុសលនៅសម័យនោះមានរដ្ឋ ប្រហារមួយ កើតឡើង ដឹកនាំដោយ លោក លន់ នល់
បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ បណ្តាលឲ្យ ស្រុកទេស មានសង្រ្គាមគាំទ្រដោយ
អាមេរិចកាំង ។ ក្នុងពេលនោះសម្តេចបានចូល រណសិរ្ស សង្រ្គាះ ជាតិដឹកនាំដោយសម្តេចឪ ។
ក្នុង កាលៈទេសៈនោះសម្តេចត្រូវ បាក់បែក គ្រួសារ រស់នៅ ជ្រកកោនតែក្នុង
ព្រៃមួយថ្ងៃមួយថ្ងៃឮតែ សំលេងគ្រាប់ផ្ទុះ ។
លន់ នល់ បានដូររបបព្រះរាជាទៅជារបបសាធារណរដ្ឋខ្មែរ មានទំនាក់ទំនងជា
មួយអាមេរិចកាំង ក្នុងការធ្វើសង្រ្គាម ។
នៅថ្ងៃ ១៨ មិថុនា
មានការបង្ហូរឈាមមួយយ៉ាងធំ រវាងអ្នកគាំទ្រសម្តេចឪ និងអ្នក គាំទ្រ លោក លន់ នល់
បានកាន់កាប់ទីក្រុង និងខត្តជាច្រើន ព្រះអង្គបានបញ្ជា ឲ្យសម្តេច ចូលព្រៃម៉ាគីស៍
ដើម្បីធ្វើការតស៊ូ ។ ដោយសារមានការឈឺចាប់ សម្តេចបានបោះបង់ គោលបំណងធ្វើគ្រូចោល
ដើម្បីតាមសម្តេចឪ ក្នុងការរំដោះទឹកដី ពេលនោះសម្តេចមាន អាយុ ១៨ ឆ្នាំហើយ ។
ក្នុងព្រៃ ម៉ាគីស៍ មានអ្នកគាំទ្រសម្តេចឪជាច្រើនបាន រួមគំនិចជា
មួយសម្តេចឪដើម្បីដណ្តើមរាជថ្វាយ ព្រះករុណាវិញ ។ សម្តេចមានការលំបាកណាស់នៅ
ក្នុងព្រៃទោះបីជាយ៉ាងណាក៏ដោយសម្តេច ខិតខំហាត់ពុតលុតដំគ្រប់បែកយ៉ាង ហ្វឹកហ្វឺន
យុទ្ធសាស្រ្ត ធ្វើយ៉ាងណាដើម្បីឲ្យទទួលបានជ័យជំនះ មិនយូរប៉ុន្មានសម្តេចបានក្លាយជា
គ្រូគេនៅក្នុងព្រៃ ហើយបានបង្ហាត់បង្រៀនទាំងអក្សរនិងទ្រឹស្តី យ៉ាងច្រើនដល់ក្រុម
អ្នកគាំ ទ្រសម្តេចឪ ។
សម្តេចមានយុទ្ធសាស្រ្តខ្ពស់ណាស់ផ្នែកសង្រ្គាម
គឺពុំដែលទទួលបរាជ័យឡើយ ។ សម្តេចជា មនុស្សស្នេហាជាតិ
ស្នេហាព្រះមហាក្សត្រយ៉ាងពិតប្រាកដ
ទោះបីជាមានការ
រង គ្រាប់ បែកពីពួក ធ្វើរដ្ឋប្រហារក៏ដោយ
ក៏សម្តេចក្រាញននៀលមិនខ្លាចស្លាប់ឡើយ ។
ទោះបីជាបុរសចូលការពារទឹកដីតែ ស្រ្តីក៏មានចិត្តស្នេហាជាតិ ស្នេហា ព្រះមហា
ក្សត្រ ដែរ ក្នុងនោះមានលោកជំទាវ ប៊ុន រ៉ានី ផងដែរ ដែលពេលនោះលោក ជំទាវមាន អាយុទើបតែ
១៦ ឆ្នាំ ប៉ុណ្ណោះ បានហ្វឹកហ្វឺនខាងវិជ្ជាផ្នែកពេទ្យក្នុង ការព្យាបាលយុទ្ធជន
របស់យើង ។ ក្រុម លន់ នល់ បានព្រួយបារម្ភចាញ់សង្រ្គាមណាស់ ខំប្រមូលកំលាំង
និង ដាក់ បទបញ្ជាយ៉ាងតឹងរឹងបំផុត តែទោះ បីយ៉ាងណាស់ក៏ដោយ ទីក្រុងភ្នំពេញត្រូវបាន
រំដោះជាស្ថាពរ ។
ដោយសារតែនិស្ស័យជាអ្នកតស៊ូ
ជាអ្នកស្នេហាជាតិជាមួយគ្នា មួយរយៈពេល និង មានការ ជួយជ្រោមជ្រែងពីអ្នកជិតខាងផង និងការខិតខំខ្លួនឯងផងនោះ សម្តេច និង
លោកជំទាវក៏បាន ចាប់ចិត្តប្រតិព័ទ្ធលើគ្នាទៅវិញទៅមក ។
ព្រោះតែភារកិច្ចបានធ្វើឲ្យអ្នក ទាំងពីរពុំសូវមានពេល វេលាបានជួបគ្នាបានយូរទេ
លោកទាំងពីរ បានបែកបាក់គ្នាជា ច្រើន ខែមានចិត្តនឹករលឹកគ្នាយ៉ាង ខ្លាំង ។ ឆ្នាំ១៩៧៥
លោកទាំងពីរបាន ជួបគ្នាដោយ ចៃដន្យ នៅត្បូងឃ្មុំត្រង់ម្តុំពាមជីណំង ដោយ លោកជំទាវចេញទៅព្យាបាលនៅទីនោះ
។ នៅចុងឆ្នាំ ១៩៧៤ លោកទាំងពីរក៏បានសម្រេចចិត្តសុំ ច្បាប់រៀបការ តែមេមិន យល់ព្រម
ដោយយកលេសថា ស្រុកកំពុងមានសង្រ្គាម ។ តាមពិតចង់ ពង្រាត់លោកទាំងពីរ ។
ភ្នែកខាងឆ្វេងរបស់សម្តេចត្រូវពិការនៅខែ មេសា ក្នុងទឹកដីខេត្តកំពង់ចាម ដោយសារ
អំបែងគ្រាប់ក្នុងការប្រយុទ្ធមួយដ៏ខ្លាំងក្លា ។ ទោះបីជាយ៉ាងនេះក្តី
ក៏លោកជំទាវនឹករលឹក ចំពោះគូរដណ្តឹងយ៉ាងខ្លាំង ប៉ុន្តែម្តងហើយម្តងទៀត
ដែលមេបំបែកលោកទាំងពីរ មិនឲ្យ រៀបការ ជាមួយគ្នាទៀត
មេបានរៀបចំឲ្យលោកជំទាវរៀបការជាមួយអ្នកផ្សេង តែលោក ជំទាវបានប្រកែក យ៉ាងដាច់ខាត
មិនព្រមរៀបការជាមួយនរណាក្រៅពីសម្តេចឡើយ។ ឯសម្តេចវិញក៏ដូចគ្នាដែរ
ទោះបីត្រូវមេបញ្ជាការឲ្យរៀបការជាមួយ ស្រ្តីណាក៏ដោយក៏មិន ព្រមដែរ លោកតែងតែដោះសារ
រហូតក្រៅពីលោកជំទាវ ប៊ុន រ៉ានី គឺលោកមិនព្រម រៀបការជាមួយជាដាច់ខាត ។ ទីបំផុតលោក
ទាំងពីរក៏បានរៀបការដោយអង្គការ ជាអ្នក រៀបចំឲ្យ ។ ប៉ុន្តែក្នុងពិធីការនេះ មាន ១៣គូ
លោក ទាំងពីរ ជាគូរទី ១៣ ស្របពេល សម្តេច មាន អាយុ ២៤ ឆ្នាំ លោកជំទាវ មានអាយុ ២២
ឆ្នាំ ។
ក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត
ក្រោយពេលរៀបការពួកវាបាន ឲ្យលោកទាំងពីរ រស់ នៅ បែកគ្នា ។ ហើយបានបញ្ជួនលោក ជំទាវ
ឲ្យទៅធ្វើការនៅ ស្រុក ពញ្ញាក្រែង និង ត្បូងឃ្មុំ ខេត្ត កំពង់ចាម ។
ឯសម្តេចបានឲ្យទៅធ្វើការនៅសមរភូមិ គឺ ស្រុកមេមត់ ។ នៅឆ្នាំ ១៩៧៦ លោកជំទាវ
មានគភ៌
ទោះបីមានគភ៌ក៏ដោយអង្គការមិនដែលឲ្យសំរាក
ឡើយ ។ ក្នុងរបបនេះសម្តេច និង លោក ជំទាវឆ្លងកាត់ព្យុះទុក្ខ
យ៉ាងច្រើនក្នុងឆាកជីវិត សូម្បីប្រសូត បុត្រ ក៏នៅឆ្ងាយពីគ្នាដែរ ។
លោកជំទាវ ប្រសូតបុត្រទីមួយនៅគិលានដ្ឋាន
មេមត់ ក្រោយ ប្រសូ បុត្ររបស់លោកក៏បានលាចាកលោកទៅ។
សម្តេច ហ៊ុន សែន
ត្រូវបានគេបំបែកសួរដាច់ដោយឡែកតែឯង ទុកឲ្យលោក ទាំងបួន នៅ ចាំកន្លែង ។
ការសួរត្រង់បានបញ្ចប់ សម្តេចបានត្រឡប់មក ជួបអ្នក ទាំងបួនវិញ ។
ស្អែកឡើង ត្រូវ
បានគេបញ្ជូនតាមឡានដឹកអូសទៅកន្លែងមួយផ្សេងមួយ
ទៀត ពេលឡើងដល់លើ ឡាន លោក ទាំងប្រាំ មានការព្រួយបារម្ភណាស់ព្រោះខ្លាចគេ
បញ្ជូនមកកម្ពុជាវិញបើដូចនេះមែននោះ
សម្តេចនិងសំលាប់ខ្លួនហើយដើម្បីបញ្ជាក់ ពីទឹក ចិត្តស្នេហាជាតិ ។
ប៉ុន្តែលោកទាំងប្រាំត្រូវបានគេ បញ្ជូនទៅខេត្ត ស៊ុង ប៊ែរ ដែល ជា
ខេត្តសេដ្ឋកិច្ចមួយនៅ វៀតណាម ។
តាមពិកកន្លែងនេះ
គឺជាគុកសំរាប់បង្ខាំអ្នកទោស ប្ញ ជនសង័្សយ ។ លោកទាំងប្រាំ នាក់ត្រូវ
បានពួកវៀតណាមបង្ខាំនៅកន្លែងនេះ អស់រយៈពេល ២០ ថ្ងៃ ។ ពេលស្នាក់ នៅក្នុងគុកសម្តេច
មានជំងឺ គ្រុនចាញ់បានរើឡើងជាថ្មីម្តងទៀត គេក៏ប្រញ៉ាប់ប្រញ៉ាល់
បញ្ជូនទៅព្យាបាលភ្លាម ដែរហើយសម្តេច
ក៏បានជាសះស្បើយដូចធម្មតាវិញ មិនតែ
ប៉ុណ្ណោះទេ លោកទាំងប្រាំនាក់មាន សំណាង ណាស់ដោយអ្នក
ទាំងនោះ មានចិត្ត សប្បុរស
បានឲ្យប្រាក់ខែចាយ និង ឧបត្ថម្ភ ទាំង អាហារជាប្រចាំទៀតផង ទោះបី យ៉ាង
ណាក៏ដោយគេមិនបានដោះ លែងលោកទាំងប្រាំនាក់ ទេពួក
គេបានដាក់គុកលោក ទំាងប្រាំនាក់ចំនួន៣ខែ ថែមទៀត ប៉ុន្តែគេឲ្យមានសេរីភាពជាងមុន អង្គការបានដឹងថា
សម្តេចហ៊ុនសែនបានចូលជ្រកកោននៅ ប្រទេសវៀតណាម ដើម្បី ប្រឆាំងអង្គការនោះ
ក៏បានឲ្យលោកជំទាវ ប៊ុនរ៉ានីធ្វើការងារយ៉ាងធ្ងន់ធ្ងរ ហើយបានឃ្លាំមើល គ្រប់ ពេលវេលា
ដូចស្រ្តីមេនាយដូច្នេះ ។ ក្រោយមកលោកជំទាវបានពរពោះបុត្រទី ២ ហើយគឺ កំណើរគឺ ហ៊ុន
ម៉ាណែត ។ ម្តងជាពីដងអង្គការបានប្រាប់លោកជំទាវថា សម្តេចហ៊ុន សែន បានស្លាប់ កុំឲ្យលោកជំទាវ នឹកសម្តេច
ហ៊ុន សែន ឲ្យគិតតែពីធ្វើការដើម្បីបំរើ អង្គការនិង ដើម្បីបំបាក់ស្មារតីលោកជំទាវ
។ ជាពិសេសទៅលើស្រ្តីរត់ចូលព្រៃដោយ ចោទថា ពួកគេក្បត់ អង្គការ ហើយបានប្រើ ពួកគាត់ដូចជា សត្វធាតុអ៊ីងចឹង ។
ចំណែកឯសម្តេច ហ៊ុន សែន
និងមិត្តភ័កិ្តបួននាក់ទៀត នោះក្រោយពីជាប់គុក មួយរយៈ ពេលនៅវៀតណាមក៏បានសម្រេចថា
យល់ព្រមឲ្យស្នាក់នៅប្រទេស វៀតណាមក្នុងនាមជាអ្នកជ្រកកោនខាងនយោបាយវិញ ។ ក្នុងស្ថានភាពនេះសម្តេច
ខិតខំរក មធ្យោបាយធ្វើយ៉ាងណាឲ្យ វៀតណាមជួយជាកំលាំង សម្ភារៈ
ទព័ដើម្បីមករំដោះកម្ពុជា តែវៀតណាមមិនយល់ព្រមសោះ។ នៅឆ្នាំ ១៩៧៧ ប៉ុល ពត
បានដាក់បទបញ្ជាគ្រប់ ទីកន្លែង ពីនិរតី កំពង់ចាម ស្វាយរៀង ព្រៃវែង សឹ្ទងត្រែង
ក្រចេះ ដើម្បីប្រយុទ្ធ ប្រឆាំងជា មួយវៀតណាម ហើយដុតបំផ្លាញសំណង់និងផ្ទះសំបែង
របស់ប្រជាជនវៀតណាមមិនរើសមុខ ។
មួយរយៈពេលក្រោយមកវៀតណាមបានធ្វើការ
វាយបក វិញដោយប្រើអាវុធ ទំនើបៗ កងទព័របស់ ប៉ុល ពត
ចាញ់យ៉ាងអាម៉ាស់ ។
សង្រ្គាមវៀតណាម និងទ័ព ប៉ុល ពត
ត្រូវបានបញ្ចប់ ។ វៀតណាមបាន ផ្តល់ ទីកន្លែងនិង
ជំរកសំរាប់បងប្អូនខ្មែរភៀសខ្លួនពីប្រទេសកម្ពុជាយ៉ាងច្រើន ។ ពេលនោះ ហើយសម្តេចក៏បាន
បញ្ចុះបញ្ចូលឲ្យបងប្អូនសហការណ៍គ្នា ដើម្បី រំដោះជាតិក្នុងនោះ
ប្រមូលគ្នាបានម្ភៃប្រាំបីនាក់
កងវរសេនាតូច ដែលមានឈ្មោះថា
ទ័ពរណសិរ្ស សាមគ្គី
សង្រ្គោះជាតិកម្ពុជា និងមានការគាំទ្រពី វៀតណាមទាំងផ្នែកកងទ័ព
និង សម្ភារៈជាច្រើន។
សម្តេចមានផែនការវាយលុកបនិ្តចម្តងៗ
ដោយចាប់ផ្តើមពីទិសបូព៌ា ទៅដោយស្ថិត ក្នុង ផែនការរំដោះកម្ពុជាឲ្យបានជាស្ថាពរ ។ នៅខែ
វិច្ឆិកា ១៩៧៨ កម្ពុជាបានធ្វើសន្និបាត មួយយ៉ាងធំ ដើម្បីបងើ្កតរណសិរ្សសង្រ្គោះជាតិ
។ នៅថ្ងៃទី ០២ ធ្នូ ១៩៧៨ បានប្រកាស នយោបាយដ៏ជាក់លាក់ មួយឈ្មោះថា
រណសិរ្សសង្រ្គោះជាតិខ្មែរចេញពីកម្ពុជា ប្រជាធិប តេយ្យ ។
នៅថ្ងៃ ២៥ ធ្នូ ១៩៧៨
កងទ័ពរណសិរ្សយើងបានចាប់ដៃជាមួយ វៀតណាមធ្វើការ វាយ
ប្រយុទ្ធមួយយ៉ាងខ្លាំងដើម្បីផ្តួលរបប ប៉ុល ពត ( ខ្មែរក្រហម ) ។ ០១ មករា ១៩៧៩
បានវាយលុកទិសបូព៌ារហូតដល់កំពង់ចាមហើយនិងខេត្តភាគឥសានដូចជា ខេត្តរតនៈគីរី មណ្ឌលគីរី
ត្រូវបាន រំដោះទាំងស្រុង ។ ទីបំផុតនៅថ្ងៃទី ០៧ មករា ១៩៧៩ ទីក្រុង
ភ្នំពេញត្រូវបានរំដោះទាំងស្រុង ។
ប្រជាជនខ្មែរសប្បាយចិត្តណាស់
ហើយនាំគ្នាអរគុណចំពោះកងទ័ពរំដោះជាតិ កម្ពុជា និង កងទ័ពវៀតណាម ។ ទោះបីជាភ្នំពេញបានរំដោះហើយក្តី
ប៉ុន្តែនៅតាម ខេត្តមួយចំនួនកំពុងតែ ប្រយុទ្ធគ្នានៅឡើយ ដូចជាផ្លូវជាតិលេខ៥
ផ្លូវជាតិលេខ៤ ហូតដល់តំបន់ពេជនឹល ។
ក្រោយពីធ្វើ យុទ្ធនាការណ៍ប្រយុទ្ធយ៉ាងខ្លាំងកា្លអស់រយៈពេល
បីសប្តាហ៍នោះ កម្ពុជាទាំងមូលត្រូវ បាន រំដោះ ។
បន្ទាប់ពីទីក្រុងភ្នំពេញត្រូវបានរំដោះ
ដោយទ័ពរណសិរ្សសង្រ្គោះជាតិកម្ពុជាបាន ហើយនោះ ភ្នំពេញប្រៀបបានជាទីក្បើកបរ។
អ្នកខ្លះត្រូវបាន ប៉ុល ពត
បញ្ជូនទៅជនបទអ្នកខ្លះត្រូវស្លាប់ នៅ គុកទួលស្លែង ប្ញ នៅក្នុង
ផ្ទះ ។
សម្តេច ហ៊ុន សែន បានត្រឡប់ចូលកម្ពុជាដោយស្នាក់នៅក្នុងរាជវាំងជាបណ្តោះ
អាសន្ន ។ ក្រោយមកសម្តេចបានមកនៅគេហដ្ឋានមួយក្រោយវាំង
។ សម្តេចមានការ
ការពិបាកចិត្តក្រៃលែង ថ្វិត្បិតតែប្រទេសជាតិបានរំដោះ
ប៉ុន្តែភរិយាជាទីស្រលាញ់បាន បែកគ្នាតាំង ពីខែ ឧសភា ១៩៧៧ មិនទាន់ឃើញសោះ ។ សម្តេចបានចាត់ចែងឲ្យគេតាម
រកលោកជំទាវគ្រប់ទីកន្លែង តែរកមិន ឃើញ ។ ក្រោយថ្ងៃទី ០៧ មករា
១៩៧៩ លោកជំទាវត្រូវបានគេបញ្ជូនឲ្យចូលព្រៃម្តងទៀតសិ្ថតនៅក្នុងព្រៃ ១២ថ្ងៃ
លោកជំទាវបាន រត់ត្រឡប់មក វិញ ។
ទីបំផុតសម្តេច និង
លោកជំទាវរួមទាំងបុត្រក៏បានជួបជុំគ្នានៅ ទីក្រុងភ្នំពេញ ហើយបាន
កសាងសុភមង្គលនៅក្នុងគេហដ្ឋាននៅទល់មុខវិមានឯករាជ្យប្រកបដោយ
ភាពមនោរម្យ
និង បាន
សាងស្នាដែជាច្រើនសំរាប់ជួយដល់
ប្រទេសកម្ពុជាឲ្យមានការ
អភិវឌ្ឍនិង រីកចំរើនដូចប្រទេស នៅ លើពិភពលោកជានិរន្ត ។
២.៣ រាយនាមតួអង្គ និង មុខងារ
តួអង្គក្នុងរឿងនេះមានដូចជា ៖
–
ព្រះបាទ
នរោត្តម សីហនុ ◘◘ (ស្តេចផែនដី )
–
សម្តេច
ហ៊ុន សែន (មេបញ្ជារការ )
–
លោក
ជំទាវ ប៊ុន រ៉ានី ( អ្នកគ្រូពេទ្យ )
–
លោក
ប៉ោ អៀន (កូនទាហាន )
–
ញ៉ឹក
ហួន ( កូនទាហាន )
–
សាន់
សាញ់( កូនទាហាន)
–
នុច ថន (
កូនទាហាន)
–
ប្រជារាស្រ្តខ្មែរ (កសិករ ...)
–
ទាហាន
(ការពារជាតិ )
–
លន់ នល់ (សេនាប្រមុខរដ្ឋសម័យសង្គមរាស្រ្តនិយម )
–
ប៉ុល
ពត (មេដឹកនាំសម័យកម្ពុជាប្រជាធិបតេយ្យ )
–
ប៉ូលីស
(ការពារជាតិ )
–
ព្រះសង្ឈក្នុងវត្តនាគវ័ន
(ទ្រទ្រង់ព្រះពុទ្ធសាសនា )
–
ឪពុករបស់សម្តេចនិងម្តាយរបស់សម្តេច(បិតាហ៊ុន
នាង មាតាឌី ប៉ុក) ( កសិករ)
–
ទាហានពួកវៀតណាម
( ការពារជាតិ)
–
ពួកអាមេរិក
(កងទ័ពជំនួយរបស់លន់ នល់ )
–
តាម៉ុក(
មេបញ្ជាការតាមព្រំដែន )
III. សិក្សាអត្ថន័យរឿង
៣.១ / ប្រធានរឿង
តួអង្គសំខាន់នៅក្នុងរឿង
" កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី
” គឺ សម្តេច ហ៊ុន សែន និង លោកជំទាវ ប៊ុន រ៉ានី ព្រោះអ្នកនិពន្ធបានបង្ហាញពីសកម្មភាពរបស់
សម្តេចហ៊ុន សែន និង លោកជំទាវ ប៊ុន រ៉ានី
ច្រើនជាងគេ ។ ដូចនេះប្រធានបទនៃរឿង " កូនប្រុស ក្រោមពន្លឺព្រះចន្ទពេញ
បូណ៌មី ” គឺស្ថិតនៅជុំវិញបញ្ហាជីវិតតស៊ូ ដើម្បីដណ្តើម ជ័យ ជំនះពីពួកសត្រូវ ឬ
របបផ្តាច់ការ នៅក្នុងសម័យ ដូចជា ៖
–
សម័យ លន់ នល់
–
សម័យ ខ្មែរ ក្រហម
៣.២ / មូលបញ្ហារឿង
មូលបញ្ហារឿងដែលអ្នកនិពន្ធលើកឡើងដូចខាងក្រោមនេះ ៖
ក
.ជីវិតកំសត់ពីក្មេងវត្ត មកជានាយករដ្ឋមន្រ្តី
និង ដឹកនាំឧ្យប្រទេសអភិវឌ្ឍន៏
ដូចសព្វថ្ងៃ
បង្ហាញពីជីវភាពរស់នៅរបស់សម្តេច ហ៊ុន សែន
ជាកូនក្នុងត្រកូលកសិករ ជីវភាព
ខ្សត់ខ្សោយ
មិនមានសាលារៀនគ្រប់គ្រាន់នៅជិតផ្ទះ ហើយធ្វើស្រែចំការមិនសូវបាន ទើប មាតាបិតា របស់លោក សម្រេចឲ្យលោកចាក់ចេញពី ស្រុកហើយមករៀន នៅ
ភ្នំពេញដោយសំណាក់នៅ
ជាមួយព្រះសង្ឈគ្រាន់ជាទីពុំណាក់ក្រោមការតស៊ូពុះពារគ្រប់
ឧបសគ្គទាំងអស់សម្តេចសម្រេចចិត្ត ប្រឹងប្រែងរៀនសូត្រដើម្បីឲ្យកា្លយជា
គ្រូម្នាក់ដ៏ល្អនៅ
ពេលអនាគត តែដោយសារប្រទេសជាតិ
មានសង្រ្គាមទើបលោកគិតថាត្រូវតែបោះបង់ ការសិក្សារួចចូលទៅព្រៃម៉ាគីស៍
ដើម្បីជួយដេញពួកសត្រូវ ដូចក្នុងឃ្លាបញ្ជាក់ថា
៖
–
ហេតុស្រុកកំណើតខ្លួន មិនគ្រប់គ្រាន់ខ្វះសាលា
ម្ល៉ោះហើយអ្នកមាតា សម្រេចថាឲ្យទៅរៀន
។
–
នៅស្រុកគ្មានសាលា ម្យ៉ាងគ្រួសារក៏ខ្សោយខ្សត់
គិតថាមានតែវត្ត ទើបជួយផុតអវិជ្ជា ។ (ទំព័រទី ១២)
–
តាំងពីបាននៅវត្ត រស់តាមបទបែបសិស្សគលា
ដំលោកក្រោកម៉ោងបួន រៀបចំខ្លួនដាំបបរ ។
–
ពុសអុស
និង រែកទឹក មមាញឹកជាប់បន្ត
តែឆ្លៀតអានអក្សរ ពេលបបរមិនទាន់ឆ្អិន
(ទំព័រទី១៦ )
–
លោកបានត្រូវគេចាត់ ក្នុងចំណាត់ជាកុមារ
ប្រកបដោយបញ្ហា ផ្នែកអក្ខរាប្រាកដច្បាស់ ។
(ទំព័រទី២០ )
–
ដោយការប្រកាស ប្រាកដជាក់ច្បាស់
យុវជននេះប្តូរ បោះបង់បំណង
ដែលប៉ងជាយូរ លែងចង់ធ្វើគ្រូ
តទៅទៀតហើយ ។ ( ទំព័រទី ២៤-២៥ )
–
រៀបចំខ្លួនប្រាណ ខោអាវដែលមាន
ខ្លះចាស់ខ្លះថ្មី សែ្បកជើងមួយគូ
និងកាបូបស្ពាយ សំដៅចូលពៃ
ដើម្បីប្រឆាំង
។ (ទំព័រទី ២៥ )
ខ. ភាព ជោគ ជ័យតាម រយៈការ តស៊ូពីពួក លន់
នល់
លន់ នល់ បានធ្វើរដ្ឋប្រហារ
ទំលាក់ព្រះបាទសម្តេច នរោត្តម សីហនុ ចេញពីកម្ពុជា ដោយចោទថា
ព្រះមហាក្សត្រដឹកនាំខុសផ្លូវ ហើយពួកវាបានចងមេត្រីភាពជា
មួយពួក អាមេរិកដោយ ស្អប់ចិន តែដោយសារតែសម្តេច ហ៊ុន សែន
និងក្រុមប្រជារាស្រ្តដែល ស្នេហាព្រះបាទនរោត្តម សីហនុ
បាននាំគ្នាបង្កើតកងព័ទចូលព្រៃម៉ាគីស៍ រួចនាំគ្នាខិតខំ ហាត់រៀនគ្រប់វិធី
ដើម្បីដណ្តើម ជ័យជំនះពី លន់ នល់ អស់រយៈពេល ប្រាំ ឆ្នាំ ដែលខ្មែរ
រងគ្រោះដោយសារ សង្រ្គាមបង្ហូរឈាមគ្នា ឯង ក្រោយរដ្ឋប្រហារ ដប់បួន មេសា ចូលឆ្នាំ
ធ្វើឲ្យសម្តេច និង លោកជំទាវ ប្រជារាស្រ្តមិនអាច បំភ្លេចបាន បានឡើយនៃការតស៊ូ
របស់ទ័ពព្រៃ និង ការ ស្លាប់ របស់ប្រជារាស្រ្តខ្មែរ មានឃ្លាខាង ក្រោមនេះបញ្ជាក់ថា ៖
–
ដប់ប្រាំបីមិនា ស្រុកកើតចលា
ចលគ្រប់ទីឋាន ព្រោះហេតុថ្នាំងថ្នាក់
អន់អាក់សន្តាន បណ្តាលឲ្យមាន
ការបែកបាក់គ្នា ។
–
សេនាប្រមុខ លន់ នល់ចាត់ទុក
ព្រះវមបិតា នរោត្តមសីហនុ
នៃកម្ពុជា ចោទព្រះអង្គថា
ដឹកនាំខុសផ្លូវ ។
–
ហើយបានប្រកាស ប្រាកដជាក់ច្បាស់
នាមសម្តេចឪ អស់មានអំណាច
អំណឹះតទៅ ប្រទេសជាតិត្រូវ
ដូរក្បាលម៉ាស៊ីន ។
–
ដូរពីរាជា ឲ្យទៅសាធារណ៍ (សាធារណរដ្ឋខ្មែរ)
គ្មានការទាក់ទិន ចំណងមិត្តភាព
ជាមួយនឹងចិន លន់
នល់ក៏បាន
ច្រានចោលរន្សាត់ ។ (ទំព័រទី ២៣)
–
លន់
នល់ចាប់ដៃ សម្ព័ន្ធមេត្រី
និងចក្រពត្តិ គឺអាមេរិក
ជាអ្នកផ្គង់ផ្គត់ ឯកភាពមូលមាត់
បង្កាត់សង្រ្គាម ។
–
ប្រទេសជាតិបែក បាក់ជាពីរផ្នែក
មួយគឺស្រោចស្រង់ សាធារណរដ្ឋ
ក្រុមក្បត់ព្រះអង្គ កាន់កាប់ទីក្រុង
និងខេត្តទាំងឡាយ ។
–
ពីរគឺរណសិរ្ស រួបរួមជាតិខ្មែរ
ចលនាកើតថ្មី មានសម្តេចឪ
ជាអធិបតី កូនចៅចូលព្រៃ
ម៉ាគីស៍តស៊ូ ។ (
ទំព័រទី ២៤ )
–
យុវជនចង់ផ្តួល រំលំ លន់ នល់
មេរដ្ឋប្រហារ ប្រយុទ្ធយកជ័យ
ថ្វាយព្រះករុណា ដើម្បីក្សត្រា
សោយរាជ្យឡើងវិញ ។
( ទំព័រទី ២៦ )
–
យុវជន
រូបនេះ ជំនាញពិសេស
ផ្នែកខាងចម្បាំង គ្រប់សមរភូមិ
គឺជាជើងខ្លាំ ធ្វើឲ្យពួកខ្មាំង
ពិបាកតដៃ ។
–
ចិត្តមុតក្លាហាន ជាតិជាទាហាន
តស៊ូនៅព្រៃ ក្រាញក្រាបននៀល
ដេកផ្ទាល់នឹងដី ដាច់ទឹកដាច់បាយ
ក្រហាយខ្លោចផ្សា ។
–
ពេលខ្លះពួកខ្មាំង ប្រមូលកម្លាំង
ទ័ពវាយប្រហារ កាំភ្លើងធំមួយ
ពីក្រោយផងណា រថក្រោះដេកា
បាញ់បុកសន្ធាប់ ។ (ទំព័រទី ២៧ )
–
យុវជនក្លាហាន ក្រាបក្នុងលេណដ្ឋាន
តាមក្បួនកងទ័ព កាំភ្លើងនៅដៃ
ស្មារតីខំទប់ ការវាយសង្រ្គប់
ពីចក្រពតិ្ត ។
–
មានទាំងយន្តហោះ ទំលាក់សព្វសុះ
គួរឲ្យរន្ធត់ យុទ្ធជនក្លាហាន
មិនបានតក់ស្លុត នៅទីបំផុត
ទទួលបានជ័យ ។ ( ទំព័រទី ២៨ )
–
ព្រាត់ម្តាយព្រាត់កូន
ព្រាត់បងព្រាត់ប្អូន
ព្រាត់ញាតិសន្តាន ដោយសារសង្រ្គាម
ទាមទារចង់បាន ព្រះមហាក្សត្រក្សាន្ត
សោយរាជ្យឡើងវិញ ។ (ទំព័រទី ៣០ )
–
កំឡុងប្រាំឆ្នាំ ជាតិខ្មែររងកម្ម
ព្រោះលន់នល់ក្បត់ បង្ករសង្រ្គាម
ឈាមហូរគួរស្លុត ទំរាំរលត់
មហាខ្លោចផ្សា ។ (ទំព័រទី
៣៥)
នេះជាមហាខ្លោចផ្សាដែលប្រជារាស្រ្តខ្លួនឯងត្រូវរងគ្រោះដោយសារតែអ្នកចង់បាន
អំណាចគ្រប់គ្រងដូចជា លោក
នល់ នល់ យ៉ាងនេះ
ហើយនេះគឺជា រឿងមួយដ៏សែនឈឺ
ចុកចាប់ បំផុតដែលខ្មែរ ទទួលបានដោយសារតែសង្រ្គាម
រវាងជាតិសាសន៍ ខ្លួនឯង និងការ
វាយប្រហារពី ក្រោយរបស់ពួកអាមេរិក មិនត្រឹមតែប៉ុណ្ណោះទេ គឺ នៅមានឃ្លា
បញ្ជាក់ជា ច្រើនទៀតដែលក្រុម យើងខ្ញុំមិនបានរៀបរាប់អស់ គឺ
ពីទំព័រ២៣ ដល់ ៣៥ក៏បានបញ្ជាក់ពីព្រឹតិ្តការណ៍ ទាំងនេះដែរ ។
គ.
ការតស៊ូដណ្តើមជ័យជំនះពីពួកខ្មែរក្រហម ឬ កងទព័ជាតិកម្ពុជា ប្រជាធិបតេយ្យ
ក្រោយពីដណ្តើមជ័យជំនះពីពួក លន់ នល់
មកមិនបានប៉ុន្មានផង ស្រាប់តែមាន កើតឡើងរឿងមួយទៀតដែលមិននឹកស្មានដល់ គឺពួកទ័ពព្រៃគឺស្ថិតនៅក្រោមការដឹកនាំ
របស់ពួកខ្មែរក្រហមដែលគេស្គាល់ថាអង្គការបានឆ្លៀតឳកាសនៅក្នុងពេលនោះ គឺចាប់
ផ្តើមធ្វើការបង្កើតផែនការណ៍ ដោយសម្លាប់មនុស្សជាង បីលាននាក់បើអ្នកណាប្រឆាំង
និងអង្គការ ត្រូវកំទេចទោះជាឪពុកម្តាយ ឬ សាច់ញាតិក៏ដោយ
តែដោយសារភាព ឈ្លាស
វៃរបស់ សម្តេច និង កូនទាហាន ព្រមទាំងប្រជា
រាស្រ្តខ្មែរយើងទាំងមូល ទើបអាចផ្តួល
រំលំរបបផ្តាច់ការ របស់ពួកខ្មែរក្រហមនេះបានដូច ឃ្លា
បញ្ជាក់ថា ៖
–
មិននឹកស្មានប៉ុល
ពត បោកបញ្ឆោតជនខេមរា
ឲ្យរស់រងវេទនា បែកបាក់គ្នានិរាសព្រាត់
។
–
អង្គការបដិវត្តន៍ បានកំណត់ក្រិត្យវិន័យ
តាមបែបដ៏ព្រៃផ្សៃ លើកលោកកីប្រដូចគ្នាន ។ (ទំព័រទី ៥៨ )
–
ក្នុងឆ្នាំចិតប្រាំមួយ ក្រោយរៀបការនារីពេទ្យ
រីករាយចិត្តព្រោះហេតុ ដឹងខ្លួនថានាងមានគភ៌ ។
–
ពេលដែលនាងពពោះ ការងារនោះរឹតតែធ្ងន់
អាហារមិនគ្រប់គ្រាន់ ទាំងសម្រានមិនបានស្កប់ ។
–
ធ្វើការហួសកម្លាំង គេចាត់តាំងពុំចេះចប់
ណាមួយព្រួយខែគ្រប់ ពេលប្រសូតិបុត្រពុំងារ
(ទំព័រទី ៥២)
–
គ្មានមនោសញ្ចេតនា គ្មានស្នេហាផ្អែមទន់ភ្លន់
មានតែទុក្ខទារុណ កាលបីឆ្នាំប្រាំបីខែ ។ (ទំព័រទី ៥៥ )
ក្រោយពីបានរៀបអាពាហ៍ពិពាហ៍រួច
សម្តេចនិងលោកជំទាវបាន រស់នៅបែកគ្នា
ហើយ លោកទាំងពីរម្នាក់ព្រះជន្មាយុ ២៤ឆ្នាំ ឯលោកជំទាវ
២៣ឆ្នាំ ដោយឃើញភាព
ផ្តាច់ការរបស់ពួក ខ្មែរក្រហមរាល់សំណើរ របស់សម្តេចពួកវាមិនដែរ
អើរពើទេ ហើយជាមួយនឹងការបាត់បង់ កូន របស់លោកផង
លោកក៏សម្រេចចិត្តរត់ចូលទៅទឹកដី
របស់ពួកវៀតណាម ដើម្បីសូមសិទ្ធិជ្រកកោន ព្រមទាំងរកវិធីដើម្បីរំដោះប្រទេសជាតិឲ្យ
រួចពីកណ្តាប់ដៃរបស់ពួកខ្មែរក្រហម ដូចឃ្លាខាង ក្រោមនេះថា ៖
–
ខ្មែររងទុក្ខសោកហួសប្រមាណ រៀបរាប់ពុំបានតាមអក្ខរា
ពលរដ្ឋទាំងឡាយក្នុងកម្ពុជា រស់ក្រោមហត្ថនៃឃាតក
។
–
ប៉ុល
ពត សម្លាប់យ៉ាងរង្គាល ដាលរាលពាសផ្ទៃនគរ
សម្លាប់ដោយសារការផាត់ពណ៌ គ្មានមនុស្សធម៌ក្នុងសង្គម
។
–
ខ្មែរស្លាប់រាប់លានគ្មានកំហុស ប៉ុល ពត បណ្តុះនូវគំនុំ
តាមតែគំនិតខ្លួនជាធំ ប៉ុល
ពតដឹកនាំការពិឃាដ ។(ទំព័រទី ៦៥ )
–
ខ្មែរស្លាប់ច្រើនណាស់ច្រើនករណី
ស្លាប់ដោយអត់បាយដាច់រសជាតិ
ស្លាប់ដោយការងារធ្ងន់ហួសមាឌ នឹងស្លាប់មួយទៀតគឺវាយចោល
។
–
វាចោទថាខ្មាំងនិងបដិវត្តន៍ បង្កើតបែបបទច្បាប់ជាគោល
១៧ មេសាវាប្រមូល ចាត់ចូលក្នុងឈ្មោះជាមនុស្សថ្មី ។
–
គុកកម្មបីឆ្នាំប្រាំបីខែ ប្រជាជនខ្មែរសុទ្ធតែភ្លក្ស
ទុក្ខសោកវិយោគអំពីពួក ជនចិត្តអាក្រក់រាល់រូបា ។
–
វាចងវាចាប់វាកាប់ចាក់ វាទាត់វាធាក់វាប្រហារ
រណ្តៅតូចធំសែនខ្លោចផ្សា គួរអនិច្ចាណាស់អ្នកស្លាប់ ។
–
សម្បីកងទ័ពអ្នកប្រយុទ្ធ ក៏ពួកប៉ុល ពត
វាបានចាប់
កម្មាភិបាលក៏សម្លាប់ បដិវត្តន៏មានច្បាប់បោសសំអាត
។ (ទំព័រទី៦៦)
–
សម្លាប់ទាំងពូជដូចជីកស្មៅ ឃាតកអាវខ្មៅជ្រាបស្រាប់ហើយ
ម៉ែឪបងប្អូនខ្លួនក៏ដោយ តែថាខ្មាំងហើយមិនទុកទេ ។
–
អង្គការមានទិសដៅកំទេច ខ្សែអាមេរិកហេ្សបេ
មិនទុកឲ្យនៅនាំខូចគេ អង្គការត្រូវតែបោសសម្អាត
(ទំព័រទី ៦៧ )
ដើម្បីចូលទៅដល់ទឹកដីរបស់ពួកវៀតណាម
សម្តេចបានរើសយកកូនទាហាន បួន នាក់ រួម មាន
លោក ប៉ោ អៀន លោក ញ៉ឹក ហួន លោក សាន់
សាញ់ លោក នុច ថន
ព្រម ទាំង ចេញ ទៅ
ដើម្បីទៅសុំជំនួយពីពួកវៀតណាម ដែលស្ថិតនៅកំឡុងឆ្នាំ ១៩៧៧ នៅ ថ្ងៃទី ២០ ខែ ៦
ព្រមទាំងរួមគ្នាជាមួយខ្មែររណសិរ្សសាមគ្គី
បង្កើតបា២៨កងវរសេនា
តូចមកវាយរំដោះក្រុង កម្ពុជា ( មានពីទំព័រ ៦៧ - ៧៩ )
–
សម្តេចរើសយកគ្នាប្រាំនាក់ ទាហានស្មោះស្ម័គ្រស៊ូប្តូរប្រាណ
ជាយុទ្ធមិត្តទុកចិត្តបាន អង់អាចក្លាហានលើសមរភូមិ ។
–
យុទ្ធជនទាំងប្រាំនាក់នោះមាន មួយលោក ប៉ោ អៀន ពីរ ញ៉ឹក
ហួន
បីលោក សាន់ សាញ់ ហើយនិងបួន គឺលោកនុច ថន មិត្តរួមពលី ។
(ទំព័រទី ៦៨)
–
សង្កេបត្រង់នេះស្លេពុំថ្លែង ចាប់ចារសម្តែងបន្តតាម
ដំណើរដំណាលកាលវៀតណាម នាំអ្នកទាំងប្រាំប្រាណបានដល់។ (ទំព័រទី៨០)
–
សម្តេចខិតខំប្រឹងប្រមូល បញ្ចុះបញ្ចូលនូវបងប្អូន
ខ្មែរយើងទាំងឡាយដែលភ្លៀសខ្លួន ឲ្យស្ម័គ្រចូលរួមរំដោះជាតិ
។
–
បងប្អូនកាលណោះស្រុះស្រួលស្រាប់ ដោយការឈឺចាប់និងពិជឃាដ
កា្លហានលះបង់មិនចង្អៀត ចូលបំរើជាតិដោយស្មោះស្ម័គ្រ ។
–
កងទ័ពចំរើនកើនរាល់ថ្ងៃ បានម្ហៃប្រាំបីកងវរៈ
នៃសេនាតូចប្រាកដជាក់ ឈ្មោះទ័ពរណសិរ្សសាមគ្គី ។(ទំព័រទី ៩១)
–
កងទ័ពប៉ុល
ពត ច្រើនកងពល ខំប្រឹងទប់ទល់វាយតបត
ប៉ុន្តែត្រូវបាត់បង់ជំហរ មិនអាចប្រឈរមុខបានឡើយ ។
–
ខ្លះចោលអាវុធរត់រករស់ បាក់ទ័ពទាំងអស់ត្រូវដកថយ
តាម៉ុកជើងខ្លាំងក៏បែរក្រោយ មិនអាចនៅឲ្យស្លាប់បានទេ ។
–
ថាមពលប្រយុទ្ធលើទីតាំង គឺពិតជាខ្លាំងទ័ពទាំងទ្វេ
កងទ័ពវៀតណាមនិងរណសិរ្ស រំដោះជាតិខ្មែរឈ្នះបច្ចា ។
នៅឆ្នាំ ១៩៧៩ ថ្ងៃ ទី ១
ខែ មករា គឺ ការផ្តួលរំលំរបបប៉ុលពតត្រូវបានសម្រេច ថ្ងៃទី ៧ ខែ មករា ឆ្នាំ
១៩៧៩ ហើយ
ប្រជាពលរដ្ឋរស់រានមានជីវិតថ្មី ដូចឃ្លាខាងក្រោម ៖ ពី (ទំព័រ ៩២ – ៩៦)
–
មួយពាន់ប្រាំបួនរយប្រាំបួន នៅថ្ងៃទីមួយខែមករា
កម្លាំងវាយលុកមុខបូព៌ា សសៀចូលក្រុងកំពង់ចាម។
(ទំព័រទី ៩៣)
–
គ្រប់ទិសទាំងអស់ព័ទ្ធជុំវិញ វាយចូលភ្នំពេញយ៉ាងខ្លាំងក្លា
នៅថ្ងៃប្រាំពីរខែមករា ក្រុងកម្ពុជាត្រូវរំដោះ ។ (ទំព័រទី ៩៤)
–
ទូទាំងប្រទេសបានស្វាគមន៍ ការវាយរំលំបានជោគជ័យ
ប្រជាសាទរឈរទះដៃ ត្រេកអរពេកក្រែឥតឧបមា ។
នៅក្នុងកំឡុងរបបដ៏ឃោរឃៅផ្តាច់ការរបស់ពួក
លន់ នល់ ប៉ុល ពត ធ្វើឲ្យប្រជា
រាស្រ្តជួបនូវរាល់បញ្ហាលំបាកជាច្រើនដូចជា
៖
• ស្រុកទេសក្រីក្រ
ផ្នែកលើដំណើររឿងយើងឃើញថា
ប្រទេសជាតិគ្មានសេដ្ឋកិច្ច ហើយប្រជាជន ស្ថិត នៅ
ក្រោមការគ្រប់គ្រងបោកបញ្ឆេតរបស់មេដឹកនាំ
មិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់រកស៊ីចិញ្ចឹមជីវិត ម្យ៉ាងទៀតដោយសារសង្រ្គាម
រវាងជាតិសាសន៍ ខ្លួនឯងដូចមាន
ក្នុង ឃ្លាថា ៖
–
ហេតុស្រុកកំណើតខ្លួន មិនគ្រប់គ្រាន់ខ្វះសាលា
ម្ល៉ោះហើយអ្នកមាតា សម្រេចថាឲ្យទៅរៀន ។ (ទំព័រទី១២)
–
គុកកម្មបីឆ្នាំប្រាំបីខែ ប្រជាជនខ្មែរសុទ្ធតែភ្លក្ស
ទុកសោកវិយោគអំពីពួក ជនចិត្តអាក្រក់រាល់រូបា ។ (ទំព័រទី ៦៦)
• រដ្ឋប្រហារជាច្រើនជាង
រដ្ឋប្រហាររបស់ លន់ នល់ និង ប៉ុល
ពត
ធ្វើឲ្យប្រជាជនខ្មែរទទួលរងនៅទុក្ខវេទនា
កូនចៅបងប្អូនត្រូវបែកពីគ្នា
កូនមិនស្គាល់ម្តាយម្តាយមិនស្គាល់កូននេះហើយជាសោក
នាដ្យកម្ម
ដ៏ឃោរឃៅបំផុតសំរាប់ប្រទេសកម្ពុជា
ជាសម័យមួយដែលឆ្លាក់ចូល
ជ្រៅក្នុងរណ្តៅមួយគួរឲ្យខ្លោច ផ្សា ។
–
ដប់ប្រាំបីមិនា ស្រុកកើតថលា
ថលគ្រប់ទីឋាន ព្រោះហេតុថ្នាំងថ្នាក់
អន់អាក់សន្តាន បណ្តាលឲ្យមាន
ការបែកបាក់គ្នា ។
–
សេនាប្រមុខ លន់ នល់ចាត់ទុក
ព្រះវរបិតា នរោត្តមសីហនុ
នៃកម្ពុជា ចោទព្រះអង្គថា
ដឹកនាំខុសផ្លូវ ។ (ទំព័រទី
២៣)
–
កំឡុងប្រាំឆ្នាំ ជាតិខ្មែររងកម្ម
ព្រោះលន់នល់ក្បត់ បង្ករសង្រ្គាម
ឈាមហូរគួរស្លុត ទំរាំរលត់
មហាខ្លោចផ្សា ។ (ទំព័រទី ៣៥)
–
មិននឹកស្មានប៉ុលពត បោកបញ្ឆោតជនខេមរា
ឲ្យរស់រងវេទនា បែកបាក់គ្នានិរាសព្រាត់ ។ (ទំព័រទី ៥៨)
• របបប្រល័យពូជសាសន៍
ស្ថិតក្នុងការគ្រប់គ្រងរបស់ពួក ប៉ុល
ពត ធ្វើឲ្យខ្មែរធ្លាក់ខ្លួនខ្លោចផ្សាស្លាប់ទាំងមិន ដឹងខ្លួន
ខ្លះវាធ្វើទារុណកម្ម រហូតដល់ស្លាប់ហើយខ្លះ ទៀតអត់បាយអត់ទឹកធ្វើការ ដោយហួសកំលាំង ។
គ្មានសិទិ្ធសេរីភាពក្នុងការដើរហើរបើប្រឆាំងគេចាត់ទុកថាខ្លាំង ឬ ប្រឆាំងបដិវត្តន៍ដូចមានឃា្លថា៖
–
ខ្មែរស្លាប់ច្រើនណាស់ច្រើនករណី ស្លាប់ដោយអត់បាយដាច់រសជាតិ
ស្លាប់ដោយការងារធ្ងន់ហួសមាឌ នឹងស្លាប់មួយទៀតគឺវាយចោល
។
–
ក្រោយមកមិនយូរក៏ប្តូរផ្លាស់ គ្មានថ្មីគ្មានចាស់ទេពេលនោះ
ប្រជាធិបតេយ្យមហាលោតផ្លោះ ប្រជាជនរស់ដូចនរក
។(ទំព័រទី ៦៦)
–
សម្លាប់ទាំងពូជដូចជីកស្មៅ ឃាតកអាវខ្មៅជ្រាបស្រាប់ហើយ
ម៉ែឪបងប្អូនខ្លួនដ៏ដោយ តែថាខ្លាំងហើយមិនទុកទេ
។ (ទំព័រទី៦៧)
–
ពេលដែលនាងពពោះ ការងារនោះរឹតតែធ្ងន់
អាហារមិនគ្រប់គ្រាន់ ទាំងសំរាន្តមិនបានស្កប់ ។
–
វេលាគ្រាកាលនោះ នាងពពោះប្រាំពីរខែ
ស្វាមីបានសុំគេ យកទៅក្បែរថែរក្សា ។
–
ប៉ុន្តែឥតប្រយោជន៍ ពុំបានដូចក្តីប្រាថ្នា
មិនព្រមឡើយអង្គការ រឿងគ្រួសារគ្មានកម្មសិទិ្ធ ។ (ទំព័រទី ៥៩)
ឃ.
ស្នេហាស្មោះស្ម័គ្ររបស់សម្តេច និង លោកជំទាវ ប៊ុន រ៉ានី
ស្ថិតនៅក្នុងវ័យ ១៨ឆ្នាំ
សម្តេចមានភាពក្លាហានក្នុងការប្រយុទ្ធ ប្រឆាំងដើម្បី ដណ្តើមទឹកដី
ជូនសម្តេចព្រះបាទនរោត្តម ដោយឥតរារែកឡើយ ឯលោកជំទាវ ប៊ុន រ៉ានី
ក៏ស្ម័គ្រចិត្តចូលបំរើ ដល់ជួរកងទ័ពដែរគឺស្ថិតនៅវ័យ ១៦ឆ្នាំ
ធ្វើជាគ្រូពេទ្យដើម្បីជួយ ជនរងគ្រោះដោយ សារការប្រយុទ្ធ ទើបធ្វើឲ្យ
អ្នកទាំងពីរបានជួបគ្នា ទោះបីជាមានពួកមេ ខ្មែរក្រហម បង្ខំឲ្យលោកជំទាវ ប៊ុន រ៉ានី
រៀបការជាមួយអ្នកថ្មីក៏ដោយតែ ដោយសារការ
ស្រឡាញ់និង ជឿទុកចិត្តរបស់ លោកជំទាវទៅលើ
សម្តេចធ្វីឲ្យស្នេហារបស់ពួកលោកទាំង ពីរទទួលបានជ័យជំនះគ្រប់ឧបសគ្គទាំងអស់ដូចឃ្លាថា
៖
–
ក្រោយរដ្ឋប្រហារ ដប់បួនមេសា
ចូលឆ្នាំតែម្តង រាប់ទៅមិនដល់
ទាំងមួយខែផង យុវជនស្ថិតក្នុង
ឆ្នាំដប់ប្រាំបី ។ (ទំព័រទី២៥)
–
យុវតីលះបង់ ដើម្បីព្រះអង្គ
គ្មានស្តាយស្រណោះ អាយុ១៦
កំពុងពេញស្រស់ មានរូបសម្ផស្ស
គួរចាប់អារម្មណ៍ ។
–
យុវតីយល់ហេតុ ហឹ្វកហឺ្វនផ្នែកពេទ្យ
វិជ្ជាឧត្តម វិជ្ជាធ្វើពេទ្យ
ព្យាបាលថែទាំ ដោយការខិតខំ
បូកផ្សំនិស្ស័យ ។ (ទំព័រទី
៣២)
–
ពេលទ័ពរបួស ខិតខំសង្រ្គោះ
ពុំដែលបណ្តោយ ទឹកចិត្តអាសូរ
ឥតថ្ងូរសោះឡើយ បង្កប់ការព្រួយ
នៅក្នុងឳរា ។ (ទំព័រទី ៣៣)
–
នៅចុងឆ្នាំចិតបួន យុទ្ធជនសម្រេចថា
សុំច្បាប់រៀបអាពាហ៍ ពិពាហ៍មង្គលការ ។
–
តែត្រូវមេជំទាស់ មិនព្រមចុះហត្ថលេខា
លើកហេតុផលនានា ក្នុងចេតនាគឺរារាំង ។
–
ការស៊ូមិនលះបង់ ភាពស្មោះត្រង់ចំពោះសេ្នហ៍
បានធ្វើឲ្យមេៗ អាប់ណាស់ដែរនូវមុខមាត់
។
–
តទៅជាយថា លទ្ធភាពការបានប្រាកដ
ពេលរួមបដិវត្ត ក្នុងអាយុម្ហៃបួន ។
–
ចំណែកឯនារី ត្រូវម្ហៃពីរឆ្នាំគ្រប់គ្រាន់
ឆ្លងឧបសគ្គច្រើនជាង ទីអវសាន្តបានជួបគ្នា ។ (ទំព័រទី
៥២)
• របបគ្រប់គ្រង
ផ្នែកលើដំណើររឿង យើងឃើញថា
ការគ្រប់គ្រងគឺ មានការផ្លាស់ប្តូរច្រើនណាស់ ដោយសារ ការធ្វើ រដ្ឋប្រហាររបស់ពួក លន់
នល់ និង ប៉ុល ពត ព្រមទាំងការដណ្តើម ជ័យ
ជំនះ ពីពួក ប៉ុល
ពត ហើយរហូតមកដល់សង្គមបច្ចុប្បន្ន ។
១.
អំពីស្តេចផែនដី (ព្រះករុណា
នរោត្តមសីហនុ )
ការគ្រប់គ្រងរបស់ទ្រង់មិនមានភាពសិ្ថតស្ថេរទេ គឺត្រូវពួក លន់ នល់ បានវាយ
ប្រហារទម្លាក់ព្រះអង្គចេញពីអំណាច
ដោយអាងលះថាព្រះអង្គដើរខុសផ្លូវ ប៉ុន្តែ
ព្រះអង្គ
បានបង្កើតកង ទ័ព ព្រៃ មួយនៅក្នុង ព្រៃម៉ាគីស៍
ដើម្បីវាយប្រហារដល់ លន់ នល់វិញ ដូច មានឃ្លាខាងក្រោមនេះ ៖
–
ក្រោយរដ្ឋប្រហារ ផ្តាច់ការសិក្សា
ដើម្បីជាថ្នូរ សិរីសម្បត្តិ
សោយរាជ្យនគរ របស់ព្រះវរៈ
សម្តេចបិតា ។
–
កាលនោះលោកជំទាវ ឆ្លើយតបនូវអ្វី
ដែលព្រះករុណា ទ្រង់អំពាវនាវ
ដោយព្រះឳង្ការ ឲ្យរួមចលនា
ចូលព្រៃម៉ាគីស៍ ។ (ទំព័រទី៣១ )
–
នៅក្នុងជាន់នោះ ពិសេសប្រុសៗ
នាំគ្នាចាកចេញ ពេលឪពុកម្តាយ
ជាទីស្រលាញ់ រួមវាយបណ្តោញ
ពួកចក្រពត្តិ ។ (ទំព័រទី ៣០ – ៣១ )
–
ស្រ្តីក៏ច្រើនដែរ មានទឹកចិត្តស្នេហ៍
នូវព្រះមហាក្សត្រ ជាក់ស្តែងលោកជំទាវ
ប៊ុន រ៉ានីប្រាកដ ក៏មានប្រវត្តិ
ជីវិតតស៊ូ ។ (ទំព័រទី ៣១ )
២ .
អំពីរបប លន់ នល់
ក្រោយពេលដែល លន់ នល់បានទម្លាក់សម្តេចនរោត្តម
សីហនុ មក លន់ នល់ បានធ្វើ កំណែទម្រង់ប្តូរផ្លាស់របបគ្រប់គ្រង និង
បានផ្លាស់ប្តូរប្រទេសពីរបបរាជា មកជា សាធារណរដ្ឋខែ្មរ វិញដូចឃ្លាបញ្ជាក់ ៖
–
ដូរពីរាជា
ឲ្យទៅសាធារណ៍ (សាធារណរដ្ឋខ្មែរ)
គ្មានការទាក់ទិន ចំណងមិត្តភាព
ជាមួយនឹងចិន លន់
នល់ក៏បាន
ច្រានចោលបន្សាត់ ។ (ទំព័រទី
២៣)
ការគ្រប់គ្រងរបស់ លន់ នល់ មិនបាននាំមកនូវសុខសន្តិភាពជូនប្រជាជនឡើយ
ផ្ទុយទៅ វិញបានធ្វើឲ្យប្រជាជនឈឺចាប់ ប្រទេសបែកបាក់ជាពីរផ្នែកគឺ មួយក្រុម សាធារណរដ្ឋដែលដឹកនាំ លន់ នល់និងមួយទៀតគឺ រណសិរ្ស រួបរួមជាតិខ្មែរ ដែលមាន
សម្តេចឪជាអធិបតី និង ដូចមាន ឃ្លាថា ៖
–
ប្រទេសជាតិបែក បាក់ជាពីរផ្នែក
មួយគឺ ស្រោចស្រង់ សាធារណរដ្ឋ
ក្រុមក្បត់ព្រះអង្គ កាន់កាប់ទីក្រុង
និងខេត្តទាំងឡាយ ។
–
ពីរគឺរណសិរ្ស រួបរួមជាតិខ្មែរ
ចលនាកើតថ្មី មានសម្តេចឪ
ជាអធិបតី កូនចៅចូលព្រៃ
ម៉ាគីស៍តស៊ូ ។ (ទំព័រទី
២៤)
៣
. អំពីរបប ប៉ុល ពត
ក្រោយពី ប៉ុល ពត
បានផ្តួលរំលំរដ្ឋាភិបាល លន់ នល់ ។ ប៉ុល ពត បានប្តូរឈ្មោះ ប្រទេសពី សាធាណរដ្ឋ
ទៅជារបប កម្ពុជាប្រជាធិបតេយ្យ ។ នៅក្នុងសម័យកាលនោះ គឺ ជាសម័យដ៏ខ្មៅ ងងឹត
និងគួរឲ្យឈឺចាប់ខ្សោចផ្សា វេទនាក្រែលែង
ដែលប្រជាជន ខ្មែរទូ ទាំងប្រទេស ចងចាំ មិន អាចបំភ្លេចបាន ការគ្រប់គ្រងប៉ុល ពត គឺ
ជារបបផ្តាច់ការ បំបិទ សិទ្ធិ សេរីភាពរបស់ប្រជាជន គ្រប់យ៉ាង កាប់សំលាប់ប្រជាជន
ស្លូតត្រង់ យ៉ាងរង្គាលព្រៃ
ផ្សៃ បំផុតដូចឃ្លាបញ្ជាក់ថា ៖
–
ខ្មែររងទុក្ខសោកហួសប្រមាណ រៀបរាប់ពុំបានតាមអក្ខរា
ពលរដ្ឋទាំងឡាយក្នុងកម្ពុជា រស់ក្រោមហត្ថានៃឃាតក ។
–
ប៉ុល
ពត សម្លាប់យ៉ាងរង្គាល ដាលរាលពាសពេញផ្ទៃនគរ
សម្លាប់ដោយសារការផាត់ពណ៌ គ្មានមនុស្សធម៌ក្នុងសង្គម ។ (ទំព័រទី ៦៥)
យើងឃើញថាសម័យកម្ពុជាប្រជាធិបតេយ្យគឺ
ជាសម័យដែលប្រទេសជាតិត្រូវបាន រងការបំផ្លិតបំផ្លាញលើគ្រប់វិស័យ ។ ប្រជាជនរស់នៅក្នុងភាពភិតភ័យ គ្រប់បែប យ៉ាង
ស៊ីអត់ស៊ីឃា្លន និង
ត្រូវបានពួកវាបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរគ្មានពេលឈប់សម្រាកឡើយ ។ ជាពិសេសគឺ
ការកាប់ សម្លាប់ប្រជាជន យ៉ាងមហាសោកនាដ្យកម្ម ។
៤ .
អំពីជីវិតសម្តេចដែលក្លាយជានាយករដ្ឋមន្រ្តី
ដោយពុំអាចទ្រាំទ្រនូវទុក្ខសោកដ៏
វេទនានៃរបបកម្ពុជាប្រជាធិបតេយ្យនិង ចង់រំដោះ ប្រទេសជាតិ ស្រោចស្រង់ពលរដ្ឋខ្មែរ
សម្តេចបានដឹកនាំក្រុមតស៊ូផ្តួលរំលំ របបនេះរហូត ទទួល បានជោគជ័យយ៉ាងត្រចះត្រចង់ ។
កម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មី ប្រទេសជាតិ រួច ផុត ពីភ្លើងសង្រ្គាម
ប្រជាជនមានក្តី សោមនស្ស និង
ភាពជោគជ័យ
របស់សម្តេចគ្រប់ទិស ទីដូចមានឃ្លា បញ្ជាក់ថា ៖
–
ទូទាំងប្រទេសបានស្វាគមន៍ ការវាយរំលំបានជោគជ័យ
ប្រជាសាទរឈរទះដៃ ត្រេកអរពេកក្រៃឥតឧបមា ។
ដូចនេះយើងឃើញថា សម្តេច ហ៊ុន សែន បាននាំមកនូវ
សុខសន្តិភាព ជូនជាតិ មាតុ ភូមិ និង បានជួយរំដោះប្រជាជនខ្មែរឲ្យគេចផុតពី
ចង្កូមមច្ចុរាជ នៃ ប៉ុល ពត ប្រជាជន រស់នៅបានជួប ជុំគ្នា ដោយសុដុមរមនា
ហើយប្រទេសជាតិ ក៏ មានការផ្លាស់ប្តូរ
មុខមាត់ថ្មី រីកចំរើនជាលំដាប់ផង ដែរ ។
៥ . ទំនៀមទំលាប់ប្រពៃណី
កាលនៅសម័យនោះពុំសូវមានសាលាសិក្សារៀនសូត្រនៅតាមបណ្តាល ខេត្តក្រុង
ឡើយ ។
ការបន្តការសិក្សាមានតែនៅក្នុងទីក្រុងប៉ុណោ្ណះជាក់ស្តែង សម្តេចហ៊ុន សែន បានចាកចេញ
ពីស្រុក កំណើតមកសិក្សានៅទីក្រុងភ្នំពេញ ហើយបានស្នាក់នៅវត្ត
នាគវ័ន ដូចឃ្លា បញ្ជាក់ថា ៖
–
នៅស្រុកគ្មានសាលា ម្យ៉ាងគ្រួសារក៏ខ្សត់ខ្សោយ
គិតថាមានតែវត្ត ទើបជួយផុតអវិជ្ជា ។ (ទំព័រទី ១២)
ចំពោះសាសនាគឺ គោរពទៅលើព្រះពុទ្ធសាសនា
ដែលមានទំនៀមទំលាប់តាំង ពី បុរាណ រហូតដល់សម័យ លន់ នល់ នៅតែគោរព តែដោយឡែកសម័យ
ប៉ុល ពត គ្មានផ្សារ គ្មានវត្ត គ្មានផ្ទះសម្បែង គ្មានសាលារៀន
មន្ទីរពេទ្យ អ្វីឡើយ គឺ
មានតែ
គុតឥត
ជញ្ជាំងប៉ុណ្ណោះសំរាប់ប្រជាជនខ្មែរដែលពួកវាចោទថាជាខ្មាំង ដូចឃ្លាបញ្ជាក់ថា ៖
–
ព្រះសង្ឈព្រមទទួល ជួយសំរួលឲ្យស្នាក់នៅ
ពីថ្ងៃនោះតទៅ នៅក្នុងវត្តនាគវ័ន ។ (ទំព័រទី ១៦)
–
ព្រះសង្ឈអង្គសាវ័ក ជាសមណៈភេទបុព្វជិត
លោកខំព្រះបរិយត្តិ និងប្រតិបត្តិវិបស្សនា ។
–
ម្លោះហើយសិស្សទាំងឡាយ ត្រូវខ្វល់ខ្វាយបិណ្ឌភោជនា
ទាំងប្រាំពីរទិវា គ្រប់សប្តាហ៍មិនដែលខាន ។ (ទំព័រទី ១៨)
បើក្នុងសម័យ ប៉ុល ពត
គឺគ្មានទំនៀមទំលាប់អ្វីទាំងអស់ដូចឃ្លាបញ្ជាក់ ថា ៖
–
វាចោទថាខ្មាំងនឹងបដិវត្តន៍ បង្កើតបែបបទច្បាប់ជាគោល
១៧ មេសាវាប្រមូល ចាត់ចូលក្នុងឈ្មោះជាមនុស្សថ្មី
។
–
ប្រជាជនថ្មីទាំងប៉ុន្មាន ក្រោយពីតាមដានហើយពួកវា
យកទៅសម្លាប់តាមបញ្ជា អង្គការពាណដ៍ព្រៃផ្សៃ ។
–
គុកកម្មបីឆ្នាំប្រាំបីខែ ប្រជាជនខ្មែរសុទ្ធតែភ្លក្ស
ទុក្ខសោកវិយោគអំពីពួក ជនចិត្តអាក្រក់រាល់រូបា ។ (ទំព័រទី ៦៦)
–
អាគារតូចធំជ្រងំស្ងាត់ ផ្លូវថ្នល់ខ្វែងខ្វាត់មិនមានឡាន
ឃើញតែស្មៅដុះគ្រប់ទីស្ថាន ភ្នំពេញត្រូវបានធ្វើជាគុក
។
–
មន្ទីរឃុំឃាំងនៅទួលស្លែង ជាក់ស្តែងភស្តុតាងបន្សល់ទុក
ភ្នំពេញគឺពិតជាជង្រុក ដាក់ទុកតែមនុស្សត្រូវសម្លាប់ ។ (ទំព័រទី ៩៧)
ក្នុងការរៀបអាពាហ៍ពិពាហ៍ សាមីខ្លួនទាំងសងខាងគ្មានសិទ្ធជ្រើសរើសមនុស្ស
ដែលខ្លួន ស្រលាញ់ឡើយ គឺ
សម្រេចទៅលើអង្គការបដិវត្តន៍ជាអ្នកកំណត់ស្នេហា
រវាង
បុរសនារី
ត្រូវបានហាមឃាត់ ។
–
សីលធម៌តឹងរឹងហួសកម្រិត រារំាងផ្លូវចិត្តប្រតិព័ទ្ធ
ស្រេចលើអង្គការបដិវត្តន៍ ជាអ្នកកំណត់ជោគវាសនា ។(ទំព័រទី ៣៦)
ចំពោះព្រះពុទ្ធសាសនា នៅសម័យ ប៉ុល
ពត ត្រូវបានពួកវាកំទេចចោលទាំងស្រុង ជា សង្គម មួយដែលគ្មានសាសនា
គ្មានការគោរពសិទ្ធិ គ្នាទៅវិញទៅមកឡើយ គឺ
មានតែ
ភាពផ្តាច់ការតែប៉ុណ្ណោះ ។
៣.៣ ទំនោរសួរ
និង បកស្រាយ
ក. តើជីវិតក្មេងវត្តនៅតែជាក្មេងវត្ត ឬ
ក៏អាចមានការផ្លាល់ប្តូរបាន ?
រឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ”
គឺជារឿងដែលបានលាត ត្រដាងពីជីវិត តស៊ូរបស់ សម្តេច និង លោកជំទាវ
ព្រមទាំងប្រជាពលរដ្ឋ ក្នុងការ ដណ្តើម យកជ័យជំនះពីរបប លន់ នល់ និង
របបខ្មែរក្រហមក្រោមការដឹកនាំរបស់ពួក ប៉ុល ពត ។ ប៉ុន្តែអ្នកដែលអាចស្រោចស្រង់ប្រទេសជាតិឲ្យ រួចផុតពីរបបអស់ទាំងនេះ គឺ យើងម្នាក់ៗ
មិន
អាចនឹកស្មានដល់ថាកូនកសិករដ៏ខ្សត់ខ្សោយដែលជាអតីតជាកេ្មងវត្តនាគវ័ន ដែល
អាចជួយឲ្យប្រជារាស្រ្តរួចផុតពីរណៅ្តដ៏ខ្មៅងងឹត នេះបាន ។
ដំណើររឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី
វិលជុំវិញបញ្ហាមួយគឺ " ជីវិត តស៊ូមាន
លក្ខណៈជាសមូហភាពទាមទាររកសិទ្ធិសេរីភាពជូនប្រជាជន ” ។
ដោយសេចក្តីតស៊ូក្នុងការសិក្សា
ទោះបីដឹងថាខ្លួនក្រលំបាកយ៉ាងណាក៏ដោយក៏ សម្តេចមិន
បោះបង់ការសិក្សាឡើយសុខចិត្តចាកចេញពីឪពុកម្តាយដើម្បីមកបន្តការ
សិក្សានៅឯភ្នំពេញស្ថិត ក្នុងវ័យ ១៣ឆ្នាំ ដោយស្នាក់នៅផ្ញើខ្លួននឹងព្រះសង្ឈ ដែលគង់នៅ
ក្នុងវត្តនាគវ័ន លោកមានបំណង ចង់ធ្វើជាគ្រូបង្រៀន តែពេលប្រទេសជាតិ ត្រូវក្រឡាប់
ចាក់ដោយមានការធ្វើរដ្ឋប្រហាររបស់ លន់ នល់ និង ប៉ុល ពត ធ្វើឲ្យសម្តេច
កើត ចិត្តនឹងចង់ធ្វើទាហាន ដើម្បីជួយដល់ព្រះករុណា និង ប្រជារាស្រ្ត ឲ្យរួចផុតពីទុក្ខលំបាក
នេះ ដូចឃ្លាមួយបានបញ្ជាក់ថា ៖
–
កាលអាយុដប់បី បឋមវ័យប្រាជា្ញមាន
ត្រូវស្វែងរករបៀប វិជ្ជាការឲ្យប្រាកដ
។
–
នៅស្រុកគ្មានសាលា ម្យ៉ាងគ្រួសារក៏ខ្សោយខ្សត់
គិតថាមានតែវត្ត ទើបជួយផុតអវិជ្ជា
។
–
ថ្ងៃដែលត្រូវចាកចេញ ទៅភ្នំពេញនៅកុមារ
មុននឹងជំរាបលា វរវន្ទាអ្នកមានគុណ
។ (ទំព័រទី ១២)
–
ពេលដើរទៅដល់វត្ត ចូលប្រតិបត្តិបិតាសង្ឈ
សូមទានជួយស្រោចស្រង់ ខ្ញុំព្រះអង្គព្រះករុណា
។
–
លោកជាកសិករ មានរបរមិនខ្ពស់ខ្ពង់
ដំណំាច្រើនលិចលង់ ទឹកមេគង្គតែងប្រល័យ ។ (ទំព័រទី ១៥)
ទោះបីជាក្មេងវត្តសិ្ថតនៅក្រោមការ
ត្រួតត្រារបស់សង្ឈក៏ដោយក៏លោក មិនដែល ត្អួញត្អែរ ឡើយទោះក្រោយពីដំណេកដាំបបរម៉ោងបួន
ដើរបិណ្ឌបាត្រឬពុះអូសរែកទឹក ឬ
ដេកនៅក្រោមគ្រែ ឬ
ទឹកលិចក៏ដោយក៏លោកនៅតែឧស្សាហ៍ព្យាយាម
រៀនសូត្រនិង
តស៊ូរហូតដល់ថ្នាក់ធ្វើ ជាមេបញ្ជាការនិងប្រែក្លាយទៅជា នាយករដ្ឋមន្រ្តីប្រចាំប្រទេស
កម្ពុជាដែលមានកំណើត
កើតជាក្មេងវត្ត។
ត្រង់ចំនុចនេះហើយទើបធ្វើឲ្យមនុស្សតែ
សំបកក្រៅឡើយ
គឺត្រូវតែពិនិត្យឲ្យជាក់ចាំញក់ចិញ្ចើម
ដូចនេះដរាបណាជីវិតយើង
នៅរស់យើង នៅតែមានក្តីសង្ឃឹមកុំចុះចាញ់ នឹងព្រហ្មលិខិតឲ្យសោះគឺ មានតែខ្លួនយើង
ទេទៀតធ្វើឲ្យ យើង ទទួលបាននូវជ័យជំនះគ្រប់កាលៈទេសៈទាំងអស់ ។
រួមសេចក្តីមកការរស់នៅក្នុងនាមជាក្មេងវត្តគឺមិនត្រូវអស់សង្ឃឹមទេ
ក្មេងវត្តក៏ជា មនុស្ស ដែលប្រកបទៅដោយបញ្ញាញាណខ្ពង់ខ្ពស់ហើយអាចកែប្រែជីវិតខ្លួនឯងឲ្យ
ខ្ពង់ខ្ពស់ត្រដែតត្រដឹងដោយមិនផ្តេចផ្តួលទៅលើវាសនាឡើយដរាបណាជីវិតនៅរស់គឺ ត្រូវ
តែ មានសង្ឃឹមជានិច្ចតួយ៉ាងសម្តេចជាក្មេងវត្ត តែអាចក្លាយមកជានាយករដ្ឋមន្រ្តីម្នាក់
ប្រកបដោយភាពដឹកនាំល្អគតិបណ្ឌិត្យ ក្នុងការដឹកនាំ ប្រជារាស្រ្ត ឲ្យសម្បូរណ៍ សប្បាយ រីក ចំរើនដូច អរិយប្រទេស
នៅលើពិភពលោកយើងនេះ ។
ខ
តើសង្រ្គាមបាននាំមកនូវផលវិបាកអ្វីខ្លះដល់សង្គមនិងខ្លួនឯង ?
តាមដំណើររឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ”យើងឃើញថាសង្រ្គាម
ដែល បង្កឡើងដោយជាតិសាសន៍ខ្លួនឯង និង ការចូលរួមលូកដៃ របស់ពួក
អាមេរិច ជាមួយ លន់ នល់ ធ្វើ ឲ្យបងប្អូនខ្មែរ ស្លូតត្រង់ស្លាប់
ជាច្រើននាក់ក្នុងសម័យ លន់ នល់ ខ្មែរក្រហម ( ប៉ុល ពត ) នេះហើយ ជាសោកនាកម្មដែលបានបន្សល់ទុក្ខ
ឲ្យកូនចៅជំនាន់
ក្រោយនូវការឈឺចាប់ មិនអាច បំភ្លេចបានមានអ្នកខ្លះត្រូវបែកបាក់
បង ប្អូន ក្រុមគ្រួសារ ម្តាយមិនស្គាល់កូន
ហើយថែមទាំងបាន បំផ្លាញនៅ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត
ដែលមាននៅក្នុងឃ្លាថា
៖
–
យមរាជអាវខ្មៅដូចដឹងស្រាប់ កំពុងសម្លាប់ជនរួមជាតិ
រឹតតែទ្វេឡើងបន្ថែមទៀត កូនអើយពុកឃ្លាតព្រោះរឿងហឹ្នង។
(ទំព័រ ៨៦)
–
ព្រាត់បា្រសនិរាសនូវគ្រួសារ មាតាបិតាដ៏ឧត្តម
ព្រាត់ញាតិទាំងឡាយឆ្ងាយទ្រនំ ព្រោះតែសង្គមបែកបាក់គ្នា
។
–
ព្រាត់ទាំងស្វាមីជាទីស្រឡាញ់ ពោរពេញដោយទុក្ខវេទនា
ភាពល្វីងជូរចត់ប្រាសព្រាត់គ្នា មហាខ្លោចផ្សាហួសវិស័យ
។
–
ឯកូនប្រុសម្នាក់ក៏បាត់បង់ ជីវិតនៅក្នុងកាលសម័យ
កម្ពុជាប្រជាធិបតេយ្យ របបព្រៃផ្សៃពាលយង់ឃ្នង។(ទំព័រ
១០១)
យើងឃើញថាសង្រ្គាមពិតជាបាននាំមកនៅសេចក្តីវិនាសព្រាត់ប្រាស់គ្នាជាទីបំផុត
តែទោះជាយ៉ាងនេះក្តីបើយើងចេះជំនះ ឬ
ដោះស្រាយដោយសន្តិវិធីក៏គ្មានកើត រឿង ហេតុនេះឡើងដែរ
តួយ៉ាងទល់តែយើងចេះរួបរួមកម្លាំងគ្នា សាមគ្គីភាពទើបអាច សម្រេចបាននូវជោគជ័យតួ
យ៉ាងនៅក្នុងនេះតែម្តង សម្តេច និង លោកជំទាវ
ប្រជាជន ទាហានជាច្រើន
បាននាំគ្នាប្រយុទ្ធជំនះ គ្រប់ឧបសគ្គដើម្បីទាមទារនូវសន្តិភាពជូនប្រជា
រាស្រ្តខ្មែរឲ្យបានសេចក្តីសុខក្សេមក្សាន្ត ដូចឃ្លា ថា ៖
–
កងទ័ពរណសិរ្សវាយដូចព្យុះ វាយនៅមាត់ជ្រោះនិងជើងភ្នំ
ការប្រយុទ្ធគ្នាយ៉ាងដំណំ ពួកខ្មែរក្រហមនៅពេញព្រៃ ។
–
មិនព្រមចុះចាញ់តបត បង្ករបួសហើយនឹងក្ស័យ
កងទ័ពរណសិរ្សបានព្រួតដៃ បង្កើនការវាយគ្មានបន្ធូរ ។
–
នៅទីបំផុតខ្មែរក្រហម ចាញ់ដៃចុះញ៉មលែងតស៊ូ
យល់ទ័ពរំដោះគ្មានបន្ធូរ ហ៊ានប្តូរជីវិតឥតខ្លាចស្លាប់ ។
–
ក្រោយវាយភ្នំពេញបានហើយនោះ នៅវាយគ្នាអស់បីសប្តាហ៍
ទើបកាន់កាប់បានខេត្តនានា ទូទាំងកម្ពុជាត្រូវរំដោះ ។
–
ការធ្វើពលិកម្មដ៏ថ្លៃថ្នូរ ពុំអាចនឹងស្តីរៀបរាប់អស់
នៅក្នុងសង្រ្គាមជួយសង្រ្គោះ ស្រង់ជាតិឲ្យរួចផុតមរណា
។
–
ជោគជ័យទាំងនោះបានបញ្ជាក់ អំពីវីរភាពស្នេហា
នៃយុទ្ធជនគ្រប់អាត្មា មានបញ្ជាការជាត្រីវិស័យ ។
–
សម្តេច
ហ៊ុន សែន ខេមរបុត្រ ធ្នើមសាងប្រវត្តិដ៏ល្បាញល្បី
តាំងតែពីលោកនៅក្មេងវ័យ និស្ស័យចូលធ្វើជាយោធា ។ (ទំព័រ ៩៦)
សរុបមកសង្រ្គាមពិតជាបាននាំមកនូវភាពឈឺផ្សា ដែលមិនអាចបំភ្លេចបានអស់
មួយជីវិតហើយក៏បានធ្វើឲ្យខ្លួនឯងធ្លាក់នៅក្នុងភាព អាប់ឱនអស់មួយជីវិតដែរនៅ ពេល ដែលគេទាំងអស់គ្នា
ស្អប់ខ្ពើមថាជាមេឃាតករ
ដ៏ព្រៃផ្សៃជាទីបំផុតតួយ៉ាង ប៉ុល ពត និង
ការធ្វើរដ្ឋប្រហាររបស់ លន់ នល់ នេះឯង
គឺកិតិ្តយសដ៏សែនក្រអូបបព្រាស់ ខ្សល់នេះឯង ។ ហេតុនេះមនុស្សគ្រប់រូបត្រូវតែ
ចៀសឲ្យផុតពីសង្រ្គាមទើបប្រទេសជាតិខ្លួនរស់នៅពោរ
ពេញទៅដោយភាពស្រស់ត្រកាលប្រកប ដោយការអភិវឌ្ឍ
។
គ. តើគ្រប់ទង្វើរបស់ សម្តេច និង លោកជំទាវ យើងអាចចាត់ទុក ថាជាទង្វើ មួយប្រកប
ដោយវរៈភាពបានដែរ ឬ ទេ ?
តាមរយៈរឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី
” យើងឃើញថា អ្នកនិពន្ធ បាន
លាតត្រដាងពីជីវិតដ៏កំសត់កម្រ របស់ សម្តេច ហ៊ុន សែន និង លោកជំទាវ ប៊ុន
រ៉ានី ក្នុងការ
លះបង់អស់កម្លាំងកាយចិត្តបូជាដើម្បីជាតិទោះបីជារូបលោកត្រូវបែកបាក់គ្នា
អស់រយៈកាល ដ៏យូរឆ្នាំ ក៏ដោយ គឺ ធ្វើយ៉ាងណាឲ្យតែប្រទេសជាតិទទួលបាននូវ
សន្តិភាព
ជៀសផុតពីសង្រ្គាម ។
លោក ជំទាវហានលះបង់យុវភាពដោយអាយុ១៦ឆ្នាំសុខចិត្តចូល
ព្រៃម៉ាគីស៍ដើម្បីរៀនក្បួនពេទ្យព្យាបាល
ពួកទ័ពជួរមុខរីឯសម្តេចវិញ
សុខចិត្តលះបង់ការ
សិក្សាដែលមានបំនងចង់កា្លយជាគ្រូ បង្រៀនម្នាក់ ដ៏ល្អនៅឯស្រុកកំណើតរបស់ខ្លួនតែ
ផ្ទុយស្រឡះដោយសារការធ្វើរដ្ឋប្រហាររបស់ លោក លន់ នល់ ធ្វើឲ្យលោក សម្រេចចិត្ត ចូលព្រៃ ម៉ាគីស៍
តស៊ូនៅអាយុ ១៨ឆ្នាំ ហើយបានក្លាយ
ទៅជាគ្រូបង្ហាត់ បង្រៀនក្បួន
យុទ្ធសាស្រ្ត
និងការធ្វើសឹកម្នាក់ដ៏ពូកែនៅទីនោះ។
តែក្រោយពីវាយប្រហាររំដោះទឹកដី
ចេញពីពួក នល់ លន់ រួមមិនបានប៉ុន្មានថ្ងៃផង
ក៏ស្រាប់តែមានការធ្វើរដ្ឋប្រហាររបស់ពួក
អង្គការ
ខ្មែរក្រហមមួយទៀតគឺ ប៉ុល ពត បានកុហក់ឲ្យទាហាន ខ្មែរចូលដៃជាមួយ
រួចពួកវាក៏យកឱកាស
នេះសម្លាប់បងប្អូនឯងតែម្តង
ដោយឃើញទុក្ខសោកបែបនេះ
សម្តេច និង នាយទាំងបួននាក់ទៀត ក៏ បានសម្រេចចិត្តរត់ចូលទៅពឹងវៀតណាមឲ្យជួយ
តែសម្តេចខិតខំអស់ពីកម្លាំងក្លាយចិត្ត
ក្នុងការរំដោះប្រទេសជាតិជួនប្រជារាស្រ្តដោយ
បង្កើតជាទព័ រណសិរ្សបាន២៨ កងវិរសេនាតូច រួបរួមគ្នា
ដើម្បីប្រឆាំងនឹង ប៉ុល ពត ។ ឯលោកជំទាវទុក្ខសោក នៅពេលដែលបានព្រាត់
ប្រាស់ពីស្វាមី រស់ ដោយ វេទនាឆ្លងទន្លេ
ដោយខ្លួនឯង
ពួកខ្មែរក្រហម ធ្វើបាបឲ្យជីក
ដីកាប់ គាស់ច្រើនៗ ឡើង នៅពេលដែល
ដឹងថាសម្តេច ហ៊ុន សែន នៅរស់ហើយបំបែកលោកជំទាវ
ចេញឲ្យឆ្ងាយពីសម្តេច ។
តែដោយក្តីអំណត់តស៊ូពុះពារគ្រប់ឧបសគ្គធ្វើឲ្យប្រទេសជាតិ និង
អ្នកទាំងពីរ រស់នៅជួប
ជុំគ្រួសារ ប្រកបដោយសេចក្តីសុខ កេ្សមក្សន្ត
រហូតមកដល់បច្ចុប្បន្ន ។
–
កង់ទ័ពវៀតណាមបានចាត់ចែង ផ្តល់ទីកន្លែងជំរកឲ្យ
ជនខ្មែរភៀសខ្លួនបានធូរស្បើយ ល្ហែល្ហើយផុតគុតឥតជញ្ជាំង ។
–
ផុតពីរស់ជាសហករណ៍ ផុតពីបបររួមចានឆ្នាំង
ផុតពីពលកម្មហួសកម្លាំង ផុតពាក្យថាខ្មាំងត្រូវសម្លាប់
។
–
សម្តេចខិតខំប្រឹងប្រមូល បញ្ចុះបញ្ចូលនូវបងប្អូន
ខ្មែរយើងទាំងឡាយដែលភៀសខ្លួន ឲ្យស្ម័គ្រចូលរួមរំដោះជាតិ ។
–
បងប្អូនកាលណោះស្រុះស្រួលស្រាប់ ដោយការឈឺចាប់នឹងពេជឃាដ
ក្លាហានលះបង់មិនចង្អៀត ចូលបំរើជាតិដោយស្មោះស្ម័គ្រ ។
–
កងទ័ពចំរើនកើនរាល់ថ្ងៃ បានម្ហៃប្រាំបីកងវរៈ
នៃសេនាតូចប្រាកដជាក់ ឈ្មោះទ័ពរណសិរ្សសាមគ្គី ។ (ទំព័រទី៩១)
–
កាលណោះលោកជំទាវ ឆ្លើយតបនូវអ្វី
ដែលព្រះករុណា ទ្រង់អំពាវនា
ដោយព្រះឳង្ការ ឲ្យរួមចលនា
ចូលព្រៃម៉ាគីស៍ ។ (ទំព័រទី ៣១)
–
ពិតជាអសា្ចរ្យ មិននឹកស្មានថា
អាចមាននារី លះបង់រូបកាយ
មិនស្តាយជីវី រំពេញនាទី
បានដូចបុរស ។ (ទំព័រទី ៣១)
–
យុវតីលះបង់ ដើម្បីព្រះអង្គ
គ្មានស្តាយស្រណោះ អាយុ
១៦
កំពុងពេញស្រស់ មានរូបសម្ជស្ស
គួរចាប់អារម្មណ៍ ។ (ទំព័រទី
៣២)
រួមសេចក្តីមក គ្រប់ទង្វើរបស់សម្តេច
ហ៊ុន សែន និង លោកជំទាវ ប៊ុន រ៉ានី យើង អាចចាត់
ទុកថាជាទង្វើមួយប្រកបដោយវរៈភាពបានព្រោះ លោក ទាំងពីរបានធ្វើពលិកម្ម ដ៏អស្ចារ្យ
ដោយមិននឹកស្មានដល់
លះបង់សេចក្តីសុខផ្ទាល់ខ្លួន ហ៊ានបូជា ជីវិត ដើម្បី ជាតិមាតុភូមិ ។
0 comments:
Post a Comment