៤. វិភាគតួអង្គ
៤.១. រាយនាមតួអង្គ និងមុខងារ
-
Jean Valjean ឬ M. Madelein ឬ M. Leblance តួអង្គឯកក្នុងរឿង
- Cosette
ឬ Ursula ជាកូនស្រីរបស់នាង Fantine
- Marius
កូនរបស់ Pontmercy
និងជាស្វាមីរបស់នាង Cosette
- Fantine
ជាម្តាយរបស់ Cosette
- Javert
ជាអធិការប៉ូលីស
- M.
Thénardier ឬ Jondrette ជាម្ចាស់តៀមលក់ចំណីអាហារ
- Mme.
Thénardier ជាប្រពន្ធរបស់ M. Thénardier
- Éponine
កូនស្រីរបស់ M. Thénardier
- AZelma
ជាកូនស្រីរបស់ M. Thénardier
- Gavroche
ជាកុមារដែលម៉ែឪបោះបង់ចោល
- Myriel
ព្រះសង្ឃកាតូលិក
- Mlle.
Baptistine ជាប្អូនស្រីរបស់ព្រះសង្ឃកាតូលិកចិត្តល្អ
- Mme.
Magloire ជាអ្នកបម្រើរបស់ព្រះសង្ឃកាតូលិកចិត្តល្អ
- Champmathieu
ជាមនុស្សដែលគេចាប់ច្រឡំ
និងយល់ថាជា Valjean
- Petit-Gervais ជាក្មេងដែល Valjean
ដណ្តើមប្រាក់
- Enjolras
ជាមិត្តភក្តិរបស់ Marius
- M.
Georges Pontmercy ជាឪពុករបស់ M2arius
- M.
Gillenormand ជាជីតារបស់ Marius
- Urbain
Fabre ជាឈ្មោះដែល Valjean បោកប្រាស Thénardier
- Fauchelevent ជាបររទេះ ដែល Valjean បានជួយ
- Tholomyès
ជានិស្សិតចិត្តអាក្រក់បំផ្លាញអនាគត Fantine
រួចបោះបង់ចោល
៤.២. វិភាគតួអង្គសំខាន់ៗ
·
Jean Valjean
+
គុណសម្បត្តិ
-
ជាមនុស្សដែលមានការតស៊ូក្នុងជីវិត
-
មានចិត្តធម៌ ជួយសង្គ្រោះ និងយកអាសារអ្នកដទៃ
-
មានចិត្តស្មោះត្រង់ ទទួលស្គាល់ការពិត
-
ជាមនុស្សប្រកបដោយវិចារណញាណ
-
ចេះដោះស្រាយហេតុការណ៍កើតឡើងភ្លាមៗដោយភាពវ័យឆ្លាត
+ គុណវិបត្តិ
-
ពេលខ្លះមានចិត្តឆេវឆាវ
-
មិនគោរពច្បាប់រដ្ឋ
·
Cosette
+ គុណសម្បត្តិ
-
មានសម្រស់ស្រស់ស្អាត
-
ស្មោះត្រង់ចំពោះស្នេហា
-
ជាមនុស្សប្រកបដោយឧត្តមគតិក្នុងការចូលរួមក្នុងការធ្វើបដិវត្តន៍
+ គុណវិបត្តិ
-
មិនស្តាប់បង្គាប់ឪពុកម្តាយ លួចមានស្នេហា
·
Marius
+ គុណសម្បត្តិ
-
ជាកូនប្រុសរបស់ត្រកូលអភិជន មានចំណេះវិជ្ជាខ្ពស់
-
មិនចេះប្រកាន់វណ្ណៈ
-
មានភក្តីភាពចំពោះស្នេហា
-
មានឧត្តមគតិខ្ពស់ តស៊ូវណ្ណៈ បំបាត់នូវអំពើជិះជាន់ក្នុងសង្គម
+ គុណវិបត្តិ
-
ឆាប់តក់ស្លុតចំពោះហេតុការណ៍ដែលកើតឡើងភ្លាមៗ
-
មានការផ្តេកផ្តួលចំពោះស្នេហាខ្លាំង
-
មានចិត្តឆេវឆាវក្នុងការដោះស្រាយបញ្ហាចំពោះមុខ
-
មានចិត្តធំ មិនស្តាប់បង្គាប់ចាស់ទុំ
·
Fantine
+ គុណសម្បត្តិ
-
ជាម្តាយដ៏សែនល្អ បានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូន
-
ជាមនុស្សតស៊ូ ពុះពារគ្រប់ឧបសគ្គក្នុងសង្គមដើម្បីជីវិត
+ គុណវិបត្តិ
-
មិនគោរពប្រពៃណី
-
ដោះស្រាយបញ្ហាដោយមិនបានគិតគូរឲ្យបានវែងឆ្ងាយ
·
Javert
+ គុណសម្បត្តិ
-
ជាមន្ត្រីដែលអនុវត្តច្បាប់រដ្ឋបានល្អ
-
ចេះស្គាល់គុណទោស
+ គុណវិបត្តិ
-
មិនចេះពិចារណាឲ្យបានវែងឆ្ងាយក្នុងការធ្វើកិច្ចការអ្វីមួយ
-
ដោះស្រាយបញ្ហាដោយភាពល្ងង់ខ្លៅ
·
Thénardier
+ គុណសម្បត្តិ
-
ជាមេគ្រួសារដែលគិតគូរពីជីវភាពក្រុមគ្រួសារ
-
មានមនុស្សធម៌ម្តងម្កាល
+ គុណវិបត្តិ
-
ជាមនុស្សគ្មានគុណធម៌ រំលោភសិទ្ធិកុមារ
-
មានគំនិតរើសអើង កេងប្រវ័ញ្ចញើសឈាមពីអ្នកដទៃ
-
ជាមនុស្សថោកទាប ឆ្លៀតឱកាសក្នុងពេលគេកំពុងមានអាសន្ន
-
ប្រឌិតរឿង បោកប្រាសដើម្បីកេងចំណេញពីអ្នកដទៃ
·
Éponine
+ គុណសម្បត្តិ
-
ជាកូនដែលស្តាប់បង្គាប់ឪពុកម្តាយ
-
មានចិត្តស្មោះត្រង់ ហ៊ានពលិកម្ម ចំពោះស្នេហា និងអ្នកដែលខ្លួនស្រឡាញ់
-
មានឧត្តមគតិក្នុងការចូលរួមធ្វើបដិវត្តន៍ដើម្បីកែទម្រង់របបនយោបាយសង្គម
+ គុណវិបត្តិ
-
មានគំនិតអាត្មានិយម
-
មានគំនិតខ្លីក្នុងការដោះស្រាយបញ្ហា
·
Myriel
+ គុណសម្បត្តិ
-
ជាមនុស្សដែលមានចិត្តសប្បុរសធម៌ មានចិត្តទូលាយចំពោះមនុស្សគ្រប់គ្នា
-
ជួយស្រោចស្រង់ជីវិតមនុស្សដែលកំពុងមានអាសន្ន
-
អប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ ឲ្យមានសេចក្តីសង្ឃឹមក្នុងជីវិត
+ គុណវិបត្តិ
-
មានចិត្តល្អជ្រុល
·
Enjolras
+ គុណសម្បត្តិ
-
មានចំណេះវិជ្ជាខ្ពង់ខ្ពស់
-
មានមនសិការខ្ពស់ក្នុងដំណើរការបដិវត្ត តស៊ូវណ្ណៈ ការជិះជាន់ក្នុងសង្គម
+ គុណវិបត្តិ
-
ឆេវឆាវក្នុងការដោះស្រាយបញ្ហាចំពោះមុខ
ជំពូក ២
វិភាគអត្ថន័យ
១. ប្រធានរឿង
ប្រធានរឿង ដែលអ្នកនិពន្ធលើកយកមកបង្ហាញតាមរយៈរឿងទុគ៌តជន គឺដំណើរជីវិតរបស់យុវជនបារាំង
ដែលរស់នៅដោយគ្មានទីពឹង និងពោរពេញទៅដោយឧបសគ្គរាប់មិនអស់ជាមួយការតស៊ូប្រឈមមុខនឹងសង្គម
ដំណើរជីវិតរបស់ពួកគេប្រព្រឹត្តទៅដោយភាពទីទ័លក្រលំបាក
សុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីមានជីវិតរស់នៅ ។ ឧបសគ្គទាំងប៉ុន្មាន អ្នកនិពន្ធបានទម្លាក់ទៅលើភាពអយុត្តិធម៌ក្នុងសង្គម
ការគ្រប់គ្រងដែលបាត់នូវជំនឿចិត្ត ការបង្កភាពចលាចល ភាពអនាធិបតេយ្យ និងការបះបោរជាហេតុបណ្តាលឲ្យមានអថេរភាពនៅក្នុងសង្គម
។ ប៉ុន្តែនៅទីបំផុត
អ្នកនិពន្ធបានសម្រេចចិត្តផ្តល់នូវដំណោះស្រាយមួយសមស្រប គឺការប្រកាន់យកសីលធម៌ក្នុងខ្លួន
តាមរយៈការដាក់ទាន និងការសន្តោសប្រោសប្រណី ។
២. មូលបញ្ហារឿង
តាមដំណើររឿង ដែលអ្នកនិពន្ធបានលើកជាសំខាន់នោះ
ស្ថិតនៅត្រង់ថា តើតួអង្គត្រូវជ្រើសរើសយកនូវដំណើរជីវិតដោយរបៀបណា
? ផ្លូវណាដែលគេត្រូវដើរ ? ហើយនឹងរកដំណោះស្រាយយ៉ាងណាដើម្បីឲ្យជីវិតបានប្រសើរ
?
នៅចំពោះមុខចំណោទបញ្ហាក្នុងជីវិត ដែលកំពុងជួបប្រទះនូវភាពអត់ឃ្លាន
គ្មានទីជម្រក គ្មានញាតិមិត្ត
និងការទទួលរងនូវទណ្ឌកម្មពីសង្គម អ្នកនិពន្ធបានសម្រេចចិត្តប្រកាន់យកនូវសីលធម៌ជាប់ខ្លួនតាមរយៈការដាក់ទាន
ការសន្តោសរបស់តួអង្គ និងការជួយដល់អ្នកដទៃ នៅពេលជួបការលំបាក
។ សកម្មភាពទាំងនេះ អ្នកនិពន្ធស្តែងឡើងតាមរយៈតួអង្គ Jean Valjean
និងព្រះសង្ឃកាតូលិកម្នាក់
។
តាមរយៈរឿងនេះដែរ
យើងអាចទាញនូវបញ្ហាសំខាន់ៗដូចខាងក្រោម៖
-បញ្ហាជីវភាពគ្រួសារ
-បញ្ហាសាសនា
-បញ្ហាស្នេហា
-បញ្ហាគ្រួសារ
-បញ្ហាគុណធម៌
-បញ្ហានយោបាយ និងការគ្រប់គ្រង
៣. វិភាគបញ្ហា
៣.១.
បញ្ហាជីវភាពគ្រួសារ
ក្នុងជីវិតរស់នៅមនុស្សយើងម្នាក់ៗ
តែងចង់រស់នៅប្រកបដោយសុភមង្គល ។ ក៏ប៉ុន្តែសុភមង្គលដែលទទួលបាន គឺវាមិនសមប្រកបដូចមនុស្សគ្រប់រូបចង់បាននោះទេ ព្រោះនៅក្នុងសង្គមតែងមាន
អ្នកមាន និងអ្នកក្រជានិច្ច ។ ហើយបញ្ហាទីទ័លក្រ និងភាពទីទ័លច្រកបានបង្ខំមនុស្សយើងឲ្យហ៊ានធ្វើអំពើអមនុស្សធម៌ផ្សេងៗ
។ ដូចមាននៅក្នុងដំណើររឿង អ្នកនិពន្ធបានបង្ហាញតួអង្គ Jean Valjean ដោយសារតែភាពទ័លច្រកគាត់បានសម្រេចចិត្តលួចនំបុ័ងនៅក្នុងហាងមួយឲ្យក្មួយដែលកំពុងឃ្លាន
ពេលនោះប៉ូលីសបានឃើញក៍ចាប់គាត់ដាក់ពន្ធនាគារប្រាំឆ្នាំ
។ បន្ទាប់ពីចេញពីគុក
គាត់បានទៅស្នាក់នៅជាមួយលោកសង្ឃកាតូលិក
ហើយបានលួចយកមាសប្រាក់របស់លោកសង្ឃនោះ ។
ក្រោយមកលោកបានលួចយកប្រាក់ក្មេងប្រុសម្នាក់ឈ្មោះ Petit-Gervais
។ អ្នកនិពន្ធក៏បានបង្ហាញផងដែរអំពីតួអង្គនាង
Fantine ដោយសារបញ្ហាជីវភាព នាងបានសម្រេចចិត្តកាត់ សក់លក់
ប៉ុន្តែថវិកាមិនទទួលបានគ្រប់គ្រាន់ នាងក៍ទៅលក់ខ្លួនធ្វើជាស្រីពេស្យា ។
ទាំងនេះសបញ្ជាក់ឲ្យឃើញថា
បញ្ហាជីវភាពទីទ័លក្រ ពិតជាបង្ខំមនុស្សឲ្យដើរក្នុងផ្លូវមួយ ដែលសង្គមស្អប់ខ្ពើម និងមិនឲ្យតម្លៃ ។
៣.២. បញ្ហាសាសនា
សាសនានីមួយៗតែងអប់រំមនុស្សឲ្យធ្វើអំពើល្អ អប់រំមនុស្សឲ្យចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក
ទោះបីជាបុគ្គលនោះមានកំហុសក៏ដោយ សាសនាមិនដែលអប់រំមនុស្សឲ្យប្រព្រឹត្តអំពើអាក្រក់ឡើយ
។ តាមរយៈការយោគយល់អធ្យាស្រ័យនេះ គឺបង្ហាញនៅក្នុងសាច់រឿង អំពីការប្រោសប្រណីរបស់លោកសង្ឃកាតូលិកចំពោះ Jean Valjean ដែលបានលួចយកប្រាក់គាត់ហើយត្រូវប៉ូលីសចាប់មកប្រគល់ឲ្យលោកសង្ឃ នេះវិញ
តែគាត់មិនបានយកទោសពៃអ្វីទេ ថែមទាំងផ្ដល់ប្រាក់បន្ថែមឲ្យ Jean Valjean
ទៀតផង។ ចំណែកនាង Cosette
ដោយសារនាងជាក្មេងកំព្រា ក៏ត្រូវបានសាសនាជួយប្រាក់ឧបត្ថម្ភក្នុងក្របខណ្ឌអ្នកបួសដែរ។
ដូចនេះអ្នកនិពន្ធបានបញ្ចូលសាសនាក្នុងសាច់រឿង
ក្នុងគោលបំណងបង្ហាញឲ្យឃើញថា សាសនាមានតួនាទីសំខាន់ណាស់ក្នុងការអប់រំមនុស្ស និងជួយទំនុកបម្រុងមនុស្សឲ្យពួកគេរួចផុតពីការប្រព្រឹត្តអំពើអមនុស្សធម៌ផ្សេងៗ។
៣.៣. បញ្ហាស្នេហា
ស្នេហា គឺជាបញ្ហាសំខាន់ និងចាំបាច់ខ្លាំងណាស់ក្នុងជីវិតរបស់មនុស្សគ្រប់រូប
ហើយមិនដែលនរណាម្នាក់គេចរួចផុតពីសេចក្តីស្នេហានេះបានឡើយ
ស្នេហាបានធ្វើឲ្យជីវិតរបស់មនុស្សស្រស់បំព្រង
ដែលមនុស្សត្រូវការចាំបាច់ចំពោះស្នេហានេះ ។ ស្នេហាមានច្រើនសណ្ឋាន ច្រើនបែបណាស់ដូចជា ស្នេហារវាងម្តាយឪពុកនិងកូន រវាងបងនិងប្អូន រវាងបុរសស្ត្រី ហើយក៏ព្រោះតែស្នេហានេះដែរ ដែលបានកំណត់វាសនារបស់មនុស្សឲ្យល្អ អាក្រក់ ទាបខ្ពស់
សុខសប្បាយទុក្ខព្រួយផ្សេងៗ
ឃើញថាមានលទ្ធផលច្រើនណាស់ដែលបានមកពីសេចក្តីស្នេហានេះ ។ ដូចមានបង្ហាញនៅក្នុងរឿង
នាង Fantine មានទំនាក់ទំនងស្នេហាជាមួយនិសិ្សតម្នាក់រហូតមានកូនមួយ
ហើយត្រូវនិស្សិតនោះបោះបង់ចោល ។
បញ្ហានេះហើយដែលធ្វើឲ្យ Fantine បានទទួលរងការរើសអើង និងបញ្ឈប់ពីការងារ ។ មួយវិញទៀត យុវជន Marius ពេលឃើញនាង Cosette ភ្លាម បានចាប់ចិត្តស្រលាញ់ភ្លាម ក្រោយមក Valjean
បំបែក Cosette
មិនឲ្យ Marius
បានជួប ។ តែក្រោយមកទៀត
Marius
បានដំណឹងពី Cosette ហើយស្កាត់ទៅជួបដោយភាពស្និទ្ធស្នាលសប្បាយរីករាយ ។ ក្រោយមកក៏បាត់ដំណឹងពី Cosette
ទៀត Marius
មានការពិបាកចិត្តមានបំណងចង់ស្លាប់
ក៏ចូលរួមជាមួយក្រុមនិសិ្សតក្នុងការបះបោរប្រឆាំងនឹងរដ្ឋាភិបាល ។
៣.៤. បញ្ហាគ្រួសារ
ជាធម្មតានៅក្នុងរង្វង់គ្រួសារនីមួយៗ តែងមានភាពថ្នាំងថ្នាក់រវាងគ្នា និងគ្នា ដូចជានៅក្នុងគ្រួសាររបស់ Marius
ដោយមានការប្រកាន់របបនយោបាយខុសគ្នាបានធ្វើឲ្យ គ្រួសារនេះមានការបែកបាក់គ្នា ។ ឪពុករបស់ Marius
និង Marius ប្រកាន់នយោបាយសាធារណរដ្ឋ ចំនែកជីតារបស់គេវិញ ប្រកាន់របបនយោបាយរាជាធិបតេយ្យ ។
ដូចនេះតាមរយៈសាច់រឿងគឺបានឆ្លុះបញ្ចាំងឲ្យឃើញថា បញ្ហាប្រកាន់នយោបាយផ្សេងគ្នា គឺពិតជាធ្វើឲ្យប្រជាពលរដ្ឋបារាំងរស់នៅតាមបែបផែនខុសគ្នា។
៣.៥. បញ្ហាគុណធម៌
គឺសំដៅទៅលើការចេះជួយយកអាសារគ្នាទៅវិញទៅមក នៅពេលជួបបញ្ហាលំបាក ឬនៅពេលអាសន្ន រឿងនេះអ្នកនិពន្ធបានបង្ហាញឲ្យឃើញគុណធម៌
តាមរយៈតួអង្គជាច្រើនដូចជា Jean Valjean
គាត់បានជួយចិញ្ចឹមបងស្រីបង្កើត ដែលជាស្រីមេម៉ាយមានកូនប្រាំពីរនាក់ដោយការកាប់ឈើតាមផ្លូវថ្នល់ ។
នៅពេលដែល Jean Valjean បានក្លាយជាប្រធានរោងចក្រ
និងជាចៅហ្វាយក្រុង លោកបានជួយធានានាង Fantine ឲ្យចេញពីពន្ធនាគារ ។ គាត់បានជួយលោកតា Fauchelevent នៅពេលមានគ្រោះថ្នាក់
។ ក្រោយពេលគាត់បានធ្លាក់ពីចៅហ្វាយក្រុង គាត់បានយកនាង Cosette ដែលជាកូនរបស់ Fantine មកចិញ្ចឹម ។ ជាងនេះទៅទៀត គាត់បានដោះលែងប៉ូលីស Javert នៅពេលគាត់បណ្ដើរយកទៅសម្លាប់
។ Marius មានរបួសក្នុងពេលធ្វើបដិវត្តន៍ Jean Valjean
បាននាំ Marius
ពី Barricade
ទៅជួបជីតារបស់គេ ។ លោកតា Fauchelevent បានជួយ Jean Valjean ឲ្យគេចចេញពីប៉ូលីសតាមរទេះសេះ ។ Thénardier បានជួយបើកទ្វារផ្លូវក្រោម ដីឲ្យ Jean Valjean
រត់គេចពីប៉ូលីសរដ្ឋាភិបាល នៅពេល Marius
មានរបួស ។ ប៉ូលីស Javert បានជួយដោះលែង Jean Valjean
ឲ្យរួចខ្លួនព្រោះ Valjean បានជួយជីវិតគាត់ម្ដងដែរ រួចគាត់ក៏បានលោតទឹកសម្លាប់ខ្លួនព្រោះបានដោះលែងអ្នកទោស ។
សរុបមកអ្នកនិពន្ធពិតជាបានបង្ហាញអំពីគុណធម៌
តាមរយៈសកម្មភាពរបស់តួអង្គ ដែល
បានជួយគ្នាទៅវិញទៅមកនៅពេលមានអាសន្ន ។
៣.៦.
បញ្ហានយោបាយ និងការគ្រប់គ្រង
អ្នកនិពន្ធបានលាតត្រដាងឲ្យឃើញពីរបបគ្រប់គ្រងពីរគឺ របបសាធារណរដ្ឋ និងរបបគ្រប់គ្រងបែបរាជាធិបតេយ្យ
។ របបទាំងពីរនេះបានធ្វើការប្រឆាំងគ្នា ប្រជារាស្រ្តក្រីក្រ អ្នកគ្មានការងារធ្វើបានសម្រេចចិត្តដើរតាមអ្នកសាធារណរដ្ឋ
ធ្វើការប្រមូលផ្ដុំគ្នា បះបោរប្រឆាំងនឹងរបបគ្រប់គ្រងបែបរាជាធិបតេយ្យ ។ ដូចជាតួអង្គ Marius សុខចិត្តចាកចេញពីក្រុមគ្រួសារ
ដើម្បីចូលរួមជាមួយនិស្សិតសាធារណរដ្ឋ ព្រោះតែគ្រួសាររបស់ខ្លួន
នឹងខ្លួនមានរបបនយោបាយខុសគ្នា ។ អ្នក និពន្ធបានបង្ហាញផងដែរ អំពីតួអង្គផ្សេងៗទៀតដែលបានចូលរួមក្នុងការធ្វើបដិវត្តន៍នេះ
ដូចជា តួអង្គ Enjolras
Éponine Gavroche ជាដើម ។
ដូចនេះ
នៅប្រទេសបារាំងក្នុងសម័យនោះ ប្រទេសជាតិមានភាពច្របូកច្របល់ក្នុងប្រទេស មានភាពអសន្តិសុខ
ភាពអយុត្តិធម៌ ធ្វើឲ្យប្រជារាស្រ្តអស់ជំនឿ ហើយធ្វើការប្រឆាំង ។
៣. ឧត្ដមគតិរឿង
តាមរយៈអត្ថន័យនៃរឿងយើងអាចទាញបានគំនិតអប់រំដូចខាងក្រោម៖
-
អប់រំមនុស្សឲ្យចេះជួយគ្នាក្នុងគ្រាមានអាសន្ន
-
ធ្វើឲ្យមនុស្សចេះតស៊ូក្នុងឆាកជីវិត
-
អប់រំមនុស្សឲ្យមានគុណធម៌
សីលធម៌ក្នុងការរស់នៅ
-
អប់រំមនុស្សឲ្យចេះលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន
ដើម្បីផលប្រយោជន៍រួម
-
ស្នេហាស្មោះស្ម័គ្រ
-
អប់រំមនុស្សឲ្យចេះគោរពច្បាប់សង្គម
-
បង្ហាញពីចរិកស្នេហាជាតិ
-
ធ្វើឲ្យមនុស្សចេះរើបម្រះពីវណ្ណៈជិះជាន់ដើម្បីសិទ្ធិសេរីភាព
-
អប់រំអ្នកដឹកនាំឲ្យចេះគិតគូរដល់ប្រជារាស្រ្ត
-
អប់រំមនុស្សឲ្យចេះគិតគូរពិចារណាឲ្យបានល្អិតមុននឹងធ្វើអ្វីមួយ
0 comments:
Post a Comment