Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿង "សិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរភូរិទត្តជាតក" (មាតិកា )


មាតិកា
                                                                                                                 ទំព័រ
អារម្ភកថា.............................................................................................................I
ឧទ្ទិសកថា...........................................................................................................II
សេចក្តីថ្លែងអំណរគុណ...........................................................................................III
សេចក្តីផ្តើម.........................................................................................................IV
ចំណោទបញ្ហានៃការស្រាវជ្រាវ....................................................................................V
គោលបំណងនៃការស្រាវជ្រាវ....................................................................................VI
ជំពូកទី២៖ និយមន័យអក្សរសិល្ប៍ និងជាតក
ក.បញ្ញាត្តិអក្សរសិល្ប៍..............................................................................................២
ខ.បញ្ញាត្តិជាតក.....................................................................................................២
ជំពូកទី៣ ៖ សិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរភូរិទត្តជាតក
១.សិក្សាអំពីទិដ្ឋភាពប្រវត្តិ.........................................................................................៧
ក.ប្រភពអត្ថបទ..........................................................................................៧
ខ.ប្រភេទ..................................................................................................៩
គ.ចលនា................................................................................................១០
ឃ.សង្គមបរិយាកាស..................................................................................១០
ង.កាលបរិច្ឆេទ និងអ្នកនិពន្ធ..........................................................................១១
២. សង្ខេបរឿង....................................................................................................១១
៣.វិភាគតួអង្គសំខាន់ៗ..........................................................................................១៣
ក.រានាមតួអង្គ និងមុខងារតួអង្គ...................................................................១៣
ខ.វិភាគតួអង្គសំខាន់ៗ................................................................................១៣
៤.សិក្សាវិភាគអត្ថន័យរបស់រឿង................................................................................១៧
ក.សិក្សាប្រធានរឿង...................................................................................១៧
ខ.មូលបញ្ហារឿង.......................................................................................១៨
គ.ឧត្តមគតិរឿង........................................................................................២១
៥.សិក្សាវិភាគអត្ថរូប.............................................................................................២២
ក.វិធីសាស្រ្តនៃការតែង..........................................................................................២៣
ខ.សិល្ប៍វិធីតែងនិពន្ធ............................................................................................២៣
-ឧបមានវិធី............................................................................................២៣
-វឌ្ឍនវិធី................................................................................................២៣
-សន្ទេហវិធី.............................................................................................២៤
-សំវាទវិធី...............................................................................................២៤
-ឯកវាទវិធី..............................................................................................២៤
-ការបង្ហាញតួអង្គ.......................................................................................២៤
-វចនៈរូប................................................................................................២៥
៦.សិក្សាវិភាគអត្ថរស.............................................................................................២៦
-សង្គមរស..............................................................................................២៧
-មនុស្សរស.............................................................................................២៧
-អច្ឆរិយរស.............................................................................................២៧
-ទារុណរស.............................................................................................២៧
-ហាសរស..............................................................................................២៧
សន្និដ្ឋាន
ឯកសារពិគ្រោះ
ផ្នែកទី៤ ការផលិតសម្ភារឧបទ្ទេស........................................................................................៣០
ផ្នែកទី៥ កិច្ចតែងការបង្រៀន...............................................................................................៥៧




អារម្ភកថា
            ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានអតីតកាលរុងរឿង និងរីកចម្រើនបំផុតក្នុង ចំណោមជាតិសាសន៍ ក្នុងអាស៊ីអាគ្នេយ៍យើងនេះ ។ ភាពរីកចម្រើននៅគ្រប់វិស័យនេះ អាស្រ័យ ដោយខ្មែរចេះសាមគ្គីភាពជាធ្លុងមួយ រវាងអ្នកដឹកនាំ និងអ្នកដែលត្រូវគេដឹកនាំ ។ ភស្តុតាងមួយ ទៀតដែលមិនអាចបំភ្លេចបាននោះ បុព្វបុរសយើងលោកមាន គោលគំនិតបណ្តុះនូវវប្បធម៌ សន្តិ ភាព ដូចដែលយើងឃើញមានស្រាប់លើចម្លាក់ប្រាសាទអង្គរវត្ត រឿងកូរសមុទ្រទឹកមួយនៅ តាមក្លោងទ្វារចូលប្រាសាទអង្គរវត្តបាយ័ន និងមួយផ្នែកទៀត ដូចជាប្រាសាទកោះកេរក៏បាន បង្ហាញប្រាប់ដែរ ។ តាមការសា្រវជ្រាវរបស់អ្នកប្រាជ្ញបរទេសបានចង្អុលប្រាប់ថា ខ្មែរមានក្រុម ឈាមពិសេសមួយឈ្មោះ អេម៉ូក្លូប៊ីនអឺ ខុសពីជនជាតិដទៃទៀត ដែលជាពូជអ្នកកសាងទឹក ដីវប្បធម៌ អរិយធម៌ ឲ្យពណ្ណរាយ ។
            តាមការបរិយាយខាងលើនេះ ឃើញថាមានវប្បធម៌មួយជាបង្អែកដ៏រឹងមាំ ចាក់ប្ញសតាំង ពីសម័យមុនអង្គរមកម៉្លេះ ។ ដើម្បីជាការតបគុណ យើងកូនចៅជំនាន់ក្រោយចូលរួមយ៉ាងសកម្ម រួមចំណែកអភិរក្ស និងកសាងនូវ សម្បតិ្តវប្បធម៌ អរិយធម៌របស់ដូនតាទាំងផ្នែករូបិយ៍  អរូបិយ៍នេះ ឲ្យស្ថិតស្ថេរប្រកបដោយនិរន្តរភាព ស្ថិតក្នុងកែវ ភ្នែកយុវជនជានិច្ច ។ ក្រោមរូបភាពទំហំនៃការ ហត់នឿយទាំងបញ្ញាពលកម្ម ហត្ថពលកម្មផងដែរ ។ ស្នាមស្នាដៃនេះគេឃើញមានវិស័យអក្សរ សាស្រ្ត អក្សរសិល្ប៍មានការរីកចម្រើនទៅតាមសម័យកាលរហូតឈានដល់យុគកំពូល នៃអក្សរ សិល្ប៍ ដែលបន្តជីវិតយកសាសនាបង្កើតនិម្មិតកម្មរបស់ខ្លួន ។ ដូចដែលយើងបានដឹងស្រាប់ ហើយថាសង្គមខ្មែរ ប្រជាជនខ្មែរមានការគោរពសាសនាព្រះពុទ្ធ តាំងពីបុរាណកាលរៀងមកក្នុង នោះតាមរយៈ រឿងពុទ្ធនិយមជាតក ។ ស្នាដៃភូរិទត្តជាការបំពេញសីលបារមីមួយ យ៉ាងសំខាន់ ក្នុងបារមីទាំងដប់ មុនព្រះជាតិដែល បានតា្រស់ដឹងជាព្រះសម្មាសម្ពោធិញ្ញាណ ។
            ដើម្បីឲ្យកេរដំណែលសិល្បៈ អក្សរសិល្ប៍ប្រភេទបុរាណពុទ្ធនិយមនេះនៅគង់វង្ស ជា អត្តសញ្ញាណជាតិ ដូចមានស្រាប់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់លើ បាវចនាជាតិថា “ព្រះពុទ្ធសាសនាជាសាសនា របស់រដ្ឋ” សា្រប់ ។
            មួយផ្នែកទៀត តាមរយៈការសិក្សាស្រាវជ្រាវនូវស្នាដៃនេះ ក្រុមយើងខ្ញុំជាគរុនិស្សិតផ្នែក អក្សរសាស្ត្រខ្មែរ ប្រវត្តិសិល្បៈ ក្រុមទីពីរ ជំនាន់ទី១៤ សូមឲ្យស្នាដៃដ៏ក្មេងខ្ចីនេះក្លាយជាឃ្លាំងផ្ទុក នូវចំណេះដឹង សម្រាប់ប្អូនៗ ជំនាន់ក្រោយបានស្គាល់ ស្រឡាញ់ និងមានសកម្មភាពជាក្តីសង្ឃឹម និងសមតាមពាក្យសុភាសិតអប់រំជាតិលើកឡើងថា “ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នា សម្រាប់ការអប់រំ” ។



ឧទ្ទិសកថា
            ក្រុមយើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសស្នាដៃលើកដំបូងនេះ ដែលកើតចេញអំពីទឹកចិត្ត នៃការខិតខំប្រឹងប្រែង របស់យើងខ្ញុំនេះជូនដល់៖
            - វិញ្ញាណក្ខន្ធរបស់បុព្វការីជន និងសាច់សារលោហិត អ្នកស្នេហាជាតិ អ្នកស្នេហាវិស័យ អក្សរសាស្រ្តខ្មែរទាំងអស់ ដែលលោកបានខិតខំចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏មាន តម្លៃ ដើម្បីបុព្វហេតុជាតិ ក្នុងគោលបំណងលើកស្ទួយខឿនវប្បធម៌ អរិយធម៌ឲ្យបានស្ថិតស្ថេរ ចេរកាលរហូតមកដល់សព្វថ្ងៃ ។
            - វិញ្ញាណក្ខន្ធរបស់ព្រះភិក្ខុ អ៊ូ ចេវ ញ៉ុក ថែម និងសាស្រ្តាចារ្យបណ្ឌិត្យ ឈឹម ស៊ុមន៍ ដែល លោកជាអ្នកសរសេររៀបរៀង បោះពុម្ពផ្សាយ និងជាអ្នកស្រឡាញ់ចូលចិត្តវិស័យអក្សរសាស្រ្ត ជាតិ ប្រកបដោយទស្សនៈវិស័យ យ៉ាងជ្រាលជ្រៅគួរជាទីមោទនៈ ។
             ជាចុងក្រោយ សូមឧទ្ទិសចំពោះ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ សូមឲ្យវិញ្ញាណ ក្ខន្ធអ្នកទាំងអស់បាននូវផល្លានិសង្ឃ និងបានទៅកាន់សុគតិភពកុំបីអាក់ខាន ឡើយ ។



















សេចក្តីថ្លែងអំណរគុណ
            យើងខ្ញុំដែលមានវត្តមាន នៅក្នុងឱកាសសិក្សាស្រាវជ្រាវស្នាដៃអក្សរសិល្ប៍ភូរិទត្តជាតក នេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកសាស្ត្រាចារ្យទាំងអស់ ដែលបានបង្ហាត់ បង្ហាញ ផ្តល់នូវចំណេះដឹងប្រកប ទៅដោយស្តង់ដារអន្តរជាតិត្រឹមត្រូវ ។
            សូមថ្លែងអំណរគុណចំពោះបណ្ឌិត អ៊ឹម កុច និងសាស្ត្រាចារ្យ គួយ សុគាន ដែលជា អ្នកគ្រប់គ្រងដឹកនាំ ស្រាវជ្រាវនេះឲ្យបាន សម្រេចជាផ្លែផ្កាគ្រប់ក្រុមទាំងអស់ ។
            សូមថ្លែងអំណរគុណចំពោះលោកស្រីសាស្រ្តាចារ្យ ឈីវ សុភាវតី ដែលជាសាស្ត្រាចារ្យ ដឹកនាំប្រធានបទនេះផ្ទាល់ ។ លោកស្រីបានផ្តល់ជាពុទ្ធិដ៏ល្អ ជួយបំពេញបង្គ្រប់ត្រង់ចំណុច ខ្វះខាត ។

            សូមឲ្យ ទេវតារក្សាទិសទាំងប្រាំបី និងវត្ថុសក្តិសិទ្ធទាំងឡាយ ដែលមាននៅក្នុង លោកយើងនេះ ជួយឃុំ គ្រង និងថែរក្សាអ្នកទាំងអស់ ឲ្យជួបតែនឹងសេចក្តីសុខ និងសេចក្តីចម្រើន ព្រមទាំងប្រកបតែនឹង ពុទ្ធពរប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។

0 comments:

Post a Comment