Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង តេមិយ (កិច្ចតែងការបង្រៀន)

កិច្ចតែងការបង្រៀន
          .វត្ថុបំណង
                   - ចំណេះដឹង
                                    +ចេះសង្ខេបរឿង ស្គាល់អត្ថន័យ អត្ថរូប អត្ថរស ខ្លឹមសារនៃរឿង
                                    +ស្គាល់ពីលក្ខណៈចលនារបស់អក្សរសិល្ប៍
                                    +ស្គាល់ពីរបៀបសិក្សារឿងអមដោយការវាយតម្លៃនៃសកម្មភាពតួអង្គ
                        
- បំណិន
                                    +អានអត្ថបទបានលឿន
                                    +មានជំនាញខាងអក្ខរាវិរុទ្ធ (ពាក្យបាលី សំស្រ្តឹត រាជស័ព្ទ...)
                                    +ចេះវាយតម្លៃតួអង្គ
                                    +ចេះពន្យល់អត្ថន័យក្នុងអត្ថបទ
                        
- ឥរិយាបថ
                             +ស្គាល់ពីតម្លៃសីលធម៌ល្អ ស្រលាញ់សាសនា
                                    +ស្រលាញ់វប្បធម៌សន្តិភាព សាងតែអំពើល្អ ស្អប់អំពើអាក្រក់
                                    +សាងផ្នួសដើម្បីបណ្តុះសេចក្តីល្អក្នុងសង្គម
              ២. សម្ភារឧបទេស
                                     +សៀវភៅសង្ខេបទសជាតក របស់លោកមហាបណ្ឌិត ឈឹម សុមន៍ ឆ្នាំ១៩៧១
             
                       +ផ្ទាំងរូបភាពទាក់ទងរឿងតេមិយ
             
                       +សៀវភៅភាសាខ្មែរថ្នាក់ទី១២ ការស្ដាប់អត្ថបទរឿងតេមិយ
             
                       +សិក្សារឿងតេមិយ


            . ដំណឹកនាំមេរៀន
សកម្មភាពគ្រូ
ខ្លឹមសារមេរៀន
សកម្មភាពសិស្ស

-
ពិនិត្យសកម្មភាពផ្សេងៗ
ដែលមាននៅក្នុងបន្ទប់រៀន
ឲ្យមានរបៀបរៀបរយ
មុននឹងចាប់ផ្ដើមបង្រៀន។
ជំហានទី១
រដ្ឋបាលថ្នាក់

-
តំណាងថ្នាក់ឡើងរាយ
ការណ៍ជូនសាស្រ្ដាចារ្យ ជា្របពីបញ្ហាផ្សេងៗដែលទាក់ទងនឹងបន្ទប់រៀនរបស់ខ្លួន។
                                                                                    
-តើអ្នកធ្លាប់បានអាន រឿងតេមិយជាតកដែរឬទេ?
ជំហានទី២
សំនួរស្ទាបស្ទង់ចំណេះដឹងសិស្ស


-
ធ្លាប់បានអាន។
-
មិនធ្លាប់បានអាន។




-ចូរអ្នកធ្វើការបង្ហាញពី ប្រភពផ្សេងៗរបស់រឿង តេមិយជាតក?








-តើរឿងតេមិយជាតកជា ប្រភេទរឿងអ្វី?















   


-ចូរប្រាប់ពីចលនារបស់ រឿង តេមិយជាតក ?



















     


 


-ចូររៀបរាប់ពីកាល បរិច្ឆេទរបស់រឿងតេមិយជាតក ?













-ចូរបង្ហាញពីសង្គមបរិយា កាសក្នុងរឿងតេមិយ នេះ ?
 

















-ចូររៀបរាប់ពីជីវប្រវត្តិ របស់អ្នកនិពន្ធ ?





















































  








-
តើបញ្ហាអ្វីដែលអ្នក និពន្ធមានទំនោរទៅរក ?





 
- ចូរអ្នកធ្វើការសង្ខេប រឿងតេមិយជាតក?


























          
     

-    តើប្រធានរឿងក្នុង រឿងតេមិយជាតកចង់បង្ហាញពីបញ្ហាអ្វីខ្លះ?
 
-  តើមូលបញ្ហារឿងវិល ជុំវិញបញ្ហាអ្វីខ្លះ?





































       



-អ្នកនិពន្ធបានបង្កប់ ទស្សនៈអប់រំអ្វីខ្លះដល់អ្នកសិក្សា ?







































   




 
-ចូរអ្នកបង្ហាញពីទំនាស់ ក្នុងរឿងតេមិយជាតក?









































   




 
-ចូរអ្នកធ្វើការវិភាគរក គុណសម្បត្តិ  និងគុណ វិបត្តិរបស់តួអង្គ
នីមួយៗ ។














































 




  
-ក្នុងវចនរូបតើអ្នកនិពន្ធ ប្រើវិធីសាស្រ្តប្រើពាក្យអ្វីខ្លះក្នុងការតាក់តែងរឿង ?































































































































































  
-
















ក្នុងរឿងនេះមានតម្លៃល្អ
ស្ថិតនៅលើផ្នែកណាខ្លះ ?




































































































ជំហានទី៣
សិក្សារឿងតេមិយជាតក
អត្ថបទនិងអ្នកនិពន្ធ
១. អត្ថបទ
          ក. ប្រភព

            រឿងតេមិយជាតក គឺជារឿងទី១នៅ
ក្នុងរឿងទសជាតក  (១០ជាតិ)​   ហើយរឿង ទសជាតក  គឺជាការបំពេញបារមីដើម្បីបាន ត្រាស់ដឹងជា ព្រះសម្មា សម្ពុទ្ធ  ។ រឿងតេមិយជាតកគឺការកសាងបារមីដោយ ការសាងផ្នួស ។     រឿងទសជាតកនេះគឺដក ស្រង់ចេញ ពីព្រះត្រៃបិដក     អ្នកប្រែគម្ពីរ នេះមានច្រើនរូបប៉ុន្តែអត្ថបទខាងក្រោនេះ  គឺបានដកស្រង់ចេញពីស្នាដៃរបលោក ឈឹម ស៊ុមន៍  បោះពុម្ពនៅឆ្នាំ១៩៥៩ នៅពុទ្ធ សាសនបណ្ឌិត្យ ។
           
.  ប្រភេទ
            អ្នកនិពន្ធបានជ្រើសរើសរឿងទសជាតកទាំងដប់រឿង
   ដែលពីមុនសរសេរជា បទបាលីនៅលើសាស្រ្តាស្លឹករឹត  មកប្រែជា ភាសាខ្មែរទំនើបដើម្បីងាយយល់ងាយស្តាប់រឿងទសជា តកទាំងដប់នេះ    គឺការបំពេញ នូវបារមី ទាំងដប់ជាតិ  ​​   នៃព្រះសម្មាសម្ពុទ្ធ យើង  ដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធ។ ប្រជា រាស្រ្តមានជំនឿយ៉ាងមុតមាំថាអ្នកធ្វើអំពើល្អសន្សំកុសល  ​ផលបុណ្យ    នឹងទទួលបាន សេចក្តី សុខសប្បាយទាំង បច្ចុប្បន្នជាតិនិងអនាគត ជាតិ   រីឯអ្នកកសាងអំពើអាក្រក់   នឹងត្រូវ ទទួលនូវក្តីវិនាសទាំងបច្ចុប្បន្នជាតិ និង អនាគតជាតិ ។
            រឿងតេមិយជាតក
  ក្នុងគម្ពីរព្រះត្រៃ បិដកដែលបានប្រែសម្រួល រៀបរៀងដោយ
លោក   ឈឹម ស៊ុមន៍      បានអប់រំមនុស្សឲ្យ សន្សំបុណ្យឲ្យធ្វើអំពើល្អ   សាងផ្នួសបំពេញ បារមីនិងការ តបស្នងសងគុណ  ឪពុកម្តាយ ហើយជា          ការអប់រំផ្នែកទស្សនវិជ្ជាចិត្ត សាស្រ្តនិងចរិយធម៌នៅក្នុងសង្គម 
          
ដូចនេះរឿងតេមិយជា     ប្រភទរឿង អក្សរសិល្ប៍បែបពុទ្ធនិយម។
            គ. ​ចលនា
            អក្សរសិល្ប៍ពុទ្ធនិយមគឺជាចលនាស្នាដៃអក្សរសិល្ប៍មួយ
     ក្នុងចំនោមស្នាដៃ អក្សរសិល្ប៍ផ្សេងៗទៀត      ដែលអ្នកសិក្សា បានលើកយកមកសិក្សា ។ អត្ថបទរឿងនេះ   គឺមានឥទ្ធិពលពីសាសនាព្រះពុទ្ធនិងសាសនាព្រះពុទ្ធនេះបានចាក់ឫសយ៉ាងមុតមាំនិង យូរយារណាស់មកហើយ។ លើសពីនេះទៅ ទៀតប្រជាជនខ្មែរបានយកជាក្បួនខ្នាតតាម ព្រះពុទ្ធសាសនា    ដើម្បីរៀបចំរចនាសម្ព័ន្ធ សង្គមជាតិទៀតផង ។
            អក្សរសិល្ប៍ពុទ្ធនិយមត្រូវចែកចេញជាបីប្រភេទគឺ

           
 • អក្សរសិល្ប៍    បែបពុទ្ធនិយមសុទ្ធ សាធ     ​​   គឺជារឿងទស្សជាតកទាំងដប់ជាតិ របស់ព្រះពុទ្ធសមណគោត្តម  ។         
             • អក្សរសិល្ប៍   បែបពុទ្ធនិយមក្លែង ក្លាយគឺជារឿងទាំង៥០ជាតិក្នុងគម្ពីរបញ្ញាសជាតក ។          
              •
អក្សរសិល្ប៍បែបពុទ្ធនិយមក្លាយ           ហួសហេតុឬពុទ្ធនិយមផ្លមជាប្រភេទអក្សរសិល្ប៍ខ្មែរកើតឡើង  នៅសម័យកណ្តាលគឺ សម័យលង្វែកឧត្តុង្គហើយទទួលឥទ្ធិពលតិច ឬច្រើនពីសាសនាដែរ                                 ដូចនេះរឿងតេមិយជាតកស្ថិត នៅក្នុងទស្ស ជាតក     ជាអក្សរសិល្ប៍បែបពុទ្ធនិយមសុទ្ធ សាធ ។
               
ឃ. កាលបរិច្ឆេទ
            រឿងតេមិយជាតកនេះ    ពុំដឹងកាល បរិច្ឆេទច្បាស់លាស់ឡើយ ​​  គ្រាន់តែដឹង  នៃ ការចេញផ្សាយនិងឆ្នាំបោះពុម្ភតែប៉ុណ្ណោះ ដូចជា៖
 -
  ​ ព្រះត្រៃបិដកបាលី     ​​  ​​​និងសេចក្ដីប្រែជា   ភាសារ ខ្មែរ សុត្តន្តបិដក ខុទ្ទកនិកាយជាតក    ឯកាទសមភាគលេខ  ៦២ ​​​​​​​​​​​​​​        ​​ពុទ្ធសាសន បណ្ឌិត្យ ក្រុងភ្នំពេញ ព.ស. ២៥០៣
 - បោះពុម្ពលើកទី១ ព.ស. ២៥០៥ គ.ស. ១៩៦៣ រោងពុម្ព តារា
 - បោះពុម្ពលើកទី២ ព.ស. ២៥០៧ គ.ស. ១៩៦៥ រោងពុម្ព សំរងវណ្ណ
 - បោះពុម្ពលើកទី៣ ព.ស. ២៥០៨ គ.ស. ១៩៦៦ រោងពុម្ព អ៊ុក-ម៉ី-កុស
 - បោះពុម្ពលើកទី៤ ព.ស. ២៥១០ គ.ស. ១៩៦៦ រោងពុម្ព អ៊ុក-ម៉ី-កុស
 - បោះពុម្ពលើកទី៥ ព.ស. ២៥១៣ គ.ស. ១៩៦៩ រោងពុម្ព តារារស្មី
 - បោះពុម្ពលើកទី៦​ ព.ស. ២៥១៤ គ.ស. ១៩៧១ រោងពុម្ព តារារស្មី
២. សង្គមបរិយាកាស
ព្រះពុទ្ធសាសនាបានចាប់បដិសន្ធិ  នៅលើ ពិភពលោកយើងតាំងពីយូរយាណាស់មកហើយ។ហើយសាសនាព្រះពុទ្ធនេះបាននាំមក ដល់ប្រទេសខ្មែរនៅសតវត្សទី២    មុន គ.ស ដោយ ភិក្ខុពីរអង្គ  ព្រះនាម មហាត្ថេរ និង ឧត្តរត្ថេរ សម័យព្រះបាទសន្ធោទ ។ ដែនដី នៅពេលនោះគេបែងចែកជាបួនទ្វីប គឺ ជម្ពូទ្វីប ឧត្តរទ្វីបបុព្វវិទេហទ្វីបនិងហអបរ គោយានទ្វីប។ ការបន្តរាជ្យគឺផ្ទេររាជ្យពីបិតា ទៅបុត្រច្បង ពីជំនាន់មួយទៅជំនាន់មួយ  ​​ ។ ការសិក្សាអប់រំ    គឺមានគ្រូបរោហិតនៅក្នុង វាំង បង្រៀនសិល្ប៍សាស្រ្តគ្រប់មុខវិជ្ជាទាំង អស់ហើយប្រជាជនធម្មតាទទួលការអប់រំ ដោយការទេសនាបង្រៀន     ប្រៀនប្រដៅ ផ្ទាល់ ពីព្រះសង្ឃ  និងព្រឹទ្ធាចារ្យនានា ។  រីឯវិស័យកសិកម្មវិញ គឺល្អណាស់ មានស្ទឹង មានបឹង ​​  មានទន្លេ   មានបន្លែផ្លែឈើសត្វ ព្រៃយ៉ាងសម្បូរ បែប ។   ​ មនុស្សល្អរស់នៅ យ៉ាងមានសេចក្តីសុខតែ បើមនុស្សអាក្រក់ វិញ      ត្រូវទទួលការកាត់ទោសពីតុលាការ គឺព្រះមហាក្សត្រយ៉ាងយុត្តិធម៌  ។ ការសិក្សា ធម៌វិន័យដោយបួសជាសង្ឃគឺជាមូលដ្ឋាននៃសីលធម៌សន្តិភាពដ៏ល្អប្រសើរក្រៃលែង ។
៣. អ្នកនិពន្ធ
            ក. ជីវប្រវត្តិ
​​​​​​​​​​​​​​​​​​ -លោកសាស្រ្តាចារ្យ ឈឹម ស៊ុមន៍  កើតក្នុង
ឆ្នាំ១៩០៥ ព.ស ១៤៥០ នៅឃុំបសែតស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។
 -លោកបានសាងផ្នួស    បួសជាសាមណេរ អាយុ១២ឆ្នាំ (ព.ស២៤៦២)   បានសិក្សាក្នុង ដំណាក់លោកគ្រូអាចារ្យកន    នៅឃុំវាល ស្រុកគងពិ
សីខេត្តកំពង់ស្ពឺ ដែល ជាអ្នកប្រាជ្ញឆ្នើមមួយរូបក្នុងជំនាន់នោះ ។
 -អាយុ ២០ឆ្នាំ
(ព.ស២៤៧០)បានចូលរៀន ​​​​​​មូលកច្ចាយន វេយ្យាករណ៍    និងសម្ព័ន្ធម្តងទៀត​​​​​​​​ ​​​​​​​​​    ក្នុងដំណាក់ព្រះតេជព្រះគុណវិភទ្ទ ញ្ញាណ ​​​​​​​​​សោម​ ឡុច ​​​ (មហា៤ប្រយោគ)  វត្ត លង្កា    ក្រុងភ្នំពេញ   ​ លោកបានបង្រៀន សម្ព័ន្ធតួយ៉ាងកណ្តាលតាមបែបសម្ព័ន្ធរបស់លោកឧកញ្ញ៉ា សុត្តន្តប្រីជាឥន្ទ
 -អាយុ ២១ឆ្នាំ  ​(ព.ស២៤៧១)  ឧបសម្បទា
ជាភិក្ខុភាវៈ  ជាសិស្សបាលីជាន់ខ្ពស់    ក្រុង ភ្នំពេញ។ លោកសាស្រ្តាចារ្យបានរៀនផ្ទាល់ ពីសម្តេចព្រះមហាសុមេធាធិបតី(ជោតញ្ញាណ ជួន ណាត)    ព្រះសង្ឃរាជគណៈមហា និកាយ   កាលជាព្រះគ្រូសង្ឃសត្ថាសាស្រ្តា ចារ្យបាលីជាន់ខ្ពស់។លោកបានប្រលងជាប់ សាលាបាលីជាន់ខ្ពស់ ។ លោកបានប្រលងជាប់     សាលាបាលីជាន់ ខ្ពស់        ​  ហើយបានធ្វើជាគ្រូឧទ្ទេសាចារ្យ បង្រៀន បាលី  នៅវត្តលង្កាកុសុមារាម ក្រុង ភ្នំពេញ អស់រយៈពេល៥ឆ្នាំ ។
 -លោកបានបង្រៀនវិជ្ជាខ្មែរដល់សិស្សមក
ពី យៀកណាមខាងត្បូង     និងសិស្សមកពី លាវ និងកូនចៅពួកទាហាន ។
 ​       ខ.ស្នាដៃការតែងនិពន្ធក្បួនច្បាប់មាន
 ១. ធម្មបទកថា នានានិទាន(អាគារវិន័យ)
 ២. វេយ្យាករណ៍បាលី
 ៣. ប្រស្នាវិន័យភាគ១,២,៣,៤
៤. ពុទ្ធប្រវត្តិកថា(ប្រវត្តិទី១នៃពុទ្ធសាសនា)
៥. អធិប្បាយគាថាធម្មបទភាគ១,២,៣,៤
៦. ឧភយពាក្យវិលា សិនី ភាកឮគ១ខ្មែរ-បាលី១,២
៧. ជាតកធម្មបទ(គំរូតែងរឿង)
៨. វិជ្ជាគុណកថាពាក្យកាព្យ
៩. ទសានុស្សតិ និងព្រះត្រៃ លក្ខណ៍
១០. វិធីសម្ព័ន្ធ សង្ខេប
១១.អត្ថនិងទស្សន៍ការពន្យល់សេចក្ដីនៃ
ពាក្យ(បរមត្ថ)
១២. បញ្ញាសជាតក
១៣. កុម្ភជាតក
១៤. ពុទ្ធឃោសចារ្យប្រវត្តិ
១៥. សង្គហធម៌៤ប្រការ
១៦. អធិប្បាយសុភាសិត(កាព្យបទផ្សេង)
១៧. ប្រវត្តិសម្ដេចព្រះធម្មលិខិតល្វីឯម
១៨. គោត្តមប្រវត្តិ(ពាក្យកាព្យ)
១៩. ពុទ្ធប្បវត្តិកថានិងសង្គីតិប្រវត្តិ
(ប្រវត្តិទី២)
២០
.រឿងសម្រាំង(ការអាសរសេរតាម សូត្រ)
២១. អត្ថនិទស្សន៍ភាគទី២ បទានុក្រមក្នុង
ទសជាតក
 ២២. សង្ខេបទសជាតកសម្រាប់ថ្នាក់ទី២-ទំនើប
 ២៣. ធម្មាធធ្មកថា(របៀបទេសនា)
 ២៤. ពហុការធម្មកថា
 ២៥. សប្បុរិសធម្មកថា
 ២៦. ខេមា ខេមសរណធគមន៍
 ២៧. បុណ្ណោវាទសូត្រ
 ២៨. វិធុរោវាទ
 ២៩. កម្មបទកថា
 ៣០. ព្រះពុទ្ធសាសនា
 ៣១. ក្នុងទស្សនាវដ្ដីកម្ពុជសុរិយានិងទស្ស
នាវដ្ដីពន្លឺពុទ្ធចក្រមិត្តសាលាបាលីពុទ្ធិក សិក្សា។    


           ​    ​​​
គ. ទំនោរ
            អ្នកនិពន្ធមានទំនោរទៅរកព្រះពុទ្ធសាសនាដោយសារបុព្វហេតុអ្នកនិពន្ធផ្ដើមរឿងបានរំលឹកគុណព្រះរតនត្រ័យគឺព្រះពុទ្ធ   ព្រះធម៌
  ព្រះសង្ឃ ពុទ្ធសាសនិកជនទាំង ឡាយអាចបំបាត់ភាពល្ងង់ខ្លៅបានដោសារព្រះធម៌ ហើយជាយាន   ចម្លង  មនុស្ស ទៅរកភាពត្រចះត្រចង់នោះដោយសារព្រះសង្ឃ ជាអ្នកផ្ដល់ឳវាទ។   
៤. សង្ខេបរឿង  “ តេមិយជាតក “
            ក្នុងកាលកន្លងទៅហើយមានក្សត្រមួយអង្គព្រះនាមកាសិករាជនិងអគ្គមហេសីព្រះនាមចន្ទា
………………………………ប៉ុន្តែព្រាហ្មណ៍ទាំងនោះយល់ថា     ជើងមិនខ្វិន ចង្ការមនុស្ស     ក៏មិនមែនត្រចៀកមនុស្ស ថ្លង់ ក៏មិនមែនឃើញដូចនេះទើបព្រះអង្គ ពិសោធន៍ដោយ១៦ប្រការគឺ
 ១.ការពិសោធដោយ ចំណីអាហារ
 ២. ការពិសោធដោយ ផលានុផល
 ៣. ការពិសោធដោយ គ្រឿងកីឡា
 ៤. ការពិសោធដោយ ភោគដន
 ៥. ការពិសោធដោយ ភ្លើង
 ៦. ការពិសោធដោយ ដំរីចុះប្រេង
 ៧. ការពិសោធដោយ ពស់
 ៨. ការពិសោធដោយ មហោស្រព
 ៩. ការពិសោធដោយ គ្រឿងអាវុធ
 ១០. ការពិសោធដោយ សូរស័ព្ទត្រៃសង្ខ័
 ១១. ការពិសោធដោយ សូរស័ព្ទស្គរ
 ១២. ការពិសោធដោយ ពន្លឺភ្លើងប្រទីប
 ១៣. ការពិសោធដោយ រុយ
 ១៤. ការពិសោធដោយ គ្រឿងសម្អុយ
 ១៥. ការពិសោធដោយ ដុតភ្លើងឆ្អើរ
 ១៦. ការពិសោធដោយមាតុគ្រាម
……… ……………………………………………
            រាយនាមតួអង្គ
-ព្រះបាទកាសិករាជ
-​មហេសីព្រះនាម ចន្ទាទេវី
-ព្រះបាទមទ្ទរាជ                        
        
-ព្រះឥន្រ្ទាធិរាជ
- ព្រះតេមិយ
-នាយសារថី
-មាតាជាតិមុនរបស់ព្រះតេ
មិយ
-ស្រីស្នំទាំង ១ម៉ឺន ៦ពាន់។
ជំពូកទី២  អត្ថន័យ
១. ប្រធានរឿង
            រឿងតេមិយបង្ហាញពី
ព្រះពោធិសត្វ បំពេញនេក្ខកម្មបារមី គឺការសាងផ្នួស។
២. មូលបញ្ហារឿង
             បញ្ហាចោទនិងដោះស្រាយ
            ទី១៖បញ្ហាធ្វើទណ្ឌកម្មចោរ៖
 -រឿង
   ​ឬអ្នកនិពន្ធបានលើកយករឿងចោរ ៤នាក់ធ្វើជាប្រធាន    នៃរឿងនឿយណាយ មិនចង់គ្រងរាជ្យជាស្តេចផែនដីហើយប្រាថ្នា លះបង់សម្បត្តិ   ជាក្សត្ររបស់តេមិយដើម្បី យាងចូលព្រៃ បួសជាឥសី។ដូចនេះបញ្ហាធ្វើ ទណ្ឌកម្មចោរ   ​   ដោយខ្លាចភ័ន្តច្រឡំត្រូវជា ខុស ល្អជាអាក្រក់ ,  ​   ទោស…ទាំងអស់នេះ ហើយដែលធ្វើឲ្យពោធិសត្វតក់ស្លត់  ​   ភ័យ  ខ្លាចចំពោះខ្លួនឯងខ្លាចនូវ   អំណោយទ្រព្យ សម្បត្តិ ហើយនឿយណាយទៅ    ជាមធ្យោបាយ ធ្វើគ     ថ្លង់    ខ្វិនខ្វង់   ​ដើម្បីរំដោះខ្លួន ចេញពី​   រាជសម្បត្តិ     ដែលទ្រង់យល់ថាជា ចំណង    ជាទោស     ជាគ្រឿងសៅហ្មងជា មន្ទិលអាចទាញព្រះអង្គធ្លាក់ចុះឋាននរករងខ្ទុះឈាមនោះ ។
 
           ទី២៖សកម្មភាពនិងលក្ខណៈ របស់ តេមិយ÷
 សកម្មភាព
   និងលក្ខណៈរឹងប៉ឹងតាំងស្មារតី ស៊ប់គ្មានប្រែប្រួលក្នុងឧត្តមគតិ    ក្នុងគោល បំណងត្រូវរបស់ខ្លួនបែបនេះ ដែលធ្វើឲ្យព្រះ តេមិយ ឆ្លងផុតពីទោសច្រឡំ,  ទោសអគតិ,   អយុត្តិធម៌ឬចាកអំពើបាបគ្រោតគ្រាតបា។
            ទី៣ ៖ បញ្ហានេក្ខម្មបាមី
នេក្ខម្មបាមី
 ឬការបួសជាមធ្យោបាយរំដោះខ្លួនឲ្យផុតអំពីកងកង្វល់ទុក្ខទោសក្នុងជីវភាព   ជាក្សត្រជាអ្នកកាន់អំណាចជាអ្នកធ្វើទោសទណ្ឌគេជាមនុស្សស្រលាញ់ទ្រព្យសម្បត្តិ…។
            ដូចនេះរាជសម្បត្តិ
  ជាឧបសគ្គ,  ជា ចំណងយ៉ាងមាំសម្រាប់ភ្ជាប់ពោធិសត្វនេះឯង ​  បើជាមនុស្សសាមញ្ញគឺសម្បត្តិទ្រព្យ   កេរ្តិ៍អាករនេះឯង  ដែលជាចំណង     ផ្តាច់ ពាហិទ្រព្យនេះបានទើប រំដោះចិត្តគំនិតឲ្យ ផុតពី កាមតណ្ហា  រាគៈ កិលេស កម្មអាក្រក់ អកុសលកម្មបាន ។
            ទី៤ ៖ លក្ខណៈ
        និងសកម្មភាព របស់ព្រះបាទកាសិករាជ   និងនាងចន្ទាទេវី មានលក្ខណៈនិងសកម្មភាពផ្ទុយគ្នាស្រលះ     គឺថាព្រះបាទកាសិករាជ  ជាក្សត្រស្រលាញ់ បុត្រ ។ រីឯនាងចន្ទាទេវីវិញ    ជាមាតាគឺចេះ ថ្នាក់ថ្នមបុត្រ
៣. ឧត្តម​គតិ​រឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                            ​​​​​​​​​​​​​​​​​​​​​​​​​​            -អប់រំ​មនុស្ស​   ឲ្យ​ជឿ​លើ​កម្មផល                                                                       អ្នក​ណា​ធ្វើ​ល្អបាន​ល្អធ្វើអាក្រក់បានអាក្រក់​    កម្ម​ស​ឲ្យ​ផល​ស      កម្ម​ខ្មៅ​ឲ្យ​ផល​ខ្មៅ  បាន ន័យ​ថា​រាល់ទង្វើ​ទាំង​អស់    កាលណា​យើង​ប្រព្រឹត្តិ​តែ​អំពើ​ល្អ  នោះអំពើ​ល្អ ​នឹង​តប​ស្នង​យើង​វិញ   ប៉ុន្តែ​បើយើង​ប្រព្រឹត្តិ​អាក្រក់​នោះ អំពើអាក្រក់​នឹង​បៀតបៀន​យើងវិញ ។          តួយ៉ាងដូចជាក្នុងរឿង   បានបញ្ជាក់ថា ព្រះ ពោធិសត្វធ្លាប់    ជាស្ដេចសោយរាជ្យ  អស់ រយៈពេល២០ឆ្នាំ ​         ដោយសារទោសនៃ សោយរាជ្យ      បានធ្វើឲ្យព្រះអង្គរងទុក្ខក្នុង ឧស្សុទនរកអស់៨ឆ្នាំ។សរបញ្ជាក់ឲ្យឃើញថាកាលពីព្រះពោធិសត្វសោយរាជ្យ    បាន ប្រព្រឹត្តិខុសធ្វើឲ្យមានកម្មពាររហូតជាប់ក្នុងនរកអស់៨ម៉ឺនឆ្នាំ។
          -អប់រំកុំឲ្យលោភលន់
នឹងទ្រព្យសម្បត្តិ បុណ្យសក្ដិ   ​ ផលអាក្រក់ ពីការចង់មានចង់ បានហួសព្រំដែន ​​  ហួសពីសមត្ថភាពរបស់ ខ្លួន។ជួនកាលទ្រព្យសម្បត្តិបែរជានាំទុក្ខវេទនា ដល់យើងទៅវិញ ​   ដូចជាព្រះពោធិសត្វ នៅក្នុងរឿងតេមិយព្រះអង្គមិនចង់បានអ្វីឡើយ  ​   ​ ​​   ទាំងទ្រព្យសម្បត្តិ   ទាំងការឡើង សោយរាជ្យ ព្រោះព្រះអង្គខ្លាចរងទុក្ខវេទនា ទទួលផលបាបពីវត្ថុទាំងនោះ ​   ទើបព្រះអង្គ សុខចិត្តធ្វើគធ្វើថ្លង់ធ្វើខ្វិនដើម្បីគេចពីការឡើសោយរាជ្យ។
          -ត្រូវមានភក្ដីភាព
     និងការដឹងគុណ
សេចក្ដីស្មោះត្រង់នឹងគ្នាធ្វើឲ្យមនុស្សទទួលបាន
សេចក្ដីសុខរាប់អាន     ដោយភាពជឿ ជាក់    ដែលជាសេចក្ដីប្រសើរ    បំផុតរបស់ មនុស្ស។ ព្រះពោធិសត្វបានមានព្រះបន្ទូល ទៅកាន់នាយសារថីអំពីបុគ្គលណាមិនទ្រុស្តមិត្ដ      គឺបុគ្គលនោះតែងទទួលផលល្អមាន កិត្ដិសព្ទ   មានអ្នកចាំជួយ    ជានិច្ចមិនមាន បុគ្គលណា     អាចគៀបសង្កត់   បានឡើយ គឺដោយសារ តែភាព ស្មោះត្រង់ របស់ខ្លួន។        ការដឹងគុណរាល់បុគ្គលម្នាក់ៗត្រូវមានភាពកតញ្ញូចំពោះឪពុកម្តាយបងប្អូន       ឬក៏អ្នក ដែល ធើ្វគុណមកលើយើងដូចជាព្រះពោធិ សត្វមានបន្ទូលថា    «   បុគ្គលអង្គុយឬដេក ក្រោមម្លប់ឈើណាមិនគប្បីកាប់មែកឈើនោះទេ »
         ​      -អប់រំឲ្យមនុស្សខ្លាច
     អំពើបាប សាងនូវអំពើកុសលដូចការសាងផ្នួសដើម្បីសន្សំកុសលស្វែងរកក្តីសុខឲ្យខ្លួនដោយមិនប្រកាន់ភ្ជាប់នួវកិលេសទាំងឡាយ។
៤. បញ្ហាទំនាស់
            រឿងតេមិយជាតក
   អ្នកនិពន្ធបាន បង្កើតបញ្ហាទំនាស់រវាងតួអង្គ និងតួអង្គគឺ៖
    ក.ព្រះបាទកាសិករាជជាមួយព្រះតេមិយ
            +រឿងទំនាស់

       ព្រះបាទកាសិករាជចង់
  ឲ្យព្រះតេមិយ សោយរាជ្យសម្បត្តិថ្ងៃអនាគត ។
             
+ដំណោះស្រាយ
            តេមិយមិនចង់សោយរាជ្យធ្វើជាខ្វិន  ថ្លង់   គ
    ដើម្បីជៀសផុតពីការសោយ រាជ្យ សម្បត្តិ    ហើយព្រះអង្គបំពេញបារមីដោយ ការសាងផ្នួស ។
 ខ. ព្រះបាទកាសិករាជជាមួយពួកព្រាហ្មណ៍
            + រឿងទំនាស់
ការទស្សន៍ទាយរបស់ព្រាហ្មណ៍ពីជោគវាសនារបស់ព្រះតេមិយថាជាកុមារប្រកបដោយ ធញ្ញបុញ្ញ
    គ្មានសេចក្តីអន្តរាយមានសមត្ថភាពអាចគ្រប់គ្រងមហាទ្វីបទាំងបួនមានទ្វីប តូចពីរពាន់ ជាបរិវារផង ។ ដោយការទស្សន៍ទាយរបស់ព្រាហ្មណ៍នេះ មិនដូចអ្វី ដែលបាននិយាយធ្វើឲ្យព្រះរាជា ខ្ញាល់ ហើយនៅពេលពិសោធន៍   ១៦ប្រការ   ហើយព្រះបាទកាសិករាជ       ឲ្យព្រាហ្មណ៍ ទស្សន៍ទាយម្តងទៀត ប៉ុន្តែបែរជាព្រាហ្មណ៍ ពោលពាក្យកុហកបំផ្លើសនូវអ្វី ​ ​    ដែលខ្លួន បាន ទស្សន៍ទាយឃើញថា    ​ព្រះតេមិយជា មនុស្ស ចង្រៃទៅវិញ ។
            +ដំណោះស្រាយ
ពួកព្រាហ្មណ៍ឲ្យយកព្រះតេមិយទៅជីកកប់សម្លាប់ចោល​នៅឯព្រៃខ្មោច ។
 
         គ. ព្រះរាជាជាមួយព្រះនាងចន្ទាទេវី
                        +រឿងទំនាស់
 ព្រះនាងចន្ទាបានសុំព្រះរាជាអនុញ្ញាត
ឲ្យ បុត្រព្រះនាងសោយរាជ្យរហូតដល់ព្រះរាជាព្រម   គឺចាប់សុំពី៧ឆ្នាំ៧ខែ៨ថ្ងៃព្រះអង្គមិន ព្រមលុះ ៧ថ្ងៃទើបព្រះអង្គព្រម ។
            +ដំណោះស្រាយ
 
     គំរប់   ៧ ថ្ងៃ  ព្រះរាជាកាសិករាជត្រាស់ បញ្ជាឲ្យនាយសារថីទឹមរទេះរថនាំព្រះពោធិសត្វទៅកប់សម្លាប់ចោល ។        ​​​  
        
ឃ. ព្រះពោធិសត្វជាមួយនាយសារថី
            +រឿងទំនាស់
 នាយសារថីកាប់រណ្តៅរាងបួនជ្រុង
   បម្រុង នឹងកប់ព្រះពោធិសត្វសម្លាប់ចោល។
            +ដំណោះស្រាយ
 ព្រះពោធិសត្វបាននិយា​យ
     ណែនាំនាយ សារថីឲ្យធ្វើអំពើល្អ  កសាងអំពើកុសលកម្ម ជៀសវាងអកុសលកម្ម ។
 
៥. វិភាគតួអង្គ
           +ព្រះបាទកាសិករាជ
              
 • គុណសម្បត្តិ
-ព្រះរាជាដែលស្រលាញ់ព្រះនគរ
-មានចិត្តតស៊ូ

-មានចិត្តជ្រះថ្លាក្នុងការសាងផ្នួស
-ស្រលាញ់ព្រះមហេសីនិងបុត្រ
-មិនអត្តនោម័ត(ស្រលាញ់លទ្ធិប្រជាធិប
តេយ្យ)
-បែងចែកសេចក្តីល្អនិងអាក្រក់បាន

           
  • គុណវិបត្តិ
-ជាមនុស្សចិត្តដាច់
-មិនចេះគិតវែងឆ្ងាយ និងធ្វើកំហុសជាច្រើន
-ឆាប់ជឿពាក្យសំដីពួកព្រាហ្មណ៏
-ជាមនុស្សមានល្បិចកិចកលច្រើន
            +ព្រះនាង ចន្ទា
           
      • គុណសម្បត្តិ
-ជាមនុស្សដែលគោរព
ស្រលាញ់ប្ដី
-ជាម្តាយដ៏ល្អស្រលាញ់កូន
-ចេះគិតវែងឆ្ងាយ
 ​​​​​​​​​​​​          
      • គុណវិបត្តិ
-មានគំនិតលោភលន់ចង់ឲ្យកូនខ្លួនឯង
               សោយរាជ្យ
 -មានចិត្តគំនិតទន់ជ្រាយ
 -មិនចេះដោះស្រាយទុក្ខ
 -ឆាប់ខឹងមិនគិត
            +ព្រះតេមិយ
           
       • គុណសម្បត្តិ
 -មានចិត្តតស៊ូព្យាយាមក្នុងជីវិត
 -ចេះសន្សំបុណ្យកុសល
 -មានចិត្តស្លូតបូត
 -មានចិត្តស្មោះត្រង់
 -មានសម្មធិធម្មចរិយាខ្ពស់
 -មានចិត្តស្មោះសក្នុងការសាងផ្នួស
 -ចេះជួយអ្នកដទៃឲ្យរួចផុតពីសេចក្តីបាប
 -ស្រលាញ់សេចក្ដីល្អសាងអំពើល្អដោយ
សាងផ្នួស
 -មិនលោភលន់ទ្រព្យសម្បត្តិ
 -ជាមនុស្សមានបា្រជ្ញាវាងវៃ
           
    • គុណវិបត្តិ
 -មិនស្រលាញ់ញាតិមិត្តក្រុមគ្រួសារ
 -ជាមនុស្សគិតតែពីប្រយោជន៏ខ្លួនឯង
 -ជាមនុស្សមានល្បិចកល
 -រត់ចោលបញ្ហា
 -មិនចេះដោះស្រាយបញ្ហាដែលកើតឡើង
ចំពោះមុខ
 
               +នាយសារថី
           
       ​ • គុណសម្បត្តិ
 -ជាមនុស្សស្មោះត្រង់ចំពោះព្រះរាជា
 -គោរពតាមពាក្យសំដី តាមតួនាទីរបស់ខ្លួន
 -រីករាយនឹងសេចក្តីល្អបរិសុទ្ធ
           
        • គុណវិបត្តិ
 -ជាមនុស្សមិនសួរហេតុផល
 -មិនចេះគិតគួរពិចារណា

           ជំពូកទី៣ អត្ថរូប និងអត្ថរស ១. អត្ថរូប
            ក. វចនរូប ឬវចនវិធី
 
វចនរូប
  គឺសិក្សាអំពីវចនៈឬស័ព្ទដែលប្រើ ក្នុងអត្ថបទ ។
 នៅក្នុងប្រវត្តិអ្នកនិពន្ធបានប្រើវិធីចំរុះពាក្យ   ដូចជាបាលី
សំស្រ្កឹត ពាក្យរាស័ព្ទ   ក៏មាន លាយចូលគ្នា  ជាមួយពាក្យមួយចំនួនផ្សេង ទៀតផងដែរ ។    អត្ថបទនេះ គឺដើម្បីទុកជា ស្នាដៃឲ្យដល់កូនខ្មែរជំនាន់ក្រោយ     ដែល មានលក្ខណៈល្អប្រសើរ និងជាជំនួយស្មាតី បន្ថែមទៅដល់អ្នកសិក្សាស្រាវជ្រាវផងដែរ។
      
              ១. ពាក្យ​បាលី
-បដិសន្ធិ (ន បា ) កំណ​កំណើត​សត្វ កើត ចាប់​បដិសន្ធិ​ក្នុង ផ្ទៃ​ម្ដាយ ។

-វិនិច្ឆ័យ ( ន បា ) ការ​ពិចារណា​ដោយ​ល្អិត  ការ​ពិនិត្យ​ឲ្យ​ឃើញ​ពិត ។
-បណ្ឌិត (ន បា ) ជាអ្នកមានប្រាជ្ញាឈ្មោះ
-សោត (ន បា ) ត្រចៀក ។

-ទុក្ខ (ន បា ) សេចក្ដីព្រួយ សេចក្ដីលំបាក។
-ផលានុផល ( ន បា )ផ្លែ និងផ្លែតាមលំដាប់ ផ្លែមុន និង ក្រោយ​ផ្លែធំ និង ផ្លែតូច ។
-សរីរៈ (ន បា ) អគ្គភាព​ រូប​ រាងកាយ ខ្លួនប្រាណ ។
-អាវុធ ( ន បា ) គ្រឿងប្រហារគ្រឿងចម្បាំង ផ្សេងៗដែលទីទៃពីសាស្រ្តា ។
-សយនា (ន បា ) ទី រឺ កន្លែងដេក ដំណេក ការដេក ឥរិយាបថដេក ។
-មេត្តា (ន បា ) មេត្រី  សេចក្ដីរាប់រកសេចក្ដីរាប់អានគ្នា សេចក្ដីប្រណីបំណងឲ្យអ្នកដទៃ បានសេចក្ដីសុខចម្រើនដូចខ្លួន ។
-កាឡកណ្ណី (ន បា ) មនុស្សឥតបុណ្យ
មនុស្សចង្រៃ ។
-ទោមនស្ស (ន បា ) សេចក្ដីតូចចិត្តសេចក្ដី អាក់អន់ចិត្ត  
                   ២. ពាក្យសំស្រ្កឹត
-បុណ្យ  (ន ​សំ)    គុណជាតិ  ​ ជាគ្រឿងជម្រះ សន្តានចិត្ត​កុសល​សេចក្តីសុខ។
-អស្ចារ្យ​​​​​​ (គុ​ សំ) ដែលគួរស្ងើចក្រៃពេកដែល គួរទះដៃស្ងើចសរសើរ ។
-ប្រសូត្រ (ន សំ) សម្រាលកូន។
-ហឫទ័យ (ន សំ)​ បេះដូង ដួងចិត្ត ទ្រូង។
-ទីន័ង(ន សំទីអង្គុយ​ទីសម្រាប់ក្សត្រទ្រង់ ប្រថាប់។
-ប្រយោជន៍ (ន សំ)   ដំណើរដែលគួរប្រកប អ្វីៗដែលគេត្រូវការដែលប្រកបទៅកើតការផល ដែលសម្រេចពីការប្រកប។
-ព្រាហ្មណ៍ ( សំ) មនុស្សដែលកំណត់តាម លទ្ធិបុរាណពីព្រេងនាយថាជាពូជ ដើមកើត មកពីព្រះឱសព្រះព្រហ្ម។
-មហោស្រប (ន សំ)     របាំយ៉ាងធំការលេង របាំយ៉ាងគគ្រឹកគគ្រេងការរីករាយសប្បាយយ៉ាងខ្លាំងដោយរបាំការបញ្ចេញរបស់ប្លែកៗតាំងជារបៀបយ៉ាងធំឲ្យមហាជនមើ
-សូរស័ព្ទ(ន សំ)សូរសម្លេង ឬសម្លេងក្លៀវក្លា សម្លេងខ្លាំង។
-ប្រទីប (ន សំ)គោម ចង្កៀង។
-មាតុគ្រាម (ន សំ)អ្នកដែលមានលំអានដូច មាតា។
-ភិត(កិ.គុ.សំ) ខ្លាច ដែលខ្លាចភិតខ្លាចច្រើន និយាយផ្សំជាមួយនឹងពាក្យ ភ័យ   ភិតភ័យ ភ័យភិត។
                ៣. ពាក្យបាលី.សំស្រ្កឹត
-បារមី (ន.បា.សំ)   គុណជាតិដែលល្អ  ដែល បុគ្គលគួរបំពេញ។
-នរក(ន.បា.សំ)ទីអបាយភូមិរឬអនោលោក ដែលមានលំនៅជាទីលំនៅ   ​    នៃសត្វមាន​​​បាប នៅរងទុក្ខតាមកម្មដែលខ្លួនធ្វើ។
-ឧបាយកល (ន.បា.សំ)
ល្បិចល្បងយ៉ាងល្អិត ឧបាយបញ្ឆោត។
-ភោគជន
 ​  (ន.បា.សំ) វត្ថុសម្រាប់បរិភោគ អាហារ។
-សមត្ថភាព
 (ន.បា.សំ)  ភាពនៃសេចក្ដីអាច ហ៊ាន សេចក្ដីមោះមុត។
-អនុញ្ញាត (ន.បា.សំ)
   ​យល់ព្រម បើឳកាស អោយ      ការយល់ឃើញជាមួយការបង្គាប់ ការសន្មត់។
-សម្បត្តិ (ន.បា.សំ)
 សេចក្ដីសម្រេចការសមស្រប ការបរិបូណ៌ការគ្រប់គ្រាន់សេចក្ដីសុខ ចំរើន លំអ គុណភាព ទ្រព្យធនធាន។
 -ចិន្ដា (ន.បា.សំ) សេចក្ដីគិត គំនិត។
 -ឧត្ដម (ន.បា.សំ) ខ្ពស់ ខ្ពង់ខ្ពស់ គន្លង។
 -មិត្រ(ន.បា.សំ)អ្នកដែលរាប់អានគ្នាជិតដិត មនុស្សស្រលាញ់
  ​រាប់អានគ្នាជិតស្និត   ​  គឺ សំឡាញ់។
           
          ៤. ពាក្យរាជសព្ទ
 ព្រះរាជបុត្រ   កូនប្រុស
 ព្រះរាជធីតា 
 កូនស្រី
 ព្រះសណ្ដាប់
  ស្តាប់
 ព្រះក្សីរ
  ទឹកដោះ
 ព្រះសន្ធិយា
 វាំងនន
 ព្រះសយនា
  ទី ឬកន្លែងដេក
 ព្រះហស្ថ
   ដៃ
 ព្រះបាទា
  ជើង
 ព្រះពលំ
   កម្លាំង
ព្រះឧរូ   ភ្លៅ
           
         ៥. ពាក្យខ្មែរ
 -ក្រសាល (កិ) លេងលំហែ
, ស្ដេចទ្រង់ក្រសាល ។
 -គ្រញិក
 ឬគ្រញោច(កិ)  ញោចញី,  សង្កត់ សង្កិន, ចាប់គ្រញិច ឬចាប់គ្រញោច ។
 -គ្រវី (កិ)
ធ្វើឲ្យវិលជុំវិញឬធ្វើឲ្យវិលទៅមក។
 -
បញ្ចុក (កិ) ចុកឲ្យ, ដាក់ភោជនាហារ  ក្នុង មាត់ ឲ្យរិភោគ ម្តាយបញ្ចុកបាយកូន សត្វ ស្លាបបញ្ចុក ចំណីកូន ។
 -ពញាក់ (កិ)​ ធ្វើឲ្យភ្ញាក់ ។
 -សន្លាក់(ន) ទីតនៃអវៈយវៈដែលបត់បាន។
 -សម្អុយ (ន)ក្លិនស្អុយអ្វីដែលមានក្លិន
ស្អុយ។ (កិ) ធ្វើឲ្យស្អុយ ។
 -ស្ងើប (កិ) នឹកខ្លាចរសើបៗក្នុងចិត្ត, នឹក
ញញើតព្រឺសាច់ព្រឺរោម ។
 -ស្ងោរ (កិ) រម្ងាស់អ្វីៗក្នុងទឹកពុះឲ្យឆ្អិន, ឲ្យរលួយឲ្យចេញរសជាតិជាដើម ។
 -អណ្តោត (ន) ឈើឬដែកជាដើមដែលមាន
មុខស្រួចវែងសម្រាប់ដោត, សម្រាប់ជង់ ។
           
       ៦. ពាក្យបរិវាស័ព្ទ
 -ក្បោះក្បាយ
   តាមវចនានុក្រម ពាក្យនេះ មានន័យថា  ច្បាស់លាស់  សំដីក្បោះក្បាយ   វោរហា ក្បោះក្បាយ     សេចក្តីក្បោះក្បាយ  ។ល។    ​បរិវារស័ព្ទ   ក្បាយ អាចគន្លាស់បាន  ជាពាក្យក្បាយដោយគ្មានថែមអធិប្បោះ គឺ ក្បោះដោយគ្មានថែមអធិប្បាយ     ពោលគឺ ច្បាស់មែដោយគ្មានអ្វីដែលនៅសល់ស្មុគស្មាញអាចអត្ថាធិប្បាយ         បន្ថែមទៀត ឡើយ។
-បង្អែបង្អង់ មានន័យថា បង្អង់ដោយដំណើរ
យឺតយូររ៉ែរ៉ ។   បរិវារស័ព្ទ បង្អែ អាចគន្លាស់ បានជា  ពាក្យបង្អែយឺតយូរដោយ អែ-មម៉ង់ គឺបង្អង់យឺតយូរដោយអែ-មម៉ែ ។
 -បៀតបៀនមានន័យថាជ្រៀតបៀតយាយី ធ្វើទុក្ខធ្វើទោសអ្នកដទៃឲ្យបានសេចក្តីក្តៅ ក្រហាយ   កុំបៀតបៀនគេ   ។ល។     បរិវារស័ព្ទបៀន
    អាចគន្លាស់បានជាពាក្យ   បៀនឲ្យនៅកៀតគឺបៀតឲ្យនៅកៀនពោល គឺបៀតបៀន    ជ្រៀតបៀតធ្វើឲ្យស្ទើរតែរកដង្ហើមដកពុំបានហាក់         ដូចជានៅកៀន កន្លៀតតូច។
 -ប្រញាប់ប្រញាល់
         ​​មានន័យប្រហាក់ ប្រហែល នឹងពាក្យ  ប្រញឹកប្រញាប់ហើយ នឹងពាក្យប្រញិប ប្រញាប់ដែរ ។  បរិវារស័ព្ទប្រញាល់      អាចគន្លាស់បានជា ពាក្យប្រញាល់     ដោយមានការជាឳរ៉ាប់គឺ ប្រញាប់    ដោយមានការជាឳរ៉ាលពោលគឺ ប្រញាប់ដោយមានការធម្មតា ។
 -ម៉ឺងម៉ាត់ មានន័យថាមាំទាំ មធ្យ័តហ្មត់ចត់ ទៀងត្រង់។ ធ្វើការម៉ឺងម៉ាត់គឺធ្វើការហ្មត់ចត់
មានយុត្តិធម៌តឹងរឹង  ​  ត្រឹមត្រូវពិតប្រាកដ ពុំ មានការបន្លំ​។ល។ ដូច្នោះ បរិវារស័ព្ទ   ម៉ាត់ អាចគន្លាស់   ជាពាក្យម៉ាត់ដោយដាច់ណឹង   គឺម៉ឹង ដោយដាច់ណាត់ ។
             
ខ. វិធីសាស្រ្តតែងនិពន្ធ
                       • ឧបមានវិធី
        
ឧបមានវិធីគឺជាវិធីមួយដែលអ្នកនិពន្ធបានធ្វើការប្រៀបធៀបតួអង្គឬសកម្មភាពនៅក្នុងដំណើរ រឿង​ ដើម្បីរំលេចចេញនូវជីវ រូបារម្មណ៍ឬ មនោរម្មណ៍។
                       • វណ្ណនាវិធី
        
វណ្ណនាវិធី គឺជាការពិពណ៌នារៀប រាប់របស់ អ្នកនិពន្ធ ទៅលើទេសភាពឬទៅ លើសកម្មភាពជីវ ភាពរបស់តួអង្គ ។
                       • ឯកវាទវិធី
            ឯកវាទវិធី គឺជាវិធីដែលគេធ្វើឲ្យ
តួអង្គដែលទទួលរងទុក្ខទោសក្ដីមានការឈឺចាប់ទុក្ខព្រួយក្ដី   ឬ កើតវិប្បដិសារីអំពីរឿង អ្វីមួយដោយការនិយាយរំលឹកនឹកអំពីហេតុភេទឬរឿងរបស់ខ្លួនតែម្នាក់ឯង។
 
                       សំវាទវិធី
        
សំវាទវិធី  គឺជាវិធីដែលអ្នកនិពន្ធ កវី  ធ្វើឲ្យតួអង្គពី ពីររូបឡើងទៅមានការសន្ទនា និយាយសារសងរវាងគ្នាអំពីបញ្ហាអ្វី     មួយ ឬអំពីវិបត្តិទំនាស់ឈ្លោះទាស់ទែងគ្នាដោយពាក្យសម្តី ។
 
                      សន្ទេហវិធឺ
        
សន្ទេហវិធី        គឺជាវិធីដែលកវីអ្នក និពន្ធតែងសម្រាប់ធ្វើឲ្យ      អ្នកអានចង់ដឹង  ហើយចង់ដឹងទៀតអំពីរឿងណាមួយដោយ គេបែងចែករឿងជាខណៈផ្សេងៗ ។
 
                      វឌ្ឍមានវិធី
        
វឌ្ឍមានវិធី          គឺជាវិធីដែលកវី     អ្ននិពន្ធតុបតែង    ដើម្បីផ្តល់នូវការចម្រើន បន្តិចម្តងៗនៃរឿង   (សកម្មភាពតួអង្គក្តី) ធ្វើឲ្យមានស្ថានភាព ឬដំណើរតឹងតែងឡើង​ ។ បញ្ហាកាន់តែតឹងតែងរហូតដល់សម្រេចចិត្តយកព្រះតេមិយទៅសម្លាប់ចោល ។
                      
រចនាវិធី
        
រចនាវិធី  គឺជាការប្រើឃ្លាប្រយោគ របស់អ្នកនិពន្ធ ដើម្បីឲ្យស្នាដៃឬអត្ថបទមាន សម្រស់ដើម្បីបង្កើតបានជាបរិយាកាសមួយ អណ្តែតអណ្តូង     សប្បាយរីករាយ    ព្រួយ បារម្ភ
ចោរម្នាក់ត្រូវវាយ
      នឹងរំពាត់ផ្តៅមួយពាន់ ខ្វាប់…     ចោរម្នាក់ត្រូវចាក់សម្លាប់ដោយ លំពែង…     ចោរម្នាក់ត្រូវដោតឆ្កាងដោយ អណ្តោត ​ ‍‍‍«ឱ!ព្រះ​រាជបិតា   ត្រង់ធ្វើអំពើ សម្រាប់ទៅនរកហើយតើ»
២.  អត្ថរស
  
                       វិសិដ្ឋរស
        
វិសិដ្ឋរស     ​គឺជាតម្លៃដែលមាននៅ ក្នុងអក្សរសិល្ប៍ ​  ​ (អត្ថបទរឿងរ៉ាវ)  ពិសេស រឿងបែបពុទ្ធនិយមជា  ទូទៅដែលអ្នកនិពន្ធ បានបង្ហាញនូវសកម្មភាពអស្ចារ្យ      របស់ ព្រះពោធិសត្វដូចជាធ្វើទានខាងក្រៅ(ពាហិរទាន  គឺទ្រព្យឲ្យជាទានអស់ពីខ្លួន)   ​ឬការធ្វើ ទានខាងក្នុង(អជ្ឈត្តិកទាន)បែបធ្វើទានសាច់ ឈាម បេះដូង ថ្លើមប្រមាត់ ប្រពន្ធកូនអាយុ ជីវិត។ល។    ផ្តោតទៅរកគាលបំណងនៃការត្រាស់ដឹងនូវសព្វញ្ញុកញ្ញាណ ហើយដែលមនុស្សលោក ធម្មតាពុំអាចធ្វើបានឡើយ ។
 នៅក្នុងរឿងតេមិយជាតក
   គឺតម្លៃស្ថិតនៅ លើវិសិដ្ឋរស សុខចិត្តអត់ធ្មត់   ​​ ពុំតក់ស្លុតពុំ ខ្លាចស្លាប់ របស់ព្រះពោធិសត្វគឺព្រះតេមិយ នេះឯង
  
                   អច្ឆរិយរស
​        
អច្ឆរិយរស   គឺជាតម្លៃដែលស្ថិតនៅ ក្នុងរឿងបូរាណក្ដីសម័យក្តី    (ពិសេសច្រើន នៅក្នុងសាស្រ្តា ល្បែង)  អ្នកនិពន្ធលើកយកតួអង្គអរូបី(បុណ្យ បាប​ព្រេងវាសនាកម្មផល   កម្មពៀរវេរា មច្ចរាជ ។ល។ តួអង្គសត្វចេះនិយាយ ឬតួអង្គទេវៈអច្ឆរិយៈ អស្ចារ្យដូចជាព្រះឥន្ទ ព្រះព្រហ្ម ទេវតាគន្ធប ពេទ្យាធរ គ្រុឌ កិន្នរ   ធ្មប់អាប  ព្រាយ ខ្មោច អារក្ស យក្ស អ្នកតា នាគ ។ល។ សកម្មភាពអស្ចារ្យ ដូចជាការហើរដើរ លើ អាកាសរំលាយខ្លួនក្នុងខ្យល់ មុជជ្រែកទឹកដី ការប្រោះជប់ កាឡាខ្លួន បែងភាគ និម្មិតខ្លួន ។ល។
 
​                     ប្រលោមរស
        
ប្រលោមរសច្រើនស្ថិតនៅក្នុងស្នាដៃប្រលោមលោក  ​​​បែបមនោសញ្ចេតនា   ព្រោះស្នាដៃប្រភេទនេះបានធ្វើឲ្យអ្នកអានរំភើប ញាប់ញ័រកើតនូវការកំសត់ សប្បាយ ព្រួយបារម្ភជាមួយតួអង្គ ។                ​      លក្ខណៈពិរោះអណ្តែតអណ្តូងភ័យព្រួយសប្បាយបែបនេះហៅថាប្រលោមរ
 
                          ទារុណរស
 
         ទារុណរសគឺជាតម្លៃដែលលេចចេញពីទារុណកម្មនៅក្នុងដំណើររឿងដែលពីការ ប្រយុទ្ធ  ព្យាបាទ  សងសឹក  និងធ្វើទុក្ខទោស ដាក់ទណ្ឌកម្មយ៉ាងសាហាវ រហូតដល់ បាត់ បង់ជីវិតនៃតួអង្គទន់  ខ្សោយដោយ   អយុត្តិ ធម៌ ។
   
                       កុសលរស
        
កុសលរសគឺជាតម្លៃទាក់ទង នឹងការ អប់រំ ។  អ្នកសិក្សាខ្លះនិយមប្រើតម្លៃអប់រំខ្លះ ទៀតថា   ឧបទេស រស ។ តម្លៃនេះមានគ្រប់ ស្នាដៃអក្សរសិល្ប៍    ទាំងអស់ហើយចាំបាច់ ត្រូវសិក្សា      នៅគ្រប់ការវិភាគស្នាដៃអក្សរ សិល្ប៍    ក្នុងការស្វែងយល់ពីកុសលរស ចាំ បាច់អ្នកសិក្សាត្រូវចោទជាបញ្ហាតើអត្ថន័យនៃរឿងមានផលប្រយោជន៍ដល់ការអប់រំ មនុស្សទេ?   គំនិត ដើមរបស់អ្នកនិពន្ធចង់ ដឹកនាំមនុស្សឲ្យធ្វើអ្វី ?
   
                             វីររស
        
      វីររស   គឺជាតម្លៃដែលចែញពីវីរ សកម្ម របស់តួអង្គវីរជនណាម្នាក់ ។    ​វីរជន   គឺជាតម្លៃដែលច្រើន      លេចចេញពីស្នាដៃ ប្រវត្តិសាស្រ្ត អក្សរសិល្ប៍បុរាណ ។
            នៅក្នុងសាច់រឿង 
 អ្នកនិពន្ធបានឲ្យ តួអង្គ​ព្រះពោធិសត្វ​ជាវីរជនមានចិត្ត មុះមុត ក្នុងការបំពេញ ទានបារមី និងអូសទាញចិត្ត មនុស្សទូទៅឲ្យជឿជាក់លើ      ពុទ្ធសាសនា ដោយការសាងផ្នួស ។
   
                        នាដ្យរស
        
នាដ្យរស ​      គឺជាតម្លៃដែលចេញពី នាដ្យកម្ម    គឺជាការកំសត់នៅក្នុងរឿងដែល តួអង្គមានទំនាស់  ប្រឆាំងគ្នា ប្រយុទ្ធគ្នាមាន ឈ្នះ មានចាញ់    ហើយតួអង្គច្រើនចេញពី ទំនាស់មួយឆ្លងទៅទំនាស់មួយទៀតដោះស្រាយ  រួចហើយ  ឆ្លងចូលបញ្ហាមួយ ទៀត មានសុខ មានទុក្ខ មានធូរ មានតឹង ។
        យោងតាមសាច់ឃើញថាមានទំនាស់
វាង ព្រះបាទកាសិករាជ    និងព្រះរាជបុត្រ តេមិយដោយ​ព្រះអង្គធ្វើគ ថ្លង់ខ្វិនខ្វង់ហើយ បញ្ហានេះធ្វើឲ្យព្រះរាជា   និងមហេសីជួបនូវ ផលវិបាកទាំងកាយ និងចិត្ត ។    ទីបំផុតព្រះអង្គបានពិសោធន៍ដោយហេតុទាំង ១៦ប្រការ    ដោយមួយប្រការៗគឺ១ឆ្នាំ     រហូតដល់១៦ឆ្នាំ    កាន់តែមានភាពតឹងតែង ឡើង ។
 
                        សោភ័ណរស
        
សោភ័ណរស   គឺជាតម្លៃដែលលេច ចេញពីសោភ័ណភាពរបស់ស្នាដៃ      អក្សរ សិល្ប៍ ។ សោភ័ណភាពរបស់ស្នាដៃ     ស្ថិត នៅលើការរៀបរាប់របស់អ្នកនិពន្ធ     ដែល ប្រកប ​  ដោយសិល្ប៍វិធីមួយជាក់លាក់តាម រយៈ ពាក្យសម្តីក្នុងការបង្ហាញសាច់រឿងការ បង្ហាញ តួអង្គ ការបង្ហាញធម្មជាតិ…។ល។    សោភ័ណរស គឺជាតម្លៃមួយដ៏សំខាន់ របស់ ស្នាដៃអក្សរសិល្ប៍ និងសិល្បៈ     ដែលអាច បណ្តុះសោភ័ណសញ្ចេតនាអ្នកអា
            ឧទាហរណ៍ ព្រះរាជាថាៈ ឯងជាក្មេង
កំលោះ មានសក់ខ្មៅស្រិល  ចូរសោយរាជ្យ ចុះសេចក្តីចំរើន នឹងមានដល់បា  បានៅក្នុង ព្រៃធ្វើអ្វី?
 
                          សង្គមរស​
 
          សង្គមរស គឺជាតម្លៃដែលលេចចេញ អំពីដំណើររឿង  ដែលបានលាតត្រដាងអំពី សង្គមមនុស្ស       នៅក្នុងស្នាដៃអក្សរសិល្ប៍ ដែលមានលក្ខណៈ ជាសង្គមមនុស្សពិតៗ ។  នៅត្រង់ទំព័រទី៧    ដល់១៩     អ្នកនិពន្ធបាន បង្ហាញពីសង្គម  ដែលជឿទៅលើបុណ្យបាប ការកសាងបុណ្យកុសល ការសាងផ្នួស ។         ​          ជាក់ស្តែង  ​នៅក្នុងរឿងតេមិយជាតកអ្នកនិពន្ធបានលើកពីបញ្ហាបុណ្យបាបកាលះបង់ ការសាងផ្នួស     ពាក្យទូន្មានរបស់ ព្រះតេមិយបានធ្វើឲ្យព្រះរាជា  មហេសី  ស្នំ និងប្រជារាស្រ្តទាំងអស់       លះបង់នូវទ្រព្យ សម្បត្តិរបស់ខ្លួនទាំងមិនសោកស្តាយហើយ នាំគ្នាទៅសាងព្រះផ្នួសទាំង អស់ ។
                   តថរស​ (លោកិយសច្ចៈ)
        
លោកិយសច្ចៈ ឬហៅ តថភាព គឺជា តម្លៃមួយ    ដែលអ្នកនិពន្ធយកតួអង្គ​​   ជាក់ ស្តែងមានមនុស្សគ្រប់វ័យយកបញ្ហាមនុស្ស  រឿងមនុស្សមកតែងនិពន្ធធ្វើឲ្យឃើញ ប្រត្យក្ស  នឹងភ្នែក ​   ងាយយល់   ងាយស្តាប់   ងាយចាប់សេចក្តី ឬឃើញច្បាស់តាមចក្ខុ ។
            នៅក្នុងទំព័រទី២អ្នកនិពន្ធបានរៀបរាប់ពីជំនឿ
  ដែលទាក់ទងគ្នាដែលមានពិត ជាក់ស្តែងនៅក្នុងសម័យកាលនីមួយៗត្រង់ឃ្លាមួយគេបានរៀបរាប់     ពីការបួងសួងសុំ បុត្រ ដែលជាទម្លាប់មានតៗគ្នាមក? តួយ៉ាង ​​​នៅក្នុងរឿងតេមិយជាតក      ក៏បានបង្ហាញ ពីការបួងសួងសុំបុត្ររបស់   ព្រះបាទកាសិក រាជដែលមានមហេសី  និងស្នំ១ម៉ឺន៦ពាន់ ។




-សិស្សឡើងបង្ហាញ
+
ដកស្រង់ចេញពីព្រះត្រៃ បិតក
+
ការបកប្រែរបសលោក     ឈឹម សុមន៍




-
ស្ថិតក្នុងប្រភេទរឿងពុទ្ធ និយម ។















-
ស្ថិតក្នុងចលនារឿងពុទ្ធ   និយម ។





















-សិស្សឆ្លើយតាមការយល់ ដឹង ។














-សិស្សឡើងបង្ហាញ




















-លោក ឈឹម សុមន៍































































-
អ្នកនិពន្ធមានទំនោរទៅ រកព្រះពុទ្ធសាសនា ។





-សិស្សឡើងសង្ខេបរឿង





















-ការកសាងបារមីរបស់ ព្រះពោធិសត្វ
-បញ្ហាទណ្ឌកម្ម
-សកម្មភាព និងលក្ខណៈ          របស់ព្រះតេមិយ
-បញ្ហានេក្ខម្មបារមី































-បង្ហាញផលល្អ ផលអាក្រក់





























       





-
សិស្សធ្វើការបង្ហាញ ម្តងម្នាក់ ។



































-សិស្សវិភាគតួអង្គ










































-  មានពាក្យខ្មែរ បាលី សំស្រឹ្កត រាជស័ព្ទ និង បរិវាស័ព្ទ




























































































































មានដូចជាឧបមានវិធី វណ្ណនាវិធី ឯកវាទវិធី.....







































-មានតម្លៃដូចជា៖
វិសិដ្ឋរស សោភណ្ឌរស ទារុណរស....


















































ចែកសិស្សជា៣ក្រុម
-ក្រុមទី១
-
ក្រុមទី២

-
ក្រុមទី៣
ជំហានទី៤
( ពង្រឹងពុទ្ធិ )

-សិស្សក្រុមទី១សង្ខេបអត្ថបទ
-
សិស្សក្រុមទី២បង្ហាញពីគំនិតអប់រំក្នុង
រឿង
-
សិស្សក្រុមទី៣លើកយកចំណុចណា
មួយមកសម្ដែង


-ស្ដាប់ការចាត់តាំងរបស់
សាស្រ្ដាចារ្យ។
-
អនុវត្តន៍កិច្ចការតាមក្រុម
នីមួយៗ។


     -
ចូរអ្នកខិតខំសិក្សាទ្វេរ ឡើងពិសេសអានសៀវភៅឲ្យបានច្រើន   ដើម្បី បងើ្កន ពុទ្ធិ  និងខិតខំរៀន សូត្រ ដើម្បីអនាគតភ្លឺ ស្វាង។
ជំហានទី៥
( បណ្ដាំផ្ញើ )


-ស្តាប់យកទៅអនុវត្តន៍។




0 comments:

Post a Comment