«កំប្រុកស៊ីផ្លែល្វា រមួលកទា
ផ្សាក្តិតឈ្លូស»(បទ )
១.ឃើញចំណងជើងគួរទាក់ចិត្ត ចិត្តសញ្ជឹងគិតចង់យល់ន័យ
ន័យខ្លឹមសារខ្ញុំនឹងខំលៃ លៃលករំពៃតាមយល់ដឹង ។
២.ដឹងច្បាស់ហើយថាដូនតាខ្មែរ ខ្មែរយើងពូកែប្រៀបធៀបហ្នឹង
នឹងយកសត្វរុក្ខជាតិថ្លឹង ថ្លឹងថ្លែងរំពឹងរំពៃគិត ។
៣.គិតចុះកំប្រុកស៊ីផ្លែល្វា ល្វារុក្ខជាអាក្រក់ពិត
ពិតណាស់លោកចែងចងអោយគិតគិតគៃក្នុងចិត្តន័យអោយច្បាស់។
៤.ច្បាស់ណាស់លោកធៀបទៅអ្នកធំ
ធំសក្តិឧត្តមខ្ពស់ល្អល្អះ
ល្អះល្អបវរខំលបលះ លះលួចក្រឡាស់ស៊ីជាតិខ្លួន។
៥.ខ្លួនអាងអំណាចបុណ្យសក្ដិធំ ធំអាចប្រើខ្ញុំធ្វើការមួន
មួនមាំការនោះអោយខ្ជាប់ខ្ជួន ខ្ជួនខ្ជាប់ក្រែងងាប់របេះការ។
៦.ការនេះអ្នកតូចក្រោមបញ្ជា ជាអ្នកវេទនាគ្រប់អាត្មា
ថ្មារនេះសម្រេចនូវផែនការ ការគយរពិចារណាត្រូវតែទៅ។
៧.ទៅធ្វើទាំងស្ទះក្នុងដើមទ្រូង ទ្រូងដូចគេទូងព្រោះខុសផ្លូវ
ផ្លូវដែលត្រូវដើរនាំមកនូវ នូវភ័យអាស្រូវមកដល់រាស្រ្ត។
៨.រាស្ររងទុក្ខសោកដោយសារខ្ញុំ ខ្ញុំក្រោមអ្នកធំត្រូវរវាស
វាសវាងមិនហ៊ានអោយឆ្ងាយចៀសចៀសចាកផុតមាសមេបញ្ជា។
៩.ជាដូចកទារមួលអួល អួលជ្រួលក្ដុកក្ដួកក្នុងអង្គា
កៀរគរអោយជុំផ្ដុំគ្នីគ្នា គ្នាមិនហ៊ានរាខ្លាចអ្នកធំ។
១០.ធំពិតជាធំអំណាចពិត ពិតឥតប្រឌិតគ្មានបន្លំ
អ្នកក្រោមបញ្ជាឃើញថាកុំ កុំនាំអោយខ្ញុំអន្តរាយខ្លួន។
១១.ខ្លួនរាស្រតូចតាចឈឺក្ដៅផ្សា ផ្សាអួលរកថាថ្លែងមិនត្រូវ
ត្រូវតែស៊ូទ្រាំពាំទុក្ខនៅ នៅក្នុងទ្រូងក្ដៅសែនក្រៀមក្រំ។
0 comments:
Post a Comment