ជំពូកទី១: អត្ថបទ និងអ្នកនិពន្ធ
១. អត្ថបទក. ប្រភព
រឿងតេមិយជាតក គឺជារឿងទី១នៅក្នុងរឿងទសជាតក (១០ជាតិ) ហើយរឿងទសជាតកគឺជា ការបំពេញបារមី ដើម្បីបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ។១ រឿងតេមិយជាតក គឺការកសាងបារមីដោយការ សាងផ្នួស ។ រឿងទសជាតកនេះ គឺដកស្រង់ចេញពីព្រះត្រៃបិដក ។ ប៉ុន្តែដោយព្រះត្រៃបិដក និងសាស្រ្តាស្លឹក រឹតសរសេរជាអក្សរបាលី មានការពិបាកយល់ ហើយថែមទាំងវែងផងនោះ ទើបមានកវីព្រះសង្ឃ និងសាស្រ្តា ចារ្យនានាបានប្រែសម្រាយសម្រួលមកជាភាសាខ្មែរងាយមើលងាយយល់ន័យសេចក្តី។ អ្នកប្រែគម្ពីរនេះមាន ច្រើនរូប ប៉ុន្តែអត្ថបទខាងក្រោយនេះ គឺបានដកស្រង់ចេញពីស្នាដៃ របស់ លោក ឈឹម ស៊ុមន៍ បោះពុម្ពនៅ ឆ្នាំ១៩៥៩ នៅពុទ្ធសាសនបណ្ឌិត្យ ។២
ខ. ប្រភេទ
រឿងអក្សរសិល្ប៍ ដែលកើតឡើងនៅសម័យឧដុង្គមានលក្ខណៈ ជារឿងប្រឌិតចងក្រងបែប បទមនោសញ្ចេតនា ។ អ្នកនិពន្ធបានជ្រើសរើសរឿងទសជាតកទាំងដប់រឿង ដែលពីមុនសរសេរជាបទបាលី នៅលើសាស្រ្តាស្លឹករឹតមកប្រែជាភាសាខ្មែរទំនើប ដើម្បីងាយយល់ ងាយស្តាប់។ រឿងទសជាតកទាំងដប់នេះ គឺការបំពេញនូវបារមី ទាំងដប់ជាតិនៃព្រះសម្មាសម្ពុទ្ធយើង ដើម្បីបានត្រាស់ដឹងជាព្រះ ពុទ្ធ ។ អ្នកនិពន្ធបាន កែលំអ កែតម្រូវតាមជំនឿ បញ្ហារស់នៅ មានសេចក្តីសុខទុក្ខសប្បាយព្រួយដែលព្រឹត្តិការណ៍នៃសម័យកាល ជំរុញឲ្យសរសេរយ៉ាងនោះ។ សេចក្តីភិតភ័យ ការរងទុក្ខលំបាកយ៉ាងទារុណរបស់មនុស្ស ដោយព្រឹត្តិការណ៍ ចម្បាំងរាំងជលដ៏ឧក្រិដ្ឋ របស់ពួកសត្រូវឈ្លានពាន ប្លន់ទឹកដីពីបរទេស ជិតខាង ។ ប្រជារាស្រ្តមានជំនឿយ៉ាង មុតមាំថា អ្នកធ្វើអំពើល្អ សន្សំកុសលផលបុណ្យ នឹងទទួលបាន សេចក្តីសុខសប្បាយ ទាំងបច្ចុប្បន្នជាតិ និង អនាគតជាតិ។ រីឯអ្នកកសាងអំពើអាក្រក់ នឹងត្រូវទទួលនូវក្តី វិនាស ទាំងបច្ចុប្បន្នជាតិ និងអនាគតជាតិ ។
រឿងតេមិយជាតកក្នុងគម្ពីរព្រះត្រៃបិដកដែលបានប្រែសម្រួលដោយលោក ឈឹម ស៊ុមន៍ បាន អប់រំមនុស្ស ឲ្យសន្សំបុណ្យ ឲ្យធ្វើអំពើល្អ សាងផ្នួសបំពេញបារមី និងការតបស្នងសងគុណឪពុកម្តាយ ហើយ ក៏ជាការអប់រំ ផ្នែកទស្សនវិជ្ជា ចិត្តសាស្រ្ត និងចរិយាធម៌នៅក្នុងសង្គម ។ ដូចនេះរឿងតេមិយ ជាប្រភទរឿង អក្សរសិល្ប៍បែបពុទ្ធនិយម និងត្រូវបានគេលើកយកមកសម្តែងព្រះធម៌ទេសនាក្នុងពិធីបុណ្យសាសនាធំៗ ។
គ. ចលនា
អក្សរសិល្ប៍ពុទ្ធនិយម គឺជាចលនាស្នាដៃអក្សរសិល្ប៍មួយ ក្នុងចំនោមស្នាដៃអក្សរសិល្ប៍ ផ្សេងៗទៀតដែលអ្នកសិក្សាបានលើកយកមកសិក្សា ។ អត្ថបទរឿងមានឥទ្ធិពលពីសាសនាព្រះពុទ្ធ សាស-នាព្រះពុទ្ធនេះ បានចាក់ឫសយ៉ាងមុតមាំ និងយូរយារណាស់មកហើយ ។ លើសពីនេះទៅទៀត ប្រជាជនខ្មែរ បានយកជាក្បួនខ្នាតតាមព្រះពុទ្ធសាសនា ដើម្បីរៀបចំរចនាសម្ព័ន្ធសង្គមជាតិទៀតផង ។អក្សរសិល្ប៍ពុទ្ធនិយមត្រូវចែកចេញជាបីប្រភេទគឺ៣
-អក្សរសិល្ប៍បែបពុទ្ធនិយមសុទ្ធសាធ គឺជារឿងទស្សជាតកទាំងដប់ជាតិរបស់ព្រះពុទ្ធសមណ គោត្តមដែលជាភាសាបាលីក្នុងគម្ពីរខុទ្ទកនិកាយជាតកគឺគម្ពីរទសជាតក ។
-អក្សរសិល្ប៍បែបពុទ្ធនិយមក្លែងក្លាយ គឺជារឿងទាំង៥០ជាតិ ក្នុងគម្ពីរបញ្ញាសជាតក ។ បញ្ញាសជាតក ត្រូវបាននិមិត្តឡើង នៅសម័យកាលក្រោយក្នុងពេលដែលព្រះពុទ្ធសាសនា ថេរវាទរីកចម្រើន និងជះឥទ្ធិពលយ៉ាងខ្លាំងក្លា ជាទីគោរពរាប់អាន របស់ប្រជាពលរដ្ឋនៅតាមតំបន់អាស៊ី អាគ្នេយ៍ ។ អ្នកនិពន្ធ បានខិតខំបង្កើតស្នាដៃនេះដោយពឹងផ្អែកលើទស្សនៈទ្រឹស្តីនៃលទ្ធិព្រះពុទ្ធសាសនាក្នុងបំណងផ្សព្វផ្សាយឲ្យជាចំណេះដឹងផង និងអប់រំផង ។
-អក្សរសិល្ប៍បែបពុទ្ធនិយមក្លាយហួសហេតុ ឬពុទ្ធនិយមផ្លម ជាប្រភេទអក្សរសិល្ប៍ខ្មែរ កើត ឡើងនៅសម័យកណ្តាល គឺសម័យលង្វែកឧត្តុង្គ ហើយទទួលឥទ្ធិពលតិច ឬច្រើនពីសាសនាដែរ ។ អ្នកនិពន្ធ ច្រើន លើក យកទស្សនៈកម្មផលនៃលទ្ធិព្រះពុទ្ធសាសនាមកផ្សារភ្ជាប់នឹងដំណើរ លោកិយ៍សច្ចៈ ។
ដូចនេះរឿងតេមិយជាតក ស្ថិតនៅក្នុងទស្សជាតកជាអក្សរសិល្ប៍បែបពុទ្ធនិយមសុទ្ធសាធ ។
ឃ. កាលបរិច្ឆេទ
រឿងតេមិយជាតកនេះ ពុំដឹងកាលបរិច្ឆេទច្បាស់លាស់ឡើយ គ្រាន់តែដឹងនៃការចេញផ្សាយ និង ឆ្នាំបោះពុម្ភតែប៉ុណ្ណោះដូចជា៖
-ព្រះត្រៃបិដកបាលី និងសេចក្ដីប្រែជាភាសារខ្មែរ សុត្តន្តបិដក ខុទ្ទកនិកាយជាតក ឯកាទសម ភាគ លេខ៦២ ពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ព.ស. ២៥០៣
- បោះពុម្ពលើកទី១ ព.ស. ២៥០៥ គ.ស. ១៩៦៣ រោងពុម្ព តារា
- បោះពុម្ពលើកទី២ ព.ស. ២៥០៧ គ.ស. ១៩៦៥ រោងពុម្ព សំរងវណ្ណ
- បោះពុម្ពលើកទី៣ ព.ស. ២៥០៨ គ.ស. ១៩៦៦ រោងពុម្ព អ៊ុក-ម៉ី-កុស
៣ ធ សោ
អក្សរសិល្ប៍ពុទ្ធនិយម ឆ្នាំ១៩៩៤ ទំព័រ០៣-២៩ -
បោះពុម្ពលើកទី៤ ព.ស. ២៥១០ គ.ស. ១៩៦៦ រោងពុម្ព អ៊ុក-ម៉ី-កុស
- បោះពុម្ពលើកទី៥ ព.ស. ២៥១៣
គ.ស. ១៩៦៩ រោងពុម្ព តារារស្មី- បោះពុម្ពលើកទី៦ ព.ស. ២៥១៤ គ.ស. ១៩៧១ រោងពុម្ព តារារស្មី
២.សង្គមបរិយាកាស
ព្រះពុទ្ធសាសនាបានចាប់បដិសន្ធិនៅលើពិភពលោកយើងតាំងពីយូរយាណាស់ មកហើយ ។ ហើយសាសនាព្រះពុទ្ធនេះ បាននាំមកដល់ប្រទេសខ្មែរនៅសតវត្សទី២ មុន គ.ស ដោយ ភិក្ខុពីរអង្គ ព្រះនាម មហាត្ថេរ និង ឧត្តរត្ថេរ សម័យព្រះបាទសន្ធោទ ។ ដែនដីនៅពេលនោះ គេបែងចែកជាបួនទ្វីបគឺ ជម្ពូទ្វីប ឧត្តរ ទ្វីប បុព្វវិទេហទ្វីប និងហអបរគោយានទ្វីប ។ ព្រះពុទ្ធបុរមគ្រូនៃយើង គឺជាបិតានៃទស្សនវិជ្ជាសាសនាលើក យកទស្សនៈ កម្មផល មកធ្វើជាកម្មវត្ថុសិក្សា ស្វែងយល់រកហេតុផល នៃសេចក្ដីសុខ និងក្ដីទុក្ខ ។ អរិយសច្ចៈ បួនយ៉ាងគឺ កើត ចាស់ ឈឺ ស្លាប់ ដែលជាវដ្ដសង្សាគ្មានមនុស្សណា អាចគេចផុតបានឡើយ ។ ដើម្បីបាន ត្រាស់ ដឹងជាព្រះសម្មាសម្ពោធិញាណ ព្រះពុទ្ធបុរមគ្រូនៃយើងបានបំពេញ នូវបារមីអស់រាប់សិបជាតិ ទម្រាំ ទទួល បានការត្រាស់ដឹងនេះ ហើយបានស្រោចស្រង់ជីវិតសត្វយ៉ាងច្រើននៅក្នុងលោកឲ្យបានសេចក្ដីសុខផុត ពីសេចក្ដីទុក្ខ នៃវាលវដ្ដសង្សា ។ នៅក្នុងព្រះពុទ្ធសាសនា គឺមានគម្ពីរព្រះត្រៃបិដកសម្រាប់សិក្សា រៀនសូត្រ មាន វិន័យបិដក សុត្តន្តបិដក អភិធម្មបិដក ។ ក្រោយពីបានត្រាស់ដឹងជាព្រះពុទ្ធព្រះអង្គបាននិមន្តសម្ដែងធម៌ ទេសនាដល់មនុស្ស សត្វទូទៅអស់រយៈពេល ៤៥ឆ្នាំ ។ ហើយរាល់ពេលសម្ដែងធម៌ទេសនា ត្រូវបានសាវ័កពីរ អង្គ របស់ព្រះអង្គចម្លងទុក គឺព្រះអនន្ត និងព្រះមោគ្គលាន ។ ក្រោយពីព្រះបរិនិព្វានទៅអតីតជាតិរបស់ព្រះ អង្គ ត្រូវបានគេលើកមកសម្ដែងជា ធម៌ទេសនា ជាគាថាខ្លីៗ តរៀងមក ។ នៅកាលសម័យគ្រានោះ គឺមាន មនុស្សរស់នៅច្រើនកុះករ មានព្រះនគរ មានព្រះរាជបល័ង្ក និងការសោយរាជ្យដោយ ព្រះមហាក្សត្រមួយអង្គ មានព្រះមហេសី ស្រីស្នំបំរើ មន្រ្តីធំតូច គ្រប់ជាន់ថ្នាក់ ។ ប្រជារាស្រ្តសម័យកាលនោះ គោរពប្រតិបត្តិណាស់ ទៅលើ ព្រះមហាក្សត្រ យ៉ាងស្មោះស្ម័គ្រ ។ ពួកគេមានជំនឿលើកម្លាំងក្រៅខ្លួនថាពិតជាមាន ទេវតាព្រះឥន្ទ ជួយថែរក្សាកាលណាគេបានបួងសួងអ្វីមួយដូចជាសុំឲ្យមានកូនជាដើម ។ ហោរាសាស្រ្តសម័យនោះឆុតឆាប់ ណាស់ គឺព្រះមហាក្សត្រមានពួកហោរាជាទីប្រឹក្សា ។ នៅសម័យបុរមគ្រូនៃយើងក៏មានការធ្វើពានិជ្ជកម្មមាន ផ្សាធ្វើជំនួញ សម្រាប់ដោះដូរដូចសម័យនេះដែរ ។ ទៅណាមកណា ផ្លូវឆ្ងាយ ផ្លូវជិត គឺមានសត្វជាយានអូស ទាញ ។ រីឯវិស័យកសិកម្មវិញ គឺល្អណាស់ មានស្ទឹង មានបឹង មានទន្លេ មានបន្លែផ្លែឈើសត្វព្រៃយ៉ាងសម្បូរ បែប ។ មនុស្សល្អរស់នៅយ៉ាងមានសេចក្តីសុខតែបើមនុស្សអាក្រក់ វិញ ត្រូវទទួលការកាត់ទោសពីតុលាការ គឺព្រះមហាក្សត្រយ៉ាងយុត្តិធម៌ ។ ការបន្តរាជ្យ គឺផ្ទេររាជ្យពីបិតាទៅបុត្រច្បង ពីជំនាន់មួយទៅជំនាន់មួយ ។ ការសិក្សាអប់រំ គឺមានគ្រូបរោហិតនៅក្នុងវាំង បង្រៀនសិល្ប៍សាស្រ្តគ្រប់មុខវិជ្ជាទាំងអស់ហើយប្រជាជនធម្ម-តាទទួលការអប់រំដោយការទេសនាបង្រៀន ប្រៀនប្រដៅ ផ្ទាល់ពីព្រះសង្ឃ និងព្រឹទ្ធាចារ្យនានា ។ សាសនា ពិត ជាធ្វើឲ្យមនុស្សមានព្រហ្មចរិយធម៌ ដ៏ល្អប្រសើរ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងធ្វើឲ្យមនុស្សក្លាយ ជាអរិយបុគ្គល ។ ការសិក្សាធម៌ វិន័យដោយបួសជាសង្ឃ គឺជាមូលដ្ឋាននៃសីលធម៌ សន្តិភាពដ៏ល្អប្រសើរ ក្រៃ លែង ។
ក. ជីវប្រវត្តិ
-លោកសាស្រ្តាចារ្យ ឈឹម ស៊ុមន៍ កើតក្នុងឆ្នាំ១៩០៥ ព.ស ១៤៥០ នៅឃុំបសែត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
-លោកបានសាងផ្នួស បួសជាសាមណេរក្នុងអាយុ ១២ឆ្នាំ ( ព.ស២៤៦២ ) បានសិក្សា ក្នុង ដំណាក់ លោកគ្រូអាចារ្យ កន នៅឃុំវាល ស្រុកគងពិធី ( កំពង់ស្ពឺ ) ដែលជាអ្នកប្រាជ្ញឆ្នើមមួយរូបក្នុងជំនាន់ នោះ ។
-អាយុ ២០ឆ្នាំ(ព.ស២៤៧០)បានចូលរៀនមូលកច្ចាយនៈវេយ្យាករណ៍និងសម្ព័ន្ធម្តងទៀតក្នុង ដំណាក់ព្រះតេជព្រះគុណវិភទ្ទញ្ញាណ សោម ឡុច ( មហា៤ប្រយោគ ) វត្តលង្កា ក្រុងភ្នំពេញ ។ លោកបាន បង្រៀន សម្ព័ន្ធតួយ៉ាងកណ្តាលតាមបែបសម្ព័ន្ធរបស់លោកឧកញ្ញ៉ា សុត្តន្តប្រីជាឥន្ទ ។
-អាយុ ២១ឆ្នាំ (ព.ស២៤៧១) ឧបសម្បទាជាភិក្ខុភាវៈ ជាសិស្សបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ។ លោកសាស្រ្តាចារ្យ បានរៀនផ្ទាល់ពី សម្តេចព្រះមហាសុមេធាធិបតី ( ជោតញ្ញាណជួន ណាត ) ព្រះសង្ឃរាជ គណៈ មហានិកាយ កាលនៅជាព្រះគ្រូសង្ឃសត្ថា សាស្រ្តាចារ្យបាលីជាន់ខ្ពស់ ។ លោក បានប្រលងជាប់សា លាបាលីជាន់ខ្ពស់ ។ លោកបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ ហើយបានធ្វើជា គ្រូឧទ្ទេសាចារ្យបង្រៀន បាលី នៅវត្តលង្កាកុសុមារាមក្រុងភ្នំពេញ អស់រយៈពេល៥ឆ្នាំ ។
-លោកបានបង្រៀនវិជ្ជាខ្មែរ ដល់សិស្សមកពីយៀកណាមខាងត្បូង និងសិស្សមកពីលាវ និង កូនចៅពួកទាហាន ។
ឋានៈ និងតួនាទី ដែលលោកទទួលបាន ៖
-ជាគ្រូបង្រៀនសាលាបាលីរង វត្តលង្កា ក្រុងភ្នំពេញ
-ជាសមាជិក ក្រុមជំនុំបកប្រែព្រះត្រៃបិតក
-ជាសាស្រ្តាចារ្យ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ
-ជាសមាជិកក្រុមអភិបាលនៃសមាជិកអ្នកនិពន្ធខ្មែរ ។
លោកសាស្រ្តាចារ្យ ឈឹម ស៊ុមន៍ បានលាចាកសិក្ខាបទមកជាគ្រហស្ថនិងមានភរិយាឈ្មោះនុត សៀក មានកូនប្រុសម្នាក់ឈ្មោះ ឈឹម សាមេធ បម្រើការនៅសម្លេងវិទ្យុ សហរដ្ឋអាមេរិកបច្ចុប្បន្ន។
លោកបណ្ឌិតមហា ឈឹម ស៊ុមន៍ បានអនិច្ចធម្មនៅឆ្នាំ ( ១៩៧៥? ) ។
ខ. ស្នាដៃការតែងនិពន្ធក្បួនច្បាប់មាន ៖
១. ធម្មបទកថា នានានិទាន(អាគារវិន័យ)
២. វេយ្យាករណ៍បាលី
៣. ប្រស្នាវិន័យភាគ១,២,៣,៤
៤. ពុទ្ធប្រវត្តិកថា(ប្រវត្តិទី១នៃពុទ្ធសាសនា)
៥. អធិប្បាយគាថាធម្មបទភាគ១,២,៣,៤
៦. ឧភយពាក្យវិលា សិនី ភាកឮគ១ខ្មែរ-បាលី១,២
៧. ជាតកធម្មបទ(គំរូតែងរឿង)
៨. វិជ្ជាគុណកថាពាក្យកាព្យ
៩. ទសានុស្សតិ និងព្រះត្រៃ លក្ខណ៍
១០. វិធីសម្ព័ន្ធ សង្ខេប
១១. អត្ថនិងទស្សន៍ការពន្យល់សេចក្ដីនៃពាក្យ(បរមត្ថ)
១២. បញ្ញាសជាតក
១៣. កុម្ភជាតក
១៤. ពុទ្ធឃោសចារ្យប្រវត្តិ
១៥. សង្គហធម៌៤ប្រការ
១៦. អធិប្បាយសុភាសិត(កាព្យបទផ្សេង)
១៧. ប្រវត្តិសម្ដេចព្រះធម្មលិខិតល្វីឯម
១៨. គោត្តមប្រវត្តិ(ពាក្យកាព្យ)
១៩. ពុទ្ធប្បវត្តិកថា និងសង្គីតិ ប្រវត្តិ(ប្រវត្តិទី២)
២០. រឿងសម្រាំង(ការអានសរសេរតាមសូត្រ)
២១. អត្ថនិទស្សន៍ភាគទី២ បទានុក្រមក្នុងទសជាតក
២២. សង្ខេបទសជាតកសម្រាប់ថ្នាក់ទី២-ទំនើប
២៣. ធម្មាធម្មកថា (របៀបទេសនា)
២៤. ពហុការធម្មកថា
២៥. សប្បុរិសធម្មកថា
២៦. ខេមា ខេមសរណធគមន៍
២៧. បុណ្ណោវាទសូត្រ
២៨. វិធុរោវាទ
២៩. កម្មបទកថា
៣០. ព្រះពុទ្ធសាសនា
៣១. ក្នុងទស្សនាវដ្ដីកម្ពុជសុរិយា និងទស្សនាវដ្ដីពន្លឺពុទ្ធចក្រមិត្តសាលាបាលី ពុទ្ធិក សិក្សា ។
គ. ទំនោរ
អ្នកនិពន្ធ មានទំនោរទៅរកព្រះពុទ្ធសាសនា ដោយសារបុព្វហេតុ អ្នកនិពន្ធផ្ដើមរឿងបាន រំលឹកគុណ ព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។ ពុទ្ធសាសនិកជនទាំងឡាយអាច បំបាត់ភាពល្ងង់ខ្លៅ បានដោយសារព្រះធម៌ ហើយជាយានចម្លងមនុស្សទៅរកភាពត្រចះត្រចង់នោះ ដោយសារព្រះសង្ឃជាអ្នក ផ្ដល់ឳវាទ។
៤. សង្ខេបរឿង “ តេមិយជាតក “
ក្នុងកាលកន្លងទៅហើយ មានក្សត្រមួយអង្គព្រះនាមកាសិករាជ និងអគ្គមហេសីព្រះនាមចន្ទា សោយរាជ្យនៅនគរពារាណសី។អស់រយៈពេលកន្លងផុតទៅព្រះអង្គពុំមានបុត្រមួយឡើយធ្វើឲ្យអ្នកនគរមានការភ័យខ្លាចបាត់បង់រាជាវង្សទើបព្រះអង្គបានឲ្យស្នំ១ម៉ឺន៦ពាន់ និងមហេសីបួងសួងសុំបុត្រ ។ ដោយអំណាច បារមីនៃការបួងសួង ហើយព្រះបាទមទ្ទរាជ ជាព្រះបិតានាងចន្ទា ជាអ្នកកាន់នូវឧបោសថទើបព្រះអង្គទទួល បាន បុត្រាមួយអង្គព្រះនាមតេមិយ។
កាលព្រះពោធិសត្វចម្រើនវ័យបាន ១ខែ ពួកស្នំបានយកព្រះអង្គទៅគាល់ ព្រះរាជានៅទីន័ង្គ វិនិច្ឆ័យទោសចោរ៤នាក់ ។ ចោរមា្នក់តូ្រវវាយដោយផ្ដៅខ្វាប់ ចោរម្នាក់ដាក់ច្រវាក់ក្នុងពន្ធធនាគារចោរម្នាក់ ត្រូវ សម្លាប់ដោយលំពែង ហើយម្នាក់ទៀតដោតឆ្កាងនឹងអណ្តោត ។ ក្រោយព្រះសណ្នាប់ព្រះរាជកុមារមាន ការ ភ័យក្លាចទើបព្រះបិតាយកព្រះអង្គទៅផ្ដេកក្នុងមហាមន្ទីរក្រោមស្វេតច្ឆត្រ នៅពេលឃើញស្វេតច្ឆត្រព្រះ ពោធិសត្វ មានការភ័យក្លាចដោយស្សរញ្ញាណ ដោយសារការសោយរាជ្យ និងអំពើដែលជានរក បានធ្វើ ឲ្យព្រះអង្គធ្លាក់ក្នុងឋាននរកអស់រយៈពេល៨ម៉ឺនឆ្នាំ ។ ក្នុងកាលនោះមានទេវតារក្សាស្វេតច្ឆត្រ ដែលជាអតីត មាតា បានបញ្ចេញនូវកលកិច្ចប្រាប់ព្រះពោធិសត្វ ដោយឲ្យព្រះអង្គមិនខ្វិន ត្រូវធ្វើខ្វិន មិនថ្លង់ ត្រូវធ្វើថ្លង់ មិនគត្រូវធ្វើគ ទោះអ្នកទាំងពួងថា ព្រះអង្គល្ងង់ក៏ដោយចុះនោះព្រះអង្គនឹងបានសេចក្ដីចម្រើនដល់អ្នកដោយ វិធីយ៉ាងនេះ។ ព្រះរាជាទ្រង់ជ្រាបថាបុត្រមិនមានចលនាទើបហៅព្រាហ្មណ៍ទាំងឡាយមកប្រជុំប៉ុន្តែព្រាហ្មណ៍ ទាំង នោះយល់ថា ជើងមិនខ្វិន ចង្ការមនុស្សគក៏មិនមែន ត្រចៀកមនុស្ស ថ្លង់ក៏មិន មែន ឃើញដូចនេះទើប ព្រះអង្គពិសោធន៍ដោយវិធី១៦ប្រការគឺ
១.ការពិសោធដោយ ចំណីអាហារ
២. ការពិសោធដោយ ផលានុផល
៣. ការពិសោធដោយ គ្រឿងកីឡា
៤. ការពិសោធដោយ ភោគដន
៥. ការពិសោធដោយ ភ្លើង
៦. ការពិសោធដោយ ដំរីចុះប្រេង
៧. ការពិសោធដោយ ពស់
៨. ការពិសោធដោយ មហោស្រព
៩. ការពិសោធដោយ គ្រឿងអាវុធ
១០. ការពិសោធដោយ សូរស័ព្ទត្រៃស័ង្ខ
១១. ការពិសោធដោយ សូរស័ព្ទស្គរ
១២. ការពិសោធដោយ ពន្លឺភ្លើងប្រទីប
១៣. ការពិសោធដោយ រុយ
១៤. ការពិសោធដោយ គ្រឿងសម្អុយ
១៥. ការពិសោធដោយ ដុតភ្លើងឆ្អើរ
១៦. ការពិសោធដោយមាតុគ្រាម
ក្រោយពីការពិសោធទាំង១៦អស់ចំណេះទាល់គំនិត ហើយព្រះមហាក្សត្របានប្រជុំព្រាហ្មណ៍
ទាំងអស់មកបន្ទោស ដោយប្រការផ្សេងៗ ពួកព្រាហ្មណ៍ទាំងនោះមានការអាក់អន់ចិត្ត ទើបទាយថាព្រះរាជ កុមារ ជា ”កុមារកាឡណ្ណី” ។ ការបើទុកក្នុងព្រះនគរ នឹងនាំឲ្យមានក្ដីវិនាសអន្តរាយត្រូវតែយកទៅកប់ចោល ក្នុងព្រៃដើម្បីសម្លាប់ចោល។ ប៉ុន្តែព្រះនាងចន្ទាអង្វរឲ្យព្រះស្វាមីឲ្យព្រះរាជបុត្រឡើងសោយរាជ្យ បានត្រឹមតែ ៧ ថ្ងៃក៏បានទើបព្រះរាជាអនុញ្ញាតឲ្យឡើងសោយរាជ្យ ។ លំដាប់ក្រោយមកព្រះបាទកាសិករាជ បានឲ្យសារថី ទឹមរទេះអព្វមង្គលដឹកនាំព្រះរាជាទៅទិសខាងលិច ។ ប៉ុន្តែដោយអំណាចបារមីរបស់ព្រះពោធិសត្វទេវតាបាន ប្រែក្លាយជារទេះទឹមដោយមង្គល ហើយធ្វើដំណើរទៅទិសខាងកើត។ នៅពេលនាយសារថីកំពុងជីករណ្តៅ នោះព្រះពោធិសត្វបានក្រោកច្របាច់ព្រះហត្ថាឆ្វេងស្ដាំ និងព្រះបាទា ហើយស្រដីទៅនាយសារថីថា ព្រះអង្គ មិនមែនខ្វិន មិនគ មិនថ្លង់ឡើយ នាយសារថីមានការត្រេកអរ ហើយឲ្យព្រះរាជាទៅនគរវិញតែត្រូវព្រះ ពោធិ សត្វបដិសេធ ដោយសុខចិត្តនៅក្នុងព្រៃសន្សំកុសលផលបុណ្យ ជាអ្នកមានព្រហ្មចរិយធម៌ និងចាកផុត ចេញពីភាពភិតភ័យដោយអំពើនរកនិងរាជ្យសម្បត្តិ។ដោយស្តាប់បន្ទូលយ៉ាងក្បោះក្បាយនាយសារថីបានសុំបួសក្នុងព្រះរាជដំណាក់ ព្រះអង្គតែព្រះអង្គមាន បន្ទូលថា នាយសារថីចូរអ្នកប្រគល់រថ ហើយធ្វើឲ្យខ្លួនអស់ បំណុលសិនទើបបានសម្រេចបាននូវបព្វជា្ជព្រោះបព្វជា្ជ រមែងសម្រេចដល់បុគ្គលមិនមានបំណុល ជាកម្ម ដែលពួកឥសីសរសើរ។
កាលនោះនាយសារថីបាននាំដំណឹងទៅដល់ព្រះរាជា និងព្រះមហេសីទើបព្រះអង្គទ្រង់យាង មកទតព្រះរាជបុត្រដោយផ្ទាល់។ លុះមកដល់ព្រៃព្រះពោធិសត្វ ធ្វើបដិសណ្ឋារកិច្ចចំពោះមាតាបិតា ហើយឲ្យ ព្រះមាតាបិតាគង់លើស្លឹកឈើដោយសោយព្រះឧណ្ណោទក ដែលដោយស្ងោរស្លឹកឈើមិនមានរសជាតិប្រៃ ។ តែព្រះរាជាមានបន្ទូលថា “ ខ្ញុំមិនបរិភោគទេខ្ញុំបរិភោគតែបាយស្រូវសាលីដោយសាច់ដ៏ល្អនោះសេចក្ដីអស្ចារ្យ
កាលនោះព្រះបាទកាសិករាជ និងព្រះនាងចន្ទាព្រមទាំងស្នំ១ម៉ឺន៦ពាន់ហើយព្រមទាំងបរិវារ
សព្វព្រះហឫទ័យ នឹងទ្រង់សាងផ្នួសទើបទ្រង់ឲ្យចំហរទា្វរឃ្លាំងទាំងអស់ និងទ្វារផ្សារហើយទៅកសាងបុណ្យ កុសល នៅពេញអាស្រមមានចំងាយ៣យោជន៍បានសម្រេចនូវសមាបត្តិ៨ និងអភិញ្ញាណ៥ទាំងអស់គ្នា។ ហើយបានសម្រេចនូវសមាបត្តិដូចគ្នាលុះស្លាប់ទៅបានកើតជាទេវតានៅធក្កមាវចរសួគ៌ ហើយអ្នកទាំឡាយ ដែលបានបួសរៀនគឺជាពុទ្ធបរិស័ទនៃព្រះពោធិសត្វ។
• រាយនាមតួអង្គ
-ព្រះបាទកាសិករាជ
-មហេសីព្រះនាម ចន្ទាទេវី
-ព្រះបាទមទ្ទរាជ ជាបិតាព្រះនាងចន្ទា
-ព្រះឥន្រ្ទាធិរាជ
- ព្រះតេមិយ
-នាយសារថី
-មាតាជាតិមុនរបស់ព្រះតេមិយ
-ស្រីស្នំទាំង ១ម៉ឺន ៦ពាន់ ។
0 comments:
Post a Comment