អារម្មណ៍បទ(បទ មេបួន)
១.ខ្ញុំអានស្នាដៃ កវីជាន់មុន
លោកតែងរិះគន់ ស្ថាបនាសង្គម ។
២.លោកពុំចូលចិត្ត
សម័យនិយម ដែលចូលបន្ទំ ចិត្តខ្មែរប្រុសស្រី
។
៣.អោយឈ្លក់វក់វី ភ្លេចភ្លាំងស្មារតី ភ្លេចអស់ប្រពៃ ណីដូនតាខ្មែរ
។
៤.សម័យស្រីស្អុះ កវីតែងតែ
លើកមកហូរហែ បង្ហាញអ្នកអាន ។
៥.ថាស្រីសព្វថ្ងៃ
តុបតែងអង្គប្រាណ ពិបាកសន្តាន ភ្នែកញាតិស្រីប្រុស ។
៦.បង្ខើចពន្លេច ចេញសាច់សក្បោស លេចអីលេចចុះ
អោយប្រុសៗគួច ។
៧.អ្នកខ្លះប្រឹងស្លៀក ចងថ្នក់លះលួច វះវាលក្របួច
ខាងខ្នងទទេ ។
៨.ខ្លះប្រឹងរឹតរាង ណែនក្បំផស់គេ
ប្រុសឃើញរិះរេ ប៉ាន់គួចបន្ថែម ។
៩.នាងខ្លះសំយ៉េះ ស្ទើរបេះតែម អាវខើចមានថែម
ចេញក្បាលពោះស្អុយ ។
១០.ឥលូវរូបខ្ញុំ ចិត្តចង់ប្រថុយ
កាន់ការតាង៉ុយ កវីស្រុកស្រែ ។
១១.ចង់ចាត់តាក់តែង កាព្យដូចតាដែរ
ខ្លាចមិនពូកែ គំនិតនៅខ្ចី។
១២.ចង់បន្តវេន ស្នងបុព្វការី លោកអ្នកកវី
ស្នាដៃកាព្យា ។
១៣.មានព្រះសម្ភារ កវីអ្នកជា តែងមានសទ្ធា
បូជាសាសនា ។
១៤.ព្រះភិក្ខុសោម ស្នាដៃអស្ចារ្យ
ទុំទាវនោះណា គ្មានល្អៀងល្អក់សោះ ។
១៥.ល្បីល្បាញសាយសុះ គ្រប់កាលឥតមោះ ល្បីសមដូចឈ្មោះ
តែងលើកសិក្សា។
១៦.លោកគយ សារុន ម្ចាស់កាព្យបុប្ផា ខ្មៅនោះរែងជា
ស្នាដៃចំណាន ។
១៧.កវីច្រើនទៀត យើងខ្ញុំពុំបាន
លើកមកគ្រប់ប្រាណអោយអស់នោះឡើយ។
១៨.តែសូមរៀបរាប់ ប៉ុណ្ណឹងបានហើយ ខ្ញុំមិនកន្តើយ
កាន់កិច្ចចាស់ទុំ។
១៩.រៀបរាប់រឿងរាវ បញ្ហាសង្គម បង្ហាញដោយពុំ
លាក់លៀមបាំងបិទ។
២០.តទៅខ្ញុំនឹង ប្រឹងប្រែងខំខិត រិះរកគំនិត
ប្រឌិតតាមការ។
0 comments:
Post a Comment