Monday, October 12, 2015

Study Of Khmer Story សិក្សាអត្ថបទរឿង “ចន្ទកុមារជាតក” "ត"ឧត្ដមគតិរឿង

. ឧត្ដមគតិរឿង
ជាការពិតណាស់ រឿងចន្ទកុមារស្ថិតក្នុងចលនាពុទ្ធនិយមដែលចង់បង្ហាញនូវការអប់រំដ៏ជ្រាលជ្រៅដល់មនុស្សឲ្យចេះប្រើធម៌ខន្តីក្នុងការដោះស្រាយបញ្ហាដើម្បីសម្រេចបានជោគជ័យ។
-មួយវិញទៀត រឿងនេះបានចូលរួមបង្ហាញទស្សនៈកម្មពៀរដែលជាទ្រឹស្ដីសំខាន់របស់ព្រះពុទ្ធសាស-នា​​​​គឺថាបុគ្គលណាបានប្រព្រឹត្តអី្វតែងតែបានទទួលផលចំពោះទង្វើរបស់ខ្លួន ជាក់ស្ដែង កណ្ឌហាលព្រាហ្មណ៍ដែលជាមនុស្សចិត្តបាបមានគំនិតប្រទូស្ដជាមួយមនុស្សល្អមានគុណធម៌យ៉ាងប្រសើរ ចុងបញ្ចប់ត្រូវគេគប់នឹងដុំដីរហូតដល់ស្លាប់ ហើយថែមទាំងទៅសោយទុក្ខនៅនរកទៀត។ចំណុចនេះធ្វើឲ្យមនុស្សមានទឹកចិត្តប្រព្រឹត្តអី្វដែលវៀរចាកអកុសល ពោលគឺធ្វើតែអំពើល្អជាកុសលដែលជាកត្តានំាមកនូវសន្ដិភា សាមគ្គីភាព​​ ភាតរភាព សណ្ដាប់ធ្នាប់ និងភាពរីកចម្រើនរុងរឿងដល់សង្គមជាតិ។
-ម្យ៉ាងទៀតបុគ្គលជាចៅក្រមដែលមានការវិនិច្ឆ័យក្ដីប្រកបដោយសុគតិ យុត្តិធម៌នោះ រមែងទទួលនូវការ​​គាំទ្រ កោតសរសើរនិងគោរពស្រឡាញ់ពីអ្នកដទៃ។ផ្ទុយទៅវិញបុគ្គលជាចៅក្រមដែលកាត់ក្ដីប្រកបដោយ​​​​លោភាគតិ គឺកាត់ក្ដីដោយអយុត្តិធម៌ព្រោះតែលាភសក្ការៈនោះតែងតែទទួលនូវការស្អប់ខ្ពើមពីមនុស្សទូទៅ ចៀសមិនផុតត្រូវទទួលការបាត់បង់តំណែងថែមទៀត។
-លើសពីនេះរឿងនេះអប់រំមនុស្សថា មុននឹងធ្វើអ្វីមួយត្រូវចេះគិតពិចារណាឲ្យបានល្អិតល្អន់និងត្រឹមត្រូវជាមុនសិន ជាពិសេសគឺកុំសេពគប់នឹងបុគ្គលពាលព្រោះបុគ្គលជំពូកនេះតែងនាំខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទៅរកសេចក្ដីវិនាសជាក់ជាពុំខាន។ ឧទាហរណ៍ ព្រះបាទឯករាជដែលទៅភប់ប្រសព្វរាប់អានបុគ្គលពាលដូចជាកណ្ឌហាលព្រាហ្មណ៍ វិះតែនឹងធ្វើឲ្យក្រុមគ្រួសាររាជវង្សានុវង្ស និងប្រជារាស្រ្ដទូទាំងនគរមានអន្ដរាយ នេះក៏ដោយ​​សារការសេពគប់បុគ្គលពាលទាំងងងឹតងងល់ដែរ។
-ជាចុងក្រោយរឿងនេះអប់រំយើងឲ្យចេះអត់ធ្មត់ ទប់ទល់ចំពោះកំហឹង ប្រើធម៌អហិង្សាក្នុងការដោះ-ស្រាយ​​បញ្ហា នោះទើបជាជោគជ័យពិតប្រាកដជាជោគជ័យដែលមានន័យយ៉ាងទូលាយសម្រាប់មនុស្សជាតិ។ជាក់ស្ដែ​​​​ការដែលព្រះចន្ទកុមារអង្វរព្រះរាជាដោយសុខចិត្តធ្វើជាទាសៈកណ្ឌហាល ដើរសុំទានគេ។ តាមរយៈទង្វើរបស់ព្រះចន្ទកុមារនេះ យើងអាចយកមកធ្វើជាគំរូមួយដ៏ល្អ សម្រាប់យកមកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃផង​​ដែរ
. ​បញ្ហាទំនាស់ និងដំណោះស្រាយ
នៅក្នុងរឿងចន្ទកុមារគេសង្កេតឃើញថា មានទំនាស់តូចៗជាច្រើនដែលជាបច្ច័យឈានទៅដល់​​​ទំនាស់ធំរួចក៏ឈានដល់ដំណោះស្រាយជាចុងក្រោយ។ទំនាស់ទំាងអស់បានផ្ដួចឡើងជារឿងតាមដំណាក់ៗដូចតទៅ៖
      ­ទី១៖ ការចងគំនុំរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះព្រះចន្ទកុមារ
ទំនាស់ផ្ដើមចេញដំបូងគឺដោយសារតែកណ្ឌហាលព្រាហ្មណ៍ជាបុគ្គលមានចិត្តលោភ ប្រព្រឹត្តទុច្ចរិត ស៊ីសំណូករួចវិនិច្ឆ័យដោយអយុត្តិធម៌។ ដោយមូលហេតុនេះ ធ្វើឲ្យអ្នកចាញ់ក្ដីមានសេចក្ដីក្ដៅក្រហាយ និងបានទូលរឿងរ៉ាវដល់ព្រះចន្ទកុមារ ទ្រង់ក៏វិនិច្ឆ័យរឿងក្ដីសារជាថ្មី។ កណ្ឌហាល ត្រូវបាត់បង់​​មុខតំណែង និង លាភសក្ការៈ ក៏ចេះតែមានចិត្តគុំគួនគួចចង់សងសឹកនឹងព្រះចន្ទកុមារជានិច្ច។
ឧទាហរណ៍៖កណ្ឌហាលព្រាហ្មណ៍នោះកាន់តំណែងខាងការវិនិច្ឆ័យផងគាត់តែងស៊ីសំណូកធ្វើម្ចាស់ឲ្យមិនមែនជាម្ចាស់វិញ..........ផលអាក្រក់របស់កណ្ឌហាលព្រាហ្មណ៍ក៏ដាច់រលត់ទៅ បានជាព្រាហ្មណ៍កើតក្ដីមួម៉ៅគិតផ្ដន្ទាព្រះចន្ទកុមារ​” (សង្ខេបទសជាតក ទំ.១៩៣-១៩៤)​
      ទី២៖ បញ្ហាការសុបិនរបស់ព្រះបាទឯករាជ
ព្រះបាទឯករាជទ្រង់សុបិននិមិត្តឃើញឋានត្រៃត្រឹង្ស ក៏មានព្រះទ័យចង់ទៅកើតសោយសុខនាស្ថាន​​​នោះ ព្រះអង្គទ្រង់ទៅពិភាក្សាជាមួយកណ្ឌហាលព្រាហ្មណ៍ ពីរឿងថា តើត្រូវធ្វើយ៉ាងណាដើម្បីបានទៅកើតនៅស្ថានសួគ៌ ជាឳកាសល្អសម្រាប់ការសងសឹក កណ្ឌហាលព្រាហ្មណ៍ដែលជាមនុស្សអន្ធពាលឥតដឹងការណ៍​​អ្វីសោះ ក៏ទូល​​ថ្វាយព្រះបាទឯករាជដោយមោហៈ និងទោសៈឲ្យទ្រង់ធ្វើនូវទានក៏ក្រៃលែងគឺការសម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់។ការទូលបែបនេះ កណ្ឌហាលព្រាហ្មណ៍មានគោលបំណងធំមួយគត់ គឺដើម្បីឲ្យព្រះរាជាសម្លាប់ព្រះចន្ទកុមារ។
ឧទាហរណ៍នៅក្នុងរឿង៖ថ្ងៃមួយទ្រង់សុបិននិមិត្តថាៈ បានទៅឃើញឋានត្រៃត្រឹង្ស.​.......ទើបសួរកណ្ឌ​​ហាលព្រាហ្មណ៍ថា ខ្ញុំត្រូវធ្វើបុណ្យដូចម្តេចដើម្បីនឹងបានទៅកើតឯស្ថានត្រៃត្រឹង្ស?” (សង្ខេបទសជាតក ទំ.១៩៤-១៩៥)
 “ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែង សម្លាប់បុគ្គលដែលមិនគួរសម្លាប់ទើបបានទៅកើតនៅឋានសួគ៌ (សង្ខេបទសជាតក ទំ.១៩៥)
      ទី៣៖ បញ្ហាការបូជាយញ្ញរបស់ព្រះបាទឯករាជ
ដោយសារជាមនុស្សល្ងង់អាប់ប្រាជ្ញា ព្រះបាទឯករាជក៏ទទួលជឿតាមពាក្យមុសាផ្ដេសផ្ដាសប្រកបដោយ​​គំនិតយ៉ាងអាក្រក់​​​របស់កណ្ឌ​​​ហាលព្រាហ្មណ៍ ប្រៀបដូចជាមនុស្សដែលវង្វេងផ្លូវមួយសប្ដាហ៍ទៅសួររកផ្លូវចំមនុស្សដែលវង្វេងផ្លូវកន្លះខែដូច្នោះ។ ដើម្បីបានទៅកើតនាស្ថានត្រៃត្រឹង្ស ព្រះអង្គសុខចិត្តបញ្ជាឲ្យគេសម្លាប់បុត្រ មហេសី សេដ្ឋី គោឧសភរាជ សេះជាអាជានេយ្យ ដំរីរាជ គឺចំនួន៤ៗក្នុងមួយមុខ។ ដំណាក់កាលនេះព្រះចន្ទកុមារកំពុងជួបបញ្ហាព្រោះនឹងត្រូវគេយកទៅបូជាយញ្ញជាមួយមនុស្ស និងសត្វជាច្រើនទៀត ដំណើររឿងកាន់តែតានតឹងឡើងជាលំដាប់។ព្រះរាជកុមារព្រះចន្ទកុមារទ្រង់ព្យាយាមដោះស្រាយបញ្ហាដែល​​កើតឡើងចំពោះមុខដោយចិត្តខន្តី។ព្រះចន្ទកុមារបានទូលអង្វរ ដល់ព្រះរាជាជាបិតាដោយសុខចិត្តធ្វើជាទាសៈរបស់កណ្ឌហាលព្រាហ្មណ៍ ឬត្រូវនិរទេសពីនគរ ទ្រង់សុខចិត្តដើរ សុំទានគេចិញ្ចឹមជីវិត។ក្នុងនាមជាមហាឧបរាជដែលមានអំណាចសុខចិត្តបន្ទាបខ្លួនធ្វើជាទាសៈមនុស្សអាក្រក់ដូចកណ្ឌហាលព្រាហ្មណ៍ នេះ បញ្ជាក់ថាព្រះចន្ទកុមារមានចិត្តអំណត់ អត់ធ្មត់ខ្លាំងណាស់ដើម្បីទប់ទល់នឹងបញ្ហា។ទោះបីជាការអង្វរកររបស់ព្រះចន្ទកុមារធ្វើឲ្យបិតាទ្រង់មានចិត្តអាណិត និងបញ្ជាឲ្យបញ្ឈប់យញ្ញពិធីពិតមែន ប៉ុន្តែ ព្រាហ្មណ៍-កណ្ឌហាលនៅតែទទូចតវ៉ាឲ្យព្រះបាទឯករាជបន្តការបូជាយញ្ញដដែល។ព្រះចន្ទកុមារមិនព្រមចុះចាញ់នៅតែ​​ព្យាយាមពន្យល់ព្រះបិតាដោយលើកយកហេតុផលជាច្រើន ថាទង្វើបែបនេះមិនមែនជាដំណើរ​​ទៅសួគ៌លោកទេ តែជាដំណើរទៅកាន់នរកដោយពិតប្រាកដ។ឯកណ្ឌហាលក៏នៅតែតវ៉ាដូចមុនដដែលៗទៀតទំនាស់កាន់តែតានតឹងដោយព្រះនាងចន្ទាទេវីសម្រេចចិត្តសម្លាប់ខ្លួនតាមព្រះចន្ទកុមារជាស្វាមី និងបួងសួង​​សូមឲ្យពួកអមនុស្ស ទេវតាជួយថែរក្សាព្រះនាង និងស្វាមីផង។
ឧទាហរណ៍៖ព្រះមាតានៃព្រះបាទឯករាជ និងព្រះបាទវសវតីជាព្រះបិតាទ្រង់ឃាត់ថាៈ ម្នាលកូន! អ្នកកុំជឿកណ្ឌហាលព្រាហ្មណ៍........ផ្លូវហ្នឹងជាផ្លូវទៅកាន់នរកទេកូន (ទំ.១៩៧)
ព្រះចន្ទកុមារអង្វរថាៈ បពិត្រព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំឡើយ សូមព្រះអង្គរាជទាន​​ទូលបង្គំជាខ្ញុំទាំងឡាយឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ ..........ទូលបង្គំជាខ្ញុំទាំងឡាយសុខចិត្តដើរសុំទានគេចិញ្ចឹមជីវិតដែរ (ទំ.១៩៨)
      ដំណោះស្រាយបញ្ហាដោយអន្តរាគមន៍របស់ព្រះឥន្ទ្រាធិរាជ
ខណៈដែលទំនាស់ចេះតែតានតឹង និងឈានដល់កម្រិតកំពូលហើយនោះ ដំណោះស្រាយចុងក្រោយនៃ​​ដំណើររឿងគឺមានការជួយអន្តរាគមន៍ពីព្រះឥន្ទ្រាធិរាជ។ក្រោយពីទ្រង់ព្រះសណ្ដាប់ពាក្យរបស់ព្រះនាង-ចន្ទាទេវីរួចមក សក្កទេវរាជទ្រង់គ្រវីដំបងដែកស្រែកគម្រាមដល់ព្រះបាទឯករាជ កុំឲ្យសម្លាប់ជីវិតព្រះចន្ទកុមារដែលជាមនុស្សប្រកបដោយគុណធម៌យ៉ាងវិសេសឲ្យសោះ។វត្តមានរបស់ព្រះឥន្ទ្រាធិរាជ បានធ្វើឲ្យព្រះរាជា និងកណ្ឌហាល​​មានការភិតភ័យយ៉ាងខ្លាំង ហើយទ្រង់បានចេញបញ្ជាយ៉ាងប្រញាប់ឲ្យគេដោះលែងព្រះចន្ទ-កុមារ ជនទាំងឡាយ និងសត្វទាំងឡាយចំណែកកណ្ឌហាលព្រាហ្មណ៍ត្រូវមនុស្សទាំងឡាយគប់នឹងដុំដី ដល់នូវមរណាទៅសោយទុក្ខនៅនរក។ ព្រះចន្ទកុមារត្រូវបានអភិសេកដោយមានសក្កទេវរាជ និងទេវបរិស័ទ ទេពកញ្ញា សម្ដែងសេចក្ដីអបអរពាសពេញអាកាស។ ព្រះចន្ទកុមារសោយរាជសម្បត្តិប្រកបដោយធម៌ ត្រេកអរ​​ក្នុងការបរិច្ចាគទាន លុះអវសាន្តជីវិតបានទៅកើតនៅស្ថានសួគ៌។
ឧទាហរណ៍៖ព្រះឥន្ទ្រាធិរាជ ទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯក-រាជថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក ចូរឯងដឹងចុះកុំឲ្យអញសំពងក្បាលទាន់! ឯងកុំសម្លាប់បុត្រច្បង ដែលជាអ្នកអង់អាចដូចរាជសីហ៍ ឥតសេចក្ដីប្រទូស្ដ!.......ក៏ស្ទុះទៅស្រាយចំណងពីជនទាំងឡាយមួយរំពេច

 (ទំ.​២០៣)

0 comments:

Post a Comment