Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង ទុគ៌ជន (ត) សេចក្តីសន្និដ្ឋាន

សេចក្តីសន្និដ្ឋាន

រឿងទុគ៌តជន (Les Miserables) ជាស្នាដៃប្រលោមលោកមួយដ៏ល្បីល្បាញរបស់កវីនិពន្ធ Victor Hugoក្នុងការសិក្សារឿងនេះ​ យើងបានស្វែងរកឃើញនូវអត្ថរូប អត្ថន័យ និងអត្ថរស​របស់រឿង ។ ជាការពិតណាស់ លោក Hugo បានសរសេររៀបរាប់ពីទិដ្ឋភាពនានានៃសង្គម​អយុត្តិធម៌នៅប្រទេសបារំាងតាមរយៈសកម្មភាពតួអង្គ Jean Valjean ​ដែលជាតួអង្គតួយ៉ាងជំនួស​ជនជាតិបារាំង ដែលរងការគាបសង្កត់ជិះជាន់ពីពួកមានអំណាច និងមូលធន ។ លោក Victor Hugo បានសាងឡើងនូវក្របខណ្ឌជីវិតថ្មីមួយដល់​ Jean Valjean បន្ទាប់ពីចេញពីគុកវិញ ។ ក្នុង​សង្គមដ៏អយុត្តិធម៌ប្រកបដោយការប្រកាន់​វណ្ណៈនេះ លោក Victor Hugo ក៏បានពន្លេចឡើងនូវ​សប្បុរសជនដូចជា សង្ឃកាតូលិក Myriel ជាដើម ។ ​សង្ឃកាតូលិក Myriel មិនត្រឹមតែ​មិនប្រកាន់វណ្ណៈដូចអ្នកដទៃទៀតក្នុងក្រុង Digne នោះទេ ថែមទាំងមិនយកទោសអូសដំណើរចំពោះការលួច​ទ្រព្យពី Jean Valjean ទៀត ។ ហេតុនេះហើយទើប Jean Valjean អាចប្រែក្លាយខ្លួនទៅជាមនុស្ស​មានតម្លៃម្នាក់ក្នុង​សង្គមបារាំង ។ ការជួយរប​ស់ Myriel ហាក់បីដូចជាចន្លុះបំភ្លឺជីវិត Jean Valjean ឲ្យមាន​ពន្លឺ ។ ដំណើរជីវិតរបស់ Jean Valjean បានឆ្លងកាត់​នូវបញ្ហាដ៏ខ្មៅងងឹតនាសម័យ Nappoléon ដូចនេះ អ្នកនិពន្ធបានស្វែងរកដំណោះស្រាយមួយសមស្របឲ្យតួអង្គមានលទ្ធភាព​ក្នុងការរស់នៅក្នុងសង្គមជិះជាន់មួយនេះ។ តួអង្គ Jean Valjean បានដើរតួនាទី​យ៉ាងសំខាន់ក្នុងការ​ឆ្លុះបញ្ចាំងពីតថភាពសង្គមបារាំង ដូចជាជីវភាពរស់នៅដ៏លំបាក​របស់​ប្រជាជនក្រីក្រ ការកេង​ប្រវ័ញ្ច អំពើអយុត្តិធម៌ ការជិះជាន់ និងការរើបម្រះ។
            អ្នកនិពន្ធ Victor Hugo បានបង្ហាញពីដំណើរជីវិតទុគ៌តជនរបស់តួអង្គមកចោទ និង ដោះស្រាយ ។ តួអង្គទុគ៌តជនសំខាន់ក្នុងរឿងនេះគឺ Jean Valjean ។ ជុំវិញបញ្ហា​ជីវិតរស់នៅ​របស់ តួអង្គនេះ អ្នកនិពន្ធបានបញ្ចូលនូវព្រឹត្តិការណ៍សង្គមសំខាន់ៗមកបញ្ចូល ​ដើម្បីឲ្យអ្នក​គ្រប់គ្រង សង្គមមើលឃើញពីផលលំបាករបស់ប្រជាជនក្រីក្រ និងអាចជួយ​ដោះស្រាយទៅតាម​បញ្ហារបស់ ពួកគាត់តាមគោលនយោបាយមួយត្រឹមត្រូវ ។ ពោលគឺ​មិនបោះបង់ជនណាម្នាក់ឲ្យរស់​ធ្លាក់នៅ​ក្នុងភាពវេទនាគ្មានពំនាក់អាស្រ័យនោះទេ ។ បន្ថែមលើសនេះទៀត រឿងទុគ៌តជនបាន​ឆ្លុះ​បញ្ចាំងឲ្យឃើញពីសង្គ្រាម​បដិវត្ត ការបះបោរ​របស់ប្រជាជន ដែលមិនអាចរស់នៅក្នុងការគាប​សង្កត់ជិះជាន់ពីសំណាក់ពួកមាន​អំណាច និងទ្រព្យធន។ ដូចនេះ គួរគប្បីអ្នកដឹកនាំប្រទេសត្រូវ​រិះរកវិធីកែខៃបញ្ហា ដើម្បីជាតិ ប្រជាជនរបស់ខ្លួនឲ្យបានប្រសើរ ។
សរុបសេចក្តីមក រឿងទុគ៌តជន អាចជាបទពិសោធន៍មួយសម្រាប់មនុស្សជាតិ​ទូទៅ ក្នុង​ការស្វែងយល់ពីសង្គមមួយដែលពោរពេញទៅដោយភាពអយុត្តិធម៌ និងការជិះ​ជាន់ ។ តម្លៃដ៏​វិសេសមិនអាចកាត់ថ្លៃបាននេះហើយ ទើបធ្វើឲ្យស្នាដៃរឿងទុគ៌តជនរបស់​លោក Victor Hugo
មានលក្ខណៈអន្តរជាតិ និងសកល ដែលមនុស្សគ្រប់ជាតិសាសន៍​អាចទទួលយកបាន និងទុកជា​
​បទពិសោធន៍ និងមេរៀនសម្រាប់ជីវិត ។
ដូចនេះការសិក្សាស្នាដៃ​អក្សរសិល្ប៍ ក្នុងនាមយើងជាអ្នកសិក្សាចាំបាច់ត្រូវស្វែង​យល់ និងសិក្សាពីអក្សរសិល្ប៍ជាតិ និងអក្សរសិល្ប៍​បរទេសឲ្យបានស៊ីជម្រៅ ដើម្បីជាទុន​មួយសម្រាប់​សិក្សាប្រៀបធៀបសែ្វងរកចំណុចខ្លាំង និងចំណុចខ្សោយរវាងអក្សរសិល្ប៍​ទាំងពីរ ។ ជាពិសេស ដើម្បីប្រែក្លាយអក្សរសិល្ប៍ជាតិយើងឲ្យមានតម្លៃសកល ពោលគឺ​មានលក្ខណៈអន្តរជាតិ។




គន្ថនិទ្ទេស

·         ឯកសារជាភាសាខ្មែរ
១. លាង ហាប់អាន សិក្សាអត្ថបទ ភាគ ១ និង២ ១៩៦៦
            ២. លី ធាមតេង អ្នកនិពន្ធខ្មែរ ភិរម្យង៉ុយ ១៩៦៦
៣. ជួន ណាត វចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ១៩៦៧
៤. លី ធាមតេង អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី ១៩៧២
៥. ជ័យ ចាប សំរាវជ្រាវជីវប្រវត្តិអ្នកនិពន្ធខ្មែរ ១៩៨៦
៦. ពៅ សាមី ទ្រឹស្តីអក្សរសិល្ប៍  ជំពូក១ ១៩៨៧
៧. ក្រសួងអប់រំ ប្រវត្តិវិទ្យាថ្នាក់ទី៧ ១៩៨៧
៨. សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រវត្តិសាស្ត្រសាកលលោក ១៩៩៣
៩. ចាន់ ហម ទស្សនាវដ្តីអ្នកនិពន្ធខ្មែរ ឆ្នាំទី២ លេខ៥ ភ្នំពេញ ១៩៩៦
១០. ទោម ទុំ ទឹម វីដែន នូ ណូរ៉ា ប៊ុន ពិសិដ្ឋ ថោង ហ្សូលី  សាកល្បងសិក្សា រឿងទុគ៌តជន ១៩៩៨
១១. ដែត ប៊ុនថុក រិះគន់សង្គមតាមរយៈអក្សរសិល្ប៍ សារណាបញ្ចប់បរិញ្ញាបត្រ​អក្សរសាស្ត្រខ្មែរ ១៩៩៩
១២. ស៊ុំ ឈុំប៊ុន ទស្សនាវដ្តីសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ២០០១
១៣. គឹម ពេជ្រពីរនន់ អ្នកនិពន្ធរឿងល្ខោនល្បីៗ ២០០២
១៤. ស៊ន សំណាង សារណា និងនិក្ខេបបទ សិល្បៈ និងវិធីសាស្ត្រក្នុងការរៀបចំនិពន្ធ និងការពារ ២០០២
១៥. គួយ សូគាន វិធីសាស្ត្របង្រៀនអក្សរសាស្ត្រខ្មែរសម្រាប់គ្រូមធ្យមសិក្សាចំណេះទូទៅ ២០០៣
១៦. ឃីងហុកឌី មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី១៩ ២០០៣
            ១៧. ឃឹម សាគុណ និងញោប ពិដោរ យុវមិត្តអ្នកអក្សរសាស្ត្រទាំងឡាយ លេខ២ ២០០៤
            ១៨. លាង ហាប់អាន ព្រះរាជសម្ភារ កវីរាជសតវត្សទី១៧ ២០០៥
            ១៩. ចាន់ សុភី កម្រងសង្ខេបព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអប់រំពិភពលោក ២០០៥
២០. គាត ស៊ីជឿន ចាន់ ស៊ីមួន ឈឹម ច័ន្ទតារា ស៊ុំសុផាវី សាកល្បងសិក្សាប្រៀបធៀប​រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ និងរឿងទុគ៌ជន សារណាបញ្ចប់បរិញ្ញាបត្រ​អក្សរសាស្ត្រខ្មែរ​សាកលវិទ្យាល័យខេមរៈ ២០០៧
២១. កែវ ចន្ថា កម្រងកំណាព្យកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ២០០៧
២២. ឃីង ហុកឌី អក្សរសិល្ប៍ខ្មែរសតវត្សទី២០ អ្នកនិពន្ធ និងអត្ថបទ ២០០៧
២៣. ធា សុកម៉េង មេរៀនទ្រឹស្តីអក្សរសិល្ប៍ ប្រើប្រាស់ផ្ទៃក្នុងសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ២០០៧
២៤. សន ពៅ អក្សរសិល្ប៍បរទេស  ២០០៧
២៥. គួយ សូគាន វិធីសាស្ត្របង្រៀន‑រៀនអក្សរសិល្ប៍ សម្រាប់បណ្ដុះបណ្ដាលគ្រូកម្រិត​ឧត្តមផ្នែកអក្សរសាស្ត្រខ្មែរ ២០០៨‑២០០៩
២៦. ធ សោ វិធីសាស្ត្រនៃការសិក្សស្នាដៃអក្សរសិល្ប៍ ២០០៩
            ២៧. ប៊ុន រ៉ាដូ អក្សរសិល្ប៍បស្ចឹមប្រទេស  (?)
·         ឯកសារជាភាសាបរទេស និងគេហទំព័រ
១. Victor Hugo Les Misérables Penquin 2002, Retold by Chris Rice
២. Victor Hugo Les Misérables Tome I Hachette livre, Français langue étrangère Lecture en facile 2003
៣. Victor Hugo Les Misérables Tome II Hachette livre, Français langue étrangère Lecture en facile 2003
. Victor Hugo Les Misérables Tome III Hachette livre, Français langue étrangère Lecture en facile 2003
៥. Victor Hugo Les Misérables CLE international 1200 mots lecture facile 2003
៨. http://en.Wikipedia.org/Wiki/Victor_Hugo
. http://victorhugo.bnf.fr

0 comments:

Post a Comment