Monday, October 12, 2015

Study Of Khmer Story សិក្សាអត្ថបទរឿង “ចន្ទកុមារជាតក” "ត"​​​ ជំពូក២៖ កិច្ចតែងការបង្រៀន សិក្សារឿង “ចន្ទកុមារជាតក


ជំពូក២៖ កិច្ចតែងការបង្រៀន
សិក្សារឿង ចន្ទកុមារជាតក
. វត្ថុបំណង
Ø  ចំណេះដឹងៈ ស្គាល់លក្ខណៈសម្បត្តិរបស់តួអង្គនៅក្នុងរឿង។
                                      - ស្គាល់តម្លៃនៃអំពើយុត្តិធម៌
                       - ឲ្យនិយមន័យនៃការបំពេញបារមី(ខន្តីបារមី) របស់ព្រះពោធិសត្វ
Ø  បំណិនៈ ចេះវាយតម្លៃតួអង្គតាមរយៈសកម្មភាពនៅក្នុងដំណើររឿង។
 - ចេះវិភាគ និងដោះស្រាយបញ្ហាតាមរយៈបទពិសោធន៍បានពីការសិក្សារឿង។
Ø  ឥរិយាបថៈ មានស្មារតី និងទឹកចិត្តឈឺឆ្អាលដល់ជនដែលត្រូវគេធ្វើបាបដោយអយុត្តិធម៌។
​​​​​​                                     - ស្រឡាញ់អំពើជាកុសល អំពើយុត្តិធម៌ និងភាពស្មោះត្រង់
. សម្ភារៈឧបទេស
Ø  សៀវភៅសង្ខេបទសជាតក របស់លោកបណ្ឌិតមហា ឈឹម សុមន៍ បោះពុម្ពឆ្នាំ ១៩៧៣
Ø  សិក្សារឿង ចន្ទកុមារជាតក
Ø  រូបភាពទាក់ទងនឹងដំណើររឿងចន្ទកុមារ។
. ដំណឹកនាំមេរៀន

សកម្មភាពគ្រូ
ខ្លឹមសារមេរៀន
សកម្មភាពសិស្ស



-ពិនិត្យអនាម័យ និងសណ្ដាប់ធ្នាប់ថ្នាក់រៀន
-ពិនិត្យអវត្តមានសិស្ស
-ពង្រឹងវិន័យ
ជំហានទី
(រដ្ឋបាលថ្នាក់)
-       វត្តមាន អវត្តមាន
-       សណ្ដាប់ធ្នាប់ អនាម័យ
-       ពង្រឹងវិន័យ



-ប្រធានថ្នាក់ឡើងរាយការណ៍ពីបញ្ហាផ្សេងៗ ទាក់ទងនឹងថ្នាក់រៀននិងអវត្តមានសិស្ស។


§ គ្រូសួរសំណួរបំផុស៖

-តើប្អូនធ្លាប់អានរឿងទសជាតកដែរឬទេ?
-តើរឿងទសជាតក មានប៉ុន្មានរឿង​? រឿងអ្វីខ្លះ?
ជំហានទី
(រំលឹកមេរៀនចាស់)


§ ស្ដាប់សំណួររួចត្រៀមឆ្លើយ៖
-ចម្លើយអាស្រ័យលើសិស្ស។
-មាន១០រឿង......



§ គ្រូសួរសំណួរបំផុសទាក់ទងនឹងមេរៀនថ្មី

-តើប្អូនធ្លាប់លឺរឿងចន្ទកុមារ ឬទេ?
-តើប្អូនធ្លាប់អានរឿងចន្ទកុមារដែរ ឬទេ? ហើយរឿងនេះជាប្រភេទរឿងអ្វី?
§ ឲ្យសិស្សសិក្សាលើរូបភាព
§ ឲ្យសិស្សសិក្សាលើចំណងជើង
§ ឲ្យសិស្សសិក្សាពីរូប-ភាព និងចំណងជើង
§ គ្រូសួរសំណួរលើប្រភពរឿង៖
. ចូរប្អូនបង្ហាញពីទីតាំងស្នាដៃរបស់រឿងព្រះចន្ទកុមារ?



. ចូរប្អូនបង្ហាញពីប្រភពនៃរឿងព្រះចន្ទ​-កុមារ?



. ចូរប្អូនបង្ហាញពីកាលបរិច្ឆេទនៃរឿង?







. ចូរប្អូនរៀបរាប់ពីជីវប្រវត្តិ និងស្នាដៃរបស់​​​អ្នកនិពន្ធនៃរឿង?








- ចូរប្អូនធ្វើការសង្ខេបរឿង?






-ចូរប្អូនធ្វើការវិភាគតួអង្គសំខាន់ៗក្នុងរឿង?






























































-តើប្រធានរឿងចន្ទកុមារនិយាយពីអ្វី?





- ចូរបង្ហាញពីមូលបញ្ហានៃរឿង?

-តើរឿងបានបង្ហាញពីឧត្តមគតិដូចម្ដេច?









-ចូរបង្ហាញពីទំនាស់ និងដំណោះស្រាយក្នុង
រឿង?



























































-តើរឿងត្រូវបានផ្ដើមដូចម្ដេច?







-តើតួរឿងបានបក-ស្រាយពីបញ្ហាអ្វី?




-តើរឿងត្រូវបញ្ចប់ដូចម្ដេច​?






-ចូរបង្ហាញពីសិល្ប៍វិធីផ្សេងៗនៅក្នុងរឿង?






















































































-តើអត្ថរសនៅក្នុងរឿង សិ្ថតនៅត្រង់ណា?


-ចូរបង្ហាញពីអត្ថរសនៅក្នុងរឿង?










































































-ចូរធ្វើសេចក្ដីសន្និដ្ឋានអំពីរឿងចន្ទកុមារ?
















ជំហានទី
(មេរៀនថ្មី)
សិក្សារឿង ចន្ទកុមារ









      សិក្សាលើរូបភាព

      សិក្សាចំណងជើង

      ទំនាក់ទំនងរវាងរូបភាព និងចំណងជើង

I.  សិក្សាប្រភពរឿង
  . ទីតំាងស្នាដៃ
- រឿងចន្ទកុមា​​ដកស្រង់យកតាមស្នាដៃរបស់បណ្ឌិតមហា ឈឹម សុមន៍ ក្នុងសៀវភៅដែលមានចំណងជើងថា​​ "សង្ខេបទសជាតក៍ចាប់ពីទំព័រ ២០៣ដល់ ២១៦​ ​បោះពុម្ពលើកទី៦ នាពុទ្ធសករាជ ២៥១៤ត្រូវនឹងគ្រិស្ដសករាជ ១៩៧១​​ ដោយរោងពុម្ពតារារស្មី។
. ប្រភព
-រឿងចន្ទកុមារមានប្រភពដើមមកពីគម្ពីរត្រៃបិដក ក្នុងសុត្តនបិដក ខុទ្ទកនិកា មហានិបាត និងមាន សម្រាយក្នុងគម្ពីរ​​អដ្ឋកថា។ សាច់រឿងមានលក្ខណៈបែបសាសនាបរិយាយពីការបំពេញបារមីដើម្បីបានត្រាស់ជាព្រះពុទ្ធរបស់ព្រះពោធិសត្វ។
. កាលបរិចេ្ឆទ
រឿងចន្ទកុមារមានក្នុងគម្ពីរត្រៃបិដក នៅប្រមា​​​ជាសតវត្ស៍ទី ៦មុនគ. និងក្នុងគម្ពីរអដ្ឋកថាជាភាសាបាលីដែលមានអាយុកាលមកជាងពីរពាន់ឆ្នាំដូចគ្នា
ដោយឡែករឿងចន្ទកុមារដែលជាស្នាដៃនៃការចង-ក្រងរៀបរៀង និងប្រែសម្រួលជាភាសាខ្មែរដោយបណ្ឌិតមហា ឈឹម សុមន៍ក្នុងសៀវភៅសង្ខេបទសជាតកតាក់តែងឡើងក្នុងគ. ១៩៦០ និងបានបោះពុម្ពលើកទី១នៅឆ្នាំ ១៩៦៣។
. អំពីអ្នកនិពន្ធ
·        ជីប្រវត្តិៈ លោកសាស្រ្តាចារ្យឈឹម សុមន៍ កើតក្នុងឆ្នាំ ១៩០៥ នៅឃុំបរសែត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោកបានបួសរៀនតាំងពីអាយុ១២ឆ្នាំរហូតដល់ អាយុ២១ឆ្នាំ បានជាគ្រូឧទ្ទេស​​បង្រៀនបាលីនៅវត្តលង្កា។ ក្រោយមកលោកបានលាចាកសិក្ខាបទ និងមានភរិយា ឈ្មោះនុតសៀក។ លោកក៏ជាសមាជិកក្រុមជំនុំប្រែព្រះ-ត្រៃបិដក ជាសាស្រ្តាចារ្យនៅពុទ្ធិវិទ្យាល័យព្រះសុរាម្រិត និងជាសមាជិក្រុមប្រឹក្សាអភិបាលនៃសមាគមអ្នកនិពន្ធខ្មែរផងដែរ។
·        ស្នាដៃៈ មានច្រើនដែលសុទ្ធសឹងជាស្នាដៃទាក់ទងនឹងព្រះពុទ្ធសាសនាជារួមមានចំនួន ៣៣ស្នាដៃ។
II.  ង្ខេបរឿង
កាលព្រះពុទ្ធគង់នៅលើភ្នំគិដ្ឈកូដ ទេវទត្តបញ្ជាឲ្យខ្មាន់ធ្នូ ៣១នាក់ទៅលបធ្វើគុតព្រះពុទ្ធ តែមិនសម្រេច​​ហើយខ្មាន់ធ្នូទាំងអស់ត្រូវព្រះអង្គសម្ដែងអរិយសច្ចៈ ក៏បានសម្រេច សោតាបត្តិផលគ្រប់គ្នា។..........................​......................................................................................​ព្រះចន្ទកុមារសោយរាជ្យប្រកបដោយធម៌ក្នុងការបរិច្ចាគទានដរាបដល់អវសាន្តនៃជីវិតទៅកើតក្នុងស្ថានសួគ៌។
III.  វិភាគតួអង្គសំខាន់ៗ
v  ព្រះបាទឯករាជៈ បិតាព្រះចន្ទកុមារ
·         គុណសម្បត្តិ
- ជាមហាក្សត្រនៃនគរបុប្ផវតី
- បិតាដែលមានទឹកចិត្តអាណិតអាសូរ និងស្រឡាញ់បុត្រ មហេសី
·         គុណវិបត្តិ
- សេពគប់ជាមួយបុគ្គលពាលវិះតែនាំសោកនាដកម្មដល់គ្រួសារ និងជាតិ
- ល្ងង់អាប់បញ្ញា មិនដឹងអ្វីត្រូវ អ្វីខុស បានត្រូវគេប្រើប្រាស់ជាឧបករណ៍សម្រាប់គេសងសឹក
- ជាស្ដេចមិនប្រកបដោយទសពិធរាជធម៌ អាត្មានិយម សុខចិត្តធ្វើអំពើឲ្យអ្នកដទៃព្រាត់ប្រាស ឈឺចាប់ដើម្បី​​តែប្រយោជន៍ខ្លួនម្នាក់
v  កណ្ឌហាលព្រាហ្មណ៍ៈ មនុស្សជំនិតព្រះរាជា
·         គុណសម្បត្តិ
- ជាអ្នកប្រៀនប្រដៅអត្ថ និងធម៌ក្នុងនគរ
- ស្រឡាញ់ខ្លួន និងក្រុមគ្រួសារខ្លួន
·         គុណវិបត្តិ
- ជាមន្ត្រីពុករលួយ លោភលន់ទ្រព្យសម្បត្តិ
- ជាមនុស្សវង្វេងមិនដឹងខុសត្រូវ ក្នុងនាមជាអ្នក-បង្រៀនអត្ថ និងធម៌ ប្រដៅគេឲ្យប្រព្រឹត្តតែបាបកម្ម
- ជាមនុស្សរមិលគុណ មិនដឹងគុណូបការៈរបស់ចៅហ្វាយនាយ
- មានចិត្តចងអាឃាតជាប់ជានិច្ច និងហ៊ានបង្កវិនាសកម្មដល់ជីវិតរាប់សិប ដើម្បីការសងសឹកតែមួយមុខ
v  ព្រះចន្ទកុមារៈ រាជបុត្រច្បងព្រះរាជា
·         គុណសម្បត្តិ
- ជាមហាឧបរាជនៃនគរបុប្ផវតី
- មានគំនិតវែងឆ្ងាយ យល់ច្បាស់អ្វីខុស អ្វីត្រូវនិងមានគតិយុត្តិធម៌ក្នុងសណ្ដានចិត្ត
- តម្កល់ចិត្តខន្តីក្នុងការដោះស្រាយបញ្ហាជាប់ជានិច្ច
- មានចិត្តសប្បុរស ស្រឡាញ់ការធ្វើទាន
- អង់អាចក្លាហាន ក្នុងបុព្វហេតុជាតិមាតុភូមិ
- មានបញ្ញាញាណដ៏ខ្ពង់ខ្ពស់ ចេះលើកហេតុផល សមរម្យមកពន្យល់ដល់បិតា
- ជាព្រះរាជាដ៏ល្អ ដឹកនាំប្រទេសឲ្យជួបតែសុខ ក្សេមក្សាន្ដ
·         គុណវិបត្តិ
-ទន់ជ្រាយចំពោះហេតុការណ៍ដែលកើតឡើង
- មិនមានលទ្ធភាពបំភ្លឺបិតាដែលកំពុងគ្របសង្កត់ដោយអំពើអកុសល
v  ព្រះនាងចន្ទាទេវីៈ មហេសីព្រះចន្ទកុមារ
·         គុណសម្បត្តិ
- មានភក្ដីភាពយ៉ាងលើសលប់ចំពោះស្វាមី ហ៊ាន លះបង់សូម្បីជីវិតព្រោះស្វាមី
- ជានារីមានទឹកចិត្តក្លាហាន ហ៊ានស្រែកដៀល គូបដិបក្ខដែលជាមនុស្សអាក្រក់ដោយគ្មានញញើត
- មានទឹកចិត្តបរិសុទ្ធក្នុងការបួងសួង រហូតធ្វើឲ្យ ព្រះឥន្ទ្រចុះមកជួយអន្តរាគមន៍
·         គុណវិបត្តិ
- មិនចេះគិតគូរឲ្យវែងឆ្ងាយ ឆាប់ចុះចាញ់ស្ថានការ-​ណ៍ ប្រហារខ្លួនឯងដោយទន់ជ្រាយ
- មិនមានមធ្យោបាយអ្វីដើម្បីជួយស្វាមីដែលត្រូវគេចាប់ បម្រុងនឹងសម្លាប់
- មានជំនឿអរូបីជ្រុល
v  ព្រះឥន្ទ្រាធិរាជ
·         គុណសម្បត្តិ
- ជាស្ដេចទេវតាដែលមានយុត្តិធម៌ជួយគាំពារ មនុស្សដែលសាងអំពើល្អ
ចេះជួយឈឺឆ្អាលចំពោះមនុស្សលោកដែល​​កំពុងមានវិបត្តិ
- ជាតួអង្គតែមួយគត់ដែលអាចដោះស្រាយបញ្ហាក្នុងរឿងទាំងមូលបាន
IV. វិភាគអត្ថន័យ
. ប្រធានរឿង
ប្រធានរឿងក្នុងរឿងចន្ទកុមារនេះ គឺ​ “ការបំពេញបារមី​(ខន្តីបារមី)របស់ព្រះពោធិសត្វ
រឿង “ចន្ទកុមារជាតកជារឿងនៃជាតិទី៧ក្នុងជាតិចុងក្រោយទាំង១០របស់ព្រះពុទ្ធសមណគោតមដែលបានរៀបរាប់ពីដំណើរជីវិតរបស់ព្រះពោធិសត្វក្នុងការកសាង និងសន្សំបារមីដើម្បីការត្រាស់ដឹង។
. មូលបញ្ហារឿង
មូលបញ្ហាក្នុងរឿងនេះគឺនិយាយពីទំនាស់ដែលកើតចេញពីការបូជាយញ្ញ។
. ឧត្តមគតិរឿង
 - ចេះប្រើធម៌ខន្តីក្នុងការដោះស្រាយបញ្ហាដើម្បីសម្រេចបានជោគជ័យ
- បង្ហាញទស្សនៈកម្មពៀរដែលជាទ្រឹស្ដីសំខាន់របស់ ព្រះពុទ្ធសាសនា
- បណ្ដុះស្មារតីស្រឡាញ់យុត្តិធម៌ និងកុសលកម្ម
- មុននឹងធ្វើអ្វីមួយត្រូវចេះគិតពិចារណាឲ្យបានល្អិតល្អន់និងត្រឹមត្រូវជាមុនសិន ជាពិសេសគឺកុំសេពគប់នឹងបុគ្គលពាល
- ជាចុងក្រោយរឿងអប់រំយើងឲ្យចេះអត់ធ្មត់ ទប់ទល់ចំពោះកំហឹង ប្រើធម៌អហិង្សាក្នុងការដោះស្រាយបញ្ហា
. បញ្ហាទំនាស់ - ដំណោះស្រាយបញ្ហា
ទំនាស់ទំាងអស់បានផ្ដួចឡើងជារឿងតាមដំណាក់ៗដូចតទៅ៖
                     ­ទី១៖ ការចងគំនុំរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះ​​ព្រះចន្ទកុមារ
ទំនាស់ផ្ដើមដោយសារតែកណ្ឌហាលព្រាហ្មណ៍ជាបុគ្គលមានចិត្តលោភប្រព្រឹត្តទុច្ចរិត ស៊ីសំណូករួចវិនិច្ឆ័យដោយអយុត្តិធម៌។ អ្នកចាញ់ក្ដីមានសេចក្ដីក្ដៅ​​-ក្រហាយ បានទូលរឿងរ៉ាវដល់ព្រះចន្ទកុមារទ្រង់ក៏វិនិច្ឆ័យ​​រឿងក្ដីសារជាថ្មី។ កណ្ឌហាលត្រូវបាត់បង់មុខតំណែង និង លាភសក្ការៈ ក៏មានចិត្តគុំគួននឹងព្រះចន្ទកុមារ​​ជានិច្ច។
ឧទាហរណ៍៖កណ្ឌហាលព្រាហ្មណ៍នោះកាន់តំណែងខាងការវិនិច្ឆ័យផងគាត់តែងស៊ីសំណូកធ្វើជាម្ចាស់​​ឲ្យមិនមែនជាម្ចាស់វិញ..........ផលអាក្រក់របស់កណ្ឌហាលព្រាហ្មណ៍ក៏ដាច់រលត់ទៅ បានជាព្រាហ្មណ៍កើត​​ក្ដីមួម៉ៅគិតផ្ដន្ទាព្រះចន្ទកុមារ​”
                     ទី២៖ បញ្ហាការសុបិនរបស់ព្រះបាទឯករាជ
ព្រះបាទឯករាជសុបិននិមិត្តឃើញឋានត្រៃត្រឹង្ស ក៏មានព្រះទ័យចង់ទៅកើតសោយសុខនាស្ថាន​​​នោះហើយត្រាស់សួរទៅកណ្ឌហាលព្រាហ្មណ៍ថា តើត្រូវធ្វើយ៉ាងណា​​ដើម្បីបានទៅកើតនៅស្ថានសួគ៌ ជាឳកាសល្អសម្រាប់សងសឹក កណ្ឌហាលព្រាហ្មណ៍ក៏ទូល​​ឲ្យព្រះរាជាបូជា​​ជីវិតមនុស្ស និងសត្វជាច្រើន ពិសេសព្រះចន្ទកុមារ
ឧទាហរណ៍៖ថ្ងៃមួយទ្រង់សុបិននិមិត្តថាៈ បានទៅ​​​ឃើញឋានត្រៃត្រឹង្ស........ទើបសួរកណ្ឌហាលព្រាហ្ម-ណ៍ថា ខ្ញុំត្រូវធ្វើបុណ្យដូចម្តេចដើម្បីនឹងបានទៅកើត​​ឯស្ថានត្រៃត្រឹង្ស?”
 “ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែង សម្លាប់បុគ្គលដែលមិនគួរសម្លាប់ទើបបានទៅកើតនៅឋានសួគ៌
                     ទី៣៖ បញ្ហាការបូជាយញ្ញរបស់ព្រះបាទឯករាជ
ដោយសារជាមនុស្សល្ងង់អាប់ប្រាជ្ញា ទ្រង់ក៏បាន បញ្ជាឲ្យគេសម្លាប់បុត្រ មហេសី សេដ្ឋី គោឧសភរាជសេះ​​​​ជាអាជានេយ្យ ដំរីរាជ គឺចំនួន៤ៗក្នុងមួយមុខ។ ក្នុងដំណាក់កាលនេះព្រះចន្ទកុមារកំពុងជួបបញ្ហាព្រោះនឹងត្រូវ​​​​គេយកទៅបូជាយញ្ញជាមួយមនុស្ស និងសត្វជាច្រើនទៀត។ព្រះចន្ទកុមារព្យាយាមដោះស្រាបញ្ហាកើតឡើងចំពោះមុខដោយខន្តី។ ទ្រង់បានទូលអង្វរព្រះរាជាជាបិតាជាច្រើន ប៉ុន្តែមិនបានសម្រេចដោយមានការរារាំងពីកណ្ឌហាលព្រាហ្មណ៍។ ទំនាស់កាន់តែតានតឹងដោយ​​ព្រះនាងចន្ទាទេវីសម្រេចចិត្តសម្លាប់ខ្លួនតាមព្រះចន្ទកុមារ​​ជាស្វាមី និងបួងសួងសូមឲ្យពួកអមនុស្ស ទេវតាជួយថែរក្សា​​ព្រះនាង និងស្វាមីផង។
ឧទាហរណ៍៖ព្រះចន្ទកុមារអង្វរថាៈ បពិត្រព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំឡើយ សូមព្រះអង្គរាជទានទូលបង្គំជាខ្ញុំទាំងឡាយឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ .......... ទូលបង្គំជាខ្ញុំទាំងឡាយសុខចិត្តដើរសុំទានគេចិញ្ចឹមជីវិតដែរ
                      ដំណោះស្រាយបញ្ហាដោយអន្តរាគមន៍ពីព្រះឥន្ទ្រ
 ក្រោយពីទ្រង់ព្រះសណ្ដាប់ពាក្យរបស់ព្រះនាងចន្ទា​​-ទេវី​​​​រួច សក្កទេវរាជទ្រង់គ្រវីដំបងដែកស្រែកគម្រាម ព្រះបាទឯករាជ ធ្វើឲ្យព្រះរាជា និងកណ្ឌហាលមាន​​ការភិតភ័យហើយប្រញ៉ាប់ឲ្យគេដោះលែងព្រះចន្ទកុមារ ជនទាំងឡាយ និងសត្វទាំងឡាយកណ្ឌហាលព្រាហ្មណ៍ត្រូវមនុស្សទាំងឡាយគប់នឹងដុំដី ដល់នូវមរណាទៅសោយ​​ទុក្ខនៅនរក។ ព្រះចន្ទកុមារត្រូវបានអភិសេកសោយរាជ្យសម្បត្តិប្រកបដោយធម៌ ត្រេកអរ ក្នុងការ- បរិច្ចាគទាន លុះអវសាន្តជីវិតបានទៅកើតនៅស្ថានសួគ៌។
ឧទាហរណ៍៖ ព្រះឥន្ទ្រាធិរាជ ទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯករាជ​.......ក៏ស្ទុះទៅស្រាយចំណងពីជនទាំងឡាយមួយរំពេច។
V. វិភាគអត្ថរូប
. ភេទរូប
·         ផ្ដើមរឿង
អ្នកនិពន្ធបានចាប់ផ្ដើមរឿងដោយធ្វើការរំលឹកដល់ពុទ្ធប្រវត្តិរបស់ព្រះពុទ្ធបរមសាស្ដាកាលដែលទេវទត្តតាមព្យាបាទព្រះអង្គ។
ឧទាហរណ៍៖ កាលព្រះពុទ្ធជាបរមសាស្ដាគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបានសុំនាយខ្មាន់ធ្នូចំនួន៣១នាក់ពីព្រះបា​​អជាតិសត្រូវ ហើយហៅខ្មាន់ធ្នូម្នាក់មកនិយាយដោយសម្ងាត់ថាៈឯងត្រូវទៅបាញ់សម្លាប់សមណគោតម​.......
·         តួរឿង
នៅក្នុងតួរឿងនេះ បានបង្ហាញពីទំនាស់កើតដោយការគុំគួនរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះព្រះចន្ទកុមារហើយអ្នកនិពន្ធបានបង្ហាញនូវសកម្មភាពដ៏អស្ចារ្យនៃតួអង្គព្រះពោធិសត្វគឺបង្ហាញពីខន្ដីបារមី ការអត់ធ្មត់ អំណត់ក្នុងការសាងបារមីដើម្បីបានត្រាស់ជាព្រះពុទ្ធ។
·         បញ្ចប់រឿង
រឿងត្រូវបញ្ចប់ដោយតួអង្គឯក និងក្រុមគ្រួសារបានជួបជុំគ្នាវិញ ហើយក្សត្រទាំងអស់ក្រោយសោយទីវង្គត​​បាន​​ទៅកើតនៅស្ថានសួគ៌តុសិត។ ចំណែកតួអង្គអាក្រក់ដូចជាកណ្ឌហាលព្រាហ្មណ៍ត្រូវស្លាប់ ហើយទៅសោយទុក្ខនៅនរក។ ព្រមជាមួយនេះក៏បានបង្ហាញពីការជាតិរបស់តួអង្គនីមួយៗផងដែរ។
            ​
. វចនវិធី
វចនវិធីជាការប្រើប្រាស់ពាក្យពេចន៍នៅក្នុងអត្ថបទ។
អត្ថបទរឿងជាស្នាដៃរៀបរៀងដោយបណ្ឌិតមហា-ឈឹម សុមន៍គឺសរសេរជា ភាសាខ្មែរ ដោយមានលាយឡំនឹងឃ្លាភាសាបាលីខ្លះៗ។
            ឧទាហរណ៍៖អតីតេ ភិក្ខវេម្នាលភិក្ខុទាំងឡាយ កាលកន្លងទៅហើយព្រះរាជាជាបុត្រព្រះបាទវសវតីគឺព្រះបាទឯករាជសោយរាជ្យក្នុងនគរបុប្ផវតី........
. រចនាវិធី
            ជាវិធីដែលអ្នកនិពន្ធប្រើប្រាស់ភាសា របៀបនៃការតែងរឿងដើម្បីឲ្យស្នាដៃ ឬអត្ថបទនោះមានសម្រស់បង្កើតជាអណ្ដែតអណ្ដូងសប្បាយរីករាយ ឬទុក្ខព្រួយ។
            រឿងចន្ទកុមារអ្នកនិពន្ធសរសេរដោយប្រើពាក្យខ្មែរលាយឡំនឹងពាក្យបាលី សំស្រ្កឹត ហើយតែងជាពាក្យ-រាយសម្រាយងាយអាន ងាយស្ដាប់ និងងាយយល់ តាំងពីដើមដល់ចប់។
            ជួនកាលអ្នកនិពន្ធប្រើជាពាក្យចួនរណ្ដំណែង-ណង​​​ផងដែរ។
ឧទាហរណ៍៖ព្រះឥន្ទ្រាធិរាជទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯករាជថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក
·      ឯកវាទវិធី
ឯកវាទវិធីជាវិធីដែលអ្នកនិពន្ធប្រឌិតឲ្យតួអង្គនិយាយឬគិតអ្វីមួយតែម្នាក់ឯង ឬនិយាយរំលឹកពីហេតុភេទ ឬរឿងទុក្ខសោក ការឈឺចាប់របស់ខ្លួនតែម្នាក់ឯង។
            ឧទាហរណ៍៖ ព្រះនាងបញ្ចាលរាជធីតារៀបរាប់ទួញសោក សូមសច្ចាដល់អស់ទេវតាពេលដែលគេចាប់យកស្វាមី (ចន្ទកុមារ)ទៅសម្លាប់.....”
·         សំវាទវិធី
សំវាទវិធីគឺជាវិធីដែលអ្នកនិពន្ធ ឬកវីលើកឡើងដោយឲ្យតួអង្គចាប់ពី២នាក់ឡើងទៅមានសកម្មភាពឆ្លើយឆ្លងគ្នាពីបញ្ហាអ្វីមួយ។
            ឧទាហរណ៍៖ព្រះបាទឯករាជទ្រង់ដណ្ដឹងសួរទៅកណ្ឌហាលព្រាហ្មណ៍ដើម្បីធ្វើយ៉ាងបានទៅសោយសុខ​​នាឋានត្រៃត្រឹង្សថាៈ ខ្ញុំត្រូវធ្វើបុណ្យដូចម្ដេចដើម្បីឲ្យបានទៅកើតឯស្ថានត្រៃត្រឹង្ស?......​ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ សូមទ្រង់ព្រះមេត្តាប្រោសជនទាំងឡាយគប្បីឲ្យទានដ៏ក្រៃលែង សម្លាប់បុគ្គលដែលមិនគួរសម្លាប់ទើបបានទៅកើតឯស្ថានសួគ៌
·         សន្ទេហវិធី
សន្ទេហវិធីជាវិធីដែលកវី អ្នកនិពន្ធធ្វើឲ្យអ្នកអាន អ្នកទស្សនាចង់ដឹងពីរឿងអ្វីមួយដែលនឹងកើតមានតទៅទៀតក្នុងដំណើររឿង។
            ឧទាហរណ៍៖ នៅពេលចន្ទកុមារ និងសុរិយកុមារត្រូវគេចាប់យកទៅបូជាយញ្ញមុនគេ ក្រោយពីពួកគេតស៊ូខាងពាក្យសម្ដីអស់ចិត្តអស់ចង់ហើយ យើងមានចម្ងល់ខ្លាំងណាស់ថា តើរាជកុមារទំាងពីរអង្គនេះអាចនឹងស្លាប់ដែរឬទេ?
·         ពិព័ណ៌នាវិធី
          ពណ៌នាវិធីជាវិធីដែលអ្នកនិពន្ធធ្វើការរៀបរាប់ពីតួអង្គ ធម្មជាតិ ទេសភាព ឬទៅកន្លែងផ្សេងៗ។
            ឧទាហរណ៍៖ម្នាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយព្រះរាជបុត្រព្រះបាទវសវតីព្រះនាមព្រះបាទ-ឯករាជសោយរាជ្យក្នុងនគរបុប្ផវតីមានព្រះរាជបុត្រមួយ-ព្រះអង្គព្រនាមចន្ទកុមារជាមហាឧបរា
ការរៀបរាប់ពីទិដ្ឋភាពនាឋានត្រៃត្រឹង្សដែលបង្ហាញដូចតទៅ៖រីក្នុងវិមាននោះដ៏ពេញនីទៅនូវពួកស្រីទេព-អប្សរបវរពិចិត្ត រីវិមាននោះសោត គឺដ៏អ្នកប្រដាប់រចនានីទៅនូវត្រីសូលកំពូលគាងឃ្វាយមុខដាច់ស្លឹកខ្នុររ័ត្ននព័ទ្ធជុំវិញប្រពៃ......រីកម្ពស់ត្រីសូលមហាប្រាសាទនោះសោត ៦០យោជន៍។ រីអស់ស្រីទេពអប្សរបវរកញ្ញានោះមានស្រីខ្លះផ្លុំ ខ្លះចេះប្រគុំ ខ្លះចេះរាំបម្រើជាប្រក្រតី
·         វណ្ណនាវិធី
វណ្ណនាវិធីជាការរៀបរាប់របស់អ្នកនិពន្ធលើទេសភាព សកម្មភាពជីវភាពតួអង្គ។
            ឧទាហរណ៍៖ ប្រាសាទនេះជាវិការៈនៃមាសដេរ​- ដាដោយផ្កាកម្រង ឥឡូវនេះព្រះរាជបុត្រទាំ ៤ព្រះអង្គត្រូវគេនាំទៅសម្លាប់។ ឧទ្យាននេះមានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវព្រះរាជបុត្រទាំង៤ត្រូវគេនាំទៅសម្លាប់
·         ឧបមានវិធី
ឧបមានវិធីជាវិធីដែលអ្នកនិពន្ធប្រើការប្រៀបធៀបតួអង្គ ឬសកម្មភាពនៅក្នុងដំណើររឿងដើម្បីរំលេចចេញនូវជីវរូបារម្មណ៍ ឬមនោរម្មណ៍
            ឧទាហរណ៍៖ ឯងកុំសម្លាប់បុត្រច្បងដែលជាអ្នក​- អង់អាចដូចរាជសីហ៍......
·         វឌ្ឍមានវិធី
          វឌ្ឍមានវិធីជាវិធីដែលអ្នកនិពន្ធបានប្រើដើម្បីធើ្វឲ្យដំណើររឿងកាន់តែតានតឹងឡើងៗ តាំងពីកម្រិតទាបរហូតដល់កម្រិតខ្ពស់បំផុត។ នៅក្នុងរឿងនេះ អ្នកនិពន្ធបានប្រើវឌ្ឍមានវិធីដោយធ្វើស្ថានភាពរឿងឲ្យកាន់តែតឹងតែងឡើង​​​ៗចាប់តាំងពីព្រះរាជាបញ្ជាឲ្យគេទៅចាប់បុត្រ ចាប់មហេសី និងអ្នកឯទៀតទៅធ្វើពិធីបូជាយញ្ញ រហូត​​ដល់ពេលដែលមានមនុស្សជាច្រើនត្រូវឈឺចាប់ ស្រែកទួញសោ បោកខ្លួន ខ្លះចង់សម្លាប់ខ្លួន ហើយស្ថានភាពកាន់តែតានតឹងមែនទែនពេលគេចាប់ចងចន្ទកុមារ និងសុរិយកុមារបម្រុងនឹងសម្លាប់។
VI. វិភាគអត្ថរស
អត្ថរសជាតម្លៃអប់រំរបស់រឿង។ នៅក្នុងរឿងចន្ទ​- កុមារដែលជារឿងបែបពុទ្ធនិយម តម្លៃជាមូលដ្ឋានគឺ​​សកម្មភាពដ៏ពិសិដ្ឋ ភាពអស្ចារ្យ សេចក្ដីខន្ដី សេចក្ដី​- ព្យាយាមរបស់តួអង្គចន្ទកុមារដែលជាអង្គព្រះពោធិសត្វ។
តាមរយៈរឿងនេះអ្នកនិពន្ធបានស្ដែងឡើងនូវតម្លៃ​​អត្ថរសដូចខាងក្រោម៖
. វិសិដ្ឋរស
វិសិដ្ឋរសជាតម្លៃដែលលេចចេញតាមរយៈការឆ្លុះបញ្ចាំងរបស់អ្នកនិពន្ធជាសកម្មភាពដ៏អស្ចារ្យរបស់តួអង្គ ដែលកម្រមានតួអង្គមនុស្សណាមួយអាចធ្វើបាន។ សម្រាប់​​រឿងនេះជារឿងបែបសាសនា គឺអក្សរសិល្ប៍​​- ពុទ្ធនិយមដែលទូន្មានមនុស្សឲ្យប្រព្រឹត្តតែអំពើជាកុសល ហេតុនេះរឿងនេះប្រាកដណាស់គឺមានវិសិដ្ឋរសនេះជាចម្បង។ វិសិដ្ឋរសក្នុងរឿងនេះគឺចិត្តខន្ដីដ៏អស្ចារ្យរបស់តួអង្គចន្ទកុមារជាព្រះពោធិសត្វដែលបានប្រកាន់យ៉ាង​- ខ្ជាប់ខ្ជួនតាំងពីដើមរហូតដល់ចប់ ពោលគឺព្រះអង្គអត់ធ្មត់ មិនក្រោធខឹង ប្រើពាក្យសម្ដីទ្រគោះបោះបោក បើទោះបីជាមួយអ្នកដែលចង់សម្លាប់ខ្លួនក៏ដោយ។
ឧទាហរណ៍៖ ព្រះចន្ទកុមារអង្វរថាៈបពិត្រ​​​ព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ​​​ឡើយ សូមព្រះអង្គព្រះរាជទានទូលព្រះបង្គំជាខ្ញុំទាំងឡាយឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ។ ចំណែកទូលព្រះបង្គំជាខ្ញុំទាំងឡាយជាអ្នកជាប់ចំណងហើយនឹងឃ្វាលដំរី នឹងចាក់ចោលនូវមូលដំរី នឹងចាក់មូល​​សេះ​​(អាចម៍សេះ​)​របស់កណ្ឌហាលព្រាហ្មណ៍ ឬមួយបំបរបង់ទូលព្រះបង្គំទាំងឡាយចាកផែនដីគឺទូលព្រះបង្គំ​​​​ទាំងឡាយសុខចិត្តដើរសុំទានចិញ្ចឹមជីវិតដែរ
. ទារុណរស
ជាតម្លៃដែលលេចចេញពីទារុណកម្មនៅក្នុងដំណើររឿងការប្រយុទ្ធព្យាបាទ សងសឹក និងធ្វើទុក្ខទោសដាក់ទណ្ឌកម្មយ៉ាងកាចសាហាវរហូតដល់បាត់បង់ជីវិតតួអង្គដែលទន់ខ្សោយដោយអយុត្តិធម៌។
ទារុណរសនៅក្នុងរឿងគឺតាមរយៈតួអង្គចន្ទកុមារ សុរិយកុមារ ព្រះនាងគោត្តមី ព្រះនាងចន្ទាទេវី វសុលរាជ- ​កុមារ សេលារាជកុមារី....ដែលសុទ្ធតែរងទុក្ខទោស ដោយការដាក់ទោសទណ្ឌទាំងអយុត្តិធម៌ធ្វើឲ្យពួកគេមាន​​ការលំបាកយ៉ាងខ្លាំងទាំងផ្លូវកាយ ពិសេសផ្លូវចិត្ត ហើយសុខចិត្តស្លាប់ទៅតាមគ្នា។
. អច្ឆរិយរស
គឺជាតម្លៃដែលលេចចេញមកអំពីការបង្ហាញអច្ឆរិយភាពដែលមានលក្ខណៈអស្ចារ្យ ហួសពីលក្ខណៈដែលមនុស្សលោកយើងអាចធ្វើបានដូចជាការហោះហើរ ដើរលើអាកាស ជ្រែកទឹក ជ្រែកដី......
អច្ឆរិយរសនៅក្នុងរឿងស្ថិតនៅត្រង់ចុងបញ្ចប់នៃរឿងដែលអ្នកនិពន្ធធ្វើឲ្យមានអច្ឆរិយភាព គឺការធ្វើឲ្យមាន ព្រះឥន្រ្ទាធិរាជចុះមកដោះស្រាយបញ្ហាតាមការបួងសួងរបស់ព្រះនាងចន្ទាទេវី។
. កុសលរស
កុសលរស ឬតម្លៃឧបទេសគឺជាតម្លៃទាក់ទងដល់ការអប់រំ។
កុសលរសនៅក្នុងរឿងគឺកាអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អ មានទឹកចិត្តមេត្តាករុណា ចេះឲ្យទាន មានចិត្តខន្ដី  យុត្តិធម៌ ពោលគឺចៀសវាងឲ្យបាននូវអំពើអាក្រក់គ្រប់បែបយ៉ាង។
. តថរស
            ជាតម្លៃដែលលេចចេញមកអំពីការឆ្លុះបញ្ចាំតថភាពនៅក្នុងស្នាដៃអក្សរសិល្ប៍ និងសិល្បៈ។
            រឿងបានឆ្លុះបង្ហាញពីសង្គមឥណ្ឌាសម័យបុរាណដែលមានជំនឿលើពិធីយញ្ញគឺការបូជាមនុស្សនិងសត្វទំាងរស់ ដោយគេជឿថានឹងបានទៅកើតនៅសុគតិភព របស់ពួកព្រាហ្មណ៍ និងព្រះរាជា។  ហើយរឿងនេះបានរិះគន់វាយប្រហារចំៗរបស់ព្រះពុទ្ធសាសនា ចំពោះជំនឿបែបល្ងង់ខ្លៅមួយនេះ។
            តថភាពមួយទៀតដែលតែងត្រូវគ្រប់សង្គម និងគ្រប់សម័យកាលនោះ គឺការវិនិច្ឆ័យក្ដីនៅតុលាការ ដែលមានទាំងការកាត់ក្ដីដោយអយុត្តិធម៌ព្រោះការសូកប៉ាន់ និងការកាត់ក្ដីដោយគតិយុត្ដិធម៌។
. វីររស
វីររសជាតម្លៃដែលចេញពីវីរសកម្មភាពរបស់តួអង្គវីរជនណាម្នាក់។
ក្នុងរឿងបានរៀបរាប់ពី​​វីរភាពរបស់ព្រះចន្ទកុមារថាតាំងពីកុមាររហូតដល់ពេញកម្លោះ ទ្រង់ឥតដែលមានទោសកំហុសោះ និងជាមនុស្សពាក់គ្រឿងក្រោះជិះសេះ ជិះដំរី ទៅច្បាំងជាមួយបច្ចាមិត្រដោយមិនមានភាពរួញរាបន្តិចឡើយ។
សរុបមក យើងឃើញថារឿងចន្ទកុមារនេះ​​សក្ដិសម​​ជាពុទ្ធវចនៈ ជារឿងមួយដែលមានតម្លៃខាងអប់រំ​​មនុស្ស​​ឲ្យមានទឹកចិត្តស្រឡាញ់នូវអំពើជាកុសល និងវៀរចាកអំពើជាអកុសលទាំងពួង។
VII.សន្និដ្ឋាន
រឿងចន្ទកុមារនេះជារឿងបែបសាសនា ប៉ុន្តែរឿង​​ មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានអត្ថប្រយោជន៍​​យ៉ាងច្រើន សម្រាប់សង្គមជាតិគ្រប់សម័យកាលទាំងអស់  រឿងបានឆ្លុះបញ្ចាំងស្ទើរគ្រប់ទិដ្ឋភាពនៃសង្គម មានទាំង​​របបគ្រប់គ្រង ជំនឿសាសនា ការកាត់សេចក្ដីក្នុងតុលា-ការ សេចក្ដីលោភលន់ ការស៊ីសំណូក ការចងគំនុំតាមផ្ដន្ទា មនោសញ្ចេតនាក្នុងគ្រួសារ -- ដែលទាំងនេះសុទ្ធតែជាបញ្ហាដែលមនុស្សនៅជួបប្រទះរហូតមកដល់សព្វថ្ងៃនេះ។
ជារួមមក រឿងនេះធ្វើឲ្យយើងខ្ញុំបានយល់កាន់តែច្រើនពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃស្នាដៃ ចំពោះវិស័យអក្សរសាស្រ្តជាតិនៅគ្រប់សម័យកាល។ មិនតែ- ប៉ុណ្ណោះ យើងខ្ញុំបានជ្រួតជ្រាបទទួលបាននូវបទពិសោធ គោលគំនិតល្អៗ សម្រាប់ជាទុនជីវិតក្នុងការរស់នៅសំដៅ​​សម្រេចបានជោគជ័យនៅក្នុងជីវិតប្រចំាថ្ងៃ។



§ ស្ដាប់សំណួរដោយយកចិត្តទុកដាក់រួចត្រៀមឆ្លើយ
-ចម្លើយអាស្រ័យលើសិស្ស។
-ចម្លើយអាស្រ័យលើសិស្ស។


-ចម្លើយអាស្រ័យលើសិស្ស។
-ចម្លើយអាស្រ័យលើសិស្ស។
-ចម្លើយអាស្រ័យលើសិស្ស។
§ ត្រៀមឆ្លើយ៖

-សិស្សបង្ហាញៈ
រឿងសិក្សាតាមសៀវភៅសង្ខេបទសជាតករបស់បណ្ឌិតមហាឈឹម សុមន៍


-សិស្សធ្វើការបង្ហាញពីប្រភពនៃរឿងៈ រឿងមាន​​ប្រភពមកពីគម្ពីរត្រៃ​-បិដក និងគម្ពីរអដ្ឋកថា។


-សិស្សបង្ហាញពីកាលបរិច្ឆេទនៃរឿង។







-សិស្សរៀបរាប់ពីជីវប្រវត្តិ និងស្នាដៃរបស់អ្នកនិពន្ធ









-សិស្សធ្វើការសង្ខេបរឿង






-សិស្សធ្វើការវិភាគតួអង្គសំខាន់ៗ។






























































-សិស្សស្ដាប់សំណួរ រួច ឆ្លើយ។





 -សិស្សស្ដាប់សំណួរ រួច ឆ្លើយ។

-សិស្សស្ដាប់សំណួរ រួច ឆ្លើយ។









-សិស្សស្ដាប់សំណួរ និងឆ្លើយ។





























































-សិស្សស្ដាប់ និងឆ្លើយ








-សិស្សស្ដាប់ រួចឆ្លើយ។





-សិស្សស្ដាប់ រួចឆ្លើយ។







-សិស្សស្ដាប់រួចឆ្លើយ។























































































-សិស្សស្ដាប់ ហើយឆ្លើយនឹងសំណួរ។


-សិស្សស្ដាប់ រួចឆ្លើយ។











































































-សិស្សស្ដាប់ រួចធ្វើការសន្និដ្ឋានអំពីរឿង។





- ចែកសិស្សជា បីក្រុមៈ
ក្រុមទី១ ឲ្យសង្ខេបរឿង ក្រុមទី២ វិភាគតួអង្គ
ក្រុមទី៣ គូររូបភាពក្នុងឈុតណាមួយនៃរឿង
ជំហានទី
(ពង្រឹងពុទ្ធិ)
- សង្ខេបរឿងឡើងវិញ
- វិភាគតួអង្គសំខាន់ៗឡើងវិញ
- គូររូបភាពត្រង់ឈុត (ព្រះរាជាបញ្ជាឲ្យចាប់ព្រះចន្ទកុមារយកទៅបូជា)




-សិស្សស្ដាប់តាមការចាត់តាំង
-អនុវត្តកិច្ចការតាមក្រុម

0 comments:

Post a Comment