ឧបសម្ព័ន្ធ
សង្ខេបទសជាតក៏ តេមិយជាតក ទីមួយ
កាលព្រះពុទ្ធបុរមសាស្រ្តាចារ្យ គង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវមហាភិនិក្ខមនបារមី ( នេក្ខបារមី = ការ ចេញសាងផ្នួស ជាធម្មជាតិញ៉ាំងព្រះអង្គឲ្យដល់ត្រើយ គឺព្រះបរិនិព្វាន ) ទ្រង់សម្ដែងទេសនាថា មា បណ្ឌិច្ចយំ វិភាវយ ដូច្នេះជាដើម ។
សេចក្ដីថា ៖ ថ្ងៃមួយភិក្ខុទាំងឡាយបានប្រជុំគ្នានៅក្នុងសាលាធម្មសភា សរសើរនូវ មហានិក្ខបារមី របស់ព្រះមានបុណ្យ ។ ព្រះអង្គមានព្រះបុច្ឆាថា អ្នកទាំងឡាយប្រជុំគ្នានូវរឿងអ្វី ?ភិក្ខុទាំងឡាយក្រាបទូលតាម ដំណើរ ។ ទើបព្រះអង្គមានពុទ្ធដីកាថាៈ ឥឡូវនេះតថាគតមានបារមីពេញគ្រប់គ្រាន់ហើយ លះបង់រាជសម្បត្តិ ទៅសាងមហាភិនិស្រ្កមណ៏មិនអស្ចារ្យ ទេ បើពីដើមទើបអស្ចារ្យ ។ កាលភិក្ខុអរាធនា ក៏ព្រះអង្គ ទ្រង់សម្ដែង នូវអតីតនិទានដូចតទៅ ៖ អតីតេ ភិក្ខវេ ពារាសិយំ កាសិករាជា នាម ធម្មេន សមេន រជ្ជំ ការេសិ ។ ម្នាលភិក្ខុ ទាំងឡាយក្នុងកាលកន្លងទៅ ហើយព្រះមហាក្សត្រព្រះនាមកាសិករាជសោយរាជ្យតាមច្បាប់ មានភាពក្នុង នគរពារានិសី ។ ទ្រង់ពុំមានព្រះរាជបុត្រឬ ព្រះរាជធីតាសូម្បីមួយអង្គសោះ ។ អ្នកនគរភ័យខ្លាចផុតព្រះរាជា វង្ស ។ ទើបទ្រង់ឲ្យស្រីស្នំទាំង១ម៉ឺន ៦ពាន់នាក់ បួងសួងសុំបុត្រ ។ ព្រះអគ្គមហេសីព្រះនាម ចន្ទា ជារាជធីតានៃ ព្រះបាទមទ្ទរាជ សមាទានឧបោសថសីល ហើយធ្វើសច្ចាកិរិយា ប្រាថ្នាបុត្រ ។ ដោយអំណាចតេជះសីល ឧបោសថ ទើបព្រះឥន្រ្ទាធិរាជអារាធនាព្រះពោធិសត្វជាទេវបុត្រ នៅឋានត្រៃត្រឹង្ស ឲ្យមកចាប់បដិសន្ធិក្នុង ផ្ទៃនាងចន្ទានោះ ។ ថ្ងៃដែលព្រះពោធិសត្វប្រសូត្រមក មានភ្លៀងអុរជោគជាំពេញផែនដីកាសីហាក់ដូចជា ធ្វើហឫទ័យ នៃមហាជនក្នុងប្រទេសឲ្យទទឹកគ្រប់គ្នា ព្រោះហេតុនេះ ទើបព្រះរាជាទ្រង់ព្រះរាជទាននាមព្រះរាជ បុត្រនោះថាតេមិយកុមារ ។ កាលព្រះពោធិសត្វបានព្រះជន្មមួយខែ ពួកស្រីស្នំនាំទៅគាល់ព្រះបរមរាជបិតា ។ ព្រះអង្គសព្វព្រះរាជហឫទ័យណាស់ក៏លើកព្រះឧរូនាព្រះទីន័ង្គសម្រាប់វិនិច្ឆ័យទោសចោរ។ ព្រះអង្គទ្រង់វិនិច្ឆ័យ ទោសចោរថា៖ ចោរម្នាក់ត្រូវវាយរ៉ាវដោយរំពាត់ផ្ដៅមួយពាន់ខ្វាប់ ចោរម្នាក់ត្រូវចងដោយច្រវ៉ាក់ដាក់ក្នុង ពន្ធនាគារ ចោរម្នាក់ត្រូវចាក់សម្លាប់ដោយលំពែង ចោរម្នាក់ទៀត ត្រូវដោតច្កាងដោយអណ្ដោត (ដែកស្រួច ) ។ ព្រះពោធិសត្វទ្រង់ព្រះសណ្ដាប់ សេចក្ដីវិនិច្ឆ័យនោះ ក៏មានព្រះទ័យភ័យភិតគិតថា ៖ ឳ ! ព្រះរាបិតាទ្រង់ធ្វើ អំពើបាបសម្រាប់ទៅនរកហើយតើ ។ ព្រះបិតាជ្រាបថាព្រះរាជបុត្រភ័យ ថ្ងៃក្រោយមទ្រង់ឲ្យយកទៅផ្ដេក នាមហាមន្ទីរក្រោមស្វេតឆ័ត្រដោយការរក្សាដ៏ម៉ឺងម៉ាត់ ។ ព្រះពោធិសត្វ ទតឃើញស្វេតឆត្រក៏ភ័យទៀត ទើបទ្រង់ព្រះចិន្ដាថាៈអាត្មាអញមកពីណាមកនៅក្រោមស្វេតឆត្រនេះ។ទើបទ្រង់ជ្រាបដោយជាតិស្សរញ្ញាណ ថា៖ មកពីឋានតាវត្តឹង្ស ពីដើមទៅពីកន្លែងនេះទៅនរក ព្រោះធ្លាប់ជាស្ដេចសោយរាជ្យនៅនគរនេះអស់ម្ភៃឆ្នាំ ដោយទោសនៃការសោយរាជ្យបានជានៅរសនៅឧស្យុទនរកអស់៨ម៉ឺនឆ្នាំ។ទ្រង់ជ្រាបដូច្នេះក៏រឹតតែភ័យព្រួយ ព្រះរាជហឫទ័យខ្លាំង ខ្លាចក្រែងចៀសវាងនូវការសោយរាជ្យ ។ ទើបទេវតារក្សាស្វេតច្ឆត្រដែលធ្លាប់ជាមាតា ព្រះអង្គក្នុងជាតិមុន ថ្វាយយោបល់ បញ្ចេញកិចកលដល់ព្រះអង្គថា មា បណ្ឌិច្ចយំ វិភាវយ…អ្នកកុំប្រកាសនូវ ភាព ជាអ្នកចេះដឹង គឺថាមិនខ្វិនត្រូវធ្វើខ្វិន មិនថ្លង់ត្រូវធ្វើថ្លង់ មិនគ ត្រូវធ្វើជាគ ជនទាំងពួងស្គាល់អ្នកថាជា មនុស្សល្ងង់ ក៏ដោយចុះសេចក្តីចម្រើននឹងមានដល់អ្នកដោយវិធីយ៉ាងនេះ ។ ព្រះពោធិសត្វទ្រង់មានព្រះ អស្សាសៈ ធូរស្រួលព្រោះនៃទេវតានោះ ទើបទទួលថា ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នក អ្នកឈ្មោះថាធ្វើនូវសេចក្តី ចម្រើននិងប្រយោជន៏ដល់ខ្ញុំ។ ព្រះរាជាទ្រង់ឪ្យនាំកុមារទាំងឡាយប្រាំរយនាក់ ជាបុត្រនៃមន្រ្តីដែលប្រសូត្រថ្ងៃ ជាមួយនឹងព្រះពោធិសត្វ យកមកឪ្យនៅបរិវារ ដើម្បីបន្ទោបង់នូវសេចក្តីអផ្សុកនៃព្រះរាជបុត្រ ។ កុមារ ទាំងនោះខ្លះយំ ខ្លះស្រែក ខ្លះទារទឹកដោះ។ ឯព្រះមហាបុរសដែលមេដោះដាក់នៅត្រង់ណាត្រង់នោះ ឥត កម្រើក ឥតយំ ទាព្រះក្សីរសោះ ។ ព្រះរាជាទ្រង់ជ្រាបដូច្នោះ ក៏ទ្រង់ឲ្យប្រជុំព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតអ្នកប្រាជ្ញមកពី គ្រោះ ។ ជនទាំងនោះយល់ថាៈ ដៃជើងមនុស្សខ្វិនមិនមែនយ៉ាងនេះទេ ប្រាកដជាមានហេតុទើបបានជាយ៉ាង នេះ ។
១. ការពិសោធដោយនំចំណី ក្នុងកាលដែលពោធិសត្វមានព្រះជន្ម ១ ឆ្នាំកន្លងទៅហើយ គឺទ្រង់ឲ្យ យកនំចំណីគ្រប់ប្រភេទមកដាក់ជុំវិញព្រះរាជកុមារកណ្តាលហ្វូងទារកទាំងប្រាំរយ ។
២. ការពិសោធដោយផលានុផល ក្នុងការដែលមានព្រះជន្ម ២ ឆ្នាំកន្លងទៅហើយ គឺទ្រង់ឲ្យ យកផ្លែ ឈើមានប្រការផ្សេងៗ មកតម្កល់ទុកក្នុងទីជិត ហើយបញ្ចុកផង ។
៣. ការពិសោធដោយគ្រឿងកីឡា ( ក្នុងឆ្នាំទី៣កន្លងមកហើយ ) គឺទ្រង់ឲ្យយកវត្ថុជាល្បែងកូន ក្មេង គ្រប់ប្រការ មានរូបដំរីជាដើម មកដាក់ក្នុងទីជិតព្មទាំងនាំក្រសាលផង ។
៤. ការពិសោធដោយភោជន (ក្នុងឆ្នាំទី៤កន្លងមកហើយ ) គឺទ្រង់ឲ្យយកភោគជនាហារគ្រប់ ប្រការ មកដាក់ក្នុងភាជន៍ជិតព្រះអង្គ ព្រមទាំងបញ្ចុក ។ កុមារឯទៀត ដណ្តើមគ្នានូវវត្ថុទាំងនោះ ឯ ព្រះរាជកុមារឥត កម្រើកសោះ ។
៥. ការពិសោធដោយភ្លើង ( ក្នុងឆ្នាំទី៥កន្លងមកហើយ ) គឺទ្រង់ឲ្យធ្វើផ្ទះធំៗមានទ្វារច្រើនបាំងដោយ ស្លឹលត្នោត ជុំវិញពោធិសត្វគង់ក្នុងផ្ទះនោះ ទើបឲ្យលបឈួលភ្លើង ។
៦. ការពិសោធដោយដំរីចុះប្រេង ( ក្នុងឆ្នាំទី៦ កន្លងមកហើយ ) គឺទ្រង់ឲ្យបង្ហាត់ដំរីមួយឲ្យយ៉ាងស្ទាត់ អាចធ្វើបានតាមបង្គាប់គ្រប់ប្រការ ហើយយកដំរីនោះមកឲ្យបំភ័យព្រះពោធិសត្វដោយ គ្រប់ប្រការ ។
៧. ការពិសោធដោយពស់ (ក្នុងឆ្នាំទី៧កន្លងមកហើយ ) គឺទ្រង់ឲ្យយកពស់គ្រប់ប្រភេទមក ចងមាត់ ហើយយកទៅដាក់ឲ្យព័ទ្ធជុំវិញសកលសរីរៈនៃពោធិសត្វ ។
៨. ការពិសោធដោយមហោស្រប(ក្នុងឆ្នាំទី៨កន្លងមកហើយ) គឺទ្រង់ឲ្យអ្នកលេងមហោស្របគ្រប់ ប្រភេ គ្រប់និយមជនបទមកបញ្ចេញសិល្បកម្មថ្វាយ ។
៩. ការពិសោធដោយគ្រឿងអាវុធ (ក្នុងឆ្នាំទី៩កន្លងមកហើយ ) គឺទ្រង់ឲ្យបុរសម្នាក់ៗកាន់គ្រឿងអាវុធ ផ្សេងៗ ទៅកំហែងគម្រាមម្តងម្នាក់ ។
១០. ការពិសោធដោយសូរស័ព្ទត្រែស័ង្ខ (ក្នុងឆ្នាំទី១០កន្លងមកហើយ ) គឺទ្រង់ឲ្យបាំងព្រះសន្ធិយាជុំវិញ ព្រះសយនា ឲ្យបោះព្រះសន្ធិយាគ្រប់ទិសទាំងបួនឲ្យអ្នកផ្លុំស័ង្ខផ្លុំត្រែដ៏ពូកែៗលបផ្លុំពញ្ញាក់ តាមប្រហោង ព្រះសន្ធិយា ។
១១. ការពិសោធដោយសូរស័ព្ទស្គរ (ក្នុងឆ្នាំទី១១កន្លងមកហើយ ) គឺទ្រង់ឲ្យវាយស្គរពញ្ញាក់ ។
១២. ការពិសោធដោយពន្លឺភ្លើងប្រទីប (ក្នុងឆ្នាំទី១២កន្លងមកហើយ ) គឺព្រះរាជកុមារពុំដែលប្រទះទី ងងឹត ព្រះរាជាឲ្យលបលត់ភ្លើងព្រមគ្នា ឲ្យព្រះរាជកុមារគង់តែមួយអង្គ ក្នុងទីងងឹត កំពុងតែងងឹតៗ ឲ្យលប បើកភ្លើងព្រមគ្នាដែលបំណាំងយ៉ាងខ្លាំង ។
១៣. ការពិសោធដោយរុយ (ក្នុងឆ្នាំទី១៣កន្លងមកហើយ ) គឺទ្រង់យកស្ករអំពៅ មកលាយទឹកលាប ព្រះរាជកុមារពេញសព្វព្រះសរីររៈរាងកាយ ឲ្យរុយទាំងឡាយរោមអែអុក ។
១៤. ការពិសោធដោយគ្រឿងសម្អុយ ( ក្នុងឆ្នាំទី១៤កន្លងមកហើយ គឺទ្រង់យកគ្រឿងសម្អុយគ្រប់យ៉ាង មានមូត្រនិងករីសជាដើមមកលាបព្រះពោធិសត្វមកព្រាចពាសពេញទីកន្លែងដែលពោធិ សត្វគង់ ។
១៥. ការពិសោធដោយដុតភ្លើងឆ្អើរ ( ក្នុងឆ្នាំទី១៥កន្លងមកហើយ )គឺទ្រង់ញ៉ាំងពោធិសត្វឲ្យ ផ្ទុំលើព្រះ បញ្ជាញ៉ាំងរាជបុរសឥ្យដុតភ្លើងរោលពីក្រោម ។
១៦. ការពិសោធដោយមាតុគ្រាម ( ក្នុងឆ្នាំទី១៦កន្លងមកហើយ ) គឺទ្រង់ញ៉ាំងពួកកញ្ញាដ៏ល្អៗឲ្យ ស្អិតស្អាង ដោយប្រការផ្សេងៗ មកប្រឡូកប្រឡែងប្រលោមតាមផ្លូវកាម ។
អ្នកចាត់ការទាំង១៦បែប ក្នុងមួយបែបៗ ធ្វើអស់រយៈកាល១ឆ្នាំៗ ដោយល្បិចផ្សេងៗ យ៉ាងណាក៏ ដោយ ក៏ព្រះពោធិសត្វនៅតែខ្វោនខ្វង់គថ្លង់ដដែល ពុំមានកម្រើកដោយការស្រែកឃ្លាន ដោយការចង់បាន ដោយការភិតភ័យឡើយ ។
កាលបើក្រុមអ្នកពិសោធន៍ អស់ចំណេះទាល់គំនិតហើយ ទើបព្រះមហាក្សត្រទ្រង់ចាត់ឲ្យអញ្ជើញពួក ព្រាហ្មណ៍អ្នកទាយលក្ខណៈមកបន្ទោសថា៖ នែព្រាហ្មណ៍ទាំងឡាយ ក្នុងកាលដែល ព្រះរាជកុមារប្រសូត អ្នករាល់គា្នទាយថា ”កុមារនេះប្រកបដោយធញ្ញបុញ្ញលក្ខណៈសេចក្ដីអន្តរាយ របស់កុមារនេះមិនមាន កុមារ នេះនឹងមានសមត្ថភាពអាចគ្រប់គ្រង់មហាទ្វីបទាំងបួន មានទ្វីបតូច ពីរពាន់ជាបរិវារបានផង”ឥលូវនេះឃើញ ថា ទំនាយនៃអ្នករាល់គ្នានេះផ្ដាស់តែម្ដង !។ ព្រាហ្មណ៍ ទាំងឡាយគន់គូរមើលទៀត ក៏បែរជាកែថាៈ សូមទ្រង់ មេត្តាប្រោសគ្មានអ្វីដែលទូលព្រះបង្គំគ្រប់គ្នាពុំ ឃើញនោះទេ ប៉ុន្ដែកុមារនេះ គឺព្រះរាជត្រកូលបួងសួងសុំបាន មក បើខ្ញុំព្រះអង្គទាំងឡាយក្រាបទូល ថា “កុមារកាឡកណ្ណី” ដូច្នេះ សមជាព្រះអង្គ នឹងមានព្រះរាជហឫទ័យ ទោមនស្ស ហេតុដូច្នោះបាន ជាពុំក្រាបបង្គំទូលតាមត្រង់។ ព្រះរាជទ្រង់ព្រះបុច្ចាថាៈ ឥឡូវនេះគួរយើងធ្វើដូច ម្ដេច ? ក្រាបបង្គំទូល ថាៈ កាលបើព្រះរាជកុមារគង់នៅក្នុងព្រះរាជដំណាក់នេះ នឹងមានសេចក្ដីអន្ដរាយដល់ ព្រះជន្មាយុ ព្រះអង្គ ឬដល់ស្វេតច្ឆត្រ ឬដល់ព្រះអគ្គមហេសី ដូច្នេះសូមព្រះអង្គកុំបង្អែបង្អង់ឡើយ សូមទ្រង់ ញុំាង នាយសារថីឲ្យទឹមរថអព្វមង្គល ដោយសេះអព្វមង្គល ផ្ដេកព្រះរាជកុមារលើរថនោះឲ្យនាំចេញតាម ទ្វាខាងលិច ទៅជីកដីកប់សម្លាប់ចោលឯព្រៃខ្មោចទៅ។ ព្រះរាជាទ្រង់អនុម័តិតាមសំដីព្រាហ្មណ៍។
ព្រះនាងចន្ទាទេវីស្ទុះមកប្រញាប់ប្រញាល់តែមួយព្រះអង្គឯង ទ្រង់ព្រះកន្សែង អង្វរករព្រះ រាជាថាៈ ទោះបីម្ដេចម្ដាក៏សូមព្រះអង្គទ្រង់រាជានុញ្ញាតឲ្យបុត្រខ្ញុំម្ចាស់សោរាជ្យពុំខាន ។ ព្រះរាជាពុំ ព្រម ។ ព្រះនាងសុំ ត្រឹម ៧ឆ្នាំ ។ល។ ៧ខែ។ល។ ៨ថ្ងៃ ក៏ព្រះរាជាពុំព្រម ។ ព្រះនាងសុំត្រឹម៧ថ្ងៃ ទើបព្រះ មហាក្សត្រទ្រង់ព្រះរាជា នុញ្ញាត ហើយចាត់ការធ្វើរាជាភិសេកថ្វាយរាជសម្បត្តិ ចំពោះ ព្រះតេមិយ រាជកុមារ។ ព្រះនាងចន្ទាជាព្រះរាជ មាតា តែងអង្វរករសព្វទិវារាត្រីថា៖ ហៃតេមិយកុមារកូន ! ម្ដាយធ្មេចភ្នែកពុំលក់សោះអស់១៦ឆ្នាំ ហើយ ហឫទ័យ របស់ម្ដាយស្ទើរបែកធា្លយហើយ ព្រោះម្ដាយ ដឹងថា កូនឯងមិនខ្វិនខ្វង់គថ្លង់ទេ ប៉ុន្តែក្រាញមិនព្រម ស្រដីសោះ ហៃកូនប្រុស !បានជាបុត្រតែមួយកុំឲ្យម្ដាយព្រួយដល់ណាទៅទៀតនិយាយនឹងម្ដាយមួយម៉ាត់មក ណា+ កូន ។ ទោះបីព្រះមាតាអង្វរ ករអស់វេលា ៧យប់ ៧ថ្ងៃ ក៏ពោធិសត្វពុំព្រមស្រដី។ ដល់ថ្ងៃគម្រប់៨ ព្រះ នរបតីកាសិករាជត្រាស់ ព្រះរាជបញ្ជាឲ្យសុនន្ទសារថីទឹមរថនាំពោធិសត្វទៅកប់សម្លាប់ចោល។ សុនន្ទសារថី ទទួលធ្វើតាម ព្រះរាជបញ្ជា ប៉ុន្ដែដោយអានុភាព ព្រះរាជកុមារ ក៏ទេវតាបង្វែរឲ្យទឹមរថមង្គលដោយសេះទាំង ឡាយ ជាមង្គល នាំពោធិសត្វចេញទៅតាមទ្វារខាងកើតទៅវិញ ចេញអំពីនគរអស់ផ្លូវចំងាយ៣យោជន៍ដល់ ព្រៃស្នាប់មួយ សារថីស្មានជាព្រៃខ្មោច ក៏ដោះសេះបញ្ឈរទេះ ដោះគ្រឿងអម្ពររបស់ព្រមហា សត្វវេចជា បង្វេចហើយ ទាញចបកាប់ៗ រណ្ដៅរាងបួនជ្រុង។ លំដាប់នោះព្រះមហាសត្វទ្រង់ព្រះចិន្ដាថា“កាលនេះជាកាល់ដែលអាត្មាអញព្យាយាម”ហើយក៏ក្រោកច្របាច់ព្រះហស្ថឆ្វេងដោយព្រះហស្ថស្ដាំ ច្របាច់ព្រះហស្ថស្ដាំដោយព្រះហស្ដឆ្វែង ច្របាច់ព្រះបាទាដោយ ព្រះហស្ថទាំងពីហើយចុះចាករថឈានពីរបីជំហានស្មានបានថាបើទៅ១ថ្ងៃចម្ងាយ១យោជន៍ក៏បាន ” ហើយ ទ្រង់ ព្រះចិន្ដាទៀតថា “បើនាយសារថីចាប់គ្រញិច ព្រះ អង្គកប់ទៅក្នុងរណ្ដៅ ព្រះអង្គអាចគ្រញិចនាយសារថី វិញបាន” ទើបព្រះអង្គចង់ល្បងព្រះពលំក៏ ចាប់ទីបំផុតរទេះរថគ្រវីវិលខ្ញាល់ ដូចជាគេគ្រវីកូនរទេះសម្រាប់កូន ក្មេងលេង ហើយទ្រង់មានព្រះ រាជចំណង់ចង់បានគ្រឿងប្រដាប់ស្អិតស្អាងព្រះកាយ។ព្រះឥន្ទវិស្សកម្មទេវបុត្ថេរ យកគ្រឿងមហា មហាប្រសាធន៍មកថ្វាយ។ ទ្រង់តែងព្រះកាយហើយសេ្ដចទៅសួរនាយសារថីដែលកំពុងលុង រណ្ដៅ ថាៈ អ្នកជីករណ្ដៅដើម្បីអ្វី? អ្នកនឹងធ្វើនូវអ្វីដោយរណ្ដៅនេះ? នាយសារថីឮព្រះរាជបន្ទូលនោះមិនបានទាំងងើបមើលលើផងក៍លង់រណ្ដៅបណ្ដើរនិយាយបណ្ដើរថាៈ ព្រះរាជបុត្រដែលកើតមកហើយ គផង ខ្វិនផង ដូចជាគ្មានចិត្ត ខ្ញុំនេះព្រះរាជា ត្រាស់ប្រើមកថាៈ ត្រូវឯង ជីកកប់កូនអញក្នុងព្រៃចុះ។

Ø
ព្រះពោធិសត្វថាៈ ខ្ញុំមិនថ្លង់ មិនគ មិនខ្វិនទេ មិនមែនវិកលវិការទេ នែនាយសារថី ! បើអ្នក កប់ខ្ញុំក្នុងព្រៃ អ្នកឈ្មោះថាធ្វើខុសច្បាប់ អ្នកចូលមើលផ្លូវនិងដើមដៃខ្ញុំ ចូលស្ដាប់សំដីខ្ញុំ។
Ø
នាយសារថីងើបមើលខាងលើឃើញរូបសម្បត្តិរបស់ព្រះអង្គ ឥតស្គាល់សោះក៏សួរថាៈ អ្នក ជាទេវតា ឬជាគន្ធព្វ ឬក៏ជាមុរិន្ទទសក្កទេវរាជ អ្នកជាអ្វី ជាកូនអ្នកណា ធ្វើម្ដេចខ្ញុំនឹងស្គាល់ អ្នកបាន?
Ø
ព្រះពោធិសត្វថាៈ ខ្ញុំមិនមែនជាទេវតាមិនមែនជាគន្ធព្វមិនមែនជាមុរិន្ទទសក្កទេវរាជទេអ្នកឯងប្រុង នឹងកប់បុគ្គលណាក្នុងរណ្ដៅបុគ្គលនោះគឺខ្ញុំជាបុត្រព្រះបាទកាសិករាជអ្នកឯងរស់នៅយ៉ាងស្រួលព្រោះអាស្រ័យព្រះរាជាអង្គណាខ្ញុំជាបុត្រព្រះរាជាអង្គនោះនែនាយសារថី!បើអ្នកឯងកប់ខ្ញុំក្នុងព្រៃអ្នកឯងឈ្មោះថាធ្វើខុសធម៌បុគ្គលអង្គុយឬដេកក្រោម្លប់ឈើណាមិនគប្បី កាច់មែកឈើនោះទេ ព្រោះនឹងត្រូវចាត់ជាមនុស្សទ្រុស្ដមិត្រ ឯមនុស្សទ្រុស្ដមិត្រ ពិតជាមនុស្ស លាមកណាស់ ព្រះរាជាទុកដូចជាដើមឈើ ខ្លួនខ្ញុំទុកដូចជាមែកឈើ អ្នកឯងទុកដូចជាបុរសអ្នកចូលទៅជ្រក។បុគ្គណាមិនទ្រុស្ដមិត្រ បុគ្គលនោះបើទុកជាចេញផុតអំពីផ្ទះរបស់ខ្លួន ក៏នៅតែជាអ្នកមានភក្សាហារច្រើនជនច្រើននាក់អាចចិញ្ចឹមជីវិត ដោយសារបុគ្គលនោះបាន។ បុគ្គលណា មិនទ្រុស្ដ មិត្រ បុគ្គលនោះទៅកាន់ជនបទនិគម រាជធានីណា គេតែងបូជាក្នុងទីទាំងអស់នោះ។ បុគ្គលណា មិនទ្រុស្តមិត្របុគ្គលនោះ ពួកចោរក៏មិនកំហែងក្សត្រក៏មិនមើលងាយបុគ្គល នោះរមែងកន្លងនូវសត្រូវទាំង អស់ ។ បុគ្គលណាមិនទ្រុស្តមិត្រ បុគ្គលនោះមិនខឹង រមែងមកកាន់ផ្ទះរបស់ខ្លួនដោយទឹក មុខរីករាយ ហើយជាអ្នកដែលគេទទួលដោយរីករាយក្នុងសាលប្រជុំ ទាំងជាបុគ្គលឧត្តមរបស់ក្រុម ញាតិផង ។ បុគ្គលធ្វើសក្ការបូជាចំពោះមិត្ររមែងត្រូវមិត្រធ្វើសក្ការបូជាវិញអ្នកគោរពសំពះមិត្ររមែងបានសេចក្តីគោរព និងសំពះវិញ បុគ្គលណាមិនទ្រុស្តមិត្រ រមែងពេញដោយគុណដោយយសបរិវារ ដោយកិត្តិស័ព្ទ ។ បុគ្គលណាមិនទ្រុស្តមិត្របុគ្គលនោះរមែងរុងរឿងដូចភ្លើងដូចទេវតាជាអ្នកមិនលះបង់ចាកសេរីឡើយ។បុគ្គលណាមិនទ្រុស្តមិត្រសត្វចិញ្ចឹមមានគោជាដើមរបស់បុគ្គលនោះរមែងគ្រាយកូនច្រើនពូជទាំងឡាយដែលបុគ្គលនោះដាំ រមែងដុះដាលឲ្យផលល្អ ។ បុគ្គលនោះ ទោះបីធ្លាក់ទៅក្នុងជ្រោះជាដើម ក៏រមែងបានទីពឹង ។ បុគ្គណាមិនទ្រុស្ដសត្រូវទាំងឡាយគ្របសង្កត់បុគ្គលមិនបាន ដូចខ្យល់គ្របសង្កត់ មិនបាននូវដើម ជ្រៃ ដែលមានឬសនិងពួរចាកជ្រែងជុំវិញ ។
Ø
នាយសារថីក្រាបបង្គំទូលថាៈ សូមទ្រង់ស្តេចមក ទូលបង្គំជាខ្ញុំនាំពព្រះអង្គទៅកាន់ព្រះរាជ ដំណាក់ សូមទ្រង់សោយរាជ្យចុះ សេចក្តីចំរើននឹងមានដល់ទ្រង់ ទ្រង់នៅធ្វើអ្វីក្នុងព្រៃ ?
Ø
ព្រះតេមិយថាៈ នែនាយសារថី រាជសម្បត្តិណាដែលខ្ញុំត្រូវបានដោយអធម្មចរិយៈ ឬដោយ ជនជាញាតិ ឬក៏ដោយទ្រព្យ ខ្ញុំមិនត្រូវការរាជសម្បត្តិនោះទេ ។
Ø
សារថីថាៈ បពិត្រព្រះរាជបុត្រ សូមទ្រង់ស្ដេចទៅអំពីទីនេះ ដើម្បីទូលព្រះបង្គំជាខ្ញុំបាននូវរង្វាន់ ( ព្រោះថា ) បើព្រះអង្គស្តេចទៅហើយ ព្រះបិតាមាតា នឹងប្រទាននូវរង្វាន់ទូលព្រះបង្គំជាខ្ញុំ ពួកស្រីស្នំ ពួករាជកុមារ ពយកឈ្មួ្ញ ពួកព្រាហ្មណ៍ ពួកហ្មដំរី ពួកពលរក្សាព្រះអង្ក ពួកពលថ្មើរជើង ពួកអ្នកជន បទ នឹងឲ្យនូវគ្រឿងបណ្តារការទាំងឡាយ ដល់ទូលបង្គំជាខ្ញុំ ។
Ø
ពោធិសត្វថាៈ នែនាយសារថី ខ្ញុំគឺព្រះរាជបិតាមាតាបោះបង់ហើយរបស់ខ្ញុំមិនមានទេ ខ្ញុំនឹង បួសនៅក្នុងព្រៃតែម្នាក់ឯង មិនប្រាថ្នានូវកាមទាំងឡាយឡើយ ផលប្រយោជន៍សម្រេចដល់ខ្ញុំ កាល មិនប្រញាប់ប្រញាល់អស់ ១៦ឆ្នាំ ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ ចេញផុតហើយ និង មានភ័យអមពីទីណា ។
Ø
សារថីថាៈ ព្រះបន្ទូលពិរោះក្បោះក្បាយយ៉ាងនេះ ហេតុអ្វីមិនមានព្រះបន្ទូលក្នុងដំណាក់ព្រះ បិតា មាតាក្នុងពេលនោះ ។
Ø
ពោធិសត្វថាៈ ខ្ញុំខ្វិន ព្រោះមិនមានសន្លាក់ក៏ទេ ថ្លង់មិនមានសោតប្រសសាទក៍ទេ គព្រោះ មិនមានជីវ្ហាប្រសាទក៏ទេ ខ្ញុំរលឹកឃើញនូវជាតិមុន ដែលខ្ញុំបានសោយរាជ្យហើយ ធ្លាក់ទៅនរកគួរ ស្ញើបឯណាទេតើ បានជាខ្ញុំមិននិយាយ ! ដ្បិតថាខ្ញុំសោយរាជ្យតែ២០ឆ្នាំ ឆេះក្នុងនរកអស់៨ម៉ឺន ឆ្នាំ ។
Ø
សារថីថាៈ បពិត្រព្រះបុត្រ ទូលព្រះបង្គំជាខ្ញុំនឹងបួសក្នុងសំណាក់ព្រះអង្គដែរ សូមទ្រង់ព្រះរាជា អនុញ្ញាតឲ្យបួសផង ព្រោះទូលេះព្រះបង្គំជាខ្ញុំពេញចិត្តនឹងបព្វជាដែរ ។
Ø
ព្រះតេមិយថា មិនបានទេនាយសារថី ! អ្នកឯងចូរប្រគល់រថធ្វើខ្លួនឲ្យអស់បំណុលសិន សឹម មកចុះ ព្រោះបព្វជារមែងសម្រេចដល់បុគ្គលមិនមានបំណុលជាកម្មដែលឥសីសរសើរហើយ ។
Ø សារថីថាៈ សូមសេចក្តីចំរើនមានដល់ព្រះអង្គ ! ទូលព្រះបង្គំជាខ្ញុំនាំព្រះរាជាមកដល់ ព្រះបិតារបស់ព្រះអង្គទ្រង់ទតឃើញហើយ សមជានឹងមានព្រះរាជហឫទ័យរីករាយ ។
Ø
ព្រះពោធិសត្វថាៈ ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកឯង ខ្ញុំមានបំណងនឹងចង់ជួបព្រះបិតារបស់ខ្ញុំ ដែលទ្រង់ស្តេចមកទីនេះ អ្នកឯងទៅចុះ ទៅក្រាបបង្គំទូលនូវការថ្វាយបង្គំ និងសេចក្តីសុខ របស់ខ្ញុំចំពោះព្រះបិតា មាតា និងញាតិកាទាំងឡាយ ។ ទ្រង់មានព្រះបន្ទូលតែប៉ុណ្ណោះក៏ទ្រង់ ព្រះផ្នួសជាឥសីភ្លាម ។
នាយសារថីថ្វាយបង្គំលា ម្នីម្នាបររថទៅព្រះរាជវាំងវិញ ។ សម្តេចបវររាជមាតា ទតឃើញរថ ទទេ ក៏មានព្រះនេត្រពោរពេញដោយអស្សុធារា ទ្រង់ព្រះកន្សែងថា “ នាយសារថីសម្លាប់កូនអញ ហើយមកវិញទទេ ” ! ទើបទ្រង់ព្រះបុច្ឆាចំពោះនាយសារថីថាៈ កូនខ្ញុំគថ្លង់ខ្វិនមែនឬ ? កាលអ្នកឯង កប់ក្នុងដីកូនខ្ញុំពិលាបដែរឬទេ ?

សារថីទូកថាៈ បពិត្រព្រះនាងម្ចាស់ ព្រះរាជបុត្រនោះមិនមែនគថ្លង់ខ្វិនខ្វង់ទេ
មានព្រះកាយពល រឹងប៉ឹង រហ័សរហួន ទាំងព្រះបន្ទលក៏ច្បាស់ក្បោះក្បាយ ប៉ុន្ដែទ្រង់ខ្លាចរាជ្យសម្បត្តិទេតើ ទើបបានជាធ្វើកិរិយាពុត ត្បុតច្រើនយ៉ាងនេះ បើព្រះនាងសព្វព្រះរាជហរទ័យក្នុងការឃើញព្រះរាជបុត្រ
ទូលព្រះបង្គំនឹងនាំទៅ
ឲ្យដល់ទី នោះ។
Ø
ព្រះបាទកាសិករាជទ្រង់ជ្រាបហើយទ្រង់ញ៉ាំងក្រុមគ្រប់តំណែង
ឲ្យចាត់ចែងរៀបចមដំណើរទៅកាន់សំណាក់ព្រះរាជបុត្រ ទ្រង់មាននាយសារថីជាមគ្គុទ្ទេសន៍បានស្តេចទៅដល់កន្លែងដែលព្រះតេមិយកុមារគង់
នៅ ។
ព្រះតេមិយទ្រង់ទតឃើញព្រះបិតាកំពុងស្ដេចមក ទ្រង់ក្រោកទទួលព្រះរាជដំណើរដោយបដិសណ្ឋារៈ ដ៏រួសរាយ ហើយស្ដេចព្រះបវររាជបិតាឲ្យគង់លើកម្រាលស្លឹកឈើ មិនមានរសប្រៃថា ៖ សូមព្រះអង្គសោយចុះ ព្រោះព្រអង្គជាភ្ញៀវរបស់អាត្មាភាព ដែលទើបមកដល់ថ្មី។

ព្រះរាជាថាៈ ខ្ញុំមិនបរិភោគស្លឹកនេះទេ ខ្ញុំបរិភោគតែបាយស្រូវសាលីលាយដោយសាច់ដ៏ស្អាត សេចក្ដី អស្ចារ្យកើតដល់ខ្ញុំ ព្រោះឃើញលោកនៅស្ងាត់តែម្នាក់ឯង បរិភោគភោជនបែបនេះសោះម្ដេចក៏មានសម្បុរ ស្រស់ដល់ម្ល៉េះ។
Ø
ព្រះតេមិយថាៈ
បពិត្រព្រះរាជា អាត្មាភាពម្នាក់ឯងសឹងលើកម្រាលស្លឹ្កក មិនមានសោកនឹងអារម្មណ៍ ដែលកន្លងហើយ មិនប្រាថ្នានូវអារម្មណ៍ដែលមិនទាន់មកដល់ បានជាសម្បុរអាត្មាភាពស្រស់ថ្លា ពួកជន ពាលតែងរីងស្ងួតដូចដើមបបុសដែលគេដកចោលហាលថ្ងៃ ព្រោះប្រាថ្នានួវអារម្មណ៍ដែលមិនទាន់មកដល់ ព្រោះសោកនូវអារម្មណ៍ដែលកន្លងទៅហើយ។
Ø
ព្រះរាជាថាៈ នែកូន ! ចូរនឹងឲ្យដល់បានូវពលដំរី ពលរថ ពលសេះ ពលថ្មើរជើង ពួកអ្នកកាន់គ្រឿង ក្រោះ ស្រីស្នំនិងវេសនដ្ឋានទាំងឡាយ ជាទីត្រេកអរ ចូរបាញុំាំកូនទាំងឡាយឲ្យកើតក្នុងស្រីទាំងនោះ ហើយ សឹមបួសវិញចុះ បាឯងជាក្មេងកម្លោះមានសក់ខ្មៅស្រិល ចូរសោយរាជ្យចុះ សេចក្ដីចម្រើននឹងមានដល់បា បានៅក្នុងព្រៃធ្វើអ្វី។
Ø
ព្រះតេមិយថាៈ មនុស្សកម្លោះគួរប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះថាបព្វជ្ជារបស់មនុស្សកម្លោះ ពួកឥសី សរសើរហើយ អាត្មាភាព នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ពុំត្រូវការដោយរាជសម្បត្តិទេ។ បពិត្រព្រះមាតាបិតា អាត្មាភាពឃើញគេនៅក្មេងៗ ទើបនឹងចេះនិយាយក៏សា្លប់ដែរ ឃើញកុមារីមានសម្បុរដូចមាសក៏សា្លប់ដែរ តើនរណាទុកចិត្តក្នុងជីវិតនោះថា “អាត្មាអញនៅក្មេងមិនទាន់ស្លាប់ទេ” ដូច្នោះបាន។ អាយុនៃកុមារក៏គង់តែ ថយតិចទៅៗ ព្រោះការកន្លងទៅនៃយប់និងថ្ងៃ កាលបើយប់និងថ្ងៃមិនកន្លងទៅទទេៗទេ សត្វលោកក៏ឈ្មោះ ត្រូវសត្រូវបៀតបៀនជានិច្ចផងត្រូវរួមរឹបជានិច្ចផង។ បើយ៉ាងនេះ តើព្រះអង្គរៀបអភិសេកអាត្មាភាពក្នុងរាជ ដូចម្ដេច ! របស់ដែលគេត្រូវត្បាញនឹងជារបស់នៅសល់តិចខាងមុខយ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយក៏ យ៉ាងនេះដែរ។ ផ្លូវទឹកដ៏ពេញ កាលហូរទៅមិនត្រលប់ថយក្រោវិញ យ៉ាងណាមិញអាយុរបស់មនុស្សទាំង ឡាយ កាលកន្លងទៅមិនត្រលប់វិញយ៉ាងនោះដែរ ។ ផ្លូវទឹកដ៏ពេញ នាំយកទៅនូវឈើទាំងឡាយក្បែរច្រាំង យ៉ាងណាមិញ ជរានិងមរណៈនាំសត្វទាំងអស់ទៅ ក៏យ៉ាងនោះដែរ។ ប្រយោជន៍អ្វីដោយទ្រព្យបើទ្រព្យតែង អស់ទៅ ប្រយោជន៍អ្វីដោយភរិយា បើភរិយាគង់តែនឹងស្លាប់ ប្រយោជន៍អ្វីដោយវ័យ បើវ័យត្រូវជរាគ្រប សង្កត់ជាពុំខាន។ ផ្លែឈើទាំងឡាយតែងមានភ័យអំពីការជ្រុះជានិច្ចយ៉ាងនោះដែរ។ ជនច្រើនគ្នា ពួកខ្លះដែរ គេឃើញនៅពេលព្រឹក តែគេមិនឃើញក្នុងពេលល្ងាច ពួកខ្លះដែលគេឃើញក្នុងពេលល្ងាច តែមិនឃើញក្នុង វេលាព្រឹក។
សេចក្ដីព្យាយាមក្នុងកុសល គេគួរធ្វើក្នុងថ្ងៃនេះឯង បុគ្គលណាអាចដឹងថា
“សេចក្ដីស្លាប់នឹងមានក្នុងថ្ងៃ ស្អែក” បើការបណ្ដោះបណ្ដៃអំពីសេចក្ដីស្លាប់ ដែលមានសេនាច្រើន នោះមិនមានដល់យើងសោះ។
ពួកចោរទាំងឡាយតែងប្រាថ្នាទ្រព្យ បពិត្រព្រះរាជា សូមព្រះអង្គមក សូមព្រះអង្គត្រឡប់ព្រះរាជហឬទ័យ អាត្មាភាពមិនត្រូវការដោយរាជសម្បត្តិទេ។
សម័យនោះព្រះបាទកាសិករាជនិងព្រះនាងចន្ទាទេវី ព្រមទាំងស្រីស្នំ ១ម៉ឺន ៦ពាន់នាក់ ហើយនិងពួករាជ បរិពារ មានអាមាត្រជាដើម ក៏សព្វព្រះរាជហឫទ័យ នឹងទ្រង់ព្រះផ្នួសដែរ។ ទើបទ្រង់ឲ្យចំហរទ្វារឃ្លាំងទាំងអស់ ថា “ជនណាប្រាថ្នាអ្វី ចូរយកចុះ” ហើយទៅទ្រង់ព្រះផ្នួសតាមព្រះរាជបុត្រ។ សូម្បីអ្នកផ្សារក៏ចំហទ្វាផ្សារ ទៅ បួសតាមព្រះអង្គដែរ នៅពេញៗ អាស្រម ដែលព្រះឥន្ទនិម្មិតថ្វាយចម្ងាយមួយជ្រុងៗ បីយោជន៍។ បានសម្រេចនូវសមាបត្តិ ៨ និងអភិញ្ញា៥ទាំងអស់គ្នា។
គ្រានោះសេ្ដចសាមន្ដរាជទាំងឡាយ បានឮថាព្រះបាទកាសិករាជទៅទ្រង់ព្រះផ្នួសហើយ ក៏មកបន្ដគ្នា ចំនួន ៣ប្រទេស ដើម្បីប្រជែងយករាជសម្បត្តិក្នុងនគរពារាណសី ហើយប្រែព្រះទ័យទៅទ្រង់ព្រះផ្នួសទាំងអស់ ទៀត ក៏បានសម្រេចនូវសមាបត្តិដូចគ្នាដែរ។ ពួកដំរី ពួកសេះ ក្លាយជាដំរីព្រៃ សេះព្រៃអស់ដោយមានសេចក្ដី សោមនស្សនឹងម្ចាស់ខ្លួនទ្រង់ព្រះផ្នួស លុះស្លាប់ទៅបានទៅកើតជាទេវតានៅធក្កាមាវចរសួគ៌។ ឯតាបសនិង តាបសិនី មានព្រះពោធិសត្វជាប្រធានឋិតនៅដល់ជិវិតបរិយោសានបានទៅកើតក្នុងព្រហ្មលោកគ្រប់ៗ ព្រះអង្គហោង។
សម្ដេចព្រះបរមសាស្ដាទ្រង់នាំព្រះធម៌ទេសនានេះ មកសំដែងហើយ ទ្រង់ប្រជុំជាតកថាៈ ទេវតារក្សា ស្វេតច្ឆត្រក្នុងគ្រានោះ គឺជានាងឧប្បលវណ្ណាថេរី នាយសារថី គឺជាសារីបុត្តត្ថេរ ព្រះឥន្ទគឺជាអនុរុទ្ធត្ថេរ ព្រះមាតាបិតាទាំងឡាយគឺជាព្រះមហារាជត្រកូល បរិស័ទទាំងឡាយ គឺជាពុទ្ធបរិស័ទក្នុងគា្រឥឡូវនេះ ឯបណ្ឌិតដែលពុតធ្វើជាគគឺជាអង្គអញតថាគតជាសម្មាសម្ពុទ្ធនេះហោង។
0 comments:
Post a Comment