Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង តេមិយ (អត្ថន័យ)

ជំពូកទី២:  អត្ថន័យ
​            ១. ប្រធានរឿង

                        រឿងតេមិយ បង្ហាញពីព្រះពោធិសត្វ បំពេញនេក្ខកម្មបារមី គឺការសាងផ្នួស។
         
២. មូលបញ្ហារឿង

                        បញ្ហាចោទ និងដំណោះស្រាយ


                        ទី១៖ បញ្ហាធ្វើទណ្ឌកម្មចោរ

                        -រឿង  ឬអ្នកនិពន្ធ បានលើកយករឿងចោរ៤នាក់មកធ្វើ  ជាប្រធាននៃរឿងនឿយណាយមិន
ចង់គ្រងរាជ្យជាស្តេចផែនដី ហើយប្រាថ្នាលះបង់សម្បត្តិជាក្សត្ររបស់តេមិយដើម្បីយាងចូលព្រៃបួសជាឥសី។
            រឿងចោរនេះមាន៤នាក់៖
  ចោរមា្នក់ត្រូវវាយដោយរំពាត់១ពាន់ខ្វាប់,   ចោរម្នាក់ចងដោយច្រវាក់ដាក់     ​​ក្នុងពន្ធធនាគារ,   ចោរម្នាក់ត្រូវចាក់សម្លាប់ដោយលំពែង,    ចោរម្នាក់ទៀតត្រូវដោតឆ្កាងអណ្តោត    គឺដែក ស្រួច។
            ពោធិសត្វឃើញព្រឹត្តិការណ៍បែបនេះ
   ក៏ស្លុតសា្មរតីភិតភ័យពន់ប្រមាណ  ហើយទ្រង់ពិចារណា ថា៖       “ អាត្មាអញមកពីណា មកនៅក្រោមស្វេតច្ឆត្រនេះ ”
            “មកពីឋានតាវត្តឹង្សមកនៅទីនេះ មកពីនរកទៅកាន់ឋានតាវ
ត្តឹង្ស  ទៅពីកន្លែងនេះទៅនរក ព្រោះធ្លាប់   ជាស្តេចសោយរាជ្យនៅនគរនេះអស់  ២០ឆ្នាំ   ដោយទោសនៃការសោយរាជ្យបាន   ជានៅរងទុក្ខឧស្សុទនរក ៨ម៉ឺនឆ្នាំ ។ “
            ដូចនេះបញ្ហាធ្វើទណ្ឌកម្មចោរដោយខ្លាចភ័ន្តច្រឡំត្រូវជាខុសល្អជាអាក្រក់,ទោស…ទាំងអស់នេះហើយ
ដែលធ្វើឲ្យពោធិសត្វតក់ស្លត់ភ័យខ្លាចចំពោះខ្លួនឯងខ្លាចនូវអំណោយទ្រព្យសម្បត្តិហើយនឿយណាយទៅជាមធ្យោបាយធ្វើ     ថ្លង់  ​ ខ្វិនខ្វង់ដើម្បីរំដោះខ្លួនចេញពីរាជសម្បត្តិ  ​​  ដែលទ្រង់យល់ថា  ​ជាចំណង   ជាទោស ជាគ្រឿង សៅហ្មង ជាមន្ទិលអាចទាញព្រះអង្គធ្លាក់ចុះឋាននរករងខ្ទុះឈាមនោះ ។
                        ទី២ ៖  សកម្មភាព និងលក្ខណៈរបស់តេមិយ
            កាលបើពិចារណាឃើញបុព្វហេតុនៃទោសកំហុសយ៉ាងនេះ
    ទើបតេមិយទទួលស្តាប់នូវសម្លេង  នៃ នាងទេពធីតាដែលជាសម្លេងវិចារណញ្ញាណ សម្លេងសុនិច្ឆ័យ   សម្លេងនៃមនសិការដោយធ្វើ  ឧបាយ


 ឈឹម សុមន៍ សង្ខេបទសជាតក ព.ស២៥០២ ទំព័រ៥ជាថ្លង់  ជាខ្វិនខ្វង់    លែងនិយាយស្តី ទោះបីព្រះបវរបិតាខិតខំប្រើមធ្យោបាយបន្លាចបំភ័យ  យ៉ាងណាក៏ដោយ ក៏ព្រះរាជកុមារនៅតែខិតខំរក្សា អាកប្បកិរិយា ជំហរស្មារតីរបស់ខ្លួនមិនតបឆ្លើយមិនព្រមនិយាយស្តី ធ្វើទាល់ តែព្រះមហាក្សត្របិតា ទាល់តម្រិះខ្ញាល់ប្រើរាជអាមាត្យនាំយកទៅជីកដីកប់ទាំងរស់ ។
                        សកម្មភាព និងលក្ខណៈរឹងប៉ឹងតាំងស្មារតីស៊ប់គ្មានប្រែប្រួលក្នុងឧត្តមគតិ   ក្នុងគោលបំណង ត្រូវរបស់ខ្លួនបែបនេះ  ដែលធ្វើឲ្យព្រះតេមិយ ឆ្លងផុតពីទោសច្រឡំ   ទោសអគតិ   អយុត្តិធម៌ឬ ចាកអំពើបាប គ្រោតគ្រាតបាន ។

                        ទី៣ ៖  បញ្ហានេក្ខម្មបាមី
            នេក្ខម្មបាមីឬការបួសជាមធ្យោបាយរំដោះខ្លួនឲ្យផុតអំពីកងកង្វល់ទុក្ខទោសក្នុងជីវភាពជាក្សត្រជាអ្នកកាន់អំនាច ជាអ្នកធ្វើទោសទណ្ឌគេ ជាមនុស្សស្រលាញ់ទ្រព្យសម្បត្តិ…។

                        តាមដំណើររឿង កំហុសនៃព្រះបាទកាសិករាជ ជាបិតាមានដល់ទៅ
ពីរលើកស្ទួនៗគ្នា គឺ
                        -លើកទីមួយធ្វើទោសចោរ
បួននាក់នៅ   ចំពោះមុខកូនធ្វើកូនភ័យខ្លាចស្អប់ខ្ពើមអំណាចបែប នេះយ៉ាងខ្លាំង ។
                        -លើកទីពីរ ធ្វើមធ្យោបាយ ដោយប្រើអំពើទណ្ឌកម្មបន្លាចបំបាក់ស្មារតីដោយពិសោធន៍ហេតុ
 ដប់ប្រាំមួយប្រការ ។
                        រហូតដល់ប្រើនាយសុនន្ទសារថីឲ្យចាប់ចងយកទៅកប់ទាំងរស់
​។ ទាំងនេះ គឺជាអំពើដែលរាជ កុមារឃើញផ្ទាល់នឹងព្រះនេត្រដែលសឲ្យឃើញកំហុសច្រើនឥតគណនារបស់ស្តេចបិតាដែលខ្លួនត្រូវតែខ្លាចគេចចេញកុំទៅស្នងរាជ្យ ដើម្បីកុំឲ្យដើរតាមកំហុសបែបនេះទៀត។ដូច្នោះមានតែការបួសទេ គឺចាក ភាពជា គ្រហស្ថ​ដើម្បីចូលព្រៃបួស ជាសមណៈឥសីលះបង់ នូវអំណាចទ្រព្យសម្បត្តិជាចំណងច្រើនប្រការ​ ។
                        សរុបសេចក្តី ការបួស គឺជាការផ្តាច់ឫសគល់នៃលោភៈ  ទោសៈ  មោហៈ និងអវិជ្ជាដើម្បីស្វែង
រកបរមសុខ  មានមោក្សៈ  ជាការត្រាស់ដឹងនូវសព្វញ្ញុតញ្ញាណ ជាទីអវសាន។ នៅក្នុងរឿងនេះបានបង្ហាញឲ្យ ឃើញថារឿងទូទៅក្នុងពុទ្ធនិយមសុទ្ធតែបានបង្ហាញថាព្រះពោធិសត្វលះបង់រាជសម្បត្តិដើម្បីយាងទៅបួស ។ ដូចនេះរាជសម្បត្តិជាឧបសគ្គ   ជាចំណងយ៉ាងមាំសម្រាប់ភ្ជាប់ពោធិសត្វនេះឯង ។  បើ ជាមនុស្សសាមញ្ញ   គឺ សម្បត្តិទ្រព្យ កេរ្តិ៍អាករនេះឯងដែលជាចំណង ។   ផ្តាច់ពារហិទ្រព្យនេះបានទើបរំដោះចិត្តគំនិតឲ្យផុតពី  កាម តណ្ហា រាគៈ កិលេស កម្មអាក្រក់ អកុសលកម្មបាន ។
                        ទី៤ ៖
 លក្ខណៈ   និងសកម្មភាពរបស់ព្រះបាទកាសិករាជ និងនាងចន្ទាទេវី
                       
 ព្រះបាទកាសិករាជ ជាក្សត្រស្រលាញ់បុត្រ     ប៉ុន្តែមិនខ្លាចប្រើគ្រប់មធ្យោបាយ អាក្រក់ដើម្បី អូសទាញបុត្រឲ្យ   លុះក្នុងគន្លងគោលបំណងរបស់ព្រះអង្គបានឡើយ  ។   នេះក៏ ព្រោះអ្វី ?   គឺព្រោះអកុសល កម្មរបស់លោកជាផ្លូវ ជាមធ្យោបាយពុំត្រូវ ពុំល្អនេះឯង ។ ឯនាងចន្ទាទេវីជាមាតាគឺចេះថ្នាក់ថ្នមបុត្រ       ប៉ុន្តែ អូសទាញមក  ក្នុងគោលបំណងរបស់ព្រះរាជស្វាមីពុំបានសម្រេច         ព្រោះចិត្តគំនិតមធ្យោបាយដើរខុសគ្នា (មួយត្រជាក់ មួយក្តៅចូលគ្នាពុំកើត)។ ប៉ុន្តែទឹកចិត្តប៉ងប្រាថ្នាឲ្យព្រះរាជបុត្រលះបង់ឧត្តមគតិការបួសមកឡើង គ្រងរាជ្យ ជាក្សត្រ សុទ្ធតែខុសពីសច្ចាអធិដ្ឋានរបស់ព្រះតេមិយទាំងអស់ ។
            ដូច្នោះមធ្យោបាយរបស់ក្សត្រទាំងពីរអង្គ
ជាព្រះបវរបិតាមាតាត្រូវខកខានបរាជ័យ ជាអសារបង់ ។
           
៣. ឧត្តម​គតិ​រឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
            គ្រប់​អក្សរសិល្ប៍​ទាំង​អស់ សុទ្ធតែ​មាន​តម្លៃ​អប់រំ​ជានិច្ចមិនថាអក្សរសិល្ប៍បុរាណ ឬអក្សរសិល្ប៍ទំនើប​ ឡើយ  ។       យ៉ាងណាមិញរឿង​តេមិយជាតក ក៍​បានលើក​យក​ទស្សនៈ​នៃ​ការ​អប់រំ  មក​ពន្យល់  ឲ្យអ្នក​អាន អ្នក​ទស្សនា​ស្គាល់និង​យល់​អំពី​ចលនា​ពុទ្ធ​និយម។ តេមិយ​ជាតក ជា​រឿង​ពុទ្ធនិយមដែល​និយាយ​ពី​ការ​សាង​បារមី ដោយ​ការបួសដើម្បី​បាន​ត្រាស់​ដឹង​ និង​បាន​បង្ហាញ​អំពី​តម្លៃ​អប់រំដែល​មាន​លក្ខណៈល្អ​ជា​ច្រើន ។                                                                             ​            ឆ្លង​តាម​ការ​វិភាគ​ទៅលើ ប្រធាន​រឿង​និង​មូល​បញ្ហា​រឿង​  ធ្វើ​ឲ្យ​យើង​យល់​អំពី​គំនិត​សំខាន់​ៗ និង​តម្លៃ​អប់រំ​ជា​ច្រើន​ដូច​ជា                                                                                                                           ​​​​​​​​​​​​​​​​​​​​​​​​​​
                       
-អប់រំ​មនុស្ស​ឲ្យ​ជឿ​លើ​កម្មផល                                                                                        ​                   អ្នក​ណា​ធ្វើ​ល្អបាន​ល្អ   ធ្វើ​អាក្រក់​បាន​អាក្រក់​  កម្ម​ស​ឲ្យ​ផល​ស    កម្ម​ខ្មៅ​ឲ្យ​ផល​ខ្មៅ​ បានន័យ​ថា​រាល់ទង្វើ​ទាំង​អស់  កាលណា​យើង​ប្រព្រឹត្តិ​តែ​អំពើ​ល្អ  នោះអំពើ​ល្អ​នឹង​តប​ស្នង​យើង​វិញ  ប៉ុន្តែ​បើយើង​ប្រព្រឹត្តិ​អាក្រក់​នោះអំពើអាក្រក់​នឹង​បៀតបៀន​យើងវិញ ។ តួយ៉ាងដូចជាក្នុងរឿងបានបញ្ជាក់ថាព្រះ ពោធិសត្វធ្លាប់ ជាស្ដេចសោយរាជ្យ អស់រយៈ
ពេលម្ភៃឆ្នាំ ​ ដោយសារទោសនៃសោយរាជ្យបានធ្វើឲ្យព្រះ អង្គរងទុក្ខក្នុងឧស្សុទ នរកអស់៨ម៉ឺនឆ្នាំ។សរបញ្ជាក់ឲ្យឃើញថាកាលពីព្រះពោធិសត្វសោយរាជ្យបានប្រព្រឹត្តិខុសធ្វើឲ្យមានកម្មពារ រហូតជាប់ក្នុងនរកអស់ប្រាំបីម៉ឺនឆ្នាំ។
          -អប់រំកុំឲ្យលោភលន់ នឹងទ្រព្យសម្បត្តិបុណ្យសក្ដិ ផលអាក្រក់ពីការចង់មាន ចង់បានហួសព្រំដែនហួស
ពីសមត្ថភាពរបស់ខ្លួន   ជួនកាលទ្រព្យសម្បត្តិបែជានាំទុក្ខវេទនាដល់យើងទៅវិញដូចជាព្រះ ពោធិសត្វ នៅ ក្នុងរឿងតេមិយព្រះអង្គមិនចង់បានអ្វីឡើយ ទាំងទ្រព្យសម្បត្តិ   ទាំងការឡើងសោយរាជ្យ ព្រោះព្រះអង្គខ្លាចរង ទុក្ខវេទនាទទួលផលបាបពីវត្ថុទាំងនោះទើបព្រះអង្គ  ធ្វើគ  ធ្វើថ្លង់  ធ្វើខ្វិនដើម្បីគេចពីការឡើសោយ រាជ្យ។
          -ត្រូវមានភក្ដីភាព និងការដឹងគុណ
​                        សេចក្ដីស្មោះត្រង់  នឹងគ្នាធ្វើឲ្យមនុស្សទទួលបានសេចក្ដីសុខរាប់អានដោយភាពជឿជាក់ដែល
ជាសេចក្ដីប្រសើរបំផុតរបស់មនុស្ស  ។   ព្រះពោធិសត្វបានមានព្រះបន្ទូលទៅកាន់នាយសារថីអំពីបុគ្គលណា មិនទ្រុស្តមិត្ដ  គឺបុគ្គលនោះតែងទទួលផលល្អ​  មានកិត្ដិសព្ទ    មានអ្នកចាំជួយជានិច្ចមិនមាន បុគ្គលណាអាច គ្របសង្កត់បានឡើយ គឺដោយសារ តែភាព ស្មោះត្រង់ របស់ខ្លួន។   
           ការដឹងគុណរាល់បុគ្គលម្នាក់ៗត្រូវមានភាពកតញ្ញូចំពោះឪពុកម្តាយ បងប្អូន
ឬក៏អ្នកដែលធើ្វគុណមក លើយើងដូចជាព្រះពោធិសត្វមានបន្ទូលថា«បុគ្គលអង្គុយឬដេកក្រោមម្លប់ឈើណាមិនគប្បីកាប់មែកឈើនោះទេ។»
         ​           -អប់រំឲ្យមនុស្សខ្លាចអំពើបាបសាង
   នូវអំពើកុសលដូចការសាងផ្នួស ដើម្បីសន្សំកុសលស្វែងរក សេចក្តីសុខឲ្យខ្លួនដោយមិនប្រកាន់ភ្ជាប់នូវកិលេសទាំងឡាយ
           
៤. បញ្ហាទំនាស់
            រឿងតេមិយជាតក អ្នកនិពន្ធបានបង្កើតបញ្ហាទំនាស់រវាងតួអង្គ
 និងតួអង្គគឺ
                        ក. ព្រះបាទកាសិករាជជាមួយព្រះតេមិយ
                                    +រឿងទំនាស់

                                    ព្រះបាទកាសិករាជ ចង់ឲ្យព្រះតេមិយសោយរាជ្យសម្បត្តិទៅថ្ងៃអនាគត ។
                                    +ដំណោះស្រាយ
                                    តេមិយមិនចង់សោយរាជ្យធ្វើជា ខ្វិន ថ្លង់  គ  ដើម្បីជៀសផុតពីការសោយរាជ្យសម្បត្តិ ហើយព្រះអង្គបំពេញបារមីដោយការសាងផ្នួស ។
           
                 ឧទាហរណ៍ព្រះពោធិសត្វព្រះសណ្តាប់សេចក្តីវិនិច្ឆ័យ……....ខ្លាចក្រែងជៀសវាងការសោយ រាជ្យ ពុំរួច ។
                        ខ.  ព្រះបាទកាសិករាជជាមួយពួកព្រាហ្មណ៍
                                    + រឿងទំនាស់
                                    ការទស្សន៍ទាយរបស់ព្រាហ្មណ៍
   ពីជោគវាសនារបស់ព្រះតេមិយថា   ជាកុមារប្រកប ដោយធញ្ញបុញ្ញគ្មានសេចក្តីអន្តរាយ   មានសមត្ថភាពអាចគ្រប់គ្រងមហាទ្វីបទាំងបួន  មានទ្វីបតូចពីរពាន់ជា បរិវារផង ។  ដោយការទស្សន៍ទាយរបស់ព្រាហ្មណ៍នេះមិនដូចអ្វីដែលបាននិយាយធ្វើឲ្យព្រះរាជាខ្ញាល់ ហើយនៅពេលពិសោធន៍ដប់ប្រាំមួយប្រការហើយព្រះបាទកាសិករាជឲ្យព្រាហ្មណ៍ទស្សន៍ទាយម្តងទៀត ប៉ុន្តែបែជា ព្រាហ្មណ៍ពោលពាក្យកុហក  បំផ្លើសនូវអ្វីដែលខ្លួនបានទស្សន៍ទាយឃើញថា  ព្រះតេមិយជាមនុស្សចង្រៃទៅ វិញ ។
                                    +ដំណោះស្រាយ
                                   
     ពួកព្រាហ្មណ៍ឲ្យយកព្រះតេមិយទៅជីកកប់សម្លាប់ចោល​នៅឯព្រៃខ្មោច ។
 
                   ឧទាហរណ៍ កាលបើព្រះរាជកុមារគង់នៅក្នុងព្រះរាជដំណាក់……....ព្រះរាជាទ្រង់អនុម័តតាមសម្តី ព្រាហ្មណ៍ ។​
                        គ. ព្រះរាជាជាមួយព្រះនាងចន្ទាទេវី
                                    +រឿងទំនាស់
                                   
     ព្រះនាងចន្ទាបានសុំព្រះរាជាអនុញ្ញាតឲ្យបុត្រព្រះនាងសោយរាជ្យរហូតដល់ ព្រះរាជាព្រម គឺចាប់សុំពី ប្រាំពីរឆ្នាំ ប្រាំពីរខែ ថ្ងៃប្រាំបី ព្រះអង្គមិនព្រម   លុះប្រាំពីរថ្ងៃទើបព្រះអង្គព្រម ។
                                    +ដំណោះស្រាយ
                                   
      ម្រប់ប្រាំពីរថ្ងៃ  ព្រះរាជាកាសិករាជ ត្រាស់បញ្ជាឲ្យនាយសារថី ទឹមរទេះរថនាំព្រះ ពោធិសត្វទៅកប់សម្លាប់ចោល ។
                        ឧទាហរណ៍ ព្រះនាងចន្ទាជាព្រះរាជមាតា…នាំពោធិសត្វទៅកប់សម្លាប់ចោល។
                        ឃ. ព្រះពោធិសត្វជាមួយនាយសារថី
                                    +រឿងទំនាស់
                                   
       នាយសារថី កាប់រណ្តៅរាងបួនជ្រុងបម្រុងនឹងកប់ព្រះពោធិសត្វសម្លាប់ចោល។
                                    +ដំណោះស្រាយ
                                   
      ព្រះពោធិសត្វបាននិយា​យណែនាំនាយសារថី   ឲ្យធ្វើអំពើល្អ  កសាងអំពើកុសល កម្ម ជៀសវាងអកុសលកម្ម ។
                        ឧទាហរណ៍ មិនបានទេនាយសារថី!អ្នកឯងចូរប្រគល់រថ………..ពួកឥសីសរសើរ ហើយ…។

            ៥. វិភាគតួអង្គ
                        +ព្រះបាទកាសិករាជ
                                   
គុណសម្បត្តិ
                                    -ព្រះរាជាដែលស្រលាញ់ព្រះនគរ
                                   
 ឧទាហរណ៍   ក្នុងរឿងតេមិយត្រង់ព្រះបាទកាសិករាជប្រាថ្នាសុំបុត្រដើម្បីឡើងសោយ រាជ្យសម្បត្តិជំនួសព្រះអង្គនៅថ្ងៃក្រោយ ។
                                    -មានចិត្តតស៊ូ

                                     
ឧទាហរណ៍ត្រង់ព្រះបាទកាសិករាជរកវិធីជាច្រើនធ្វើយ៉ាងណាឲ្យបុត្ររួចពីពិការភាព អស់រយៈពេលជាច្រើនឆ្នាំ ។
                                    -មានចិត្តជ្រះថ្លាក្នុងការសាងផ្នួស
      
                                   
ឧទាហរណ៍ ត្រង់ព្រះបាទកាសិករាជលះបង់ទ្រព្យ សម្បត្តិ និងរាជបាល្ល័ង្កជាទីស្រលាញ់ ចោលទៅសាងផ្នួស ។
                                    -ស្រលាញ់ព្រះមហេសីនិងបុត្រ
 
                                   
ឧទាហរណ៍    ​​​ ​   ព្រះនាងចន្ទាទេវីសុំព្រះបាទកាសិករាជ ពន្យាពេលនាំព្រះរាជបុត្រទៅ
សម្លាប់ចោល ហើយព្រះអង្គក៏យល់ព្រមតាមសំនូមពររបស់ព្រះនាងនេះបញ្ជាក់ឲ្យឃើញថាព្រះអង្គស្រលាញ់ មហេសី និងបុត្រជាខ្លាំង ។
                                    -មិនអត្តនោម័ត
( ស្រលាញ់លទ្ធិប្រជាធិបតេយ្យ )
                                   
ឧទាហរណ៍       ពេលដែលដឹងថា បុត្រជាកាឡកណ្ណី ព្រះអង្គក៏បានសួរយោបល់របស់ ពួកព្រាហ្មណ៍ ។
                                    -បែងចែកសេចក្តីល្អនិងអាក្រក់បានច្បាស់លាស់
 
                                   
ឧទាហរណ៍     ត្រង់ព្រះអង្គបានកាត់ ទោសចោរបួននាក់ ដែលបានធ្វើអំពើអាក្រក់ ។
                                   
គុណវិបត្តិ
                                    -ជាមនុស្សចិត្តដាច់
 
                                   
ឧទាហរណ៍      ត្រង់ព្រះអង្គសុខចិត្តយកសាច់ឈាមបង្កើតរបស់ខ្លួន ទៅសម្លាប់ចោល ទាំងរស់ ។
                                    -មិនចេះគិតវែងឆ្ងាយ និងធ្វើកំហុសជាច្រើន
 
                                     
ឧទាហរណ៍     ​​​   ព្រះអង្គធ្វើឲ្យកុមារតេមិយ ភិតភ័យនៅពេលព្រះអង្គនាំរាជកុមារទៅ មើល ការសម្លាប់ចោរ និងរកឧបាយកលទាំងដប់ប្រាំមួយប្រការ។
                                    -ឆាប់ជឿពាក្យស
ម្តីពួកព្រាហ្មណ៏
                                   
ឧទាហរណ៍       គ្រាន់តែពួកព្រាហ្មណ៍ថាកូនជាមនុស្សចង្រៃ    ក៏គិតថាកូនជាមនុស្ស ចង្រៃដែរ ។
                                    -ជាមនុស្សមានល្បិចកិចកលច្រើន

                                   
ឧទាហរណ៍         ​​ព្រះបាទកាសិករាជបានរកឧបាយកលអស់រយៈពេលដប់ប្រាំមួយឆ្នាំ ដើម្បី ពិសោធន៍បុត្ររបស់ខ្លួន ។
                       
+ព្រះនាងចន្ទា
                                    គុណសម្បត្តិ
                                    -ជាមនុស្សដែលគោរពនិងស្រលាញ់ប្ដី, ជាភរិយាដ៏ល្អ
  
                                     
ឧទាហរណ៍    ​ត្រង់ព្រះនាងសុខ ចិត្ត ធ្វើតាមប្តីគ្រប់យ៉ាង និងគោរពតាមប្តីដោយយក កូនរបស់ខ្លួនទៅសម្លាប់ចោល ។
                                    -ជាម្តាយដ៏ល្អស្រលាញ់កូន
 
                                   
ឧទាហរណ៍  ព្រះនាងបានសុំបុត្រឲ្យឡើងសោយរាជ្យបន្ត ពីព្រះបាទកាសិករាជ ។
                                    -ចេះគិតវែងឆ្ងាយ

                                   
ឧទាហរណ៍  ព្រះនាងដឹងថាព្រះរាជកុមារធ្វើគ ថ្លង់ ខ្វិនក៏បានសុំអង្វរព្រះរាជបុត្រឈប់ ធ្វើដូច្នោះទៀត ។
 ​​​​​​​​​​​​                                  
គុណវិបត្តិ
                                    -មានគំនិតលោភលន់ចង់ឲ្យកូនខ្លួនឯងសោយរាជ្យ
   
                                   
ឧទាហរណ៍     ព្រះនាងស្រលាញ់ រាជ សម្បត្តិទោះបីជាដឹងថា ព្រះរាជបុត្រសោយរាជ្យ បានតែរយៈពេលប្រាំពីរថ្ងៃក៏ដោយ   ក៏ព្រះនាងយល់ព្រមដែរ ។
                                    -មានចិត្តគំនិតទន់ជ្រាយ
 
                                   
ឧទាហរណ៍ ​  ព្រះនាងបានយំអង្វរព្រះតេមិយឲ្យឈប់ធ្វើ   គ ថ្លង់ ខ្វិន ដោយមិនរកវិធី ដោះស្រាយអ្វីឡើយ ។
                                    -មិនចេះដោះស្រាយទុក្ខ
   
                                    ​
ឧទាហរណ៍ ព្រះនាងមិនរកវិធីដោះស្រាយបញ្ហាដែលនៅចំពោះមុខគិតតែពីការឡើង សោយរាជ្យបណ្តោយឲ្យស្វាមីយកកូនទៅសម្លាប់ចោល ។
                                    -មិន
ចេះគិតវែងឆ្ងាយ 
                                   
ឧទាហរណ៍ ឲ្យតែបានកូនសោយរាជ្យទោះបីជាកូនថ្លង់ គ  ខ្វិន ក៏ដោយ ។
                       
+ព្រះតេមិយ
                                    គុណសម្បត្តិ
                                    -មានចិត្តតស៊ូព្យាយាមក្នុងជីវិត
   
                                   
ឧទាហរណ៍     ត្រង់ព្រះតេមិយបានតស៊ូអស់រយៈពេល ដប់ប្រាំមួយឆ្នាំ ដែលរងនូវការ ពិសោធន៍របស់ព្រះបិតាខ្លួន ។
                                    -ចេះសន្សំបុណ្យកុសល
     
                                    ​​
ឧទាហរណ៍    ព្រះអង្គបានសន្សំកុសលតាំងតែពីតូចរហូត ដល់ធំពេញវ័យ ដោយមិន បរិភោគអាហារគ្រប់បែបយ៉ាង ។
                                    -មានចិត្តស្លូតបូត

                                   
ឧទាហរណ៍      មិនធ្វើបាបមនុស្សទន់ខ្សោយ​  ដូចជានាយសារថី  ដែលមិនបានដឹងពី មូលហេតុច្បាស់លាស់យកព្រះអង្គមកសម្លាប់ចោលកណ្តាលព្រៃទាំងរស់ ។
                                    -មានចិត្តស្មោះត្រង់
 
                                   
ឧទាហរណ៍   ព្រះអង្គបានរៀបរាប់ពីមូលហេតុដែលព្រះអង្គធ្វើ គ ថ្លង់ ខ្វិន និងប្រាប់ពី ជាតិមុនរបស់ព្រះអង្គទៅនាយសារថី ។
                                    -មានសម្មាធិធម្មចរិយខ្ពស់
 
                                   
ឧទាហរណ៍ ព្រះអង្គមានការតាំងចិត្តខ្ពស់ទោះបីជាព្រះបិតារបស់ ខ្លួនប្រើវិធីពិសោធន៍ យ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនធ្វើតាមព្រះបិតាឡើយ ។
                                    -មានចិត្តស្មោះសក្នុងការសាងផ្នួស
  
                                     
ឧទាហរណ៍      ព្រះអង្គបានសាងផ្នួសដោយលះបង់ ទ្រព្យសម្បត្តិ  រាជបាល្ល័ង្កព្រះបិតា ព្រះមាតារបស់ខ្លួន
                                    -ចេះជួយអ្នកដទៃឲ្យរួចផុតពីសេចក្តីបាប
   ​
                                     
ឧទាហរណ៍     ព្រះអង្គបានពន្យល់ណែនាំនាយសារថីកុំឲ្យសម្លាប់ព្រះអង្គឲ្យមកសាង បុណ្យកុសលវិញ  លះបង់ចោលនូវអំពើអាក្រក់  ហើយពេលនោះ នាយសារថីយល់ព្រមធ្វើតាមព្រះអង្គ ។
                                    -ស្រលាញ់សេចក្ដីល្អសាងអំពើល្អដោយសាងផ្នួស
    
                                   
ឧទាហរណ៍ ព្រះអង្គបានពន្យល់ណែនាំព្រះមាតាបិតានិងប្រជានុរាស្ត្ររបស់ខ្លួនឲ្យចេះ ធ្វើអំពើល្អលះបង់អំពើអាក្រក់ដោយការសាងផ្នួស ។
                                    -មិនលោភលន់ទ្រព្យសម្បត្តិ

                                   
ឧទាហរណ៍       ព្រះអង្គមិនចង់បានទ្រព្យសម្បត្តិ រាជបាល្ល័ង្ក   និងអ្វីៗគ្រប់យ៉ាងឡើយ គឺចង់តែសន្សំបុណ្យកុសលសោយការសាងផ្នួសប៉ុណ្ណោះ  ។
           
                        -ជាមនុស្សមានបា្រជ្ញាវាងវៃ
                                   
ឧទាហរណ៍    ​ ពេលព្រះអង្គមានព្រះជន្ម១ខែបានឃើញការកាត់ចោរ៤នាក់ក៏ព្រះអង្គ សម្រេចចិត្តធ្វើគ ថ្លង់ ខ្វិនដើម្បីសន្សំកុសល ។
                                   
គុណវិបត្តិ
                                    -មិនស្រលាញ់ញាតិមិត្តក្រុមគ្រួសារឪពុកម្តាយ

                                   
ឧទាហរណ៍ ​​ ត្រង់កន្លែងព្រះអង្គលះបង់គ្រួសារទៅសាងផ្នួស  ​​ដោយមិនខ្វល់ពីសុខទុក្ខ របស់ឪពុកម្តាយ ។
                                    -ជាមនុស្សគិតតែពីប្រយោជន៏ខ្លួនឯង(អាត្មានិយម)

                                   
ឧទាហរណ៍    ព្រះអង្គគិតតែពី ការជៀសវាងបាបកម្ម  ដែលកើតពីជាតិមុនដោយមិន ទទួលខុសត្រូវនូវរាជ្យសម្បត្តិដែលជាបុត្រមួយអង្គគត់ នៃនគរពារាណសី  ។
                                    -ជាមនុស្សមានល្បិចកល

                                   
ឧទាហរណ៍ព្រះអង្គបានក្លែងបន្លំធ្វើគ ថ្លង់ ខ្វិនចំពោះ មាតាបិតាខ្លួនបង្កើត ។
                                    -រត់ចោលបញ្ហា

                                     
ឧទាហរណ៍  ​ ព្រះមាតាបិតារបស់ព្រះអង្គដឹងពីការពិតហើយចង់  ឲ្យបុត្រឡើងសោយ រាជ្យ ប៉ុន្តែព្រះរាជបុត្រពុំព្រមទទួលលើភារកិច្ចអស់ទាំងនោះ គឺព្រះអង្គមិនព្រម សោយរាជ្យ ជាដាច់ខាត ។
                                    -មិនចេះដោះស្រាយបញ្ហាដែលកើតឡើងចំពោះមុខ

                                   
ឧទាហរណ៍       ​​​​  ​  ពេលដែលព្រះបិតារបស់ព្រះអង្គត្រូវការទ្រង់យ៉ាងខ្លាំងទ្រង់   បែរជា បដិសេធ គឺទៅសាងផ្នួសទៅវិញ ។
                       
+នាយសារថី
                                    គុណសម្បត្តិ
                                    -ជាមនុស្សស្មោះត្រង់ចំពោះព្រះរាជា

                                   
ឧទាហរណ៍ត្រង់នាយសារថីទទួលបញ្ជាពីព្រះរាជាឲ្យនាំព្រះតេមិយទៅសម្លាប់ចោល។
                                    -គោរពតាមពាក្យសំដី តាមតួនាទីរបស់ខ្លួន

                                   
ឧទាហរណ៍  ​​​    នាយសារថីមានតួនាទី និងគោរពតាមបញ្ជារបស់ព្រះរាជាឲ្យនាំកុមារ តេមិយទៅសម្លាប់ចោលនៅក្នុងព្រៃទាំងរស់  ដោយមិនហ៊ានល្មើសបញ្ជាឡើយ  ។
                                    -រីករាយនឹងសេចក្តីល្អបរិសុទ្ធ

                                     
ឧទាហរណ៍   ​ ​ពេលដែលបានស្តាប់ការទូន្មានរបស់ តេមិយ ហើយនាយសារថីក៏បាន លះបង់អំពើអាក្រក់ទៅសាងផ្នួសដោយចិត្តបរិសុទ្ធវិញ  ។
                                   
គុណវិបត្តិ
                                    -ជាមនុស្សមិនសួរហេតុផល

                                     
ឧទាហរណ៍ ពេលដែលស្តេចបញ្ជាឲ្យយកកូនបង្កើតរបស់ទ្រង់ទៅសម្លាប់ចោលនាយ សារថីមិនសួរពីមូលហេតុទេ គឺគិតតែធ្វើតាមបង្គាប់តែប៉ុណ្ណោះ។
                                    -មិនចេះគិតគួរពិចារណា

                                     
ឧទាហរណ៍    ពេលដែលនាំព្រះតេមិយទៅសម្លាប់នាយសារថីមិនបានគិតពិចារណា ថាតើមានកំហុសអ្វីបានជាយកមកសម្លាប់ចោល ?



 ឈឹម សុមន៍ សង្ខេបទសជាតក ព.ស២៥០២ ទំព័រ៤
 ឈឹម សុមន៍ សង្ខេបទសជាតក ព.ស២៥០២ ទំព័រ១២
 ឈឹម សុមន៍ សង្ខេបទសជាតក ព.ស២៥០២ ទំព័រ១៣
 ឈឹម សុមន៍ សង្ខេបទសជាតក ព.ស២៥០២ ទំព័រ១៩



0 comments:

Post a Comment