Thursday, October 8, 2015

អវិជ្ជា

អវិជ្ជា គឺសេចក្ដីល្ងង់ ជាពូជដែលាំឲ្យណ្ហាកើតមាន។ សេចក្ដីល្ងិតល្ងង់គឺ អវិជ្ជា មាន ៨ យ៉ាងៈ
១. ទុក្ខេអញ្ញាណៈ                                 មិនដឹងក្នុងកងទុក្ខ
២. ទក្ខសមុទយេអញ្ញាណៈ                  មិនដឹងក្នុងហេតុនៃសេចក្ដី
៣.​ ទុក្ខនិរោធេអញ្ញាណៈ                      មិនដឹងក្នុងឧបាយរម្លប់ទុក្ខ
៤. ទុក្ខនិរោធគាមិនីបដិបទាអញ្ញាណៈ មិនដឹងក្នុងបដិបទាដែលដល់នូវការរម្លត់ទុក្ខ
៥. បុព្វេន្តេអញ្ញាណៈ                            មិនដឹងហេតុខាងដើម ឬអតីតកាល
៦. បរន្តេអញ្ញាណៈ                               មិនដឹងហេតុខាងចុង ឬអនាគតកាល
៧. បុព្វន្តបរន្តេអញ្ញាណៈ                      មិនដឹងទាំងក្នុងអតីតកាល និងអនាគតកាល
៨. បដិច្ចសមុប្បាទេអញ្ញាណៈ               មិនដឹងក្នុងបដិច្ចសមុប្បាទ។
            កាលបើមានអវិជ្ជាគ្របសង្កាត់ហើយ តណ្ហាផុសកើតឡើងនាំឲ្យមានឧបាទាន គឺសេចក្ដីប្រកាន់កើតឡើង។​ កាលបើ​ អវិជ្ជា តណ្ហា និង ឧបាទានកើតឡើង នាំឲ្យសត្វបាំងនូវបញ្ចក្ខន្ធ បាំងនូវត្រៃលក្ខ័ណ៍ធម៌ មិនពិចារណាឃើញរូបថាជាទុក្ខ ថាជារបស់បែកធ្លាយ ថាជារបស់គ្រប់គ្រងមិនបាន។ មិនពិចារណាថា រូបនេះមិនមែនជាបុគ្គល គឺគ្រាន់តែជាធាតុ ជារបស់សោះសូន្យទទេ បែរទៅជាប្រកៀកប្រកាន់ ឳបស្ទបនូវរូបារម្មណ៍នោះ រូបារម្មណ៍នោះនឹងនាំឲ្យសត្វកើតក្នុងភពថ្មីទៀត រងទុក្ខទោសព្រោះ បញ្ចក្ខន្ធ ដដែលទៀតរាប់អសង្ខេយ្យជាតិក្នុងវាលវដ្ដសង្សារ គ្មានថ្ងៃណានិងរំដោះទុក្ខឲ្យស្រាកស្រានបាន អំពីឧបាទានក្ខន្ធនោះ គឺអាស្រ័យមកអំពីតែតណ្ហា ដែលមានអវិជ្ជាគ្រប់សង្កត់នោះដែរ។
            ព្រះបរមត្រ័យលោកនាថតាស់សម្ដែងអំពីតណ្ហានេះ នៅក្នុងមហាសតិបដ្ឋានសូត្រថាៈ តណ្ហាណា​ ដែលមានកិរិយាធ្វើឲ្យភពថ្មីជាប្រក្រតីកើតរលត់ព្រមដោយ នន្ទិរាគៈ (តម្រេកត្រអាល) ត្រេកអរចំពោះភពនោះៗ  ឬកាមារម្មណ៍នោះៗ  តណ្ហានោះដូចម្ដេច។ តណ្ហានោះគឺ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា។​ ម្នាលភិក្ខុទាំងឡាយ នេះតថាគតចាត់ឲ្យឈ្មោះថា ទុក្ខ ឲសមុទយអរិយសច្ច។ បានជាទ្រង់ចាត់តណ្ហាទាំងបីនេះថាជា សមុទយអរិយសច្ចៈ ព្រោះតណ្ហាទាំងនេះ ជាកំណើតទុក្ខឬជាហេតុដែលនាំឪ្យកើតទុក្ខ។
            តណ្ហាៈ គឺសេចក្ដីតកើស្លុតរន្ធត់ គឺថាចង់បាននូវសម្បត្តិដ៏លាមក(ក្នុងភពបី) ដូចមានបទវិគ្រោះក្នុងគម្ពីរអភិធានប្បទីបិតាសូចិប្រាប់ថា តសតិ បាបំ ឥច្ឆតីតិ តណ្ហា។ ភពបីគឺ កាមភព រូបភព អរូបភាព។
            កាមភពៈ គឺលោកសន្និវាសប្រកបដោយកាមគុណមាន ១១ គឺៈ
            ក, ទុក្កតិអបាយភូមិ មាន (រាប់ពីទាបទៅខ្ពស់)
            ឋាននរក ឋានប្រេត ឋានតិរច្ឆាន ឋានអសុរកាយ
            ខ, សុគតិ ៧ (រាប់ពីទាបទៅខ្ពស់)
ឋានមនុស្ស. ឋានចាតុមហារាជិកា. ឋានត្រ័យត្រឹង្ស. ឋានយាមា. ឋានតុសិត. ឋាននិម្មារតី និង ឋានបរតិម្មិតវសត្តី។ រួមទាំងទុគតិ និង សុគតិត្រូវជា ១១។
                    រូបភាពៈ គឺព្រហ្មមានរូប ១៦ ជាន់គឺ
            ព្រហ្មបារិសជ្ជា. ព្រហ្មបរាហិតា. មហាព្រហ្ម. បរិត្តាភា. អប្បមាណាភា. អាភស្សរា. បរិត្តសុភា. អប្បមាណសុភា. សុភកិណ្ហកា. វេហប្ផលា. អសញញិសត្តា. អវេហា. អតប្បា. សទស្សាសុទស្សី និង អកនិដ្ឋា។
                        អរូបព្រហ្ម
            ១, អាកាសានញ្ចាយតនៈ
            ២, វិញ្ញាណញ្ចាយតនៈ
            ៣, អភិញ្ចញ្ញាយតនៈ
            ៤, នេវសញ្ញានាសញ្ញាយតនៈ
            សម្បត្តិក្នុងភាពទាំងបីនេះ ជាសម្បត្តិឥតខ្លឹមសារ ព្រោះមានបម្រែបម្រួលជាធម្មតា ឥតមានកំណត់ពេលវេលា ទើបលោកចាត់ថាជាសម្បត្តិដ៏លាមក។ បុគ្គលណាយល់ថា សម្បត្តិក្នុងភាពទាំងបីនោះជាសម្បត្តិដ៏ឧតម្ត ជាសម្បត្តិដ៏ជាទិព្វដូច្នេះ ហើយមិនបានគិតដល់សេចក្ដីប្រែប្រួលនៃសម្បត្តិទាំងនោះ ស្រាប់តែមានយោបល់ខុសកើតឡើងថា ក្នុងកាមភពមានសេក្ដីសុខច្រើន ព្រោះកម្រជួបប្រកបដោយសម្បត្តិទិព្វច្រើនប្រការ, ក្នុងរូបភព មានសេចក្ដីសុខទៀងទាត់(សស្សតទិដ្ឋ) ទះនិងសេចក្ដីស្លាប់ មនាអាយុវែង មានរូបទិព្វ អាហារក៏ជាទិព្វ​  ក្នុងអរូបភព មិនមានសេចក្ដីទុក្ខដោយដាច់ខាត ព្រោះថា បើមិនមានរូបហើយ តើបានធម្មជាតិអ្វីជាគ្រឿងនាំមកនូវសេចក្ដីទុក្ខ(ឧច្ឆេទទិដ្ឋ)។ កាលបើសេចក្ដីយស់ខុសកើតឡើងដូច្នេះហើយ  ការចង់បាននូវសម្បត្តិទាំងបី គឺថាប្រាថ្នាចង់កើតក្នុងភពទាំងបីនោះ កកើតឡើងសេចក្ដីប្រាថ្នារបស់បុគ្គលន៉យ៉ាងនេះ លោកហៅថា តណ្ហា។
            សត្វលោកដែលកើតមកហើយ ក្នុងលោកិយក្ដី​ ឬក្នុងត្រៃភពក្ដី តែងតែជាប់ដាមតាមយកមកជារបស់ខ្លួន ពោលគឺសេចក្ដីប្រាថ្នាផ្សេងៗ ខ្លះចង់បានសុខ,សរសើរ,លាភ និង យស ។ ក៏កាលបើសេចក្ដីប្រាថ្នាមិនបានសម្រេចដូច ចិត្ត ឬមិនសមដូចក្ដីម៉ង់របស់ខ្លួនក៏បានបង្កើតឡើងជាសេចក្ដីទុក្ខ។ សមដូចៈ ទស្សនៈបុរាណមួយពោលថា “ ពិភពលោកនេះ គឺពោលពេញដោយសេចក្ដីទុក្ខ”​ ។ តើទស្សនៈនេះពិត ឬ ទេ?​
            ជាបឋមយើងគប្បីពិចារណា និងធ្វើការវិនិច្ឆ័យ ចំពោះពាក្យ​ “ ពិភពលោក “ ។ ពិភពលោក ជាវេវចនសម្រាប់ហៅចំពោះទីកំណើត សព្វសត្វទាំងឡាយ( មនុស្ស ទេវតា មារព្រហ្ម) ពោលគឺក្នុងសង្សារវដ្ត។ ពាក្យថា សេចក្ដីទុក្ខ ការប្រព្រឹត្តទៅដោយលំបាក ដែលសព្វសត្វទាំងឡាយពុំអាចទ្រំាទ្របានហើយ​ មិនចង់បាន មិនមានសេចក្ដីប្រាថ្នារកគ្មានសេចក្ដីត្រូវការ គឺពាក្យចាំទុក្ខនេះ។ ចុះពិភពលោក នេះប្រព្រឹត្តទៅ មានសេចក្ដីទុក្ខមិន ឬទេ? តាមសេចក្ដីពិតនាំក្នុងទស្សនៈវិជ្ជា ពុទ្ធសាសនា ថារបស់ណាកើតរបស់នោះនិងរលត់ទៅវិញ របស់ណាប្រព្រឹត្តទៅជាសុខ របស់នោះ(ធម្មជាតិ) នោះនឹងប្រព្រឹត្តប្រែក្លាយជាទុក្ខវិញ។ សកលលោកយើងពោរពេញដោយសេចក្ដីសប្បាយរីករាយជាមួយនឹង ដម្ភារៈនិយម ទំនើបកម្ម ដ៏ទាន់សម័យជឿនលឿន សម្រាប់សម្រួលសេចក្ដីប្រើប្រាស់ សេចក្ដីតម្រូវការ​   រប់មនុស្សបាន តាមប្រាថ្នា។ ក៏ព្រោះពិភពលោកប្រកបដោយបបច្ចេកទេសទំនើប និងពេញនិយម ធ្វើឲ្យបញ្ញញញាណសតិអារម្មណ៍ មនុស្សលោកលែងមានការខ្វល់ខ្វាយ ភ័យព្រួយ នៅក្នុងជីវភាពទៅទៀតហើយ ដោយអ្វីៗសុទ្ធតែងាយៗ។ ដូចជា “ តម្រូវការ ចង់បានត្រជាក់ ឬ ក្ដៅគ្រាន់តែលើដៃចង្អុលឧបករណ៍ជាការស្រេច(ឧបករណ៍បញ្ជា ឬម៉ាស៊ិន្ត្រជាក់​​,ក្ដៅ)។ ទាំងអស់នេះរាប់តាំពីគ្រឿងអាហារ សម្រាប់បរិភោគ ក៏ដូចជាគ្រឿងសម្ភារៈប្រើប្រាស់។ ដោយបរោការណ៍យ៉ាងនេះបានធ្វើជាកំបាំងបិទ បញ្ញាការត្រិះរិះរបស់មនុស្ស រក្សាឲ្យយល់ថានេះជាសេច្ដីសុខពិតប្រាកដនិយមប្រៀបដូច លក់ក្នុងមហានទីវដ្ដសង្សាមើលលែងឃើញនូវអ្វីជាសុខពិតប្រាកដ? អ្វីជាទុក្ខពិតប្រាកដ?

            បើពោលតាមវេវចនបោរាណកបណ្ឌិតលោកពោលថា សេចក្ដីនេះមានច្រើនប្រការណាស់, សមដូច ការត្រស់ប្រកាសទេសនា នៃព្រះសម្មសម្ពុទ្ធជាម្ចាស់ ទ្រង់តម្រាស់ត្រាស់សម្ដែងទុក្ខ ក្នុង បឋមទេសនា។

1 comments: