Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង តេមិយ (អត្ថរូប និងអត្ថរស )

ជំពូកទី៣: អត្ថរូប និងអត្ថរស          
         
១. អត្ថរូប
                        ក. វចនរូប ឬវចនវិធី
         
វចនរូប គឺសិក្សាអំពីវចនៈ ឬស័ព្ទដែលប្រើក្នុងអត្ថបទ ។
            នៅក្នុងប្រវត្តិអ្នកនិពន្ធ បានប្រើវិធីចំរុះពាក្យ ដូចជាបាលី
  ពាក្យសំស្រ្កឹត  ពាក្យរាជស័ព្ទ  ក៏មានលាយ ចូលគ្នា   ជាមួយពាក្យមួយចំនួនផ្សេងទៀតផងដែរ    អត្ថបទនេះ   គឺដើម្បីទុកជាស្នាដៃឲ្យដល់កូនខ្មែរជំនាន់ ក្រោយដែលមានលក្ខណៈល្អប្រសើរ  និងជាជំនួយស្មាតីបន្ថែមទៅដល់អ្នកសិក្សាស្រាវជ្រាវផងដែរ ។
                                    ១. ពាក្យ​បាលី

        
   -បដិសន្ធិ (. បា ) កំណ​កំណើត​សត្វ កើត ចាប់​បដិសន្ធិ​ក្នុង ផ្ទៃ​ម្ដាយ ។
            -វិនិច្ឆ័យ ( . បា ) ការ​ពិចារណា​ដោយ​ល្អិត  ការ​ពិនិត្យ​ឲ្យ​ឃើញ​ពិត ។
-បណ្ឌិត (. បា ) ជាអ្នកមានប្រាជ្ញាឈ្មោះ
-សោត (
. បា ) ត្រចៀក ។
            -ទុក្ខ (. បា ) សេចក្ដីព្រួយ សេចក្ដីលំបាក ។
            -ផលានុផល ( . បា ) ផ្លែ និង​ផ្លែតាមលំដាប់ ផ្លែមុន និង ក្រោយ​ផ្លែធំ និង ផ្លែតូច ។
            -សរីរៈ (. បា ) អគ្គភាព​ រូប​ រាងកាយ ខ្លួនប្រាណ ។
            -អាវុធ ( . បា ) គ្រឿងប្រហារ គ្រឿងចម្បាំងផ្សេងៗ ដែលទីទៃពីសាស្រ្តា ។
            -សយនា (. បា ) ទី រឺ កន្លែងដេក ដំណេក ការ ដេក ឥរិយាបថដេក ។
            -មេត្តា (. បា ) មេត្រី  សេចក្ដីរាប់រក  សេចក្ដីរាប់អានគ្នា សេចក្ដីប្រណីបំណងឲ្យអ្នកដទៃបានសេចក្ដី សុខចម្រើនដូចខ្លួន ។
            -កាឡកណ្ណី (. បា ) មនុស្សឥតបុណ្យ មនុស្សចង្រៃ ។
            -ទោមនស្ស (. បា ) សេចក្ដីតូចចិត្ត សេចក្ដីអាក់អន់ចិត្ត ។
            -អព្វមង្គល ( . បា ) សេចក្ដីមិនចម្រើន សេចក្ដីធ្វើឲ្យវិនាស  ឲ្យអាប់អោន ។
            -អម្ពរ (. បា ) សំពត់ ឬអាកាស ។
            -បាទា (. បា ) ជើងទាំងឡាយ ជើងទាំងពីរ ។
            -បុគ្គល ( . បា ) ចិត្តវិញ្ញាណ  រាងកាយ  ខ្លួនប្រាណ ។
            -លាមក ( . បា ) អាក្រក់ ពុំប្រសើរ ថោកទាប ថយថោក ។
            -សក្ការ ( . បា )     ការធ្វើគោរព សេចក្ដីគោរព  ការធ្វើបដិសណ្ឋារ   តង្វាយ  ដោយគោរព    ជំនូន គ្រឿងបូជា ។
            -អស្សុធារា ( . បា ) ទឹកភ្នែកដែលហៀហូររហាម ។
            -បដិសណ្ឋារៈ ( . បា ) ការទទួលរាក់ទាក់ ។
-ឧណ្ណោទក ( គុ. បា ) ទឹកក្ដៅ ។
-បព្វជ្ជា (ន
. បា) ការបួស ផ្នួស ។
-អភិសេក (ន
. បា) ការស្រោចទឹកក្លស់ស័ង្ខ សន្មតឲ្យឡើងពេញជាក្សត្រគ្រងរាជ្យ ។
-បរិវារ (ន
. បា)​ អ្នកចោមកំដរ អ្នកហែហមជាកិត្តិយស អ្នកត្រៀមខ្លួនចាំបម្រើ អ្នកបម្រើ ។
២. ពាក្យសំស្រ្កឹត
​​​            -បុណ្យ  (. ​សំ)​គុណជាតិជាគ្រឿងជម្រះសន្តានចិត្ត​កុសល​សេចក្តីសុខ។
            -អស្ចារ្យ​​​​​​ (គុ​. សំ)​ដែលគួរស្ងើចក្រៃពេក ដែលគួរទះដៃស្ងើចសរសើរ ។
            -ប្រសូត្រ (. សំ) សម្រាលកូន។
            -ហឫទ័យ (. សំ)​ បេះដូង ដួងចិត្ត ទ្រូង។
            -ទីន័ង      (. សំទីអង្គុយ​ទីសម្រាប់ក្សត្រទ្រង់ប្រថាប់។
            -ប្រយោជន៍ (ន សំ) ដំណើរដែលគួរប្រកប អ្វីៗ    ដែលគេត្រូវការ    ដែលប្រកបទៅកើតការផលដែល សម្រេចពីការប្រកប។
            -ព្រាហ្មណ៍ (. សំ) មនុស្សដែលកំណត់តាមលទ្ធិបុរាណពីព្រេងនាយថាជាពូជដើមកើតមកពីព្រះឱសព្រះព្រហ្ម។
            -មហោស្រប (. សំ)     របាំយ៉ាងធំ  ការលេងរបាំយ៉ាងគគ្រឹកគគ្រេង    ការរីករាយសប្បាយយ៉ាងខ្លាំង ដោយរបាំ   ការបញ្ចេញរបស់ប្លែកៗដាក់តាំងជារបៀបយ៉ាងធំឲ្យមហាជនមើល។
            -សូរស័ព្ទ (. សំសូរសម្លេង ឬ សម្លេងក្លៀវក្លា សម្លេងខ្លាំង។
            -ប្រទីប    (. សំគោម ចង្កៀង។
            -មាតុគ្រាម  (. សំ) អ្នកដែលមានលំអានដូចមាតា។
            -ភិត     (កិ.គុ.សំ) ខ្លាច ដែលខ្លាច ភិតខ្លាច ច្រើននិយាយផ្សំជាមួយនឹងពាក្យ ភ័យ ភិតភ័យ ភ័យភិត។
            -អន្តរាយ  (.សំ) ហេតុដែលមានទំនាស់ក្នុងចន្លោះ ឬក្នុងពាក់កណ្ដាលសេចក្ដីទើសទាល់ ។
            -សារថី (ន.សំ) អ្នកបររថ អ្នកបង្ហាត់សេះ។
            -ទិវា (ន.សំ) ថ្ងៃ ​។ក្នុងវេលាថ្ងៃ នៅថ្ងៃ .។
            -ព្យាយាម (ន.សំ) សេចក្ដីខំប្រឹងប្រែង ការប្រឹងប្រែងដំណើរខ្មីឃ្មាតសង្វាត។
            -អនុភាព (ន.សំ) សេចក្ដីប្រាកដក្នុងចិត្ត ការចូលចិត្តស៊ប់ ជឿស៊ប់ សេចក្ដីដឹងច្បាស់។
            -អាស្រ័យ (ន.សំ) ទីតាំង
សំណាក់ ទីលំនៅ ទីជ្រក ទីពឹងពាក់ ទីពំនាក់។
            -កិតិ្យស័ព្ទ (ន.សំ) សូរសរសើរ។
            -ប្រាថ្នា (ន.សំ) ការតាំងបំណង ការផ្គង ឬតាំងសូមសំណូមអោយសម្រេចបានដូចបំណង។
                                    ៣. ពាក្យបាលី.សំស្រ្កឹត
            -បារមី (ន.បា.សំ) គុណជាតិដែលល្អ ដែលបុគ្គលគួរបំពេញ។
            -នរក (ន.បា.សំ)
  ទីអបាយភូមិរឬអនោលោកដែលមានលំនៅ ជាទីលំនៅនៃសត្វមានបាបនៅរងទុក្ខ តាមកម្មដែលខ្លួនធ្វើ។
            -ឧបាយកល (ន.បា.សំ) ល្បិចល្បងយ៉ាងល្អិត ឧបាយបញ្ឆោត។
            -ភោគជន (ន.បា.សំ) វត្ថុសម្រាប់បរិភោគ អាហារ។
            -សមត្ថភាព (ន.បា.សំ) ភាពនៃសេចក្ដីអាច ហ៊ាន សេចក្ដីមោះមុត។
            -អនុញ្ញាត (ន.បា.សំ) យល់ព្រម បើឳកាសអោយ ការយល់ឃើញជាមួយការបង្គាប់ ការសន្មត់។
            -សម្បត្តិ (ន.បា.សំ)
  សេចក្ដីសម្រេច ការសមស្រប ការបរិបូណ៌ ការគ្រប់គ្រាន់       សេចក្ដីសុខចម្រើន លំអ គុណភាពទ្រព្យធនធាន
            -ចិន្ដា (ន.បា.សំ) សេចក្ដីគិត គំនិត

            -ឧត្ដម (ន.បា.សំ) ខ្ពស់ ខ្ពង់ខ្ពស់ គន្លង

            -មិត្រ (ន.បា.សំ) អ្នកដែលរាប់អានគ្នាជិតដិត មនុស្សស្រលាញ់រាប់អានគ្នាជិតស្និត សំឡាញ់។
                                    ៤. ពាក្យរាជស័ព្ទ
            -ព្រះរាជបុត្រ
  : កូនប្រុស
 
           -ព្រះរាជធីតា   : កូនស្រី
 
           -ព្រះសណ្ដាប់  : ស្តាប់
 
           -ព្រះក្សីរ          : ទឹកដោះ
 
           -ព្រះសន្ធិយា   : វាំងនន
 
           -ព្រះសយនា   : ទី ឬកន្លែងដេក
 
           -ព្រះហស្ថ       : ដៃ
 
           -ព្រះបាទា       : ជើង
 
           -ព្រះពលំ        : កម្លាំង
           
-ព្រះឧរូ           : ភ្លៅ
                                    ៥. ពាក្យខ្មែរ
            -ក្រសាល
 (កិ) លេងលំហែ, ស្ដេចទ្រង់ក្រសាល ។
            -គ្រញិក ឬគ្រញោច
(កិ) ញោចញី, សង្កត់សង្កិន, ចាប់គ្រញិច ឬចាប់គ្រញោច ។
            -គ្រវី (កិ) ធ្វើឲ្យវិលជុំវិញ ឬធ្វើឲ្យវិលទៅមក ។
            -បញ្ចុក (កិ) ចុកឲ្យ, ដាក់ភោជនាហារក្នុងមាត់ឲ្យ
រិភោគ, ម្តាយបញ្ចុកបាយកូន,   សត្វស្លាបបញ្ចុក ចំណីកូន ។
            -ពញាក់ (កិ)​ ធ្វើឲ្យភ្ញាក់ ។
            -សន្លាក់ (ន) ទី-តនៃអវៈយវៈដែលបត់បាន ។
            -សម្អុយ (ន) ក្លិនស្អុយ អ្វីដែលមានក្លិនស្អុយ ។ (កិ) ធ្វើឲ្យស្អុយ ។
            -ស្ងើប (កិ) នឹកខ្លាចរសើបៗក្នុងចិត្ត, នឹកញញើតព្រឺសាច់ព្រឺរោម ។
            -ស្ងោរ (កិ) រម្ងាស់អ្វីៗក្នុងទឹកពុះឲ្យឆ្អិន, ឲ្យរលួយឲ្យចេញរសជាតិជាដើម ។
            -អណ្តោត (ន) ឈើ ឬដែកជាដើម ដែលមានមុខស្រួចវែងសម្រាប់ដោត, សម្រាប់ជង់ ។
                                    ៦. ពាក្យបរិវាស័ព្ទ

                                 
បរិវាស័ព្ទ     គឺជាបរិវារ+ស័ព្ទ ដែលហែហមភ្ជាប់នឹងស័ព្ទដើមក្នុងចំណោមសមាស នាមនីមួយៗ ប្រៀបដូចជាបរិវារដើម្បីសម្រួលសម្ដីនិយាយ   និងប្រគំស្នូរសម្លេងពិរោះ   ផ្តួលតាមសម្លេងស័ព្ទ ដើមឲ្យមានសភាពជាប់ចុងជួនសម្រួលដល់ត្រចៀកអ្នកស្តាប់នោះម្យ៉ាងដើម្បីជាគុណស័ព្ទពន្យល់យ៉ាងច្បាស់ នូវលក្ខណៈ ឬគុណសម្បត្តិ នៃពាក្យដើមនោះទៀតផង ។១០
            -ក្បោះក្បាយ
     តាមវចនានុក្រមពាក្យនេះមានន័យថា   ច្បាស់លាស់  សំដីក្បោះក្បាយ   វោហាក្បោះ ក្បាយ  សេចក្តីក្បោះក្បាយ។ល។ បរិវារស័ព្ទក្បាយ អាចគន្លាស់បានជាពាក្យក្បាយដោយគ្មានថែមអធិប្បោះ  គឺក្បោះដោយគ្មានថែមអធិប្បាយ    ពោលគឺច្បាស់មែនដោយគ្មានអ្វីដែលនៅសល់   ស្មុគស្មាញ  អាចអត្ថា -ធិប្បាយបន្ថែមទៀតឡើយ  
            -បង្អែបង្អង់ មានន័យថា បង្អង់ដោយដំណើរយឺតយូររ៉ែរ៉ ។ បរិវារស័ព្ទ
 បង្អែ  អាចគន្លាស់បាន ជាពាក្យ បង្អែយឺតយូរដោយ អែ-មម៉ង់ គឺបង្អង់យឺតយូរដោយអែ-មម៉ែ ។
            -បៀតបៀន
  មានន័យថា ជ្រៀតបៀត  យាយី  ធ្វើទុក្ខធ្វើទោសអ្នកដទៃឲ្យបានសេចក្តីក្តៅក្រហាយកុំ បៀតបៀនគេ ។ល។  បរិវារស័ព្ទបៀនអាចគន្លាស់បានជាពាក្យ បៀនឲ្យនៅកៀត គឺបៀតឲ្យនៅកៀនពោល គឺ បៀតបៀន ជ្រៀតបៀតធ្វើឲ្យស្ទើរតែរកដង្ហើមដកពុំបាន  ហាក់ដូចជានៅកៀនកន្លៀតតូច
           
-ប្រញាប់ប្រញាល់     ​​​មានន័យប្រហាក់ប្រហែល  ​​នឹងពាក្យប្រញឹកប្រញាប់ ​​    ហើយនឹងពាក្យប្រញិប ប្រញាប់ ដែរ ។     បរិវារស័ព្ទប្រញាល់ អាចគន្លាស់បាន ជាពាក្យប្រញាល់ដោយមានការជាឳរ៉ាប់    គឺប្រញាប់ ដោយមានការជាឳរ៉ាលពោល  ​គឺប្រញាប់ដោយមានការធម្មតា ។
            -ម៉ឺងម៉ាត់
  មានន័យថាមាំទាំ មធ្យ័ត ហ្មត់ចត់  ទៀងត្រង់     ធ្វើការម៉ឺងម៉ាត់     គឺធ្វើការហ្មត់ចត់មាន យុត្តិធម៌តឹងរឹងត្រឹមត្រូវពិតប្រាកដពុំមានការបន្លំ ។ល។     ដូច្នោះបរិវារស័ព្ទម៉ាត់អាចគន្លាស់បានជាពាក្យម៉ាត់ ដោយដាច់ណឹង គឺម៉ឹងដោយដាច់ណាត់ ។
            -រហ័សរហួន
       មានន័យថា ដែលមិនយឺតមិនលំអៀក ។ ក្មេងរហ័សរហួន ។  បរិវារស័ព្ទរហួន អាច គន្លាស់បានជាពាក្យ រហួនដោយមានការប្រថាស់  គឺរហ័សដោយមានការប្រថួន ។
            -ស្អិតស្អាង
   មានន័យថាស្អាងដោយប្រពៃ ស្អាងដោយផ្ចិតផ្ចង់អស់ពីចិត្តស្អិតស្អាងខ្លួនប្រាណ   សូម មើលពាក្យសម្អិតសម្អាង ។  សម្អិតសម្អាង មានន័យថា ស្អិតស្អាងដោយប្រពៃ ។ បរិវារស័ព្ទសម្អិតអាចគន្លាស់ បានជាពាក្យសម្អិតស្អិតស្អាង   ដោយប្រពៃអស់ពីចាង  សម្អាងស្អិតស្អាងដោយប្រពៃអស់ពីចិត្ត ។
                     
ខ. វិធីសាស្រ្តតែងនិពន្ធ
                             • ឧបមានវិធី
        
                       ឧបមានវិធី  គឺជាវិធីមួយដែលអ្នកនិពន្ធបានធ្វើការប្រៀបធៀបតួអង្គ ឬសកម្មភាព នៅក្នុងដំណើរ រឿង​ ដើម្បីរំលេចចេញនូវជីវរូបារម្មណ៍ឬ មនោរម្មណ៍។១១
                                       
ឧទាហរណ៍​ ៖  ​ សម្បុរដូចមាស​ ។  ពួកជនពាល តែងរីងស្ងួតដូចដើមបបុសដែលគេ ដកចោល ។
                             • វណ្ណនាវិធី
         
                       
វណ្ណនាវិធី    គឺជាការពិពណ៌នារៀបរាប់របស់ អ្នកនិពន្ធទៅលើទេសភាពឬទៅលើ សកម្មភាពជីវ ភាពរបស់តួអង្គ ។១២
           
                             ឧទាហរណ៍        បពិត្រព្រះបិតា អាត្មាភាពឃើញគេក្មេងៗទើប  នឹងចេះនិយាយក៏ ស្លាប់ដែរ...ពួកខ្លះដែលគេឃើញក្នុងពេលល្ងាចតែមិនឃើញក្នុងពេលព្រឹក ។
                                     • ឯកវាទវិធី
           
                              ឯកវាទវិធី គឺជាវិធីដែលគេធ្វើឲ្យតួអង្គ  ដែលទទួលរងទុក្ខទោសក្ដីមានការឈឺចាប់ ទុក្ខព្រួយក្ដីឬកើតវិប្បដិសារីអំពីរឿងអ្វីមួយដោយការនិយាយរំលឹកអំពីហេតុភេទរឿងរបស់ខ្លួនតែម្នាក់ឯ។១៣
           
                             ឧទាហរណ៍....ព្រះពោធិសត្វ​ទតឃើញស្វេតច្ឆត្រ   ក៏ភ័យទៀតទើបទ្រង់ព្រះចិន្តាថា   ” អាត្មាអញ មកពីណា មកនៅក្រោមស្វេតច្ឆត្រនេះ   ទើបទ្រង់ជ្រាបដោយជាតិស្សរញ្ញាណថាៈ    មកពីឋាន តាវត្តឹង្ស មកនៅទីនេះ មកពីនគរទៅកាន់ឋានតាវត្តឹង្ស   ​​ ពីដើមទៅពីកន្លែងនេះទៅនរក    ព្រោះធ្លាប់ជាស្តេច សោយរាជ្យនៅនគរនេះអស់ម្ភៃឆ្នាំ   ដោយមានទោស នៃការសោយរាជ្យបាន    ​ ជាទៅរងទុក្ខក្នុងឧស្សុទនរក អស់ប្រាំបីម៉ឺនឆ្នាំ ។
                             •
សំវាទវិធី
         
                      
សំវាទវិធី គឺ  ជាវិធីដែលអ្នកនិពន្ធ កវី  ធ្វើឲ្យតួអង្គពី  ពីររូបឡើងទៅមានការសន្ទនា និយាយសារសងរវាងគ្នាអំពីបញ្ហាអ្វីមួយ ឬអំពីវិបត្តិទំនាស់ឈ្លោះទាស់ទែងគ្នាដោយពាក្យសម្តី ។១៤
           
                        ឧទាហរណ៍    ការសារសងរវាងព្រះតេមិយជាមួយនាយសារថី    នៅពេលដែលនាយ សារថីកំពុងលុងរណ្តៅ ។ ដូចពាក្យមួយឃ្លាបានពោលថា “ នែសារថី!  អ្នកជីករណ្តៅដើម្បីអ្វី?   អ្នកនឹងធ្វើនូវ អ្វីដោយ រណ្តៅនេះ?”
                             •
សន្ទេហវិធី
         
                            
សន្ទេហវិធី គឺ  ជាវិធីដែលកវីអ្នកនិពន្ធតែងសម្រាប់ធ្វើឲ្យ     អ្នកអានចង់ដឹងហើយ ចង់ដឹងទៀតអំពីរឿងណាមួយ   ដោយគេបែងចែករឿងជាខណៈផ្សេងៗ ។១៥
           
                        ឧទាហរណ៍   នៅក្នុងរឿងតេមិយជាតក តួអង្គព្រះពោធិសត្វបានជួបឧបសគ្គ  ជារឿង រហូតគឺចេញពីបញ្ហាមួយ  ចូលបញ្ហាមួយទៀត  ដូចជាការសណ្តាប់ការវិនិច្ឆ័យទោសចោរបួននាក់      បន្ទាប់ មកការពិសោធដប់ប្រាំមួយប្រការ បន្ទាប់មកយកទៅកប់សម្លាប់ចោល  ដែលធ្វើឲ្យអ្នកអានចង់ដឹងថា  តួអង្គ     ព្រះពោធិសត្វនឹងទៅជា យ៉ាងណា បើជួបការលំបាកដូច្នោះ ។
                             •វឌ្ឍមានវិធី
         
                      វឌ្ឍមានវិធី   ​​​​​   គឺជាវិធីដែលកវី  អ្នកនិពន្ធតុបតែងដើម្បីផ្តល់នូវការចម្រើន     បន្តិច ម្តងៗ នៃរឿង (សកម្មភាពតួអង្គក្តី)ធ្វើឲ្យមានស្ថានភាព ឬដំណើរតឹងតែងឡើង​ ។១៦
           
                        ឧទាហរណ៍  ព្រាហ្មណ៍ទាយលើក២  បានធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ ដែល ព្រាហ្មណ៍ ទាយថា”ព្រះរាជបុត្រ    ជាកុមារកាឡកណ្ណី”  ។        បញ្ហាកាន់តែតឹងតែងរហូតដល់សម្រេចចិត្តយកព្រះ តេមិយទៅសម្លាប់ចោល ។

                                    •រចនាវិធី
         
                      រចនាវិធី     គឺជាការប្រើឃ្លាប្រយោគរបស់អ្នកនិពន្ធ   ដើម្បីឲ្យស្នាដៃឬអត្ថបទ  មាន  សម្រស់ដើម្បីបង្កើតបានជា  បរិយាកាសមួយអណ្តែតអណ្តូង សប្បាយរីករាយ ព្រួយបារម្ភ…។១៧
           
                        ឧទាហរណ៍​    ‍‍‍«ថ្ងៃដែលព្រះពោធិសត្វប្រសូត្រមក មានភ្លៀងអុរជោគពេញដែនកាសី ហាក់ដូចជា ធ្វើឲ្យហឫទ័យនៃមហាជន   ក្នុងប្រទេសឲ្យទទឹកជោគ គ្រប់ៗគ្នា »។‍‍‍‍‍‍‍‍‍‍‍ ‍‍‍  «ចោរម្នាក់ត្រូវវាយនឹងរំពាត់ ផ្តៅមួយ ពាន់ខ្វាប់…ចោរម្នាក់ត្រូវចាក់សម្លាប់ដោយលំពែង  ចោរម្នាក់ត្រូវដោតឆ្កាងដោយអណ្តោត» ។​ ‍‍‍     «ឱ!ព្រះ​រាជបិតា ទ្រង់ធ្វើអំពើសម្រាប់ទៅនរកហើយតើ »
                                   
ឧបមាណរូបារម្មណ៍
                   
             ឧបមាណរូបារម្មណ៍      គឺជារូបារម្មណ៍ដែលកើតឡើង   ​ឬមាននៅក្នុងឃ្លាប្រយោគ ដោយអ្នកនិពន្ធ ប្រៀបធៀបឧបមាវត្ថុមួយទៅនឹងវត្ថុមួយទៀត ដោយប្រើនូវពាក្យបច្ច័យសម្រាប់ឧបមា ១៨
                                    ឧទាហរណ៍     ព្រះអង្គចង់ល្បងព្រះពលំ ក៏ចាប់រទេះរថគ្រវីខ្ញាល់ដូចជាគេគ្រវី កូនរទេះ សម្រាប់ក្មេង លេង ។
                                   
•ចេតនារូបារម្មណ៍
                                        គឺជារូបារម្មណ៍ដែលកើតឡើងដោយកវីអ្នកនិពន្ធគេចេះបង្កើតនូវមនោសញ្ចេតនា ដូចជាទុក្ខព្រួយ សុខសប្បាយ កំហឹង ភ័យខ្លាច ត្រេកត្រអាល ច្រណែន សោកស្ដាយ អាឡោះអាល័យ សង្ឃឹម អស់សង្ឃឹម ស្រលាញ់ ឬពិសេសទៅទៀតដោយគេចេះយកជំនឿចំពោះទៅលើលទ្ធិ ឬសាសនា ណាមួយមក ជាប់ជាមួយនឹងការនិពន្ធរបស់គេដើម្បីបង្កើតនូវសិល្ប៍បរិយាកាស       ធ្វើឲ្យពាក្យកាព្យទៅជាមានរូបារម្មណ៍ ចំពោះ ប្រធាន អ្នកអាន អ្នកទស្សនាឲ្យមានជំនឿមួយរំពេច ១៩
                                    ឧទាហរណ៍​ព្រះនាងចន្ទាជាព្រះមាតាអង្វរកូនសព្វទិវារាត្រីរហូតដល់ព្រះតេមិយអាយុ ដប់ប្រាំមួយឆ្នាំ គឺធ្វើយ៉ាងណាឲ្យព្រះតេមិយឈប់ធ្វើគ ថ្លង់ ខ្វិនទៀត ។
                                     
មនោរូបារម្មណ៍
                                 
មនោរូបារម្មណ៍ គឺ      ជារូបារម្មណ៍ដែលកើតឡើងដោយសញ្ញាញាណ ដោយការ ពិចារណា ពិភាក្សា សង្វេគ ត្រិះរិះ ហើយដែលអាចធ្វើឲ្យសិល្ប៍មនោ  នៅក្នុងប្រធានារម្មណ៍ ញាប់ញ័រ រំភើប បាន សេចក្តីពិចារណា ឬយោបល់ក្នុងការអានទាញមតិមួយឲ្យជាប់ទៅនឹងមតិមួយទៀត      ឲ្យទាក់ទងទៅ ជាការ ពិភាក្សា ហើយឲ្យនិយមន័យឃើញនូវគំនិតនូវមតិជារូបរាងឡើង ២០
                                    ឧទាហរណ៍ ព្រះពោធិសត្វទតឃើញស្វេតច្ឆត្រក៏ភ័យទើប  ទ្រង់ព្រះចិន្តាថា       «អាត្មា អញមកពីណាមកនៅក្រោមស្វេតច្ឆត្រនេះ»ទើបទ្រង់សម្រេចចិត្តធ្វើគ ថ្លង់ ខ្វិនដើម្បីសម្រេច បាននូវកុសល ។
                  
២.  អត្ថរស

                                     •វិសិដ្ឋរស
                                  
វិសិដ្ឋរស គឺជាតម្លៃដែលមាននៅក្នុងអក្សរសិល្ប៍   (អត្ថបទរឿងរ៉ាវ ) ពិសេសរឿង បែបពុទ្ធនិយម ជាទូទៅ    ដែលអ្នកនិពន្ធបានបង្ហាញនូវសកម្មភាពអស្ចារ្យ របស់ព្រះពោធិសត្វ ដូចជាធ្វើទាន ខាងក្រៅ(ពាហិរ ទាន គឺទ្រព្យឲ្យជាទានអស់ពីខ្លួន)ឬការធ្វើទានខាងក្នុង(អជ្ឈត្តិកទាន)បែបធ្វើទានសាច់ឈាម បេះដូង ថ្លើម ប្រមាត់ប្រពន្ធកូនអាយុជីវិត។ល។ផ្តោតទៅរក
គោលបំណងនៃការត្រាស់ដឹងនូវសព្វញ្ញុកញ្ញាណ ហើយដែលមនុស្សលោកធម្មតាពុំអាចធ្វើបានឡើយ ។២១
                                    នៅក្នុងរឿងតេមិយជាតក គឺតម្លៃស្ថិតនៅលើវិសិដ្ឋរស
   សុខចិត្តអត់ធ្មត់    ពុំតក់ស្លុត ពុំខ្លាចស្លាប់របស់ព្រះពោធិសត្វ គឺព្រះតេមិយនេះឯង ។
  
                                  •អច្ឆរិយរស
​                                 
អច្ឆរិយរស គឺជាតម្លៃដែលស្ថិតនៅក្នុងរឿងបូរាណក្ដី សម័យក្តី ( ពិសេសច្រើននៅ ក្នុងសាស្រ្តាល្បែង   )       អ្នកនិពន្ធលើកយកតួអង្គអរូបី    ( បុណ្យ បាប​ ព្រេងវាសនា​   កម្មផល   កម្មពៀរវេរា  មច្ចរាជ ។ល។   ឬតួអង្គសត្វចេះនិយាយ ឬតួអង្គទេវៈ អច្ឆរិយៈ អស្ចារ្យ ដូចជាព្រះឥន្ទ  ព្រះព្រហ្ម  ទេវតា គន្ធប   ពេទ្យាធរ គ្រុឌ កិន្នរ ធ្មប់អាប ព្រាយ ខ្មោច អារក្ស យក្ស អ្នកតា
នាគ...  ឬសកម្មភាពអស្ចារ្យដូចជា ការហើរ ដើរ លើអាកាសរំលាយខ្លួនក្នុងខ្យល់ មុជជ្រែកទឹកដី ការប្រស់ជប់ កាឡាខ្លួន បែងភាគ និម្មិតខ្លួន ។ល។២២
           
                        ឧទាហរណ៍        នៅក្នុងរឿងបានបង្ហាញពីអច្ឆរិយរសដូចព្រះអង្គគ្រវីរទេះរថវិលខ្ញាល់   ការពិសោធ ទាំង ដប់ប្រាំមួយប្រការដោ​យការមិនស្រេកឃ្លាន      ​មិនចង់បានដោយប្រការអ្វីមួយឡើយ អស់ រយៈ ពេលដប់ប្រាំមួយឆ្នាំ ដែលមនុស្សធម្មតាមិនអាចធ្វើបានឡើយ  ។

 
                                   •ប្រលោមរស
         
                         ប្រលោមរសច្រើនស្ថិតនៅក្នុងស្នាដៃប្រលោមលោកបែបមនោសញ្ចេតនា   ព្រោះ ស្នាដៃប្រភេទនេះបានធ្វើឲ្យអ្នកអានរំភើប ញាប់ញ័រកើត នូវការកំសត់ សប្បាយ ព្រួយជាមួយតួអង្គ។២៣               ​លក្ខណៈពិរោះអណ្តែតអណ្តូង ភ័យព្រួយសប្បាយបែបនេះហៅថាប្រលោមរស ។
           
                        ឧទាហរណ៍     ​​​​​​​   ការពិសោធទីដប់ប្រាំមួយ«…ការពិសោធដោយមាតុគ្រាម  ​​​​ ( ក្នុងឆ្នាំទី ដប់ប្រាំមួយកន្លងហើយ )      គឺទ្រង់ញ៉ាំងពួកកញ្ញាដ៏ល្អៗ  ​ ឲ្យស្អិតស្អាងដោយប្រការផ្សេងៗមកប្រឡូកប្រឡែង ប្រលោមតាមផ្លូវកាម ។​»
  
                                  •ទារុណរស
         
                         ទារុណរស គឺជាតម្លៃដែលលេចចេញពីទារុណកម្មនៅក្នុងដំណើររឿងដែលពីការ ប្រយុទ្ធព្យាបាទ  ​ សងសឹក   និងធ្វើទុក្ខទោសដាក់ទណ្ឌកម្មយ៉ាងសាហាវ    រហូតដល់បាត់បង់ជីវិតនៃតួអង្គទន់ ខ្សោយដោយអយុត្តិធម៌ ២៤
           
                        ឧទាហរណ៍ ព្រះតេមិយធ្វើបាបខ្លួនឯង ដោយធ្វើខ្លួនជាមនុស្សខ្វិន ថ្លង់ គ  ដើម្បីជៀស ផុតពីអំពើបាប
  
                                  កុសលរស
         
                       
កុសលរស  គឺជាតម្លៃទាក់ទងនឹងការអប់រំ ។    អ្នកសិក្សាខ្លះនិយមប្រើតម្លៃអប់រំខ្លះ ទៀតថាឧបទេសរស ។    តម្លៃនេះមានគ្រប់ស្នាដៃអក្សរសិល្ប៍ទាំងអស់   ហើយចាំបាច់ត្រូវសិក្សានៅគ្រប់ការ វិភាគស្នាដៃអក្សរសិល្ប៍   ​ក្នុងការស្វែងយល់ពីកុសលរស ចាំបាច់អ្នកសិក្សាត្រូវចោទជាបញ្ហា  ​   តើអត្ថន័យ នៃរឿងមានផលប្រយោជន៍ដល់ការអប់រំមនុស្សទេ?គំនិតដើមរបស់អ្នកនិពន្ធចង់ដឹកនាំ មនុស្សឲ្យធ្វើអ្វី?២៥
           
                        ឧទាហរណ៍       ព្រះតេមិយអប់រំ  នាយសារថីឲ្យធ្វើអំពើល្អ  មិនបៀតបៀនអ្នកដទៃ ៖ បុគ្គលណាមិនទ្រុសមិត្ត បុគ្គលនោះមិនខឹង    រមែងមកកាន់ផ្ទះរបស់ខ្លួនដោយទឹកមុខរីករាយ     ហើយជាអ្នក ដែលត្រូវគេទទួលដោយរីករាយ ក្នុងសាលប្រជុំទាំងជាបុគ្គលឧត្តមរបស់ក្រុមញាតិផង ។
  
                                  •វីររស
         
                            វីររស   គឺជាតម្លៃដែលចេញពីវីរសកម្មរបស់តួអង្គវីរជនណាម្នាក់។  វីរជនគឺជាតម្លៃ ដែល ច្រើន លេចចេញពីស្នាដៃប្រវត្តិសាស្រ្ត អក្សរសិល្ប៍បុរាណ ។២៦
           
                            នៅក្នុងសាច់រឿងអ្នកនិពន្ធបានឲ្យតួអង្គ​ព្រះពោធិសត្វ​ ជាវីរជនមានចិត្តមុះមុត ក្នុង ការបំពេញទានបារមី  និងអូសទាញចិត្តមនុស្សទូទៅឲ្យជឿជាក់លើពុទ្ធសាសនាដោយការសាងផ្នួស ។
          
                         ឧទាហរណ៍      សម័យនោះព្រះបាទកាសិករាជ   និងព្រះនាងចន្ទាទេវី ព្រមទាំងស្នំទាំង  មួយម៉ឺនប្រាំមួយពាន់នាក់   ហើយពួករាជបរិពារមានអាមាត្យជាដើមក៏សព្វព្រះហឫទ័យទ្រង់ព្រះផ្នួសដែរ។
                                     • នាដ្យរស
         
                           នាដ្យរស    គឺជាតម្លៃដែលចេញពីនាដ្យកម្ម    គឺជាការកំសត់នៅក្នុងរឿងដែលតួ អង្គ មានទំនាស់ ប្រឆាំងគ្នា ប្រយុទ្ធគ្នា មានឈ្នះមានចាញ់ហើយតួអង្គច្រើនចេញពីទំនាស់មួយឆ្លងទៅទំនាស់ មួយ ទៀត ដោះស្រាយរួចហើយ ឆ្លងចូលបញ្ហាមួយទៀត មានសុខ មានទុក្ខ មានធូរ មានតឹង ។២៧
                                    យោងតាម
រឿងឃើញថាមានទំនាស់រវាងព្រះបាទកាសិករាជ  និងព្រះរាជបុត្រតេមិយ ដោយព្រះអង្គ ធ្វើគ  ថ្លង់  ខ្វិនខ្វង់ ហើយបញ្ហានេះធ្វើឲ្យព្រះរាជា  ​ និងមហេសីជួបនូវផលវិបាកទាំងកាយ ​​  និង  ចិត្ត ។  ទីបំផុតព្រះអង្គបានពិសោធន៍ដោយហេតុទាំងដប់ប្រាំមួយប្រការ ដោយមួយប្រការៗ  គឺមួយឆ្នាំ  រហូត ដល់ដប់ប្រាំមួយឆ្នាំកាន់តែមានភាពតឹងតែងឡើង ។
                                    • សោភ័ណរស
         
                        សោភ័ណរស គឺជាតម្លៃដែលលេចចេញពីសោភ័ណភាពរបស់ស្នាដៃអក្សរសិល្ប៍។   សោភ័ណភាពរបស់ស្នាដៃស្ថិតនៅលើការរៀបរាប់របស់អ្នកនិពន្ធ ដែលប្រកបដោយសិល្ប៍វិធីមួយជាក់លាក់   តាមរ​យៈពាក្យសម្តីការបង្ហាញសាច់រឿងការបង្ហាញតួអង្គ ការបង្ហាញធម្មជាតិ ។ល។ សោភ័ណរស  គឺជាតម្លៃ មួយដ៏សំខាន់របស់ស្នាដៃអក្សរសិល្ប៍  និងសិល្បៈដែលអាចបណ្តុះសោភ័ណសញ្ចេតនាចំពោះអ្នកអាន ។២៨
           
                        ឧទាហរណ៍    ​  ព្រះរាជាថាៈ ឯងជាក្មេងកម្លោះ មានសក់ខ្មៅស្រិល  ចូរសោយរាជ្យចុះ សេចក្តីចម្រើន នឹងមានដល់បា បានៅក្នុងព្រៃធ្វើអ្វី ?
                                    • សង្គមរស​
         
                        សង្គមរស ​​​​  គឺជាតម្លៃដែលលេចចេញអំពីដំណើររឿង  ដែលបានលាតត្រដាងអំពី សង្គមមនុស្ស   នៅក្នុងស្នាដៃអក្សរសិល្ប៍ដែលមានលក្ខណៈ ជាសង្គមមនុស្សពិតៗ ។    ​ នៅត្រង់ទំព័រទី៧ដល់ ដប់ប្រាំបួន អ្នកនិពន្ធបានបង្ហាញពីសង្គមដែលជឿទៅលើបុណ្យបាប ការកសាងបុណ្យកុសលការសាងផ្នួស។ ជាក់ស្តែងនៅក្នុងរឿងតេមិយជាតក អ្នកនិពន្ធបានលើកពីបញ្ហាបុណ្យបាប  ការលះបង់  ការសាងផ្នួស ។   ពាក្យទូន្មាន របស់ព្រះតេមិយបានធ្វើឲ្យព្រះរាជា  មហេសី ស្នំ  និងប្រជារាស្រ្តទាំងអស់លះបង់  នូវទ្រព្យសម្បត្តិ របស់ខ្លួនទាំងមិនសោកស្តាយ ហើយនាំគ្នាទៅសាងព្រះផ្នួសទាំងអស់ ។២៩
           
                        ឧទាហរណ៍  មនុស្សកម្លោះគួរប្រព្រឹត្តិព្រហ្មចរិយធម៌…ក៏បាននូវសមាបត្តិដូចគ្នាដែរ
                                    • តថរស​ (លោកិយសច្ចៈ)
         
                        លោកិយសច្ចៈ ឬហៅ តថភាព   គឺជាតម្លៃមួយដែលអ្នកនិពន្ធយកតួអង្គជាក់ស្តែង មានមនុស្សគ្រប់វ័យ  យកបញ្ហាមនុស្ស រឿងមនុស្ស   មកតែងនិពន្ធធ្វើឲ្យឃើញប្រត្យ​ក្សនឹងភ្នែក   ងាយយល់    ងាយស្តាប់  ងាយចាប់សេចក្តី  ឬឃើញច្បាស់តាមចក្ខុ  ។៣០
           
                        នៅក្នុងទំព័រទី២     ​អ្នកនិពន្ធបានរៀបរាប់ពីជំនឿដែលទាក់ទងគ្នា ដែលមានពិតជាក់ ស្តែងនៅក្នុងសម័យកាលនីមួយៗត្រង់ឃ្លាមួយគេបានរៀបរាប់ពីការបួងសួងសុំបុត្រ ​   ដែលជាទម្លាប់មានតៗ គ្នាមក ? តួយ៉ាងនៅក្នុងរឿងតេមិយជាតក ក៏បានបង្ហាញពីការបួងសួងសុំបុត្ររបស់ព្រះបាទកាសិករាជដែល មាន មហេសី និងស្នំមួយម៉ឺនប្រាំមួយពាន់។  ឧទាហរណ៍  « អ្នកនគរភ័យខ្លាចផុតព្រះរាជវង្ស……………ព្រោះ ហេតុនេះទើបព្រះរាជាទ្រង់ព្រះរាជទាននាមព្រះរាជបុត្រនោះថា តេមិយកុមារ » ។




 លាង ហាប់អាន សិក្សាអត្ថបទភាគ២ គ.ស១៩៩៦ ទំព័រ៥៥
១០  ស៊ីសុវត្តិ ប៉ូរក្ខស៊ី បរិវាស័ព្ទក្នុងភាសាខ្មែរ .ស១៩៧២ ទំព័រ អារម្ភកថា
១១  សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៣៥
១២   សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៣៦
  សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៣៦
១៤  លាង ហាប់អាន សិក្សាអត្ថបទៅភាគ២ ឆ្នាំ១៩៦៦ ទំព័រ៦៤
១៥  លាង ហាប់អាន សិក្សាអត្ថបទៅភាគ២ ឆ្នាំ១៩៦៦ ទំព័រ៦៣
១៦  លាង ហាប់អាន សិក្សាអត្ថបទៅភាគ២ ឆ្នាំ១៩៦៦ ទំព័រ៦១
១៧   សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៣៤
១៨  លាង ហាប់អាន សិក្សាអត្ថបទៅភាគ២ ឆ្នាំ១៩៦៦ ទំព័រ១៧៥
១៩  លាង ហាប់អាន សិក្សាអត្ថបទ ភាគ ឆ្នាំ .ស១៩៦៦ ទំព័រ២២៦
២០  លាង ហាប់អាន សិក្សាអត្ថបទ ភាគ ឆ្នាំ .ស១៩៦៦ ទំព័រ២២៦
២១  លាង ហាប់អាន សិក្សាអត្ថបទ ភាគ ឆ្នាំ .ស១៩៦៦ ទំព័រ១១៩
២២  លាង ហាប់អាន សិក្សាអត្ថបទ ភាគ ឆ្នាំ .ស១៩៦៦ ទំព័រ១៣១
២៣   សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៤១
២៤​  សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៤២
២៥  សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៤២
២៦  សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៤២
២៧  សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៤២
២៨ សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៤៣
២៩   សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៤៣
៣០   សោ វិធីសាស្រ្តនៃការសិក្សាអក្សសិល្ប៍ .ស២០០៩ ទំព័រ៤៣



0 comments:

Post a Comment