១ . ការសិក្សាចែកទៅជា ៤ ជាន់
ក . ជាន់ដើម ( រៀនសរសេរ )
កាលកុមាដឹងក្តីហើយ
មានអាយុប្រមាណ៧ . ៨ . ៩ .១០ ឆ្នាំមាតាបិតាតែងនាំកូនទៅឱ្យសិក្សា
នៅវត្ត រៀបចំសំពត់ខោអាវ ខ្លួនប្រាណកូន
ហើយរើសរកថ្ងៃល្អ ។ គេច្រើនរើសយកព្រហស្បតិ៍ ព្រោះ
ថ្ងៃនេះជាថ្ងៃទេញ្តសំដី ហើយគេជឿថាកុមារចាប់ផ្តើមរៀននៅថ្ងៃនេះនិងឆាប់ចេះដឹង
។ រើសថ្ងៃ បាន
ហើយ នាពេលព្រឹកមាតារៀបអាហាភោជន ទុកជាចង្ហាន់ប្រគេនលោក
។ លុះរៀបរួចហើយ ស្វាមី
ភរិយានាំកូនទៅវត្ត ចូលទៅលោកគ្រូចៅអធិការ
ក្រាបបង្គំបីដង
បង្គាប់កូនឲ្យថ្វាយបង្គំបីដង ហើយ
លើកភោនាអាហារប្រគេន
ទើបថយមកអង្គុយកន្លែងនៅទីគួរសម លើកដៃប្រណម្យទូលថ្វាយ ៖
ព្រះតេជៈគុណម្ចាស់
! ព្រះករុណាទាំងពីរនាក់
នាំកូនឈ្មោះ ( ......... ) មកប្រគេនទុកជាសិស្ស
ឱ្យសិក្សាចំណេះវិជ្ជា មានអក្សរលេខជាដើម ។ សូមតេជៈគុណ
មេត្តាប្រោសបង្ហាត់បង្រៀន ច្បាប់
លោក ច្បាប់ធម៌ ចំណេះវិជ្ជាគ្រប់ប្រការឱ្យទាន
។ ខ្ញុំព្រះករុណាទាំងពីរនាក់ សុំតែភ្នែក និងឆ្អឹងទេ សាច់
ឈាមប្រគេនព្រះតេជៈគុណទាំងអស់ ។ ពាក្យនេះមានន័យថា
សូមមេត្តាបង្រៀនសព្វសារពើវិជ្ជា បើនៅទាស់ខុសឆ្គងត្រង់ណា កាយឬវាចារចិត្ត
មេត្តាប្រោសពត់ប្រដៅឱ្យទាន ឱ្យទាល់តែបានទៅជា
មនុស្សចេះដឹងនឹងគេ ។និយាយទូលលោកហើយ បែរមកនិយាយនឹងកូនថា
៖
( ណែកូន ! មែឳនាំមកប្រគេន ព្រះតេជៈគុណ ឱ្យសិក្សារៀនសូត្រ ។ កូនត្រូវប្រតិបត្តិព្រះតេជៈ
គុណ កុំបីឱ្យមានឆ្គាំឆ្គង មើលបំរើទឹកក្តៅ
ទឹកត្រជាក់តាមការគួរ ហើយខំប្រឹងរៀនសូត្រឱ្យចេះដឹង ឱ្យ
មែឳបានសប្បាយចិត្ត ធ្វើវង្សត្រកូលយើងឱ្យរុងរឿងតទៅ
) ។ កុមារដែលមាតាបិតា
បានប្រគល់ទៅឱ្យ
លោកគ្រូបាធ្យាយ ហើយដេកនៅក្នុងវត្តរហូត
ហើយប្រណិប័តន៍គ្រូអាចារ្យតទៅ ។ តែសព្វថ្ងៃទំនៀម
នេះ មិនទៀងទាត់ទេ ។ កុមារទៅរៀននៅវត្តតែពេលថ្ងៃ
លុះដល់ពេលល្ងាច វិលមកដេកផ្ទះវិញ ។ ទំនៀមនេះហើយ ជាប្រពៃណីខ្មែរយើងពីបុរាណ ។ បើពិនិត្យពិចារណាអោយបានហ្មត់ចត់ទៅ
នេះ
មិនមែនជា ទំនៀមទម្លាប់ខ្មែរសុទ្ធសាធទេ
។ កាលដើមឡើយ គឺធ្វើតាមទំនៀមទម្លាប់បែបព្រាហ្មណ៍ ។
ក្នុងគម្ពីរព្រាហ្មណ៍ដូចច្បាប់មនុ
( Loi deManu ) ឬច្បាប់គ្រឹហ្យសូត្រស្តីថា កូនព្រាហ្មណ៍ កាលបើដល់
អាយុសិក្សាហើយ ( ១០.១១.១២ឆ្នាំ ) មាតាបិតា ត្រូវយកទៅប្រគល់ឱ្យឬសីជាអធ្យាបក
( គ្រូបង្រៀន )
ដើម្បីសិក្សាត្រៃវេទ( ត្រយិវិទ្យា ) ។ កុមារព្រាហ្មណ៍នេះ ហៅថាព្រាហ្មចារិនឬ
ព្រហ្មចារី ( អ្នកប្រព្រឹត្តិ
ឱ្យបានទៅជាព្រះព្រហ្ម ឬប្រព្រឹត្តិឱ្យបានក្តីប្រសើរ ) ។ កុមារព្រាហ្មណ៍នៅជាមួយគ្រូ រកអាហារភោជន
រក្សាភ្លើងតទៅរហូតដលឥចេះចប់ត្រៃវេទ និងវេទាង្គ
( អង្គរបស់វេទ ៦ប្រការ
)
១ . កល្ប ៖ សិក្សាឱ្យចេះធ្វើពិធីបូជា
២ . សិក្សា៖ សិក្សាសូរសាស្រ្ត
៣ . ឆន ៖ សិក្សាក្បួនកាព្យ
៤ . និរុត្តិ ៖
សិក្សាអានវេទឱ្យត្រឹមត្រូវតាមជើងកាព្យ
៥ . វ្យាករណ៍ ៖ សិក្សាវេយ្យាករណ៍
៦ . ជ្យោតិស្ឋ ៖ សិក្សាតារាសាស្រ្ត
ចេះវេទ វេទ្យាង្គ
សព្វគ្រប់ហើយ ទើបទទួលបាននាមថា បាគូ ( អ្នកដល់នូវត្រើយនៃវិជ្ជា ) ។ ដល់វិលមកផ្ទះវិញ ទើបមាតាបិតារៀបពិធីប្រសិទ្ធីឱ្យបានពេញជាព្រាហ្មណ៍
ពេញលក្ខណៈ គឺ ទ្ធិជៈ
( កើតពីដង ) គឺកើតពីមាតាម្តង និងកើតចេញពីត្រៃវេទម្តងទៀត ។ប្រពៃណីដូចបានរៀបរាប់មកនេះ
ហៅថាឧបនយសំស្ការ គឺពិធីប្រសិទ្ធិកូន
ឲបានជាព្រហ្មណ៌ពេញលក្ខណៈ ។ ពាក្យថាឧបនយសំស្ការ
មានពីម៉ាត់គឺ ឧបនយន ( ឧប + នី )
ប្រែថា ( នាំយកទៅប្រគល់ឱ្យអធ្យាបក ស្មើ គ្រូ បូក សំស្ការ
( សំ បូក កិរិ ) ប្រែថា ៖ សំរាំង ប្រសិទ្ធី ។ សំស្ការនេះនៅប្រទេសឥណ្ឌាសម័យបុរាណទាំងអស់មាន
៤០ ប្រការគឺ ក្នុងជីវិត ព្រាហ្មណ៍ម្នាក់ៗរាប់តាំងពីកើតរហូតដល់ស្លាប់ទៅវិញ ត្រូវធ្វើសំស្ការ ៤០ដង ឧទាហរណ៍
មានគភ៌ លម្ពនសំស្ការ ( ធ្វើពិធីឱ្យឧទរមានគភ៌ រហូតដល់អាវាហវិវាហ សំស្ការជាទី
បំផុត ។ តែសព្វថ្ងៃនេះ គេច្រើនតែធ្វើតែ១២ប្រការទេ
។ ដោយឡែកប្រទេសខ្មែរយើង មិនប្រើពាក្យ ( សំស្ការ ) នេះទេព្រោះយើងកាន់ពុទ្ធសាសនា ។ តាមពុទ្ធសាសនាយើង ប្រើពាក្យមង្គលស្មើ (សេចក្តី
ចម្រើន ) ជំនួសវិញ ។ យើងនិយាយថា អាវាហវិវាហមង្គល
( មង្គលរៀបការ ) នាមករណមង្គល
( មង្គលឱ្យឈ្មោះ ) សិប្បគ្គហនមង្គល ( មង្គលឱ្យរៀន ) ។ ល។ ដូច្នេះ យើងយល់បានថាការសិក្សា
ប្រព្រឹត្តិទៅតាមបែបលក្ខណៈព្រះពុទ្ធសាសនា
។ ប៉ុន្តែ ប្រពៃណីជាព្រាហ្មណ៍ផ្សំ និងទំនៀមខ្មែរកើត
បានទៅជាអារ្យធម៌មួយឡើងដែលផ្សេងពីពុទ្ធសាសនា
និងលទ្ធិព្រាហ្មណ៍ ។
១ . ឧបករណ៍សិក្សា
កុដិ ឫ សាលា ជាសាលារៀន គ្មាន តុ កៅអីទេ ។ សិស្សទាំងអស់រៀនរួមគ្នាតែកន្លែងមួយ
។ ពេលព្រឹកមិនអាចរៀនបានទេ ព្រោះជាពេលដែលលោកបិណ្ឌបាត្រ ។ ដូច្នេះ
ការសិក្សាច្រើនប្រព្រឹត្តិ
ទៅនាពេលរសៀល ចាប់ពីម៉ោងមួយ ឬ មួយកន្លះរសៀលទៅដល់ពេលល្ងាចម៉ោងប្រាំ
ឬប្រាំកន្លះ
បន្ទាប់ពីលោកឆាន់ នឹង សឹងសំរាកពេលថ្ងៃរួចមក ។
ក្តារឈ្នួន ៖ ធ្វើពីបន្ទះឈើស្រាល ( ដើមគ ) ទទឹង ០,២៥ម បណ្តោយ ១,២០ម មុខម្ខាងឈូស
ស្អាតលាបពណ៌ខ្មៅ សម្រាប់សរសេរ ។ មុខម្ខាងទៀតគ្រាន់តែឈូសរំលីង
តែមិនលាបពណ៌ទេ ព្រោះមិនប្រើសម្រាប់សរសេរឡើយ ។ ដីស ៖ គឺដីដែលមានពណ៌ស ។ គេច្រើនយកដីឥដ្ឋនៅបាតស្រះ
បាតស្ទឹង ទន្លេ យកមកលញ់ឱ្យមូលប៉ុនៗម្រាមដៃ
ហាលថ្ងៃឱ្យស្ងួតហើយទើបយកមកសរសេរ ។
ទឹកល្បប់ ៖ គឺទឹកដែលលាយដោយសំណល់ផ្សេងៗ ដូចជាផង់ធ្យូង
ម្រែង ភ្លើងលាយជាមួយ
ទឹកបាយ ។ គេលាយក្នុងត្រឡោកដូង ឬក្នុងកូនក្អម
ទុកសម្រាប់លុបក្តារខៀន ។ ពេលរៀនលោកគ្រូ
និមន្ត ទៅកាន់ទីកន្លែងរៀន ។ សិស្សអង្គុយជួបជុំគ្នា
ដោយពួកៗ តាមថ្នាក់គឺសិស្សទើបរៀនសរសេរ
សិស្សមើលសាស្រ្តាច្បាប់ សាស្រ្តាល្បែង
សាស្រ្តាទេសន៍ ។ លោកគ្រូនិមន្តទៅសិស្សថ្មីមុនគេបង្គាប់ឱ្យ
រៀនអង្គុយបត់ជើង ឱ្យដាក់ក្តារខៀននៅលើភ្លៅ
យកដៃឆ្វេងទ្រក្តារ ដៃស្តាំកាន់ដីសសរសេរ ។ ដំបូង
លោកគ្រូដាក់ច្បាប់ បង្គាប់ឱ្យកាន់ដីសឱ្យសសេរពីឆ្វេងទៅស្តាំ
។ លោកដឹកដៃឱ្យរៀនសរសេរ ។ ជួន
កាល បង្គាប់ឱ្យសិស្សដឹកបន្ទាត់គាប ហើយបង្គាប់ឱ្យសិស្សសរសេរអក្សរតាមចន្លោះបន្ទាត់គាបនោះ
ដើម្បីឱ្យអក្សររត់ត្រង់ជួរល្អ ។
ជាពិសេសលោកគ្រូសរសេរបទមនស្ការបីបទ
ជាអក្សរមូលទុកជាច្បាប់ អាទិតាំងគឺ ៖
នមោ ៖ សូមមនស្ការ
ពុទ្ធាយ ៖
ចំពោះព្រះពុទ្ធ
សិទ្ធំ ៖ សូមឱ្យបានសម្រេចការសិក្សា
ពេលសិស្សកំពុងសរសេរ
លោកគ្រូបង្រៀនឱ្យអានបណ្តើរ ឱ្យអានបទមនស្ការ ជាភាសា
សំស្រ្តឹតនេះ ជាភាសាខ្មែរគឺឲ្យអានថា ន
មោ ពុ ទ្ធា យ សិ ទ្ធំ ឱ្យចេញជាបទបែបដូចតទៅ ៖
ន អឺយ ន ន ន
មោ អឺយ មោ . មោ . មោ
ពុ អឺយ ពុ . ពុ . ពុ
( អានថា ពុត )
ទ្ធា អឺយ ធា . ធា
. ធា
យ អឺយ យ . យ . យ
សិ អឺយ សិ . សិ . សិ ( អានថា សិត
)
ទ្ធំ អឺយ ទ្ធំ . ទ្ធំ . ទ្ធំ ( អានថា ធំ
)
បើសិស្សសរសេរបទមនស្ការនេះបានហើយ
លោកគ្រូបង្រៀនឱ្យសសេរស្រៈពេញតួគឺ អ អា
ឥ ឦ ។ល ។ ហើយបង្គាប់ឱ្យអានថា អ អីយ អ
. អ . អ ។ ល ។តទៅទៀតលោកបង្រៀនឱ្យសរសេរ
ព្យញ្ជនៈ ក ខ គ ។ ល ។ ហើយឱ្យអានតាមទំនងដូចគ្នា
។ បន្ទាប់ពីនោះលោកដាក់ឲ្យរៀនសរសេរស្រៈ
និស្ស័យគឺ ស្រៈ ា ិ ី រហូតដល់ចប់ ។
រៀនចេះស្រៈពេញតួ
ស្រៈនិស្ស័យនិងព្យញ្ជនៈអស់ហើយ លោកគ្រូបង្រៀនបំបែកព្យញ្ជនៈ ផ្សំ
និងស្រៈនិស្ស័យយ ប្រកបព្យញ្ជនៈ ផ្ញើជើង
ជាលំដាប់ ឱ្យចេះសរសេរ អានរត់មាត់ ។
ការរៀនបែបនេះហៅថា
( រៀនផ្ទាល់មាត់ ) ។ កាលបើសិស្សរៀនចប់ផ្នែកបំបែក ផ្ញើជើង ប្រកបសព្វគ្រប់ហើយ លោកគ្រូប្រដៅ គឺសរសេរអក្សរឱ្យសិស្សអានឱ្យត្រូវ
។ បើសិស្សអានរហ័ស
ស្ទាត់ជំនាញហើយ លោកគ្រូពិនិត្យមើលឃើញថា អាចទៅរួចហើយ
ទើបឱ្យឡើងទៅមើលសាស្រ្តា
ច្បាប់ ។
ខ . ជាន់ទី ២ ៖ រៀនមើលសាស្រ្តាច្បាប់
ការរៀនមើលសាស្រ្តាច្បាប់នេះ
គឺដំបូងឱ្យរៀនមើល ( អាន ) ជាពាក្យរាយ មិនទាន់ឱ្យមើល
( អាន ) ជាបទតាមច្បាប់ទេ ព្រោះសាស្រ្តាច្បាប់ទាំងអស់សុទ្ធតែពាក្យកាព្យដូចជាច្បាប់ក្រម
កេរកាល
ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់រាជនេតិ
( ច្បាប់ព្រះរាជសម្ភារ ) ។ល ។ លោកគ្រូនាំឱ្យរៀនអានត្រឹមត្រូវ
ច្បាស់លាស់ តាមតួអក្សរ រួចហើយឱ្យសិស្សអានដោយខ្លួនឯងតទៅ
។ គេអានហើយអានទៀត អាន
ច្រើនលើកច្រើនសា ទាល់តែចាំស្ទាត់រតើមាត់
អាចសូត្រមាត់ទទេ បាន ដោយមិនបាច់មើលអក្សរ ។ ការអាននេះលោកគ្រូផ្ទៀងមើល និមន្តទៅអង្គុយជិត
ហើយបង្គាប់ឱ្យសិស្សចាប់សាស្រ្តាអានតាំងពី
ដើមដល់ចប់ បើលោកឃើញថាសិស្សនេះ ចេះអានស្ទាត់ជំនាញហើយ
លោកគ្រូពន្យល់សេចក្តី ក្នុង
សាស្រ្តាច្បាប់នោះបន្ថែមទៀត ។ ធម្មតាច្បាប់មានអត្ថន័យជ្រាលជ្រៅណាស់ រួចទើបលោកឱ្យឡើង
មួយថ្នាក់ទៀតគឺមើលសាស្រ្តាល្បែងតទៅ ។
គ . ជាន់ទី ៣ ៖ រៀនមើលសាស្រ្តាល្បែង
ការរៀនមើលសាស្រ្តាល្បែង
មានទំនងដូចគ្នានិងរៀន មើលសាស្រ្តាចបាប់ដែរ ។ តែម្តងនេះ លោកគ្រូអោយរៀនចេញជាបទ ។ ព្រោះសាស្រ្តាលបែងទាំងអស់
សុទ្ធតែបានតែង និពន្ធឡើងជាបទ
ទាំងអស់ មានកាកគតិ ព្រហ្មគីតិ ភុជង្គលីលា
ពំនោល បន្ទោលកាក ។ ល ។ សស្រ្តាល្បែង មានច្រើន
ច្បប់ដូចជាសាស្រ្តាច្បាប់ដែរ គឺសាស្រ្តា
ជុច សុបិន ហង្សយន្ត វិមាន ច័ន្ទ ស័ង្ខសិល្ប៍ជ័យ ជ័យទត្ត សព្វសិទ្ធ ។ ល ។ លោកគ្រូបង្រៀនឱ្យមើល
តាមបទសិស្សថាតាម ទាល់តែត្រូវបទ ទើបឱ្យសិស្សអាន
ខ្លួនឯងតទៅ ។ គេមើល ( អាន ) ដដែលៗសាចុះ
សាឡើងទាល់តែចាំស្ទាត់ ទើបផ្លាស់ទៅអានសាស្រ្តា
ផ្សេងទៀត រហូតទាល់តែអស់សាស្រ្តាដែលមាននៅក្នុងវត្ត ។ លោកគ្រូផ្ទៀងមើលទៀត
បើឃើញ
សិស្សចេះ អានបទត្រឹមត្រូវហើយលោកឱ្យឡើងទៅមើលសាស្រ្តាទេសន៍
។
ឃ . ជាន់ទី ៤ ការមើលសាស្រ្តាទេសន៍
ការមើលរៀនសាស្រ្តាទេសន៍
មានទំនងអានផ្សេងពីសាស្រ្តាល្បែង ព្រោះគេសរសេរជាពាក្យ
រាយធម្មតា ។ តែមិនមែនជាពាក្យរាយ ធម្មតាសុទ្ធសាធនោះទេ
។ ពាក្យ ឬកំរងពាក្យទាំងនោះរណ្តំគ្នា
រដឹកទៅ ដែលគេនិយមហៅថា កំរងកែវ
។ ដូច្នេះលោកគ្រូបង្រៀនឱ្យសិស្សអាន លើកដាក់សម្លេងតាម
បែបទេសន៍ ។ គេហៅថារៀនទេសន៍ ។ សាស្រ្តាទេសន៍មានច្រើនច្បាប់ដែរ
ដូចជាសាស្រ្តាអានិសង្ឃ
អានិសង្ឃចម្លងបុណ្យ អានិសង្ឃខ្មោច
។ ល ។ រហូតដល់សាស្រ្តាទេសន៍ធំៗ ដូចជាទសជាទតក៍ជា
ដើម ។ សិស្សរៀនដល់ថ្នាក់នេះ ចាត់ទុកជាសិស្សជាន់
ខ្ពស់ហើយ ។ អ្នកនិពន្ធទសជាតក៍សុទ្ធតែអ្នក
មានស្នាដៃខ្ពង់ខ្ពស់ ។ ពាក្យពេចន៍ខ្ពស់មានអាថ៌សេចក្តីគម្ពីរភាព ពាក្យរាយ
តែជួនរណ្តំគ្នា មើលទៅ
មិនអាក់ ពីរោះស្តាប់គួរឱ្យចង់មើល ដូចពាក្យតទៅនេះ
៖
ព្រហ្ម
ម្នាលព្រាហ្មអឺយ ! រីព្រៃខេត្តហេមពាន្ត
សឹងដ៏ជាសំណាក់នៃបក្សាបក្សី តែងអាស្រ័យ
នៅសព្វវេលា ហើរនាវេហាស៍ យាសយំ ចុះមកទុំដោយលង្វែកមែកសាខា
ខ្ញៀវខ្ញាដោយភាសា ឭសូរល្វេងល្វើយ ។ ឯបក្សីទាំងឡាយនោះគឺ
ក្រួច ក្រៀល ចង្កៀល ខ្យងត្រយងយំថ្ងូរ តុកទ្រូ ហ៊ូ ហ៊ូ តាវៅ សិ្វតចៅ អាអាត ក្ងាន ក្ងក្ងោក
ប៉ោលតោក ត្រុំ ថ្លុំ ស្ទាំង ភូវាំង លលក សារិកា សឹងហើរឆ្វៀលឆ្វាត់ ឆ្លេឆ្លាទៅមក
ឆ្មៀងរកចំណីអាហារ ។ សម្លេង កង្កួចឭគ្រលួច បីដូចតូរ្យដន្រ្តី ត្រែស័ង្ក រគាំងភេរី ពិណពាទ្យរនាត
ពិរោះរងំ ។ ល។
រីអស់ព្រៃប្រឹក្សានោះ
មានពណ៌ទីទៃៗពីគ្នា ពុំដឹងនិងប្រាប់ទេ ។ មានព្រឹង ព្រូស ជន្លូស ដៃខ្លា គគី ឆំាឆា ពុកឆ្មា
មហាហង្ស មានទាំងព្និល ព្នៅ បង្គាបង្គៅ មាក់ប៉ែន
គូលែន សិរមាន់ ចាន់ មាក់បាត លាំងសាត ធូរេន មៀន ប្រដាក់ មាក់ប្រេង មាក់ប្រាង មាក់សាង
មាក់ដោក ឪឡឹក ស្រឡៅ តាត្រៅ អង្កោល អង្កាញ់ កណ្តក់ ចំបក់ រាំងភ្នំ ស្រគំ ពង្រ
ញ កកោះ លំពោះ ក្រវាន់ ច័ន្ទន៍ក្រឹស្នា ។ ល ។
មួយសោតឯស្រះស្រង់
បោក្ខរណី មានទឹកថ្លាយង់ ដល់មីដេររដាស ដោយផ្កា ឧប្បលចង្កុលណី
លំចង់ស្បង័្កជ សឹងដុះលាយលេចគ្នាមានផ្ការីករហង់ មានហ្វូងមច្ឆាហែបហែលរេរាទៅមក
ក្រហោ
ក្រហែ ទ្រនេល បំបែលកំភរ កំភុក មានទាំងត្រីឆ្ពិន
ត្រីស្លាត អណ្តាតឆ្កែ ឆ្កោក គុជ្រា អណ្តែងងាំង គល់រាំង រាហ៊ូ ឆ្តោ ផ្ទក់ ក្អុកក្អី
ត្រីក្រាយ ក្លាំងហាយ ក្លាំងហាត ដងខ្ទែងច្រកែង ទីពោ ។ ល ។
ថិរវេលាសិក្សានេះ
មិនមានកំណត់ច្បាស់លាស់ទេ ។ តែបើសិក្សាគ្រប់គំរប់បីឆ្នាំ ទើបសន្មត់ថា
អស់ការសិក្សាមួយលើក ។ ក្នុងការអាស្រ័យនៅក្នុងវត្តនេះ
សិស្សបានទទួលការអប់រំគ្រប់យ៉ាង ។ លោកគ្រូមិនមែនបង្រៀនតែអក្សរធម៌អាថ៌ ប៉ុណ្ណឹងទេ ។ លោកអប់រំធម៌
ចរិយាទៀត ។ បង្រៀនឱ្យចេះ
គោរពគ្រូមាតាបិតា ញិាតកាទូទៅ រហូតដល់អ្នកធំអ្នកតូច
។ បង្រៀនឱ្យចេះសំពះ ចេះឱនលំទោន ចេះ
ដាក់ខ្លួនឱ្យសម ដឹងខ្ពស់ដឹងទាប ស្គាល់ខុស
ស្គាល់ត្រូវស្គាល់ល្អ ស្គាល់អាក្រក់ គុណទោស រាក់ជ្រៅ គួរ
មិនគួរធ្វើឱ្យសិស្សបានប្រសើរ ឱ្យចេះដើរខ្លួនឯង
នៅក្នុងលោករបស់មនុស្សនេះ ទៅត្រង់ណាឱ្យគេ
ស្គាល់ថាកូនអ្នកមានពូជត្រកូលខ្ពង់ខ្ពស់
ជាមនុស្សបាន ទទួលការសិក្សដ៏ល្អប្រសើរ ជាមនុស្សស្មោះ
ត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រ ផែនទឹកផែនដី
។
អាស្រ័យដោយការរអប់រំនៅវត្តនេះហើយ
បានជាប្រជាជនខ្មែរ ស្លូតត្រង់សុភាពរាបសារ ។
កុមារ អាយុ១២ឆ្នាំ
ត្រូវបួសជាសាមណេរ សងគុណមាតា ។ បួសហើយមានបន្តការសិក្សាទៅមុខ
ទៀត រៀនសាមណេរវិន័យ រៀនធម៌សូត្រមន្ត រៀនលេខនព្វន្ត
រៀនវិជ្ជាផ្សេងៗតាមត្រូវការ ។ បើសាម
ណេរនេះសិកមកជាគ្រហស្ថ មានឈ្មោះមួយគេហៅថា
( ជី ) ។ ដល់អាយុ២១ឆ្នំា
កុមារនេះត្រូវបួស
ជាភិក្ខុ រួចហើយមានការសិក្សាបន្តទៅទៀត
រៀនវិន័យ រៀនធម៌អាថ៌ រៀនចំណេះវិជ្ជាផ្សេងៗ តាម
ផ្លូវលោកតាមត្រូវការ ។ បើនៅក្នុង វត្តខ្លួនពុំមានការសិក្សាវិជ្ជាបច្ចេកទេសទេ
សាមណេរ ឬភិក្ខុ អាចលាលោកគ្រូឧបជ្ឃាយ៍ ទៅសិក្សាវិជ្ជាដែលខ្លួនត្រូវការ នៅវត្តដទៃទៀត
។ ក្នុងវត្តនីមួយៗតែងមាន
កិច្ចការវត្ត ។ ភិក្ខុសាមណេរ ក៏ត្រូវធ្វើការនោះដែល
ហាក់ដូចជារៀនហ្វឹកហាត់ធ្វើការនោះតែម្តង ។ ដទៃពីនេះ មានការសិក្សាជាន់ខ្ពស់ គឺរៀនសំណាក់ព្រះកម្មដ្ឋាន
ស្មឹងស្មាធ៍ ធ្វើចិត្តខ្លួនឱ្យបរិសុទ្ធ ផុតកិលេស ក្តីសៅហ្មង ។ ខ្លះមានសទ្ធាវិរីយៈមាំមួន
នៅជាអ្នកបួសតទៅ បានទៅជាគ្រូសូត្រឆ្វេងស្តាំ គ្រូចៅអធិការ ។ ខ្លះមានសទ្ធាវីរិយៈទន់ខ្សោយ
សិកមកជាគ្រហស្ថវិញ គេហៅថៅ ( អ្នក ) ហើយក៏
មានភរិយាទៅតាមប្រពៃណីអ្នកស្រុកទៅ។ការសិក្សាដូចបានពោលមកនេះ
ជារបៀបសិក្សានៅគ្រឹស្ត
សតវត្យទី១៩។ របៀបសិក្សាតាមបែបពិចារណា
មើលឃើញថាមានតាំងពីសម័យព្រេងនាយគឺសម័យ
មុនអង្គរ សម័យមហានគរ
ការសិក្សាហ្មត់ចត់ គ្រូសុទ្ធតែមានភូមិសិក្សាខ្ពង់ខ្ពស់ ។ ឯអ្នកសិក្សាកក៏
បានទទួលការចេះដឹងប្រសើរគួរជាទីពេញចិត្ត
។
0 comments:
Post a Comment