មាតិកា
សេចក្តីផ្តើម
អារម្ភកថា
១ . ការសិក្សាសម័យបុរាណ ៖
ក . សម័យនគរភ្នំ
....................................................................
១
ខ . សម័យចេនឡា
..................................................................
២
គ . សម័យមហានគរ ............................................................... ៣
ឃ . សម័យក្រោយមហានគរ .................................................. ៥
២ . ការសិក្សាចែកចេញជា ៤ ជាន់ ៖
ក .
ជាន់ដើមៈ ( រៀនសរសេរ ) ................................................. ៧
ខ .
រៀនមើលសាស្រ្តាច្បាប់ ...................................................... ៩
គ .
រៀនមើលសាស្រ្តាល្បែង .................................................... ១០
ឃ .
រៀនមើលសាស្រ្តាទេសន៍ ................................................. ១៣
៣ .
ការសិក្សាសម័យថ្មី ៖................................................................... ១៩
សនិ្នដ្ឋាន
កិច្ចតែងការបង្រៀន
សម្ភារឧបទេស
អារម្ភកថា
លោកគ្រូ
អ្នកគ្រូទាំងឡាយ ជាអ្នកផ្តល់ចំណេះដឹងដ៏ល្អបំផុត ដល់សិស្សានុសិស្សដែលជាអ្នក
សិក្សា ។ ក្នុងនាមយើងជាគ្រូបង្រៀន គម្បីធ្វើយ៉ាងណាចេះរិះរកវិធីសាស្រ្ត
ដើម្បីបង្រៀនឬផ្ទេរចំនេះ
ដឹងរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព ។
យុទ្ធសាស្រ្តរបស់គ្រូបង្រៀន តែងតែមានវិធីផ្សេងៗ ទៅតាម
ទេពកោលស្យ ឬក៏បំនិនប្រសប់របស់គាត់ម្នាក់ៗ ។
ក្នុងនោះដែរការផលិតសម្ភារៈឧបទេ្ទស ដើម្បីជួយ
សម្រួលដល់ការបង្រៀន ជាវិធីមួយដ៏ប្រសើរផងដែរ ។ ព្រោះថាសម្ភារៈឧបទេ្ទសទាំងអស់នោះ វាជួយ
ឆ្លុះបញ្ចាំង អំពីសច្ចៈភាពច្រើនណាស់ សម្រាប់ឲ្យយើងដឹង
។
ដោយយល់ឃើញថា ការផលិតសម្ភារៈឧបទ្ទេសក្នុងការបង្រៀន មានផលប្រយោជន៍ច្រើន
ដូច្នេះ ហើយទើបក្រុមគរុនិស្សិតអក្សរសាស្រ្តខ្មែរ.ប្រវត្តិសិល្បៈ
កុ្រម២យើងខ្ញុំ បានជ្រើសរើសយក
ប្រធានបទមួយគឺ “ ការផលិតសម្ភារៈឧបទ្ទេសសម្រាប់បង្រៀនភាសាខែ្មរ
” នេះឡើង ។ ព្រោះក្នុងការ
បង្រៀន ឬពេលពន្យល់សិស្សពេលខ្លះ ត្រូវការរូបភាពដើម្បីជួយបញ្ជាក់ឲ្យពួកគេឆាប់យល់
និងងាយ
ជ្រួតជ្រាបនូវអី្វដែលគេលើកឡើងថា ៖ “ ឭគេនិយាយ១០០ដងពុំស្មើនឹងបានឃើញផ្ទាល់មួយម្តង
“ ។
ទោះបីជាយើងបានឃើញរូបតំណាងក៏ពិតមែន
ក៏វាប្រសើរជាងការដែលយើងមិនបានឃើញសោះ
នោះដែរ ។
ជាចុងបញ្ចប់យើងខ្ញុំគិតថា សម្ភារៈឧបទ្ទេសដែលក្រុមរបស់ខ្ញុំ
លើកយកមកបង្ហាញនេះពុំទាន់
គ្រប់ជ្រុងជ្រោយនោះទេ
វាមានការខ្វះខាតច្រើន ដូច្នេះក្រុមរបស់យើងខ្ញុំ ក៏សូមអភ័យទោសទុកជាមុន
ផងដែរ ពីសំណាក់អ្នកអាន
អ្នកសិក្សាទាំងឡាយ ។ ប៉ុន្តែវាក៏បានជួយ មួយ ផ្នែកតូចសម្រាប់អ្នក
សិក្សាខ្លះៗនោះដែរ ។
សេចកី្ដផ្តើម
តាមឯកសារប្រវតិ្ដសាស្រ្ដនៃប្រទេសកម្ពុជាយើង
បានបញ្ជាក់ឲ្យយើងដឹងថាប្រទេស
កម្ពុជាមានការសិក្សាតាំងពីយូរលង់ណាស់មកហើយ
។ ការសិក្សានេះដំបូងឡើយ គឺមានតែ
ត្រកូលក្សត្រទេដែលអាចរៀនបាន ។
ការសិក្សាគឺ មានពីថ្នាក់ទាបរហូតដល់ថ្នាក់ខ្ពស់ដែរ
។វាប្រហែលជាមិនខុសប្លែកពីសម័យក្រោយប៉ុន្មានទេ ( ក្នុងគ្រឹស្តសតវត្សទី១៩ ) ។
ឯឧបករណ៍សិក្សានៅសម័យបុរាណ គឺនៅមានកំរិតនៅឡើយគឺ ៖
កុដិ ឫ សាលា ជាសាលារៀនមិនមានតុ កៅអីទេ
សិស្សទាំងឡាយរៀនរួមគ្នា ( មានតែ
សិស្សប្រុសៗ ) ។ ពេលព្រឹកមិនបានរៀនទេ ព្រោះជាពេលដែលព្រះសង្ឃបិណ្ឌបាត្រច្រើនតែ
រៀនពេលល្ងាច ចាប់ពីឆាន់ថ្ងៃត្រង់រួច
។
ក្ដារឈ្នួន ៖
ជាបន្ទះក្ដារឈើស្រាល ( ដើមគរ ) ដែលមានទទឹង ០,២៥ម មុខម្ខាងឈូស
ឲ្យស្អាត លាបពណ៌ខ្មៅ សម្រាប់សរសេរ
ឯម្ខាងទៀត មិនលាបពណ៌ទេ ។
ដីស ៖ គឺដីដែលមានពណ៌ស គេច្រើនយកដីឥដ្ឋពីបាតស្រះ
បាតស្ទឹង បាតទន្លេយក
មកលញ់ឲ្យមូល ប៉ុនម្រាមដៃហាលថ្ងៃឲ្យស្ងួតទើបយកមកសរសេរ
។ហើយសម្ភារៈការសិក្សា
មួយចំនួនទៀតមានលក្ខណៈសាមញ្ញៗ
តែប៉ុណ្ណោះ ។
លុះមកដល់សម័យបច្ចុប្បន្នវិញនោះ
ការសិក្សាមានលក្ខណៈទំនើបព្រោះគេមានការ
វិវត្ដពីសម័យមួយទៅសម័យមួយ ។ ឯសម្ភារៈសិក្សាទៀតសោតក៏មានលក្ខណៈទំនើបខ្លាំង
ណាស់ដែលតួយ៉ាង មានដូចជា ៖
សាលារៀនមានតុ កៅអីគ្រប់គ្រាន់ បន្ទប់បំពាក់ទៅដោយសម្ភារៈទំនើបៗ
ទៅតាម
មុខវិជ្ជាដែលគេត្រូវសិក្សាដូចជា ៖
មុខវិជ្ជាគីមី រូបជីវៈ.......មានម៉ាស៊ីនកំព្យូទ័រទំនើបៗសម្រាប់
ធ្វើការពិសោធ ដើម្បីរកទិន្នន័យឲ្យបានច្បាស់លាស់
។ រីឯមុខវិជ្ជាសង្គមវិញក៏មានឧបករណ៍
សម្រាប់បង្ហាញដល់សិស្សដែរ
ក្នុងគោលបំណងឲ្យគេឆាប់យល់ពីគោលបំណង ឬខឹ្លមសារ
មេរៀនដែលត្រូវបង្រៀន ។
ការផលិតសម្ភារៈឧបទ្ទេសសម្រាប់ បង្រៀនជាមធ្យោបាយឬជាយុទ្ធសាស្រ្ដមួយដ៏
ប្រសើរសម្រាប់ឲ្យសិស្ស មានចំណាប់អារម្មណ៍
និងងាយយល់ទៅលើអត្ថន័យដែលយើងចង់
ឲ្យគេទទួលយកបានសម្រាប់អភិវឌ្ឍន៍ការអប់រំ
។
កិច្ចតែងការបង្រៀន
កាលបរិច្ចេទ ៖ ថៃ្ងទី ខែ ឆ្នាំ
មុខវិជ្ជា ៖ អក្សរសាស្រ្តខ្មែរ
សមត្ថភាព ៖ ផលិតសម្ភារឧបទេសសម្រាប់បង្រៀនភាសាខ្មែរ
វិធីសាស្រ្តបង្រៀន
៖ គោលវិធីសិស្សមជ្ឈមណ្ឌល
រយៈពេល ៖
បង្រៀនដោយ ៖
សង្កេតដោយ ៖
១.
វត្ថុបំណង
ចំណេះដឹង
៖ ឱ្យសិស្សដឹងពីការសិក្សាសម័យបុរាណ
និងការសិក្សាសម័យថ្មី
និងសម្ភារឧបទេសតាមសម័យកាល ។
បំណិន ៖ ឱ្យសិស្សចេះប្រៀបធៀបការសិក្សាសម័យបុរាណ និងសម័យ
ទំនើប
ព្រមទាំងចេះផលិតសម្ភារឧបទេស ។
ឥរិយាបថ ៖ ឱ្យសិស្សចេះយកចំណេះទាំងនោះទៅប្រើប្រាស់
២.
សម្ភារៈឧបទ្ទេស
រូបភាពការសិក្សាសម័យបុរាណ
រូបភាពការសិក្សាសម័យទំនើប
0 comments:
Post a Comment